Category: ព័ត៌មានជាតិ
-

រុស្ស៊ី បញ្ចប់ការសាកល្បងម៉ាស៊ីនជំនាន់ទី៥ សម្រាប់បំពាក់យន្តហោះចម្បាំង Su-57 ដោយជោគជ័យ
មូស្គូ ៖ ប្រទេសរុស្ស៊ីបានបញ្ចប់ការហោះហើរសាកល្បងនៃយន្តហោះចម្បាំង Su-57 ដោយជោគជ័យ ជាមួយនឹងការប្រើប្រាស់ម៉ាស៊ីលយន្តហោះថ្មីជំនាន់ទី ៥ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបង្កើនកិត្យានុភាព និងប្រសិទ្ធភាពម៉ាស៊ីនឱ្យកាន់តែខ្លាំងជាងមុន សម្រាប់ដំឡើងក្នុងយន្តហោះចម្បាំងជំនាន់ក្រោយៗទៀត ។ ក្រុមហ៊ុនការពារជាតិរដ្ឋ Rostec របស់រុស្ស៊ី និយាយថា យន្តហោះចម្បាំង Sukhoi Su-57 បានហោះហើរជាលើកដំបូងដោយជោគជ័យ ជាមួយនឹងការប្រើប្រាស់ម៉ាស៊ីន “Product 177” ថ្មី ដែលជាម៉ាស៊ីនយន្តហោះជំនាន់ទី ៥ បង្កើតឡើងជាពិសេសសម្រាប់ដំឡើងក្នុងយន្តហោះប្រយុទ្ធទំនើបៗ ។ ចំណុចពិសេសនៃម៉ាស៊ីន “Product 177” នេះ មានដូចជា វាអាចផ្តល់នូវកម្លាំងរុញច្រានអតិបរមារហូតដល់ ១៦,០០០គីឡូក្រាម កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ បង្កើនភាពធុនជាងមុន និងមានអាយុកាលបម្រើសេវាកម្មបានកាន់តែយូរជាងមុន ។ គួរកត់សម្គាល់ Su-57 គឺជាយន្តហោះចម្បាំងពហុតួនាទីដែលត្រូវបានរចនាឡើង ដើម្បីអនុវត្តបេសកកម្មប្រយុទ្ធជាច្រើនប្រភេទ ។ បើតាមសារព័ត៌មាន The Business Insider, Su-57 គឺជាយន្តហោះចម្បាំងជំនាន់ទី៥ របស់រុស្ស៊ី ហើយក៏ជាគូប្រជែងដ៏សំខាន់ជាមួយយន្តហោះចម្បាំងរបស់អាមេរិក ទាំង F-35 និង F-22…
-

បារាំង គ្រោងចាយ ១២ ពាន់លានដុល្លារ សង់នាវាផ្ទុកយន្តហោះធំបំផុតនៅអឺរ៉ុប
ឌូបៃ ៖ ប្រទេសបារាំងមានផែនការចំណាយលុយដល់ទៅ ១២ ពាន់លានដុល្លារ ដើម្បីសាងសង់នាវាដឹកយន្តហោះថ្មីមួយគ្រឿង ដែលនឹងក្លាយជានាវាដឹកយន្តហោះធំបំផុតមិនធ្លាប់មានក្នុងទ្វីបអឺរ៉ុប ។ បើតាមទីភ្នាក់ងារសារព័ត៌មាន AP, នាវាថ្មីនេះមានទម្ងន់ដល់ទៅ ៧៨,០០០ តោន និងមានប្រវែងប្រហែល ៣១០ ម៉ែត្រ ។ វាមានសមត្ថភាពផ្ទុកយន្តហោះចម្បាំងរហូតដល់ ៣០ គ្រឿង និងកងទ័ពជើងទឹកបានប្រមាណ ២ ពាន់នាក់ ។ នាវាដឹកយន្តហោះថ្មីនេះ នឹងដំណើរការដោយថាមពលនុយក្លេអ៊ែរ និងផ្ទុកដោយយន្តហោះចម្បាំង Rafale M របស់បារាំង ។ លោកប្រធានាធិបតី Emmanuel Macron និយាយថា ប្រទេសបារាំងគ្រោងដាក់ដំណើរការនាវាថ្មីនេះនៅឆ្នាំ ២០៣៨ ក្នុងគោលបំណងជំនួសនាវាដឹកយន្តហោះចាស់ Charles de Gualle ដែលបានចូលបម្រើយោធាកាលពីឆ្នាំ ២០០១ ។ លោកថា គម្រោងនេះជាការបង្ហាញអំណាចរបស់ប្រទេសបារាំង ទាក់ទិននឹងសេរីភាពដែនសមុទ្រ ដើម្បីបន្លាចសត្រូវ ជាពិសេសត្រូវតែរឹងមាំផ្នែកជើងទឹក ។ បច្ចុប្បន្ន បារាំងមានកងទ័ពសកម្មប្រហែល ២០ ម៉ឺននាក់ និងកងទ័ពបម្រុងជាង…
-

បែកធ្លាយ អ៊ីស្រាអែល មានផែនការវាយកម្ទេចកម្មវិធីមីស៊ីលបាលិស្ទីក អ៊ីរ៉ង់
ហ្សេរុយសាឡឹម ៖ ស្ថានការណ៍តានតឹងនៅតំបន់មជ្ឈិបូព៌ា ត្រូវបានរំពឹងថា នឹងពុះកញ្ជ្រោលសារជាថ្មី ក្រោយបែកធ្លាយព័ត៌មានថា អ៊ីស្រាអែលកំពុងរៀបចំផែនការវាយកម្ទេចកម្មវិធីមីស៊ីលបាលីលី្ទករបស់ប្រទេសអ៊ីរ៉ង់ ។ នេះបើតាមសារព័ត៌មាន NBC News ចុះផ្សាយថ្ងៃទី២១ ខែធ្នូ ។ ដំណឹងនេះលេចឡើង ក្រោយមានសេចក្តីរាយការណ៍ថា លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu មានគំរោងរាយការណ៍ទៅកាន់លោកប្រធានាធិបតីអាមេរិក Donald Trump អំពីលទ្ធភាពវាយប្រហារម្តងទៀតប្រឆាំងនឹងអ៊ីរ៉ង់ ក្រោមហេតុលផលការពង្រីកកម្មវិធីមីស៊ីលបាលីលី្ទករបស់ទីក្រុងតេហេរ៉ង់ អាចបង្កការគំរាមកំហែង ដែលតម្រូវឲ្យមានចំណាត់ការភ្លាមៗ ។ ប្រភពជាច្រើនបានលើកឡើងថា ក្រុមមន្ត្រីអ៊ីស្រាអែលមានការព្រួយបារម្ភថា អ៊ីរ៉ង់កំពុងបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនុយក្លេអ៊ែរ នៅទីតាំងដែលអាមេរិកបានទម្លាក់គ្រាប់បែកក្នុងខែមិថុនា ។ ជាមួយគ្នានេះ ក្រុមមន្ត្រីអ៊ីស្រាអែលក៏បានចាត់ទុកកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ នៅក្នុងការសាងសង់រោងចក្រឡើងវិញ ជាទីតាំងផលិតមីស៊ីលបាលីស្ទីក និងជួសជុលការខូចខាតប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ឡើងវិញ ថាជាការព្រួបារម្ភបន្ទាន់ផងដែរ ។ បើតាមសារព័ត៌មាន NBC NEWS, មេដឹកនាំអាមេរិក និងអ៊ីស្រាអែល ត្រូវគេរំពឹងថា នឹងជួបមុខគ្នានៅចុងខែធ្នូនេះ នៅឯភូមិគ្រឹះ Mar-a-Lago របស់លោកប្រធានាធិបតី ត្រាំ ក្នុងរដ្ឋ Florida ។ ប្រភពបានបង្ហើបឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ…
-

អឺរ៉ុបគ្រោងយកលុយរុស្ស៊ីជាង ២០០ពាន់លានដុល្លារ ទប់ការដួលរលំរដ្ឋាភិបាលជាសមាជិក
ប៊ុយដាប៉ែស ៖ «សហភាពអឺរ៉ុបនឹងរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលបង្កក ចំនួន២៣០ពាន់លានដុល្លារ យកមកការពារទប់ស្កាត់ ការដួលរលំរដ្ឋាភិបាល នៃបណ្តាប្រទេស នៅក្នុងប្លុក» នេះបើតាមការអះអាង របស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន RT។ លោក Orban បាននិយាយថា មេដឹកនាំសហភាពអឺរ៉ុបបានចំណាយយ៉ាងច្រើន លើសង្គ្រាម នៅអ៊ុយក្រែន និង បានព្យាយាមធានាដល់អ្នកបោះឆ្នោត ថា នឹងមិនធ្វើឱ្យពួកគេខាតបង់ មួយកាក់មួយសេនទេ ទោះបីជាប្លុកនេះ គាំទ្រអ៊ុយក្រែនក៏ដោយ ព្រោះទ្រព្យសម្បត្តិរបស់រុស្ស៊ី នឹងត្រូវបានផ្តល់ហិរញ្ញប្បទាន ជំនួសឲ្យអ្នកបង់ពន្ធ នៅអឺរ៉ុប។ លោក Orban បានអះអាងទៀតថា មេដឹកនាំសហភាពអឺរ៉ុប ឥឡូវនេះ កំពុងព្យាយាមធានាការផ្តល់ហិរញ្ញប្បទាន ដោយចង្អុលទៅការបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ី ជាគោលដៅ និង ការព្រមានអំពីបញ្ហានយោបាយ ប្រសិនបើទីក្រុងព្រុចសែលបរាជ័យ ក្នុងការទទួលបានលុយបង្កករបស់រុស្ស៊ីទាំងនោះ។ យោងតាមសារព័ត៌មាន RT, អឺរ៉ុបបានចំណាយប្រាក់ ជាង ១១៨ពាន់លានដុល្លារ លើអ៊ុយក្រែន តាំងពីមានសង្គ្រាម មក។ លោក Viktor…
-

អ៊ីរ៉ង់ចោទអាមេរិកបង្កការគំរាមកំហែងដល់សន្តិភាពពិភពលោក
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានថ្កោលទោសអាមេរិក ដែលកំពុងគំរាមប្រើកម្លាំងយោធាប្រឆាំងនឹងវេណេស៊ុយអេឡា ដោយនិយាយថា សកម្មភាពបែបនេះគឺជាការរំលោភបំពានយ៉ាងច្បាស់លើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ពិសេសបង្កការគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ និងពិភពលោក ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានអះអាងបែបនេះក្នុងថ្ងៃអាទិត្យ កំឡុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil Pinto ដោយភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើទំនាក់ទំនងទ្វេភាគី និងការអភិវឌ្ឍក្នុងតំបន់ការ៉ាប៊ីន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់ ។ នាឱកាសនោះ ប្រមុខការទូតអ៊ីរ៉ង់បានជំរុញឱ្យសហគមន៍អន្តរជាតិគួរតែមានជំនួលខុសត្រូវ និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះអ្វីដែលលោកបានពិពណ៌នាថា ជាសកម្មភាពខុសច្បាប់ និងឯកតោភាគីរបស់អាមេរិកប្រឆាំងវេណេស៊ុយអេឡា ។ ចំណែកប្រមុខការទូតវេណេស៊ុយអេឡាវិញ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងប្រជាជនវេណេស៊ុយអេឡា ក្នុងការការពារអធិបតេយ្យភាពជាតិ និងឯករាជ្យភាពប្រឆាំងនឹងសម្ពាធពីខាងក្រៅ ។ អស់រយៈពេលជិត៤ខែមកហើយ អាមេរិកបានរក្សាវត្តមានយោធាទ្រង់ទ្រាយធំក្នុងតំបន់ការ៉ាប៊ីន ដែលភាគច្រើននៅឆ្នេរសមុទ្រវេណេស៊ុយអេឡា ក្រោមហេតុផលប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ។ ប៉ុន្តែទីក្រុងការ៉ាកាស់បានថ្កោលទោសសកម្មភាពរបស់អាមេរិកនេះថា ជាការប៉ុនប៉ងបង្កភាពចលាចល និងផ្លាស់ប្តូររបបដឹកនាំនៅវេណេស៊ុយអេឡា ៕ ប្រភព ៖ ស៊ីនហួរ
-

អូស្ត្រាលីសុំទោសជ្វីហ្វ ចំពោះការបាញ់ប្រហារ ស្លាប់មនុស្ស១៥នាក់
កង់បេរ៉ា ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានសុំទោសដល់សហគមន៍ជ្វីហ្វ ចំពោះការបាញ់ប្រហារ សម្លាប់មនុស្ស ១៥នាក់។ នៅថ្ងៃចន្ទនេះ លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសសុំទោស ដល់សហគមន៍ជ្វីហ្វ ក្នុងប្រទេសនេះ ជុំវិញការបាញ់ប្រហារដ៏ធំ ទៅលើព្រឹត្តិការណ៍ Hanukkah ដែលបានសម្លាប់មនុស្ស ១៥ នាក់ ។ លោកបានមានប្រសាសន៍ថា «ក្នុងនាមជានាយករដ្ឋមន្ត្រី ខ្ញុំមានអារម្មណ៍ថា មានទម្ងន់នៃការទទួលខុសត្រូវ ចំពោះអំពើឃោរឃៅដែលបានកើតឡើង ក្នុងពេលដែលខ្ញុំជានាយករដ្ឋមន្ត្រី ហើយ ខ្ញុំមានការសោកស្តាយ ចំពោះអ្វីដែលសហគមន៍ជ្វីហ្វ និង ប្រជាជាតិរបស់យើងទាំងមូលបានជួបប្រទះ»។ លោកបានមានប្រសាសន៍ បន្ថែមថា «រដ្ឋាភិបាលនឹងធ្វើការ ជារៀងរាល់ថ្ងៃ ដើម្បីការពារជនជាតិជ្វីហ្វអូស្ត្រាលី ដើម្បីការពារសិទ្ធិជាមូលដ្ឋាន ក្នុងនាមជាជនជាតិអូស្ត្រាលី ដែលពួកគេត្រូវមានមោទនភាព អនុវត្តជំនឿរបស់ពួកគេ អប់រំកូនរបស់ពួកគេ និងចូលរួមក្នុងសង្គមអូស្ត្រាលី តាមមធ្យោបាយ ដែលអាចធ្វើទៅបាន»។ គួររម្លឹកថា កាលពីថ្ងៃទី១៤ ខែធ្នូ ខ្មាន់កាំភ្លើងពីរនាក់ បានបើកការបាញ់ប្រហារ អំឡុងពេលការជួបជុំគ្នា សម្រាប់ពិធីបុណ្យជនជាតិជ្វីហ្វ Hanukkah នៅឆ្នេរ…
-

ចារកម្មអាមេរិក ៖ លោក ពូទីន ចង់លេបយកទឹកដីអ៊ុយក្រែនទាំងមូល
វ៉ាស៊ីនតោន ៖ របាយការណ៍របស់ចារកម្មអាមេរិកបន្តព្រមានថា គោលបំណងសង្គ្រាមរបស់លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន គឺការវាយដណ្តើមយកទឹកដីរបស់ប្រទេសអ៊ុយក្រែនទាំងមូលតែម្តង ។ បើតាមប្រភពចំនួន ៦ រួមទាំងចារកម្មអាមេរិក, លោកប្រធានាធិបតី ពូទីន មិនបានបោះបង់ចោលគោលដៅរបស់គាត់ នៅក្នុងការទាមទារយកផ្នែកខ្លះនៃទ្វីបអឺរ៉ុប ដែលធ្លាប់ជាកម្មសិទ្ធិរបស់អតីតចក្រភពសូវៀតនោះទេ ទោះបីជាក្រុមចរចាព្យាយាមបញ្ចប់សង្គ្រាមក៏ដោយ ។ ដំណឹងសម្ងាត់របស់អាមេរិកមានភាពស៊ីសង្វាក់គ្នារហូតមក ចាប់តាំងពីមេដឹកនាំរុស្ស៊ីរូបនេះ បើកយុទ្ធនាការយោធាទ្រង់ទ្រាយធំនៅឆ្នាំ ២០២២ ប្រឆាំងបននឹងអ៊ុយក្រែន ។ ជាងនេះទៅទៀត របាយការណ៍ចារកម្មភាគច្រើនស្របនឹងទស្សនៈរបស់មេដឹកនាំអឺរ៉ុប និងភ្នាក់ងារចារកម្មផ្សេងទៀត ដែលថា លោក ពូទីន ចង់បានទឹកដីអ៊ុយក្រែនទាំងមូល និងទឹកដីនៃរដ្ឋប្លុកសូវៀតពីមុន រួមទាំងសមាជិកនៃសម្ព័ន្ធណាតូផងដែរ ។ ទោះបីជាយ៉ាងណា ប្រធានាធិបតីរុស្ស៊ីមានវ័យ៧៣ឆ្នាំរូបនេះ កន្លងមក តែងតែអះអាងជារឿយៗថា រូបលោកគ្មានបំណងវាយប្រហារសមាជិកណាតូនោះទេ ប៉ុន្តែក៏មិនបានបង្ហើប ឬច្រានចោលលទ្ធភាពវាយដណ្តើមទឹកដីអ៊ុយក្រែនទាំងមូលនោះទេ ។ យោងតាមសេចក្តីរាយការណ៍របស់រ៉យទ័រ, មកទល់ពេលនេះ រុស្ស៊ីបានគ្រប់គ្រងទឹកដីអ៊ុយក្រែនប្រហែល ២០% រួចទៅហើយ រួមទាំងភាគច្រើននៃតំបន់ លូហាន់ស៍ និង ដូណេតស៍ ជាខេត្តឧស្សាហកម្មនៃតំបន់ ដុសបាស់ ព្រមទាំងផ្នែកខ្លះនៃតំបន់ ហ្សាប៉ូរីហ្ស៊ីយ៉ា…
-

អាមេរិកចាយ ៤០០លានដុល្លារទិញយន្តហោះប៊ូអ៊ីង 747-8 ទុកស្វាគមន៍ប្រធានាធិបតីថ្មីបន្ទាប់ពីលោក ត្រាំ
វ៉ាស៊ីនតោន ៖ កងទ័ពអាមេរិក ថ្មីៗនេះបានប្រកាសពីផែនការបញ្ជាទិញយន្តហោះប៊ូអ៊ីងខ្នាតធំ 747-8 ចំនួនពីរគ្រឿង ក្នុងតម្លៃប្រហែល ៤០០លានដុល្លារ តាមរយៈក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa ដើម្បីគាំទ្រដល់កម្មវិធីដឹកជញ្ជូនផ្លូវអាកាសរបស់ប្រធានាធិបតីថ្មីនាពេលអនាគត ដែលនឹងឡើងស្នងតំណែងលោក ដូណាល់ ត្រាំ ។ កងទ័ពអាកាសអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងបញ្ជាទិញយន្តហោះខ្នាតធំចំនួនពីរគ្រឿង រួមទាំងការបណ្តុះបណ្តាល និងគ្រឿងបន្លាស់នៃកងយន្តហោះ 747-8 ដែលត្រៀមចូលខ្លួនមកជំនួសយន្តហោះ Air Force One ម៉ូដែលប៊ូអ៊ីង 747-200 ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ ។ បើតាមសារព័ត៌មាន CNN, យន្តហោះប៊ូអ៊ីង 747-8 មួយគ្រឿងដំបូង នឹងត្រូវបានដឹកជញ្ជូននៅដើមឆ្នាំក្រោយ ហើយយន្តហោះទីពីរត្រូវបានគេរំពឹងថា នឹងដឹកជញ្ជូនមុនចុងឆ្នាំ ២០២៦ ។ គួរបញ្ជាក់ថា យន្តហោះ Air Force One ដែលបច្ចុប្បន្នកងទ័ពអាកាសអាមេរិកប្រើសម្រាប់ដឹកលោកប្រធានាធិបតី ដូណាល់ ត្រាំ នោះ ត្រូវបានគេរំពឹងថា នឹងចូលនិវត្តន៍នៅពាក់កណ្តាលឆ្នាំ ២០២៨ ។ បើមិនមានអ្វីប្រែប្រួលទេ លោកប្រធានាធិបតី ត្រាំ អាចនឹងបានជិះយន្តហោះថ្មីមួយគ្រឿងដំបូង…
-

អ៊ុយក្រែន ណាត់ជួបចរចាជាមួយ ចិន ដល់ទីក្រុងប៉េកាំង
ប៉េកាំង៖ អ្នកការទូតជាន់ខ្ពស់របស់ប្រទេសអ៊ុយក្រែន លោក Sergey Kyslytsya បានប្រកាសទៅដល់ទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីត្រៀមជួបចរចាជាមួយមន្ត្រីចិន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា លោក Kyslytsya នឹងជួបជាមួយអ្នកការទូតចិន រួមជាមួយនឹងលោក David Perdue ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងប៉េកាំងផងដែរ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតពីការពិភាក្សាទាក់ទងនឹងរឿងសំខាន់ៗអ្វីខ្លះនោះទេ ។ បើតាម CNA, នេះគឺជាដំណើរទស្សនកិច្ច និងគម្រោងណាត់ជួបដ៏កម្រ រវាងមន្ត្រីទីក្រុងកៀវ និងទីក្រុងប៉េកាំង ដោយសារតែប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់រុស្ស៊ី ។ ចិនប្រកាន់ជំហរអព្យាក្រឹត លើសង្រ្គាម រវាងរុស្ស៊ីនិងអ៊ុយក្រែន ហើយមិនដែលថ្កោលទោសការឈ្លានពាន របស់ទីក្រុងម៉ូស្គូនោះឡើយ ។ ទីក្រុងប៉េកាំង តែងតែអំពាវនាវ ឱ្យមានកិច្ចចរចាសន្តិភាព និងគោរពបូរណភាពទឹកដី នៃប្រទេសទាំងអស់ ។ ប៉ុន្តែលោកខាងលិច បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ចដ៏សំខាន់ដល់រុស្ស៊ី សម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាម ជាពិសេសបានចោទចិនថា បានផ្គត់ផ្គង់គ្រឿងបន្លាស់យោធា សម្រាប់ឧស្សាហកម្មការពារជាតិ របស់រុស្ស៊ី ទៀតផង ៕ ប្រភពពី CNA
-

បេឡារុស ដាក់ពង្រាយមីស៊ីលលឿនជាងសំឡេង ១០ ដងរបស់ រុស្ស៊ី កម្លាអឺរ៉ុប
មីនស្កិ៍ ៖ ប្រទេសបេឡារុសបានប្រកាសដាក់ពង្រាយមីស៊ីលផ្លោងល្បឿនលឿនជាងសំឡេង ១០ ដងរបស់រុស្ស៊ី នៅលើទឹកដីរបស់ខ្លួន ដើម្បីប្រុងជើងការសម្រាប់ការវាយប្រហារទៅលើសត្រូវ ។ នេះបើតាមទូរទស្សន៍ជាតិជប៉ុន NHK រាយការណ៍នៅថ្ងៃសុក្រនេះ ។ លោក Alexander Lukashenko ប្រធានាធិបតីបេឡារុសអះអាងថា មីស៊ីលដ៏កំណាចរបស់រុស្ស៊ីដែលបេឡារុសដាក់ពង្រាយនេះមានឈ្មោះ Oreshnik ។ លោកថា មីស៊ីល Oreshnik បានដឹកជញ្ជូនមកដល់ទឹកដីប្រទេសបេឡារុសរួចរាល់អស់ ។ Oreshnik គឺជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យមរបស់រុស្ស៊ី ដែលអាចបំពាក់ទាំងក្បាលគ្រាប់ធម្មតា និងនុយក្លេអ៊ែរ ។ វាមានសមត្ថភាពវាយប្រហារគោលដៅសត្រូវក្នុងល្បឿនលឿនជាងសំលេងចំនួន ១០ ដងជាមួយនឹងរយៈចម្ងាយហោះហើរដល់ប្រហែល ៥,៥០០ គីឡូម៉ែត្រ ។ ក្រុមអ្នកសង្កេតការណ៍និយាយថា ការដាក់ពង្រាយមីស៊ីល Oreshnik នៅក្នុងទឹកដីនៃប្រទេសដែលជាសម្ព័ន្ធមិត្តដែកថែបរបស់រុស្ស៊ីមួយនេះ ទំនងជាមានគោលបំណងដាស់តឿនដល់រដ្ឋជាសមាជិកក្នុងប្លុកអឺរ៉ុប ដែលរឹងទទឹងចំពោះដោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ។ តួយ៉ាង កាលពីឆ្នាំមុន កងទ័ពរុស្ស៊ីក៏បានប្រើប្រាស់មីស៊ីលដ៏កំណាចមួយនេះជាលើកដំបូងផងដែរ ដើម្បីវាយប្រហារទីក្រុង Dnipro នៅភាគខាងកើតប្រទេសអ៊ុយក្រែន ។ ស្របពេលជាមួយគ្នានេះ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រកាសដូចគ្នាថា មីស៊ីល…