Category: ព័ត៌មានជាតិ​

  • របាយការណ៍៖ អ៊ីរ៉ង់កំពុងពិចារណាស្នើឱ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរបណ្តោះអាសន្នក្នុងការចរចាជាមួយអាមេរិក

    របាយការណ៍៖ អ៊ីរ៉ង់កំពុងពិចារណាស្នើឱ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរបណ្តោះអាសន្នក្នុងការចរចាជាមួយអាមេរិក

    យោងតាមសារព័ត៌មាន Axios ទីក្រុងតេអេរ៉ង់ អាចនឹងស្នើទៅក្រុងវ៉ាស៊ីនតោនក្នុងអំឡុងពេលការចរចានាពេលខាងមុខ ដើម្បីបង្កើតកិច្ចព្រមព្រៀងនុយក្លេអ៊ែរបណ្តោះអាសន្ន។ តាមវិធីនេះ អ៊ីរ៉ង់នឹងព្យាយាមជៀសវាងការកើនឡើងផ្នែកយោធាដែលត្រូវបានគំរាមកំហែងដោយសហរដ្ឋអាមេរិក ។ មេដឹកនាំអ៊ីរ៉ង់កំពុងពិចារណាពីលទ្ធភាពនេះស្របពេលឱសានុវាទរយៈពេលពីរខែសម្រាប់ការចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីដែលបានកំណត់កាលពីពេលថ្មីៗដោយប្រធានាធិបតីអាមេរិកលោក Donald Trump ។ ក្នុងពេលជាមួយគ្នានោះ មេដឹកនាំអាមេរិកបានបញ្ជាឱ្យបង្កើនកងកម្លាំងយោធាអាមេរិកនៅមជ្ឈិមបូព៌ាជាជម្រើសបម្រុងក្នុងករណីផ្លូវការទូតបរាជ័យ។ ប្រភពនានាពីប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានបង្ហាញថា ប្រជាជនអ៊ីរ៉ង់ជឿថាការសម្រេចបាននូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏ស្មុគស្មាញ និងបច្ចេកវិទ្យាខ្ពស់ក្នុងរយៈពេលពីរខែ គឺមិនអាចទៅរួចទេ។ ដូច្នេះ ទីក្រុងតេអេរ៉ង់ ស្វែងរកពេលវេលាបន្ថែមទៀត ដើម្បីជៀសវាងការកើនឡើងភាពតានតឹង។ យោងតាមសារព័ត៌មាន Axios លោក Ali Vaez នាយកគម្រោងក្រុមដោះស្រាយវិបត្តិអន្តរជាតិInternational Crisis Group របស់អ៊ីរ៉ង់ បាននិយាយថា ប្រជាជនអ៊ីរ៉ង់ហាក់ជឿថាកិច្ចព្រមព្រៀងប្រកបដោយនិរន្តរភាពទំនងជាមិនអាចសម្រេចបាននៅក្នុងពេលវេលាដែលប្រធានាធិបតី Trump មាននៅក្នុងចិត្តនោះទេ។ ដូច្នេះ ប្រហែលជាចាំបាច់ដើម្បីពិចារណាកិច្ចព្រមព្រៀងបណ្តោះអាសន្នជាមធ្យោបាយឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយ។ ទន្ទឹមនឹងនេះ បេសកកម្មរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចលើបញ្ហានេះទេ។សារព័ត៌មាន Axios រាយការណ៍ថា កិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងអាមេរិក និងអ៊ីរ៉ង់ អាចរួមបញ្ចូលការផ្អាកផ្នែកមួយនៃសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ទីក្រុងតេអេរ៉ង់ កាត់បន្ថយឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់ឲ្យបាន៦០% និងផ្តល់ឱ្យក្រុមអ្នកត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិនូវលទ្ធភាពកាន់តែច្រើនទៅកាន់ទីតាំងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕

  • តៃវ៉ាន់បញ្ចេញយានដ្រូនយោធាបើកលើទឹកផលិតក្នុងស្រុកដំបូងបំផុត

    តៃវ៉ាន់បញ្ចេញយានដ្រូនយោធាបើកលើទឹកផលិតក្នុងស្រុកដំបូងបំផុត

    តៃប៉ិ ៖ សាជីវកម្មសាងសង់នាវារបស់កោះតៃវ៉ាន់ ហៅកាត់ (CSBC) នាពេលថ្មីៗនេះ បានបញ្ចេញយានដ្រូនយោធាបើកលើទឹកដំបូងបំផុត នៅឯទីតាំងផលិតនាវា Dafa នៃទីក្រុង Kaohsiung។ យានដ្រូនយោធាបើកលើទឹកនេះ មានឈ្មោះថា “Endeavor Manta” មានប្រវែង ៨.៦ ម៉ែត្រ និងទទឹង ៣.៧ ម៉ែត្រ។ វាមានសមត្ថភាពផ្ទុកលើសទម្ងន់មួយតោន និងមានល្បឿនអតិបរមាជាង ៦៤,៨២ គីឡូម៉ែត្រក្នុងមួយម៉ោង។ វាត្រូវបានបំពាក់ដោយបច្ចេកវិទ្យាបញ្ជាពីចម្ងាយជាច្រើន រួមទាំង 4G ប្រេកង់វិទ្យុ និងផ្កាយរណបជាដើម។ លើសពីនេះ វាក៏មានលក្ខណៈពិសេសកម្រិតខ្ពស់ ដូចជាមុខងារបញ្ជា swarm និង មុខងាររុករកដោយស្វ័យប្រវត្តិ ជាមួយនឹងមុខងារជៀសវាងការប៉ះទង្គិច។ វាក៏មានមុខងារសម្គាល់គោលដៅ AI និងមុខងារប្រឆាំងការលួច ខណៈដែលសំបកខ្លួនរបស់វាត្រូវបានផលិតពីផ្លាស្ទិចស្រោបសរសៃហ្វៃប៊ឺដ៏រឹងមាំ។ ប្រធានសាជីវកម្មសាងសង់នាវាតៃវ៉ាន់ លោក Huang Cheng-hung និយាយថា ក្រុមហ៊ុនបានចាប់ផ្តើមអភិវឌ្ឍយានដ្រូនប្រភេទ USVs ថ្នាក់យោធានៅដើមឆ្នាំ ២០២៤ ដោយសង្កត់ធ្ងន់លើការរចនាសំខាន់ចំនួនពីរ រួមមានភាពបត់បែន និង ភាពធន់នឹងសមុទ្រ។ លោក…

  • ក្រសួងសុខាភិបាល រៀបចំពិធីសូត្រមន្តប្រោះព្រំ ប្រសិទ្ធពរជ័យ ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    ក្រសួងសុខាភិបាល រៀបចំពិធីសូត្រមន្តប្រោះព្រំ ប្រសិទ្ធពរជ័យ ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    (ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល បាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល ជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។ ជារៀងរាល់ឆ្នាំ ក្រសួងសុខាភិបាល បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដោយមានការរាប់បាត្រ បូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃយ៍ដល់ព្រះសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ជ័យមង្គល និងត្រៀមទទួលស្វាគមន៍ដំណើរចុះមកថែរក្សាមនុស្សលោករបស់ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាមគោរាគៈទេវី ដែលព្រះអង្គជាបុត្រីទី២ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកនៅវេលាម៉ោង ៤:៤៨នាទីទៀបភ្លឺ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ សូមតាមជួយបីបាច់ថែរក្សា ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់…

  • សង្គ្រាមពាណិជ្ជកម្មលោកTrump ជាមួយចិនធ្វើឱ្យមានឱនភាពសេដ្ឋកិច្ចឡើងវិញនិងក្ដីបារម្ភដល់ទីផ្សារសកល

    សង្គ្រាមពាណិជ្ជកម្មលោកTrump ជាមួយចិនធ្វើឱ្យមានឱនភាពសេដ្ឋកិច្ចឡើងវិញនិងក្ដីបារម្ភដល់ទីផ្សារសកល

    សង្រ្គាមពាណិជ្ជកម្មរបស់លោកប្រធានាធិបតី Donald Trump បានធ្វើឱ្យទីផ្សារពិភពលោករង្គោះរង្គើ ជាថ្មីកាលពីថ្ងៃព្រហស្បតិ៍ ១០ មេសា ខណៈភាគហ៊ុន និងតម្លៃប្រេងបានធ្លាក់ចុះ ស្របពេលមានក្ដីបារម្ភថាប្រទេសចិនអាចនឹងឆ្លើយតបម្តងទៀតជាមួយការដំឡើងពន្ធកាន់តែខ្ពស់ សងសឹកការដំឡើងពន្ធចុងក្រោយដាក់ដោយសហរដ្ឋអាមេរិក។ ទីផ្សារពិភពលោកដែលរងការវាយប្រហារនិងមេដឹកនាំពិភពលោក ដែលមានការព្រួយបារម្ភ បានស្វាគមន៍ការបន្ធូរបន្ថយកាលពីថ្ងៃពុធសប្ដាហ៍នេះ ពេលលោកTrump ភ្លាមៗ បានសម្រេចចិត្តផ្អាកពន្ធកាតព្វកិច្ចថ្មីដ៏ធំបំផុតរបស់លោករយៈពេល ៩០ថ្ងៃ តែលើកលែងប្រទេសចិន ដោយលោកបានដំឡើងដល់១២៥%។ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក Scott Bessent បានព្យាយាមបន្ថែមការសង្ស័យដោយប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់លោក Trump ថាមានប្រទេសប្រមាណ៧៥ ចង់ចរចាពាណិជ្ជកម្ម ហើយលោក Trump ផ្ទាល់បានបង្ហាញពីក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន។ ប៉ុន្តែភាពមិនច្បាស់លាស់ក្នុងពេលនេះបានធ្វើឲ្យមានការប្រែប្រួលខ្លាំងបំផុត ចាប់តាំងពីថ្ងៃដំបូងនៃជំងឺរាតត្បាតសកល COVID-19។ សន្ទស្សន៍ភាគហ៊ុន S&P 500 របស់អាមេរិក បានធ្លាក់តម្លៃទាបជាង ៣,៥%កាលពីថ្ងៃព្រហស្បតិ៍ ខណៈភាគហ៊ុន Nasdaq បានធ្លាក់ចុះ ៤,៣% ហើយភាគហ៊ុន Dow Jones Industrial Average បានធ្លាក់ចុះ ២,៥% ចំណែកឯតម្លៃប្រេងសកលវិញបានធ្លាក់ចុះជាង ៣%។ ផ្សារភាគហ៊ុនS&P 500 ធ្លាក់ចុះប្រហែល១៥%ពីកម្រិតកំពូលរបស់ខ្លួន…

  • លោក Zelensky គ្រោងជះលុយ ៥០ ពាន់លានដុល្លារទិញអាវុធអាមេរិក ផ្គាប់ចិត្តលោក Trump

    លោក Zelensky គ្រោងជះលុយ ៥០ ពាន់លានដុល្លារទិញអាវុធអាមេរិក ផ្គាប់ចិត្តលោក Trump

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធនិយាយថា ប្រទេសអ៊ុយក្រែនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចំណាយលុយពី ៣០ ទៅ ៥០ ពាន់លានដុល្លារ ទិញកញ្ចប់សព្វាវុធទ្រង់ទ្រាយធំពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានប្រាប់អ្នកកាសែតនៅទីក្រុងកៀវយ៉ាងដូច្នេះថា យើងត្រៀមខ្លួនរួចរាល់ហើយ យើងនឹងទិញសព្វាវុធយោធាទ្រង់ទ្រាយធំពីភាគីអាមេរិក ជាមួយនឹងការចំណាយកញ្ចប់ថវិកាពី ៣០ ឬ ៥០ ពាន់លានដុល្លារ។ ការអះអាងបែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងក្នុងគ្រាដែលជំនួយយោធាអាមេរិកនាពេលអនាគតដល់អ៊ុយក្រែន នៅតែមិនប្រាកដប្រជា ស្ថិតក្រោមគោលនយោបាយបច្ចុប្បន្នរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីសង្រ្គាមរុស្ស៊ី និង អ៊ុយក្រែន។ យោងតាមសារព័ត៌មាន Kyiv independent បច្ចុប្បន្នអាមេរិកលែងជាម្ចាស់ជំនួយយោធាដ៏ធំរបស់អ៊ុយក្រែនទៀតហើយ ដោយបង្វែរឱ្យបណ្តាប្រទេសនៅអឺរ៉ុបដើរតួនាទីសំខាន់នេះជំនួសវិញ។ យោងតាមវិទ្យាស្ថានស្រាវជ្រាវអាល្លឺម៉ង់ Kiel អាមេរិកបានផ្តល់ជំនួយចំនួន ១១៩.៨ ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីកងទ័ពរុស្ស៊ីវាយចូលលុកលុយពេញទំហឹងប្រឆាំងអ៊ុយក្រែនក្នុងឆ្នាំ ២០២២ រួមទាំងជំនួយយោធាចំនួន ៦៧.១ ពាន់លានដុល្លារ ជំនួយហិរញ្ញវត្ថុចំនួន ៤៩ ពាន់លានដុល្លារ…

  • លោក Trump គំរាមយកពន្ធ១០០%ពីក្រុមហ៊ុនបន្ទះឈីបតៃវ៉ាន់TSMC បើមិនសង់រោងចក្រនៅអាមេរិក

    លោក Trump គំរាមយកពន្ធ១០០%ពីក្រុមហ៊ុនបន្ទះឈីបតៃវ៉ាន់TSMC បើមិនសង់រោងចក្រនៅអាមេរិក

    បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគំរាមថា នឹងយកពន្ធ១០០% ពីក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC ប្រសិនបើក្រុមហ៊ុនផលិតបន្ទះឈីប កិច្ចសន្យាដ៏ធំបំផុត របស់ពិភពលោក មួយនេះ មិនព្រមសង់រោងចក្រ នៅសហរដ្ឋអាមេរិក នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA កាលពីថ្ងៃពុធនេះ។ លោក Trump បាននិយាយ កាលពីថ្ងៃអង្គារថា លោកទើបបានប្រាប់ទៅក្រុមហ៊ុន TSMC ឬ ក្រុមហ៊ុន Taiwan Semiconductor Manufacturing Company ឲ្យប្រញាប់សាងសង់រោងចក្ររបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក តាមការសន្យាពីមុន បើមិនដូច្នេះ នឹងបង់ពន្ធរហូតដល់ ១០០ភាគរយ។ ថ្លែងនៅក្នុងព្រឹត្តិការណ៍ របស់គណៈកម្មាធិការសភាជាតិ នៃបក្សសាធារណរដ្ឋ លោក Trump ថែមទាំងបានរិះគន់ រដ្ឋបាលរបស់អតីតប្រធានាធិបតី Joe Biden លើការផ្តល់ជំនួយ ចំនួន៦.៦ពាន់លានដុល្លារដល់ TSMC សម្រាប់ការផលិត ផលិតផលពាក់កណ្តាលសម្រេច ឬ semiconductor នៅទឹកដីអាមេរិក កន្លងមក…

  • កងកម្លាំង និងប្រជាការពារគ្រប់រូប ត្រូវខិតខំបន្តពង្រឹងការពារ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

    កងកម្លាំង និងប្រជាការពារគ្រប់រូប ត្រូវខិតខំបន្តពង្រឹងការពារ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

    (កណ្ដាល)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារគ្រប់រូប ត្រូវខិតខំបន្តពង្រឹងការពារ ថែរក្សាសន្តិភាព និងរក្សាការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពិសេស ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀន និងអំពើហិង្សា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ខណៈការរៀបចំសង្ក្រាន្ត មាននៅគ្រប់ខេត្ត ក្រុង ស្រុក និងរាជធានី ទូទាំងប្រទេស ។ ឯកឧត្តម ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានថ្លែង ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាការពារទូទាំងស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ជាង ២ពាក់នាក់ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ។ បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោកអភិបាលស្រុក ជុំវិញការងារធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សង្គម ការបង្កបង្កើនផលស្រូវ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងស្រុកកណ្តាលស្ទឹង រួចមក នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង…

  • ឆេះសណ្ឋាគារជិះស្គីទឹកកកកនៅបារាំង

    ឆេះសណ្ឋាគារជិះស្គីទឹកកកកនៅបារាំង

    បរទេស ៖ សណ្ឋាគារស្ថិតនៅក្នុងរមណីយដ្ឋានជិះស្គីលើទឹកកកក មួយកន្លែង នៅប្រទេសបារាំង ត្រូវបានភ្លើងឆាបឆេះ ជាហេតុនាំឲ្យមនុស្សជិត៥០០នាក់ ត្រូវបានជម្លៀសចេញភ្លាមៗ។ សណ្ឋាគារ La Plagne ស្ថិតក្នុងរមណីយដ្ឋានជិះស្គី Alps មួយនេះ ត្រូវបានភ្លើងឆាបឆេះ នៅពាក់កណ្តាលអធ្រាត ថ្ងៃពុធឈាងចូលដល់ថ្ងៃព្រហស្បតិ៍។ ប៉ុន្តែ អ្នកពន្លត់អគ្គីភ័យ ជាង៩០នាក់ ជាមួយនឹងរថយន្តពន្លត់អគ្គិភ័យប្រមាណ៤០គ្រឿង បានពន្លត់ភ្លើងវិញ។ លោក Bruno Charlot អនុអភិបាល នៃតំបន់ Albertville បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មនុស្ស៤៨៤នាក់ ត្រូវបានជម្លៀសចេញ ក្នុងរយៈពេល១៥នាទី តែ មានមនុស្ស៤នាក់ រងរបួស ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ភ្ញៀវឈ្មោះ Paul Tucker អាយុ ៧៦ឆ្នាំ ជនជាតិអង់គ្លេស ដែលស្នាក់នៅ សណ្ឋាគារបាននិយាយថា «ពេលនោះ មនុស្សកំពុងប្រញាប់ប្រញាល់ ប៉ុន្តែ ពួកគេមិនមានការភ័យស្លន់ស្លោទេ ហើយយើងចេញពីសណ្ឋាគារ ក្នុងរយៈពេល៥នាទី»។ ប្រភពដើម នៃអគ្គីភ័យ មិនទាន់ដឹងនៅឡើយ ហើយការស៊ើបអង្កេតកំពុងដំណើរការ ប៉ុន្តែ…

  • ត្រាំព្រមានអ៊ីរ៉ង់ថា «អ្នកគ្មានពេលច្រើនទេ»

    ត្រាំព្រមានអ៊ីរ៉ង់ថា «អ្នកគ្មានពេលច្រើនទេ»

    បរទេស ៖ លោក ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានព្រមានថា អ៊ីរ៉ង់គ្មានពេលច្រើនទេ ដោយអះអាងថា មិនមានពេលវេលាច្រើនសម្រាប់បង្កើតកិច្ចព្រមព្រៀងអ៊ីរ៉ង់ តែ ការប្រើកម្លាំងយោធា អាចកើតមាន។ លោក Trump និយាយប្រាប់អ្នកសារព័ត៌មាន នៅការិយាល័យរបស់លោកថា សកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ ពិតជាអាចទៅរួច។ ប្រធានាធិបតីអាមេរិក រូបនេះ និយាយថា សកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់គឺ “ពិតជា” អាចធ្វើទៅបាន ប្រសិនបើការពិភាក្សា បរាជ័យ ក្នុងការបង្កើតកិច្ចព្រមព្រៀង ដោយលោកបន្ថែមថា “មិនមានពេលច្រើនទេ” ដើម្បីឈានដល់កិច្ចព្រមព្រៀង ស្តីពីកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់។ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងធ្វើការចរចា នៅថ្ងៃសៅរ៍នេះ ក្នុងប្រទេសអូម៉ង់ ខណៈដែលរដ្ឋបាល Trump បានបន្តព្យាយាមគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសនេះ ដែលគេជឿថា គំរាមកំហែង ហើយនឹងមានគ្រោះថ្នាក់ដ៏ធំ ប្រសិនបើភាគីទាំងពីរបរាជ័យ ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ។ លោក ប្រធានាធិបតី Donald Trump បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធទៀតថា «អ៊ីស្រាអែលច្បាស់ជានឹងចូលរួមយ៉ាងច្រើន…

  • នាវាយោធាអាមេរិកជិះកាត់ព្រែកប៉ាណាម៉ាលែងបង់ថ្លៃ

    នាវាយោធាអាមេរិកជិះកាត់ព្រែកប៉ាណាម៉ាលែងបង់ថ្លៃ

    បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក បានអះអាងថា នាវាយោធាអាមេរិក នឹងត្រូវឆ្លងកាត់ ព្រែកជីកប៉ាណាម៉ា របស់ប្រទេសប៉ាណាម៉ា ដោយមិនគិតថ្លៃ ជាលើកដំបូង។ លោករដ្ឋមន្ត្រី Pete Hegseth បាននិយាយ ក្នុងពេលធ្វើទស្សនកិច្ច នៅប្រទេសប៉ាណាម៉ា កាលពីពុធថា «សហរដ្ឋអាមេរិក និងប៉ាណាម៉ា បានឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីការឆ្លងកាត់ “ដំបូង និងឥតគិតថ្លៃ” សម្រាប់នាវាយោធា របស់ប្រទេសទាំងពីរ នៅក្នុងព្រែកជីកនេះ»។ លោក Hegseth បានថ្លែង ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីសន្តិសុខ ប្រទេសប៉ាណាម៉ា លោក Frank Abrego ថា «ឥតគិតថ្លៃ សម្រាប់នាវាអាមេរិក និងប៉ាណាម៉ា នាវាយោធា និងនាវាដឹកជំនួយ»។ សហរដ្ឋអាមេរិក បានសាងសង់ព្រែកជីក ដែលមានអាយុកាលជាងមួយសតវត្ស រកចំណូលពាន់លានដុល្លារ មួយនេះ ហើយបានប្រគល់វា ទៅឱ្យប្រទេស ប៉ាណាម៉ា ស្ថិតក្នុងតំបន់អាស៊ីកណ្តាលមួយនេះ ក្នុងឆ្នាំ១៩៩៩។ លោក Hegseth គឺជាមន្ត្រីជាន់ខ្ពស់អាមេរិកទី២ ដែលធ្វើទស្សនកិច្ច…