Category: ព័ត៌មានជាតិ
-

រដ្ឋមន្ត្រីការពារជាតិអាមេរិកចុះពិនិត្យព្រែកជីកប៉ាណាម៉ា
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានធ្វើទស្សនកិច្ច នៅព្រែកជីកប៉ាណាម៉ា នៃប្រទេសប៉ាណាម៉ា ក្នុងអំឡុងពេលទស្សនកិច្ចរបស់ខ្លួន ទៅកាន់ប្រទេស ស្ថិតក្នុងតំបន់អាមេរិកកណ្តាល មួយនេះ។ លោក Hegseth គឺជាមន្ត្រីជាន់ខ្ពស់អាមេរិកទី២ ដែលធ្វើទស្សនកិច្ច នៅប៉ាណាម៉ា ចាប់តាំងពីលោកប្រធានាធិបតី Donald Trump ចូលកាន់តំណែងកាលពីខែមករា ដោយប្តេជ្ញាថា នឹង “យកមកវិញ” នូវព្រែកជីក ដែលសាងសង់ ដោយសហរដ្ឋអាមេរិក មួយនេះ។ លោក Hegseth បាននិយាយ នៅក្នុងសុន្ទរកថា នៅឯស្ថានីយ ដែលមានទីតាំង នៅច្រកចូលផ្លូវដឹកជញ្ជូនថា «ថ្ងៃនេះ ប្រឡាយប៉ាណាម៉ា ប្រឈមនឹងការគំរាមកំហែង ជាបន្តបន្ទាប់»។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យប្រទេសផ្សេងទៀត គំរាមកំហែងដល់ប្រតិបត្តិការ ឬ សុចរិតភាព របស់ព្រែកជីកនោះទេ។ សហរដ្ឋអាមេរិកបានសាងសង់ព្រែកជីក ដែលមានអាយុកាល ជាងមួយសតវត្ស រកចំណូលពាន់លានដុល្លារមួយនេះ ហើយបានប្រគល់វា ទៅឱ្យប្រទេស ប៉ាណាម៉ា ក្នុងឆ្នាំ១៩៩៩៕ ប្រភពពី…
-

លោក Trump ត្រៀមដាក់ពន្ធដ៏ធំលើថ្នាំពេទ្យ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃអង្គារនិយាយថា ប្រទេសរបស់លោក នឹងប្រកាសដាក់ពន្ធធំបំផុតលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ ដោយលោករំពឹងខ្ពស់ថា ក្រុមហ៊ុនផលិតថ្នាំពេទ្យនានានឹងផ្លាស់ប្តូរប្រតិបត្តិការរបស់ពួកគេមកបោះទុនវិនិយោគនៅសហរដ្ឋអាមេរិកវិញ។ ថ្លែងទៅកាន់ព្រឹត្តិការណ៍មួយនៅឯគណៈកម្មាធិការសភាបក្សសាធារណៈរដ្ឋ មេដឹកនាំអាមេរិករូបនេះ បានគូសបញ្ជាក់ថា ពន្ធឱសថដ៏ធំនេះ នឹងត្រូវប្រកាសក្នុងពេលឆាប់ៗ ហើយលោកអះអាងថា វិធានការពន្ធខ្ពស់នឹងធ្វើឱ្យក្រុមហ៊ុនក្នុងវិស័យនេះ ផ្លាស់ប្ដូរទីតាំងផលិតពីប្រទេសនានា ជាពិសេសពីចិន ទៅកាន់ទឹកដីសហរដ្ឋអាមេរិក ព្រោះថា ផលិតផលរបស់ពួកគេត្រូវបានលក់ភាគច្រើននៅទីនោះ។ គួរកត់សម្គាល់ថា អឺរ៉ុប និង អាមេរិកមានខ្សែសង្វាក់ផ្គត់ផ្គង់ឱសថឱ្យគ្នាទៅវិញទៅមក។ តួយ៉ាង អាមេរិកពឹងផ្អែកលើឱសថមួយផ្នែក ដែលផលិតនៅអឺរ៉ុប ដើម្បីស្រូបទាញប្រាក់ចំណូលរាប់រយពាន់លានដុល្លារ។ ការនាំចេញផលិតផលវេជ្ជសាស្ត្រ និងឱសថរបស់សហភាពអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិកមានទឹកប្រាក់សរុបប្រហែល ៩៧.០៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ការិយាល័យស្ថិតិអឺរ៉ុប Eurostat។ ហើយថ្មីៗនេះ ក្រុមហ៊ុនថ្នាំពេទ្យធំៗនៅអឺរ៉ុបបាននឹងកំពុងពង្រីករោងចក្រផលិតនៅក្នុងសហរដ្ឋអាមេរិក ពីព្រោះអាមេរិកគឺជាទីផ្សារលក់ឱសថដ៏ធំបំផុតសម្រាប់ក្រុមហ៊ុនផលិតថ្នាំពេទ្យធំៗ ដែលមានការិយាល័យកណ្តាលទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅអឺរ៉ុប៕ ប្រភព ៖ Channel News Asia ប្រែសម្រួល ៖ ឈឹម ទីណា
-

រញ្ជួយដីកម្រិត៥.០រ៉ិចទ័រ អង្រួនអគារក្រុងតៃប៉ិ
បរទេស ៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក ហៅកាត់ USGS បានឲ្យដឹងថា ការរញ្ជួយដីកម្រិត ៥.០ រ៉ិចទ័រ បានវាយប្រហារភាគឦសាន កោះតៃវ៉ាន់ នៅថ្ងៃពុធនេះ ដោយបានធ្វើឱ្យអគារនានា ញ័រ នៅក្នុងទីក្រុងតៃប៉ិ។ USGS បាននិយាយថា គ្រោះរញ្ជួយដី បានវាយប្រហារ នៅជម្រៅជិត ៧០ គីឡូម៉ែត្រ ក្នុងតំបន់ Yilan ក្បែរទីក្រុងតៃប៉ិ។ អាជ្ញាធរ Yilan បានប្រាប់ AFP ថា មិនមានរបាយការណ៍ភ្លាមៗ អំពីការខូចខាត ឬរបួសនោះទេ។ តៃវ៉ាន់ តែងតែរងការរញ្ជួយដី ជាញឹកញាប់ ដោយសារតែទីតាំងរបស់វា នៅលើគែមនៃបន្ទះ tectonic ចំនួនពីរ នៅជិត Pacific Ring of Fire ជាអ្វីដែល USGS អះអាងថា ជាតំបន់ ដែលមានសកម្មភាពរញ្ជួយខ្លាំងបំផុត នៅក្នុងពិភពលោក។ ការរញ្ជួយដីដ៏ធំ ចុងក្រោយ បានកើតឡើង នៅក្នុងខែមេសា…
-

ភ្នំភ្លើងហ្វីលីពីនព្រួសផេះ៤ពាន់ម៉ែត្រទៅលើមេឃ
បរទេស ៖ ភ្នំភ្លើង Kanlaon នៅប្រទេសហ្វីលីពីន បានព្រួសផេះ កម្ពស់៤ គីឡូម៉ែត្រ ទៅក្នុងបរិយាសអាកាស កាលពីថ្ងៃអង្គារ។ ភ្នំភ្លើង Kanlaon ស្ថិតនៅភាគកណ្តាល ប្រទេសហ្វីលីពីន បានផ្ទុះឡើង ដោយបានបញ្ចេញផេះ កម្ពស់ ៤,០០០ម៉ែត្រ ឬ ២.៥ ម៉ាយ ទៅលើមេឃ និងជំរុញឱ្យមានការអំពាវនាវ ឱ្យលុបចោលសាលារៀន នៅក្នុងតំបន់។ វិទ្យាស្ថាន ភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ មួយថា ភ្នំភ្លើងនេះ «កំពុងបង្កើតជាដុំផេះឃើញច្បាស់ ដែលរសាត់ ទៅភាគនិរតី»។ តំបន់ជុំវិញភ្នំភ្លើង នៅលើកោះ Negros នៅតែស្ថិតក្រោមការបញ្ជាជម្លៀស នៅពេលដែលការផ្ទុះ កាលពីថ្ងៃអង្គារ បានកើតឡើង។ គួររម្លឹកថា កាលពីខែកញ្ញា ឆ្នាំ២០២៤ អ្នកស្រុកជិតៗ រាប់រយនាក់ ត្រូវបានជម្លៀសចេញ បន្ទាប់ពីភ្នំភ្លើងបានបញ្ចេញឧស្ម័ន ដែលបង្កគ្រោះថ្នាក់រាប់ពាន់តោន ក្នុងមួយថ្ងៃ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-

លោក Trump ថា សំណើពន្ធអឺរ៉ុបអាក្រក់បំផុតសម្រាប់អាមេរិក
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា សំណើរបស់សហភាពអឺរ៉ុប សម្រាប់ការលើកលែងពន្ធលើផលិតផលឧស្សាហកម្ម រួមទាំងរថយន្ត គឺជារឿងអាក្រក់បំផុត និងមិនគ្រប់គ្រាន់ ក្នុងការគណនាឱនភាពពាណិជ្ជកម្មឆ្លងមហាសមុទ្រអាត្លង់ទិកនោះទេ។ លោក Trump បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា អ៊ឺរ៉ុបបានធ្វើរឿងអាក្រក់ណាស់ចំពោះអាមេរិក។ ពួកគេមិនសូម្បីទិញរថយន្តអាមេរិក ដូចជាប្រទេសជប៉ុន។ ហើយពួកគេក៏មិនទិញផលិតផលកសិកម្មអាមេរិកដែរ ពោលគឺពួកគេមិនទិញអ្វីទាំងអស់។ ការអត្ថាធិប្បាយរបស់លោក Trump ធ្វើឡើងជាការឆ្លើយតបនឹងសំណើដែលបានប្រកាសកាលពីថ្ងៃចន្ទ ដោយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដើម្បីស្វែងរកការលើកលែងពន្ធទ្វេភាគី អឺរ៉ុប-អាមេរិក សម្រាប់រថយន្ត និងទំនិញឧស្សាហកម្មផ្សេងទៀត។ លោកស្រី von der Leyen បាននិយាយក្នុងកំលុងសន្និសីទកាសែតនៅទីក្រុងប្រ៊ុចសែលថា យើងបានស្នើមិនយកពន្ធលើផលិតផលឧស្សាហកម្ម… អឺរ៉ុបតែងតែត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចព្រមព្រៀងដ៏ល្អជាមួយអាមេរិក។ ប៉ុន្តែលោកស្រីបានព្រមានថា យើងក៏ត្រៀមខ្លួនជាស្រេច ក្នុងការចាត់វិធានការឆ្លើយតប និងការពារផលប្រយោជន៍របស់យើង ប្រឆាំងនឹងការវាយលុកពាណិជ្ជកម្មរបស់លោក Trump ដែរ។ បើតាមលោក Trump បើសិនបណ្តាប្រទេសនៅអឺរ៉ុបទិញថាមពលអាមេរិក ក្នុងកិច្ចព្រមព្រៀងតម្លៃ ៣៥០ ពាន់លានដុល្លារ នោះឱនភាពពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប-អាមេរិក…
-

រួសរាន់ឡើងបងប្អូនចុះឈ្មោះជិះកង់ពីភ្នំពេញ ទៅសៀមរាប ជួយដល់ មន្ទីរពេទ្យ កុមារអង្គរ
(ភ្នំពេញ)៖ ការចុះឈ្មោះចូលរួមព្រឹត្តិការណ៍ជិះកង់ ដើម្បីកុមារកម្ពុជា ពីភ្នំពេញឆ្ពោះទៅខេត្តសៀមរា ក្នុងចម្ងាយផ្លូវ ៣១០គីឡូម៉ែត្រ បានបើកទទួលហើយ។ ព្រឹត្តិការណ៍ជិះកង់ ដើម្បីកុមារកម្ពុជា ពីភ្នំពេញឆ្ពោះទៅខេត្តសៀមរា ក្នុងចម្ងាយផ្លូវ ៣១០គីឡូម៉ែត្រ គ្រោងនឹងចេញដំណើរពីវិមានឯករាជ នៅ រាជធានីភ្នំពេញ នៅវេលាម៉ោង ៤:៣០ នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឆ្ពោះទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ការចូលរួមរបស់ កីឡាករ កីឡាការិនីម្នាក់ៗ ត្រូវបង់ថវិកាចំនួន ២៥ដុល្លារ ដោយបើកការទទួលចុះឈ្មោះរៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ សម្រាប់ការចុះឈ្មោះ និងចូលរួមបរិច្ចាគ ក្នុងម្នាក់ ២៥ដុល្លារ ដោយទទួលបានកញ្ចប់ជា អាវជិះកង់១ លិខិតថ្លែងអំណរគុណ និងអាហារសម្រន់តាមដងផ្លូវ ព្រមទាំងភេសជ្ជៈផងដែរ។ លោក នូ ចំរើន បានលើកឡើងទៀតថា នេះជាឆ្នាំទី២ ហើយ ដែលសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានរៀបចំព្រឹត្តិការណ៍ជិះកង់បែបនេះ ដើម្បីសប្បុរសធម៌…
-

រដ្ឋបាលខេត្តសៀមរាប បំផ្លាញបំពង់ស៊ីម៉ាំង និងភ្លើងហ្វា ខុសបច្ចេកទេស ជាង៣០០ដើម
សៀមរាប៖សមត្ថកិច្ចនៃរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែមេសា បានកិនបំផ្លាញបំពង់ស៊ីម៉ាំង និងឧបករណ៍ហ្វាកែច្នៃខុសបច្ចេកទេសជាង ៣០០ដើម ដែលបានដកហូតចេញពីយានយន្តកាលពីពេលកន្លងទៅការចូលរួមពីលោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប ។ ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឱ្យដឹងថា ឧបករណ៍ដែលត្រូវបានបំផ្លាញនេះ ជាលទ្ធផលនៃការបង្ក្រាបរយៈពេលមួយឆ្នាំកន្លងមក ។បំពង់ស៊ីម៉ាំង និងភ្លើងហ្វា ដែលមានការកែច្នៃខុសបច្ចេកទេស បានបំពាក់លើយានយន្តជាច្រើនគ្រឿង។ ការបំពាក់ខុសបច្ចេកទេសនេះបានបង្កឱ្យមានសំឡេងរំខាន និងប៉ះពាល់ដល់សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ។ លោកស្នងការបន្តថា ឧបករណ៍ខុសបច្ចេកទេសត្រូវបានដកហូតពី១៣ ក្រុងស្រុក។ក្រោយការបង្រ្កាបជាបន្តបន្ទាប់ សកម្មភាពកែច្នៃខុសបច្ចេកទេស និងបំពាក់លើយានយន្តបានថយចុះគួរកត់សម្គាល់៕ ដោយ៖ប៊ុនរដ្ឋា
-

ការស្ទង់មតិ៖ ប្រជាជនអាមេរិក ៧៣% ខ្លាចថា តម្លៃទំនិញនឹងឡើងកប់ពពក ដោយសារពន្ធលោក Trump
ការស្ទង់មតិថ្មីរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos បានរកឃើញថា ជនជាតិអាមេរិកភាគច្រើនជាង ៧០% កំពុងភ័យខ្លាចពីតម្លៃឡើងខ្ពស់កប់ពពកលើទំនិញប្រើប្រាស់ជាច្រើនមុខ បន្ទាប់ពីវិធានការរបស់លោកប្រធានាធិបតី Donald Trump ក្នុងការដាក់ពន្ធថ្មីៗលើទំនិញនាំចូលពីទូទាំងពិភពលោកភាគច្រើន។ ការស្ទង់មតិបីថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នោះ បានរកឃើញថា តួលេខ ៧៣% នៃអ្នកឆ្លើយតប បាននិយាយថា ពួកគេគិតថាតម្លៃទំនិញនានាក្នុងរយៈពេល ៦ខែខាងមុខ នឹងកើនឡើងខ្លាំងសម្រាប់ទំនិញដែលពួកគេទិញជារៀងរាល់ថ្ងៃ បន្ទាប់ពីពន្ធថ្មីលើការនាំចូលស្ទើរតែទាំងអស់ពីគ្រប់ប្រទេស ចូលជាធរមាន។ មានអ្នកឆ្លើយតបតែ ៤% ប៉ុណ្ណោះគិតថាតម្លៃនឹងធ្លាក់ចុះ ហើយអ្នកនៅសេសសល់រំពឹងថា មិនមានការផ្លាស់ប្តូរអ្វីសោះ ឬមិនឆ្លើយសំណួរ។ ការប្រកាសរបស់លោក Trump កាលពីសប្តាហ៍មុននៃការដំឡើងពន្ធបដិការ និងពន្ធផ្សេងៗទៀតរបស់សហរដ្ឋអាមេរិក ដ៏ធំបំផុតក្នុងពេលជាច្រើនទសវត្សរ៍ បានអង្រួនផ្សារហ៊ុន Wall Street ខណៈសេដ្ឋវិទូជាច្រើនបានព្យាករថា ពន្ធទាំងនោះនឹងជំរុញឱ្យតម្លៃឡើងខ្ពស់ ហើយអាចបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល។ លោក Trump ជារឿយៗបានលើកឡើងពីទស្សនៈដែលថា ប្រទេសផ្សេងទៀតកំពុងកេងប្រយោជន៍ពីអាមេរិកជុំវិញពាណិជ្ជកម្មអន្តរជាតិ ដែលជាហេតុផលមួយក្នុងការបង្កើតរបាំងពាណិជ្ជកម្មថ្មីនេះ ដោយអះអាងថា ពន្ធនឹងនាំទៅរកការរីកចម្រើនក្នុងវិស័យផលិតកម្មអាមេរិក ប៉ុន្តែតួលេខ ៤៤% នៃអ្នកឆ្លើយតបបាននិយាយថា ពួកគេមិនយល់ស្របនឹងទស្សនៈនេះឡើយ៕
-
![[BREAKIN NEWS]មនុស្សយ៉ាងហោចណាស់ ៧៩នាក់ស្លាប់ដោយការបាក់រលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋដូមីនីក](http://165.232.167.198/wp-content/uploads/2025/04/photo_2025-04-09_09-13-44.jpg)
[BREAKIN NEWS]មនុស្សយ៉ាងហោចណាស់ ៧៩នាក់ស្លាប់ដោយការបាក់រលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋដូមីនីក
ក្រុមអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ស្វែងរកអ្នកនៅរស់រានមានជីវិត ក្នុងគំនរបាក់បែកនៃក្លឹបរាត្រីមួយកន្លែងនៅសាធារណរដ្ឋដូមីនីក ដែលក្នុងឧបទ្ទវហេតុនេះមនុស្សយ៉ាងហោចណាស់៧៩នាក់ ស្លាប់ខណៈដំបូលបានបាក់រលំ។
-
![[UPDATE] សហរដ្ឋអាមេរិកប្រកាសដំឡើងពន្ធ១០៤%លើចិន និងមានឆន្ទៈនិយាយជាមួយប្រទេសផ្សេងទៀត](http://165.232.167.198/wp-content/uploads/2025/04/photo_2025-04-09_09-02-49.jpg)
[UPDATE] សហរដ្ឋអាមេរិកប្រកាសដំឡើងពន្ធ១០៤%លើចិន និងមានឆន្ទៈនិយាយជាមួយប្រទេសផ្សេងទៀត
[UPDATE] សហរដ្ឋអាមេរិកប្រកាសដំឡើងពន្ធ១០៤%លើចិន និងមានឆន្ទៈនិយាយជាមួយប្រទេសផ្សេងទៀត សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារទី ៨ ខែមេសាថាការដំឡើងពន្ធ ១០៤ ភាគរយលើការនាំចូលពីប្រទេសចិន នឹងចូលជាធរមានភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ខណៈរដ្ឋបាលលោក Trump មានបំណងចាប់ផ្តើមការពិភាក្សាយ៉ាងឆាប់រហ័សជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀតដែលកំណត់គោលដៅដោយផែនការដំឡើងពន្ធរបស់លោកប្រធានាធិបតី Donald Trump ។ ភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដោយសារដំណឹងនេះ។ ទីផ្សារពិភពលោកធ្លាប់បានប្រកាសពីការកើនឡើងនៃក្តីសង្ឃឹមថាលោក Trump អាចមានឆន្ទៈក្នុងការចរចារលើរបាំងពាណិជ្ជកម្មរបស់ប្រទេស និងផលិតផលជាក់លាក់ដែលលោកកំពុងបង្កើតនៅជុំវិញទីផ្សារអ្នកប្រើប្រាស់ធំបំផុតរបស់ពិភពលោក។ រដ្ឋបាលបានកំណត់ពេលពិភាក្សាជាមួយកូរ៉េខាងត្បូង និងជប៉ុន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធពីរ និងដៃគូពាណិជ្ជកម្មធំៗ ហើយនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni គ្រោងនឹងធ្វើទស្សនកិច្ចទៅអាមេរិកនៅសប្តាហ៍ក្រោយ។ ប៉ុន្តែសេតវិមានបានបញ្ជាក់យ៉ាងច្បាស់ថាការដំឡើងពន្ធបន្ថែមរបស់អាមេរិករហូតដល់ ៥០ ភាគរយនឹងចូលជាធរមាននៅម៉ោង ១២ និង ១ នាទីព្រឹក ម៉ោងនៅអាមេរិក តាមការគ្រោងទុក។ ពន្ធទាំងនោះនឹងមានកម្រិតខ្ពស់ជាពិសេសសម្រាប់ប្រទេសចិន ខណៈលោក Trump បានដំឡើងពន្ធលើការនាំចូលរបស់ខ្លួនដល់ ១០៤ ភាគរយ ដើម្បីឆ្លើយតបនឹងការប្រឆាំងការដំឡើងពន្ធដែលក្រុងប៉េកាំងបានប្រកាសកាលពីសប្តាហ៍មុន។ ប្រទេសចិនបានបដិសេធដោយមិនចុះញ៉មចំពោះអ្វីដែលខ្លួនហៅថា ជាការគំរាមកំហែង ប្រព្រឹត្តិខុសលើខុស ហើយបានប្តេជ្ញាថានឹងតស៊ូដល់ទីបញ្ចប់៕