Category: ព័ត៌មានជាតិ​

  • លោកTrumpថា សុខភាពនៅរឹងមាំល្អ ទោះអាយុ៧៨ឆ្នាំ

    លោកTrumpថា សុខភាពនៅរឹងមាំល្អ ទោះអាយុ៧៨ឆ្នាំ

    បរទេស ៖ លោកប្រធានាធិបតីអាមេរិក Donald Trump អាយុ៧៨ឆ្នាំ បាននិយាយ កាលពីថ្ងៃសុក្រថា លោកមានអារម្មណ៍ល្អណាស់ បន្ទាប់ពីការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ បង្ហាញពីភាពរឹងមាំ លើរាងកាយ។ លោក Trump អួតម្តងហើយម្តងទៀត អំពីភាពរឹងមាំផ្ទាល់ខ្លួន របស់លោក ចាប់តាំងពីការចាប់ផ្តើម អាណត្តិទីពីរ ខណៈពេលដែលលោលបានចំអកអ្នកកាន់តំណែងមុនរបស់គណបក្សប្រជាធិបតេយ្យ ដែលមានអាយុ៨២ឆ្នាំ គឺ លោក Joe Biden។ លោក Trump ថា លោក Biden មានភាពទន់ខ្សោយ និងផ្លូវចិត្តមិនសមរម្យ សម្រាប់ទទួលតំណែងនេះ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅលើយន្តហោះ Air Force One ថា «ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានរូបរាងល្អណាស់ បេះដូងល្អ» ដោយបន្ថែមថា «ខ្ញុំបានធ្វើតេស្ត ទទួលបានចម្លើយល្អត្រឹមត្រូវ»។ មហាសេដ្ឋីរូបនេះ បានទៅដល់មន្ទីរពេទ្យយោធា Walter Reed នៅជាយក្រុងវ៉ាស៊ីនតោន កាលពីព្រឹកមិញ បន្ទាប់ពីមានការពន្យារពេល ដោយសារការពិភាក្សា…

  • សម្តេចធិបតី៖ នយោបាយរបស់រាជរដ្ឋាភិបាល គឺជួយប្រជាពលរដ្ឋ តាមរយៈការបែងចែកផលប្រយោជន៍ ជូនប្រជាពលរដ្ឋឱ្យបានដល់មូលដ្ឋាន ហើយរាជរដ្ឋាភិបាលនឹងបន្តធ្វើជាបន្តបន្ទាប់ទៀត

    សម្តេចធិបតី៖ នយោបាយរបស់រាជរដ្ឋាភិបាល គឺជួយប្រជាពលរដ្ឋ តាមរយៈការបែងចែកផលប្រយោជន៍ ជូនប្រជាពលរដ្ឋឱ្យបានដល់មូលដ្ឋាន ហើយរាជរដ្ឋាភិបាលនឹងបន្តធ្វើជាបន្តបន្ទាប់ទៀត

    ភ្នំពេញ៖ សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧១សេ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន នាព្រឹកថ្ងៃសៅរ៍ទី១២ ខែមេសា ឆ្នាំ២០២៥ ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជួយប្រជាពលរដ្ឋ តាមរយៈការបែងចែក និងពង្រាយផលប្រយោជន៍ ជូនប្រជាពលរដ្ឋឱ្យបានដល់មូលដ្ឋាន និងកាន់តែជិតប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលនឹងបន្តធ្វើជាបន្តបន្ទាប់ទៀត។ អភិក្រមនៃការធ្វើផ្លូវ គឺត្រូវធ្វើដើម្បីតភ្ជាប់តំបន់ប៉ូលសេដ្ឋកិច្ចក្នុងប្រទេសរបស់យើង និងពង្រីកផ្លូវឱ្យបានច្រើនខ្សែបន្ថែមទៀត ដែលជាសរសៃឈាមសេដ្ឋកិច្ច និងដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន របស់ប្រជាពលរដ្ឋយើង។ “មានផ្លូវ មានសង្ឃឹម” ពេលណាមានផ្លូវ អ្វីៗនឹងកើតឡើងជាបន្តបន្ទាប់នៅតាមដងផ្លូវ រួមមានទាំងភោជនីយដ្ឋាន ស្ថានីយ៍ប្រេងឥន្ធនៈ ភូមិឋានប្រជាពលរដ្ឋរស់នៅ មន្ទីរពេទ្យនិងសាលារៀន ជាដើម។ ការភ្ជាប់ស្ពាន និងផ្លូវ នេះពុំមែនសម្រាប់តែអ្នកស្ទឹងត្រង់ និងអ្នកក្រូចឆ្មារទេ ប៉ុន្តែសម្រាប់បម្រើជូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ រួមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យធ្វើដំណើរកាន់តែងាយស្រួល ឆាប់រហ័ស ជាពិសេស ជួយលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចក្នុងមូលដ្ឋាន ហើយធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង និងឯករាជ្យភាពក្នុងការធ្វើដំណើរ។ សមិទ្ធផលថ្ងៃនេះ បានបង្ហាញពីការកសាងសមិទ្ធផល រាជរដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់ ដែលដឹកនាំដោយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ឆ្លើយតប…

  • ទិដ្ឋភាពបងប្អូនពលករខ្មែរ ចូលមកលេងស្រុកកំណើតតាមច្រកព្រំដែន ដើម្បីជួបជុំគ្រួសារ សាច់ញាតិ បងប្អូន នាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    ទិដ្ឋភាពបងប្អូនពលករខ្មែរ ចូលមកលេងស្រុកកំណើតតាមច្រកព្រំដែន ដើម្បីជួបជុំគ្រួសារ សាច់ញាតិ បងប្អូន នាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    (ភ្នំពេញ)៖ ពលករខ្មែរបានសម្រាកពីការងារ វិលត្រលប់ពីប្រទេសថៃចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នានា ជាច្រើនកុះករ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីធ្វើដំណើរត្រឡប់មកលេងស្រុកកំណើត ជួបជុំគ្រួសារ សាច់ញាតិ បងប្អូន ខណៈពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់។ ក្នុងឱកាសត្រឡប់ជួបជុំគ្រួសារដ៏សប្បាយរីករាយនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ដល់បងប្អូនពលករដែលបានធ្វើដំណើរចូលនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយជួយសម្របសម្រួល ពុំមានការបង់ប្រាក់លើសេវា ចេញ-ចូល នោះទេ។ បងប្អូនពលករខ្មែរសប្បាយចិត្តជាខ្លាំងនៅពេលដែលត្រលប់មកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំដោយពុំមានការចំណាយលើថ្លែសេវាអស់ទាំងនេះ ដែលជាការជួយសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករវិលមកលេងស្រុកកំណើត។ ទន្ទឹមនេះដែរ ក្រុមការងាររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ក្រុមការងារនៃច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ និងអាជ្ញាធរថៃ នៅបន្តរង់ចាំជួយសម្របសម្រួលអន្តរាគមន៍នានា ដោយមានការចែកភេសជ្ជៈ ទឹកសុទ្ធ នំផ្អែម នំប៉័ង ជូនបងប្អូនជាបន្តបន្ទាប់ អំឡុងពេលបងប្អូនពលករខ្មែររង់ចាំបំពេញឯកសារផ្សេងៗផងដែរ ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះស្មារតីមនសិការវិជ្ជាជីវៈរបស់បងប្អូនកម្មករនិយោជិតផ្នែកសេវាសារវន្តទាំងអស់ ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន បំពេញនូវភារកិច្ចជាសារវន្ត និងមានចរិតជាសកលរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួននាឱកាសនេះ។ ទន្ទឹមនឹងនេះ ក្នុងនាមបងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ក្រសួងក៏សូមថ្លែងអំណរគុណចំពោះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបុគ្គលិកសន្តិសុខឯកជន ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន បំពេញភារកិច្ចរក្សាសណ្តាប់ធ្នាប់…

  • លោក Trump ខាតលុយ ៥០០ លានដុល្លារ ដោយសារសង្គ្រាមពន្ធខ្លួនឯង

    លោក Trump ខាតលុយ ៥០០ លានដុល្លារ ដោយសារសង្គ្រាមពន្ធខ្លួនឯង

    វ៉ាស៊ីនតោន ៖ ត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ទ្រព្យសម្បត្តិសុទ្ធរបសប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្លាក់ចុះដល់ទៅ ៥០០ លានដុល្លារ ដោយសារតែការអនុវត្តរលកពន្ធដ៏ធំរបស់លោកផ្ទាល់ នេះបើយោងតាមការប៉ាន់ស្មានរបស់ទស្សនាវដ្តី Forbes។ ការខាតបង់នេះ កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Trump បានប្រកាសដាក់ពន្ធថ្មីច្រើនជាង ១០០ ប្រទេសទូទាំងពិភពលោក រួមទាំងការយកពន្ធលើទំនិញចិនកើនឡើងដល់ ១៤៥% ផងដែរ។ ទស្សនាវដ្តី Forbes បានឱ្យដឹងថា ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី Trump បានធ្លាក់ចុះពី ៤.៧ ពាន់លានដុល្លារ មកនៅត្រឹម ៤.២ ពាន់លានដុល្លារក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ដោយសារតែតម្លៃភាគហ៊ុនសាធារណៈ និង ឯកជនរបស់លោកផ្ទាល់បានដាំក្បាលចុះ ស្របជាមួយនឹងតម្លៃភាគហ៊ុនទីផ្សារសកល។ បើតាមទស្សនាវដ្ដី Forbes ក្រុមហ៊ុន Trump Media and Technology Group ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់លោកប្រធានាធិបតី ត្រាំ បានធ្លាក់ចុះ ៨% ឬស្មើនឹងការខាតបង់ ១៧០ លានដុល្លារ។ ក្រុមហ៊ុនអចលនទ្រព្យពាណិជ្ជកម្ម និងលំនៅឋានរបស់លោក ត្រាំ…

  • ឯកឧត្តម ហ៊ុន ម៉ានី ៖ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ មានលក្ខណៈពិសេស ជាងឆ្នាំមុនៗ

    ឯកឧត្តម ហ៊ុន ម៉ានី ៖ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ មានលក្ខណៈពិសេស ជាងឆ្នាំមុនៗ

    (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ បានគូសរំលេចថា ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ មានលក្ខណៈពិសេសជាងឆ្នាំមុនៗ ដែលបង្ហាញ ពីការជួបជុំគ្រួសារខ្មែរ ក្នុងសម្លៀកបំពាក់ប្រពៃណី នៅមុខប្រាសាទអង្គរវត្ត ខណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ហើយថា ក្រៅពីសង្ក្រាន្តនៅតាមរាជធានី-ខេត្ត គឺឱ្យមានការរៀបចំអង្គរសង្ក្រាន្ត សាជាថ្មី នៅ ខេត្តសៀមរាប ។ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងដូច្នេះ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជូនដំណើរ យុវជនស្ម័គ្រចិត្តចំនួន ៥៨៦នាក់ នៃព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីរួមខេត្តសៀមរាប ។ នៅក្នុងឱកាសនេះ ឯកឧត្តមប្រធាន ស.ស.យ.ក បានថ្លែងអំណរគុណដល់ប្អូនៗដែលស្ម័គ្រចិត្ត ចូលរួម រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ខណៈក្រុមការងារយុវជន អង្គរសង្ក្រាន្ត នៅបន្តចេញដំណើរ ទៅចូលរួមអង្គរសង្ក្រាន្ត ខេត្តសៀមរាប ចាប់ពីថ្ងៃទី១១…

  • អ្នកសារព័ត៌មានកម្ពុជា ចិន រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវរបស់រដ្ឋាភិបាលចិន និងការអភិវឌ្ឍន៍នៅកម្ពុជា

    អ្នកសារព័ត៌មានកម្ពុជា ចិន រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវរបស់រដ្ឋាភិបាលចិន និងការអភិវឌ្ឍន៍នៅកម្ពុជា

    (ភ្នំពេញ)៖ សារព័ត៌មាន People’s Daily បានរៀបចំវេទិការចែករំលែកលទ្ធផលបទសម្ភាសន៍រួម ស្តីពីការរួមគ្នាកសាង «ខ្សែ ក្រវាត់ និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់ បន្ទាប់ពីធ្វើកិច្ចការយកព័ត៌មានជាមួយក្រុមអ្នកសារព័ត៌មានខ្មែរ រយៈពេល ៤ថ្ងៃកន្លងមក ។ វេទិការនេះ បានអញ្ជើញចូលរួមអធិបតីភាពដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងភ្ញៀវកិត្តិយសជាជនជាតិចិន និងកម្ពុជាជាច្រើនរូបទៀត ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ ។ សារព័ត៌មាន People’s Daily គឺជាភ្នាក់ងារសារព័ត៌មានដ៏ធំមួយនៃរដ្ឋាភិបាលចិន បានមកទស្សនកិច្ចរយៈពេល៤ថ្ងៃនាចុងសប្តាហ៍កន្លងទៅនៅកម្ពុជា ដើម្បីពង្រឹងមិត្តភាព និងប្រព័ន្ធផ្សព្វផ្សាយរវាងកម្ពុជា-ចិន និងជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវរបស់រដ្ឋាភិបាលចិនឲ្យកាន់តែល្អប្រសើរថែមទៀត ។ បេសកម្មនេះ បានដឹកនាំដោយ លោក ចាង នៀនសឹង ZHANG NIANSHENG ប្រធានសាខាតំបន់អាស៊ីប៉ាស៊ីហ្វិក នៃសារព័ត៌មាន People’s Daily និងបុគ្គលិកប្រុសស្រីចំនួន ៦នាក់ ដើម្បីចុះមកយកព័ត៌មានផ្ទាល់ និងធ្វើបទសម្ភាសន៍ជាមួយថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងនៅទីតាំងវិនិយោគសំខាន់ៗមួយចំនួន និងដើម្បីស្វែងយល់ពីសមិទ្ធផល…

  • លោក Musk រំពឹងថា នឹងសន្សំលុយរដ្ឋបាន ១៥០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៦

    លោក Musk រំពឹងថា នឹងសន្សំលុយរដ្ឋបាន ១៥០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៦

    វ៉ាស៊ីនតោន ៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk នៅថ្ងៃព្រហស្បតិ៍និយាយថា ការិយាល័យប្រសិទ្ធិភាពរដ្ឋាភិបាល (DOGE) របស់សេតវិមាន រំពឹងថា នឹងកាត់បន្ថយការចំណាយរដ្ឋាភិបាលជិត ១៥០ ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២៦។ លោក Musk ដែលទទួលភារកិច្ចពីលោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការកាត់បន្ថយចំណាយ និងបុគ្គលិករដ្ឋាភិបាលសហព័ន្ធ បាននិយាយក្នុងកំលុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមានថា លោករំពឹងថា នឹងសន្សំប្រាក់បានចំនួន ១៥០ ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២៦ ពីការកាត់បន្ថយការខ្ជះខ្ជាយ និងការកេងបន្លំ។ ក្នុងនាមជាបុគ្គលិកពិសេសរបស់រដ្ឋាភិបាល លោក Musk មានរយៈពេលធ្វើការត្រឹមតែ ១៣០ថ្ងៃប៉ុណ្ណោះក្នុងពេល ៣៦៥ថ្ងៃ ប៉ុន្តែពេលវេលាធ្វើការរបស់គាត់ជាមួយរដ្ឋាភិបាល ត្រូវបានរំពឹងថា នឹងកើនឡើងបន្ថែមទៀតនៅចុងខែឧសភា ប្រសិនបើមានសំណើ។ លោកប្រធានាធិបតី Trump បាននិយាយថា ក្រុមការងាររបស់អ្នក (លោក Musk) ពិតជាអស្ចារ្យណាស់ … ជាការពិត យើងសង្ឃឹមថា ពួកគេនឹងបន្តបម្រើការងារដល់រដ្ឋាភិបាលក្នុងរយៈពេលយូរ។ យោងតាមបទបញ្ជាប្រតិបត្តិបានឱ្យដឹងថា ការបង្កើតការិយាល័យ DOGE នឹងត្រូវបញ្ចប់នៅថ្ងៃទី៤…

  • អាមេរិក សុំដាក់មូលដ្ឋានទ័ពនៅប្រទេសប៉ាណាម៉ា

    អាមេរិក សុំដាក់មូលដ្ឋានទ័ពនៅប្រទេសប៉ាណាម៉ា

    បរទេស ៖ ប្រធានាធិបតី នៃប្រទេសប៉ាណាម៉ា បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានស្នើសុំឲ្យមាន មូលដ្ឋានយោធាដាក់ទ័ព ក្នុងប្រទេសរបស់លោក។ ប្រធានាធិបតី នៃប្រទេសប៉ាណាម៉ា លោក Jose Raul Mulino បានថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសប៉េរូ កាលពីថ្ងៃព្រហស្បតិ៍ ថា លោកបានច្រានចោលសំណើ របស់សហរដ្ឋអាមេរិក ក្នុងការរួមបញ្ចូលលក្ខខណ្ឌដូចជា “មូលដ្ឋានយោធា” និង “ការផ្តាច់ទឹកដី” នៅក្នុងកិច្ចព្រមព្រៀង សហប្រតិបត្តិការទ្វេភាគី ដែលបានចុះហត្ថលេខា រវាងប្រទេសទាំងពីរ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Pete Hegseth ទៅកាន់ប្រទេសប៉ាណាម៉ា នាពេលថ្មីៗនេះ។ លោក Jose Raul Mulino បាននិយាយថា «យើងបានដកចេញនូវគោលគំនិតនៃវត្តមានយោធាអចិន្ត្រៃយ៍ មូលដ្ឋានយោធា និងការប្រគល់ទឹកដីចេញ ពីព្រោះ វាមិនអាចទទួលយកបាន»។ សហរដ្ឋអាមេរិកបានសាងសង់ព្រែកជីក ដែលមានអាយុកាល ជាងមួយសតវត្ស រកចំណូលពាន់លានដុល្លារ មួយនេះ ហើយបានប្រគល់វា ទៅឱ្យប្រទេស ប៉ាណាម៉ា ស្ថិតក្នុងតំបន់…

  • Breaking News #ឡើងទៀតហើយ  មុននេះមន្រ្តីសេតវិមានបានបញ្ជាក់ថាអត្រាពន្ធរបស់សហរដ្ឋអាមេរិកតម្លើងទៅលើការនាំចូលរបស់ចិនសរុប ១៤៥%ហើយ….   ប្រភព៖ CNBC international  សម្រួលអត្ថបទ៖ សុផារិន្ទ
  • ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា 🇰🇭🇨🇳