Category: ព័ត៌មានជាតិ
-

អ៊ីរ៉ង់បញ្ជាក់ជុំបន្ទាប់នៃការចរចានុយក្លេអ៊ែរ ជាមួយអាមេរិកដែលគ្រោងធ្វើនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីនៅថ្ងៃសៅរ៍
អ៊ីរ៉ង់បានបញ្ជាក់ថា កិច្ចចរចានុយក្លេអ៊ែរបន្ទាប់របស់ខ្លួនជាមួយសហរដ្ឋអាមេរិកនៅចុងសប្តាហ៍នេះ នឹងត្រូវធ្វើឡើងនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បន្ទាប់ពីមានភាពចម្រូងចម្រាសថ្មីៗនេះ ជុំវិញទីតាំងដែលការចរចានឹងត្រូវធ្វើឡើង។ ការប្រកាសកាលពីថ្ងៃពុធនៅលើកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានកើតឡើង ខណៈប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានអនុម័តជាផ្លូវការនូវការលាលែងពីតំណែងរបស់អនុប្រធានមួយរូបរបស់លោក ដែលបានបម្រើការជាអ្នកចរចាដ៏សំខាន់របស់ទីក្រុងតេអេរ៉ង់ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ របស់ខ្លួនជាមួយមហាអំណាចពិភពលោក។ ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ លោក Rafael Grossi ក៏បានទៅដល់ទីក្រុងតេអេរ៉ង់ផងដែរកាលពីថ្ងៃពុធសម្រាប់កិច្ចពិភាក្សាដែលអាចរួមបញ្ចូលការចរចាអំពីអ្វីដែលការអនុញ្ញាតឲ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) របស់លោកអាចទទួលបានក្រោមកិច្ចព្រមព្រៀងដែលបានស្នើឡើង។ សេចក្តីប្រកាសរបស់ទូរទស្សន៍រដ្ឋបាននិយាយថា ប្រទេសអូម៉ង់ នឹងសម្របសម្រួលម្តងទៀតសម្រាប់កិច្ចចរចានៅថ្ងៃសៅរ៍នៅទីក្រុងរ៉ូម។ រដ្ឋមន្ត្រីការបរទេសអូម៉ង់បានដើរតួនាទីជាអន្តរការីរវាងភាគីទាំងពីរក្នុងអំឡុងពេលការចរចាកាលពីចុងសប្តាហ៍មុននៅទីក្រុង មុស្កាត(Muscat) រដ្ឋធានីអូម៉ានី។ ការចរចានេះកើតឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំងរវាងអាមេរិក និងអ៊ីរ៉ង់ ជុំវិញការអភិវឌ្ឍនុយក្លេអែរ៕
-

សង្ក្រាន្តកំពង់ធំ ទាក់ទាញភ្ញៀវជិត ៨ម៉ឺននាក់ កម្សាន្ត សប្បាយ ទេសចរណ៍ វប្បធម៌
សង្ក្រាន្តកំពង់ធំ ទាក់ទាញភ្ញៀវជិត ៨ម៉ឺននាក់ កម្សាន្ត សប្បាយ ទេសចរណ៍ វប្បធម៌ (កំពង់ធំ)៖ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សង្ក្រាន្តកំពង់ធំ បានទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ៧៥,០០០នាក់ មកចូលរួមសប្បាយនៅសួនស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីនេះ កំពុងទាក់ទាញស្មារតីសហគមន៍ និងជម្រើសកម្សាន្តសប្បាយសម្រាប់ក្រុមគ្រួសារ។ ព្រឹត្តិការណ៍នេះបន្តរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា មានកម្មវិធីចម្រុះបែបបុណ្យបុរាណជាចម្បង ដូចជា៖តំបន់បាញ់ទឹកដោយរថយន្តជាសាធារណៈស្តង់ម្ហូបអាហារ និងផលិតផលខ្មែរល្បែងប្រជាប្រិយដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង វាយក្អមការសម្ដែងសិល្បៈដូចជា របាំជូនពរ របាំត្រុដិ ចាប៉ីដងវែងការបង្ហាញរឿងព្រេងប្រវត្តិនៃបុណ្យចូលឆ្នាំការរាំលេង និងតន្ត្រីផ្ទាល់ ។ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានរាយការណ៍ថា…
-

ពិធីស្រង់ព្រះ និង ស្នាមញញឹម និងកិច្ចដឹងគុណដ៏ជ្រាលជ្រៅ ក្នុងឱកាសបុណ្យចូលឆ្នាំ
ពិធីស្រង់ព្រះ និង ស្នាមញញឹម និងកិច្ចដឹងគុណដ៏ជ្រាលជ្រៅ ក្នុងឱកាសបុណ្យចូលឆ្នាំ (សៀមរាប)៖ ពិធីស្រង់ព្រះ ជាផ្នែកដ៏អស្ចារ្យមួយនៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលមិនត្រឹមតែស្រង់ទឹកលាងព្រះបដិមានៅវត្តទេ ប៉ុន្តែស្រង់ចិត្ត កក់ចិត្ត និងដាក់គុណស្នងគុណចំពោះ “ព្រះរស់” មាតា និងបិតា អ្នកធំ អ្នកចាស់ អ្នកមានគុណ ។ តាមទំនាមទំលាប់ ប្រពៃណីខ្មែរ គឺបានប្រារព្វ នៅថ្ងៃទី ១៦ មេសា ២០២៥ ដែលជាថ្ងៃទី ៣ នៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ពិធីស្រង់ព្រះបានរៀបចំយ៉ាងអធិកអធម នៅមុខព្រះរាជដំណាក់ ក្នុងបរិវេណព្រះអង្គចេក-ព្រះអង្គចម និងបរិវេណអង្គរវត្ត។ ពិធីនេះមានការចូលរួមជាភ្ញៀវកិត្តិយស់ ថ្នាក់ដឹកនាំជាតិ ឯកឧត្ដម ហ៊ុន ម៉ានី ព្រមទាំងមន្ត្រីរាជការ យុវជន សិល្បករ ពុទ្ធបរិស័ទ និងភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករ ។ ពិធីនេះចាប់ផ្តើមដោយដង្ហែរព្រះអង្គចេញពីវត្តព្រះរាជបូណ៌ ហើយធ្វើប្រទកិ្សណគ្រួសារសាមគ្គីតាមលំនាំពុទ្ធសាសនា ព្រះអង្គត្រូវបានតាំងអស្សនៈយ៉ាងស័ក្តិសិទ្ធិ ដើម្បីស្រោចស្រពដោយទឹកអប់ផ្កាភ្ញី ស្ដារឡើងវិញនូវសេចក្ដីសុខចម្រើន រួមទាំងកម្ចាត់សេចក្ដីអកុសល ឧបទ្រុពចង្រៃ ទៅតាមឆ្នាំចាស់។ ពិធីស្រង់ព្រះ មិនមែនមានន័យតែសំអាតព្រះបដិមាថ្មនៅវត្តទេ…
-

ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរចំនួន ១២.៣៨៣០នាក់ ក្នុងរយៈ ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ
(ខេត្តព្រះវិហារ)៖ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស២៥៦៩ គ.ស២០២៥ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្តតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា និងប្រជាពលរដ្ឋលេងកម្សាន្តតាមសង្ក្រាន មានចំនួន ១២.៣៨៣០នាក់។ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ លោក គង់ វិបុល បានថ្លែងថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយះពេល៣ថ្ងៃ ពោលចាប់ថ្ងៃទី១៤.១៥.១៦ ខែមេសា នេះ ភ្ញៀវទេសចរបានចូលទស្សនា តាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក្នុងខេត្ត រួមទាំងបងប្អូនប្រជាពលរដ្ឋមកកម្សាន្តសប្បាយតាមទីតាំងសង្ក្រាននានា មានចំនួនសរុប១២.៣៨៣០នាក់។ លោកថា៖ក្នុងចំណោមភ្ញៀវទេសចរណ៍ទាំង១២.៣៨៣០នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន២០៨៤២នាក់ ភ្ញៀវទេសចរបរទេសចំនួន ១២៣នាក់ និងបងប្អូនប្រជាពលរដ្ឋចូលរួមលេងសង្រ្កាន្តនានាសរុបចំនួន១០.២៨៦៥នាក់។ លោក គង់ វិបុល ក៏បានថ្លែងទៀតថា៖សម្រាប់ទីតាំងរមណីយដ្ឋាន និងគោលដៅទេសចណ៍នានា ដែលភ្ញៀវទេសចរតែងមកលេងកម្សាន្តមានដូចជា៖ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ប្រាសាទកោះកេរ ស្ថិតក្នុងស្រុកគូលែន ភ្នំត្បែងមានជ័យដែនដីពិសិដ្ឋ ស្ថិតក្នុងស្រុកត្បែងមានជ័យ ទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងស្រុកឆែប ជាប់ព្រំដែនឡាវ។លោកថាកត្តាសំខាន់ដែលឆ្នាំនេះខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរច្រើនដោយសារអាជ្ញាធរខេត្តព្រះវិហារ បានរៀបចំសង្ក្រានអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី មានលក្ខណៈស្អាតប្លែក ធំជាងឆ្នាំមុន ពិសេសមានកម្មវិធីសប្បាយៗជាច្រើនទៀតផង៕…
-

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញបំពាក់មេដាយដល់ជ័យលាភី ការប្រណាំង គោ ក្របី និងបំផាយសេះ
(សៀមរាប)៖ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញបំពាក់មេដាយដល់ជ័យលាភី ការប្រណាំង គោ ក្របី និងបំផាយសេះ អបអរអង្គរសង្គ្រាន្ត នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅអង្គរឃ្យុងយូ ខេត្តសៀមរាប ៕ ប្រភព ៖ AKP រូបថត៖ យឹម សុវឌ្ឍនា
-

បណ្ណាល័យARDB នឹងសម្ពោធដាក់អោយប្រេីប្រាស់នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ
(ភ្នំពេញ)៖ បណ្ណាល័យARDB, មជ្ឈមណ្ឌលស្រាវជ្រាវ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និង APRACA Center of Excellence នឹងសម្ពោធដាក់អោយប្រេីប្រាស់នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ក្នុងសំណេរលើកឡើងនៅក្នុងបណ្តាញសង្គម FB ផ្លូវការ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានលើកឡើងថា ការបង្កើតបណ្ណាល័យ និងស្ថាប័នស្រាវជ្រាវទាំង២នេះ ក្នុងគោលបំណង លេីកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍(R&D) ក៏ដូចជា ប្រមូលផ្តុំ និងចងក្រងឯកសារទុកស្រាប់កូនខ្មែរជំនាន់ក្រោយៗ សិក្សាស្វែងយល់អំពីបទពិសោធន៍របស់កូនខ្មែរជំនាន់មុន។ ឯកឧត្តមបណ្ឌិត កៅ ថា បានគូសបញ្ជាក់ថា ជាទស្សន:ផ្ទាល់ខ្លួន ខ្ញុំសង្កេតឃេីញថា ខ្មែរយេីងហាក់ដូចជាបាត់ទម្លាប់កត់ត្រាឯកសារទុក ចាប់ពីក្រោយការដួលរលំសម័យអង្គរដ៏រុងរឿងមក រហូតដល់សម័យបារាំងចូលស្រុក ១៨៦៨ បារាំងបានជួយកត់ត្រាឯកសារទុកអោយ ក្រៅអំពីការកត់ត្រាក្នុងស្ត្រាស្លឹករឹតបន្តិចបន្តួចប៉ុណ្ណោះ។ ជាមួយគ្នានេះ ខ្មែរយេីងជួបគ្រោះមហន្តរាយបត់បង់ឯកសារ២លេីកធំៗ គឺ(១) សម័យលង្វែក-ប្រាក់ដួង និង(២) សម័យប៉ុលពតដ័ខ្មៅងងឹត ដែលពួកគេកម្ទេចទាំងឯកសារមានជីវិត(គ្រូបង្រៀន…
-

លោក Bidenថា Trumpបំផ្លាញអស់ច្រើនណាស់
បរទេស ៖ លោក Biden រិះគន់ លោក Trump ពីការបំផ្លិចបំផ្លាញ នាំឲ្យមានការខូចខាតច្រើនណាស់ អំឡុងសុន្ទរកថាដំបូង បន្ទាប់ពីឈប់ធ្វើជាប្រធានាធិបតីអាមេរិក។ អ្នកប្រជាធិបតេយ្យ អាយុ ៨២ ឆ្នាំ រូបនេះ បាននិយាយ នៅក្នុងសន្និសីទ របស់ក្រុមអ្នកតស៊ូមតិពិការភាព នៅទីក្រុង Chicago កាលពីថ្ងៃអង្គារ ដោយប្រឆាំងនឹងការផ្លាស់ប្តូររដ្ឋាភិបាលដ៏គួរឱ្យភ័យខ្លាច របស់លោក Donald Trump ប្រធានាធិបតីអាមេរិក។ លោក Biden បានអះអាងថា កិច្ចខិតខំប្រឹងប្រែង ដោយប្រើញញួរដំបំផ្លាញ បានធ្វើឱ្យអត្ថប្រយោជន៍ចូលនិវត្តន៍របស់ជនជាតិអាមេរិក មានហានិភ័យ។ លោក Joe Biden បានអះអាងថា 《តិចជាង ១០០ថ្ងៃ រដ្ឋបាលនេះបានធ្វើឱ្យខូចខាតយ៉ាងច្រើន និងការបំផ្លិចបំផ្លាញយ៉ាងច្រើន វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលវាអាចកើតឡើង ក្នុងពេលឆាប់ៗនេះ》។ លោក Biden បានបញ្ជាក់ថា 《មន្ត្រីសន្តិសុខសង្គម ៧,000នាក់ ដើរចាកចេញពីការងារ》ដោយលោក ចង់សំដៅទៅ លើទីភ្នាក់ងារជាតិដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមពិការភាព និងចូលនិវត្តន៍៕ ប្រភពពី…
-

ថ្ងៃនេះ ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាពលរដ្ឋចិន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃ
ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា រីករាយ និងសូមស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាពលរដ្ឋចិន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃនេះ ឯកឧត្ដម នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ជាមួយគ្នានោះ ឯកឧត្តមប្រធានាធិបតីចិន នឹងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។ សូមជម្រាបជូនថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ៕ ដោយ៖ កន ចំណាន
-

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែអំណរគុណដល់ក្រសួង-ស្ថាប័ន នឹងអាជ្ញាធរពាក់ព័ន្ធ ក្រោយចូលលរួមសហការបង្កលក្ខណៈដល់ការកម្សាន្តសប្បាយ ដល់ប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពូចា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជានៅក្រៅប្រទេស កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំ តុបតែង និងប្រចាំការការពារសន្តិសុខសណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈដល់ការកម្សាន្តសប្បាយរបស់លោកតាលោកយាយ អ៊ំពូមីង បងប្អូន ព្រមទាំងបានញ៊ាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៨ នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទកភាពជាតិ ។ ជាមួយគ្នានេះផងដែរ សម្តេចបវរធិបតី ក៏បានថ្លែងអំណរគុណដល់លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងភ្ញៀវបរទេសទាំងអស់ ដែលបានចូលរួមលេងកំសាន្តប្រកបដោយភាពរីករាយ ព្រមទាំងថែរក្សាបាននូវប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ។ កត្តាចម្បងបំផុត គឺម្លប់នៃសុខសន្តិភាព ដែលបានផ្តល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ក្នុងធ្លុងជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរជាទីស្នេហា និងក្នុងសេចក្តីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរ ជាដរាបតរៀងទៅ ។…
-

សារលិខិតប្រធានាធិបតី ស៊ី ជីនពីង៖ ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព (ភ្នំពេញ)៖ សារលិខិតរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា, សារលិខិតនេះបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការពីស្ថានទូតចិន នៅយប់ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ខាងក្រោមជាខ្លឹមសារទាំងស្រុង៖
ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ខ្ញុំរីករាយណាស់មកផ្ទះមិត្តល្អតបតាមការអញ្ជើញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមប្រសិទ្ធពរ បវរសួស្តី ជូនចំពោះបងប្អូនប្រជាជនកម្ពុជា។ នេះជាដំណើរទស្សនកិច្ចនៅកម្ពុជាម្ដងទៀតសម្រាប់ខ្ញុំក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ សង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងជំរុញឱ្យការកសាងសហគមន៍វាសនារួមចិន-កម្ពុជាទទួលបានការរីកចម្រើនកាន់តែធំធេង។ សហគមន៍វាសនារួមចិន-កម្ពុជាចាក់ឬសគល់យ៉ាងស៊ីជម្រៅនៅក្នុងប្រវត្តិសាស្ត្រនៃភាពជាអ្នកជិតខាងរាប់អានគ្នា។ ប្រទេសចិននិងកម្ពុជាមានភូមិសាស្ត្រជិតគ្នា ហើយទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរមានប្រវត្តិសាស្ត្រជិត២០០០ឆ្នាំ។ នារាជវង្សថាងសម័យបុរាណចិន(ឆ្នាំ៦១៨-៩០៧) សមាជិកនៃព្រះរាជវង្សានុវង្សចេនឡាបានយាងបំពេញទស្សនកិច្ចទៅរាជធានីឆាំងអានប្រទេសចិន ហើយទទួលបានបដិសណ្ឋារកិច្ចដ៏រួសរាយ និងរាក់ទាក់ ដោយត្រូវចាត់ទុកជា «Bin Han»ដែលមានន័យថាភ្ញៀវកិត្តិយស។ ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានរឹតបន្តឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាបន្តបន្ទាប់។ គ្រឿងប៉សឺឡែននិងគ្រឿងម្រ័ក្សណ៍ខ្មុកចិនត្រូវដឹកជញ្ជូនទៅកម្ពុជាតាមរយៈផ្លូវសូត្រសមុទ្រ ហើយផលិតផលពិសេសខ្មែរដូចជាគ្រឿងទេសនិងសូត្រឆៅជាផលិតផលពេញនិយមខ្លាំងសម្រាប់ប្រជាជនចិន ចម្លាក់ប្រណិតលើជញ្ជាំងប្រាសាទបាយ័នបានបង្ហាញពីរូបភាពដ៏មមាញឹកនៃការផ្លាស់ប្តូរពាណិជ្ជកម្មប្រទេសទាំងពីរលើប្រវត្តិសាស្ត្រ។ ព្រះសង្ឃល្បីល្បាញខ្មែរជាច្រើនអង្គធ្លាប់និមន្តទៅប្រទេសចិនដើម្បីផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធសាសនា ហើយ«កំណត់ហេតុរបស់ ជីវ តាក្វាន់ អំពីប្រពៃណីរបស់អ្នកស្រុកចេនឡា»ដែលនិពន្ធដោយលោក ជីវ តាក្វាន់ នារាជវង្សយ័នសម័យបុរាណចិន(ឆ្នាំ១២៧១-១៣៦៨) បានក្លាយទៅជាឯកសារសំខាន់ដើម្បីសិក្សាស្រាវជ្រាវប្រវតិ្តសាស្ត្រកម្ពុជារ។ អរិយធម៌ចិន និងខ្មែរដ៏អស្ចារ្យបានឆ្លងកាត់ពេលវេលាយូរលង និងមានពន្លឺចែងចាំងគ្នាទៅវិញទៅមក។ ការផ្តល់តម្លៃដល់មនោសញ្ចេតនានិងគុណធម៌ ជាលក្ខណៈពិសេសគួរឱ្យកត់សម្គាល់នៃសហគមន៍វាសនារួមចិន-កម្ពុជា។ ប្រធានម៉ៅ សេទុងនិងនាយករដ្ឋមន្ត្រីជូ អេនឡៃ ដែលជាមេដឹកនាំជំនាន់ចាស់ប្រទេសចិន និងព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ»ជាសហស្ថាបនិកនៃមិត្តភាពចិន-កម្ពុជា។ កាលពី៧០ឆ្នាំមុន ក្នុងឱកាសសន្និសីទក្រុងបានឌុង ព្រះករុណា…