Category: ព័ត៌មានជាតិ​

  • មេដឹកនាំអ៊ីស្រាអែលនឹងហោះទៅជួបលោក Trump ជជែកពីពន្ធគយស្អែកនេះ

    មេដឹកនាំអ៊ីស្រាអែលនឹងហោះទៅជួបលោក Trump ជជែកពីពន្ធគយស្អែកនេះ

    ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នឹងធ្វើដំណើរទៅកាន់សេតវិមានស្អែកនេះ ដើម្បីពិភាក្សាពីបញ្ហាពន្ធគយថ្មីជាមួយមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមប្រភពពីមន្ត្រីអ៊ីស្រាអែលបីនាក់ និងមន្ត្រីសេតវិមានកាលពីថ្ងៃសៅរ៍។ ដំណើរទស្សនកិច្ចនេះ ត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Axios បើទោះបីជាការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ មិនបានបញ្ជាក់ពីដំណើរទស្សនកិច្ចនេះទេ។ យ៉ាងណាមិញ ប្រភពបានបង្ហើបឲ្យដឹងថា កិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរ ក៏នឹងរួមបញ្ចូលទាំងបញ្ហាសង្គ្រាមរបស់អ៊ីរ៉ង់ និងអ៊ីស្រាអែល ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់នៅតំបន់ហ្គាហ្សា។ ជាផ្នែកមួយនៃគោលនយោបាយពន្ធគយថ្មីដែលប្រកាសដោយលោកប្រធានាធិបតី ត្រាំ ការនាំចេញទំនិញរបស់អ៊ីស្រាអែលទៅកាន់សហរដ្ឋអាមេរិកប្រឈមនឹងពន្ធ ១៧%។ បើតាមមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល ការប្រកាសពន្ធចុងក្រោយរបស់លោក ត្រាំ នេះ អាចប៉ះពាល់ដល់ការនាំចេញគ្រឿងចក្រ និងឧបករណ៍វេជ្ជសាស្ត្ររបស់អ៊ីស្រាអែល។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាលពី ៤០ ឆ្នាំមុន ហើយប្រហែល ៩៨% នៃទំនិញហូរចូលពីអាមេរិកឥឡូវនេះគឺគ្មានពន្ធ។ អាមេរិកគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតតែមួយគត់៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • រុស្សីទារលុយម្ចាស់កប៉ាល់ធ្វើកំពប់ប្រេងនៅសមុទ្រខ្មៅជិត ១ ពាន់លានដុល្លារ

    រុស្សីទារលុយម្ចាស់កប៉ាល់ធ្វើកំពប់ប្រេងនៅសមុទ្រខ្មៅជិត ១ ពាន់លានដុល្លារ

    មូស្គូ ៖ ប្រទេសរុស្ស៊ីបានទាមទារប្រាក់សំណងជិត ១ ពាន់លានដុល្លារអាមេរិក ពីម្ចាស់កប៉ាល់ចំនួនពីរគ្រឿង ដែលធ្វើឱ្យកំពប់ប្រេងទ្រង់ទ្រាយធំនៅសមុទ្រខ្មៅកាលពីខែធ្នូឆ្នាំមុន។ កប៉ាល់ចាស់ៗចំនួនពីរគ្រឿង គឺ Volgoneft-212 និង Volgoneft-239 ដែលផ្ទុកប្រេងម៉ាស៊ូតប្រហែល ៩.០០០ តោន ដែលជាប្រភេទប្រេងឥន្ធនៈធុនធ្ងន់ បានរងការវាយប្រហារពីខ្យល់ព្យុះកាលពីថ្ងៃទី១៥ ខែធ្នូ នៅច្រកសមុទ្រ Kerch។ ប្រធានអង្គការឃ្លាំមើលបរិស្ថានរបស់រុស្ស៊ី Rosprirodnadzor អ្នកស្រី Svetlana Radionova បានប្រាប់កិច្ចប្រជុំរដ្ឋាភិបាលស្តីពីការសម្អាតប្រេងកំពប់ថា ផលបូកសរុបដែលបានបង្ហាញដល់ក្រុមហ៊ុនម្ចាស់កប៉ាល់ដឹកប្រេងកំពប់បំពុលបរិស្ថាន គឺ ៩៩៨ លានដុល្លារអាមេរិក។ អ្នកស្រី Radionova បន្ថែមថា ម្ចាស់កប៉ាល់ទាំងពីរមានពេលមួយខែ ដើម្បីទូទាត់ប្រាក់សំណងដោយស្ម័គ្រចិត្ត ឬត្រូវប្រឈមមុខនឹងចំណាត់ការរបស់តុលាការ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាលរុស្ស៊ី។ ស្ថិតក្រោមទណ្ឌកម្មលោកខាងលិច រុស្ស៊ីបានប្រើប្រាស់កប៉ាល់ដឹកប្រេងចាស់ៗភាគច្រើន ដើម្បីនាំចេញប្រេងឥន្ធនៈរបស់ខ្លួនទៅកាន់ទីផ្សារជុំវិញពិភពលោក។ ហើយយោងតាមការស៊ើបអង្កេតពីក្រុមឃ្លាំមើលការដឹកជញ្ជូនរបស់រុស្ស៊ី បានសន្និដ្ឋានថា មូលហេតុចម្បងនៃការលិចធ្លាយប្រេងរាប់ពាន់តោនបែបនេះ គឺដោយសារតែនាវាចាស់ៗទាំងនោះ មិនទទួលបានការអនុញ្ញាតឱ្យធ្វើដំណើរតាមសមុទ្រនៅឆ្នាំនោះទេ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • ប្រមុខយូអិនព្រមានថា គ្មាននរណាម្នាក់ឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មទេ

    ប្រមុខយូអិនព្រមានថា គ្មាននរណាម្នាក់ឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មទេ

    យូអិន ៖ ស្របពេលពិភពលោកប្រឈមមុខនឹងជម្លោះពន្ធ បង្កឡើងពីរដ្ឋបាលលោក ដូណាល់ ត្រាំ នោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានធ្ងន់ៗថា គ្មាននរណាម្នាក់ឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មនោះទេ។ អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិ លោក Stephane Dujarric និយាយថា ការព្រួយបារម្ភរបស់យើងនៅពេលនេះ គឺប្រទេសដែលងាយរងគ្រោះបំផុតពីសង្គ្រាមពាណិជ្ជកម្ម។ លោក Dujarric បានព្រមានថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ក៏នឹងរងផលប៉ះពាល់អវិជ្ជមានផងដែរ ដោយសារតែសង្គ្រាមពាណិជ្ជកម្មពិភពលោក។ ប្រតិកម្មរបស់មេធំយូអិននេះ កើតឡើងក្រោយលោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃពុធ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិលើអ្វីដែលគេហៅថា “ថ្ងៃរំដោះអាមេរិក” ដោយដាក់ “ពន្ធមូលដ្ឋានអប្បបរមា” ១០% និងអត្រាខ្ពស់បំផុតលើដៃគូពាណិជ្ជកម្មមួយចំនួន៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • លោក Zelensky ខឹងអាមេរិករឿងរុស្ស៊ីបាញ់មីស៊ីលសម្លាប់កុមារអ៊ុយក្រែន ៩ នាក់

    លោក Zelensky ខឹងអាមេរិករឿងរុស្ស៊ីបាញ់មីស៊ីលសម្លាប់កុមារអ៊ុយក្រែន ៩ នាក់

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃសៅរ៍ បានថ្កោលទោសស្ថានទូតអាមេរិកប្រចាំប្រទេសអ៊ុយក្រែន ដែលមិនបន្ទោសរុស្ស៊ីចំពោះការវាយប្រហារមីស៊ីលសម្លាប់មនុស្ស ១៨ នាក់ ក្នុងនោះមានកុមារ ៩ នាក់។ ការវាយប្រហារនៅលើស្រុកកំណើតរបស់លោក ហ្សេលេនស្គី កើតឡើងកាលពីថ្ងៃសុក្រ នៅពេលដែលមីស៊ីល Iskander-M របស់រុស្ស៊ីបានវាយប្រហារតំបន់លំនៅដ្ឋានមួយកន្លែងនៅជិតសួនកុមារ និងភោជនីយដ្ឋាន។ ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែន លោកស្រី ប្រាយហ្គេត ប្រ៊ីង បានថ្កោលទោស តែមិនបានបញ្ជាក់ឈ្មោះរុស្ស៊ីទេ និងថា លោកស្រីរន្ធត់ចំពោះការវាយប្រហារដោយមីស៊ីល និងសង្កត់ធ្ងន់លើតម្រូវការបញ្ចប់សង្គ្រាម។ ភ្លាមៗ លោក ហ្សេលេនស្គី បានរិះគន់សេចក្ដីថ្លែងការណ៍របស់លោកស្រី ប្រ៊ីង ដោយនិយាយថា ជាអកុសល ការឆ្លើយតបពីស្ថានទូតអាមេរិកពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ ដែលប្រទេសខ្លាំងបែបនេះ ប្រជាជនខ្លាំងបែបនេះ តែបែរជាមានប្រតិកម្មទន់ខ្សោយ សូម្បីតែនិយាយឈ្មោះរុស្ស៊ីចំៗ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • រញ្ជួយដីមីយ៉ាន់ម៉ាផ្តាច់ជីវិតមនុស្សកើនលើស ៤.០០០ នាក់

    រញ្ជួយដីមីយ៉ាន់ម៉ាផ្តាច់ជីវិតមនុស្សកើនលើស ៤.០០០ នាក់

    ណៃពិដោ ៖ សារព័ត៌មាន The Mirror បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៧ រិចទ័រ វាយប្រហារប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៤,១៧៣ នាក់ ​នេះបើតាមសមាគមសំឡេងប្រជាធិបតេយ្យមីយ៉ាន់ម៉ា (DVB) ចេញផ្សាយនៅថ្ងៃអាទិត្យនេះ។ យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា គ្រោះរញ្ជួយដីដ៏កក្រើកនេះ ក៏បានធ្វើឱ្យមនុស្សចំនួន ៦,១៦៨ នាក់រងរបួស និង ៧៦៩ នាក់ផ្សេងទៀតបាត់ខ្លួន។ បើតាមសេចក្តីរាយការណ៍របស់កាសែត AFP អង្គភាពជួយសង្គ្រោះក្នុងស្រុក និង អន្តរជាតិ បាននឹងកំពុងដុតដៃដុតជើងជួយសង្គ្រោះមនុស្ស ៦៥៣ នាក់ដែលជាប់គាំងនៅក្នុងអគារ បន្ទាប់ពីការរញ្ជួយដី ហើយសាកសពចំនួន ៦៨២ នាក់ ត្រូវបានគេទាញចេញពីគំនរផ្ទាំងថ្មបាក់បែក។ ជាងមួយសប្តាហ៍បន្ទាប់ពីគ្រោះមហន្តរាយនេះ ប្រជាជនជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ានៅតែគ្មានទីជំរក ខ្លះបង្ខំចិត្តដេកតាមចិញ្ចើមផ្លូវ ដោយសារតែផ្ទះរបស់ពួកគេត្រូវបានបំផ្លាញ ឬភ័យខ្លាចការដួលរលំសំណង់អគារបន្ថែមទៀត។ ស្រប​ពេល​​ជម្លោះស៊ីវិល​កំពុងបន្ត​នៅ​ប្រទេសមីយ៉ាន់ម៉ា កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយ​បាន​ពើប​ប្រទះ​នឹង​ភាព​ស្មុគស្មាញខ្លាំង ខណៈ​​មនុស្សជាង ៣​លាននាក់ត្រូវ​ជម្លៀស​ខ្លួន និង​ជិត ២០​លាននាក់កំពុង​ត្រូវការជំនួយ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • ឧកញ៉ា គិត ស៊ូឡា ឧបត្ថម្ភថវិកាចំនួន ១.០៩៩.៩៩៩ ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា

    ឧកញ៉ា គិត ស៊ូឡា ឧបត្ថម្ភថវិកាចំនួន ១.០៩៩.៩៩៩ ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា

    ភ្នំពេញ ៖ ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company ត្រូវជាកូនប្រុសអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ម្ចាស់ក្រុមហ៊ុន Royal Group ឧបត្ថម្ភថវិកាចំនួន ១.០៩៩.៩៩៩ ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company ត្រូវជាកូនប្រុសអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ម្ចាស់ក្រុមហ៊ុន Royal Group ដែលបានឧបត្ថម្ភថវិកាចំនួន ១.០៩៩.៩៩៩…

  • សង្ក្រាន្តសប្បុរសធម៌មរតកខ្មែរ កៀរគរថវិកាជួយសង្គម និង លើកស្ទួយផលិតផលក្នុងស្រុកបញ្ចប់ដោយជោគជ័យ

    សង្ក្រាន្តសប្បុរសធម៌មរតកខ្មែរ កៀរគរថវិកាជួយសង្គម និង លើកស្ទួយផលិតផលក្នុងស្រុកបញ្ចប់ដោយជោគជ័យ

    ភ្នំពេញ ៖ គំនិតផ្តួចផ្តើមបង្កើតកម្មវិធីសប្បុរសធម៌មួយ ដែលមានឈ្មោះថា សង្ក្រាន្តសប្បុរសធម៌មរតកខ្មែរ ឬ Songkran Heritage បានប្រព្រឹត្តិទៅ និងបញ្ចប់ដោយភាពរលូន និងទទួលជោគជ័យ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ដោយពិធីនេះរៀបចំឡើងទីតាំង Factory Phnom Penh។ ព្រឹត្តិការណ៍រៃអង្គាសប្រាក់ដ៏ពិសេសនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមទាំងមានការដាក់តាំងបង្ហាញផលិតផលធ្វើពីស្នាដៃកូនខ្មែរ ឬ “Made in Cambodia” ដោយមានការតាំងបង្ហាញនូវផលិតផលក្នុងស្រុក ជាសូត្រ គ្រឿងចម្លាក់ ព្រមទាំងការតាំងបង្ហាញនូវវប្បធមទំនៀមទំលាប់ប្រពៃណីរបស់កម្ពុជា និង ការប្រកាសបើកការផ្សព្វផ្សាយពីព្រឹត្តការណ៍ទេសចរណ៍ធុរកិច្ច Cambodia Tourism Golf Classic Master Open Amateur Series 2025 and Multinational Business Forum ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់២៨ ខែមេសា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ កម្មវិធីសប្បុរសធម៌ និងផ្សព្វផ្សយទេសចរណ៍វប្បធម៌នេះដែរ ក៏មានការចូលរួមពីធុរជនខ្មែរ…

  • សម្ដេចនាយករដ្ឋមន្ត្រី៖ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ជាការលើកកម្ពស់សមត្ថភាព ការពារជាតិរបស់កម្ពុជា

    សម្ដេចនាយករដ្ឋមន្ត្រី៖ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ជាការលើកកម្ពស់សមត្ថភាព ការពារជាតិរបស់កម្ពុជា

    (ព្រះសីហនុ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នំា២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា៖ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម និងការកសាងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នា កម្ពុជា-ចិន ផែរាម មិនត្រឹមតែបានឆ្លុះបញ្ចាំង ពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ចិន ប៉ុណ្ណោះទេ គឺថែមទាំងជាការលើកកម្ពស់សមត្ថភាពការពារជាតិរបស់កម្ពុជា ក៏ដូចជា ការគិតគូរដល់ផលប្រយោជន៍ជាតិ, ធានាសន្តិសុខជាតិ, សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ស្របតាមបាវចនា នៃគោលដៅជាយុទ្ធសាស្រ្តលើវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺ “សន្តិសុខ ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការអន្តរជាតិ” ព្រោះ កងទ័ព មិនត្រឹមតែជាកម្លំាងស្នូលក្នុងកិច្ចការពារបូរណភាពទឹកដីប៉ុណ្ណោះទេ គឺថែមទាំងជាកម្លាំងសំខាន់មួយ ដែលរួមចំណែកដល់ការអភិវឌ្ឍប្រ​ទេស​ជាតិ ក៏ដូចជាការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិផងដែរ ។ ជាមួយគ្នានេះ សម្ដេចធិបតី បានផ្ដល់អនុសាសន៍មួយចំនួន រួមមាន ៖ ទី១. បន្តពង្រឹង និង អភិវឌ្ឍវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា…

  • យុវជនស្ម័គ្រចិត្តជាង ៥ពាន់នាក់ បានចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ ឱ្យមានភាពសម្បូរបែប

    យុវជនស្ម័គ្រចិត្តជាង ៥ពាន់នាក់ បានចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ ឱ្យមានភាពសម្បូរបែប

    (ភ្នំពេញ)៖ ក្រុមការងារអង្គរសង្ក្រាន្ត បានទទួលយុវជនស្ម័គ្រចិត្តជាង ៥ពាន់នាក់ ចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ ឱ្យមានភាពសម្បូរបែប ក្នុងនោះ យុវជន ២/៣ មកពីបណ្តាខេត្ត-រាជធានី និង ១/៣ យុវជនស្ម័គ្រចិត្ត នៅខេត្តសៀមរាបស្រាប់ ហើយក្រុមយុវជនទាំងអស់ សុទ្ធតែទទួលបាននូវការផ្គត់ផ្គង់កន្លែងស្នាក់នៅសមរម្យ អាហារ និងសេវាដឹកជញ្ជូនផងដែរ ។ នេះជាការបញ្ជាក់របស់ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ក្នុងសិក្ខាសាលាតម្រង់ទិស និងផ្តល់ព័ត៌មានលម្អិត ជូនយុវជនស្ម័គ្រចិត្តទាំងអស់ បានស្វែងយល់ឱ្យកាន់តែច្បាស់អំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ដើម្បីត្រៀមខ្លួននៅក្នុងការរៀបចំព្រឹត្តិការណ៍នេះឱ្យមានភាពសម្បូរបែប និងដោយរលូន រង់ចាំស្វាគមន៍ភ្ញៀវជាតិ និងអន្ដរជាតិ ។ នៅក្នុងឱកាសនេះ ឯកឧត្តម សុខ សប្បាយណា បានធ្វើជាវាគ្មិនកិត្តិយសធ្វើបទបង្ហាញអំពីការរៀបចំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ដោយមានប្រសាសន៍ថា អង្គរសង្ក្រាន្តឆ្នាំ២០២៣ កន្លងទៅ ខេត្តសៀមរាប មានភ្ញៀវទេសចរជាតិ អន្តរជាតិជាង ២លាន១សែននាក់ ដែលជាមធ្យមភ្ញៀវទេសចរម្នាក់ៗ ចាយលុយអស់ប្រមាណ ៦០ដុល្លារ សម្រាប់អាហារ ថ្លៃស្នាក់នៅ…

  • ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល ក្រោយប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាលទៀត

    ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល ក្រោយប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាលទៀត

    (ភ្នំពេញ)៖ កូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុប្រមាណ ៤ថ្ងៃ ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ថតបានកូនផ្សោតថ្មីនេះ នៅវេលាម៉ោង ១ និង២៥នាទីរសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។ កូនផ្សោតនេះអាចកើតពីមេផ្សោតដែលមានលេខកូដ ១៣៥ និងស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៥ក្បាល ផ្សេងទៀត។ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទបានឧ្យដឹងថាគិតត្រឹមដើមខែមេសា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ៦ក្បាល ក្នុងនោះ៤ក្បាល កើតនៅខេត្តក្រចេះ និង២ក្បាលនៅខេត្តស្ទឹងត្រែង ដែលធ្វើឲ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាសរុប កើនឡើងដល់ចំនួន ១១០ក្បាល។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល ជាសេនាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីដួងចិត្ត ចំពោះការលះបង់របស់បងប្អូនឆ្មាំទន្លេទាំង៧២រូប នៅខេត្តស្ទឹងត្រែងនិងក្រចេះ ក្នុងបុព្វហេតុអភិរក្សសត្វផ្សោតទន្លេមេគង្គ ហើយក្រសួងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីគាំទ្រការងាររបស់បងប្អូនឆ្មាំទន្លេយើង៕ ដោយ ៖ ម៉ាដេប៉ូ