Category: ព័ត៌មានជាតិ​

  • រុស្ស៊ីស្អំចិត្តអាមេរិក ក្រោយលោក Trump ខឹងលោក Putin ខ្លាំង

    រុស្ស៊ីស្អំចិត្តអាមេរិក ក្រោយលោក Trump ខឹងលោក Putin ខ្លាំង

    មូស្គូ ៖ រុស្ស៊ីបានចេញមកប្រកាសថា ទីក្រុងមូស្គូនៅតែធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ខឹងមេដឹកនាំរុស្ស៊ី លោក Vladimir Putin ខ្លាំង ដែលព្យាយាមបង្អាក់បទឈប់បាញ់។ ការប៉ុនប៉ងសម្រួលស្ថានភាពឲ្យរលូនឡើងវិញនេះ បានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Trump បានប្រាប់ទូរទស្សន៍ NBC News កាលពីថ្ងៃអាទិត្យថា លោកខឹងខ្លាំងជាមួយលោក Putin ដែលបានវាយប្រហារលើភាពជឿជាក់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ហើយបានគំរាមដំឡើងពន្ធ ៥០% លើប្រទេសដែលទិញប្រេងពីរុស្ស៊ី ប្រសិនបើលោក Putin មិនយល់ព្រមទទួលយកបទឈប់បាញ់។ នៅក្នុងការឆ្លើយតបជាលើកដំបូង ចំពោះការរិះគន់របស់លោក Trump លើលោក Putin អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ជាដំបូង យើងបន្តធ្វើការជាមួយភាគីអាមេរិកលើការកសាងទំនាក់ទំនងរបស់ពួកយើង។ លោក Peskov បន្តថា មិនមានគម្រោងសម្រាប់ការហៅទូរស័ព្ទរវាងលោក Putin និងលោក Trump នៅសប្តាហ៍នេះទេ ប៉ុន្តែមេដឹកនាំរុស្ស៊ីនៅតែបើកចំហ ប្រសិនបើចាំបាច់។…

  • ផ្ទុះអណ្តូងរ៉ែអេស្ប៉ាញដ៏ខ្លាំងមិនធ្លាប់មានក្នុង៣០ឆ្នាំ

    ផ្ទុះអណ្តូងរ៉ែអេស្ប៉ាញដ៏ខ្លាំងមិនធ្លាប់មានក្នុង៣០ឆ្នាំ

    បរទេស៖ មនុស្ស៥នាក់បានស្លាប់ និង៤នាក់ទៀត បានរងរបួសធ្ងន់ធ្ងរ អំឡុងការបំផ្ទុះ នៅឯអណ្តូងរ៉ែធ្យូងថ្ម ក្នុងតំបន់មួយ នាភាគខាងជើង នៃប្រទេសអេស្ប៉ាញ កាលពីថ្ងៃចន្ទ ជាការផ្ទុះដ៏ខ្លាំងមិនធ្លាប់មាន ក្នុងពេល៣០ឆ្នាំ។ សេវាសង្គ្រោះបន្ទាន់បានហៅថា ជាឧបទ្ទវហេតុអណ្តូងរុករករ៉ែ ដ៏សាហាវបំផុត ចាប់តាំងពីឆ្នាំ១៩៩៥ ដោយពេលនោះ មានមនុស្ស១៤នាក់ បានស្លាប់ បន្ទាប់ពីការផ្ទុះនៅអណ្តូងរ៉ែមួយនៅតំបន់ Asturias នេះដូចគ្នា។ ករណីថ្មីនេះ មានការចង្អុលបង្ហាញដំបូងថា បណ្តាលមកពីសំណើមដែលជាពាក្យសំដៅទៅលើមេតានបង្កើតជាល្បាយផ្ទុះ នៅក្នុងអណ្តូងរ៉ែធ្យូងថ្ម នេះបើតាមមន្ត្រីប្រាប់ឲ្យដឹង ប៉ុន្តែ ប៉ូលិសកំពុងស៊ើបអង្កេតបន្ថែម។ អនុប្រធានាធិបតីទីពីរ នៃរដ្ឋាភិបាលអេស្ប៉ាញ និងជារដ្ឋមន្ត្រីក្រសួងការងារ និងសេដ្ឋកិច្ចសង្គម លោកស្រី Yolanda Diaz បានមានប្រសាសន៍ថា «នៅក្នុងសតវត្សទី២១ហើយ មិនគួរមាននរណាម្នាក់អាចស្លាប់ដូចនេះទេ ខ្ញុំសូមបញ្ជាក់ទៅកាន់ប្រទេសរបស់យើងថា នឹងប្រើច្បាប់ ជំរុញឲ្យមានទំនួលខុសត្រូវលើរឿងនេះ»៕

  • មីយ៉ាន់ម៉ាកាន់ទុក្ខ ៧ថ្ងៃ ខណៈអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកើនជាង ៣.០០០ នាក់

    មីយ៉ាន់ម៉ាកាន់ទុក្ខ ៧ថ្ងៃ ខណៈអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកើនជាង ៣.០០០ នាក់

    ណៃពិដោ ៖ មីយ៉ាន់ម៉ាបានប្រកាសកាន់ទុក្ខថ្នាក់ជាតិ ៧ថ្ងៃ ដល់ជនរងគ្រោះបាត់បង់ជីវិត ក្នុងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញដែលឆក់យកជីវិតមនុស្សកើនជាង ៣,០០០ នាក់ ខណៈក្តីសង្ឃឹមរុករកអ្នកនៅមានជីវិតពីគំនរបាក់បែកនៃអគារដួលរលំបានរលាយ។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទង់ជាតិនឹងត្រូវបង្ហូតឡើងត្រឹមពាក់កណ្តាលបង្គោល រហូតដល់ថ្ងៃទី៦ ខែមេសាខាងមុខ ដើម្បីជាការសម្តែងការអាណិតអាសូរចំពោះការបាត់បង់អាយុជីវិត និងការខូចខាតក្នុថគ្រោះរញ្ជួយដីកម្រិត ៧.៧រិចទ័រកាលពីថ្ងៃសុក្រ។ កាលពីព្រឹកថ្ងៃចន្ទ ការរញ្ជួយដីកម្រិត ៤,៧រិចទ័រ បានវាយប្រហារទីក្រុង Mandalay ម្ដងទៀត ដោយមានសេចក្ដីរាយការណ៍អំពីការញ័រច្រើនជាង ២០០ ករណី។ ក្រុមអ្នកសង្គ្រោះបន្ទាន់កំពុងប្រជែងនឹងពេលវេលាដើម្បីស្វែងរកអ្នកនៅរស់ដែលជាប់នៅក្រោមសំណង់អគារដែលដួលរលំ ខណៈដែលការរញ្ជួយដីនៅតែបន្តអង្រួនក្នុងតំបន់។ យោងតាមអាជ្ញាធរក្នុងតំបន់ មនុស្សរាប់ពាន់នាក់នៅតែបាត់ខ្លួន ហើយចំនួនអ្នកស្លាប់ និងរបួសត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត៕

  • អាមេរិកវាយលុកផ្លូវអាកាសសម្លាប់មនុស្ស ២ នាក់ និង កុមារម្នាក់របួសនៅយេម៉ែន

    អាមេរិកវាយលុកផ្លូវអាកាសសម្លាប់មនុស្ស ២ នាក់ និង កុមារម្នាក់របួសនៅយេម៉ែន

    សាណាអា ៖ ទូរទស្សន៍ al-Masirah គ្រប់គ្រងដោយក្រុមហ៊ូទីបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ និងកុមារម្នាក់រងរបួស ក្រោយកងកម្លាំងអាមេរិកបើកការវាយប្រហារតាមអាកាសលើខេត្ត Hajjah ភាគពាយ័ព្យនៃប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ។ ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានធ្ងន់ៗដល់ក្រុមហ៊ូទីនៅលើវេទិកា Truth Social ឱ្យបញ្ឈប់ការវាយប្រហារលើនាវាដឹកជញ្ជូន បើមិនដូច្នេះទេ ពួកគេ និងអ្នកគាំទ្រអ៊ីរ៉ង់របស់ខ្លួន នឹងប្រឈមមុខជាមួយការឈឺចាប់ពិតប្រាកដ ពីការវាយប្រហារតាមអាកាស។ ភាពតានតឹងរវាងក្រុមហ៊ូទី និង យោធាអាមេរិកបានកើនឡើងចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសថ្មីលើប្រទេសយេម៉ែន កាលពីថ្ងៃទី១៥ ខែមីនា។ ការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ូទីគំរាមបន្តការវាយប្រហារលើគោលដៅអ៊ីស្រាអែល លុះត្រាតែជំនួយមនុស្សធម៌ត្រូវបានអនុញ្ញាតចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ហើយការឡោមព័ទ្ធជុំវិញត្រូវបានដកចេញ៕

  • បារាំង និង អង់គ្លេសចចេសចង់ដាក់ពង្រាយទ័ពនៅអ៊ុយក្រែន ទោះបីរុស្ស៊ីព្រមានផ្ទុះសង្គ្រាម

    បារាំង និង អង់គ្លេសចចេសចង់ដាក់ពង្រាយទ័ពនៅអ៊ុយក្រែន ទោះបីរុស្ស៊ីព្រមានផ្ទុះសង្គ្រាម

    ឡុងដ៍ ៖ បារាំង និង អង់គ្លេសនៅតែចិញ្ចឹមចិត្តចង់បញ្ជូនកងទ័ពជើងទឹក និងទ័ពអាកាសទៅកាន់ប្រទេសអ៊ុយក្រែន បើទោះបីជារុស្ស៊ីធ្លាប់បានព្រមានធ្ងន់ៗថា ការធ្វើបែបនេះ នឹងនាំឲ្យផ្ទុះសង្គ្រាមរវាងណាតូ និងរុស្ស៊ីក៏ដោយ។ នេះបើតាមកាសែត Washington Post ដកស្រង់ប្រភពពីប្រទេសបារាំងចុះផ្សាយកាលពីថ្ងៃអាទិត្យ។ បារាំង និង អង់គ្លេសដែលជាប្រទេសសមាជិកអង្គការណាតូ បានគាំទ្រដល់កម្លាំងរក្សាសន្តិសុខដឹកនាំដោយអ៊ឺរ៉ុប ដែលមានផែនការដាក់ពង្រាយទៅកាន់ទីក្រុង និងទីតាំងនានារបស់អ៊ុយក្រែន ដែលនៅឆ្ងាយពីសមរភូមិជួរមុខ ប៉ុន្តែផែនការនេះក៏ទាមទារការយល់ព្រមពីសមាជិកផ្សេងទៀតផងដែរ។ បន្ថែមលើនេះ ក្រុមយោធាបារាំង-អង់គ្លេស គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ុយក្រែនក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីវាយតម្លៃចំនួនកងទ័ពដែលត្រូវការ និងទីតាំងដាក់ពង្រាយដ៏មានសក្តានុពល។ ទោះបីជាយ៉ាងណា ប្រទេសជាច្រើននៅអឺរ៉ុបត្រូវបានគេរាយការណ៍ថា ហាក់ស្ទាក់ស្ទើរក្នុងការបញ្ជូនកងទ័ពដោយគ្មានការធានាពីរដ្ឋបាលលោក ដូណាល់ ត្រាំ ខណៈមន្ត្រីអឺរ៉ុបកំពុងស្វែងរកការគាំទ្រពីអាមេរិក ក្នុងទម្រង់ជាការការពារដែនអាកាស ចារកម្ម និងយន្តហោះចម្បាំង។ យ៉ាងណាមិញ រុស្ស៊ីបានចេញមកព្រមានធ្ងន់ៗប្រឆាំងនឹងការដាក់ពង្រាយកងទ័ពបរទេសដោយគ្មានការអនុញ្ញាតទៅកាន់អ៊ុយក្រែន ហើយខ្លួននឹងចាត់ទុកពួកគេគឺជាគោលដៅវាយប្រហារស្របច្បាប់ មិនថា ពួកគេស្ថិតនៅក្រោមទង់ជាតិអឺរ៉ុប ឬក៏ទង់ជាតិប្រទេសណានោះទេ៕

  • មីយ៉ាន់ម៉ា៖ យាយនិងចៅស្រី២នាក់អាចរំដោះខ្លួនពីកម្ទេចអគារ

    មីយ៉ាន់ម៉ា៖ យាយនិងចៅស្រី២នាក់អាចរំដោះខ្លួនពីកម្ទេចអគារ

    បរទេស ៖ លោកយាយ អាយុ៧៥ឆ្នាំ និងចៅស្រីពីរនាក់ អាចរំដោះខ្លួនចេញពីអគារជាន់ទី៦ ដែលបានបាក់រលំ ក្នុងហេតុការណ៍រញ្ជួយដី នៅមីយ៉ាន់ម៉ា។ កាសែត Skynews បានចេញផ្សាយ នៅថ្ងៃអង្គារនេះថា ជីដូន និងចៅស្រី អាយុ១៣ឆ្នាំ និង១៦ឆ្នាំ បានរង់ចាំក្នុងកម្ទេចថ្ម ជាច្រើនម៉ោង មុនពេលត្រូវបានសង្គ្រោះ។ ឪពុករបស់ក្មេងស្រី ដំបូងឡើយ ជឿថា កូនស្រី និងម្តាយបានស្លាប់ ហើយបានអំពាវនាវរកជំនួយ នៅលើបណ្តាញសង្គម ដើម្បីយកសាកសព របស់ពួកគេ។ ឪពុកបានរៀបរាប់ថា ម្តាយនិងកូនស្រី បានជាប់ នៅជាន់ទី៦ នៃអគារ ក្នុងទីក្រុង Mandalay ដែលពេលនោះ ពួកគេបានរត់ទៅរកជណ្តើរអាសន្ន។ កូនស្រីបានក្រសោបយកទូរស័ព្ទរបស់ពួកគេភ្លាមៗ មុនពេលអគារដួលរលំ។ កូនស្រីម្នាក់ ថតវីដេអូក្នុងទូរស័ព្ទ តេទៅរកលោក បង្ហាញពីទីតាំង និងស្ថានភាព។ នៅទីបំផុត អ្នកជួយសង្គ្រោះបានរកឃើញពួកគេ ហើយបានប្រើញញួរដើម្បីចុះរន្ធតូចមួយ ហុចទឹកឲ្យពួកគេ ហើយកូនស្រី ត្រូវបានប្រាប់ឲ្យព្យាយាម យកដុំថ្មបាំងចេញ ប៉ុន្តែ ថ្មធ្ងន់ពេក ពិបាកទាញ។…

  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន​៖ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីបង្ការ និងទប់ស្កាត់ លុបបំបាត់ព័ត៌មានមិនពិត បំភ្លៃ បំផ្លើស បំភ័ន្ត និងបំផ្លាញ

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន​៖ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីបង្ការ និងទប់ស្កាត់ លុបបំបាត់ព័ត៌មានមិនពិត បំភ្លៃ បំផ្លើស បំភ័ន្ត និងបំផ្លាញ

    ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា​ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយចាប់ផ្តើមចេញដំណើរជាផ្លូវការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ​ សម្រាប់រយៈពេល ១ឆ្នាំ ក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ លុបបំបាត់ព័ត៌មានមិនពិត បំភ្លៃ បំផ្លើស បំភ័ន្ត និងបំផ្លាញ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជូនដល់សាធារណជន និងអនុវត្តវិធានការចាំបាច់មួយចំនួន។ យុទ្ធនាការនេះក៏ដើម្បីធានាបាននូវសន្តិសុខព័ត៌មាន សុវត្ថិភាពព័ត៌មានដល់អ្នកប្រើប្រាស់។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ទៀតថា​ ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ក្រុមការងារតាមដានព័ត៌មានរបស់គណៈកម្មាធិការប្រឆាំងព័ត៌មានក្លែងក្លាយ ដឹកនាំដោយក្រសួងព័ត៌មាន បានកត់ត្រាឃើញថា មានព័ត៌មានក្លែងក្លាយដែលមានចរិតញុះញង់ បញ្ឆេះកំហឹង បង្កើតឱ្យមានការស្អប់ខ្ពើម វោហាសាស្ត្ររើសអើង និងបំផ្ទុះចលនាបង្កអសន្តិសុខ អស្ថិរភាព បំផ្លាញសន្តិភាព និងបង្កើតទំនាស់ជាមួយសរុបចំនួន ៣៦៥១ មានការកើនឡើងចំនួន ១៤% ប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣២០៨ ព័ត៌មានក្លែង ហើយយុវជនជាអ្នកដែលងាយរងគ្រោះជាងគេពីផលប៉ះពាល់ពីព័ត៌មានក្លែងក្លាយនេះ។ រួមគ្នាកម្ចាត់ចោលព័ត៌មានក្លែងក្លាយពីសង្គមរបស់យើង! ដោយ៖ពលជ័យ រូបថតដោយ ឡុង ដេវីត

  • រុស្ស៊ី នៅតែធ្វើការជាមួយអាមេរិកបន្ទាប់ពីលោកTrump និយាយថាលោកខឹងលោក Putin ខ្លាំង

    រុស្ស៊ី នៅតែធ្វើការជាមួយអាមេរិកបន្ទាប់ពីលោកTrump និយាយថាលោកខឹងលោក Putin ខ្លាំង

    រុស្ស៊ី បានឆ្លើយតបថា ខ្លួននៅតែធ្វើការជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី Trump បាននិយាយថារូបលោកខឹងលោក Vladimir Putinខ្លាំងណាស់ ។ នៅក្នុងការឆ្លើយតបជាលើកដំបូងរបស់ខ្លួន ចំពោះការរិះគន់របស់លោក Trump ទៅលើប្រធានាធិបតីរុស្ស៊ី វិមានក្រឹមឡាំងបានព្យាយាមនិយាយបន្ធូរស្ថានការណ៍នៃភាពតានតឹងរវាងមេដឹកនាំទាំងពីរ។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា ជាដំបូង យើងបន្តធ្វើការជាមួយភាគីអាមេរិក លើការកសាងទំនាក់ទំនងរបស់យើង ។ លោកបាននិយាយថា ពុំមានគម្រោងសម្រាប់ការហៅទូរស័ព្ទរវាងលោក Putin និងលោក Trump នៅសប្តាហ៍នេះទេ ប៉ុន្តែមេដឹកនាំរុស្ស៊ី បើកចំហ ប្រសិនបើចាំបាច់។ ការប៉ុនប៉ងសម្រួលស្ថានភាពឲ្យរលូនឡើងវិញ បានកើតឡើងបន្ទាប់ពីលោក Trump បានប្រាប់ទូរទស្សន៍ NBC News កាលពីថ្ងៃអាទិត្យថា លោក ខឹងនឹងលោក Putin ដែលបានវាយប្រហារលើភាពជឿជាក់របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ហើយបានគំរាមដំឡើងពន្ធ ៥០% លើប្រទេសដែលទិញប្រេងពីរុស្ស៊ី ប្រសិនបើមិនយល់ព្រមចំពោះបទឈប់បាញ់។ មន្ត្រីអាមេរិក និងរុស្ស៊ី បានពិភាក្សាគ្នាអស់ជាច្រើនសប្តាហ៍ ដើម្បីព្យាយាមឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលក្នុងអំឡុងពេលនោះ លោក Trump…

  • [UPDATE] ឱកាសនៅរស់ជិតអស់ ក្រោយផុតរយៈពេល៧២ បន្ទាប់ពីរញ្ជួយដីសម្លាប់មនុស្សជាង២.០០០នាក់នៅមីយ៉ាន់ម៉ា និងថៃ

    [UPDATE] ឱកាសនៅរស់ជិតអស់ ក្រោយផុតរយៈពេល៧២ បន្ទាប់ពីរញ្ជួយដីសម្លាប់មនុស្សជាង២.០០០នាក់នៅមីយ៉ាន់ម៉ា និងថៃ

    ក្រុមអ្នកជួយសង្គ្រោះក្នុងសហភាពមីយ៉ាន់ម៉ានិងប្រទេសថៃកំពុងប្រជែងពេលវេលាដើម្បីជួយសង្រ្គោះមនុស្សដែលអាចនៅតែត្រូវបានកប់ទាំងរស់បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ មនុស្សរាប់រយនាក់កំពុងបាត់ខ្លួនបន្ទាប់ពីការរញ្ជួយដីដែលបានបណ្តាលឱ្យមានការខូចខាតដ៏មហន្តរាយ និងបានសម្លាប់មនុស្សប្រហែលជាង២.០០០នាក់ ទន្ទឹមនឹងចំនួនអ្នកស្លាប់ ត្រូវគេរំពឹងថានឹងកើនឡើងថែមទៀត។ នៅមីយ៉ាន់ម៉ា អ្នកស្លាប់បានហក់ឡើងដល់២.០៥៦នាក់ របួសចំនួន៣.៩០០នាក់ និងបាត់ខ្លួន ២៧០នាក់ ហើយប្រទេសនេះ នឹងប្រារព្ធពិធីស្ងៀមស្ងាត់មួយនាទីដើម្បីរម្លឹកដល់ជនរងគ្រោះ។ កាលពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ មនុស្សជាច្រើននៅតែត្រូវគេបារម្ភថាជាប់នៅក្រោមគំនរបាក់បែកនៃអគារដែលបាក់រលំ ខណៈអ្វីដែលគេហៅថាឱកាសមាស សម្រាប់ជួយសង្គ្រោះអ្នករស់រានមានជីវិតបានកន្លងផុតទៅហើយ។ បីថ្ងៃដំបូងបន្ទាប់ពីការរញ្ជួយដីគឺជាពេលដ៏សំខាន់សម្រាប់ការជួយសង្គ្រោះអ្នកដែលជាប់ខ្លួនក្នុងកម្ទេចថ្ម ព្រោះជាធម្មតាមនុស្សអាចរស់បានតែពីរបីថ្ងៃប៉ុណ្ណោះដោយគ្មានទឹក។ លោក Kyaw Kyaw បុគ្គលិកសង្គ្រោះបានប្រាប់សារព័ត៌មាន The Telegraph ថា ពួកគេនៅតែបន្តកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ប៉ុន្តែចាប់តាំងពី ឱកាសមាស ដ៏សំខាន់បំផុតរយៈពេល ៧២ ម៉ោងបានកន្លងផុតទៅ ពួកគេអាចសង្ឃឹមថានឹងរកឃើញអ្នកដែលជាប់ខ្លួននៅមានជីវិត។ យើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាព។ ចំណែកនៅប្រទេសថៃ លោកស្រី Tavida Kamolvej អភិបាលរងក្រុងបាងកក បាននិយាយថា សញ្ញានៃការនៅរស់រានមានជីវិតត្រូវបានគេរកឃើញនៅក្រោមគំនរបាក់បែកនៃអគារដ៏ខ្ពស់មួយកំពុងសាងសង់នៅពេលរញ្ជួយដីបានវាយប្រហារ។ លោកស្រី បាននិយាយថាពួកគេ ត្រូវតែបង្កើនល្បឿន និងមិនត្រូវឈប់ទេ ទោះបីក្រោយរយៈពេល ៧២ ម៉ោងក៏ដោយ៕

  • អាមេរិកគំរាមវាយប្រហារ និងដាក់ពន្ធអ៊ីរ៉ង់ បើមិនចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

    អាមេរិកគំរាមវាយប្រហារ និងដាក់ពន្ធអ៊ីរ៉ង់ បើមិនចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

    វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ បានព្រមានវាយប្រហារ និងដាក់ពន្ធជាបន្តបន្ទាប់ប្រឆាំងអ៊ីរ៉ង់ បើសិនទីក្រុងតេហេរ៉ង់មិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទេនោះ។ លោកប្រធានាធិបតី ត្រាំ បានប្រាប់សារព័ត៌មាន NBC News ថា ក្រុមមន្ត្រីអាមេរិក និងអ៊ីរ៉ង់កំពុងពិភាក្សាគ្នា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ហើយនេះគឺជាសុន្ទរកថាដំបូងរបស់លោក ចាប់តាំងពីអ៊ីរ៉ង់បានច្រានចោលកិច្ចចរចាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន។ យ៉ាងណា មេដឹកនាំអាមេរិករូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា បើសិនអ៊ីរ៉ង់មិនធ្វើកិច្ចព្រមព្រៀងទេ នោះនឹងមានការវាយប្រហារ ហើយគ្រោះថ្នាក់នោះ នឹងក្លាយជារឿងដែលពួកគេមិនដែលឃើញពីមុនមក។ លោក ត្រាំ ថែមទាំងបានអះអាងទៀតថា មានរឿងមួយទៀតដែលនឹងកើតឡើង បើសិនអ៊ីរ៉ង់មិនព្រមធ្វើកិច្ចព្រមព្រៀង នោះគឺអាមេរិកនឹងទម្លាក់ពន្ធជាបន្តបន្ទាប់លើអ៊ីរ៉ង់ដូចកាលពី ៤ ឆ្នាំមុន។ រីឯអ៊ីរ៉ង់បានផ្ញើការឆ្លើយតបតាមរយៈប្រទេសអូម៉ង់ ទៅកាន់លិខិតមួយពីលោក ត្រាំ ដែលជំរុញឱ្យទីក្រុងតេហេរ៉ង់ឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី ដោយដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា គោលនយោបាយរបស់ប្រទេសអ៊ីរ៉ង់ គឺមិនចូលរួមការចរចាដោយផ្ទាល់ជាមួយអាមេរិក ខណៈស្ថិតក្រោមយុទ្ធនាការសម្ពាធអតិបរមា និងការគំរាមកំហែងផ្នែកយោធានោះទេ។ នៅក្នុងអាណត្តិដំបូងក្នុងឆ្នាំ ២០១៧-២០២១ លោក ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ដែលបានដាក់កម្រិតយ៉ាងតឹងរឹងលើសកម្មភាពនុយក្លេអ៊ែរ…