Category: ព័ត៌មានជាតិ​

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការផ្ញើលិខិតជូនឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ

    សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការផ្ញើលិខិតជូនឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ

    ក្នុងពិធីសម្ពោធស្ពានអាកាស “មរតកតេជោ” នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ​២០២៥ ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ ពាក់ព័ន្ធនឹងការដំឡើងអត្រាពន្ធរបស់សហរដ្ឋអាមេរិកមកលើផលិតផលកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា “មិនថាប្រមុខរដ្ឋ ឬនាយករដ្ឋមន្ត្រី ប្រទេសណានោះទេ គឺគេគិតប្រយោជន៍គេ សម្តេចក៏ដូចគ្នា គឺគិតប្រយោជន៍កម្ពុជា។ដូច្នេះទើបសម្តេចផ្ញើលិខិតឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីស្នើពន្យារ និងស្នើសុំចរចា។គ្រាន់តែវិធីសាស្រ្តនៃការធ្វើគឺខុសៗគ្នា”។ សម្តេចបានបញ្ជាក់​ទៀត​ថា បើនិយាយឱ្យ​ស្រួលយល់ គឺយើងនាំចូលផលិតពីអាមេរិកតិច ហើយនាំចេញផលិតផល​ទៅអាមេរិកច្រើន។ ពីវេទិកានៃការសម្ពោធសមិទ្ធផលជាប្រវត្តិសាស្រ្តនេះដែរ(ស្ពានអាកាសពីរជាន់)សម្តេចធិបតី​ក៏បានផ្តាំទៅលោក សម រង្ស៊ី ដែលប្រឹងអួតខ្លួនថាជាអ្នកសេដ្ឋកិច្ច ដែលមិនយល់សូម្បីចំណុចនេះផង។ ពាក់ព័ន្ធនឹងបញ្ហានឹងពន្ធនេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសកាត់បន្ថយពន្ធគយភ្លាមៗ​លើទំនិញនាំចូលពី​សហរដ្ឋ​អាម៉េរិក​ចំនួន១៩ មុខ និងបានស្នើសុំភាគីអាម៉េរិកសម្រាប់ការចរចាទាក់ទងនឹងការអនុវត្តពន្ធគយលើទំនិញ​នាំចូល​ពី​កម្ពុជា។នេះបើយោងតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ។ ក្នុងសារលិខិតចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតីបានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងការ​ប្រកាសរបស់​ឯកឧត្តម ដូណាល់ ត្រាំ…

  • ខ្យល់ព្យុះសម្លាប់មនុស្សកើនដល់ ១៧ នាក់នៅអាមេរិក

    ខ្យល់ព្យុះសម្លាប់មនុស្សកើនដល់ ១៧ នាក់នៅអាមេរិក

    វ៉ាស៊ីនតោន ៖ ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះដ៏កំណាចវាយលុកភាគកណ្តាល និងខាងកើតសហរដ្ឋអាមេរិក កើនឡើងដល់ ១៧ នាក់ ចំពេលមានការព្រមានពីគ្រោះទឹកជំនន់ភ្លាមៗ នេះបើតាមការអះអាងរបស់មន្ត្រីអាមេរិកកាលពីថ្ងៃអាទិត្យ។ ការព្រមានកើតមានគ្រោះទឹកជំនន់ភ្លាមៗនៅតែរក្សា ជាពិសេសនៅក្នុងរដ្ឋ Kentucky រដ្ឋ Tennessee និងរដ្ឋ Alabama នេះបើយោងតាមអ្នកព្យាករណ៍ឧតុនិយម។ វីដេអូរបស់កាសែតបារាំង AFP បានបង្ហាញពីការខូចខាតយ៉ាងទូលំទូលាយ បង្កឡើងពីខ្យល់ព្យុះវាយលុករដ្ឋជាច្រើនរបស់អាមេរិក ដោយផ្ទះ និង រថយន្តក្រឡាប់ត្រូវទឹកជន់លិច ដើមឈើ និងបង្គោលភ្លើងបាក់ដួលរលំ។ គេហទំព័រតាមដានថាមពល PowerOutage.us បានឱ្យដឹងថា អតិថិជនស្ទើរតែ ១៤០.០០០ នាក់គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងរដ្ឋចំនួន ៥ ដែលរងផលប៉ះពាល់កាលពីថ្ងៃអាទិត្យ។ អ្នកវិទ្យាសាស្ត្រនិយាយថា ការឡើងកំដៅផែនដីកំពុងរំខានដល់គំរូអាកាសធាតុ និងវដ្តទឹក ធ្វើឱ្យអាកាសធាតុអាក្រក់កើតឡើងកាន់តែញឹកញាប់ និងសាហាវទៅៗ។ តួយ៉ាង កាលពីឆ្នាំមុន បានបង្កើតកំណត់ត្រាមួយនៃវិបត្តិអាកាសធាតុសម្រាប់សហរដ្ឋអាមេរិក ដោយប្រទេសមហាអំណាចពិភពលោកមួយនេះ បានរងការវាយប្រហារពីព្យុះកំបុតត្បូង និងខ្យល់ព្យុះដ៏បំផ្លិចបំផ្លាញជាច្រើនលើកផ្ទួនៗ៕

  • ៥០ប្រទេស សុំចរចាជាមួយលោក Trump

    ៥០ប្រទេស សុំចរចាជាមួយលោក Trump

    បរទេស ៖ ប្រទេសជាង៥០បានស្វែងរកការចរចារពន្ធ ជាមួយមេដឹកនាំសហរដ្ឋអាមេរិក លោក Donald Trump នេះបើតាមមន្ត្រីសេតវិមាន កាលពីថ្ងៃអាទិត្យ។ ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នៃសេតវិមាន លោក Kevin Hassett បាននិយាយ ក្នុងបទសម្ភាសន៍ ជាមួយ ABC News ថា មានប្រទេសជាង៥០ បានស្វែងរកកិច្ចពិភាក្សា ជាមួយប្រធានាធិបតី Donald Trump ក្នុងការប្រឹងប្រែង ដើម្បីបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើការនាំចេញ ឬ ការតំឡើងពន្ធទំនិញ នាំចេញទៅកាន់សហរដ្ឋអាមេរិក។ បើតាមលោក Kevin Hassett រដ្ឋបាលរបស់លោក Trump នៅតែបន្តទទូចថា ការតំឡើងពន្ធនេះ នឹងមិននាំឱ្យមានការកើនឡើងតម្លៃទំនិញដ៏ធំ នៅក្នុងសហរដ្ឋអាមេរិកទេ។ លោកបាននិយាយថា «ខ្ញុំមិនគិតថាអ្នកនឹងឃើញឥទ្ធិពលធំដល់អ្នកប្រើប្រាស់ នៅសហរដ្ឋអាមេរិក នោះទេ»។ បើតាមរដ្ឋមន្ត្រីរតនាគារអាមេរិក បានឲ្យដឹងដែរថា លោកTrump នឹងសម្រេចចិត្តថា តើអាចនឹងចរចា ជាមួយប្រទេសទាំងនោះ ឬ យ៉ាងណា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • រដ្ឋាភិបាលថៃសន្យាបង្កើនការទិញទំនិញអាមេរិក

    រដ្ឋាភិបាលថៃសន្យាបង្កើនការទិញទំនិញអាមេរិក

    បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានមានប្រសាសន៍ថា រដ្ឋាភិបាលបានសន្យាបង្កើន ការនាំចូលទំនិញ ដូចជា ថាមពល, យន្តហោះ និង ផលិតផលកសិកម្ម ពីសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការផ្តល់ជូនរបស់ខ្លួន ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃពន្ធ៣៦% របស់សហរដ្ឋអាមេរិក លើការនាំចេញ របស់ថៃ។ ផ្អែកតាមទីភ្នាក់ងារព័ត៌មាន BangkokPost ដែលបានចុះផ្សាយ នៅថ្ងៃចន្ទនេះ លោកស្រី នាយករដ្ឋមន្ត្រី បានអះអាងថា លោក Pichai Chunhavajira រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនឹងដឹកនាំគណៈប្រតិភូ ទៅសហរដ្ឋអាមេរិក នៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម ហើយប្រាប់សហរដ្ឋអាមេរិកថា ប្រទេសថៃ មិនត្រឹមតែជាប្រទេសនាំចេញ ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាមិត្តដ៏គួរឱ្យទុកចិត្ត របស់សហរដ្ឋអាមេរិក ផងដែរ។ ការកត់សម្គាល់របស់លោកស្រី បានកើតឡើង មួយថ្ងៃ បន្ទាប់ពីការរិះគន់បានលេចឡើង ជុំវិញការឆ្លើយតបយឺតរបស់រដ្ឋាភិបាល ចំពោះការដំឡើងពន្ធ របស់ប្រធានាធិបតីអាមេរិក លោក Trump ជាពិសេស នៅពេលប្រៀបធៀប ទៅនឹងប្រតិកម្មរហ័ស…

  • ធ្លាក់ឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យស្លាប់ពីឡុតកូរ៉េខាងត្បូងម្នាក់

    ធ្លាក់ឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យស្លាប់ពីឡុតកូរ៉េខាងត្បូងម្នាក់

    សេអ៊ូល ៖ ជារឿងអកុសល ឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យមួយគ្រឿងបានធ្លាក់ កំលុងពេលបំពេញបេសកកម្មពន្លត់ភ្លើងឆេះព្រៃនៅទីក្រុង Daegu ក្នុងថ្ងៃអាទិត្យ បណ្តាលឲ្យអ្នកបើកយន្តហោះម្នាក់បាត់បង់ជីវិត។ នេះគឺជាការស្លាប់លើកទីពីរហើយរបស់អ្នកបើកឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យ នៅក្នុងបេសកកម្មពន្លត់ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង។ បើតាមសារព័ត៌មានយ៉ុនហាប់ ភ្លើងឆេះព្រៃកាលពីថ្ងៃអាទិត្យម្សិលមិញ គឺជាភ្លើងឆេះព្រៃដាច់ដោយឡែកពីភ្លើងឆេះព្រៃនៅក្នុងខែមីនា ត្រូវបានពន្លត់ទាំងស្រុង។ ឧបទ្ទវហេតុនេះកើតឡើងបន្ទាប់ពីប្រទេសកូរ៉េខាងត្បូងបានជួបប្រទះភ្លើងឆេះព្រៃដ៏អាក្រក់បំផុតក្នុងកំណត់ត្រាកាលពីខែមុន ដែលបានសម្លាប់មនុស្សចំនួន ៣០ នាក់ និងបានដុតបំផ្លាញព្រៃឈើជាង ៤៨.០០០ ហិចតា នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល។ ភ្លើងឆេះព្រៃនេះ បង្កឡើងពីខ្យល់បក់ខ្លាំង និងលក្ខខណ្ឌស្ងួតខ្លាំង ដោយតំបន់នេះមានភ្លៀងធ្លាក់ក្រោមមធ្យមរយៈពេលជាច្រើនខែ បន្ទាប់ពីឆ្នាំក្តៅបំផុតក្នុងកំណត់ត្រារបស់កូរ៉េខាងត្បូងក្នុងឆ្នាំ ២០២៤៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • រញ្ជួយដីនៅភាគខាងជើងប្រទេសថៃ ព្រឹកមិញ

    រញ្ជួយដីនៅភាគខាងជើងប្រទេសថៃ ព្រឹកមិញ

    បរទេស ៖ នៅព្រឹកថ្ងៃចន្ទនេះ ភាគខាងជើងប្រទេសថៃ បានរងការរញ្ជួយដី ជាបន្តបន្ទាប់ សរុបចំនួន ១៤លើក ដោយកម្រិតខ្លាំងបំផុត គឺ៣.៨ រិចទ័រ នៅក្នុងស្រុក Pai Mae Hong Son នេះបើតាមកាសែតថៃ The Nation។ បើតាមប្រភពដដែល អ្នកស្រុកបានរាយការណ៍ថា ពួកគេមានអារម្មណ៍ ពីការរញ្ជួយដីទាំងនេះ។ យោងតាមនាយកដ្ឋានតាមដានការរញ្ជួយដីថៃ បានឲ្យដឹងថា ការរញ្ជួយចុងក្រោយបំផុត គឺបានកើតឡើង នៅម៉ោង ៦និង៣៧នាទីព្រឹក ថ្ងៃទី៧ ខែមេសានេះ ក្នុងកម្រិត ១,៧រ៉ិចទ័រ។ ចំណុចកណ្តាល នៃការរញ្ជួយ គឺស្ថិតនៅក្នុងឃុំ Thung Yao នៃស្រុក Pai ក្នុងជម្រៅ ២ គីឡូម៉ែត្រ។ ហេតុការណ៍នេះ បានកើតឡើង ក្រោយពេលថៃជួបរញ្ជួយដី រាលដាលពីប្រទេសមីយ៉ាន់ម៉ា បាក់រលំអគារស្លាប់ និងបាត់ខ្លួនមនុស្ស ជាច្រើននាក់ នៅក្រុងបាងកក កាលពីចុងខែមីនា៕

  • “កំពង់ធំ បង្ហាញមុខថ្មី ស្រស់ស្អាត ដើម្បីស្វាគមន៍ឆ្នាំថ្មី ២០២៥”

    “កំពង់ធំ បង្ហាញមុខថ្មី ស្រស់ស្អាត ដើម្បីស្វាគមន៍ឆ្នាំថ្មី ២០២៥”

    (ខេត្តកំពង់ធំ)៖ បានរៀបចំខ្លួនយ៉ាងរឹងមាំ ដើម្បីទទួលស្វាគមន៍​ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកពីគ្រប់ទិសទី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ២០២៥ ដែលជិតមកដល់ក្នុងរយៈពេលតែ១សប្តាហ៍ទៀតប៉ុណ្ណោះ។ រដ្ឋបាលខេត្តកំពង់ធំកំពុងសម្រុកក្នុងការតុបតែងកែលម្អរទីក្រុង និងតំបន់សំខាន់ៗ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់​ការចូលរួមរីករាយអបអរសាទររបស់ភ្ញៀវទាំងក្នុង និងក្រៅប្រទេស។ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា ការ​រៀបចំសង្ក្រាន្តបានជានិច្ចទៅហើយជាង៩០% ហើយគ្រោង​បញ្ចប់​ការរៀបចំទាំងស្រុងក្នុងថ្ងៃទី១១ មេសា ដើម្បីប្រារព្ធពិធីក្រុង​ពាលីនៅថ្ងៃទី១២ មេសា។ បើតាមលោក ប្រធានមន្ទីរទេសចរណ៍បានចំណាំ ថា ការរៀប​ចំ​បុណ្យ​សង្ក្រាន្តឆ្នាំនេះមានភាពប្លែកធៀបនឹងឆ្នាំកន្លងមក គឺមិនធ្លាប់​មានស្រដៀងកន្លងមកឡើយ។ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងក្រុមការងារបានខិតខំយ៉ាងមហិមា ដើម្បីរៀបចំកម្មវិធីពិសេសៗ​ច្រើនសម្រាប់រយៈពេល៣ថ្ងៃនៃបុណ្យ។ ខេត្តកំពង់ធំនឹងផ្តល់បទ​ពិសោធន៍ថ្មីជាប្រចាំឆ្នាំសម្រាប់ភ្ញៀវទេសចរ។ លោក សេង អាន សង្ឃឹម​ថា ចំនួនភ្ញៀវនឹងកើនឡើងជាងមុន ដោយមានការរីករាយនៅ​តាមវត្តអារាម រមណីយដ្ឋាន និងកន្លែងកំសាន្តផ្សេងៗ ។ សមិទ្ធផលដែលកំពុងឃើញនេះ បង្ហាញពីភាពយកចិត្តទុកដាក់យ៉ាង​ខ្ពស់​របស់​ថ្នាក់ដឹកនាំក្នុងការផ្លាស់ប្ដូរទស្សនភាពនៃខេត្ត។ ការតុប​តែង​បរិវេណកន្លែងសង្ក្រាន្តនៅបណ្ដោយដងស្ទឹងសែន រួមមានពាង​ទឹក គោម ផ្កាភ្ញី ក្រមា មួកស្លឹកត្នោត ពស់យក្ស បង្ហាញអត្តសញ្ញាណ​ខេត្ត និងពន្លឺភ្លើងចំរុះពណ៌។…

  • កម្ពុជា ពង្រីកហេដ្ឋារចនាសម្ព័ន្ធ តាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ

    កម្ពុជា ពង្រីកហេដ្ឋារចនាសម្ព័ន្ធ តាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានប្ដេជ្ញាកសាងសមិទ្ធផលថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងពីធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស «មរតកតេជោ» ដែលមានកម្ពស់ ២ជាន់លើកដំបូងនៅកម្ពុជា ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ចំណាយថវិកាសាងសង់ជាង ៣៦លានដុល្លារ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ។ សម្ដេចធីបតី បានមានប្រសាសន៍ថា សមិទ្ធផលថ្មី “ស្ពានអាកាសមរតកតេជោ” នឹងអាចដោះស្រាយ បញ្ហាការកកស្ទះចរាចរណ៍នៅនឹងកន្លែង និងដើរតួ ជាចំណុចតភ្ជាប់វិស័យដឹកជញ្ជូន និង ប្រព័ន្ធឡូជីស្ទីក នៃភាគខាងត្បូងរាជធានីភ្នំពេញ ។ រាជរដ្ឋាភិបាល បានគិតគូរយ៉ាងហ្មត់ចត់ នូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូន ទាំងតាមផ្លូវអាកាស ផ្លូវគោក និង តាមផ្លូវទឹក ឱ្យមានភាពប្រទាក់ក្រឡា ដើម្បីគាំទ្រ និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាបន្ន…

  • អបអរសាទរ ទិវាសុខភាពពិភពលោក ២០២៥ ខួបលើកទី៧៧  ៧ មេសា ១៩៤៨ – ៧ មេសា ២០២៤
  • ផ្ទុះការតវ៉ាប្រឆាំងលោក ត្រាំ និង លោក ម៉ាស់ ទាំងនៅអាមេរិក និង អឺរ៉ុប

    ផ្ទុះការតវ៉ាប្រឆាំងលោក ត្រាំ និង លោក ម៉ាស់ ទាំងនៅអាមេរិក និង អឺរ៉ុប

    ស៊ីនតោន ៖ បាតុកម្មធំបំផុតបានផ្ទុះឡើងនៅពេលបាតុកររាប់ម៉ឺននាក់ ក្នុងទឹកមុខពោលពេញដោយភ្លើងកំហឹង នាំគ្នាដើរកាន់ផ្ទាំងបដានៅតាមទីក្រុងធំៗរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់លោក Donald Trump និងលោក Elon Musk។ ក្រុមបាតុករទាំងនោះបានលើកគ្នាតវ៉ាប្រឆាំងគោលនយោបាយបំបែកបំបាក់របស់លោកប្រធានាធិបតី Trump ចាប់ពីការកាត់បន្ថយបុគ្គលិករដ្ឋាភិបាល រហូតដល់សង្គ្រាមពន្ធ និងការលុបបំបាត់សិទ្ធិសេរីភាពស៊ីវិលជាដើម។ នៅទីក្រុង Los Angeles ស្ត្រីម្នាក់បានគ្រវីទង់ជាតិដ៏ធំមួយជាមួយនឹងសារថា “ចេញពីស្បូនរបស់ខ្ញុំ” ដែលសំដៅលើគោលនយោបាយប្រឆាំងនឹងការរំលូតកូនរបស់លោក Trump។ រីឯនៅទីក្រុង Denver បុរសម្នាក់ក្នុងហ្វូងបាតុករបានលើកបដាសរសេរថា “គ្មានស្តេចសម្រាប់សហរដ្ឋអាមេរិកទេ”។ ការប្រមូលផ្តុំនេះថែមទាំងបានពង្រីកទៅដល់រដ្ឋធានីមួយចំនួននៅអឺរ៉ុប ដែលក្រុមបាតុករបានសម្តែងការប្រឆាំងលោក Trump និងគោលនយោបាយពាណិជ្ជកម្មដ៏គឃ្លើនរបស់គាត់។ ចំណែកនៅទីក្រុងប៊ែរឡាំង អ្នកចូលនិវត្តន៍អាយុ ៧០ឆ្នាំ ឈ្មោះ Susanne Fest និយាយថា លោក Trump បានបង្កើត “វិបត្តិរដ្ឋធម្មនុញ្ញ” និងថា “បុរសនេះគឺជាមនុស្សឆ្កួត”។ នាង Liz Chamberlin ជាពលរដ្ឋអាមេរិកកាត់អង់គ្លេសបានប្រាប់ AFP នៅឯការប្រមូលផ្តុំគ្នាក្នុងទីក្រុងឡុងដ៍ថា អ្វីដែលកំពុងកើតឡើងនៅអាមេរិក គឺជាបញ្ហារបស់មនុស្សគ្រប់គ្នា។ វាជាភាពល្ងង់ខ្លៅខាងសេដ្ឋកិច្ច… គាត់នឹងរុញយើងចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចសកល៕…