Category: ព័ត៌មានជាតិ​

  • អ្នកស្លាប់ពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា កើនឡើងដល់ជាង៣.០០០នាក់ ខណៈរបបយោធាប្រកាសបទឈប់បាញ់ ដើម្បីបន្ធូរបន្ថយជំនួយ

    អ្នកស្លាប់ពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា កើនឡើងដល់ជាង៣.០០០នាក់ ខណៈរបបយោធាប្រកាសបទឈប់បាញ់ ដើម្បីបន្ធូរបន្ថយជំនួយ

    យោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសបទឈប់បាញ់បណ្តោះអាសន្នក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសនេះ កាលពីថ្ងៃពុធសប្ដាហ៍នេះ ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងការផ្ដល់ជំនួយ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រ ដែលបានសម្លាប់មនុស្សជាង ៣.០០០នាក់។ ការប្រកាសដោយទីបញ្ជាការជាន់ខ្ពស់របស់យោធា ត្រូវបានរាយការណ៍កាលពីល្ងាចថ្ងៃពុធនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ MRTV ដែលបាននិយាយថា បទឈប់បាញ់នឹងដំណើរការរហូតដល់ថ្ងៃទី ២២ ខែមេសា ហើយមានគោលបំណងបង្ហាញការអាណិតអាសូរដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារការរញ្ជួយដីកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ទូរទស្សន៍រដ្ឋចិន CCTV និងសារព័ត៌មាន Reuters បានរាយការណ៍ថា គិតត្រឹមល្ងាចថ្ងៃពុធ ម៉ោងក្នុងស្រុក ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីបានកើនឡើងជាង៣.០០០នាក់។ ការប្រកាសបទឈប់បាញ់បណ្តោះអាសន្នដោយរបបយោធាបានធ្វើឡើងបន្ទាប់ពីបទឈប់បាញ់ជាឯកតោភាគីបានប្រកាសដោយក្រុមតស៊ូប្រដាប់អាវុធដែលប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា។ សេចក្តីថ្លែងការណ៍របស់កងទ័ពបាននិយាយថា ក្រុមទាំងនោះត្រូវតែបញ្ឈប់ការវាយប្រហារលើរដ្ឋ ឬប្រមូលផ្ដុំក្រុមឡើងវិញ បើមិនដូច្នោះទេ យោធានឹងចាត់វិធានការចាំបាច់។ រញ្ជួយដីបានវាយប្រហារកណ្តាលថ្ងៃត្រង់កាលពីថ្ងៃសុក្រ ដោយបានបំផ្លិចបំផ្លាញសំណង់អគាររាប់ពាន់ ស្ពាន និងផ្លូវ។ ទូរទស្សន៍ MRTV បានរាយការណ៍ថាចំនួនអ្នកស្លាប់បានកើនឡើងដល់៣.០០៣ នាក់កាលពីថ្ងៃពុធ ខណៈអ្នករបួសមាន៤.៥០០នាក់។ របាយការណ៍ក្នុងស្រុកនានា លើកឡើងថាតួលេខមានខ្ពស់ខ្លាំងជាងនេះ៕

  • ស្ទឹងត្រែងសង្ក្រាន្ត២០២៥ នឹងចូលខ្លួនមកបំបែកកំណត់ត្រា​ល្បែង​ទាញព្រ័ត្រ ប្រវែង ២០០ម៉ែត្រ អបអរឆ្នាំថ្មី ប្រពៃណី​ជាតិ ដែលមិនធ្លាប់មានទេពីមុនមក

    ស្ទឹងត្រែងសង្ក្រាន្ត២០២៥ នឹងចូលខ្លួនមកបំបែកកំណត់ត្រា​ល្បែង​ទាញព្រ័ត្រ ប្រវែង ២០០ម៉ែត្រ អបអរឆ្នាំថ្មី ប្រពៃណី​ជាតិ ដែលមិនធ្លាប់មានទេពីមុនមក

    (ខេត្តស្ទឹងត្រែង)៖ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ១ពាន់ ១១៣នាក់ មកពីវិទ្យាល័យពីរក្នុងខេត្តស្ទឹងត្រែង បានចូលរួមដង្ហែព្រ័ត្រក្នុងទម្ងន់ ៣០០គីឡូក្រាម និងមានប្រវែង ២០០ម៉ែត្រ ទាញសាកល្បង និងនាំយកទៅតម្កល់ទុកនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១ មេសា ២០២៥។ ស្ទឹងត្រែងសង្ក្រាន្ត ឆ្នាំ២០២៥ នឹងចូលខ្លួនមកបំបែកកំណត់ត្រា ល្បែងប្រជាប្រិយខ្មែរ “ល្បែងទាញព្រ័ត្រ” ប្រវែង ២០០ម៉ែត្រ មានទម្ងន់ ៣០០គីឡូក្រាម ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ (១៤-១៥-១៦មេសា២០២៥) ដោយរំពឹងថា នឹងមានអ្នកចូលរួមទាញព្រ័ត្រយ៉ាងច្រើនកុះករ មកពីគ្រប់ស្ថាប័នរដ្ឋ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋមកពីគ្រប់ទិសទី នឹងចូលខ្លួនមកបំបែកកំណត់ត្រាទាញព្រ័ត្រ ដែលជាល្បែងប្រជាប្រិយខ្មែរ មានតាំងពីយូរលង់មកហើយ ដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ។ ក្រៅពីនេះ ក៏នៅមានល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទទៀត ដែលលើកយកលេងកម្សាន្ត…

  • ណាតូធ្វើសមយុទ្ធនៅសមុទ្រមេឌីទែរ៉ាណ

    ណាតូធ្វើសមយុទ្ធនៅសមុទ្រមេឌីទែរ៉ាណ

    បរទេស៖ សម្ព័ន្ធយោធាអន្តរជាតិណាតូ (NATO) បានធ្វើសមយុទ្ធ នៅសមុទ្រមេឌីទែរ៉ាណេ ដែលប្រមូលផ្តុំទាហាន មកពីប្រទេសផ្សេងៗគ្នា។ ណាតូបានបញ្ជាក់ កាលពីថ្ងៃអង្គារថា គោលបំណងសំខាន់ នៃសមយុទ្ធ NEPTUNE STRIKE 25-1 គឺដើម្បីបង្កើនល្បឿន ភាពបត់បែន ការបញ្ជា និងការគ្រប់គ្រង នៃការវាយប្រហាររបស់កងទ័ពជើងទឹក និងកម្មវិធី Amphibious ។ លោកឧត្តមនាវីទោ Isidro Carrara បាននិយាយថា «បញ្ហាប្រឈម គឺត្រូវត្រៀមខ្លួន គឺដើម្បីទប់ស្កាត់ការគំរាមកំហែងធំៗ ដែល NATO អាចជួប នៅពេលណាមួយ។ ណាតូ ហ្វឹកហាត់នៅសមុទ្រ លើអាកាស និង នៅលើដី ជារៀងរាល់ថ្ងៃ»។ ណាតូ ធ្លាប់ប្រកាសថា TRIKE 25-1 ជាការរំលឹកឡើងវិញ ជាលើកដំបូង នៃសកម្មភាពប្រុងប្រយ័ត្នសន្តិភាព សម្រាប់ឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រទេស ប៊ុលហ្គារី កាណាដា បារាំង ក្រិច អ៊ីតាលី ម៉ាសេដូនៀ ន័រវែស…

  • សហរដ្ឋអាមេរិកយឺតយ៉ាវក្នុងការជួយដល់មីយ៉ាន់ម៉ា

    សហរដ្ឋអាមេរិកយឺតយ៉ាវក្នុងការជួយដល់មីយ៉ាន់ម៉ា

    បរទេស៖ រដ្ឋបាលអាមេរិកបានរងការរិះគន់ ជុំវិញភាពយឺតយ៉ាវខុសពីធម្មតា ក្នុងការផ្តល់ជំនួយជួយដល់ប្រទេសមីយ៉ាន់ម៉ា ដែលបានកើតមានគ្រោះរញ្ជួយដី កម្លាំង៧.៧ រិចទ័រ សម្លាប់មនុស្ស ជាង២,០០០នាក់។ បើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA កាលពីថ្ងៃអង្គារ អាមេរិកទើបតែបានចាប់ផ្តើមបញ្ជូនក្រុមសង្គ្រោះទៅទីនោះ ក្រោយពេល ដែលចិន រុស្ស៊ី និងឥណ្ឌា បានបញ្ជូនទៅដល់រួចរាល់ហើយ កាលពីប៉ុន្មានថ្ងៃមុន។ មួយវិញទៀត បើតាមក្របខណ្ឌ ទីភ្នាក់ងារជំនួយអន្តរជាតិ USAID កន្លងមក អាមេរិកតែងតែអន្តរាគមន៍លឿន ជាងនេះ។ អាមេរិកក៏ប្រកាសថា ផ្តល់២លានដុល្លារអាមេរិក ហើយនាំទៅតាមរយៈអង្គការ មិនមែនតាមរយៈរដ្ឋាភិបាលមីយ៉ាន់ម៉ា នោះទេ ដោយគេដឹងថា ចិនបានផ្តល់ជំនួយជិត១៤លានដុល្លារ ដល់មីយ៉ាន់ម៉ា។ ឆ្លើយតបនឹងការរិះគន់នេះ លោកស្រី Tammy Bruce អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានថ្លែងការពារ បើទោះបីជារដ្ឋបាលលោក Trump កំពុងព្យាយាមលុបចោល គម្រោងជំនួយអន្តរជាតិ USAID ដ៏លើសលុបក៏ដោយ។ លោកស្រី បានប្រាប់អ្នកសារព័ត៌មាន ទាំងប្រើប្រាស់ឈ្មោះចាស់ របស់មីយ៉ាន់ម៉ា គឺ ភូមា បញ្ជាក់ថា «ក្រុមអ្នកជំនាញផ្នែកមនុស្សធម៌…

  • គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវ​នាវ​ដល់​អ្នកបើកបរគោរពច្បាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

    គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវ​នាវ​ដល់​អ្នកបើកបរគោរពច្បាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) សូមកោតសរសើរចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើ នលើស លប់ ដែលបានយកអស់ស្មារតីគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៤ កន្លងទៅ។ ឆ្លៀតឱកាសនេះ គ.ស.ច.គ បានកត់សំគាល់នៅពេល មានពិធីបុណ្យនានា ការធ្វើចរាចរណ៍មានភាពមមាញឹក និងមាន កំណើនខ្ពស់នូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ដូចនេះ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោកក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅថ្ងៃ ទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ គ.ស.ច.គ. សូមធ្វើការអំពាវនាវដល់ សាធារណជនជាអ្នក ប្រើប្រាស់ផ្លូវ ត្រូវបើកបរដោយគោរពច្បាប់ស្តីពី ចរាចរណ៍ ផ្លូវគោក និងចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវ គោក ដូចខាងក្រោម៖ ១-កុំបើកបរលើសល្បឿនកំណត់។ ២-សូមកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន។ ៣-ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើង-ផ្លាកសញ្ញាចរាចរណ៍ និងសញ្ញាបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។ ៤-ត្រូវបើកបរក្នុងគន្លងផ្លូវដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរជាន់លើគំនូសសញ្ញា បែងចែកគន្លងផ្លូវ។ ៥-ត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការបត់ ការជែង ការចត និងការឈប់។…

  • ផ្ទុះភ្នំភ្លើងនៅអ៊ីស្លង់ មនុស្សជាច្រើនរត់ភៀសខ្លួនទៅកាន់ទីសុវត្ថិភាព

    ផ្ទុះភ្នំភ្លើងនៅអ៊ីស្លង់ មនុស្សជាច្រើនរត់ភៀសខ្លួនទៅកាន់ទីសុវត្ថិភាព

    រ៉ៃក្បាវិក ៖ អាជ្ញាធរនិយាយថា ភ្នំភ្លើងមួយបានផ្ទុះឡើងនៅភាគនិរតីនៃប្រទេសអ៊ីស្លង់ នៅថ្ងៃអង្គារ ដោយបង្កការគំរាមកំហែងភ្លាមៗដល់ទីក្រុងនេសាទតូចមួយនៅក្បែរនោះ ប៉ុន្តែជាសំណាងល្អ មិនមានគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ ដ្បិតប្រជាជនត្រូវបានជម្លៀសចេញទាន់ពេល។ ការិយាល័យឧតុនិយមអ៊ីស្លង់ ហៅកាត់ (IMO) និយាយថា កម្អែភ្នំភ្នើងបានចាប់ផ្តើមហៀរចេញពីជួរភ្នំភ្លើង សាន់ណូកជីហ្គា ភាគខាងជើងនៃទីក្រុងនេសាទ ហ្គ្រីនដាវីគ ដែលស្ថិតនៅលើឧបទ្វីប រ៉ៃក្យាណេស។ ប្រជាជនប្រមាណ ៤.០០០ នាក់ដែលរស់នៅទីក្រុងនេះ ត្រូវបានអាជ្ញាធរជម្លៀសចេញ បន្ទាប់ពីបានទទួលសញ្ញាអាសន្នពីអ្នកជំនាញភ្នំភ្លើង។ ការិយាល័យ IMO បានឱ្យដឹងទៀតថា ស្នាមដីប្រេះដែលកើតចេញជាផ្កាភ្លើងបានលាតសន្ធឹងប្រហែល ៧០០ ម៉ែត្រ ហើយបន្តកើនឡើងដល់ ១.២០០ ម៉ែត្រ។ រូបភាពភ្នំភ្លើងផ្ទុះត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ បង្ហាញឲ្យឃើញកំអែលម៉ាក់ម៉ាពណ៌លឿងក្រហមច្រាលផ្ទុះផុសកញ្ជោលឡើងលើអាកាស។ ជាវិធានការការពារ អាជ្ញាធរអ៊ីស្លង់បានសាងសង់របាំងដី និងថ្ម ដើម្បីរារាំងកម្អែភ្នំភ្លើងមិនឱ្យទៅដល់ទីក្រុង ហ្គ្រីនដាវីគ ដែលស្ថិតចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ ពីភាគនិរតីនៃរដ្ឋធានី រ៉ៃក្យាវិក និងការពារការខូចខាតបន្ថែមទៀត អាជ្ញាធរបានសាងសង់របាំងដើម្បីបង្វែរលំហូរកម្អែភ្នំភ្លើងឱ្យឆ្ងាយពីហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងរោងចក្រថាមពលកម្ដៅ ស្វាតសេងជី កន្លែងងូតទឹក ប៊្លូ ឡាហ្គូន។ ការផ្ទុះភ្នំភ្លើងនេះ គឺជាលើកឡើងទី ៨…

  • រុស្ស៊ីត្អួញប្រាប់អាមេរិក ថាអ៊ុយក្រែនវាយប្រហារទីតាំងថាមពលខ្លួន

    រុស្ស៊ីត្អួញប្រាប់អាមេរិក ថាអ៊ុយក្រែនវាយប្រហារទីតាំងថាមពលខ្លួន

    បរទេស៖ ភាគីរុស្ស៊ីបាននិយាយត្អួញត្អែរប្រាប់ទៅសហរដ្ឋអាមេរិក អំពីការវាយប្រហាររបស់អ៊ុយក្រែន លើទីតាំងថាមពល របស់ខ្លួន នាពេលថ្មីៗនេះ។ អ្នកការទូតកំពូលរបស់រុស្ស៊ី លោក Sergei Lavrov និយាយថា លោកទើបបានត្អូញត្អែរ ទៅកាន់សហរដ្ឋអាមេរិក អំពីការវាយប្រហាររបស់អ៊ុយក្រែន លើទីតាំងថាមពលរបស់ខ្លួន នៅប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុង Kyiv បានរាយការណ៍ថា ការវាយប្រហាររបស់រុស្ស៊ី បានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ គ្មានថាមពល។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បាននិយាយបន្ទាប់ពីកិច្ចប្រជុំមួយ កាលពីថ្ងៃអង្គារថា “យើងបានបញ្ជូនបញ្ជីនៃការរំលោភបំពាន … ទៅកាន់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក រួចហើយ» ភាគីនីមួយៗ បានចោទប្រកាន់ភាគីម្ខាងទៀតថា បានរំលោភលើកិច្ចព្រមព្រៀង ដែលសន្មត់ថា «បញ្ឈប់ការបាញ់ប្រហារលើទីតាំងថាមពល ទោះបីជាកិច្ចព្រមព្រៀងផ្លូវការ មិនត្រូវបានដាក់ឱ្យដំណើរការក៏ដោយ ហើយការប្តេជ្ញាចិត្តអ្វីមួយ ដែលភាគីនីមួយៗត្រូវអនុវត្ត នៅមិនទាន់ច្បាស់ នៅឡើយ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • អាឡឺម៉ង់ថាលោកពូទីនមិនចង់បានសន្តិភាពពេលនេះទេ

    អាឡឺម៉ង់ថាលោកពូទីនមិនចង់បានសន្តិភាពពេលនេះទេ

    បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ បាននិយាយ កាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន មិនចង់បានសន្តិភាព នៅពេលនេះទេ។ លោកស្រី Annalena Baerbock រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៅទីក្រុង Kyiv ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ថា «អ៊ុយក្រែនបានយល់ព្រមលើបទឈប់បាញ់ ដោយគ្មានលក្ខខណ្ឌ ប៉ុន្តែ ប្រធានាធិបតីរុស្ស៊ីមិនបានយល់ព្រមទេ» ។ លោកស្រី រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់រូបនេះ ចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពីការធ្វើឲ្យជាប់គាំងកិច្ចចរចា ដើម្បីបញ្ឈប់ការប្រយុទ្ធ នៅអ៊ុយក្រែន។ លោកស្រីថា «គាត់កំពុងបង្វែរផ្លូវ ចេញពីការចរចា ដោយបន្តសង្គ្រាមឈ្លានពាន ខុសច្បាប់របស់គាត់ និងកាន់តែតានតឹងជាមួយនឹងការវាយប្រហារដ៏ឃោរឃៅ និងគំរាមកំហែង លើលំនៅដ្ឋាន»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • អ៊ុយក្រែនគ្រោងប្តឹងរុស្ស៊ីឱ្យទទួលខុសត្រូវឧក្រិដ្ឋកម្មសង្គ្រាមជាង ១៨ ម៉ឺនករណី

    អ៊ុយក្រែនគ្រោងប្តឹងរុស្ស៊ីឱ្យទទួលខុសត្រូវឧក្រិដ្ឋកម្មសង្គ្រាមជាង ១៨ ម៉ឺនករណី

    កៀវ ៖ មេដឹកនាំអ៊ុយក្រែន នៅថ្ងៃចន្ទ បានជំរុញឱ្យរុស្ស៊ីទទួលទោសចំពោះឧក្រិដ្ឋកម្មសង្រ្គាមជាង ១៨៣.០០០ ករណី ដែលត្រូវបានចោទប្រកាន់ដោយអ៊ុយក្រែន ចាប់តាំងពីឈ្លានពានរបស់ទីក្រុងមូស្គូនៅឆ្នាំ ២០២២ ដោយនិយាយថា យុត្តិធម៌គឺចាំបាច់ដើម្បីទប់ស្កាត់អំពើអាក្រក់មិនឱ្យរីករាលដាល។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រាប់កិច្ចប្រជុំកំពូលរបស់ក្រុមមន្ត្រីអឺរ៉ុបនៅទីក្រុង Bucha ភាគពាយព្យនៃរដ្ឋធានីកៀវថា ឧក្រិដ្ឋកម្មជាង ១៨៣.០០០ ករណី ក្នុងនោះរួមមានការប្រហារជីវិត ការចាប់រំលោភ និងការធ្វើទារុណកម្ម ដែលពាក់ព័ន្ធនឹងទង្វើរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន ត្រូវបានកត់ត្រាជាផ្លូវការ។ លោកប្រធានាធិបតី Zelensky បន្ថែមថា ចំនួនសរុបដែលចងក្រងជាឯកសារដោយទីក្រុងកៀវ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២មក មិនបានរាប់បញ្ចូលទឹកដីអ៊ុយក្រែនភាគច្រើនដែលរុស្ស៊ីកំពុងកាន់កាប់បច្ចុប្បន្នឡើយ។ ផ្អែកតាមអគ្គរដ្ឋអាជ្ញាស្តីទីរបស់អ៊ុយក្រែន លោក Oleksiy Khomenko កងកម្លាំងរុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មជាង ៩.០០០ ករណី នៅក្នុងតំបន់ជុំវិញទីក្រុង Bucha រួមទាំងការសម្លាប់ចំនួន ១.៨០០ ករណីផងដែរ។ រហូតមកទល់ពេលនេះ អាជ្ញាធរអ៊ុយក្រែនបានចោទប្រកាន់បុគ្គលចំនួន ១៧៨ នាក់ និងកាត់ទោសមនុស្ស ២១ នាក់។ បើតាមលោក…

  • សម្ដេចតេជោ ហ៊ុន សែន បានទទួលជួប រជ្ជទាយាទ លុចសំបួ

    សម្ដេចតេជោ ហ៊ុន សែន បានទទួលជួប រជ្ជទាយាទ លុចសំបួ

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានទទួល ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ ចូលជួបការសំដែងការគួរសម នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ។ ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះព្រះអង្គម្ចាស់ Guillaume Jean Joseph Marie និង គណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមរំលែកទុក្ខចំពោះមរណភាពបងប្រុសរបស់សម្ដេចនាពេលនេះ ដែលបង្ហាញអំពីសមានចិត្តដ៏ល្អរបស់ភាគីមិត្ត និងចំណងមិត្តភាព និងការយកចិត្តទុកដាក់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ។ សម្ដេចមានការសោកស្ដាយ ចំពោះ ការលុបគម្រោងជំនួបរវាងរជ្ជទាយាទលុចសំបួ ជាមួយសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ដោយសារ ពិធីបុណ្យសពរបស់បងប្រុសសម្ដេច។ សម្ដេច ក៏បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំពិភាក្សារបស់គណៈប្រតិភូលុចហ្សាំបួរ ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាពិសេសការផ្ដល់ជំនួយដោះមីននៅកម្ពុជា។ នៅក្នុងឱកាសនេះ ព្រះអង្គម្ចាស់រជ្ជទាយាទ លុចសំបួ បានមានព្រះរាជបន្ទូល…