Category: ព័ត៌មានជាតិ​

  • ស្លាប់ជាង១៨០នាក់ បាក់ដំបូលក្លឹបរាត្រីដូមីនីក

    ស្លាប់ជាង១៨០នាក់ បាក់ដំបូលក្លឹបរាត្រីដូមីនីក

    បរទេស ៖ ចំនួនមនុស្សស្លាប់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រីនៅប្រទេសដូមីនីក បណ្តាលឲ្យស្លាប់មនុស្ស កើនដល់១៨៤នាក់ និង របួសជាង៥០០នាក់ គិតត្រឹមថ្ងៃពុធ។ ក្រុមអ្នកជួយសង្គ្រោះបានបញ្ចប់ការស្វែងរកអ្នកនៅរស់រានមានជីវិត ក្រោយការបាក់រលំ ដែលបានកើតឡើង កាលពីថ្ងៃអង្គារ ជាគ្រោះមហន្តរាយ ដ៏អាក្រក់បំផុត របស់ប្រទេសនៃតំបន់ការាបៀន មួយនេះ ជាការមិនធ្លាប់មាន ក្នុងរយៈពេល ជាច្រើនទសវត្សរ៍។ សាច់ញាតិ របស់អ្នកបាត់ខ្លួន នៅតែរង់ចាំយ៉ាងអស់សង្ឃឹម សម្រាប់ព័ត៌មានអំពីមនុស្សជាទីស្រលាញ់ នៅខាងក្រៅក្លឹប, នៅឯមន្ទីរពេទ្យ និង នៅកន្លែងបញ្ចុះសព ក្នុងតំបន់។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា មនុស្សអាចមានដល់១,០០០នាក់ ស្ថិតក្នុងក្លឹប ពេលកើតហេតុ ខណៈដែលក្លឹបនេះ អាចផ្ទុកមនុស្ស បាន១,៧០០នាក់។ ប្រធានាធិបតី Luis Abinader ប្រកាសកាន់ទុក្ខថ្នាក់ជាតិ ៣ថ្ងៃ ខណៈមូលហេតុ ស្ថិតក្នុងការស៊ើបអង្កេត។ វីដេអូមួយ ដែលត្រូវបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញ ពីក្លឹបនោះ ស្រាប់តែធ្លាក់ចូលទៅក្នុងភាពងងឹតភ្លាមៗ ពេលអ្នកចម្រៀងល្បីឈ្មោះម្នាក់ ឡើងច្រៀង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • សម្តេចធិបតី ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តតាមដាន និងយកចិត្តទុកខ្ពស់បំផុត​ ក្នុងការស្វែងរក និងរក្សាឧត្តមប្រយោជន៍ជូនដល់ប្រជាជាតិ

    សម្តេចធិបតី ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តតាមដាន និងយកចិត្តទុកខ្ពស់បំផុត​ ក្នុងការស្វែងរក និងរក្សាឧត្តមប្រយោជន៍ជូនដល់ប្រជាជាតិ

    (ភ្នំពេញ)៖ ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីការប្រកាសនូវអត្រាពន្ធគយបដិការ (Reciprocal Tariffs) ដែលឯកឧត្តមប្រធានាធិបតី Donald J.​Trump បានកំណត់កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាម៉េរិក) កន្លងទៅ​ តាមរយ:ការបង្កើនអត្រាពន្ធគយបដិការលើបណ្តាប្រទេសជាច្រេីន​ ក្នុងនោះមានកម្ពុជារហូតដល់ ៤៩%​។ នេះបើយោងតាមការផ្សាយរបស់បណ្តាញសង្គមផ្លូវការរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានសិក្សាវាយតម្លៃ និងរៀបចំនីតិវិធី ព្រមទាំងយន្តការផ្សេងៗ​ ជាបន្ទាន់ក្នុងគោលដៅធ្វើការចរចាផ្ទាល់ជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាម៉េរិកដេីម្បីទម្លាក់ចំនួនអត្រាពន្ធវិញ។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្ញេីលិខិតជូនដល់ ឯកឧត្តមប្រធានាធិបតី Donald J.​Trump កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តចរចាបញ្ហាពន្ធគយបដិការរបស់កម្ពុជា ដោយធ្វេីការបន្ថយអត្រាពន្ធលើក្រុមមុខទំនិញនាំចូលពីសហរដ្ឋអាម៉េរិក ចំនួន ១៩ក្រុមមុខទំនិញ ពីអត្រា ៣៥% មកនៅត្រឹម ៥% ។ ជាលទ្ធផលវិជ្ជមាន ឆ្លើយតបនឹងសំណើសុំបើកការចរចាស្វែងរកដំណោះស្រាយរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា សេតវិមាន បានចុះផ្សាយព័ត៌មានអំពីអត្រាពន្ធគយបដិការថ្មី នៅថ្ងៃទី៩ ខែមេសា…

  • អង្គភាពវរសេនាតូចការពារអាកាស នៃយោធភូមិភាគទី១ ជំរុញការងារដាំដុះបន្លែបង្ការ និងការចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពកងទ័ព

    អង្គភាពវរសេនាតូចការពារអាកាស នៃយោធភូមិភាគទី១ ជំរុញការងារដាំដុះបន្លែបង្ការ និងការចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពកងទ័ព

    (ខេត្តស្ទឹងត្រែង)៖ នាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពវរសេនាតូចការពារអាកាស ចំណុះយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង បានរួមគ្នាយ៉ាងសស្រាក់សស្រាំ ពន្លឿនលើការងារបង្កបង្កើនផល ដាំដុះដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ ដើម្បីជួយលើកស្ទួយជីវភាពរស់នៅ (ការហូបចុកប្រចាំថ្ងៃ) របស់កងទ័ព ឱ្យបានកាន់តែប្រសើរឡើង ថែមមួយកម្រិតទៀត ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង។ មេបញ្ជាការវរសេនាតូចការពារអាកាស នៃយោធភូមិភាគទី១ លោកវរសេនីយ៍ទោ មួន វុត្ថា បានឲ្យដឹងថា ក្រោយពីការបំពេញភារកិច្ចស្នូលប្រចាំថ្ងៃ របស់អង្គភាព លោកបានជំរុញ យោធិនក្រោមឱវាទិ ឱ្យបង្កើនលើការងារដាំដុះបន្លែបង្ការ និងការចិញ្ចឹមសត្វ ប្រមូលផលដាក់ចូលផ្ទះបាយរួម តាមបណ្តាកងអនុសេនាធំទាំង៣ ដើម្បីលើកស្ទួយជីវភាពរស់នៅ ផ្គត់ផ្គង់ និងធានាលើការហូបចុករបស់យោធិនក្នុងអង្គភាព ឱ្យបានកាន់តែល្អប្រសើរជាលំដាប់។ លោកវរសេនីយ៍ទោ មួន វុត្ថា បានបន្តថា បច្ចុប្បន្ន វរសេនាតូចការពារអាកាស បានខិតខំដាំដុះបន្លែបង្ការ ដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ដោយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដូចជា៖ ដាំដើមឈើហូបផ្លែ (ដូង ស្វាយ ខ្នុរ ស្វាយចន្ទី…

  • កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង បន្តសកម្មភាពដូចភ្លៀងរលឹម​ចុះ​បង្ក្រាប​បទល្មើសនេសាទខុសច្បាប់នៅក្នុងដែនបឹងទន្លេសាប ខេត្តកំពង់ឆ្នាំង

    កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង បន្តសកម្មភាពដូចភ្លៀងរលឹម​ចុះ​បង្ក្រាប​បទល្មើសនេសាទខុសច្បាប់នៅក្នុងដែនបឹងទន្លេសាប ខេត្តកំពង់ឆ្នាំង

    (កំពង់ឆ្នាំង)៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សូមគោរពរាយការណ៍​អំពី​លទ្ធផល នៃកិច្ចសហការបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង នៅថ្ងៃអង្គារ ទី០៨ ខែមេសាឆ្នាំ​២០២៥ កម្លាំងតំបន់​ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សហការជាមួយ យោធភូមិ​ភាគ​ទី៥, កងពលតូចលេខ៧០ និង បញ្ជាការដ្ឋានទ័ពពិសេស៩១១ សរុប​ចំនួន ១០៣នាក់ កាណូតបាឡាស្មាច់ ២២គ្រឿង ប្រើប្រាស់សាំង ៥៧០លីត្រ ប្រេងម៉ាស៊ូត ៣០លីត្រ ចេញបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង, ឃុំពោធិ៍ ឃុំប្រឡាយមាស ស្រុកកំពង់លែង,ភូមិសេះស្លាប់,ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ក្នុងប្រតិបត្តិការប្រាប់បទល្មើសនេសាទរបាំងស្បៃមុងនិងសម្រាកបានបំផ្លាញចោលចំនួន ០៦ទីតាំង សាច់ឡុក ចំនួន ៦ឡុក=៧០០ម៉ែត្រ របាំងស្បៃមុងចំនួន ២៤០ម៉ែត្រ.​ចម្រឹង ១៦០ដើម -អប់រំប្រជា​ពលរដ្ឋ ០៥នាក់.ធ្វើកិច្ច​សន្យាបញ្ឈប់ប្រព្រឹត្ត​បទល្មើសនេសាទ ២ នាក់.ចុះត្រួតពិនិត្យទីតាំងប្រជាពលរដ្ឋស្នើសុំហ៊ុសម្រាស់ ៦៧កន្លែង។ ពាក់ព័ន្ធបង្ក្រាបបទល្មើសនេសាទខាងលើនេះ​មេបញ្ជា​ការ​តំបន់​ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបាន ដឹកនាំកម្លាំងមុនចេញ​ប្រតិ​បត្តិ​ការបង្ក្រាប បានធ្វើការអប់រំ ដល់…

  • លោក ងិន សុខបញ្ញា ៖ ទ្រីយ៉ាត្លុងកម្ពុជារំពឹងការពារបានមេដាយមាស ១ ក្នុងការប្រកួតកីឡាស៊ីហ្គេម នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ

    លោក ងិន សុខបញ្ញា ៖ ទ្រីយ៉ាត្លុងកម្ពុជារំពឹងការពារបានមេដាយមាស ១ ក្នុងការប្រកួតកីឡាស៊ីហ្គេម នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ

    (ភ្នំពេញ)៖ លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានបង្ហាញក្តីរំពឹងថា ប្រភេទកីឡាទ្រីយ៉ាត្លុងកម្ពុជាដែលកំពុងដំណើរបោះជំរំហ្វឹកហាត់បំប៉នបចេ្ចកទេស ក្នុងខែមេសានេះនឹងអាចការពារមេដាយមាស១វិញ្ញាសាបាន ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ បន្ទាប់ពីប្រភេទកីឡាអូឡាំពិកមួយនេះដណ្តើមបានសមិទ្ធផលធំធេងជាប្រវត្តិសាស្ត្រនូវមេដាយមាស ២គ្រឿង និងសំរឹទ្ធ ១គ្រឿង ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ កាលពីឆ្នាំ២០២៣ កន្លងទៅ ។ អគ្គលេខាធិការរូបនេះបន្ថែមថា ការប្រមូលផ្តុំហ្វឹកហាត់របស់ប្រភេទកីឡាទ្រីយ៉ាត្លុង នៅក្នុងចំណោមប្រភេទកីឡាផ្សេងទៀតរបស់កម្ពុជា គឺក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ក្រុមជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជា ដែលប្រមូលផ្តុំហ្វឹកហាត់ត្រៀមនេះ មានចំនួន ១០នាក់ ក្នុងនោះគ្រូបង្វឹកម្នាក់ គ្រូជំនួយម្នាក់ កីឡាការិនី៣នាក់ និងកីឡាករ ៥នាក់ ។ ចំពោះបេក្ខភាពម្ចាស់មេដាយមាស២គ្រឿងលើវិញ្ញាសាទ្រីយ៉ាត្លុងស៊ីហ្គេម ឆ្នាំ២០២៣ គឺកីឡាការិនី ម៉ាហ្គតមរតក ហ្គារ៉ាប៊ីធៀន និងម្ចាស់មេដាយប្រាក់វិញ្ញាសាឌូយ៉ាត្លុង ស៊ីហ្គេម ឆ្នាំ២០២៣ កីឡាករ សុខា ម៉ៃគែល ចូម៉ុន នឹងត្រូវចូលរួមប្រកួតក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ…

  • អាមេរិកបំផ្លាញទីតាំងក្រុមហ៊ូទីជាង ១០០ នៅយេម៉ែន

    អាមេរិកបំផ្លាញទីតាំងក្រុមហ៊ូទីជាង ១០០ នៅយេម៉ែន

    វ៉ាស៊ីនតោន ៖ មន្ត្រីការពារជាតិអាមេរិកម្នាក់នៅថ្ងៃពុធនិយាយថា យុទ្ធនាការវាយលុកផ្លូវអាកាសរបស់អាមេរិក ប្រឆាំងនឹងក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់កាលពីខែមិនា បានកម្ទេចគោលដៅជាង ១០០ របស់ក្រុមនេះនៅប្រទេសយេម៉ែន។ កងកម្លាំងអាមេរិកបានវាយលុកក្រុមហ៊ូទីតាមផ្លូវអាកាសស្ទើរតែរៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ក្នុងគោលបំណងបញ្ឈប់ពួកឧទ្ទាមមានអ៊ីរ៉ង់ជាខ្នងបង្អែកនេះ វាយប្រហារដោយមីស៊ីល និង យន្តហោះដ្រូនលើកប៉ាល់ដឹកទំនិញស៊ីវិល និងនាវាយោធានៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden។ បើតាមមន្ត្រីការពារជាតិអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា យុទ្ធនាការវាយលុកផ្លូវអាកាសរបស់អាមេរិក បានបំផ្លាញទីតាំងបញ្ជាការ និងត្រួតពិនិត្យ ទីតាំងផលិតអាវុធ និងទីតាំងស្តុកអាវុធទំនើបៗ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហោះសារគំរាមនៅលើវេទិកា Truth Social ថ្មីៗនេះថា ជម្រើសសម្រាប់ក្រុមហ៊ូទី គឺបញ្ឈប់ការបាញ់ប្រហារលើនាវាអាមេរិក ហើយយើងនឹងបញ្ឈប់ការវាយប្រហារលើពួកគេវិញដូចគ្នា។ បើមិនដូច្នេះទេ យើងទើបតែចាប់ផ្តើម ហើយការឈឺចាប់ពិតប្រាកដមិនទាន់មកដល់ទេ សម្រាប់ទាំងក្រុមហ៊ូទី និងអ្នកឧបត្ថម្ភរបស់ពួកគេនៅអ៊ីរ៉ង់៕

  • សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងរក្សាបាននូវគន្លងកំណើនជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦

    សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងរក្សាបាននូវគន្លងកំណើនជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦

    (ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) លើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានរំពឹងថា នឹងរក្សាបាននូវគន្លងកំណើនជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ ជំរុញដោយតម្រូវការក្រៅស្រុកលើមុខទំនិញកម្មន្តសាល និងការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍ ។ តាមការព្យាកររបស់ ADB បង្ហាញថា ផលិតផលឧស្សាហកម្មនឹងកើនឡើង ៩,៣ភាគរយ ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ ជាឆ្នាំនាំមុខដោយដំណើរការដ៏រឹងមាំនៃវិស័យកម្មន្តសាលវាយនភ័ណ្ឌ និង វិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ ខណៈកំណើនក្នុងវិស័យសេវាកម្ម ត្រូវបានរំពឹងថានឹងបន្តក្នុងអត្ រា៤,៤ភាគរយ បើទោះបីជាសកម្មភាពនៃវិស័យអចលនទ្រព្យនៅទន់ខ្សោយក៏ដោយ។ ជាមួយគ្នានេះ ប្រាក់ចំណូលពីវិស័យទេសចរណ៍ ត្រូវបានព្យាករថា នឹងកើនឡើងក្នុងកម្រិតមធ្យម ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសពីតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងបន្តកើនឡើង។ លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB ក្នុងសន្និសីទសារព័ត៌មាន ដែលបង្ហាញពីរបាយការណ៍ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ បានអោយដឹងថា តាមការប៉ាន់ប្រមាណផលិតផល ក្នុងស្រុកសរុបនឹងកើនឡើង ៦,១ភាគរយ ក្នុងឆ្នាំ២០២៥ និង ៦,២ភាគរយ ក្នុងឆ្នាំ២០២៦ បន្ទាប់ពីបានកើនឡើង៦ភាគរយ ក្នុងឆ្នាំ…

  • លោក Trump ចង់ដកទ័ព ១០.០០០ នាក់ចេញពីអឺរ៉ុប

    លោក Trump ចង់ដកទ័ព ១០.០០០ នាក់ចេញពីអឺរ៉ុប

    វ៉ាស៊ីនតោន ៖ រដ្ឋបាលលោក ដូណាល់ ត្រាំ មានគំរោងដកទ័ព ១០,០០០ នាក់ចេញពីអឺរ៉ុបខាងកើត ទោះបីជាអ្នកវិភាគមួយចំនួនព្រួយបារម្ភថា ការសម្រេចចិត្តនេះ នឹងបើកដៃឲ្យរុស្ស៊ីមានឱកាសលុកលុយអឺរ៉ុបក៏ដោយ។ លោក Seth Jones មកពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានប្រាប់ NBC News ថា ការថយចុះកងកម្លាំងអាមេរិក នឹងបង្កើនឆន្ទៈរបស់លោកប្រធានាធិបតី ពូទីន ក្នុងការជ្រៀតជ្រែកតាមមធ្យោបាយផ្សេងៗនៅទូទាំងទ្វីបអឺរ៉ុប។ យោងតាមសម្តីមន្ត្រីអាមេរិក និងអឺរ៉ុបចំនួន ៦រូប បានបង្ហើបប្រាប់ NBC News ឲ្យដឹងថា ការកាត់បន្ថយទ័ពអាមេរិកនេះ នឹងធ្វើឡើងនៅក្នុងប្រទេសរូម៉ានី និងប៉ូឡូញ។ ក្នុងឆ្នាំ ២០២២ កងទ័ពអាមេរិកប្រហែល ២០.០០០ នាក់ត្រូវបានដាក់ពង្រាយទៅការពារតំបន់អឺរ៉ុប ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក Joe Biden ក្នុងបំណងពង្រឹងផ្នែកខាងកើតរបស់អង្គការណាតូ ក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ការដកទ័ពនេះដែរ កើតឡើងចំពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានរិះគន់អង្គការណាតូម្តងហើយម្តងទៀត និងថា អឺរ៉ុបគួរតែមានទំនួលខុសត្រូវជាងមុនលើវិស័យការពារជាតិ ជាពិសេសបង្កើនការចំណាយផ្នែកយោធា និង នាំមុខលើការផ្តល់អាវុធដល់អ៊ុយក្រែន។ បច្ចុប្បន្នកងទ័ពអាមេរិកប្រហែល…

  • [UPDATE] លោក Trump ផ្អាកការដំឡើងពន្ធរយៈពេល៩០ ថ្ងៃ លើកលែងតែចិនដែលបានដំឡើងដល់១២៥%

    [UPDATE] លោក Trump ផ្អាកការដំឡើងពន្ធរយៈពេល៩០ ថ្ងៃ លើកលែងតែចិនដែលបានដំឡើងដល់១២៥%

    លោកប្រធានាធិបតី Donald Trump បានប្រកាសផ្អាកការដំឡើងពន្ធរយៈពេល ៩០ ថ្ងៃសម្រាប់ប្រទេសដែលជាប់ពន្ធខ្ពស់របស់សហរដ្ឋអាមេរិក ប៉ុន្តែសង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសចិនកាន់តែក្ដៅគគុក។ នៅក្នុងការផ្លាស់ប្តូរយ៉ាងខ្លាំងនៃគោលនយោបាយ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីការដំឡើងពន្ធប្រឆាំងនឹងដៃគូពាណិជ្ជកម្មប្រហែល ៦០ប្រទេស របស់អាមេរិកបានចាប់ផ្ដើម លោក Trump បាននិយាយថាកំពុងអនុញ្ញាតឲ្យទម្លាក់ពន្ធបដិការសកល១០% ស្របពេលការចរចានៅតែបន្ត។ ជាមួយគ្នានេះ លោកបានដំឡើងពន្ធលើទំនិញពីប្រទេសចិនដល់ទៅ១២៥% ដោយចោទប្រកាន់ទីក្រុងប៉េកាំងថា “ខ្វះការគោរព” បន្ទាប់ពីខ្លួនបានសងសឹកដោយនិយាយថា ខ្លួននឹងដំឡើងពន្ធ៨៤% លើការនាំចូលរបស់សហរដ្ឋអាមេរិក។ ការវាយបកគ្នាទៅវិញទៅមកនេះ បានកើតឡើងមួយសប្តាហ៍បន្ទាប់ពីលោក Trump បានប្រកាសពន្ធនាំចូលលើទំនិញទាំងអស់ដែលចូលសហរដ្ឋអាមេរិកនៅក្នុងភាពចលាចលដ៏ធំបំផុតនៃពាណិជ្ជកម្មអន្តរជាតិក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ផែនការរបស់លោកបានកំណត់ពន្ធមូលដ្ឋានចំនួន១០% លើការនាំចូលទាំងអស់ ដែលនៅតែអនុវត្ត ប៉ុន្តែក៏មានអត្រាខ្ពស់ផងដែរ លើដៃគូដែលសេតវិមានបានហៅថាជាប្រទេសដែលកេងចំណេញច្រើន សម្រាប់អ្វីដែលប្រធានាធិបតីចាត់ទុកថាជាការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌។ នេះរួមបញ្ចូលទាំងសមាជិកសហភាពអឺរ៉ុបចំនួន ២៧ ប្រទេស វៀតណាម អាហ្រ្វិកខាងត្បូង និងប្រទេសជាច្រើនទៀត ដែលទាំងអស់នេះនឹងត្រូវទទួលការបញ្ចប់ពន្ធពីសហរដ្ឋអាមេរិកចាប់ពី១១% ដល់ជាង១០០%។ភាពចលាចលទីផ្សារដ៏ធំបានកើតឡើងក្រោយការប្រកាសរបស់លោក Trump កាលពីសប្តាហ៍មុន ដោយធ្វើឲ្យផ្សារភាគហ៊ុនសកលខាតបង់រាប់លាននៅទូទាំងពិភពលោក ប្រជាជនអាមេរិកជាច្រើនបារម្ភពីការហក់ឡើងខ្ពស់នៃតម្លៃទំនិញ និងក្រុមអ្នកវិភាគមួយចំនួនបានព្យាករណ៍ពីការកើនឡើងនៃឱនភាពសេដ្ឋកិច្ចសកល៕

  • អ្នកបាងកកបង្ហាញស្នាមប្រេះនៅលើជញ្ជាំងផ្ទះ

    អ្នកបាងកកបង្ហាញស្នាមប្រេះនៅលើជញ្ជាំងផ្ទះ

    បរទេស ៖ អ្នករស់នៅទីក្រុងបាងកក ប្រទេសថៃ បានបង្ហាញពីស្នាមប្រេះនៅលើជញ្ជាំងផ្ទះ ខណៈដែលពួកគេ ការភ័យខ្លាច និងការថប់បារម្ភ ពីការរញ្ជួយដី ក្រោយកើតហេតុបាក់អគារ ស្លាប់មនុស្ស ។ លោក Phatsakon Kaewkla អង្គុយយ៉ាងព្រឺព្រួច នៅក្នុងផ្ទះល្វែងជាន់ទី២២ នៅបាងកក ដែលមានស្នាមប្រេះវែងៗ នៅលើជញ្ជាំង។ ដោយមានអារម្មណ៍ថា គ្មានសុវត្ថិភាព នៅក្នុងអគារ បុរសអាយុ២៣ឆ្នាំ រូបនេះ បានសម្រេចចិត្ត នៅឱ្យឆ្ងាយ រយៈពេលពីរថ្ងៃ រហូតដល់អ្នកជំនាញ ពន្យល់ប្រាប់ពីស្ថានភាពអគារ។ អ្នកសម្របសម្រួលផ្នែកលក់ រូបនេះ កំពុងស្វែងរកលំនៅដ្ឋាន ដែលមានសុវត្ថិភាពជាងនេះ បន្ទាប់ពីថៃមានការរញ្ជួយអគារមួយចំនួន រាលដាល ពីការរញ្ជួយដីកម្រិត ៧.៧ រិចទ័រ វាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា។ អ្នកប្រឹក្សាអចលនទ្រព្យ ឈ្មោះ Owen Zhu បានប្រាប់ AFP ថា ផលប៉ះពាល់លើវិស័យអចលនទ្រព្យ គឺ មានទំហំធំ។ លោកនិយាយថា “មនុស្សហាក់ដូចជា បានដឹងថា…