Category: ព័ត៌មានជាតិ
-

ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា រីករាយ និងសូមស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាពលរដ្ឋចិន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។
ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា រីករាយ និងសូមស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាពលរដ្ឋចិន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃនេះ ឯកឧត្ដម នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ឯកឧត្តមប្រធានាធិបតីចិន នឹងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ។
-

បងប្អូនប្រជាពលរដ្ឋ និងទេសចរអន្តរជាតិប្រមាណជាង៥៧៧៣០០នាក់ បានមកចូលមកលេងកម្សាន្ដសង្ក្រាន្តកំពង់ស្ពឺ នៅថ្ងៃទី២នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
កំពង់ស្ពឺ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥– ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករ បាននាំគ្នាមកលេងកម្សាន្តនៅ «សង្ក្រាន្តកំពងស្ពឺ ឆ្នាំ២០២៥» និងនៅតាមតំបន់ទេសចរណ៍នានា ទូទាំងខេត្តកំពង់ស្ពឺ ដោយរដ្ឋបាលខេត្តបានបង្កើតព្រឹត្តិការណ៍ជាច្រើន។ សង្ក្រាន្តកំពង់ស្ពឺទទួលបានទេសចរជាតិ អន្តរជាតិ និងអ្នកដើរ ចំនួន៥៧៧ ៣២៥ នាក់ ក្នុងនោះទេសចរជាតិចំនួន៥៧៦ ៣៥០ នាក់ និងទេសចរបរទេសចំនួន៩៧៥ នាក់។ នេះតាមការបញ្ជាក់របស់គេហទំព័រជាផ្លូវការនៃរដ្ឋបាលខេត្តកំពង់ស្ពឺដែលបានចុះផ្សាយនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ គេហទំព័រនោះក៏បានឱ្យដឹងទៀតថា សង្ក្រាន្ន្តកំពង់ស្ពឺថ្ងៃទី២ទទួលបានការចូលរួមពីឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត និងប្រកបដោយស្នាមញញឹម សប្បាយរីករាយ។ ចំពោះព្រឹត្តិការណ៍សង្ក្រាន្តកំពង់ស្ពឺឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ស្ពឺមានការរៀបចំរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរគ្រប់ទីកន្លែងប្រារព្ធពិធី ដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺដឹកនាំដោយឯកឧត្តម បណ្ឌិត ជាម ចន្ទីសោភ័ណ បានណែនាំដល់កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើយ៉ាងណា ធានាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីបង្កបរិយាកាសកក់ក្ដៅជូនប្រជាពលរដ្ឋ មកចូលរួមកម្សាន្ដសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្រោមម្លប់នៃសុខសន្ដិភាពរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន…
-

ឆ្នាំនេះសន្ទុះប្រជាពលរដ្ឋកើនឡើងច្រើនដែលបានទៅចូលរួមកំសាន្តសប្បាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនៅគ្រប់តំបន់
តាមរយះបណ្តាញសង្គមហ្វេសបុកបានធ្វើអោយយើងដឹងថា នៅក្នុងពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរឆ្នាំ២០២៥នេះ អាជ្ញាធរគ្រប់រាជធានីខេត្តបានរៀបចំពិធីកំសាន្តសប្បាយដែលបានទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋយ៉ាងច្រើនកុះករលើសឆ្នាំមុនៗ។ ការរៀបចំសង្ក្រាន្តឆ្នាំ២០២៥ នៅខេត្តព្រៃវែង កាលពីថ្ងៃទី១៤មេសាមានទទួលបានអ្នកមកចូលរួម លេងកម្សាន្តចំនួនប្រមាណ ៧៥ម៉ឺននាក់។ «សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥» រយៈពេល២ថ្ងៃដំបូង រួមទាំង តំបន់ ទេសចរណ៍នានា ទូទាំងខេត្តកំពង់ចាមទៀតផងបានទាក់ទាញប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិបានជាង ២លាននាក់ ។ «សង្រ្កានខេត្តកំពង់ស្ពឺ»នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរមានប្រជាពលរដ្ឋ ចំនួន៧៥ម៉ឺននាក់ បានមកចូលរួម។ «សង្រ្កាន្តបាត់ដំបង»នៅថ្ងៃដំបូងមានប្រជាពលរដ្ឋ ចំនួន៤០ម៉ឺននាក់ បានមកចូលរួម។ ចំណែកឯ«សង្រ្កាន្តវត្តភ្នំ ឆ្នាំ២០២៥» និង Walk Street នៅថ្ងៃទី២នៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានភ្ញៀវ ទេសចរជាតិ និងអន្តរជាតិជិត៨០ម៉ឺននាក់ បានមកកំសាន្ត។ ដោយឡែកថ្ងៃទី១ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នៅខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណជិត ៨០ម៉ឺននាក់ ខណៈភ្ញៀវទេសចរបរទេសមានចំនួន ៤,៥៣៧នាក់ផ្សេងទៀត។ អភិបាលរាជធានីខេត្តមួយចំនួនបានចូលរួមកំសាន្តសប្បាយជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ខណៈខ្លួនប្រាណទទឹកជោក ប៉ុន្តែមានស្នាមញញឹមជាមួយម៉្សៅពេញមុខ។ កម្លាំងទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋអោយមកចូលរួមដូចនេះ កើតឡើងបន្ទាប់ពី អាជ្ញាធររាជធានីខេត្តរហូតខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ និង ស្ទឹងត្រែង ក៏មានរៀបចំកម្មវិធីកំសាន្តសប្បាយដែរ ដូចជា លេងល្បែងប្រជាប្រិយ…
-

ត្រីផ្សោតសមុទ្រចំនួន០៩ក្បាលបានឡើងមកលេងនៅឆ្នេរកោះរ៉ុង
នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋបានប្រទះឃើញត្រីផ្សោតសមុទ្រចំនួន០៩ក្បាល ដែលបានបណ្តែតខ្លួននៅលើឆ្នេរព្រែកស្វាយ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បើតាមលោក រាជ សុវណ្ណ អភិបាលស្តីទីក្រុងកោះរ៉ុង បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ ត្រូវនឹងថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានត្រីផ្សោតចំនួន០៩ក្បាល បានបណ្តែតខ្លួនលេងនៅឆ្នេរព្រែកស្វាយ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុងរបស់យើង ហើយប្រជាពលរដ្ឋក៏បាននាំគ្នាទៅលេងជាមួយត្រីផ្សោតនោះទៀតផង។ លោកអភិបាលស្តីទីក្រុងកោះរ៉ុងបានបញ្ជាក់ថា ត្រីផ្សោតទាំង០៩ក្បាលនេះ មួយក្បាលៗមានបណ្តោយចាប់ពី២ ទៅ២ម៉ែត្រជាងក៏មានដែរ ហើយបច្ចុប្បន្ននេះ មន្ត្រីរដ្ឋបាលជលផល និងអាជ្ញាធរក្រុងកោះរ៉ុង កំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះត្រីផ្សោតទាំង០៩ក្បាលនេះ។ មន្ត្ត្រីរបស់យើងក៏បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទចូលរួមថែរក្សា និងចូលរួមអភិរក្សត្រីផ្សោតសមុទ្រដ៏កម្រនេះ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ក្រុងកោះរ៉ុងផងដែរ។ ទន្ទឹមនោះ មន្ត្រីបច្ចេកទេសក៏បានធ្វើការទាក់ទងទៅអ្នកអភិរក្សសត្វសមុទ្រផងដែរ ដើម្បីធ្វើយ៉ាងណានាំយកត្រីទាំងនេះទៅកាន់ទឹកជ្រៅវិញ។ លោកអភិបាលក្រុងស្តីទីក៏បានបញ្ជាក់បន្ថែមថា មកដល់ថ្ងៃត្រង់នេះ ត្រីផ្សោតទាំងនេះហាក់បីដូចជាខ្លាចមនុស្សចូលទៅលេងជាមួយពួកវា មិនដូចពេលព្រឹកប្រជាពលរដ្ឋបានទៅប៉ះលេងជាមួយវាបាន៕
-

រញ្ជួយដីនៅមីយ៉ាន់ម៉ាជាថ្មី រង្គើនៅព្រំដែនថៃ
បរទេស៖ យោងតាមនាយកដ្ឋានឧតុនិយមថៃ បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៤.១រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃពុធនេះ ជាមួយនឹងការរញ្ជួយរង្គើនៅតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា។ ចំណុចកណ្តាលនៃការរញ្ជួយដីនេះ មានទីតាំង នៅប្រហែល១៦០គីឡូម៉ែត្រ ពីភាគពាយព្យនៃខេត្ត Mae Hong Son ជាតំបន់ភ្នំ ប៉ែកខាងជើង ប្រទេសថៃ។ ការញ័រ រញ្ជួយត្រូវបានរាយការណ៍ ដោយអ្នកស្រុកមួយចំនួន នៅក្នុងខេត្តជាប់ព្រំដែន ភាគខាងជើង។ នៅពេលនេះ មិនទាន់មានការរាយការណ៍ ពីការខូចខាតទ្រព្យសម្បត្តិ ឬ ជនរងគ្រោះនៅឡើយ៕ ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត
-

-

គ្រោះរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ វាយប្រហារហ្វីលីពីន
ម៉ានីល ៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) និយាយថា គ្រោះរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃពុធនេះ ប៉ុន្តែភ្លាមៗមិនទាន់មានរបាយការណ៍ អំពីការខូចខាត ឬអ្នកស្លាប់នោះទេ។ ទីភ្នាក់ងារ USGS បន្ថែមថា ការរញ្ជួយដីថ្មីនេះ វាយប្រហារនៅឆ្នេរសមុទ្រនៃកោះ Mindanao មានជម្រៅ ៣០ គីឡូម៉ែត្រ។ វិទ្យាស្ថានបន្ទុះភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បានដាក់ចំណុចកណ្តាលនៅចម្ងាយប្រហែល ៤៣ គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Maitum ដែលមានទីតាំងនៅតំបន់ភ្នំ និងមានប្រជាជនតិច។ អាជអាជ្ញាធរមូលដ្ឋានបានប្រាប់កាសែត AFP ថា គ្រគ្រោះរញ្ជួយដីនេះ មិន បាន បង្ក ឱ្យ មាន ការ ខូច ខាត អ្វី គួរ ឱ្យ កត់ សម្គាល់ ឡើយ។ លោក Gilbert Rolifor មន្ត្រីផ្នែកពន្លត់អគ្គីភ័យនៅទីក្រុង Maitum និយាយថា វាខ្លាំង…
-

ថ្ងៃទី២សង្ក្រាន្តស្វាយរៀងមានភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋជាង ២៣ម៉ឺននាក់មកលេងកម្សាន្ត
(ស្វាយរៀង)៖ លោកវ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរខេត្តស្វាយរៀង បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធីសង្ក្រាន្តនានាក្នុងខេត្តស្វាយរៀង មានចំនួនសរុប ២៣៧,២៥២ នាក់,ក្នុងនោះ ទេសចរបរទេសចំនួន ១,៧៣៥ នាក់។ ជាមួយគ្នានេះកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអាជ្ញាធរអ្នកពាក់ព័ន្ធទាំងអស់ ក្នុងខេត្តស្វាយរៀងបានចូលរួមការពារ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តស្វាយរៀង ដោយមានការសហការគាំទ្រពីក្រុមហ៊ុន វិស័យឯកជនបានរៀបចំកម្មវិធី «សង្ក្រាន្តស្វាយរៀង» នៅទីតាំងរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង ដើម្បីបង្កើតភាពអ៊ូអរ និងបង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនាលេងកម្សាន្ត និងចូលរួម អបអរសាទរទទួលអំណរពរជ័យបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស.២០២៥។ កម្មវិធីនេះ នឹងរៀបចំចាប់ពីម៉ោង១០៖០០នាទីព្រឹកតទៅ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា…
-

ជំនួបអ៊ីរ៉ង់-អាមេរិកស្និទ្ធស្នាលគ្នាខ្លាំង
បរទេស ៖ ភាគីអ៊ីរ៉ង់ និងអាមេរិក មានភាពជិតស្និទ្ធនឹងគ្នាជាខ្លាំង ក្នុងការយល់ព្រមលើខ្លឹមសារ នៃកិច្ចពិភាក្សា នេះបើតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ប្រាប់ឲ្យដឹង ក្រោយជំនួបនៅប្រទេសអូម៉ង់។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយ កាលពីថ្ងៃសៅរ៍ថា ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន មានភាពស្និទ្ធស្នាលខ្លាំង នឹងកិច្ចព្រមព្រៀង លើខ្លឹមសារនៃការចរចា នាពេលអនាគត ស្តីពីកម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់។ លោក Abbas Araghchi បានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា «ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ខ្ញុំគិតថា យើងបានខិតមកជិត ដល់មូលដ្ឋានមួយ សម្រាប់ការចរចា»។ លោកបន្តថា «នៅកិច្ចប្រជុំ លើកក្រោយរបស់យើង ប្រសិនបើយើងអាចបញ្ចប់មូលដ្ឋាននោះបាន យើងនឹង ដំណើរការបានមួយផ្នែកធំហើយ»។ ពុំទាន់មានការលើកឡើង ពីភាគីអាមេរិកទេ ជុំវិញលទ្ធផលជួបគ្នានេះ គិតត្រឹមព្រឹកថ្ងៃសៅរ៍ ប៉ុន្តែ គ្រាន់តែដឹងថា ជាការជួបចរចា រយៈពេលខ្លីមួយ។ ជាការកត់សម្គាល់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ នៅមុនកិច្ចពិភាក្សាថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអែរនោះទេ៕…
-

នាយករដ្ឋមន្ត្រីបារាំងធៀបការតំឡើងពន្ធដូច«រញ្ជួយដី»
បរទេស ៖ នាយករដ្ឋមន្ត្រី នៃប្រទេសបារាំង លោក Bayrou បាននិយាយ ប្រៀបធៀបការប្រកាសតំឡើងពន្ធចុះឡើង របស់លោក ប្រធានាធិបតីអាមេរិក Donald Trump ដូចជា ការរញ្ជួយដី។ ក្នុងអំឡុងដំណើរ ទស្សនកិច្ច ទៅកាន់ពិព័រណ៍ ឈីស និងស្រាអន្តរជាតិ កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីបារាំង លោក François Bayrou បានជំរុញឱ្យ សហភាពអឺរ៉ុប បង្ហាញសាមគ្គីភាព នៅពេលប្រឈមមុខនឹងភាពមិនច្បាស់លាស់ ដែលបង្កឡើងដោយលោក Trump ។ លោកបាននិយាយថា «នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក ដំឡើងពន្ធ វាជាការរញ្ជួយដីមួយ ប៉ុន្តែ នៅ៤៨ម៉ោង ក្រោយមក ប្រធានាធិបតី សហរដ្ឋអាមេរិក ទម្លាក់ពន្ធវិញ នោះគឺជាការរញ្ជួយដី មួយទៀត»។ ការលើកឡើងនេះ បន្ទាប់ពីចិនបានអះអាងថា ខ្លួននឹងដំឡើងពន្ធបន្ថែម លើផលិតផលអាមេរិក ដល់១២៥% ដែលជាការកត់សម្គាល់ លើការកើនឡើងថ្មីមួយ នៅក្នុងសង្គ្រាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ដែលបន្តអង្រួនទីផ្សារពិភពលោក៕