Category: ព័ត៌មានជាតិ​

  • WHO ថា មានការវាយប្រហារលើមូលដ្ឋានសុខាភិបាល អ៊ីរ៉ង់

    WHO ថា មានការវាយប្រហារលើមូលដ្ឋានសុខាភិបាល អ៊ីរ៉ង់

    WHO ថា មានការវាយប្រហារលើមូលដ្ឋានសុខាភិបាល អ៊ីរ៉ង់ បរទេស ៖ អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានព្រមាន កាលពីថ្ងៃសុក្រ អំពី ការវាយប្រហារជាច្រើនដង លើមូលដ្ឋានសុខភាព នៅក្នុងប្រទេសអ៊ីរ៉ង់ នៅរយៈពេល ប៉ុន្មានថ្ងៃថ្មីៗនេះ ពោលគឺ បន្ទាប់ពីការវាយប្រហារតាមអាកាស ទៅលើវិទ្យាស្ថានប៉ាស្ទ័រ ក្នុងទីក្រុងតេហេរ៉ង់។ ប្រធាន អង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានសរសេរ នៅលើទំព័រ បណ្តាញសង្គម X ថា «ការវាយប្រហារជាច្រើនលើក លើអគារសុខាភិបាល ត្រូវបានគេរាយការណ៍ នៅក្នុងរដ្ឋធានី Tehran របស់អ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ ចំពេលមានជម្លោះ កាន់តែខ្លាំងឡើង នៅមជ្ឈិមបូព៌ា» ។ លោកបាននិយាយថា វិទ្យាស្ថានប៉ាស្ទ័រ បានរងការខូចខាតយ៉ាងខ្លាំង ហើយត្រូវបានបង្ហាញថា មិនអាចបន្តផ្តល់សេវាសុខភាពបានទេ។ អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក Hossein Kermanpour បានបង្ហោះរូបភាព នៅលើបណ្តាញសង្គម…

  • រុស្ស៊ីបង្ហាញមីស៊ីល ICBM អំឡុងពេលសមយុទ្ធ នៅស៊ីបេរី

    មូស្គូ ៖ ក្រសួងការពារជាតិ របស់រុស្ស៊ី បានបង្ហាញមីស៊ីលអន្តរទ្វីប ICBM អំឡុងពេលសមយុទ្ធ នៅតំបន់ស៊ីបេរី។ រូបភាពដែលបានចេញផ្សាយ កាលពីថ្ងៃទី ២ ខែមេសា ក្រសួងការពារជាតិ បង្ហាញពីកាំជ្រួចអន្តរទ្វីប Yars ដែលមានសមត្ថភាពបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ហើយ ត្រូវបានដឹកជញ្ជូន នៅលើឧបករណ៍បាញ់បង្ហោះចល័ត ក្នុងអំឡុងពេលសមយុទ្ធ របស់កងកម្លាំងមីស៊ីលយុទ្ធសាស្ត្រ។ ក្រសួងការពារជាតិរុស្ស៊ី បញ្ជាក់ថា ក្រុមកងកម្លាំងជំនាញមីស៊ីលនុយក្លេអ៊ែរ បានអនុវត្តសកម្មភាពជាច្រើន រួមទាំងការហាត់សម ឆ្លើយតបទៅនឹងការក្លែងបន្លំនៃការវាយប្រហាររបស់សត្រូវ ព្រមទាំង ការប្រឆាំងនឹងអាវុធ វាយប្រហារតាមអាកាសផងដែរ ។ បើតាម Straitstimes, រុស្ស៊ី តែងតែធ្វើសមយុទ្ធ ជាទៀងទាត់ សម្រាប់កងកម្លាំងនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីសាកល្បង ការត្រៀមខ្លួនប្រយុទ្ធរបស់ពួកគេ និង បញ្ជូនសញ្ញាព្រមាន ទៅកាន់លោកខាងលិច ចំពេលដែលទីក្រុងមូស្គូមានភាពតានតឹងខ្លាំង ជាមួយសត្រូវ អង្គការ ណាតូ ជុំវិញសង្គ្រាម នៅអ៊ុយក្រែន ។ ការធ្វើសមយុទ្ធមីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្ត្រ របស់រុស្ស៊ីកើតមានឡើង ចំពេលដែលសង្គ្រាមអ៊ុយក្រែន មិនទាន់មានសញ្ញា បិទបញ្ចប់ ដោយបានអូសបន្លាយពេល…

  • នាវាបារាំង និង ជប៉ុន ឆ្លងកាត់ច្រកសមុទ្រ Hormuz ​លើកដំបូង ​

    នាវាបារាំង និង ជប៉ុន ឆ្លងកាត់ច្រកសមុទ្រ Hormuz ​លើកដំបូង ​

    ប៉ារីស ៖ ជាលើកដំបូង ដែលកប៉ាល់ដឹកកុងតឺន័រមួយគ្រឿង របស់បារាំង និង នាវាដែលគ្រប់គ្រងដោយជប៉ុន ១គ្រឿង ផ្សេងទៀត ស្ថិតក្នុងចំណោមកប៉ាល់មួយចំនួនតូច ​បានបើកឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលហែកហួរដោយសង្រ្គាម នេះបើយោងតាមទិន្នន័យតាមដានដែនសមុទ្រ បានបង្ហាញ កាលពីថ្ងៃសុក្រ ទី៣ ខែមេសា។ ផ្លូវឆ្លងកាត់ ដែលជាច្រកសមុទ្រដ៏សំខាន់ សម្រាប់ប្រេង និងឧស្ម័នធម្មជាតិ ត្រូវបានរារាំង ស្ទើរតែស្រុង ពីប្រទេសអ៊ីរ៉ង់ ចាប់តាំងពីសង្គ្រាមចាប់ផ្តើមផ្ទុះ។ ប៉ុន្តែ កប៉ាល់ទាំងពីរ បានឆ្លងកាត់ កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមគេហទំព័ររបស់ Marine Traffic របស់ក្រុមហ៊ុនតាមដានកប៉ាល់។ ប្រភពថា នាវា Kribi ដែលជាកម្មសិទ្ធិ របស់ក្រុមដឹកជញ្ជូនតាមសមុទ្របារាំង CMA CGM បានឆ្លងកាត់ផ្លូវទឹក ដើម្បីចាកចេញពីឈូងសមុទ្រ។ លើសពីនេះទៀត នាវាដឹកប្រេងចំនួន ៣គ្រឿង រួមទាំង សហកម្មសិទ្ធិរបស់ក្រុមហ៊ុនជប៉ុនមួយគ្រឿងផងដែរ បានឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើដំណើរជំនួសផ្លូវភាគខាងត្បូង។ ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការយោធារបស់អាមេរិក និង អ៊ីស្រាអែល…

  • សេតវិមាន ស្នើថវិកាការពារជាតិ កើនដល់ ១,៥ ទ្រីលានដុល្លារ ចំពេលធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់

    សេតវិមាន ស្នើថវិកាការពារជាតិ កើនដល់ ១,៥ ទ្រីលានដុល្លារ ចំពេលធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ បានស្នើសមាជិកសភា ឱ្យអនុម័តកញ្ចប់ថវិកាការពារជាតិដ៏ធំ ដែលកើនដល់ចំនួន ១.៥ ទ្រីលានដុល្លារ សម្រាប់ឆ្នាំ២០២៧ ខណៈដែលសហរដ្ឋអាមេរិក ប្រឈមមុខនឹងការចំណាយកើនឡើង ព្រោះតែសង្គ្រាម ជាមួយអ៊ីរ៉ង់។ សំណើនេះ នឹងបង្កើនការចំណាយ របស់មន្ទីរប៉ង់តាហ្គោន ច្រើនជាង ៤០ភាគរយ ក្នុងមួយឆ្នាំ ដែលជាការកើនឡើងខ្លាំងបំផុត ចាប់តាំងពីសង្គ្រាមលោក លើកទី២ ។ ប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក ដែលដកស្រង់ប្រភពពីសភា បានរាយការណ៍ថា សង្រ្គាមអ៊ីរ៉ង់ អាចនឹងត្រូវចំណាយប្រាក់ដល់ទៅ ២ពាន់លានដុល្លារ ក្នុងមួយថ្ងៃ។ ក្រុមអ្នកប្រជាធិបតេយ្យ បានវាយលុកយ៉ាងរហ័ស លើសំណើនេះ។ មេដឹកនាំ ទទួលបន្ទុកថវិកាព្រឹទ្ធសភា របស់គណបក្សប្រជាធិបតេយ្យ គឺ លោកស្រី Patty Murray បានប្រកាសថា ខ្លួនបានផ្តល់អាទិភាព លើការចំណាយយោធា លើតម្រូវការរបស់ប្រជាជនអាមេរិក ហើយបានចោទប្រកាន់លោក Donald Trump ថា ធ្វើសង្គ្រាម មិនប្រុងប្រយ័ត្ន…

  • បួគីណាហ្វាសូ ថា ប្រទេសខ្លួនមិនត្រូវការលទ្ធិប្រជាធិបតេយ្យ

    បួគីណាហ្វាសូ ថា ប្រទេសខ្លួនមិនត្រូវការលទ្ធិប្រជាធិបតេយ្យ

    អៅហ្គាឌូហ្គោ ៖ ប្រមុខរបបយោធា ប្រទេស បួគីណាហ្វាសូ នៅអាហ្វ្រិក និយាយថា ប្រទេសរបស់ខ្លួន មិនត្រូវការលទ្ធិប្រជាធិបតេយ្យ ដោយជំរុញឲ្យប្រជាជនត្រូវតែ បំភ្លេច លទ្ធិប្រជាធិបតេយ្យ ចោល។ លោក Ibrahim Traore បានអះអាងបែបនេះ កាលពីថ្ងៃព្រហស្បតិ៍ អំឡុងពេលផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ជាតិ RTB ។ លោក Ibrahim Traore គឺជាមេដឹកនាំ ដែលបានចូលកាន់តំណែង តាមរយៈរដ្ឋប្រហារ ឆ្នាំ២០២២ ពោលគឺ បន្ទាប់ពីបានផ្តួលរំលំរបបយោធាមួយផ្សេងទៀត ។ ប្រមុខរបបយោធា រូបនេះ បានរៀបរាប់ថា ប្រជាជននៃប្រទេស បួគីណាហ្វាសូ ត្រូវតែ បំភ្លេច អំពីលទ្ធិប្រជាធិបតេយ្យ។ លោក Traore អះអាងទៀតថា «យើងមិននិយាយ សូម្បីតែអំពីការបោះឆ្នោត ជាដំបូង…ប្រជាជនត្រូវបំភ្លេច ពីបញ្ហាប្រជាធិបតេយ្យ… ប្រជាធិបតេយ្យមិនមែនសម្រាប់យើងទេ»។ ជាការកត់សម្គាល់ រដ្ឋាភិបាលយោធាមួយនេះ បានរំលាយគណៈកម្មាធិការរៀបចំការបោះឆ្នោត កាលពីឆ្នាំមុន ហើយបន្ទាប់មក នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦នេះ, សភាជាតិបានរំលាយគណបក្សនយោបាយទាំងអស់។…

  • រុស្ស៊ី ៖ ការពង្រាយមីស៊ីលលឿនជាងសំលេងរបស់ជប៉ុន ឆ្លុះបញ្ចាំងពីផ្លូវដ៏គ្រោះថ្នាក់

    រុស្ស៊ី ៖ ការពង្រាយមីស៊ីលលឿនជាងសំលេងរបស់ជប៉ុន ឆ្លុះបញ្ចាំងពីផ្លូវដ៏គ្រោះថ្នាក់

    មូស្គូ ៖ ប្រទេសរុស្ស៊ីព្រមានថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីលលឿនជាងសំលេងប្រឆាំងនាវាចម្បាំង រួមទាំងការកសាងអាវុធវាយលុករបស់ប្រទេសជប៉ុន បានឆ្លុះបញ្ចាំងពីផ្លូវដ៏គ្រោះថ្នាក់របស់ប្រទេសនេះ ឆ្ពោះទៅរកការធ្វើទំនើបកម្មឧបករណ៍យោធា ។ ការព្រមានរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីជប៉ុនបានដាក់ពង្រាយមីស៊ីល និងគ្រាប់ផ្លោងមានល្បឿនលឿនប្រភេទថ្មី ដែលផលិតក្នុងស្រុកជាលើកដំបូងក្នុងសប្តាហ៍នេះ ទៅកាន់មូលដ្ឋានយោធាចំនួន ២ កន្លែង ដើម្បីបង្កើនសមត្ថភាពវាយបកប្រឆាំងសត្រូវ ក្នុងករណីសង្គ្រាមផ្ទុះឡើង ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ការដាក់ពង្រាយមីស៊ីលប្រឆាំងនាវាចម្បាំង និងគ្រាប់ផ្លោងលឿនជាងសំលេងនៅឯទីបញ្ជាការយោធាក្នុងទីក្រុង Kumamoto និងទីក្រុង Shizuoka នេះ តំណាងឱ្យការចង្អុលបង្ហាញមួយទៀតថា ប្រទេសជប៉ុនកំពុងងាកចេញពីបទប្បញ្ញត្តិសន្តិភាពនិយម ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ។ លោកស្រី Zakharova បានសង្កត់ធ្ងន់ថា ក្រៅពីការព្រមាន រុស្ស៊ីក៏បានលើកឡើងម្តងហើយម្តងទៀតជាមួយអាជ្ញាធរជប៉ុន តាមរយៈបណ្តាញការទូត អំពីផលប៉ះពាល់អវិជ្ជមាន នៃគោលនយោបាយរបស់ពួកគេ មកលើសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ ។ យ៉ាងណា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi នៅតែអះអាងថា ការដាក់ពង្រាយមីស៊ីល គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់បំផុត សម្រាប់ការពង្រឹងសមត្ថភាពទប់ស្កាត់ និងវាយបករបស់ជប៉ុន ខណៈដែលប្រទេសជាតិកំពុងប្រឈមមុខនឹងបរិយាកាសសន្តិសុខដ៏ផុយស្រួយ…

  • អ៊ីរ៉ង់ ថា នឹងត្រួតត្រាច្រក Hormuz ជារៀងរហូត ទោះបីសង្គ្រាមចប់ក៏ដោយ

    អ៊ីរ៉ង់ ថា នឹងត្រួតត្រាច្រក Hormuz ជារៀងរហូត ទោះបីសង្គ្រាមចប់ក៏ដោយ

    តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ អះអាង កាលពីថ្ងៃព្រហស្បតិ៍ ថា ខ្លួននឹងបន្តត្រួតត្រា ច្រកសមុទ្រ Hormuz ជារៀងរហូត បើទោះបីជា សង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល ត្រូវបិទបញ្ចប់ ក៏ដោយ ។ លោក Kazem Gharibabadi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកផ្នែកច្បាប់ និង កិច្ចការអន្តរជាតិ បានលើកហេតុផលថា ការកាន់កាប់បែបនេះ គឺស្ថិតក្នុងគោលបំណងជួយសម្រួល និង ធានាបាននូវការឆ្លងកាត់ ប្រកបដោយសុវត្ថិភាព ព្រមទាំង ដើម្បីផ្តល់នូវសេវាកម្ម កាន់តែប្រសើរឡើង ដល់កប៉ាល់ ដែលឆ្លងកាត់ផ្លូវទឹកមួយនេះ ។ លោកអះអាងថា ទីក្រុងតេហេរ៉ង់ កំពុងរៀបចំពិធីសារ ក្រសោបយកច្រក Hormuz មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយសហការ ជាមួយនឹងប្រទេសអូម៉ង់ ។ បើតាម The New York Times, ការទាមទារកាន់កាប់ របស់អ៊ីរ៉ង់យ៉ាងដូច្នេះ ធ្វើឡើង ចំពេលដែល សាធារណរដ្ឋឥស្លាម មួយនេះ…

  • រុស្ស៊ី ធានាជួយបំពេញតម្រូវការប្រេងបន្ទាន់ឲ្យបណ្តាប្រទេសអាស៊ាន

    រុស្ស៊ី ធានាជួយបំពេញតម្រូវការប្រេងបន្ទាន់ឲ្យបណ្តាប្រទេសអាស៊ាន

    មូស្គូ ៖ ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រនេះ បានប្រកាសធានាជួយបំពេញតម្រូវការប្រេងបន្ទាន់ ឲ្យបណ្តាប្រទេសអាស៊ាន ចំពេលដែលពិភពលោកជួបវិបត្តិថាមពល ព្រោះតែសង្គ្រាម នៅមជ្ឈិមបូព៌ា ។ បើតាមសារព័ត៌មាន Manila Times, ការប្រកាសយ៉ាងដូច្នេះរបស់ទីក្រុងមូស្គូ ធ្វើឡើង ចំពេលដែល រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ជួបជាមួយបេសកជនអាស៊ានដឹកនាំដោយលោក Igor Bailen ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំទីក្រុងមូស្គូ ។ ស្ថានទូតហ្វីលីពីនប្រចាំរុស្ស៊ីនិយាយថា លោក Sergey Lavrov បានធានា នៅចំពោះមុខ បេសកជន អាស៊ាន អំពីការត្រៀមខ្លួន របស់រុស្ស៊ី ដើម្បីជួយប្លុក ដែលមានសមាជិកទាំង ១១ មួយនេះដោះស្រាយវិបត្តិថាមពល និងប្រេង ដែលបង្កឡើង ដោយសង្រ្គាមអ៊ីរ៉ង់ ។ ការប្រកាសជួយធានាផ្គត់ផ្គង់ថាមពលនេះ កើតមានចំពេលដែល អាមេរិក បានបន្ទន់ឥរិយាបថ លើកលែង ការដាក់ទណ្ឌកម្មប្រេង រុស្ស៊ី រយៈពេល ៣០ថ្ងៃ ដើម្បីអនុញ្ញាតឲ្យបណ្តាប្រទេសនានា ទិញប្រេងពីរុស្ស៊ី ក្នុងបំណងទប់លំនឹងទីផ្សាថាមពល…

  • ចិន សម្ញែងយន្តហោះគ្មានមនុស្សបើកដឹកជញ្ជូនប្រភេទ ៧ តោន ធំជាងគេបំផុតលើពិភពលោក

    ចិន សម្ញែងយន្តហោះគ្មានមនុស្សបើកដឹកជញ្ជូនប្រភេទ ៧ តោន ធំជាងគេបំផុតលើពិភពលោក

    ប៉េកាំង ៖ វិស័យបច្ចេកវិទ្យាអាកាសចរណ៍គ្មានមនុស្សបើករបស់ប្រទេសចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានបញ្ចេញរូបរាង និងសាកល្បងហោះហើរលើកដំបូងដោយជោគជ័យ នូវយន្តហោះដ្រូនដឹកជញ្ជូនធុនធ្ងន់ប្រភេទ ៧ តោន ធំជាងគេបំផុតនៅលើពិភពលោក ។ យន្តហោះគ្មានមនុស្សបើកខ្នាតយក្សនេះ មានឈ្មោះថា Changying-8 ហៅកាត់ CY-8 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន China North Industries Group Corporation នេះ បានសាកល្បងហោះហើរលើកដំបូង កាលពីថ្ងៃទី៣១ ខែមីនាកន្លងទៅ ក្នុងទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន ។ អំឡុងពេលធ្វើតេស្តនោះ ដ្រូនធុនធ្ងន់ CY-8 ត្រូវការផ្លូវរត់ខ្លីប្រហែល ២៨០ ម៉ែត្រប៉ុណ្ណោះ មុនពេលហោះឡើងលើផ្ទៃមេឃ ។ ប្រព័ន្ធសំខាន់ៗ រួមមានការគ្រប់គ្រងការហោះហើរ ម៉ាស៊ីន ប្រេងឥន្ធនៈ និងប្រព័ន្ធអេឡិចត្រូនិច ត្រូវបានសាកល្បងរហូតដល់បញ្ចប់ការហោះហើរចំនួន ៣០ នាទី ។ បើតាម Interesting engineering, អ្នកអភិវឌ្ឍបានបង្កើតវាឡើង ក្នុងគោលបំណងគាំទ្រដល់ប្រតិបត្តិការ…

  • ស៊ុយអែត ចាយជិត ១ ពាន់លានដុល្លារ ទិញប្រព័ន្ធការពារដែនអាកាស និងបច្ចេកវិទ្យាប្រឆាំងយន្តហោះដ្រូន

    ស្តុកខុល ៖ ប្រទេសស៊ុយអែត មានផែនការដកលុយចេញពីហោប៉ៅជិត ១ ពាន់លានដុល្លារ យកទៅទិញប្រព័ន្ធការពារដែនអាកាស និងបច្ចេកវិទ្យាប្រឆាំងយន្តហោះដ្រូនទំនើបៗពីក្រុមហ៊ុនការពារជាតិ Saab និងក្រុមហ៊ុន BAE Systems ។ បើតាម Straits Times, កញ្ចប់ថវិកាដ៏ច្រើនសម្បើមនេះ ស៊ុយអែតនឹងយកទៅបញ្ជាទិញប្រព័ន្ធប្រឆាំងយន្តហោះដ្រូនប្រភេទ Gute II ដែលជាប្រព័ន្ធបច្ចេកវិទ្យារ៉ាដា និងកាំភ្លើងធំដែលអាចដំឡើងនៅនឹងកន្លែង ឬនៅលើរថយន្តចល័ត ។ ប្រព័ន្ធនេះ ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីការពារអង្គភាពយោធា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជារោងចក្រថាមពលនុយក្លេអ៊ែ និងផ្លូវដែកជាដើម។ យោងតាមរ៉យទ័រ, ថវិកាមួយផ្នែកទៀត ស៊ុយអែតនឹងយកទៅទិញគ្រាប់រំសេវ និងរថយន្តយោធាដឹកជញ្ជូនកងទ័ពពីក្រុមហ៊ុន Sisu របស់ហ្វាំងឡង់ ដោយការដឹកជញ្ជូននឹងចាប់ផ្តើមនៅឆ្នាំ២០២៧ និង ២០២៨ ។ ថ្លែងគាំទ្រផែនការចំណាយដ៏ធំនេះ រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pal Jonson បានសង្កត់ធ្ងន់ថា វាមានសារសំខាន់ជាងពេលណាៗទាំងអស់ ក្នុងការវិនិយោគលើសមត្ថភាពការពារដែនអាកាស ។ លោកថា ការបង្កើនសមត្ថភាពការពារប្រឆាំងនឹងការគំរាមកំហែងពីលើអាកាស គឺជាអាទិភាពខ្ពស់បំផុតសម្រាប់រដ្ឋាភិបាល ហើយយើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ថែមទៀត ដើម្បីពង្រឹងវិស័យការពារជាតិស៊ុយអែត ។…