Category: ព័ត៌មានជាតិ
-

យូអិនព្រមានថា អ៊ីរ៉ង់ជិតផលិតបានគ្រាប់បែកនុយក្លេអ៊ែរហើយ
តេហេរ៉ង់ ៖ ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi នៅថ្ងៃពុធព្រមានថា មិនយូរទៀតទេ អ៊ីរ៉ង់នឹងផលិតបានគ្រាប់បែកនុយក្លេអ៊ែរដោយខ្លួនឯង។ លោក Grossi បានប្រាប់កាសែតបារាំង Le Monde ក្នុងបទសម្ភាសន៍មួយថា វាប្រៀបដូចជាល្បែងផ្គុំរូប។ អ៊ីរ៉ង់មានបំណែក ហើយនៅថ្ងៃណាមួយ ពួកគេអាចដាក់ពួកវាជាមួយគ្នាបាន។ នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន IAEA អ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមប្រមាណ ២៧៤.៨ គីឡូក្រាម ឬស្មើនឹង ៦០ ភាគរយ។ កម្រិតនោះលើសពីកម្រិតដែលកំណត់ដោយកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ប៉ុន្តែនៅតែខ្វះកម្រិត ៩០ ភាគរយ ដែលត្រូវការសម្រាប់ក្បាលគ្រាប់នុយក្លេអ៊ែរ។ បណ្តាប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ជាយូរមកហើយថា កំពុងស្វែងរកការផលិតអាវុធនុយក្លេអ៊ែរ ប៉ុន្តែអ៊ីរ៉ង់បានច្រានចោលម្តងហើយម្តងទៀត និងថា វាមានគោលបំណងស៊ីវិល និងសន្តិភាពប៉ុណ្ណោះ៕
-

សម្តេចតេជោ ហ៊ុន សែន៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដង្ហែព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងទទួលដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ របស់ឯកឧត្តម ស៊ី ជីនពីង( Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ស៊ី ជីនពីង ( XI JINPING ) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តពិសេស AIR CHINA នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមថា កម្ពុជាសូមស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម Xi…
-

ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ស៊ី ជីនពីង ( XI JINPING ) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តពិសេសនាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ ព្រះករុណា ព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជពិធីស្វាគមន៍ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ( XI JINPING ) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់មកកាន់ព្រះរាជាណាចក្រកម្ពុជា។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងទទួលដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ របស់ ឯកឧត្តម ស៊ី ជិនពីង( Xi Jinping ) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម…
-

អ្នកវិទ្យាសាស្រ្ត រកឃើញភស្ដុតាងដ៏រឹងមាំដែលបង្ហាញថាអាចមានជីវិតនៅលើភពផ្កាយ
នៅក្នុងការរកឃើញដ៏ធំមួយ ក្រុមអ្នកវិទ្យាសាស្ត្រដែលប្រើប្រាស់កែវយឺតអវកាស James Webb បានរកឃើញនូវអ្វីដែលហៅថា សញ្ញាដ៏រឹងមាំបំផុតនៃលទ្ធភាពជីវិត ដែលកំពុងរស់នៅលើសពីប្រព័ន្ធព្រះអាទិត្យរបស់ផែនដី ខណៈពួកគេរកឃើញថា នៅក្នុងបរិយាកាសនៃភពផ្កាយមួយ (ភពក្រៅអេលៀន-alien planet) មានដានគីមីនៃឧស្ម័ន ដែលត្រូវផលិតដោយដំណើរការជីវសាស្រ្តតែប៉ុណ្ណោះលើផែនដី។ ឧស្ម័នទាំងពីរ ដែលពាក់ព័ន្ធនឹងការសង្កេតរបស់កែវយឺតអវកាស Webb ពីភពផ្កាយ K2-18 b នោះមានឈ្មោះថា ឌីមេទីលស៊ុលហ្វីត ឬហៅខ្លីថា DMS និង ឌីមេទីលឌីស៊ុលហ្វីត ឬហៅថា DMDS ហើយឧស្ម័នទាំងនេះត្រូវបង្កើតនៅលើផែនដីដោយសារពាង្គកាយមានជីវិត ដែលជាអតិសុខុមប្រាណ ជាចម្បងដូចជា ផ្លាតុងសមុទ្រ ឬសារាយជាដើម។ អ្នកស្រាវជ្រាវនិយាយថា ការរកឃើញនេះបង្ហាញថា ភពផ្កាយមួយនោះអាចនឹងសំបូរទៅដោយអតិសុខុមប្រាណ ដោយក៏សង្កត់ធ្ងន់ថា “នេះមិនមែនជាការប្រកាសពីការរកឃើញនៃសារពាង្គកាយមានជីវិតពិតប្រាកដទេ” ប៉ុន្តែជាលទ្ធភាពនៃលក្ខណៈជីវសាស្រ្តពិសេស ដែលអាចប្រើជាភស្តុតាងសម្រាប់ជីវិតអតីតកាល ឬបច្ចុប្បន្ន ហើយការរកឃើញនោះគួរតែត្រូវពិនិត្យដោយប្រុងប្រយ័ត្ន ជាមួយនឹងការសង្កេតបន្ថែមទៀត។ គួរឱ្យដឹងថា អតិសុខុមប្រាណ សំដៅលើអត្ថិភាព និងសកម្មភាពរបស់ជីវិតតូចៗ ច្រើនតែមានកោសិកាតែមួយ និងតូចពេកមិនអាចមើលឃើញដោយភ្នែកទទេបាន។ យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្រ្តបានសម្ដែងក្ដីរីករាយ ដោយនេះជាតម្រុយដំបូងបង្អស់នៃពិភពផ្កាយដែលអាចមានមនុស្សរស់នៅ។ ភពផ្កាយ K2-18 b នេះមានទំហំធំជាងផែនដី…
-

ប្រេងឆ្ពោះទៅរកកំណើនប្រចាំសប្តាហ៍ ខណៈអាមេរិក បន្ថែមទណ្ឌកម្មលើអ៊ីរ៉ង់ និង OPEC បន្ទាបទិន្នផល
តម្លៃប្រេងបានពង្រីកភាពរឹងមាំប្រចាំសប្តាហ៍នៅថ្ងៃព្រហស្បតិ៍ (១៧ មេសា) នេះ ដោយការរំពឹងទុកនៃការផ្គត់ផ្គង់កាន់តែតឹងរ៉ឹង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ដាក់ទណ្ឌកម្មបន្ថែមទៀតដើម្បីទប់ស្កាត់ពាណិជ្ជកម្មប្រេងរបស់អ៊ីរ៉ង់ និងខណៈដែលបណ្ដាអ្នកផលិតប្រេង OPEC មួយចំនួនបានសន្យាកាត់បន្ថយទិន្នផលដើម្បីទូទាត់សងសម្រាប់ការបូមលើសកម្រិតកូតា ដែលព្រមព្រៀងគ្នា។ ភាគហ៊ុនប្រេងឆៅរបស់ Brent បានកើនឡើង ៣៤សេន ឬ ០,៥% ដល់តម្លៃ ៦៦,១៩ដុល្លារក្នុងមួយបារ៉ែល ត្រឹមម៉ោងសកល ០០:២៩នាទីរំលងអាធ្រាត្រ ហើយប្រេងឆៅ WTI របស់សហរដ្ឋអាមេរិក មានតម្លៃ ៦២,៩១ដុល្លារក្នុងមួយបារ៉ែល ដែលជាកំណើន ៤៤សេន ឬ ០,៧%។ រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានចេញទណ្ឌកម្មថ្មីដែលផ្តោតលើការនាំចេញប្រេងរបស់អ៊ីរ៉ង់ កាលពីថ្ងៃពុធសប្ដាហ៍នេះ រួមទាំងប្រឆាំងនឹងរោងចក្រចម្រាញ់ប្រេងមានមូលដ្ឋាននៅចិន ដោយបង្កើនសម្ពាធលើទីក្រុងតេអេរ៉ង់ ស្របពេលមានការពិភាក្សាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។ បន្ថែមពីលើក្ដីបារម្ភនៃការផ្គត់ផ្គង់ អង្គការនៃប្រទេសនាំចេញប្រេង ឬហៅថា OPEC បាននិយាយកាលពីថ្ងៃពុធថា ខ្លួនទទួលផែនការធ្វើបច្ចុប្បន្នភាពសម្រាប់ប្រទេសអ៊ីរ៉ាក់ កាហ្សាក់ស្ថាន និងប្រទេសផ្សេងទៀត ក្នុងការកាត់បន្ថយទិន្នផលបន្ថែម ដើម្បីទូទាត់សងសម្រាប់ការបូមលើសពីកម្រិតកូតា ដែលប្រទេសទាំងអស់បានព្រមព្រៀងគ្នា។ ទាំងនេះបានបន្ថែមតម្លៃដល់ប្រេងពិភពលោក ខណៈភាពមិនប្រាកដប្រជានៅមានជុំវិញភាពតានតឹងពាណិជ្ជកម្មពិភពលោកដែលមិនអន់ថយ៕
-

អ៊ុយក្រែន និងអាមេរិក បង្កើតវឌ្ឍភាពលើកិច្ចពិភាក្សារ៉ែ ខណៈកិច្ចព្រមព្រៀងអាចសម្រេចបានឆាប់ៗ
ឧបនាយករដ្ឋមន្ត្រីទីមួយរបស់អ៊ុយក្រែន លោកស្រី Yulia Svyrydenko បាននិយាយកាលពីថ្ងៃពុធ (១៦ មេសា) ថា អ៊ុយក្រែន និងអាមេរិក បានបង្កើត “វឌ្ឍនភាពច្រើន” ក្នុងកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងរ៉ែ ហើយនឹងចុះហត្ថលេខាលើអនុស្សរណៈមួយនាពេលខាងមុខដ៏ឆាប់នេះ។ ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងរកកិច្ចព្រមព្រៀងរ៉ែទ្វេភាគី ដែលជាផ្នែកមួយនៃការជំរុញរបស់លោកដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី ខណៈលោកក៏យល់ឃើញថា នេះជាមធ្យោបាយមួយដើម្បីយកប្រាក់រាប់ពាន់លានដុល្លារដែលអាមេរិកចំណាយលើជំនួយយោធាអ៊ុយក្រែនមកវិញ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា អ៊ុយក្រែននឹងមិនទទួលស្គាល់ជំនួយយោធាពីមុនរបស់អាមេរិក ថាជាប្រាក់កម្ចីនោះទេ។ លោកស្រី Svyrydenko បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ក្រុមបច្ចេកទេសអ៊ុយក្រែន បានធ្វើការយ៉ាងហ្មត់ចត់រួមគ្នាលើកិច្ចព្រមព្រៀង ហើយមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ខណៈបុគ្គលិកផ្នែកច្បាប់ទីក្រុងគីវ បានកែសម្រួលធាតុមួយចំនួនក្នុងសេចក្តីព្រាង”។ លោកស្រីបន្ថែមថា ការងារលើកិច្ចព្រមព្រៀងនឹងបន្ត ហើយភាគីទាំងពីរបានយល់ព្រមចុះហត្ថលេខាលើអនុស្សរណៈមួយក្នុងពេលដ៏ខ្លីខាងមុខ ដែលជាដំណាក់កាលដំបូងដើម្បីកត់ត្រាដំណើការ។ សេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងមិនត្រូវបានគេដឹងទេ។ កាលពីខែមុន រដ្ឋបាលលោក Trump បានស្នើកិច្ចព្រមព្រៀងរ៉ែថ្មីមួយ ដែលមិនផ្តល់ឱ្យអ៊ុយក្រែននូវការធានាសុវត្ថិភាពនាពេលអនាគតឡើយ ប៉ុន្តែតម្រូវឱ្យមានមូលនិធិវិនិយោគរួមគ្នាមួយសម្រាប់ដាក់ប្រាក់ចំណូលទាំងអស់ពីធនធានធម្មជាតិនោះ ដែលរកបានដោយសហគ្រាសរដ្ឋ និងឯកជននៅទូទាំងទឹកដីអ៊ុយក្រែន៕
-

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានឱ្យដឹងពីគុណភាពខ្យល់នៅកម្ពុជា នាពេលនេះស្ថិតនៅក្នុងសភាពល្អណាស់ពោលគឺគ្រប់ខេត្តក្រុងតែម្តងស្ថិតនៅក្នុងសភាព “ល្អណាស់”។ បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថាស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១១.៨២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ គឺ “ល្អណាស់”។ ចំពោះខេត្តក្រុងនីមួយៗសភាពគុណភាពខ្យល់ស្ថិតក្នុងកម្រិតពណ៌ខៀវដែលបញ្ជាក់ពី គុណភាពខ្យល់ល្អណាស់មានដូចជា៖ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តកំពង់ឆ្នាំង ខេត្តកោះកុង ខេត្តពោធិ័សាត់ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង និងខេត្តប៉ៃលិន៕ ដោយ ៖ ម៉ាដេប៉ូ
បរទេស ៖ សេតវិមានបានអះអាងថា ជនចំណាកស្រុក ដែលត្រូវបានចាប់និរទេសខុស នឹងមិនអាចរស់នៅក្នុងទឹកដី សហរដ្ឋអាមេរិក ទៀតទេ។ លេខាធិការសារព័ត៌មាន ប្រចាំសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា លោក Kilmar Abrego Garcia ជាជនចំណាកស្រុកដែលត្រូវបានបណ្តេញចេញពីប្រទេស ទៅកាន់ពន្ធនាគារ ក្នុងប្រទេស El Salvador ដោយច្រលំថា ជាឧក្រិដ្ឋជន នឹងមិនរស់នៅក្នុងសហរដ្ឋអាមេរិក ម្តងទៀត ខណៈដែលករណីនេះ នៅតែបន្តបង្កឱ្យមានភ្លើងនយោបាយ។ លោកស្រីបានអះអាងថា «ប្រសិនបើគាត់ត្រលប់ ទៅសហរដ្ឋអាមេរិក វិញ គាត់នឹងត្រូវនិរទេស ម្តងទៀត ភ្លាមៗ»។ រីឯភរិយា របស់ជនចំណាកស្រុក ដែលត្រូវបាននិរទេសដោយច្រឡំ នាង Jennifer Vasquez Sura បាននិយាយថា នាងនឹងមិនបញ្ឈប់ការប្រយុទ្ធ តតាំង រហូតដល់នាងឃើញប្តី នៅរស់។ នាងថា សូមអង្វរដល់រដ្ឋបាល Donald Trump និងរដ្ឋបាលប្រទេស El Salvador…
-

ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥គឺល្អណាស់
(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានឱ្យដឹងពីគុណភាពខ្យល់នៅកម្ពុជា នាពេលនេះស្ថិតនៅក្នុងសភាពល្អណាស់ពោលគឺគ្រប់ខេត្តក្រុងតែម្តងស្ថិតនៅក្នុងសភាព “ល្អណាស់”។ បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថាស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១១.៨២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ គឺ “ល្អណាស់”។ ចំពោះខេត្តក្រុងនីមួយៗសភាពគុណភាពខ្យល់ស្ថិតក្នុងកម្រិតពណ៌ខៀវដែលបញ្ជាក់ពី គុណភាពខ្យល់ល្អណាស់មានដូចជា៖ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តកំពង់ឆ្នាំង ខេត្តកោះកុង ខេត្តពោធិ័សាត់ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង និងខេត្តប៉ៃលិន៕
-

Putinសន្យាធ្វើគ្រប់យ៉ាងដើម្បីសេរីភាពចំណាប់ខ្មាំងនៅហ្គាហ្សា
បរទេស ៖ ប្រធានាធិបតី ប្រទេសរុស្ស៊ី លោក ពូទីន បានអះអាង នៅចំពោះមុខចំណាប់ខ្មាំងម្នាក់ ដែលត្រូវបានដោះលែងថា លោកប្តេជ្ញាធ្វើអ្វីគ្រប់យ៉ាង ដើម្បីឲ្យចំណាប់ខ្មាំងទាំងអស់នៅតំបន់ហ្គាហ្សា ត្រូវបានដោះលែង។ លោក ពូទីន បានអះអាងប្រាប់បែបនេះ ក្នុងពេលជួបអតីតចំណាប់ខ្លាំងជនជាតិរុស្ស៊ីកាត់អ៊ីស្រាអែល លោក Alexander Troufanov និងក្រុមគ្រួសារ នៅក្រុងមូស្គូ អំឡុងជំនួប កាលពីថ្ងៃពុធ។ លោក ពូទីន និយាយថា «វាចាំបាច់ដើម្បីបង្ហាញពាក្យថ្លែងអំណរគុណ ចំពោះភាពជាអ្នកដឹកនាំនយោបាយរបស់ក្រុមហាម៉ាស» ហើយលោកបានបន្ថែមថា ការរំដោះចំណាប់ខ្មាំង អាចធ្វើទៅបាន ដោយសារតែប្រទេសរុស្ស៊ី មានទំនាក់ទំនងយូរអង្វែង ជាមួយប្រជាជនប៉ាឡេស្ទីន ។ បើតាម RT បានចុះផ្សាយថា លោក Alexander បានស្នើឱ្យលោក Putin បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីធ្វើជាឈ្មួញកណ្តាល ដោះលែងជនជាតិអ៊ីស្រាអែល ដែលនៅតែឃុំខ្លួន នៅក្នុងតំបន់ ហ្គាហ្សា។ លោក បាននិយាយថា «ខ្ញុំដឹងថា អ្នកបានធ្វើជាច្រើន ដើម្បីឱ្យពួកគេផងដែរ មានសេរីភាព និងសប្បាយរីករាយដូចខ្ញុំនៅថ្ងៃនេះ…
-

មេដឹកនាំកំពូលអ៊ីរ៉ង់ថាចរចាជាមួយអាមេរិកដំណើរការល្អ
បរទេស ៖ មេដឹកនាំកំពូល របស់ប្រទេសអ៊ីរ៉ង់ លោក Khamenei បាននិយាយថា ការចរចាជាមួយអាមេរិក បានដំណើរការល្អ ប៉ុន្តែ សង្ស័យលើចេតនា របស់សហរដ្ឋអាមេរិក។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei កាលពីថ្ងៃអង្គារ បានសម្តែងការពេញចិត្តចំពោះកិច្ចចរចា នាពេលថ្មីៗនេះ ជាមួយសហរដ្ឋអាមេរិក ដោយបង្ហាញទំនុកចិត្តលើជំហរ របស់សាធារណរដ្ឋអ៊ីស្លាម ប៉ុន្តែ បានបង្ហាញពីការសង្ស័យលើចេតនា របស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលលោកប្រធានាធិបតី Donald Trump។ ទូរទស្សន៍រដ្ឋ បានដកស្រង់សម្តី របស់លោក Khamenei ដែលបាននិយាយថា «កិច្ចពិភាក្សានេះ ត្រូវបានអនុវត្តយ៉ាងល្អ នៅក្នុងជំហានដំបូង។ ជាការពិត យើងមានទុទិដ្ឋិនិយម យ៉ាងខ្លាំងចំពោះភាគីម្ខាងទៀត ប៉ុន្តែយើងមានសុទិដ្ឋិនិយមចំពោះសមត្ថភាពផ្ទាល់ខ្លួន របស់យើង» ។ គួរបញ្ជាក់ថា មន្ត្រីអាមេរិកនិងអ៊ីរ៉ង់ ទើបបានជួបជជែកគ្នា អំពីបញ្ហាអាវុធប្រល័យលោក នៅប្រទេសអូម៉ង់ កាលពីពេលថ្មីៗនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថា ជុំបន្ទាប់នៃកិច្ចចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ នៅក្នុងប្រទេសអ៊ីតាលី។ ជាការកត់សម្គាល់…