Category: ព័ត៌មានជាតិ​

  • អភិបាលខេត្តកំពត ប្រាប់សេវាករឱ្យរអនុវត្តន៍គោលការណ៍ ៣ចំណុច ដើម្បីរក្សាកេរ្តិ៍ឈ្មោះខេត្ត និងទាក់ទាញភ្ញៀវទេសចរ

    អភិបាលខេត្តកំពត ប្រាប់សេវាករឱ្យរអនុវត្តន៍គោលការណ៍ ៣ចំណុច ដើម្បីរក្សាកេរ្តិ៍ឈ្មោះខេត្ត និងទាក់ទាញភ្ញៀវទេសចរ

    (ខេត្តកំពត)៖ ខេត្តកំពត ក្រោមកិច្ចចង្អុលដោយផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នារយៈពេលកន្លងមកវិស័យទេសចរណ៍ត្រូវបានរៀបចំកែលម្អសោភ័ណភាព ពង្រឹងការផ្តល់សេវាកម្មផ្សេងៗប្រកបដោយគុណភាព ពិសេសសមិទ្ធផលទេសចរណ៍ថ្មីៗត្រូវបានលេចចេញជារូបរាងជាច្រើនទីតាំង។ ទន្ទឹមនឹងខេត្តទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ អ្នកផ្តល់សេវាកម្មផ្នែកទេសចរណ៍ទាំងអស់ត្រូវរួមសហការគ្នាផ្តល់សេវាដោយភាពស្មោះត្រង់ និងរក្សាឱ្យបាននូវកំណើនភ្ញៀវទេសចរ ពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងពិធីសំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍ សេវាអគ្គិសនី និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពត នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ។ ឯកឧត្តម ម៉ៅ ធនិន ក៏បានស្នើដល់សេវករ ដែលជាអ្នកផ្តល់សេវកម្មផ្នែកទេសចរណ៍ទាំងអស់ ត្រូវរួមគ្នាអនុវត្តន៍គោលការណ៍៣ចំណុចសំខាន់ៗរួមមាន៖ ទី១. ត្រូវចូលរួមគាំទ្រនូវផលិតផលដែលផលិតបានរបស់ប្រជានេសាទ ប្រជាកសិករនៅក្នុងខេត្ត, ទី២. រួមគ្នាប្រើប្រាស់ពូជស្រូវ “នាងនូរ” ដែលជាពូជស្រូវមានរស់ជាតិឆ្ងាញ់សម្រាប់ភ្ញៀវទេសចរ, និងទី៣. ត្រូវរក្សាភាពថ្លៃថ្នូររបស់ខេត្តកុំឱ្យភ្ញៀវទេសចរមានការមិនពេញចិត្ត ពិសេសរក្សាតម្លៃកុំឱ្យមានការតម្លើងថ្លៃ។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា តាមការរំពឹងទុក ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខេត្តនឹងមានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋមកពីតាមណ្តារាជធានី-ខេត្តនានាមកលេងកម្សាន្តច្រើន ដោយសារតែខេត្តបានរៀបចំព្រឹត្តិការណ៍កំពតសង្ក្រាន្តក្នុងទ្រង់ទ្រាយធំ…

  • លោក Trump រិះគន់រុស្ស៊ីធ្ងន់ៗរឿងទម្លាក់គ្រាប់បែកលើអ៊ុយក្រែន

    លោក Trump រិះគន់រុស្ស៊ីធ្ងន់ៗរឿងទម្លាក់គ្រាប់បែកលើអ៊ុយក្រែន

    វ៉ាស៊ីនតោន ៖ ថ្លែងក្នុងទឹកមុខមិនពេញជាខ្លាំង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់រុស្ស៊ីចំៗ និង សម្តែងការប្រឆាំងចំពោះការទម្លាក់គ្រាប់បែករបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈរដ្ឋបាលរបស់លោកកំពុងព្យាយាមបញ្ចប់ការបង្ហូរឈាមនៅទីនោះ។ នៅចំពោះមុខអ្នកកាសែតអន្តរជាតិ មេដឹកនាំអាមេរិករូបនេះ បាននិយាយយ៉ាងដូច្នេះថា ខ្ញុំមិនសប្បាយចិត្តទាល់តែសោះ ចំពោះអ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន ដោយសារតែរុស្ស៊ីបានទម្លាក់គ្រាប់បែកដ៏ឆ្កួតលីលានៅទីនោះ ស្របពេលដែលអាមេរិក-រុស្ស៊ីជិតឈានដល់កិច្ចព្រមព្រៀងមួយ។ លោក Trump ធ្លាប់បាននិយាយកាលពីខែមីនាថា លោកខឹងមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ខ្លាំងណាស់ ហើយកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ បានប្រាប់អ្នកសារព័ត៌មានទៀតថា អាមេរិកចង់ឱ្យរុស្ស៊ីបញ្ឈប់ការប្រយុទ្ធ … ខ្ញុំមិនចូលចិត្តការទម្លាក់គ្រាប់បែកបែបនេះទេ។ រុស្ស៊ីនៅតែបន្តការវាយប្រហារលើអ៊ុយក្រែនឥតឈប់ឈរ បើទោះបីជាលោកប្រធានាធិបតី Trump បានសន្យាថា នឹងនាំសន្តិភាពក្នុងរយៈពេល ២៤ ម៉ោង នៅពេលលោកវិលមកកាន់អំណាចនៅសេតវិមានវិញក្នុងខែមករា៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • ចិនសំងំសង់ស្ថានីយស្រាវជ្រាវថាមពលក្រោមបាតសមុទ្រជម្រៅ ២ ពាន់ម៉ែត្រ

    ចិនសំងំសង់ស្ថានីយស្រាវជ្រាវថាមពលក្រោមបាតសមុទ្រជម្រៅ ២ ពាន់ម៉ែត្រ

    បរទេស៖ ប្រទេសចិនកំពុងសង្ងំសាងសង់ស្ថានីយស្រាវជ្រាវក្រោមបាតសមុទ្រជម្រៅ ២,០០០ម៉ែត្រ ដើម្បីទាញយកប្រភពថាមពល ប្រមាណ ៨០ពាន់លានតោន នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន The Eurasian Times កាលពីចុងសប្តាហ៍។ ប្រភពថា នេះគឺជាគម្រោងសាងសង់ស្ថានីយស្រាវជ្រាវ ក្រោមបាតសមុទ្រអចិន្ត្រៃយ៍ ដំបូងគេ ដើម្បីសិក្សាអំពីជាតិទឹកឧស្ម័ន ដែលជាប្រភពថាមពល ដ៏មានសក្តានុពល អាចលើសពីទុនបម្រុងប្រេង របស់ឈូងសមុទ្រពែក្ស។ ជម្រកទឹកជ្រៅនេះ នឹងត្រូវបានសាងសង់ នៅក្នុងតំបន់ “ត្រជាក់” ដែលសម្បូរដោយមេតាន ហើយអ្នកស្រាវជ្រាវ ៦នាក់ នឹងរស់នៅក្រោមទឹកជ្រៅ សម្រាប់បេសកកម្ម រយៈពេលមួយខែ ដើម្បីវិភាគការបង្កើតគ្រីស្តាល់នៃមេតាន ដែលជាប់នៅក្នុងទឹកកក។ ទីក្រុងប៉េកាំង បានបញ្ជាក់ពីគម្រោងដ៏ធំនេះ ជាផ្លូវការ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ហើយស្ថានីយ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការ ផ្លូវការ នៅឆ្នាំ២០៣០។ ជុំវិញរឿងនេះ បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន SCMP អ្នកវិទ្យាសាស្ត្រនិយាយថា តាមរយៈគម្រោងដ៏មហិមានេះ ប្រទេសចិនកំពុងធ្វើការដើម្បីដោះសោអាថ៌កំបាំង នៅក្រោមទឹកជ្រៅ។ បើតាមប្រភពដដែល ក្រុមអ្នកស្រាវជ្រាចិន បានរកឃើញតំបន់ទឹកត្រជាក់ Haima កាលពីឆ្នាំ២០០៦៕…

  • មេធំអ៊ីស្រាអែលជួបលោកត្រាំចរចា រឿងតំឡើងពន្ធ

    មេធំអ៊ីស្រាអែលជួបលោកត្រាំចរចា រឿងតំឡើងពន្ធ

    បរទេស ៖ មេធំអ៊ីស្រាអែល លោក Netanyahu បានជួបលោក Trump ចរចាពីរឿងតំឡើងពន្ធ ដោយបានប្តេជ្ញា «លុបបំបាត់» ឱនភាពពាណិជ្ជកម្ម រវាងអាមេរិក និងអ៊ីស្រាអែល។ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយបែបនេះ ក្នុងអំឡុងទស្សនកិច្ច នៅសេតវិមាន កាលពីថ្ងៃច័ន្ទ ខណៈដែលពិភពលោកកំពុងប្រឹងដកខ្លួនចេញពីការរឹតបន្តឹងពន្ធគយ ដែលដាក់ដោយប្រធានាធិបតីអាមេរិក លោក Donald Trump ។ លោក Netanyahu បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងការិយាល័យ Oval ថា «យើងនឹងលុបបំបាត់ឱនភាពពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក…យើងគិតថា វាជារឿងត្រឹមត្រូវ ដែលត្រូវធ្វើ»។ លោក Netanyahu បាននិយាយបន្ថែមថា «ខ្ញុំមានអារម្មណ៍ថា អ៊ីស្រាអែលអាចបម្រើជាគំរូសម្រាប់ប្រទេសជាច្រើន»។ គួរបញ្ជាក់ថា អ៊ីស្រាអែល ដូចនឹងប្រទេសរាប់សិប ផ្សេងទៀតដែរ គឺ មិនត្រូវបានលើកលែងពន្ធសកល របស់លោកប្រធានាធិបតី Donald Trump នោះឡើយ ក្នុងនោះ ប្រទេសមួយនេះ កំពុងប្រឈមមុខនឹង…

  • កាកបាទក្រហមកម្ពុជាផ្តល់អំណោយមនុស្សធម៌លើកទី១៨ ជូនមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក (សមាគមតន្ត្រីសំនៀងជនពិការ)

    កាកបាទក្រហមកម្ពុជាផ្តល់អំណោយមនុស្សធម៌លើកទី១៨ ជូនមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក (សមាគមតន្ត្រីសំនៀងជនពិការ)

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ថវិកា គ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ ជាលើកទី១៨ ជូនដល់ជនពិការចំនួន ៩០នាក់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក(សមាគមតន្ត្រីសំនៀងជនពិការ) នៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានកោតសរសើរចំពោះសមាគមតន្ត្រីសំនៀងជនពិការ ដែលនាំយកថវិកាជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដទៃទៀត ដែលបញ្ជាក់ពីស្មារតីនៃការស្រឡាញ់ និងវប្បធម៌នៃការចែករំលែក។ ជាមួយគ្នានេះលោកជំទាវ ក៏បានកោតសរសើរចំពោះក្មួយៗ ពិការ បានអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន មិនទៅប្រព្រឹត្តអំពើទុច្ចរិតដែលសង្គមមិនត្រូវការ។ លោកជំទាវគូសបញ្ជាក់ថា «កាកបាទក្រហមកម្ពុជាជួយតិឬច្រើន គឺអាស្រ័យលើការជួយឧបត្ថម្ភគាំទ្ររបស់សប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសនៃការ ប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ»។ លោកជំទាវ បន្តថា កាលពីពេលថ្មីៗនេះកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ថវិកាដល់កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលជួបគ្រោះរញ្ជួយដីដែលបានសម្លាប់មនុស្សជាច្រើននាក់ផងដែរ។…

  • ក្រុមហ៊ុន Smart Axiata ចុះអនុស្សារណៈជាមួយធនាគារ សុីអាយអិមប៊ី កម្ពុជា និងទទួលហិរញ្ញប្បទាន 50 លានដុល្លារអាមេរិក សម្រាប់ជំរុញវិសាលភាពសេវាទូរសព្ទ និងត្រៀមខ្លួនសម្រាប់ប្រព័ន្ធ 5G

    ក្រុមហ៊ុន Smart Axiata ចុះអនុស្សារណៈជាមួយធនាគារ សុីអាយអិមប៊ី កម្ពុជា និងទទួលហិរញ្ញប្បទាន 50 លានដុល្លារអាមេរិក សម្រាប់ជំរុញវិសាលភាពសេវាទូរសព្ទ និងត្រៀមខ្លួនសម្រាប់ប្រព័ន្ធ 5G

    ភ្នំពេញ៖ នាថ្ងៃទី 31 ខែមីនា ឆ្នាំ 2025 ក្រុមហ៊ុន ស្មាត អាស្យាតា បានចុះហត្ថលេខាលើអនុស្សរណៈយោលយល់គ្នាជាមួយ ធនាគារ សុីអាយអិមប៊ី ស្ដីពីភាពជាដៃគូជាផ្លូវការ។ កិច្ចសហការនេះ បានគូសបញ្ជាក់ពី ការបោះជំហានដ៏សំខាន់នៅក្នុងការអភិវឌ្ឍនៃប្រទេសកម្ពុជា ដោយផ្ដោតលើការពង្រឹងវិសាលភាពនៃការគ្រប់ដណ្ដប់សេវាអុីនធឺណិតរបស់ក្រុមហ៊ុនស្មាតកាន់តែធំទូលាយ ស្របពេលដែលក្រុមហ៊ុនកំពុងត្រៀមខ្លួនសម្រាប់ប្រព័ន្ធ 5G នាពេលអនាគត។ ជាមួយនឹងកិច្ចសហការនេះដែរ ធនាគារ សុីអាយអិមប៊ី បានសហការផ្ដល់ហិរញ្ញប្បទាន ទៅកាន់ក្រុមហ៊ុន ស្មាត ក្នុងចំនួនថិវកា 50 លានដុល្លារអាមេរិក ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៃបណ្ដាញទូរគមនាគមន៍ និងត្រៀមខ្លួនសម្រាប់ការដាក់បញ្ចេញនូវ 5G នាពេលអនាគត ព្រមជាមួយនឹងភាពជាដៃគូក្នុងការផ្គត់ផ្គង់ការតភ្ជាប់សម្រាប់សហគ្រាសផងដែរ។ តាមរយៈហរិញ្ញប្បទានចំនួន 50 លានដុល្លារអាមេរិកពីធនាគារ សុីអាយអិមប៊ី នេះ ក្រុមហ៊ុន ស្មាត នឹងមានហិរញ្ញវត្ថុកាន់តែប្រសើរសម្រាប់ពង្រឹងហេដ្ឋារចនាសម្ព័ន្ធតាមតម្រូវការ ដើម្បីជំរុញការអភិវឌ្ឍគុណភាពបណ្ដាញសេវាអុីនធឺណិត និងភាពជឿនលឿននៃបច្ចេកវិទ្យារបស់ខ្លួន។ ភាពជាដៃគូរនេះដែរ ជាសក្ខីភាពដែលបញ្ជាក់យ៉ាងច្បាស់អំពីទំនុកចិត្តរបស់ធនាគារ សុីអាយអិមប៊ី ទៅកាន់ស្ថានភាពហិរញ្ញវត្ថុ និង ចក្ខុវិស័យដ៏រឹងមាំនៃក្រុមហ៊ុន ស្មាត អាស្យាតា។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន ស្មាត…

  • ក្រសួងធម្មការស្នើឱ្យរៀបចំល្បែងប្រជាប្រិយនានា និងចៀសវាងល្បែងណាដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ក្នុងពិធី បុណ្យចូលឆ្នាំថ្មី

    ក្រសួងធម្មការស្នើឱ្យរៀបចំល្បែងប្រជាប្រិយនានា និងចៀសវាងល្បែងណាដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ក្នុងពិធី បុណ្យចូលឆ្នាំថ្មី

    (ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា បានប្រាប់មន្ទីរធម្មការ និង​សាសនារាជធានី ខេត្ត ណែនាំគ្រប់វត្តអារាមឱ្យសហការជាមួយ​អាជ្ញាធ​រពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ រក្សាការពារសន្តិសុខ សណ្តា​ប់ធ្នាប់ជូនពុទ្ធបរិស័ទ បានធ្វើបុណ្យសុន្ទរ៍ទាន និងរៀបចំល្បែងប្រជា​ប្រិយនានា ក្នុងវត្តអារាម ហើយចៀសវាង កុំឱ្យលេងល្បែងណាដែល​អាចបណ្តាលឱ្យមានគ្រោះថ្នាក់។ បើយោងតាម ក្រសួងធម្មការ និងសាសនានាថ្មីៗមកនេះ បានឱ្យ​ដឹងថា ដើម្បីឱ្យពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរប្រព្រឹត្តទៅមាន​​សណ្តាប់ធ្នាប់របៀបរៀបរយល្អ ប្រកបដោយភាព សប្បាយរីករាយ និងរក្សាបាននូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិនោះ ក្រសួង ធ្វើការណែនាំមន្ទីរធម្មការ និងសាសនារាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់សម្អាតនិងតុបតែងលម្អវត្តអារាម ដោយចង​ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដា ពាក្យស្លោកឱ្យ​បាន​សមរម្យ និងសហការ ជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តាមវត្តអារាម ស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ ដូចជាពិធីពូនភ្នំខ្សាច់ ស្រង់ព្រះពុទ្ធរូប ពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះសង្ឃ ជូនសីលវន្ត សីលវតី មាតា បិតា ចាស់ព្រឹទ្ធាចារ្យជាដើម។ ក្នុងសេចក្តីណែនាំនេះបានឱ្យដឹងដែរដោយឱ្យគ្រប់វត្តអារាម រៀបចំ​ពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធបងប្អូន​ជនរួមជាតិ…

  • កម្លាំងនគរបាលខេត្តកំពង់ធំ ត្រៀមខ្លួនរួចរាល់សម្រាប់ការពារសន្តិសុខក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

    កម្លាំងនគរបាលខេត្តកំពង់ធំ ត្រៀមខ្លួនរួចរាល់សម្រាប់ការពារសន្តិសុខក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

    (កំពង់ធំ)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា កម្លាំងនគរបាលក្នុងខេត្តបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងការចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ។ ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា ក្រុមការងារនគរបាលបានចេញវិធានការយ៉ាងម៉ត់ចត់ ដោយរៀបចំកម្លាំង និងមធ្យោបាយគ្រប់គ្រាន់សម្រាប់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការពារជីវិតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ស្របតាមគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”។ គោលនយោបាយសំខាន់ៗ រួមមាន៖ ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការប្រឆាំងនឹងគ្រឿងញៀន ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បង្ក្រាបក្រុមក្មេងទំនើង និងការទប់ស្កាត់បទល្មើសសេដ្ឋកិច្ច។ ការងារទាំងនេះត្រូវអនុវត្តដោយភាពរហ័សរហួន និងមានប្រសិទ្ធភាពខ្ពស់។ មន្ត្រីនគរបាលនៅគ្រប់កម្រិត ត្រូវធ្វើជាគំរូល្អ ទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តភារកិច្ចប្រចាំថ្ងៃ ដោយគោរពវិន័យ សហការល្អ បង្កើនសាមគ្គីភាព និងលើកទឹកចិត្តដល់មន្ត្រីដែលសកម្មក្នុងការងារ។ ឧត្តមសេនីយ៍ទោ ហេង សុផល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យជួយសហការថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ធ្វើការត្រួតពិនិត្យគ្រឿងបន្លាស់អគ្គីភ័យមុនចាកចេញពីផ្ទះ និងគោរពច្បាប់ចរាចរណ៍ ដើម្បីជៀសវាងហេតុការណ៍គ្រោះថ្នាក់អាចកើតឡើង។ គួរបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់នេះ ត្រូវនឹងថ្ងៃចន្ទ ២រោច ខែចេត្រ ព.ស.២៥៦៨ (ថ្ងៃទី១៤…

  • លោក Elon Musk ចង់ឃើញអាមេរិក និងអឺរ៉ុប មិន​យកពន្ធពីគ្នា ​

    លោក Elon Musk ចង់ឃើញអាមេរិក និងអឺរ៉ុប មិន​យកពន្ធពីគ្នា ​

    បរទេស៖ លោក មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បានផ្តល់យោបល់ថា អាមេរិកនិងអឺរ៉ុប មិនគួរយកពន្ធពីគ្នាទេ ដោយលោកនិយាយ បង្ហាញពីក្តីសង្ឃឹមថា នឹងមិនមានពន្ធគយ រវាងភាគីទាំងពីរ នៅថ្ងៃណាមួយ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ ការលើកឡើង របស់លោក Musk បានកើតឡើង ស្របពេលដែល ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម កាន់តែកើនឡើង តាមរយៈការ ការដំឡើងពន្ធដ៏ធំ ក្នុងនោះ ក៏មានលើបណ្តាប្រទេស នៅអឺរ៉ុប ផងដែរ។ ថ្លែងប្រាប់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនអ៊ីតាលី លោក Matteo Salvini កាលពីថ្ងៃសៅរ៍ អំឡុងពេលមានកិច្ចប្រជុំមួយ លោក Musk ដែលជាទីប្រឹក្សាជាន់ខ្ពស់ របស់លោក Donald Trump បានថ្លែងជឿជាក់ថា នៅពេលអនាគត សហរដ្ឋអាមេរិក និងអឺរ៉ុបអាចបង្កើត «ភាពជាដៃគូជិតស្និទ្ធ និងរឹងមាំជាងមុន» និងឈានដល់ «តំបន់សូន្យពន្ធ» ។ គួរបញ្ចាក់ថា…

  • កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបន្ត​សកម្មភាព​ចុះ​បង្ក្រា​បបទ​ល្មើស​នេសាទនៅក្នុងបឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំង

    កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបន្ត​សកម្មភាព​ចុះ​បង្ក្រា​បបទ​ល្មើស​នេសាទនៅក្នុងបឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំង

    (កំពង់ឆ្នាំង)៖ ឯកឧត្តមឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ សហការជាមួយ យោធភូមិភាគទី៥, កងពលតូចលេខ៧០ និង បញ្ជាការដ្ឋានទ័ពពិសេស៩១១ សរុបចំនួន ១០២នាក់ កាណូតបាឡាស្មាច់ ២២គ្រឿង ប្រើប្រាស់សាំង ៦៧៥លីត្រ ប្រេងម៉ាស៊ូត ៣០លីត្រ ចេញបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង, ឃុំពោធិ៍ ឃុំប្រឡាយមាស ស្រុកកំពង់លែង, ភូមិសេះស្លាប់, ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ក្នុងនោះកម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសនេសាទចំនួន ១០ទីតាំង -រុះរើកំប្លោកលើសម្រាស់ ចំនួន ២២,៨០០ម៉ែត្រសាច់ឡុក ចំនួន ៨=៨០០ម៉ែត្រ -ស្បៃមុង ៣១០ម៉ែត្រ.ចម្រឹង ២៣០ដើម-អប់រំប្រជាពលរដ្ឋ ៥០នាក់ ការធ្វើកិច្ចសន្យាប្រជាពលរដ្ឋស្នើសុំហ៊ុ​សម្រាស់ ៨កន្លែង. ចុះត្រួតពិនិត្យទីតាំងប្រជាពលរដ្ឋស្នើសុំហ៊ុសម្រាស់ ១១កន្លែង -ចុះត្រួតពិនិត្យទីតាំងប្រជាពលរដ្ឋហ៊ុសម្រាស់ ៤កន្លែងនិង.ចូលរួមប្រជុំចំនួនមួយលើក.ឃាត់ខ្លួនមនុស្សយកមកទីបញ្ជាការស្រាល ចំនួន ០៤នាក់ ដកហូតមង…