Category: ព័ត៌មានជាតិ
-

ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា សូមឱ្យក្រុមគ្រូពេទ្យទូទាំងប្រទេស ត្រៀមបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ
(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំឱ្យមន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការប្រចាំការ ជាពិសេសផ្នែកសង្រ្គោះបន្ទាន់ និងសង្រ្គោះបឋម ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយត្រូវរៀបចំផែនការឱ្យបានល្អិតល្អន់ និងសិក្សាអំពីហានិភ័យនៃគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។ ក្នុងនោះក៏ត្រូវបង្កើនការនូវការអប់រំសុខភាពផ្សេងៗ ការងារត្រៀមក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្រ្គោះបន្ទាន់ផងដែរ។ ការណែនាំនេះធ្វើឡើងនារសៀល ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមេសា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ។ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងអំពីការងារចុះពង្រឹងមូលដ្ឋានសុខាភិបាលសាធារណៈ ដោយត្រូវបន្តប្រើប្រាស់សូចនាករ និងធ្វើការតាមដាន ជាបន្តបន្ទាប់ (Check list) លើការវិវត្តន៍នៃមូលដ្ឋានសុខាភិបាលនិមួយៗ ក្នុងការធ្វើឱ្យប្រសើរឡើងថែមទៀត ការផ្តល់ជូនសេវាសុខភាពបឋមដល់ប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងសុខាភិបាល ដែលបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូល លើសេចក្តីព្រាងព្រះរាជក្រឹត្យ…
-

អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់មន្ដ្រីទាំងអស់ បន្ដអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឱ្យស្របតាមសម័យបច្ចេកវិទ្យា
(ខេត្តកណ្តាល)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ត្រូវខិតខំធ្វើការអភិវឌ្ឍសមត្ថភាពបំពេញការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យបច្ចេកវិទ្យា និងទាន់សម័យនាពេលបច្ចុប្បន្ន។ ការលើកឡើងរបស់ ឯកឧត្តម គួច ចំរើន នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ជួបសំណេះសំណាលជាមួយមន្ត្រីរាជ មន្ត្រីជាប់កិច្ចសន្យា មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្ត និងនិវត្តន៍ជនប្រមាណ ៦០៤នាក់ ក្នុងឱកាសអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។ ឯកឧត្តម គួច ចំរើន បញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ គឺជាប្រពៃណីទម្លៀមទម្លាប់ ដែលថ្នាក់ដឹកនាំខេត្តតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីជួបសំណេះសំណាល និងឧបត្ថម្ភនូវថវិកាមួយចំនួន ជូនបងប្អូនមន្ត្រីរាជការ ដើម្បីយកទៅប្រើប្រាស់ទៅតាមសេចក្តីត្រូវការជាក់ស្តែង។ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្ត ដល់មន្ត្រីរាជការទាំងអស់ ជាពិសេសមន្ត្រីគ្រប់ថ្នាក់ នៃរដ្ឋបាលខេត្តកណ្ដាល សូមខិតខំបំពេញការងារ និងម្ចាស់ការទទួលខុសត្រូវលើកិច្ចការដែលថ្នាក់ដឹកនាំបានប្រគល់ជូនឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ត្រូវបន្តខិតខំបំរើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងឆាប់រហ័សថែមទៀត។ ជាងនេះទៅទៀត មន្ត្រីទាំងអស់…
-

ចិនប្តេជ្ញាមិនចុះញមសង្គ្រាមពន្ធលោក Trump ដាច់ខាត
ប៉េកាំង ៖ ចិនបានប្រកាសក្តែងៗថា ខ្លួននឹងមិនអោនក្បាលចុះចាញ់សម្ពាធ ឬការគំរាមកំហែងរបស់អាមេរិកដាច់ខាត បើទោះបីលោកប្រធានាធិបតី Donald Trump គំរាមដំឡើងពន្ធបន្ថែម ៥០% លើទំនិញចិន បើសិនចិនមិនដកវិធានការសងសឹកដែលបានគ្រោងទុកនោះទេ។ អ្នកនាំពាក្យស្ថានទូតចិនប្រចាំ សហរដ្ឋអាមេរិក លោក Liu Pengyu បាននិយាយកាលពីថ្ងៃចន្ទថា យើងបានសង្កត់ធ្ងន់ជាច្រើនលើករួចហើយថា ការ ដាក់ សម្ពាធ ឬ កឬការគំរាមកំហែង គឺមិនមែនជាវិធីត្រឹមត្រូវ ដែលគួរតែយកមកប្រើជាមួយយើងទេ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian អាមេរិកកំពុងលះបង់ផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនានា ដើម្បីតែបម្រើផលប្រយោជន៍ដ៏អាត្មានិយមរបស់ខ្លួន និងផ្តល់អាទិភាពតែទៅលើអាមេរិកខ្លួនឯង ទោះបីជាបំពានលើច្បាប់អន្តរជាតិក៏ដោយ។ ចិនបានចោទប្រកាន់អាមេរិកថា គិតតែពីផលប្រយោជន៍ដ៏អាត្មានិយមរបស់ខ្លួន ជាមួយនឹងកម្មវិធីពន្ធដ៏ធំដែលប្រកាសដោយលោកប្រធានាធិបតី Donald Trump ហើយថា នេះគឺជាទង្វើឯកតោភាគីនិយម ការការពារជាតិនិយម និង ការគំរាមកំហែងសេដ្ឋកិច្ចសកល។ ប្រទេសចិន កាលពីថ្ងៃសុក្រកន្លងទៅ បានអះអាងថា ខ្លួននឹងដាក់ពន្ធសងសឹកចំនួន ៣៤% វិញ លើទំនិញទាំងអស់របស់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១០ ខែមេសានេះតទៅ ប្រការនេះធ្វើឲ្យលោក Trump…
-

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយបណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលគាំទ្ររាជរដ្ឋាភិបាលលើសម្មភាពមីននៅកម្ពុជា
នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយបណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលគាំទ្ររាជរដ្ឋាភិបាលលើសម្មភាពមីននៅកម្ពុជា។ សម្ដេចធិបតីមានប្រសាសន៍ថា សង្គ្រាមជាង៣ទសវត្សរ៍ បានបន្សល់គ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះរាប់លានគ្រាប់រាយប៉ាយនៅពាសពេញប្រទេស បន្តឆក់យកជីវិតមនុស្សរាប់សិបម៉ឺននាក់ និងក្លាយជាឧសគ្គរារាំងដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ។ រាជរដ្ឋាភិបាលគ្រប់អាណត្តិបានដាក់គោលដៅជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ប្រមូលគ្រប់ធនធាន ដើម្បីបញ្ចប់បញ្ហាគ្រាប់មីន ប្រែក្លាយផ្ទៃដីមានមីនទៅជាដីមានសុវត្ថិភាព សម្រាប់ការរស់នៅ និងបង្កបង្កើនផល។ សកម្មភាពមីននៅកម្ពុជា ត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីសហគមន៍ជាតិ និងអន្តរជាតិ និងប្រទេសជុំវិញពិភពលោក ដោយសកម្មភាពមីននៅកម្ពុជា បានជួយសង្គ្រោះដល់ជីវិតមនុស្ស និងបានប្រែក្លាយដីមានមីន ទៅជាដីសម្រាប់អភិវឌ្ឍន៍ ដែលចូលរួមយ៉ាងសំខាន់ ដល់ការលើកកម្ពស់ជីវភាព ប្រជាជន និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។ សមិទ្ធផលដ៏ធំធេងនេះ ក៏មានការចូលរួមយ៉ាងសំខាន់ ពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានគាំទ្រជាថវិកា សម្ភារៈ និងជំនាញ ដើម្បីគាំទ្រ និង សម្រាលបន្ទុករបស់រាជរដ្ឋាភិបាល ក្នុងសកម្មភាពមីន ។ ជាមួយគ្នានេះសម្ដេចធិបតីបានថ្លែងអំណរគុណដល់ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន…
-

លោក Zelenskiy បញ្ជាក់ជាលើកដំបូងថា ទាហានអ៊ុយក្រែន កំពុងសកម្មនៅតំបន់ Belgorod របស់រុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបញ្ជាក់ជាលើកដំបូងកាលពីថ្ងៃចន្ទ (០៧ មេសា) ថា ទាហានអ៊ុយក្រែន កំពុងតែសកម្មនៅក្នុងតំបន់ Belgorod របស់រុស្ស៊ី ខណៈពួកគេស្វះស្វែងរកការការពារទីប្រជុំជនអ៊ុយក្រែន នៅជិតព្រំដែន។ ទាហានអ៊ុយក្រែន នៅតែស្ថិតក្នុងផ្នែកខ្លះនៃតំបន់ Kursk របស់រុស្ស៊ី ដែលនៅជិតខាងនោះ រយៈពេល ៨ខែបន្ទាប់ពីការវាយលុកឆ្លងព្រំដែន ទោះបីជាកងកម្លាំងរុស្ស៊ី បានដណ្តើមយកទឹកដីដែលបាត់បង់ជាច្រើនមកវិញក៏ដោយ។ នៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួន លោក Zelenskiy បាននិយាយថា មេបញ្ជាការជាន់ខ្ពស់របស់អ៊ុយក្រែន លោក Oleksandr Syrskyi បានបង្ហាញរបាយការណ៍ “នៅជួរមុខ ដែលមានវត្តមានរបស់ទាហានអ៊ុយក្រែន នៅក្នុងតំបន់ Kursk និងនៅក្នុងតំបន់ Belgorod”។ លោកបន្តថា “គោលបំណងសំខាន់នៅតែដដែល គឺដើម្បីការពារទឹកដី និងសហគមន៍របស់អ៊ុយក្រែន នៅក្នុងតំបន់ Sumy និង Kharkiv ពីកងកម្លាំងរុស្ស៊ី”។ លោក Zelenskiy បានបញ្ជាក់ឡើងវិញថា ទោះបីជារុស្ស៊ី បានដណ្តើមយកតំបន់ Kursk មកវិញក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ ក៏ប្រតិបត្តិការនេះបានជោគជ័យ…
-

លោក Trump គំរាមដំឡើងពន្ធ ៥០% បន្ថែមទៀតលើចិន និងបញ្ចប់រាល់ការពិភាក្សា
លោកប្រធានាធិបតីអាមេរិក Donald Trump បានគំរាមដំឡើងពន្ធបន្ថែមទៀតលើប្រទេសចិនកាលពីថ្ងៃចន្ទ ទី៧ មេសា ដោយបង្កើនលទ្ធភាពនៃការកើនឡើងបន្ថែមទៀតនៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលបានធ្វើឲ្យខាតបង់ប្រាក់រាប់ពាន់លានដុល្លារពីទីផ្សារពិភពលោករួចហើយ។ ទីក្រុងប៉េកាំង បានរិះគន់ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកជាយូរមកហើយថាជា “ការគំរាមកំហែងឯកតោភាគី” ។ លោក Trump បាននិយាយថាលោកនឹងដំឡើងពន្ធបន្ថែម៥០ ភាគរយលើការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិននៅថ្ងៃពុធសប្ដាហ៍នេះ ប្រសិនបើសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកមួយនេះ មិនដកការដំឡើងពន្ធ៣៤ ភាគរយដែលខ្លួនបានដាក់លើផលិតផលអាមេរិកកាលពីសប្តាហ៍មុន។ ការដំឡើងពន្ធរបស់ចិនទាំងនោះបានឆ្លើយតបទៅនឹង៣៤ភាគរយនៃការដំឡើងពន្ធបដិការឬការយកពន្ធស្មើគ្នាទៅវិញទៅមក ដែលប្រកាសដោយលោក Trump ។ លោកបានសរសេរនៅលើបណ្តាញសង្គមថា រាល់កិច្ចពិភាក្សាជាមួយចិនទាក់ទងនឹងកិច្ចប្រជុំដែលបានស្នើសុំរបស់ពួកគេជាមួយយើងនឹងត្រូវបញ្ចប់។ សេចក្តីប្រកាសនេះបានដុតបន្ថែមភាពចលាចលថែមទៀតចូលទៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក ដែលបានធ្លាក់ចុះជាលំដាប់ចាប់តាំងពីការប្រកាសរបស់លោក Trump ។ ការដំឡើងពន្ធ១០ ភាគរយបានចូលជាធរមានលើការនាំចូលទាំងអស់ទៅក្នុងទីផ្សារអ្នកប្រើប្រាស់ដ៏ធំបំផុតរបស់ពិភពលោកមួយនេះ កាលពីថ្ងៃសៅរ៍ ហើយពន្ធដែលបានកំណត់រហូតដល់ ៥០ ភាគរយនឹងត្រូវអនុវត្តនៅថ្ងៃពុធសប្ដាហ៍នេះ៕
-

ប្លុកអឺរ៉ុប ស្នើដំឡើងពន្ធតបត ២៥% លើការនាំចូលមួយចំនួនរបស់សហរដ្ឋអាមេរិក
ឯកសារមួយច្បាប់ដែលមើលឃើញដោយសារព័ត៌មានរ៉យទ័របានបង្ហាញថា គណៈកម្មការអឺរ៉ុប បានស្នើឡើងនូវពន្ធតបតចំនួន ២៥% លើទំនិញជាច្រើនមុខរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (០៧ មេសា) ដើម្បីឆ្លើយតបទៅនឹងការយកពន្ធរបស់លោកប្រធានាធិបតីអាមេរិក Donald Trump លើដែកថែប និងអាលុយមីញ៉ូម។ ឯកសារនេះបាននិយាយថា ការដំឡើងពន្ធលើទំនិញមួយចំនួននោះនឹងចូលជាធរមាននៅថ្ងៃទី១៦ ខែឧសភា និងពន្ធផ្សេងទៀតមានប្រសិទ្ធភាពនៅចុងឆ្នាំនេះគឺនៅថ្ងៃទី០១ ខែធ្នូ។ ទំនិញត្រូវជាប់ពន្ធសងសឹកទាំងនោះមានលក្ខណៈទូលំទូលាយ ហើយរួមមាន ពេជ្រ ស៊ុត សរសៃអំបោះសម្អាតធ្មេញ សាច់ក្រក និងបសុបក្សីជាដើម។ ការយកពន្ធប្រឆាំងតប លើគ្រាប់ធញ្ញជាតិ ដូចជាអាល់ម៉ុន និងសណ្តែកសៀង នឹងចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ។ ប្រធានពាណិជ្ជកម្ម EU លោក Maros Sefcovic បាននិយាយថា ពន្ធតបតនេះ នឹងមានផលប៉ះពាល់តិចជាងការប្រកាសពីមុន ពោលគឺត្រឹមតែ ២៦ពាន់លានអឺរ៉ូ (២៨,៤៥ ពាន់លានដុល្លារ) ប៉ុណ្ណោះ។ ស្រាវីស្គីអាមេរិក និងផលិតផលទឹកដោះគោ ត្រូវបានដកចេញពីបញ្ជីដើម ដែលគណៈកម្មការថ្លឹងថ្លែងកាលពីខែមីនា ដោយសារពេលនោះ លោក Trump គំរាមយកពន្ធ ២០០% វិញលើគ្រឿងស្រវឹងអឺរ៉ុប។ បន្ថែមពីលើពន្ធប្រឆាំងតបទាំងនេះ…
-

អឺរ៉ុបនឹងរួបរួមប្រឆាំងសង្គ្រាមពន្ធលោក Trump
ព្រូចសែល ៖ បណ្តាប្រទេសសហភាពអឺរ៉ុបឆាប់ៗនេះ នឹងស្វះស្វែងបង្ហាញរណសិរ្សរួបរួមមួយ ក្នុងគោលបំណងរួមគ្នាប្រឆាំងសង្គ្រាមពន្ធរបស់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ដែលវិធានការដំបូង គឺយកពន្ធតម្លៃ ២៨ ពាន់លានដុល្លារលើទំនំនិញជាច្រើនមុខនាំចូលពីអាមេរិក រាប់ចាប់ពីសរសៃអំបោះសម្អាតធ្មេញរហូតដល់ត្បូងពេជ្រ។ ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Channel News Asia ពន្ធរបស់លោក ត្រាំ គ្របដណ្តប់ប្រហែល ៧០% នៃការនាំចេញរបស់អឺរ៉ុបទៅកាន់ទីផ្សារអាមេរិក ដែលមានតម្លៃសរុប ៥៨៥ ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយពន្ធលើទង់ដែង ឱសថ គ្រឿងបន្ទះឈីប និងឈើ ទំនងជានៅតែមានបន្តទៀត។ ទន្ទឹមគ្នា ប្លុកអឺរ៉ុប ២៧ ប្រទេស ប្រឈមមុខនឹងពន្ធនាំចូល ២៥% លើដែកថែប និងអាលុយមីញ៉ូម និងរថយន្ត ព្រមទាំងពន្ធបដិការចំនួន ២០% ចាប់ពីថ្ងៃពុធទី០៩ ខែមេសាខាងមុខ សម្រាប់ទំនិញស្ទើរតែទាំងអស់ផ្សេងទៀតដែលនាំចូលទៅអាមេរិក។ គណៈកម្មការអឺរ៉ុបដែលសម្របសម្រួលគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប នឹងស្នើដល់សមាជិកនៅល្ងាចថ្ងៃចន្ទនេះ នូវបញ្ជីផលិតផលអាមេរិក ដែលត្រូវជាប់ពន្ធ ដើម្បីឆ្លើយតបទៅនឹងពន្ធដែកថែប និងអាលុយមីញ៉ូមរបស់លោក ត្រាំ ជាជាងការយកពន្ធបដិការដ៏ទូលំទូលាយ។ ទំនិញអាមេរិកដែលនឹងរងពន្ធសងសឹកទាំងនោះ រួមមានសាច់សត្វ គ្រាប់ធញ្ញជាតិ…
-

Trump បញ្ជាក់ថា មិនផ្អាកវិធានការតំឡើងពន្ធទេ
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងបញ្ជាក់ កាលពីថ្ងៃចន្ទថា លោកមិនមានផែនការផ្អាក វិធានការតំឡើងពន្ធ នោះឡើយ។ លោក Donald Trump បាននិយាយថា លោកមិនពិចារណា ផ្អាកលើពន្ធគយថ្មី និងពន្ធទូលំទូលាយ ដើម្បីអនុញ្ញាតឱ្យមានការចរចា ជាមួយប្រទេសដទៃទៀតនោះទេ។ លោកបានប្រាប់អ្នកយកព័ត៌មានថា «យើងមិនសម្លឹងមើល ទៅលើនោះទេ។ យើងមានប្រទេសជាច្រើន ដែលកំពុងមកចរចារ ជាមួយយើង ហើយនឹងមានកិច្ចព្រមព្រៀង ដោយយុត្តិធម៌» ។ លោក Trump ក៏បានរំលឹកឡើងវិញ នូវការគំរាមកំហែងរបស់លោកចំពោះពន្ធបន្ថែមទៀត លើប្រទេសដែលប្រឆាំងតបតបនឹងការតំឡើងពន្ធរបស់លោកទៀតផង។ លោក Trump បានថ្លែងការពារ វិធានការតំឡើងពន្ធនាំចូល ប្រាប់ដល់អ្នកសារព័ត៌មាន បែបនេះ ពេលទទួលជួបទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-

លោក Zelensky រិះគន់អាមេរិកគ្មានប្រតិកម្ម ទោះរុស្ស៊ីទាត់ចោលបទឈប់បាញ់
កៀវ ៖ ថ្លែងក្នុងទឹកមុខមិនពេញចិត្តតាមវីដេអូ មេដឹកនាំអ៊ុយក្រែនបានរិះគន់ចំៗដល់អាមេរិក ដែលគ្មានប្រតិកម្មឆ្លើយតបភ្លាមៗ ក្រោយរុស្ស៊ីច្រានចោលសំណើបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ដែលអ៊ុយក្រែនបានយល់ព្រម។ នៅក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា អ៊ុយក្រែនបានយល់ព្រមលើសំណើរបស់អាមេរិក សម្រាប់បទឈប់បាញ់ពេញលេញដោយគ្មានលក្ខខណ្ឌ ប៉ុន្តែលោក ពូទីន បានទាត់ចោលសំណើនេះ។ លោក ហ្សេលេនស្គី បន្ថែមថា យើងកំពុងរង់ចាំមើលប្រតិកម្មរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមកទល់ពេលនេះគ្មានការឆ្លើយតបទាល់តែសោះ។ បើតាមលោក Zelensky ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ រុស្ស៊ីបានទម្លាក់គ្រាប់បែកពីលើអាកាសជាង ១.៤៦០ គ្រាប់ បញ្ជាយន្តហោះគ្មានមនុស្សបើកវាយប្រហារជិត ៦៧០ គ្រឿង និងបាញ់មីស៊ីលជាង ៣០ ប្រភេទសម្លាប់ប្រជាជនអ៊ុយក្រែន៕