Category: ព័ត៌មានជាតិ
-

ឯកឧត្តមប្រធានរដ្ឋឡាវ៖ វត្តមានរបស់សម្តេចធិបតី និងគណៈប្រតិភូក្នុងឱកាសដ៏ក្រៀមក្រំនេះ ជាការបង្ហាញឱ្យឃើញនូវទំនាក់ទំនងជាប្រពៃណី មិត្តភាព សាមគ្គីភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែង រវាងប្រទេសទាំងពីរ
នារសៀលថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ថងលុន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នាយកឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានគណៈកម្មាធិការមជ្ឈិមបក្ស និងជាអតីតប្រធានរដ្ឋឡាវ។ ឯកឧត្តមប្រធានរដ្ឋបានថ្លែងថា៖ ក្នុងនាមបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ ឯកឧត្តមសូមថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងអរគុណសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្ញើព្រះរាជសារ និងលិខិតចូលរួមរំលែកទុក្ខ ជាមួយបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ ចំពោះមរណភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ ខាំតៃ ស៊ីផាន់ដន។ ឯកឧត្តមប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក្នុងឱកាសដ៏ក្រៀមក្រំ ដែលនេះជាការបង្ហាញឱ្យឃើញនូវទំនាក់ទំនងជាប្រពៃណី មិត្តភាព សាមគ្គីភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានរដ្ឋ បានបញ្ជាក់ថា មរណភាពរបស់ឯកឧត្ដម…
-

នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ
ក្នុងឱកាសអញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ជូនឯកឧត្តមនាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានរដ្ឋឡាវ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងចន្ទន៍។ ក្នុងឱកាសនៃជំនួបនេះ, សម្តេចធិបតី បានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ដែលបានឆ្លៀតឱកាសដ៏ក្រៀមក្រំនេះ ទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូ។ សម្តេចធិបតីក៏បានបញ្ជាក់ថា ក្នុងព្រះនាមព្រះមហាក្សត្រ, ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី, ក្រុមគ្រួសារ, រដ្ឋាភិបាល និងប្រជាជនឡាវ ចំពោះការបាត់បង់វីរបុរស និង ឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់ និងតស៊ូ ពេញមួយជីវិត ក្នុងការរំដោះ, កសាង និងអភិវឌ្ឍប្រទេសឡាវ ឱ្យរីកចម្រើនដូចសព្វថ្ងៃ ក៏ដូចជាបានចូលរួមពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ឡាវ។ សម្តេចធិបតី ក៏បានរំលឹកឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ថា ប្រទេសយើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវបន្តធ្វើរួមគ្នា សំដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិ…
-

ផ្លូវក្រាលកៅស៊ូ DBST ប្រវែង ១.៦៣៧ម៉ែត្រ នៅក្រុងស្ទឹងសែន ចាប់ផ្តើមសាងសង់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ DBST ប្រវែង ១.៦៣៧ ម៉ែត្រ ត្រូវបានបើកដំណើរការជាផ្លូវការ នៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការចូលរួមពី ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។ ឯកឧត្ដម នួន ផារ័ត្ន បានថ្លែងថា ផ្លូវនេះគឺជាការឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់ ដែលធ្លាប់ប្រឈមមុខនឹងបញ្ហាធ្វើដំណើរលំបាក និងមានហានិភ័យ។ ការសាងសង់ផ្លូវ DBST នេះ គឺមានគោលបំណងជួយឱ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល សុវត្ថិភាព និងចំណេញពេលវេលា។ លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន បានបញ្ជាក់ថា ផ្លូវនេះមានប្រវែងសរុប ១.៦៣៧ ម៉ែត្រ ដោយក្នុងនោះ ភូមិកំពង់ក្របៅមានប្រវែង ៨៦៥ ម៉ែត្រ និងភូមិក្រចាប់មានប្រវែង ៧៧២ ម៉ែត្រ។ ផ្លូវនេះក៏មានសារៈសំខាន់ជាទំនប់សន្តិភាពសម្រាប់ទប់ទឹក និងការពារទឹកជំនន់ចូលក្រុងផងដែរ។ ក្នុងឱកាសនេះ អភិបាលខេត្ត ឯកឧត្ដម នួន ផារ័ត្ន ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមថែរក្សាប្រយោជន៍រួមនេះ…
-

មន្ត្រីជាន់ខ្ពស់សុខាភិបាល ឱ្យបង្កើនការស្វែងរកអ្នកដែលមានផ្ទុកមេរោគរបេង និងមានជំងឺរបេង ដែលមិនទាន់ទទួលការធ្វើរោគវិនិច្ឆ័យ និងទទួលបានការព្យាបាល
(ភ្នំពេញ)៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានស្នើឱ្យមានការបន្តនូវកិច្ចសហការគ្នារវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងសូមបន្តជួយបង្កើននូវការស្វែងរកអ្នកដែលមានផ្ទុកមេរោគរបេង និងមានជំងឺរបេង ដែលមានប្រមាណ ៣៥%ផ្សេងទៀត ដែលនៅមិនទាន់ទទួលការធ្វើរោគវិនិច្ឆ័យ និងទទួលបានការព្យាបាល។ ការស្នើរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត យ៉ាងដូច្នេះ ក្នុងកម្មវិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោង SHIFT-TB and SAPPHIRE នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ ។ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានថ្លែងអំណរគុណ ការបន្តជួយពីរដ្ឋាភិបាលបារាំង និងរដ្ឋាភិបាលអូស្រ្តាលី ដល់ប្រជាពលរដ្ឋកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់ ក្នុងការជួយដល់កម្ពុជា ឆ្ពោះទៅរកការបញ្ចប់ជំងឺរបេង នៅឆ្នាំ២០៣០។ លោកជំទាវវេជ្ជបណ្ឌិត មានប្រសាសន៍ទៀតថា ជាក់ស្តែងព្រឹត្តិការណ៍ នៃការប្រកាសដាក់ឱ្យដំណើរការគម្រោងថ្ងៃនេះ ក៏បានបង្ហាញផងដែរ ពីកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាបំផុតរបស់មជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន ក្នុងភាពជាដៃគូជាមួយនឹងអង្គការ ខាណា (KHANA) ព្រមទាំងអង្គការដៃគូដទៃផ្សេងទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្រ្តីសុខាភិបាលទាំងអស់ ជាមួយនឹងកិច្ចសហការគ្នាបានយ៉ាងល្អ ក្នុងការរួមគ្នា ឆ្ពោះទៅបញ្ចប់ជំងឺរបេង តាមរយៈការពន្លឿន ការស្វែងរកអ្នកដែលរស់នៅជាមួយមេរោគរបេងតែមិនទាន់បានធ្វើរោគវិនិច្ឆ័យ ឱ្យទទួលបានការពិនិត្យ និងធ្វើរោគវិនិច្ឆ័យជំងឺរបេង…
-

ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យអាជ្ញាធរពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ក្នុងរាជធានីភ្នំពេញ ឱ្យបានល្អប្រសើរបំផុតនាឱកាសបុណ្យចូលឆ្នាំថ្មី
(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញមានប្រសាសន៌ថា៖ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ឱ្យបានល្អប្រសើរបំផុតនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។ ជាការសំខាន់ និងអាទិភាព ដែលអាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែគិតគួរ និងយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ដើម្បីឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រព្រឹត្តទៅដោយរលូន និងធានាថាមិនមានបញ្ហាកើតឡើង។ ក្នុងនោះដែរ ឯកឧត្តមអភិបាល ក៏បានណែនាំដល់គណៈបញ្ជាការឯភាពខណ្ឌ ក៏ដូចកំលាំងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់ លើការល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ ការត្រួតពិនិត្យជាតិអាល់កុល និងអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្ន និងបង្ការគ្រោះអគ្កិភ័យ កុំមានការធ្វេសប្រហែស ។ ឯកឧត្តម ឃួង ស្រេង បានណែនាំបែបនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីបន្តត្រួតពិនិត្យវឌ្ឍនភាពលើការងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែឆ្នាំ២០២៥ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនៅសាលារាជធានីភ្នំពេញ។ ឯកឧត្តមអភិបាល បានណែនាំជាពិសេសត្រូវធានាបានការពារផ្ទះ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ខណៈពួកគាត់ទៅលេងស្រុកកំណើតអស់ ដោយត្រូវដាក់កម្លាំងល្បាតជាប្រចាំ ។ ចំពោះទីតាំងដែលមានពលរដ្ឋទៅលេងកម្សាន្តច្រើន កងកម្លាំងសមត្ថកិច្ចត្រូវបង្កើនឲ្យកាន់តែច្រើនផងដែរ ដើម្បីធានាកុំមានបញ្ហាកើតឡើង ។ ឯកឧត្តមបានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ…
-

ជប៉ុនចាយជាង ២០០ លានដុល្លារផលិតមីស៊ីលថ្មីពីរប្រភេទ
តូក្យូ ៖ ប្រទេសជប៉ុនបានចំណាយលុយដល់ទៅជាង ២០០ លានដុល្លារ ដើម្បីផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ និងមីស៊ីលបញ្ជាទិសជាក់លាក់ថ្មី ដោយនិយាយថា ទុកប្រើទប់ទល់ការឈ្លានពានរបស់សត្រូវនាពេលអនាគត។ សារព័ត៌មាន Defense News បានរាយការណ៍ថា ក្រសួងការពារជាតិជប៉ុន និងក្រុមហ៊ុនជប៉ុន Mitsubishi Heavy Industries ហៅកាត់ (MHI) បានឈានដល់កិច្ចព្រមព្រៀងអភិវឌ្ឍមីស៊ីលថ្មីនេះ នៅក្នុងកិច្ចសន្យាតម្លៃ ២១៦ លានដុល្លារ ផលិតសម្រាប់យកងកម្លាំងស្វ័យការពារជប៉ុន។ នៅក្នុងកិច្ចសន្យាជាមួយក្រុមហ៊ុន MHI ភាគីទាំងពីរបានយល់ព្រមផលិតមីស៊ីលប្រភេទថ្មី បាញ់ចេញពីដីទៅដី និង មីស៊ីលបញ្ជាទិសជាក់លាក់បាញ់ចេញពីដីទៅនាវាមុជទឹករហូតដល់ឆ្នាំ ២០២៨ ហើយក្រសួងការពារជាតិជប៉ុនរំពឹងថា មីស៊ីលថ្មីនេះនឹងផលិតរួចរាល់នៅឆ្នាំ ២០៣២។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិជប៉ុន កិច្ចសន្យានេះគឺជាផ្នែកមួយនៃផែនការបង្កើនសមត្ថភាពមីស៊ីលរបស់ជប៉ុន ខណៈដែលប្រទេសអាស៊ីមួយនេះ ប្រឈមមុខនឹងការគំរាមកំហែងជាច្រើនក្នុងតំបន់ ជាពិសេសទុកប្រើការពារខ្លួន និងកម្ចាត់កងទ័ពឈ្លានពាន៕ ប្រភព ៖ Defense News ប្រែសម្រួល ៖ ឈឹម ទីណា
-

រញ្ជួយដីមីយ៉ាន់ម៉ា ៖ បុរសម្នាក់នៅមានជីវិតក្រោយជាប់ក្នុងគំនរថ្ម ៥ ថ្ងៃ
ណៃពិដោ ៖ ជារឿងមិនគួរឱ្យជឿ បុរសម្នាក់នៅរស់រានមានជីវិត បើទោះបីជាជាប់ក្នុងគំនរផ្ទាំងថ្មសណ្ឋាគារដួលរលំអស់រយៈពេល ៥ ថ្ងៃក៏ដោយ។ ក្រុមសង្គ្រោះបានចាយពេលរាប់ម៉ោង ទម្រាំអាចទាញបុរសម្នាក់នោះ ចេញពីកំទេចកំទីផ្ទាំងថ្ម ទាំងដែលរូបគេស្ថិតក្នុងសភាពស្គមស្លេកស្លាំង គ្មានកម្លាំងកំហែង ដោយសារដាច់បាយ និងទឹកជាច្រើនថ្ងៃ ប៉ុន្តែនៅតែខិតខំប្រឹងប្រែងតស៊ូរង់ចាំការជួយសង្គ្រោះ។ ហ្វូងមនុស្សនៅទីតាំងជួយសង្គ្រោះ បាននាំគ្នាទះដៃអបអរសាទរ និង ទឹកមុខពោលពេញដោយស្នាមញញឹម ទាំងក្នុងចិត្តមានអារម្មណ៍ថា នេះគឺជារឿងមិនគួរឱ្យជឿ។ បើតាមសម្តីរបស់មន្រ្តីពន្លត់អគ្គិភ័យ បុរសអាយុ ២៦ឆ្នាំរូបនេះបានរួចផុតជីវិតពីសេចក្តីស្លាប់ ដោយសារមានការជួយពីក្រុមសង្គ្រោះមីយ៉ាន់ម៉ា និងតួកគី ចេញពីគំនរផ្ទាំងថ្មសណ្ឋាគារ Aye Chan Thar នៃទីក្រុងណៃពិដោ នៅម៉ោងប្រហែល ១២និង៣០នាទីព្រឹកកាលពីថ្ងៃពុធ។ គិតមកទល់ពេលនេះ ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ វាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រសប្តាហ៍មុន បន្តកើនឡើងដល់ប្រហែល ៣.០០០ នាក់ហើយ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

-

អ៊ីស្រាអែលវាយលុកហ្គាហ្សា៦០០ទីតាំង ស្លាប់ជាង១,០០០នាក់
បរទេស៖ កងទ័ពអ៊ីស្រាអែលនិយាយថា ខ្លួនបានវាយលុកតំបន់ហ្គាហ្សា ជាង៦០០កន្លែង ស្លាប់មនុស្សជាង១ពាន់នាក់ ចាប់តាំងពីការវាយប្រហារ កក្រើកឡើងវិញមក។ យោធាអ៊ីស្រាអែលបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានវាយប្រហារលើអ្វីដែលហៅថា ក្រុមភេរវកម្ម នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី១៨ ខែមីនា។ លោកឧត្តមសេនីយត្រី Effie Defrin អ្នកនាំពាក្យយោធាបាននិយាយ នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថា «យើងបានវាយប្រហារគោលដៅ ភេរវករ ជាង ៦០០ ចាប់តាំងពីការប្រយុទ្ធគ្នាឡើងវិញ… រឿងតែមួយគត់ ដែលអាចពន្យឺតយើង គឺការដោះលែងចំណាប់ខ្មាំង របស់យើង»។ នៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយ បាននិយាយថា «ភេរវករជាង ២៥០នាក់ រួមទាំងភេរវករជាន់ខ្ពស់ ១២នាក់នៅក្នុងក្រុមហាម៉ាស ត្រូវបានសម្លាប់»។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាល នៅតំបន់ហ្គាហ្សា របស់ហាម៉ាស បាននិយាយថា មនុស្សចំនួន ១,១៦៣នាក់ ត្រូវបានសម្លាប់ នៅក្នុងទឹកដីប៉ាឡេស្ទីន ចាប់តាំងពីការប្រយុទ្ធគ្នាបានបន្តឡើងវិញ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-

ហុងគ្រីមិនធ្វើតាមដីកា ICC ដែលបង្គាប់ឲ្យឃាត់ខ្លួនមេធំអ៊ីស្រាអែល
បរទេស៖ ប្រទេសហុងគ្រី ដែលស្ថិតនៅតំបន់អឺរ៉ុបកណ្តាល កាលពីថ្ងៃព្រហស្បតិ៍ មិនអនុវត្តតាមដីកា របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ ICC ដែលបង្គាប់ឲ្យចាប់ឃាត់ខ្លួន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលធ្វើទស្សនកិច្ចនៅទីនោះ ហើយថែមទាំងប្រកាសថា ខ្លួននឹងចាកចេញពី ICC ទៀតផង។ លោក Viktor Orban នាយករដ្ឋមន្ត្រីហុងគ្រី បានប្រកាសដកខ្លួនបែបនេះ ក្នុងពេលទទួលជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលជាបុគ្គលត្រូវបានតុលាការ ICC ចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មសង្រ្គាម នៅតំបន់ហ្គាហ្សា។ លោក Netanyahu បានស្វាគមន៍ ការសម្រេចចិត្តនេះដោយលោកហៅថា “ក្លាហាន និងជាគោលការណ៍” ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល រូបនេះ តែងតែហៅ ICC ថា ជា “អង្គការពុករលួយ”។ ដោយបង្កើតឡើង ក្នុងឆ្នាំ ២០០២ តុលាការ ICC ស្វែងរកការកាត់ទោសបុគ្គល ដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរ របស់ពិភពលោក នៅពេលដែលប្រទេសសាម៉ី មិនអាចធ្វើដូច្នេះបាន ដោយខ្លួនឯង។ ជុំវិញការប្រកាសដកខ្លួន…