Category: ព័ត៌មានជាតិ​

  • ក្រសួងកសិកម្ម សហភាពអឺរ៉ុប និងអង្គការ FAO គ្រោងរៀប​ចំ «ទិវាភពផែនដី» រួមគ្នានៅចុងខែមេសានេះ

    ក្រសួងកសិកម្ម សហភាពអឺរ៉ុប និងអង្គការ FAO គ្រោងរៀប​ចំ «ទិវាភពផែនដី» រួមគ្នានៅចុងខែមេសានេះ

    (ភ្នំពេញ)៖ ក្រសួងកសិកម្ម តំណាងសហភាពអឺរ៉ុប (EU) ,អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នឹងរួមសហការគ្នា ក្នុងការផ្សព្វផ្សាយព័ត៌មាន សម្រាប់ «ទិវាភពផែនដី» ក្រោមប្រធានបទ «ការគ្រប់គ្រងធនធាន​ជលផល​ប្រកបដោយចីរភាព»នៅចុងខែមេសា ឆ្នាំ២០២៥​ខាងមុខ។ ក្នុងជំនួបពិភាក្សារវាងលោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា តំណាងសហភាពអឺរ៉ុប (EU) និង អង្គការ FAO ស្ដីពីការផ្សព្វផ្សាយព័ត៌មាន សម្រាប់ «ទិវាភពផែនដី» នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការស្វាគមន៍ចំពោះកិច្ចសហការរវាងក្រសួង ជាមួយតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា និងអង្គការ FAO ដែលបានដំណើរការយ៉ាងរលូន និងបានផ្ដល់ប្រយោជន៍ជាច្រើនទៅដល់ប្រជាជន តាមរយៈការផ្សព្វផ្សាយនាពេលកន្លងមក។ លោកជំទាវអនុរដ្ឋលេខាធិការ បានឱ្យដឹងដែរថាសម្រាប់ «ទិវាភពផែនដី» ដែលក្រសួងកសិកម្ម សហភាពអឺរ៉ុប និងអង្គការ FAO គ្រោងរៀបចំរួមគ្នានៅចុងខែមេសា ឆ្នាំ២០២៥នេះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើឯកសារទស្សនាទាននៃកម្មវិធី ដែលនឹងប្រព្រឹត្តឡើង ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម…

  • ឯកឧត្តម រដ្ឋមន្រ្តី ឈាង រ៉ា ជំរុញឱ្យមន្ទីរពេទ្យ ត្រូវបង្កើនការ​ពង្រឹង​លើ​ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាគោលការណ៍ ក្នុង​ការ​បំពេញភារកិច្ច

    ឯកឧត្តម រដ្ឋមន្រ្តី ឈាង រ៉ា ជំរុញឱ្យមន្ទីរពេទ្យ ត្រូវបង្កើនការ​ពង្រឹង​លើ​ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាគោលការណ៍ ក្នុង​ការ​បំពេញភារកិច្ច

    (ភ្នំពេញ)៖ គ្រប់មន្ទីរពេទ្យទាំងអស់ ត្រូវបង្កើនការ​ពង្រឹង​លើ​ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាគោលការណ៍ ជាអាយុជីវិត ជាជំនឿជឿជាក់ ក្នុងការបំពេញភារកិច្ច ដោយការតាំងចិត្ត​ជាមួយឆន្ទៈខ្ពស់ និងសេចក្តីអាណិ​ត​ស្រឡាញ់ចំពោះកុមារ ផ្សារភ្ជាប់ជាមួយក្រុមគ្រួសារអ្នកជំងឺ ។ ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានលើកឡើងបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុប​ការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់មន្ទីរ​ពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ។ ឯកឧត្ដមរដ្ឋមន្រ្តី បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់​កម្លាំងកាយ និងកម្លាំងចិត្ត នាំមកនូវស្នាដៃជូនមន្ទីរពេទ្យ ដែលមានការប្រែប្រួលថ្មីៗជាច្រើន ទាំងការកសាង​ហេដ្ឋា​រចនាសម្ព័ន្ធ សម្ភារៈបរិក្ខារទំនើប ការកសាងសមត្ថភាពមន្រ្តី ឱ្យកាន់តែសមត្ថភាពខ្ពស់ ស្របទៅតាមបទដ្ឋានវិទ្យាសាស្រ្ត និងស្តង់ដាជាតិ ប្រកបដោយនវានុវត្តន៍ ក្នុងការជួយ​ធ្វើរោគ​វិនិច្ឆ័យឱ្យបានរហ័ស និងសុក្រឹតភាព ដើម្បីបេសកកម្មក្នុង​ការ​លើក​កម្ពស់សុខុមាលភាពប្រជាជន និងជាពិសេស​កុមារកម្ពុជា។ ឯកឧត្តម ឈាង រ៉ា បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តី​សុខា​ភិបាល នៃមន្ទីរពេទ្យទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ លើការងារកសាងសមត្ថភាព ទាំងជំនាញវេជ្ជសាស្ត្រ និង​ភាព​ជាអ្នកដឹកនាំ តាមរយៈការបណ្តុះបណ្តាល និងចែក​រំលែក​បទ​ពិសោធន៍គ្នា និងការធ្វើនវានុវត្តន៍បច្ចេកវិទ្យា…

  • ពន្ធថ្មីលោក Trump រញ្ជួយភាគហ៊ុនពិភពលោក ប៉ះពាល់ខ្លាំងជាងគេវិស័យបច្ចេកវិទ្យា

    ពន្ធថ្មីលោក Trump រញ្ជួយភាគហ៊ុនពិភពលោក ប៉ះពាល់ខ្លាំងជាងគេវិស័យបច្ចេកវិទ្យា

    បរទេស ៖ ភាគហ៊ុនក្នុងពិភពលោកបានធ្លាក់ចុះ ហើយវិនិយោគិនកំពុងស្វះស្វែងរកទីសុវត្ថិភាពសម្រាប់មូលបត្របំណុល មាស និងប្រាក់យ៉េនជប៉ុន នៅថ្ងៃព្រហស្បតិ៍ (០៣ មេសា) នេះ ខណៈលោកប្រធានាធិបតីអាមេរិក Donald Trump បើកបង្ហាញការដំឡើងពន្ធ ដែលមានទំហំធំជាងការរំពឹងទុក ទៅលើសេដ្ឋកិច្ចជុំវិញពិភពលោក ដោយប៉ះពាល់ពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ វិស័យបច្ចេកវិទ្យារងការវាយលុកខ្លាំងជាងគេ ខណៈមជ្ឈមណ្ឌលផលិតកម្មនៅចិន និងកោះតៃវ៉ាន់ ប្រឈមការយកពន្ធថ្មីលើស ៣០% ដែលនាំឱ្យពន្ធសរុបកើនឡើងដល់ ៥៤% លើការនាំចូលពីចិន។ ភាគហ៊ុនរបស់ Nasdaq ធ្លាក់ ៣,៣% ហើយនៅក្នុងការជួញដូរក្រោយម៉ោង ទឹកប្រាក់ប្រមាណ ៧៦០ពាន់លានដុល្លារ ត្រូវលុបចោលពីតម្លៃទីផ្សារនៃស្ថាប័នបច្ចេកវិទ្យានាំមុខគេ Magnificent Seven។ Apple រងគ្រោះខ្លាំងបំផុត ដោយហ៊ុនក្រុមហ៊ុនផលិតទូរស័ព្ទ iPhone នៅចិន ធ្លាក់ចុះជិត ៧%។ ភាគហ៊ុន S&P 500 ថយចុះ ២,៧% ហើយហ៊ុន FTSE ធ្លាក់ ១,៦% ខណៈភាគហ៊ុនអឺរ៉ុប រអិលចុះជិត ២%។…

  • លោកជំទាវរដ្ឋមន្ត្រី ចម និម្មល៖ ពន្ធដែលកម្ពុជា កំណត់យកពីទំនិញអាមេរិក គឺមានត្រឹមតែ ២៩.៤% ភាគរយប៉ុណ្ណោះ មិនមែន ៩៧% នោះទេ

    លោកជំទាវរដ្ឋមន្ត្រី ចម និម្មល៖ ពន្ធដែលកម្ពុជា កំណត់យកពីទំនិញអាមេរិក គឺមានត្រឹមតែ ២៩.៤% ភាគរយប៉ុណ្ណោះ មិនមែន ៩៧% នោះទេ

    លោកជំទាវរដ្ឋមន្ត្រី ចម និម្មល៖ ពន្ធដែលកម្ពុជា កំណត់យកពីទំនិញអាមេរិក គឺមានត្រឹមតែ ២៩.៤% ភាគរយប៉ុណ្ណោះ មិនមែន ៩៧% នោះទេ ……….. លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ “កម្ពុជា ក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលមាន ១៦៦ប្រទេស យើងមានការកំណត់នូវបន្ទាត់ពន្ធគយជាមួយគ្នាជារួម ក្នុងនោះកម្ពុជាបានកំណត់ នៅក្នុងកាតព្វកិច្ចរបស់ខ្លួន គឺការយកពន្ធនៃផលិតផលនាំចូលមិនថា សហរដ្ឋអាមេរិក ឬក៏របស់ដៃគូពាណិជ្ជកម្មផ្សេងទៀតនោះទេ គឺកម្ពុជា បានយកចន្លោះពី ០ រហូតដល់ ៣៥% ដែលជាចំនួនខ្ពស់បំផុត”។ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងដូច្នេះក្នុងបទសម្ភាសន៍ពិសេសមួយនាយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ដោយបានបញ្ជាក់បន្ថែមថា៖ “នៅក្នុងឆ្នាំ២០២៤ ជញ្ជីងពាណិជ្ជកម្មលើការនាំចូលរបស់ផលិតផលអាមេរិកមកកម្ពុជា ដែលមានតម្លៃប្រមាណ ៣០០លានដុល្លារ បន្ទាត់ពន្ធខ្ពស់បំផុត ដែល​យើងមានទៅ​​លើផលិតផលនាំចូល​ ​របស់សហរដ្ឋអាមេរិក គឺមានត្រឹមតែ ២៩.៤% នោះទេ មានន័យថាទាបជាង ៣៥% ដែលជាបន្ទាត់ពន្ធដែលមានជារួម លើផលិតផលនៃពាណិជ្ជកម្មដៃគូទាំងអស់ផងដែរ”។ សូមរម្លឹកថា នៅថ្ងៃទី០៣ ខែមេសា…

  • មីយ៉ាន់ម៉ាពឹងលើទន្លេក្បែរស្ពានបាក់ អស់សង្ឃឹម

    មីយ៉ាន់ម៉ាពឹងលើទន្លេក្បែរស្ពានបាក់ អស់សង្ឃឹម

    បរទេស ៖ ជនរងគ្រោះដោយសារការរញ្ជួយដី នៅទីក្រុង Sagaing ប្រទេសមីយ៉ាន់ម៉ា បានប្រមូលផ្តុំគ្នា នៅមាត់ទន្លេ Irrawaddy នៅពេលថ្ងៃលិច ដើម្បីបោកខោអាវ និង ងូតទឹកនៅជិតស្ពាន ដែលដួលរលំកាលពីសម័យអាណានិគម ខណៈដែលប្រជាជន អស់សង្ឃឹមនឹងជំនួយ។ មនុស្សរាប់រយនាក់អស់សង្ឃឹម ក្នុងការទទួលជំនួយ បានតម្រង់ជួរ ឆ្លងកាត់ចរាចរណ៍ ទប់ទល់នឹងកំដៅ។ ៥ថ្ងៃ បន្ទាប់ពីការរញ្ជួយដី ដ៏សាហាវ ទីក្រុងដែលមានចម្ងាយត្រឹមតែ១៤គីឡូម៉ែត្រ ពីចំណុចកណ្តាល នៃការរញ្ជួយដីនោះមួយនេះ ជួបការលំបាក ជាមួយនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងហេដ្ឋារចនាសម្ព័ន្ធ និង រារាំងបន្ថែមទៀត ដោយសារតែសង្រ្គាមស៊ីវិលដែលកំពុងបន្ត។ លោកស្រី Cho Cho Mar បានប្រាប់ AFP ពេលកំពុងរង់ចាំជំនួយថា «ខ្ញុំមិនដឹងពីរបៀបជួសជុលផ្ទះរបស់ខ្ញុំទេ»។ ស្ត្រីជាម្តាយ អាយុ៣៥ឆ្នាំ ដែលមានកូនបីនាក់ កំពុងទទួលបន្ទុកដ៏ធ្ងន់ បាននិយាយរៀបរាប់ ទាំងអស់សង្ឃឹមថា «ខ្ញុំក៏បារម្ភចំពោះម្ដាយខ្ញុំដែរ»។ រញ្ជួយដី កម្រិត៧.៧រិចទ័រ បណ្តាលឲ្យមនុស្សជិត ៣,០០០នាក់បានស្លាប់ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ៕

  • ប្រមុខរបបយោធាមីយ៉ាន់ម៉ានឹងចូលរួមកិច្ចប្រជុំនៅថៃនៅថ្ងៃនេះ

    ប្រមុខរបបយោធាមីយ៉ាន់ម៉ានឹងចូលរួមកិច្ចប្រជុំនៅថៃនៅថ្ងៃនេះ

    បរទេស៖ ប្រមុខរបបយោធាមីយ៉ាន់ម៉ា ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរ ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលកិច្ចប្រជុំកំពូលក្នុងតំបន់ ៦ថ្ងៃ បន្ទាប់ពីប្រទេសដែលគ្រប់គ្រងដោយកងកម្លាំងប្រដាប់អាវុធមួយនេះ ត្រូវបានវាយប្រហារ ដោយការរញ្ជួយដី ដ៏សាហាវមួយ។ លោក Min Aung Hlaing នឹងចូលរួមក្នុងការជួបជុំ BIMSTEC ដែលជាប្រទេសចំនួន៧ នៃឈូងសមុទ្រ Bengal ដោយលោកនឹងលើកឡើងពីការឆ្លើយតប ចំពោះគ្រោះរញ្ជួយដីកម្រិត ៧.៧ រិចទ័រ កាលពីថ្ងៃសុក្រ ដែលបានសម្លាប់មនុស្សជិត ៣,០០០នាក់។ ប្រទេសជាច្រើនបានបញ្ជូនជំនួយ និងក្រុមអ្នកជួយសង្គ្រោះ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែ ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង សង្គ្រាមស៊ីវិលដ៏រង្គោះរង្គើរបស់ប្រទេសនេះ បានរារាំងដល់កិច្ចខិតខំប្រឹងប្រែង នាំជំនួយ។ ប្រទេស មីយ៉ាន់ម៉ា បានជាប់នៅក្នុងជម្លោះដ៏ឃោរឃៅ ចាប់តាំងពីឆ្នាំ២០២១ នៅពេលដែលយោធារបស់លោក Min Aung Hlaing បានដណ្តើមអំណាច ពីរដ្ឋាភិបាលស៊ីវិល របស់លោកស្រី Aung San Suu Kyi។ មានសេចក្តីរាយការណ៍ពីការប៉ះទង្គិចគ្នា ជាបន្តបន្ទាប់…

  • កាណាដាប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងសង្គ្រាមពន្ធរបស់លោក ត្រាំ

    កាណាដាប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងសង្គ្រាមពន្ធរបស់លោក ត្រាំ

    អូតាវ៉ា ៖ មេដឹកនាំកាណាដាបាននិយាយកាលពីថ្ងៃពុធថា ប្រទេសរបស់ខ្លួននឹងប្តេជ្ញាប្រយុទ្ធជាមួយការយកពន្ធហួសហេតុនៃរដ្ឋបាលលោក ដូណាល់ ត្រាំ ជាមួយនឹងវិធានការប្រឆាំងតបតវិញ។ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានសន្យាថា នឹងធ្វើសកម្មភាពដោយមានគោលបំណង និងដោយកម្លាំង ដើម្បីប្រឆាំងនឹងពន្ធលើរថយន្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលនឹងនាំយកការគាំទ្រដល់កម្មករដែលរងផលប៉ះពាល់។ លោក Carney បន្តថា នៅក្នុងវិបត្តិមួយ វាជារឿងសំខាន់ក្នុងការរួមគ្នា ហើយវាចាំបាច់ណាស់ ក្នុងការធ្វើសកម្មភាពប្រកបដោយគោលបំណង និងដោយកម្លាំង ខណៈដែលវិស័យយុទ្ធសាស្ត្ររបស់កាណាដាកំពុងប្រឈមមុខនឹងការគំរាមកំហែងដ៏មានសក្តានុពលរបស់អាមេរិក។ នាយករដ្ឋមន្ត្រីកាណាដារូបនេះ បានសង្កត់ធ្ងន់ថា លោកនឹងពិគ្រោះយោបល់ជាមួយអភិបាលខេត្ត និងដែនដីរបស់កាណាដា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយវិធានការសងសឹកលម្អិត ត្រូវបានរំពឹងថា នឹងត្រូវប្រកាសនៅពេលនោះតែម្តង។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីការដំឡើងពន្ធគយទ្រង់ទ្រាយធំថ្មី ដែលជាផែនការលោកដាក់ឈ្មោះថា «ទិវារំដោះអាមេរិក»។ ទន្ទឹមគ្នា ក្រុមអ្នកវិភាគជាសកលបានរំពឹងថា សង្គ្រាមពាណិជ្ជកម្មដ៏ធំសម្បើមអាចនឹងផ្ទុះឡើងក្នុងពេលដ៏ខ្លីខាងមុខ៕

  • ពលករខ្មែរនៅប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតជាបណ្តើរៗ ដើម្បីត្រៀម ចូលរួមបុណ្យចូលឆ្នាំថ្មី

    ពលករខ្មែរនៅប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតជាបណ្តើរៗ ដើម្បីត្រៀម ចូលរួមបុណ្យចូលឆ្នាំថ្មី

    បាត់ដំបង៖នៅច្រកទ្វារអន្តរជាតិដូង នៃស្រុកកំរៀង ខេត្តបាត់ដំបង ជាការកត់​សម្គាល់​ចាប់តាំងពីដើមខែមេសាមក ប្រជា​ពលរដ្ឋ ជា​ពលករ​ខ្មែរធ្វើការ​នៅប្រទេស​ថៃបានចាប់​ផ្តើម​នាំ​​គ្នាធ្វើដំណើរវិលត្រឡប់មកកាន់​​ស្រុកកំណើត​រ​ជា​បណ្តើរៗ ខណៈច្រកដទៃទៀត ដែលមានព្រំដែនជាប់ជាមួយ​ប្រទេស​ថៃ ក៏បាន​សភាព​ស្រដៀងៗគ្នានេះដែរ គ្រាន់តែ​មាន​ចំនួនតិច ឬច្រើនប៉ុណ្ណោះ ។ សមត្ថកិច្ចប្រចាំច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់​ដំបងបានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ​២០២៥មក វត្តមាន​ពលករខ្មែរ​ដែលចេញទៅធ្វើការនៅប្រទេសថៃបានវិលត្រឡប់ចូលមកកម្ពុជាវិញជាបន្តបន្ទាប់​ខុសប្លែកពីថ្ងៃធម្មតា​ ។លំហូរពលករវិលត្រលប់មិនខុសពីបណ្ដាឆ្នាំមុនដែរ គឺនៅ​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជិតមកដល់ ពលករខ្មែរតែងតែធ្វើ​ដំណើរវិលមកស្រុកកំណើតវិញដើម្បីជួបជុំសាច់ញាតិដើម្បីប្រារព្ធចូលឆ្នាំថ្មី។ នៅច្រកទ្វារព្រំដែនអន្តរជាតិដូង ដដែលគ្រាន់តែរយៈពេលពីរថ្ងៃពីថ្ងៃទី១ និងទី២ ខែមេសា មានពលករខ្មែរជិត៥ពាន់​នាក់បានធ្វើដំណើរចូលតាមច្រកនេះ ស្របគ្នា​ការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល ប្រទេសថៃ អំឡុងពេល​បុណ្យ​ចូលឆ្នាំថ្មី ដែលបានចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមេសារហូតដល់ថ្ងៃទី១៥ ខែឧសភា ។ តាមរយៈនៃការវិលត្រឡប់មកកាន់ស្រុកកំណើតវិញរបស់បងប្អូនពលករប្រកបដោយ​ទឹកមុខ​សប្បាយរីករាយស្រស់ស្រាយ ចំពោះការគិតគូររបស់រាជរដ្ឋា​ភិបាលដល់សុខទុក្ខរបស់បងប្អូនជាពលករចំណាកស្រុក។ទន្ទឹមនេះសមត្ថកិច្ច​ប្រចាំច្រក​ព្រំដែន​​ទាំងភាគីថៃ និងកម្ពុជា បានបង្កលក្ខណៈងាយស្រួលក្នុង​ការផ្តល់សេវាលឿនរហ័ស ។ពិសេសការរៀបចំ​សណ្តាប់​ធ្នាប់។ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងមកដល់នៅថ្ងៃទី១៤ ខែមេសា ខាងមុខ។ខេត្តបាត់ដំបង មានច្រកអន្តរជាតិមួយ​ទៀត​គឺច្រកភ្នំដី ។ សូមបញ្ជាក់ថារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៍ បានឯកភាព​តាម​សំណើរបស់ក្រសួងការងារថៃ ពីការលើក​លែង​តម្លៃសេវា ការអនុញ្ញាត​(ចេញ-ចូល) ប្រទេសថៃ(Re-Entry Permit)ដល់ពលករខ្មែរ ឡាវ និង ភូមា ក្នុងអំឡុង​ពេល​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ…

  • អូស្រ្តាលីថា ពន្ធលោក ត្រាំ ដាក់លើប្រទេសសម្ព័ន្ធមិត្ត គឺ “មិនមែនជាទង្វើមិត្តភក្តិទេ”

    អូស្រ្តាលីថា ពន្ធលោក ត្រាំ ដាក់លើប្រទេសសម្ព័ន្ធមិត្ត គឺ “មិនមែនជាទង្វើមិត្តភក្តិទេ”

    ស៊ីដនី ៖ មេដឹកនាំអូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍នេះ និយាយថា សង្គ្រាមពន្ធគយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump លើប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន គឺ “មិនមែនជាទង្វើរបស់មិត្តភក្តិទេ” ហើយបានព្រមានថា វានឹងប៉ះទង្គិចដល់ទំនាក់ទំនងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Anthony Albanese បានប្រាប់សន្និសីទសារព័ត៌មាន បន្ទាប់ពីការប្រកាសដាក់ពន្ធ ១០% របស់លោក Trump ថា ការសម្រេចចិត្តធ្វើបែបនេះ គឺមិនមែនជាទង្វើរបស់មិត្តភក្តិទេ។ លោក Albanese បន្ថែមថា ការងារអាទិភាពអូស្ត្រាលីមួយ ក្នុងចំណោមការងារអាទិភាពចំនួនបួន គឺពឹងផ្អែកលើពាណិជ្ជកម្ម ដូច្នេះអូស្ត្រាលីនឹងមិនដាក់ពន្ធសងសឹកទៅវិញទៅមកទេ ពីព្រោះវានឹងបង្កើនតម្លៃសម្រាប់គ្រួសារអូស្ត្រាលី ជាពិសេសធ្វើឱ្យសេដ្ឋកិច្ចដាំក្បាលចុះ។ បើតាមមន្ត្រីអូស្ត្រាលី ប្រទេសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងបំផុត ដោយសារតែសង្គ្រាមពន្ធគយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយជនជាតិអាល់បានីបានអះអាងថា ប្រការនេះអាចនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសចិន៕

  • ការស្ទង់មតិ៖ ប្រជាប្រិយភាពរបស់លោក Trump ធ្លាក់ដល់កម្រិតទាបបំផុត តាំងពីការវិលមកកាន់តំណែងវិញ

    ការស្ទង់មតិ៖ ប្រជាប្រិយភាពរបស់លោក Trump ធ្លាក់ដល់កម្រិតទាបបំផុត តាំងពីការវិលមកកាន់តំណែងវិញ

    អត្រាគាំទ្រ ឬប្រជាប្រិយភាពរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានធ្លាក់ចុះមកនៅត្រឹម ៤៣% ប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុតចាប់តាំងពីការវិលត្រឡប់របស់លោកចូលកាន់តំណែងសេតវិមាន ខណៈប្រជាជនអាមេរិក បានរអ៊ូរទាំចំពោះវិធានការដំឡើងពន្ធ និងវិធីសាស្រ្តដ៏ឆ្គាំឆ្គងដែលរដ្ឋបាលរបស់លោកចាត់ចែងរឿងលេចធ្លាយព័ត៌មានវាយប្រហារយោធានៅក្នុងប្រទេសយេម៉ែន នេះបើតាមការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos កាលពីថ្ងៃពុធ (០២ មេសា)។ ការស្ទង់មតិរយៈពេលបីថ្ងៃ ដែលបានបិទកាលពីថ្ងៃពុធនេះ បានបង្ហាញពីអត្រាគាំទ្រលើតំណែងរបស់លោក Trump ក្នុងនាមជាប្រធានាធិបតី បានធ្លាក់ចុះ ២% បន្ថែមពីការស្ទង់មតិមុនដែលធ្វើឡើងនៅថ្ងៃទី ២១-២៣ ខែមីនា និងថយចុះ ៤% ទាបជាងអត្រាគាំទ្រ ៤៧% ដែលលោកទទួលបានភ្លាមៗបន្ទាប់ពីការចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។ អ្នកឆ្លើយតបបានឱ្យពិន្ទុមិនល្អដល់លោក Trump សម្រាប់ការដោះស្រាយផ្នែកសេដ្ឋកិច្ច ដែលមនុស្ស ៣៧% ប៉ុណ្ណោះបានគាំទ្រ ហើយមានតួលេខ ៣០% ប៉ុណ្ណោះគាំទ្រលើការដោះស្រាយបញ្ហាថ្លៃចំណាយខ្ពស់ក្នុងជីវភាពរស់នៅរបស់ប្រជាជនអាមេរិក។ ជាងពាក់កណ្តាលនៃអ្នកឆ្លើយតប ពោលគឺ ៥២% បានយល់ស្របលើឃ្លា ដែលថាការបង្កើនពន្ធលើរថយន្ត និងគ្រឿងបន្លាស់រថយន្ត ដែលជាផ្នែកមួយនៃការជំរុញពន្ធថ្មីរបស់លោក Trump នឹងធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋអាមេរិក ហើយភាគរយដូចគ្នានេះបាននិយាយថា ការដំឡើងពន្ធនឹងបង្កគ្រោះថ្នាក់ច្រើនជាងផលល្អ៕