Category: ព័ត៌មានជាតិ
-

អភិបាលខេត្តកំពង់ចាម អញ្ជើញប្រគល់ទូកល្បឿនលឿន ២គ្រឿង អំណោយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
(ខេត្តកំពង់ចាម)៖ ដើម្បីរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើ ជាពិសេសពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញប្រគល់ទូកល្បឿនលឿន (អូប័រ) ចំនួន ២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម និងលោកជំទាវ ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើយ៉ាងណារៀបចំទុកដាក់ ក៏ដូចជាប្រើប្រាស់ទូកល្បឿនលឿននេះ ទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីឲ្យប្រើប្រាស់បានយូរអង្វែង។ គួរបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅ ឯកឧត្តម អ៊ុន ចាន់ដា ក៏ធ្លាប់បានផ្តល់ទូកល្បឿនលឿន ចំនួន ២គ្រឿងផងដែរ ជូនដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងបានយកទៅប្រើប្រាស់ក្នុងការជួយសង្គ្រោះ និងបង្រា្កបបទល្មើសគ្រប់ប្រភេទ តាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព៕ ដោយ ៖ លី ពៅ
-

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួនពីរ រួមមាន៖ ១-សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ២-សេចក្តីព្រាងគោលនយោបាយជាតិ ស្ដីពី ការដឹកជញ្ជូនតាមផ្លូវអាកាស ឆ្នាំ២០២៥-២០៣៥ ៕ អត្ថបទ ៖ វណ្ណលុក រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
-
![[BREAKING NEWS] ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានដកចេញពីតំណែង បន្ទាប់ពីតុលាការធម្មនុញ្ញ ចេញសាលក្រមសម្រេចគាំទ្រញត្តិចោទប្រកាន់ទម្លាក់តំណែងលោក នៅថ្ងៃសុក្រ ០៤ មេសា នេះ](http://165.232.167.198/wp-content/uploads/2025/04/photo_2025-04-04_09-36-00.jpg)
-

លោក Trump និយាយថា ការដំឡើងពន្ធកំពុងដំណើរការល្អ ខណៈប្រទេសនានាមានបំណងសងសឹក រដ្ឋបាលរបស់លោក Trump កំពុងប្រឈមការវាយបកជាសកលបន្ទាប់ពីការប្រកាសដំឡើងពន្ធជាបន្តបន្ទាប់លើបណ្តាប្រទេសជុំវិញពិភពលោក មិនថាជាគូប្រជែងរបស់សហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តដូចក៏ដោយ ខណៈប្រទេសទាំងនោះសន្យាឆ្លើយតប ដែលនឹងអាចបំផ្លិចបំផ្លាញសេដ្ឋកិច្ចអាមេរិក។
លោក Trump និយាយថា ការដំឡើងពន្ធកំពុងដំណើរការល្អ ខណៈប្រទេសនានាមានបំណងសងសឹក រដ្ឋបាលរបស់លោក Trump កំពុងប្រឈមការវាយបកជាសកលបន្ទាប់ពីការប្រកាសដំឡើងពន្ធជាបន្តបន្ទាប់លើបណ្តាប្រទេសជុំវិញពិភពលោក មិនថាជាគូប្រជែងរបស់សហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តដូចក៏ដោយ ខណៈប្រទេសទាំងនោះសន្យាឆ្លើយតប ដែលនឹងអាចបំផ្លិចបំផ្លាញសេដ្ឋកិច្ចអាមេរិក។ លោក Trump បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា លោកគិតថាចំណាត់ការពន្ធរបស់លោកកំពុងដំណើរការបានល្អ ។លោកបានបន្ថែមថា ប្រទេសនានាលើពិភពលោកបានទាញយកប្រយោជន៍ពីអាមេរិក ជាច្រើនឆ្នាំមកហើយ។ លោក Trump ក៏បានបញ្ជាក់ផងដែរថា ការដំឡើងពន្ធលើឱសថ និងបន្ទះឈីបនាពេលអនាគតត្រូវបានរំពឹងទុក ហើយបានលើកឡើងថាពន្ធទាំងនោះអាចនឹងត្រូវបានប្រើជាបន្ទះឈីបចរចាជាមួយប្រទេសផ្សេងទៀត។ ប្រទេសចិន ជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក ដែលលោក Trump បានបន្ថែមពន្ធសរុបដល់ទៅ៥៤% បានប្តេជ្ញាសងសឹកដោយជំរុញឱ្យសហរដ្ឋអាមេរិកផ្លាស់ប្តូរទិសដៅ។ នៅទីក្រុងប៉ារីស ក្រុមមន្ត្រីបារាំងបាននិយាយថា ពួកគេក៏កំពុងជំរុញឱ្យសហភាពអឺរ៉ុបផ្សេងទៀតយល់ព្រមលើការឆ្លើយតបដែលនឹងកំណត់គោលដៅអាជីវកម្មឌីជីថលរបស់សហរដ្ឋអាមេរិក ជាពិសេសបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស ដែលជាស្នូលសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិក និងរដ្ឋកាលីហ្វ័រនីញ៉ា៕
-

ទីក្រុងសេអ៊ូល តានតឹងខ្លាំង ខណៈថ្ងៃចេញសាលក្រមលើសំណុំរឿងលោក Yoon បានមកដល់ ក្រុមអ្នករិះគន់រាប់ពាន់នាក់របស់លោកប្រធានាធិបតីដែលរងការចោទប្រកាន់ទម្លាក់តំណែង លោក Yoon Suk-yeol បានប្រមូលផ្តុំគ្នាតវ៉ាយ៉ាងកុះករកាលពីថ្ងៃព្រហស្បតិ៍ (០៣ មេសា) ដោយស្រែកឃ្លាថា “៨ ទល់០” ដាក់ឧបករណ៍បំពងសម្លេង និងសរសេរលើផ្ទាំងបដានៅកណ្តាលទីក្រុងសេអ៊ូល ក្នុងតំបន់ Jongno ដែលកំពុងតែតានតឹងខ្លាំង ខណៈថ្ងៃសុក្រ ០៤ មេសា នេះមនុស្សម្នាក៏សម្រុកទៅប្រមូលផ្ដុំគ្នាមុខតុលារការធម្មនុញ្ញ ដើម្បីទន្ទឹងរង់ចាំសេចក្ដីសម្រេចជោគវាសនានយោបាយលោក Yoon។
ទីក្រុងសេអ៊ូល តានតឹងខ្លាំង ខណៈថ្ងៃចេញសាលក្រមលើសំណុំរឿងលោក Yoon បានមកដល់ ក្រុមអ្នករិះគន់រាប់ពាន់នាក់របស់លោកប្រធានាធិបតីដែលរងការចោទប្រកាន់ទម្លាក់តំណែង លោក Yoon Suk-yeol បានប្រមូលផ្តុំគ្នាតវ៉ាយ៉ាងកុះករកាលពីថ្ងៃព្រហស្បតិ៍ (០៣ មេសា) ដោយស្រែកឃ្លាថា “៨ ទល់០” ដាក់ឧបករណ៍បំពងសម្លេង និងសរសេរលើផ្ទាំងបដានៅកណ្តាលទីក្រុងសេអ៊ូល ក្នុងតំបន់ Jongno ដែលកំពុងតែតានតឹងខ្លាំង ខណៈថ្ងៃសុក្រ ០៤ មេសា នេះមនុស្សម្នាក៏សម្រុកទៅប្រមូលផ្ដុំគ្នាមុខតុលារការធម្មនុញ្ញ ដើម្បីទន្ទឹងរង់ចាំសេចក្ដីសម្រេចជោគវាសនានយោបាយលោក Yoon។ តុលាការធម្មនុញ្ញ គ្រោងនឹងចាប់ផ្តើមចេញសាលក្រមរបស់ខ្លួននៅម៉ោង ១១ព្រឹក (ម៉ោងក្នុងស្រុក) នៅក្នុងសម័យប្រជុំតាមកញ្ចក់ទូរទស្សន៍ជាតិ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន។ នៅផ្នែកខ្លះនៃទីក្រុងសេអ៊ូល និងកន្លែងផ្សេងទៀតក្នុងប្រទេស ប្រជាជនរាប់សែននាក់ត្រូវបានរំពឹងថានឹងចេញតវ៉ា ហើយអាជ្ញាធរនិយាយថា ផ្លូវសំខាន់ៗមួយចំនួននៅកណ្តាលទីក្រុងសេអ៊ូល អាចនឹងបិទចរាចរណ៍។ នៅថ្ងៃសុក្រនេះ រឿងមួយក្នុងចំណោមពីរនឹងកើតឡើងបន្ទាប់ពីសាលក្រមចុងក្រោយត្រូវប្រកាស នោះគឺ លោក Yoon នឹងត្រូវបានជម្រះពីការចោទប្រកាន់ រួចត្រឡប់ទៅកាន់តំណែងប្រធានាធីបតីវិញភ្លាមៗ ឬក៏លោក Yoon នឹងត្រូវរកឃើញថាមានកំហុស រួចត្រូវដកចេញពីតំណែង ហើយប្រទេសនេះនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងពេល ៦០ថ្ងៃ។ នគរបាលជាង ១៤.០០០នាក់ ត្រូវដាក់ពង្រាយនៅទូទាំងទីក្រុង ខណៈស្ថានីយ៍រថភ្លើងក្រោមដី…
-

ការដំឡើងពន្ធរបស់លោក Trump បានបំផ្លាញភាគហ៊ុនសកល តម្លៃប្រាក់ដុល្លារ មាស និងប្រេង ទីផ្សារភាគហ៊ុន និងប្រាក់ដុល្លារបានដាំក្បាលចុះកាលពីថ្ងៃព្រហស្បតិ៍ ៣មេសា បន្ទាប់ពីលោកប្រធានាធិបតី Donald Trump ដំឡើងពន្ធទូទាំងពិភពលោកចុងក្រោយ បានជំរុញឱ្យមានសង្រ្គាមពាណិជ្ជកម្ម ដែលមានក្ដីបារម្ភជាច្រើនថា នឹងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច និងបង្កើនអតិផរណា។
ការដំឡើងពន្ធរបស់លោក Trump បានបំផ្លាញភាគហ៊ុនសកល តម្លៃប្រាក់ដុល្លារ មាស និងប្រេង ទីផ្សារភាគហ៊ុន និងប្រាក់ដុល្លារបានដាំក្បាលចុះកាលពីថ្ងៃព្រហស្បតិ៍ ៣មេសា បន្ទាប់ពីលោកប្រធានាធិបតី Donald Trump ដំឡើងពន្ធទូទាំងពិភពលោកចុងក្រោយ បានជំរុញឱ្យមានសង្រ្គាមពាណិជ្ជកម្ម ដែលមានក្ដីបារម្ភជាច្រើនថា នឹងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច និងបង្កើនអតិផរណា។ ប្រាក់ដុល្លារបានធ្លាក់ចុះ ២,៦%ធៀបនឹងប្រាក់អឺរ៉ូ ដែលជាការធ្លាក់ចុះដ៏ធំបំផុតក្នុងពេលតែថ្ងៃមួយ ក្នុងរយៈពេលមួយទសវត្សរ៍ ហើយបានទទួលរងការខាតបង់យ៉ាងខ្លាំងផងដែរ ធៀបនឹងប្រាក់យ៉េន និងផោនអង់គ្លេស រីឯភាគហ៊ុនប្រេងក៏បានធ្លាក់ចុះផងដែរ។ នៅលើទីផ្សារភាគហ៊ុន ភាគហ៊ុន Nasdaq Composite ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ Wall Street បានធ្លាក់ចុះប្រហែល ៦ ភាគរយ ខណៈភាគហ៊ុន S&P 500 មើលឃើញការធ្លាក់ចុះធំបំផុតក្នុងមួយថ្ងៃចាប់តាំងពីឆ្នាំ២០២០មក។ ភាគហ៊ុននៅក្នុងក្រុមហ៊ុននានា ដែលពឹងផ្អែកលើកម្លាំងពលកម្មទាប ក្នុងរោងចក្រនៅបរទេសបានធ្លាក់ចុះយ៉ាងខ្លាំង ទន្ទឹមនឹងភាគហ៊ុនរបស់ក្រុមហ៊ុន Nike ធ្លាក់ចុះជាង ១១% និងភាគហ៊ុនក្រុមហ៊ុនសម្លៀកបំពាក់ Gap ធ្លាក់ចុះជាង២០% ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple ដែលទូរស័ព្ទដៃ iPhone របស់ខ្លួនផលិតយ៉ាងច្រើននៅក្នុងប្រទេសចិន…
-

ក្រសួងកសិកម្ម សហភាពអឺរ៉ុប និងអង្គការ FAO គ្រោងរៀបចំ «ទិវាភពផែនដី» រួមគ្នានៅចុងខែមេសានេះ
(ភ្នំពេញ)៖ ក្រសួងកសិកម្ម តំណាងសហភាពអឺរ៉ុប (EU) ,អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នឹងរួមសហការគ្នា ក្នុងការផ្សព្វផ្សាយព័ត៌មាន សម្រាប់ «ទិវាភពផែនដី» ក្រោមប្រធានបទ «ការគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាព»នៅចុងខែមេសា ឆ្នាំ២០២៥ខាងមុខ។ ក្នុងជំនួបពិភាក្សារវាងលោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា តំណាងសហភាពអឺរ៉ុប (EU) និង អង្គការ FAO ស្ដីពីការផ្សព្វផ្សាយព័ត៌មាន សម្រាប់ «ទិវាភពផែនដី» នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការស្វាគមន៍ចំពោះកិច្ចសហការរវាងក្រសួង ជាមួយតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា និងអង្គការ FAO ដែលបានដំណើរការយ៉ាងរលូន និងបានផ្ដល់ប្រយោជន៍ជាច្រើនទៅដល់ប្រជាជន តាមរយៈការផ្សព្វផ្សាយនាពេលកន្លងមក។ លោកជំទាវអនុរដ្ឋលេខាធិការ បានឱ្យដឹងដែរថាសម្រាប់ «ទិវាភពផែនដី» ដែលក្រសួងកសិកម្ម សហភាពអឺរ៉ុប និងអង្គការ FAO គ្រោងរៀបចំរួមគ្នានៅចុងខែមេសា ឆ្នាំ២០២៥នេះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើឯកសារទស្សនាទាននៃកម្មវិធី ដែលនឹងប្រព្រឹត្តឡើង ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម…
-

ឯកឧត្តម រដ្ឋមន្រ្តី ឈាង រ៉ា ជំរុញឱ្យមន្ទីរពេទ្យ ត្រូវបង្កើនការពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈ ដែលជាគោលការណ៍ ក្នុងការបំពេញភារកិច្ច
(ភ្នំពេញ)៖ គ្រប់មន្ទីរពេទ្យទាំងអស់ ត្រូវបង្កើនការពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈ ដែលជាគោលការណ៍ ជាអាយុជីវិត ជាជំនឿជឿជាក់ ក្នុងការបំពេញភារកិច្ច ដោយការតាំងចិត្តជាមួយឆន្ទៈខ្ពស់ និងសេចក្តីអាណិតស្រឡាញ់ចំពោះកុមារ ផ្សារភ្ជាប់ជាមួយក្រុមគ្រួសារអ្នកជំងឺ ។ ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានលើកឡើងបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់មន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ។ ឯកឧត្ដមរដ្ឋមន្រ្តី បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងកម្លាំងចិត្ត នាំមកនូវស្នាដៃជូនមន្ទីរពេទ្យ ដែលមានការប្រែប្រួលថ្មីៗជាច្រើន ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារទំនើប ការកសាងសមត្ថភាពមន្រ្តី ឱ្យកាន់តែសមត្ថភាពខ្ពស់ ស្របទៅតាមបទដ្ឋានវិទ្យាសាស្រ្ត និងស្តង់ដាជាតិ ប្រកបដោយនវានុវត្តន៍ ក្នុងការជួយធ្វើរោគវិនិច្ឆ័យឱ្យបានរហ័ស និងសុក្រឹតភាព ដើម្បីបេសកកម្មក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន និងជាពិសេសកុមារកម្ពុជា។ ឯកឧត្តម ឈាង រ៉ា បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល នៃមន្ទីរពេទ្យទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ លើការងារកសាងសមត្ថភាព ទាំងជំនាញវេជ្ជសាស្ត្រ និងភាពជាអ្នកដឹកនាំ តាមរយៈការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍គ្នា និងការធ្វើនវានុវត្តន៍បច្ចេកវិទ្យា…
-

ពន្ធថ្មីលោក Trump រញ្ជួយភាគហ៊ុនពិភពលោក ប៉ះពាល់ខ្លាំងជាងគេវិស័យបច្ចេកវិទ្យា
បរទេស ៖ ភាគហ៊ុនក្នុងពិភពលោកបានធ្លាក់ចុះ ហើយវិនិយោគិនកំពុងស្វះស្វែងរកទីសុវត្ថិភាពសម្រាប់មូលបត្របំណុល មាស និងប្រាក់យ៉េនជប៉ុន នៅថ្ងៃព្រហស្បតិ៍ (០៣ មេសា) នេះ ខណៈលោកប្រធានាធិបតីអាមេរិក Donald Trump បើកបង្ហាញការដំឡើងពន្ធ ដែលមានទំហំធំជាងការរំពឹងទុក ទៅលើសេដ្ឋកិច្ចជុំវិញពិភពលោក ដោយប៉ះពាល់ពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ វិស័យបច្ចេកវិទ្យារងការវាយលុកខ្លាំងជាងគេ ខណៈមជ្ឈមណ្ឌលផលិតកម្មនៅចិន និងកោះតៃវ៉ាន់ ប្រឈមការយកពន្ធថ្មីលើស ៣០% ដែលនាំឱ្យពន្ធសរុបកើនឡើងដល់ ៥៤% លើការនាំចូលពីចិន។ ភាគហ៊ុនរបស់ Nasdaq ធ្លាក់ ៣,៣% ហើយនៅក្នុងការជួញដូរក្រោយម៉ោង ទឹកប្រាក់ប្រមាណ ៧៦០ពាន់លានដុល្លារ ត្រូវលុបចោលពីតម្លៃទីផ្សារនៃស្ថាប័នបច្ចេកវិទ្យានាំមុខគេ Magnificent Seven។ Apple រងគ្រោះខ្លាំងបំផុត ដោយហ៊ុនក្រុមហ៊ុនផលិតទូរស័ព្ទ iPhone នៅចិន ធ្លាក់ចុះជិត ៧%។ ភាគហ៊ុន S&P 500 ថយចុះ ២,៧% ហើយហ៊ុន FTSE ធ្លាក់ ១,៦% ខណៈភាគហ៊ុនអឺរ៉ុប រអិលចុះជិត ២%។…
-

លោកជំទាវរដ្ឋមន្ត្រី ចម និម្មល៖ ពន្ធដែលកម្ពុជា កំណត់យកពីទំនិញអាមេរិក គឺមានត្រឹមតែ ២៩.៤% ភាគរយប៉ុណ្ណោះ មិនមែន ៩៧% នោះទេ
លោកជំទាវរដ្ឋមន្ត្រី ចម និម្មល៖ ពន្ធដែលកម្ពុជា កំណត់យកពីទំនិញអាមេរិក គឺមានត្រឹមតែ ២៩.៤% ភាគរយប៉ុណ្ណោះ មិនមែន ៩៧% នោះទេ ……….. លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ “កម្ពុជា ក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលមាន ១៦៦ប្រទេស យើងមានការកំណត់នូវបន្ទាត់ពន្ធគយជាមួយគ្នាជារួម ក្នុងនោះកម្ពុជាបានកំណត់ នៅក្នុងកាតព្វកិច្ចរបស់ខ្លួន គឺការយកពន្ធនៃផលិតផលនាំចូលមិនថា សហរដ្ឋអាមេរិក ឬក៏របស់ដៃគូពាណិជ្ជកម្មផ្សេងទៀតនោះទេ គឺកម្ពុជា បានយកចន្លោះពី ០ រហូតដល់ ៣៥% ដែលជាចំនួនខ្ពស់បំផុត”។ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងដូច្នេះក្នុងបទសម្ភាសន៍ពិសេសមួយនាយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ដោយបានបញ្ជាក់បន្ថែមថា៖ “នៅក្នុងឆ្នាំ២០២៤ ជញ្ជីងពាណិជ្ជកម្មលើការនាំចូលរបស់ផលិតផលអាមេរិកមកកម្ពុជា ដែលមានតម្លៃប្រមាណ ៣០០លានដុល្លារ បន្ទាត់ពន្ធខ្ពស់បំផុត ដែលយើងមានទៅលើផលិតផលនាំចូល របស់សហរដ្ឋអាមេរិក គឺមានត្រឹមតែ ២៩.៤% នោះទេ មានន័យថាទាបជាង ៣៥% ដែលជាបន្ទាត់ពន្ធដែលមានជារួម លើផលិតផលនៃពាណិជ្ជកម្មដៃគូទាំងអស់ផងដែរ”។ សូមរម្លឹកថា នៅថ្ងៃទី០៣ ខែមេសា…