Category: ព័ត៌មានជាតិ​

  • ប្រធានាធិបតីបារាំង បានតែងតាំងលោក Michel Barnier ជានាយករដ្ឋមន្ត្រីថ្មី

    ប្រធានាធិបតីបារាំង បានតែងតាំងលោក Michel Barnier ជានាយករដ្ឋមន្ត្រីថ្មី

    បន្ទាប់ពីភាពចលាចលនយោបាយរយៈពេលពីរខែក្រោយការបោះឆ្នោតមុនអាណត្តិ ប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃព្រហស្បតិ៍ (០៥ កញ្ញា) បានតែងតាំងនាយករដ្ឋមន្ត្រីថ្មីគឺលោក មីស្ហែល បានីយ៉េ (Michel Barnier) ដែលបានសន្យាថានឹងបង្កើនកិច្ចសហការលើវិសាលគមនយោបាយ ប៉ុន្តែបានផ្តល់តម្រុយតិចតួចប៉ុណ្ណោះលើផែនការរបស់ខ្លួន។ អតីតប្រធានអ្នកចរចា ប្រេហ្ស៊ីត (Brexit – ការចាកចេញពីសហភាពអឺរ៉ុប) របស់សហភាពអឺរ៉ុប ដែលជាអ្នកអភិរក្សនិយមមិនសូវល្បីឈ្មោះនៅបារាំងបើទោះបីជាមានតួនាទីជារដ្ឋមន្ត្រីក៏ដោយរូបនេះ ប្រឈមមុខនឹងបញ្ហាដ៏លំបាកនៃការដឹកនាំច្បាប់តឹងតែងដូចជាថវិកាឆ្នាំ២០២៥ តាមរយៈសភាដ៏បែកបាក់ ខណៈស្ថិតនៅក្រោមការគំរាមកំហែងឥតឈប់ឈរនៃការដួលរលំ។ ជោគវាសនារបស់លោក Barnier និងលោក Macron ស្ថិតនៅជាមួយនឹងបក្សរួបរួមកម្លាំងជាតិ (RN) ស្តាំនិយមជ្រុលរបស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) ដែលបានផ្តល់ការគាំទ្របណ្តោះអាសន្នដល់ការតែងតាំងរបស់លោក Barnier ប៉ុន្តែបក្សនេះបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនអាចដកការគាំទ្រនៅពេលណាមួយ ប្រសិនបើការព្រួយបារម្ភរបស់ខ្លួនលើបញ្ហាអន្តោប្រវេសន៍ សន្តិសុខ និងថវិកាជាតិមិនត្រូវបានបំពេញ។ ក្នុងវ័យ ៧៣ឆ្នាំ លោក Barnier គឺជានាយករដ្ឋមន្ត្រីវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្ត្រនយោបាយទំនើបរបស់បារាំង ដោយបានចូលកាន់តំណែងបន្តពីលោក ហ្កាប្រ៊ីយែល អាតាល់ (Gabriel…

  • មនុស្សរាប់ពាន់នាក់ អុជទៀនតវ៉ាទាំងយប់ ទាមទារចំណាត់ការប្រឆាំងការរំលោភសម្លាប់វេជ្ជបណ្ឌិតនៅឥណ្ឌា

    មនុស្សរាប់ពាន់នាក់ អុជទៀនតវ៉ាទាំងយប់ ទាមទារចំណាត់ការប្រឆាំងការរំលោភសម្លាប់វេជ្ជបណ្ឌិតនៅឥណ្ឌា

    ការតវ៉ាដោយការអុជទៀន បានធ្វើឡើងនៅតាមដងផ្លូវនានាក្នុងទីក្រុង Kolkata កាលពីយប់ថ្ងៃពុធសប្ដាហ៍នេះ ខណៈមនុស្សរាប់ពាន់នាក់ ចូលរួមការទាមទារយុត្តិធម៌ក្នុងករណីវេជ្ជបណ្ឌិតហាត់ការម្នាក់ដែលត្រូវបានរំលោភ សម្លាប់ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ R.G. Kar ក្នុងរដ្ឋ West Bengal ប្រទេសឥណ្ឌា។ នៅទូទាំងតំបន់ផ្សេងៗនៃទីក្រុង Kolkata អ្នកចូលរួមបានប្រើប្រាស់ភ្លើងពិលទូរស័ព្ទ ទៀន និងពិល ដើម្បីបង្ហាញសាមគ្គីភាពរបស់ពួកគេក្នុងអំឡុងពេលបាតុកម្មទ្រង់ទ្រាយធំដែលឆ្លើយតបទៅនឹងព្រឹត្តិការណ៍សោកនាដកម្មនេះ។ វេជ្ជបណ្ឌិតទូទាំងប្រទេសបានតវ៉ាចាប់តាំងពីឧបទ្ទវហេតុកាលពីថ្ងៃទី ៩ ខែសីហា ពាក់ព័ន្ធនឹងការរំលោភរួចសម្លាប់លើវេជ្ជបណ្ឌិតហាត់ការជាស្ត្រីវ័យ៣១ឆ្នាំនៅមន្ទីរពេទ្យ Kolkata ដោយជំរុញឱ្យមានការអំពាវនាវជាថ្មី រឹតបន្តឹងច្បាប់សុវត្ថិភាពលើស្ត្រីកាន់តែតឹងរ៉ឹងនៅក្នុងប្រទេសឥណ្ឌា។ កាលពីថ្ងៃអង្គារ នគរបាលសហព័ន្ធរបស់ប្រទេសឥណ្ឌា បាននិយាយថា ខ្លួនបានចាប់ខ្លួនអតីតនាយកមហាវិទ្យាល័យពេទ្យ R.G. Kar នៅទីក្រុង Kolkata ពីបទពុករលួយ។ ការិយាល័យស៊ើបអង្កេតកណ្តាល (CBI) បាននិយាយថា លោក Sandip Ghosh ដែលបានលាលែងពីតំណែងជានាយកមហាវិទ្យាល័យ សម័យអាណានិគមអង់គ្លេសនោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ប៉ុន្មានថ្ងៃបន្ទាប់ពីឧបទ្ទវហេតុរំលោភសម្លាប់ ក្រោមបទចោទប្រកាន់ពីភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុ។ ការតវ៉ានៅតែបន្តរហូតមដល់ពេលនេះ ហើយពេលខ្លះត្រូវពើបប្រទះជាមួយការបង្ក្រាប និងការបំបែកពីកងកម្លាំងនគរបាលដោយរួមមានទាំងការប្រើការណុងបាញ់ទឹកជាដើម ៕

  • មនុស្ស២១នាក់បាត់ខ្លួន ក្រោយទូកក្រឡាប់ នៅកោះប្រទេសអ៊ីតាលី

    មនុស្ស២១នាក់បាត់ខ្លួន ក្រោយទូកក្រឡាប់ នៅកោះប្រទេសអ៊ីតាលី

    ឆ្មាំល្បាតឆ្នេរប្រទេសអ៊ីតាលី បាននិយាយកាលពីថ្ងៃពុធថា មនុស្ស៧នាក់ ត្រូវបានជួយសង្គ្រោះហើយ ២១នាក់ផ្សេងទៀតនៅបាត់ខ្លួននៅសមុទ្រ បន្ទាប់ពីទូកមួយគ្រឿង ដែលពួកគេកំពុងធ្វើដំណើរ បានក្រឡាប់នៅកោះ Lampedusa ។ សេចក្តីថ្លែងការណ៍មួយបាននិយាយកាលពីថ្ងៃពុធថា អ្នកនៅរស់រានមានជីវិត ត្រូវបានគេស្រង់ចេញពីទូកដែលបានលិចពាក់កណ្តាលក្នុងសមុទ្រ មានចម្ងាយប្រហែល១០ម៉ាយ នៅភាគនិរតីកោះ Lampedusa ។ អ្នកនៅរស់រានមានជីវិត បានប្រាប់ក្រុមអ្នកជួយសង្គ្រោះថា ទូករបស់ពួកគេបានចេញដំណើរកាលពីថ្ងៃអាទិត្យ ពីប្រទេសលីប៊ី ហើយមនុស្ស២១នាក់ក្នុងចំណោម២៨នាក់នៅលើទូក រួមមានកុមារ៣នាក់ បានធ្លាក់ចូលទៅក្នុងសមុទ្រ អំឡុងពេលអាកាសធាតុមិនអំណោយផលខ្លាំង។ ជនភៀសខ្លួនដែលត្រូវបានជួយសង្គ្រោះ បានចុះពីលើនាវាសង្គ្រោះនៅ កោះLampedusa ហើយកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះជនភៀសខ្លួនដែលនៅបាត់ខ្លួន កំពុងបន្ត។

  • សម្តេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាបោះបង្គោលព្រំដែនជាមួយវៀតណាមឱ្យចប់ ដើម្បីការពារបូរណភាពទឹកដី

    សម្តេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាបោះបង្គោលព្រំដែនជាមួយវៀតណាមឱ្យចប់ ដើម្បីការពារបូរណភាពទឹកដី

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នឹងបោះបង្គោលព្រំដែនជាមួយវៀតណាមឱ្យចប់ ដើម្បីធានា ការពារនូវបូរណភាព អធិបតេយ្យភាពទឹកដី រវាងប្រទេសជិតខាងជាប់របងគ្នាមួយនេះ។ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវី នៃព្រះរាជា ណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកញ្ញា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានស្តាប់មតិពលរដ្ឋគ្រប់មជ្ឈដ្ឋាន​ដែលបានបញ្ចេញតាម​ហ្វេសប៊ុក​អំពីកង្វល់​នៃការការពារទឹកដី ប៉ុន្តែ សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ពី​កង្វល់ពិតប្រាកដដែលជា​កង្វល់រួម ដោយមិនត្រូវមើលតែពី ការចង់ឈ្នះ ចង់ចាញ់ រវាងអ្នកគាំទ្រ ឬមិនគាំទ្រគម្រោងនោះទេ ប៉ុន្តែត្រូវមើលអំពីកិច្ចការរួមដែលជា កង្វល់របស់អ្នកទាំងអស់គ្នានោះ បើមិនបាន១០០% ក៏បាន៩០% ដែលពួកគេមានកង្វល់ធំ គឺការពារទឹក ដី អធិបតេយ្យភាព និងអភិវឌ្ឍន៍តំបន់ទាំង៤ ដូច្នេះហើយទើបកាលពីថ្ងៃទី២២ ខែសីហា សម្តេចបានដាក់ ចេញនូវគោលនយោបាយ និងវិធានការមួយចំនួន ។ សូមបញ្ជាក់ថា លទ្ធផលនៃការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម មកដល់ ពេលនេះ សម្រេចបាន៨៤%ហើយ…

  • ក្រុងតូក្យូ និងក្រុងសេអ៊ូល មានផែនការជម្លៀសពលរដ្ឋរួមគ្នាចេញពីប្រទេសទីបី អំឡុងពេលមានវិបត្តិ

    ក្រុងតូក្យូ និងក្រុងសេអ៊ូល មានផែនការជម្លៀសពលរដ្ឋរួមគ្នាចេញពីប្រទេសទីបី អំឡុងពេលមានវិបត្តិ

    រដ្ឋាភិបាលប្រទេសជប៉ុន និងកូរ៉េខាងត្បូង នឹងរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលនឹងអនុញ្ញាតឱ្យប្រទេសទាំងពីរធ្វើការរួមគ្នានៅពេលជម្លៀសពលរដ្ឋរបស់ពួកគេចេញពីប្រទេសទីបី ក្នុងអំឡុងពេលមានអាសន្ន។ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio គ្រោងនឹងទៅធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងជួបពិភាក្សាជាមួយប្រធានាធិបតី លោក Yoon Suk-yeol ដែលនេះនឹងជាការបន្តនៃ«ផ្នែកការទូតទៅវិញទៅមក»របស់ប្រទេសទាំងពី។ ដំណើរទស្សនកិច្ចរបស់លោក Kishida Fumio នឹងចាប់ផ្តើមនៅថ្ងៃសុក្រ។ ប្រភពព័ត៌មាននិយាយថា មេដឹកនាំទាំងពីរ គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីយន្តការសហប្រតិបត្តិការទ្វេភាគីសម្រាប់ភាពអាសន្ននៅក្នុងប្រទេសទីបី។ នេះជាលើកដំបូងហើយដែលប្រទេសជប៉ុន នឹងចុះហត្ថលេខាលើអនុស្សរណៈ ទាក់ទងទៅនឹងការជម្លៀសពលរដ្ឋខ្លួនពីប្រទេសទីបី។ ការជម្លៀសរួមគ្នា ធ្លាប់ត្រូវបានធ្វើឡើងនាពេលកន្លងទៅ។ នៅក្នុងករណីទាំងនោះ ប្រទេសនានា បានចែករំលែកយន្តហោះ និងយានយន្ត។ កាលពីឆ្នាំមុន ប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានសហការគ្នានៅពេលដែលប្រទេសទាំងពីរ បានជម្លៀសពលរដ្ឋរបស់ពួកគេចេញពីប្រទេសស៊ូដង់ និងមជ្ឈិមបូព៌ា។ វាទំនងជាថាទីក្រុងតូក្យូ មានបំណងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដោយបញ្ចប់ទៅក្នុងកិច្ចព្រមព្រៀងបែបនេះ។

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រើប្រាស់ច្បាប់គឺមានសារៈសំខាន់ខ្លាំងណាស់ ពោលគឺមិនត្រឹមតែជួយប្រជាពលរដ្ឋការពារសិទ្ធរបស់ពួកគាត់បានប៉ុណ្ណោះទេ ប៉ុន្តែច្បាប់ក៏ជាប្រទីប និងការកំណត់ព្រំដែនក្នុងការអនុវត្តច្បាប់ចំពោះជន និងបុគ្គលមួយចំនួនមិនឲ្យបំពានទៅលើសិទ្ធរបស់អ្នកដទៃ ឬសង្គមជាតិផងដែរ….។
  • មេដឹកនាំអ៊ុយក្រែន៖ បទបញ្ជាឱ្យរុះរើរដ្ឋាភិបាលដ៏ធំបំផុតនៃសង្រ្គាម នឹងផ្តល់ថាមពលថ្មីដល់ប្រទេស

    មេដឹកនាំអ៊ុយក្រែន៖ បទបញ្ជាឱ្យរុះរើរដ្ឋាភិបាលដ៏ធំបំផុតនៃសង្រ្គាម នឹងផ្តល់ថាមពលថ្មីដល់ប្រទេស

    លោកប្រធានាធិបតី Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃពុធថា អ៊ុយក្រែនត្រូវការ ថាមពលថ្មី ខណៈលោកបានបញ្ជាឱ្យរុះរើរដ្ឋាភិបាលដ៏ធំមួយនៅកាលៈទេសៈសង្គ្រាមដែលនៅតែអូសបន្លាយជាមួយរុស្ស៊ី។ រដ្ឋមន្ត្រីសរុបចំនួន៦រូប រួមទាំងរដ្ឋមន្ត្រីការបរទេសលោក ឌីមីត្រូ គូឡេបា ( Dmytro Kuleba) បានដាក់លិខិតលាលែងពីតំណែង ហើយសភាបានទទួលយកការលាលែងពីតំណែងចំនួន៤រូប។ សមាជិកសភាបាននិយាយថា ការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីទាំងនោះរួមទាំងឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសមាហរណកម្មអឺរ៉ុប រដ្ឋមន្ត្រីឧស្សាហកម្មយុទ្ធសាស្ត្រទទួលបន្ទុកលើការផលិតអាវុធរបស់អ៊ុយក្រែន និងរដ្ឋមន្ត្រីពីររូបផ្សេងទៀត។ លោក Zelenskiy បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអៀរឡង់ លោក ស៊ីម៉ុនហារីស (Simon Harris) ដែលមកទស្សនកិច្ចនៅទីក្រុងគីវថា យើងត្រូវការថាមពលថ្មីនៅពេលបច្ចុប្បន្ននេះ ហើយជំហានទាំងនេះគឺទាក់ទងនឹងការពង្រឹងរដ្ឋរបស់យើងក្នុងទិសដៅផ្សេងៗគ្នា។ ក្រុមសមាជិកសភាបាននិយាយថាគេរំពឹងថាសភានឹងពិចារណាលើការលាលែងពីតំណែងរបស់ លោក Kuleba នៅថ្ងៃព្រហស្បតិ៍នេះ។ នៅក្នុងប្រទេសអ៊ុយក្រែន គ្របដណ្ដប់ដោយសង្រ្គាមនាពេលបច្ចុប្បន្ន បន្ទាប់ពីលោក Zelenskiy លោក Kuleba វ័យ៤៣ ឆ្នាំ គឺជាបុគ្គលដ៏ល្បីល្បាញបំផុតរបស់អ៊ុយក្រែននៅក្រៅប្រទេស ដែលបានជួបបណ្ដាមេដឹកនាំជុំវិញពិភពលោក និងបញ្ចុះបញ្ចូលប្រមូលការគាំទ្រផ្នែកយោធានិងនយោបាយជាភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ៕

  • ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម សម្លាប់មនុស្ស៣៧នាក់ ក្នុងការវាយប្រហារនៅនីហ្សេរីយ៉ា

    ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម សម្លាប់មនុស្ស៣៧នាក់ ក្នុងការវាយប្រហារនៅនីហ្សេរីយ៉ា

    យោងតាមមន្ត្រីយោធា បាននិយាយថា ក្រុមសកម្មប្រយុទ្ធឥស្លាមនិយមបូកូហារ៉ាមដែលសង្ស័យ បាន ចូលទៅក្នុងភូមិមួយនៅភាគឦសានប្រទេសនីហ្សេរីយ៉ា ដោយជិះម៉ូតូ បើកការបាញ់ប្រហារលើទីផ្សារ មួយកន្លែង និងបានដុតបំផ្លាញហាង និងលំនៅឋាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៣៧ នាក់។ ប្រជាជន និយាយថា ចំនួនអ្នកស្លាប់អាចកើនឡើងកាន់តែច្រើន ដោយអ្នកភូមិនៅបាត់ខ្លួន និងត្រូវបានគេគិតថាស្លាប់ បន្ទាប់ពីក្រុមអ្នកប្រយុទ្ធ បានដេញតាមពួកគេរត់ចូលទៅក្នុងព្រៃ។ ការវាយប្រហារ បានកើតឡើងនៅក្នុងរដ្ឋ Yobe ជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន៣ នៅជួរមុខនៃការបះបោរដែលមានរយៈពេល១៥ ឆ្នាំមកហើយ។ ប្រជាជននីហ្សេរីយ៉ា រាប់ពាន់នាក់ ត្រូវបានសម្លាប់ និងជាង២ លាននាក់ ត្រូវភៀសខ្លួនចេញ។ អ្នកនាំពាក្យនគរបាលរដ្ឋ Yobe បាននិយាយថា ការវាយប្រហារនៅក្នុងភូមិ Mafa របស់រដ្ឋ Yobe គឺជាការសងសឹកជាក់ស្តែងចំពោះការសម្លាប់ក្រុមអ្នកប្រយុទ្ធបូកូហារ៉ាមពីរនាក់ដោយអ្នកការពារតំបន់។ អ្នកនាំពាក្យរដ្ឋ Yobe និយាយថា បន្ទាប់ពីមានការបាញ់ប្រហារនៅទីផ្សារ និងដុតអគារ ក្រុមសកម្មប្រយុទ្ធ បានដេញតាមអ្នកស្រុកផ្សេងទៀតរត់ចូលទៅក្នុងព្រៃ ហើយបានបាញ់ពួកគេ។ ក្រុមភេរវករ បានសម្លាប់មនុស្សជាច្រើននាក់ ប៉ុន្តែពុំទាន់អាចបញ្ជាក់បានពីចំនួនពិតប្រាកដនៃអ្នកស្លាប់នៅឡើយទេ។

  • វិបត្តិធនាគារនៅលីប៊ី ធ្វើឲ្យប៉ះពាល់ដល់ប្រាក់ខែរដ្ឋ និងធ្វើឲ្យទុក្ខលំបាកកាន់តែធ្លាក់ជ្រៅ

    វិបត្តិធនាគារនៅលីប៊ី ធ្វើឲ្យប៉ះពាល់ដល់ប្រាក់ខែរដ្ឋ និងធ្វើឲ្យទុក្ខលំបាកកាន់តែធ្លាក់ជ្រៅ

    នៅតាមធនាគារ ហាង និងអាជីវកម្ម នៅទូទាំងប្រទេសលីប៊ី ភាពច្របូកច្របល់ ការព្រួយបារម្ភ និងប្រតិបត្តិការដែលជាប់គាំង បង្ហាញពីការខាតបង់ភ្លាមៗចំពោះការតស៊ូរបស់ក្រុមបក្សពួក ដើម្បីគ្រប់គ្រងធនាគារកណ្តាល ដែលអ្នកវិភាគនិយាយថា អាចកាន់តែធ្លាក់ចុះជ្រៅទៅៗ។ ប្រជាជនលីប៊ី បាននិយាយទៅកាន់សារព័ត៌មាន Reuters ថា ខណៈអង្គការសហប្រជាជាតិ កំពុងបើកកិច្ចប្រជុំជាមួយមេដឹកនាំនយោបាយគូប្រជែងដើម្បីរកវិធីដោះស្រាយវិបត្តិ ប៉ុន្តែប្រតិបត្តិការធម្មតាជាច្រើនទំនងជាពុំអាចទៅរួចនោះទេ ហើយប្រាក់ខែរដ្ឋ នៅតែពុំទាន់បានបើកឲ្យនៅឡើយ។ វិបត្តិ បានចាប់ផ្តើមនៅពេលដែលប្រធានក្រុមប្រឹក្សា លោក Mohammed al-Menfi បាននិយាយថាលោកបណ្តេញទេសាភិបាលធនាគារកណ្តាលរបស់ប្រទេសលីប៊ី (CBL) លោក Sadiq al-Kabir និង តែងតាំងក្រុមប្រឹក្សាភិបាលថ្មី ជាការសម្រេចចិត្តមួយ ទុកសម្រាប់ស្ថាប័ននីតិប្បញ្ញត្តិក្រោមច្បាប់ដែលមានស្រាប់។ លោក Kabir បានច្រានចោលចំណាត់ការនេះ ដែលត្រូវបានគាំទ្រដោយបក្សពួកភាគខាងកើត ដែលបានរារាំងការផលិត និងការនាំចេញប្រេងភាគច្រើន ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាល នៅទីក្រុងទ្រីប៉ូលី ភាគខាងលិច។ ខណៈក្រុមប្រឹក្សាភិបាលថ្មី ត្រូវបានតែងតាំងនៅក្នុងអគារធនាគារកណ្តាលរបស់ប្រទេសលីប៊ី (CBL) លោក Kabir ទំនងជានៅរក្សាការគ្រប់គ្រងលើគេហទំព័ររបស់ធនាគារ។ កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាភិបាលថ្មី បានស្នើឱ្យលោក Kabir ប្រគល់លេខកូដ ដែលត្រូវការសម្រាប់ធ្វើប្រតិបត្តិការ។…

  • ប្រទេសកុងហ្គោ បានដោះលែងអ្នកទោស៤២០នាក់ ក្នុងបំណងកាត់បន្ថយចំនួនអ្នកទោសដ៏ចង្អៀត

    ប្រទេសកុងហ្គោ បានដោះលែងអ្នកទោស៤២០នាក់ ក្នុងបំណងកាត់បន្ថយចំនួនអ្នកទោសដ៏ចង្អៀត

    ពន្ធនាគារ Makala នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាកន្លែងដែលមនុស្សយ៉ាងហោចណាស់ ១២៩នាក់បានស្លាប់ ខណៈព្យាយាមរត់គេចខ្លួន បានដោះលែងអ្នកទោសចំនួន ៤២០នាក់ កាលពីខែកក្កដា ក្នុងគោលបំណងកាត់បន្ថយចំនួនអ្នកទោសច្រើនលើសកំណត់។ ពន្ធនាគារ Makala ដែលត្រូវបានគេស្គាល់ជាផ្លូវការថា មជ្ឈមណ្ឌល CPRK គឺជាពន្ធនាគារ ធំបំផុត និងចង្អៀតបំផុត របស់ប្រទេសកុងហ្គោ។ យោងតាមសកម្មជនសិទ្ធិពន្ធនាគារពន្ធនាគារ បាននិយាយថា ត្រូវបានសាងសង់ក្នុងឆ្នាំ១៩៥៧ ដើម្បីដាក់អ្នកទោសចំនួន១.៥០០នាក់។ ពន្ធនាការបានឃុំខ្លួនអ្នកទោសប្រហែល ១៥.០០០នាក់ នៅក្នុងខែកក្កដា ដោយភាគច្រើននៅក្នុងការឃុំខ្លួនបណ្តោះអាសន្នមុនការកាត់ទោស នៅក្នុងខែកក្កដា ឆ្នាំ២០២៤។ នៅក្នុងឃ្លីបវីដេអូ ដែលបានចែករំលែកនៅលើបណ្តាញផ្សព្វផ្សាយសង្គម ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី២ កញ្ញា បានបង្ហាញឲ្យឃើញ បុរសមួយចំនួនស្រែកយំ ប្រមូលយកសាកសពអ្នកទោសដែលបានស្លាប់ក្នុងការប៉ុនប៉ងរត់គេចចេញពីពន្ធនាគារ ហើយបានដាក់ពួកគេចូលទៅក្នុងផ្នែកខាងក្រោយរថយន្ត។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកុងហ្គោ Shabani Lukoo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានបង្ហោះនៅលើបណ្តាញ X ថា «ការប៉ុនប៉ងរត់គេចខ្លួនដ៏ច្រើននៅពន្ធនាគារកណ្តាល Makala បណ្តាលឱ្យបាត់បង់ជីវិត និងការខូចខាតសម្ភារៈសំខាន់ៗជាច្រើន»។ មន្ត្រីពន្ធនាគារ បាននិយាយថា គ្មានអ្នកទោសណាម្នាក់ទទួលបានបានជោគជ័យ ក្នុងការរត់គេចនោះទេ ហើយអ្នកដែលព្យាយាមរត់គេចត្រូវបានសម្លាប់។ រដ្ឋាភិបាលកំពុងស៊ើបអង្កេតលើហេតុការណ៍នេះ។