Category: ព័ត៌មានជាតិ
-

អាមេរិកគំរាមវាយប្រហារ និងដាក់ពន្ធអ៊ីរ៉ង់ បើមិនចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ បានព្រមានវាយប្រហារ និងដាក់ពន្ធជាបន្តបន្ទាប់ប្រឆាំងអ៊ីរ៉ង់ បើសិនទីក្រុងតេហេរ៉ង់មិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទេនោះ។ លោកប្រធានាធិបតី ត្រាំ បានប្រាប់សារព័ត៌មាន NBC News ថា ក្រុមមន្ត្រីអាមេរិក និងអ៊ីរ៉ង់កំពុងពិភាក្សាគ្នា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ហើយនេះគឺជាសុន្ទរកថាដំបូងរបស់លោក ចាប់តាំងពីអ៊ីរ៉ង់បានច្រានចោលកិច្ចចរចាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន។ យ៉ាងណា មេដឹកនាំអាមេរិករូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា បើសិនអ៊ីរ៉ង់មិនធ្វើកិច្ចព្រមព្រៀងទេ នោះនឹងមានការវាយប្រហារ ហើយគ្រោះថ្នាក់នោះ នឹងក្លាយជារឿងដែលពួកគេមិនដែលឃើញពីមុនមក។ លោក ត្រាំ ថែមទាំងបានអះអាងទៀតថា មានរឿងមួយទៀតដែលនឹងកើតឡើង បើសិនអ៊ីរ៉ង់មិនព្រមធ្វើកិច្ចព្រមព្រៀង នោះគឺអាមេរិកនឹងទម្លាក់ពន្ធជាបន្តបន្ទាប់លើអ៊ីរ៉ង់ដូចកាលពី ៤ ឆ្នាំមុន។ រីឯអ៊ីរ៉ង់បានផ្ញើការឆ្លើយតបតាមរយៈប្រទេសអូម៉ង់ ទៅកាន់លិខិតមួយពីលោក ត្រាំ ដែលជំរុញឱ្យទីក្រុងតេហេរ៉ង់ឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី ដោយដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា គោលនយោបាយរបស់ប្រទេសអ៊ីរ៉ង់ គឺមិនចូលរួមការចរចាដោយផ្ទាល់ជាមួយអាមេរិក ខណៈស្ថិតក្រោមយុទ្ធនាការសម្ពាធអតិបរមា និងការគំរាមកំហែងផ្នែកយោធានោះទេ។ នៅក្នុងអាណត្តិដំបូងក្នុងឆ្នាំ ២០១៧-២០២១ លោក ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ដែលបានដាក់កម្រិតយ៉ាងតឹងរឹងលើសកម្មភាពនុយក្លេអ៊ែរ…
-

លោក ត្រាំ ខឹងលោក ពូទីន ដែលបង្អាក់បទឈប់បាញ់ និងគំរាមយកពន្ធ ៥០ ភាគរយប្រទេសទិញប្រេងរុស្ស៊ី
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ខឹងសម្បារជាខ្លាំងជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលធ្វើឲ្យកិច្ចចរចាបទឈប់បាញ់ជាមួយអ៊ុយក្រែនត្រូវជាប់គាំង និងបានគំរាមយកពន្ធដល់ទៅ ៥០% លើប្រទេសដែលហ៊ានទិញប្រេងពីរុស្ស៊ី ប្រសិនបើលោក ពូទីន មិនយល់ព្រមទទួលយកបទឈប់បាញ់។ ក្នុងបទសម្ភាសន៍តាមទូរស័ព្ទរយៈពេល ១០នាទីជាមួយសារព័ត៌មាន NBC លោកប្រធានាធិបតី ត្រាំ និយាយថា រូបលោកខឹងលោក ពូទីន ជាខ្លាំង ហើយ បានព្រមានថា បើសិនលោក ពូទីន មិនព្រមទទួលយកឈប់បាញ់ទេ នោះលោកនឹងដាក់ទណ្ឌកម្មយកពន្ធ ៥០% លើប្រទេសដែលទិញប្រេងរុស្ស៊ី ព្រោះនោះគឺជាកំហុសទីក្រុងមូស្គូ។ ជាមួយគ្នានេះ លោក ត្រាំ ក៏បានរិះគន់ចំៗលើសំណើលោក ពូទីន ដែលចង់ជំនួសលោកប្រធានាធិបតី ហ្សេលេនស្គី ជាមួយនឹងរដ្ឋាភិបាលបណ្តោះអាសន្ន ដោយលោកបានហៅសំណើនេះថា ជាការប្រឆាំងទៅនឹងការទទួលបានសន្តិភាព។ ចំណែកលោក ហ្សេលេនស្គី បានបង្ហោះសារនៅលើបណ្តាញសង្គមថា រុស្ស៊ីនៅតែបន្តស្វែងរកលេស ដើម្បីអូសបន្លាយសង្រ្គាមនេះឱ្យកាន់តែយូរទៅៗ និងថា លោក ពូទីន កំពុងលេងហ្គេមដូចគ្នាដែលគាត់ធ្លាប់ធ្វើតាំងពីឆ្នាំ ២០១៤…
-

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត លើកទឹកចិត្តក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ចូលរួមរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាបអុបទិកក្នុងរាជធានីភ្នំពេញ
(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកទឹកចិត្តដល់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ទាំងអស់ ផ្តល់កិច្ចសហការលើគម្រោងរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាបអុបទិក នៅតាមភូមិសាស្រ្តអាទិភាពក្នុងរាជធានីភ្នំពេញ ក្នុងគោលដៅពង្រឹងសោភ័ណ្ឌភាពទីក្រុង ។ ប្រសាសន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លើកឡើងកាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្នុងឧកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមហ៊ុនទូរសព្ទចល័ត ក្រុមហ៊ុនបង្គោលអង់តែន និងក្រុមហ៊ុនបណ្តាញខ្សែកាបអុបទិកនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីជំនាញ និងតំណាងក្រុមហ៊ុន សរុបប្រមាណ ៩០នាក់ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពិធីសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយសមិទ្ធផលនានាដែលក្រសួងសម្រេចបាននាពេលកន្លងមក ការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល និងការបន្តអភិវឌ្ឍធនធានមនុស្សឌីជីថល ជាដើម។ ឯកឧត្តមរដ្ឋមន្រ្តី គូសបញ្ជាក់អំពីកិច្ចសហការដ៏ល្អរវាងក្រសួង និយ័តករទូរគមនាគមន៍កម្ពុជា ជាមួយប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត បង្គោលអង់តែន និង ខ្សែកាបអុបទិក ដើម្បីលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ទូទាំងរាជធានី ខេត្ត សំដៅពង្រឹងនិងពង្រីកគុណភាពសេវាទូរគមនាគមន៍ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីបញ្ហាប្រឈមនានាដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ជាអាទិ៍បញ្ហាឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និង ឧបករណ៍បញ្ជូនទទួលក្លែងក្លាយ (Fake Base Transceiver Station –…
-

ការគ្រប់គ្រងបរិស្ថាន និង ធនធានធម្មជាតិ នឹងត្រូវដាក់បញ្ចូលក្នុងគម្រោងផែនការ«ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា
(ភ្នំពេញ)៖ ក្នុងជំនួបជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកជំទាវ Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជាបាន លើកឡើងពីគម្រោងបង្កើតផែនការ«ក្របខណ្ឌហិរញ្ញប្បទានជាតិ» សម្រាប់គាំទ្រយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល។ លោកជំទាវ Alissar Chaker បានថ្លែងបញ្ជាក់នាទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ថា ការគ្រប់គ្រងបរិស្ថាន និង ធនធានធម្មជាតិ នឹងត្រូវដាក់បញ្ចូលក្នុងក្របខណ្ឌជាតិនេះ ដែលអាចទទួលបានការគាំទ្រប្រភពហិរញ្ញវត្ថុពីប្រភពផ្សេងៗ ដើម្បីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះ UNDP ដែលបានជួយគាំទ្រកម្ពុជា ក្នុងការរៀបចំផែនការក្របខណ្ឌជាតិហិរញ្ញប្បទានជាតិ ធ្វើជាមូលដ្ឋាននីយកម្មគោលដៅសកលនៃការអភិវឌ្ឍប្រកបដោយចីរភាពឱ្យស្របទៅនឹងបរិការណ៍កម្ពុជា ជាពិសេសអំពីចក្ខុវិស័យរួម ជាមួយនឹងការឆ្លើយតបទៅនឹងតម្រូវការនិងការឆ្លើយតបដើម្បការគ្រប់គ្រងវិស័យបរិស្ថាន និង ធនធានធម្មជាតិនៅកម្ពុជា។ ក្នុងពិធីនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី អ៊ាង សុផល្លែត ក៏បានលើកឡើងពី ការអនុវត្តយុទ្ធសាស្រ្តចក្រា ដោយ ផ្តោតសំខាន់លើ៖ មុំនៃភាពស្អាត ពិសេស ផ្តោតសំខាន់ទៅលើ ភាពស្អាត ក្នុងផ្នត់គំនិត ភាពស្អាតលើដី…
-
![[BREAKING NEWS] មីយ៉ាន់ម៉ានឹងប្រារព្ធពិធីស្ងៀមស្ងាត់មួយនាទី ខណៈចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីហក់ឡើងដល់ជាង២.០០០នាក់ http://news.btv.com.kh/article/71582](http://165.232.167.198/wp-content/uploads/2025/04/photo_2025-04-01_06-48-56.jpg)
[BREAKING NEWS] មីយ៉ាន់ម៉ានឹងប្រារព្ធពិធីស្ងៀមស្ងាត់មួយនាទី ខណៈចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីហក់ឡើងដល់ជាង២.០០០នាក់ http://news.btv.com.kh/article/71582
សហភាពមីយ៉ាន់ម៉ានឹងប្រារព្ធពិធីស្ងៀមស្ងាត់មួយនាទីនៅថ្ងៃអង្គារ ១ មេសានេះដើម្បីឧទ្ទិសដល់ជនរងគ្រោះនៃគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញរបស់ប្រទេសនេះដែលបានសម្លាប់មនុស្សជាង២.០០០ នាក់ ខណៈក្តីសង្ឃឹមកាន់តែតិចក្នុងការស្វែងរកអ្នករស់រានមានជីវិតបន្ថែមទៀតនៅក្នុងគំនរបាក់បែកនៃអគារបាក់រលំ។
-

កាកបាទក្រហមអំពាវនាវរកជំនួយ ១០០ លានដុល្លារជួយមីយ៉ាន់ម៉ា
ហ្សឺណែវ ៖ សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងសង្គមអឌ្ឍចន្ទក្រហម ហៅកាត់ IFRC នៅថ្ងៃអាទិត្យ បានបើកការអំពាវនាវជាបន្ទាន់មួយ ដើម្បីស្វែងរកថវិកាជាង ១០០ លានដុល្លារ ជួយជនរងគ្រោះក្នុងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញនៅប្រទេសមីយ៉ាន់ម៉ា។ IFRC ដែលជាបណ្តាញមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោកនិយាយថា មីយ៉ាន់ម៉ាបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ពីគ្រោះរញ្ជួយដីក្នុងកម្រិត ៧.៧ រិចទ័រកាលពីថ្ងៃសុក្រ ហើយកំពុងដង្ហើយរកជំនួយស្ទើរតែគ្រប់ពេលវេលា។ ដើម្បីបង្កើនការគាំទ្រមីយ៉ាន់ម៉ានោះ IFRC បានចាប់ផ្តើមការអំពាវនាវបន្ទាន់មួយ ដើម្បីស្វែងរកថវិកាប្រហែល ១១៥ លានដុល្លារ ជួយមនុស្សប្រមាណ ១០០.០០០ នាក់ ឬស្មើនឹង ២០.០០០ គ្រួសារ ក្នុងការបំពេញតម្រូវការសង្គ្រោះជីវិត និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ ក្នុងរយៈពេល ២៤ខែខាងមុខនេះ។ IFRC បន្ថែមថា ជាមួយនឹងសីតុណ្ហភាពកើនឡើង និងរដូវមូសុងខិតជិតមកដល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ សហគមន៍ដែលរងផលប៉ះពាល់ត្រូវការស្ថេរភាពជាបន្ទាន់ មុនពេលវិបត្តិបន្ទាប់បន្សំកើតឡើងមាន។ បើតាមអង្គការអន្តរជាតិមួយនេះ មីយ៉ាន់ម៉ានៅតែបន្តប្រឈមមុខនឹងការផ្លាស់ទីលំនៅរបស់ប្រជាជនទូទាំងប្រទេស និងអសន្តិសុខស្បៀង។ ហើយការរញ្ជួយដីនេះ នឹងធ្វើឱ្យស្ថានការណ៍នៅមីយ៉ាន់ម៉ាកាន់តែផុយស្រួយបន្ថែមទៀត។ ដូច្នេះសហគមន៍ពិភពលោកត្រូវតែបោះជំហានទៅមុខដើម្បីគាំទ្រការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងនិរន្តរភាព៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

ម៉ាឡេស៊ីជួយ ២.៣ លានដុល្លារដល់មីយ៉ាន់ម៉ា សម្រាប់ជាជំនួយគ្រោះរញ្ជួយដី
គូឡាឡាំពួរ ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួន ២.៣ លានដុល្លារ ដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា។ ការប្រកាសនេះកើតឡើងនៅពេលដែលសមាជិកក្រុមជំនួយ និងសង្គ្រោះគ្រោះមហន្តរាយម៉ាឡេស៊ីពិសេសចំនួន ៥០ នាក់ បានចេញដំណើរទៅកាន់រដ្ឋធានីណៃពិដោ របស់ប្រទេសមីយ៉ាន់ម៉ានៅព្រឹកថ្ងៃអាទិត្យ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ និងជួយសង្គ្រោះអាយុជីវិតមនុស្ស។ លោក អាន់វ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ការរួមចំណែកនេះឆ្លុះបញ្ចាំងពីការទទួលខុសត្រូវ និងសាមគ្គីភាពរបស់ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២៥។ លោក អាន់វ៉ា បន្ថែមថា អាទិភាពរបស់អាស៊ាន ក្នុងការការពារសុខុមាលភាពរបស់ប្រជាជនក្នុងតំបន់ គឺជាការបញ្ចេញប្រតិកម្មរហ័ស មានប្រសិទ្ធភាព និងទូលំទូលាយ ដោយសង្កត់ធ្ងន់លើរបៀបវារៈមនុស្សធម៌របស់ប្លុក ជាមួយក្តីមេត្តា ទំនួលខុសត្រូវរួម និងសាមគ្គីភាព។ សូមបញ្ជាក់ថា គ្រោះរញ្ជួយដីក្នុងកម្រិត ៧.៧ រ៉ិចទ័របានវាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីក្រុង Mandalay, Bago, Magway, រដ្ឋ Shan, Sagaing និង Naypyidaw។ ប្រទេស ថៃ ដែល ជា…
-

អ៊ុយក្រែនរំពឹងថា លោកខាងលិចនឹងបញ្ចេញប្រតិកម្មធ្ងន់ៗប្រឆាំងរុស្ស៊ី
កៀវ ៖ មេដឹកនាំអ៊ុយក្រែន នៅថ្ងៃអាទិត្យ និយាយថា ទីក្រុងកៀវរំពឹងថា នឹងមានការឆ្លើយតបដ៏ខ្លាំងក្លាពីបណ្តាប្រទេសលោកខាងលិច ចំពោះការវាយប្រហារស្ទើរតែរាល់ថ្ងៃរបស់យន្តហោះដ្រូនរុស្ស៊ីនៅលើទឹកដីអ៊ុយក្រែន។ ការអត្ថាធិប្បាយបែបនេះរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្វើឡើងក្រោយមន្ត្រីនៅទីក្រុង Kharkov ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន បានរាយការណ៍ពីការវាយប្រហារដោយយន្តហោះដ្រូនរបស់រុស្ស៊ីបានសម្លាប់មនុស្សម្នាក់ និង ១៤ នាក់រងរបួស។ បន្ថែមលើនេះ រុស្ស៊ីក៏បានបើកការវាយប្រហារដោយយន្តហោះដ្រូនលើទីក្រុង Dnipro ភាគអាគ្នេយ៍ផងដែរ បណ្តាលឲ្យមនុស្ស ៤ នាក់បានស្លាប់ និងនៅកណ្តាលក្រុង Kryvyi Rih ធ្វើឲ្យមនុស្ស ៩ នាក់ផ្សេងទៀតរងរបួស។ ទន្ទឹមគ្នា លោក ហ្សេលេនស្គី បានចោទប្រកាន់រុស្ស៊ីថា កំពុងធ្វើកូដកម្មប្រឆាំងនឹងមនុស្សគ្រប់គ្នាដែលស្វែងរកការបញ្ចប់សង្រ្គាម។ ដូច្នេះយើងរំពឹងថា នឹងមានការឆ្លើយតបដ៏ខ្លាំងក្លា និងធ្ងន់ធ្ងរបំផុតប្រឆាំងរុស្ស៊ី ជាពិសេសពីអាមេរិក អឺរ៉ុប និងប្រទេសទាំងអស់នៅលើពិភពលោក ដែលពឹងផ្អែកលើការទូត៕
-

ស្ថានឯកអគ្គរាជទូតកម្ពុជា រៀបចំការសម្តែងសិល្បៈបុរាណខ្មែរ ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”
(ជប៉ុន)៖ ដោយមានការសហការជាមួយសាលាក្រុងមីណាតុ នាទីក្រុងតូក្យូ នៅរសៀលថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំពិធីអបអរសាទរទិវាវប្បធម៌ជាតិលើកទី២៧ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅសាលមហោស្រព Akasaka Civic Centre ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដោយមានការអញ្ជើញចូលរួមទស្សនាពីសំណាក់តំណាងស្ថានទូតនានាប្រចាំប្រទេសជប៉ុន ក្រសួង-ស្ថាប័នជប៉ុន ក្រុមហ៊ុនជប៉ុន សាធារណជនជប៉ុន និងបងប្អូនខ្មែរជាច្រើនកុះករ ។ នៅក្នុងឱកាសនោះ ដើម្បីចូលរួមអបអរសាទរ និងលើកស្ទួយវប្បធម៌ជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជា មានការបង្ហាញនូវរបាំបុរាណ របាំប្រពៃណី របាំប្រជាប្រិយ ឈុតឆាកក្នុងរឿងរាមកេរ្តិ៍ ការបង្ហាញម៉ូតសម្លៀកបំពាក់ និងល្ខោនស្បែកធំ ដោយមានការចូលរួមសម្តែងដោយសិល្បករមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា សហគមន៍ខ្មែរនៅជប៉ុន សមាគមនិស្សិតខ្មែរនៅជប៉ុន និងជនជាតិជប៉ុនដែលស្រលាញ់វប្បធម៌ខ្មែរ ។ ទន្ទឹមនឹងនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ក៏មានការតាំងបង្ហាញនូវស្នាដៃសិល្បៈបុរាណខ្មែរជាច្រើន ដូចជា រូបចម្លាក់ គំនូរ គ្រឿងធ្វើអំពីឈើ ស្ពាន់ និងថ្ម ជាដើម ព្រមទាំងដាក់តាំងបង្ហាញនូវផលិតផលខ្មែរជាច្រើនផ្សេងទៀត។ ស្ថានឯកអគ្គរាជទូតកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភ្ញៀវជាតិ…
-

អ៊ីស្រាអែលប្តេជ្ញាបង្កើនសម្ពាធប្រឆាំងក្រុមហាម៉ាស់
អ៊ីស្រាអែលប្តេជ្ញាបង្កើនសម្ពាធប្រឆាំងក្រុមហាម៉ាស់ហ៊្សេរុយសាឡិម ៖ មេដឹកនាំអ៊ីស្រាអែល នៅថ្ងៃអាទិត្យ សន្យាថា នឹងបង្កើនសម្ពាធខ្លាំងឡើងលើក្រុមហាម៉ាស់រហូតចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង។ ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថែមទាំងបានចេញមុខទាមទារសាជាថ្មីឱ្យក្រុមហាម៉ាស់ទម្លាក់អាវុធចុះ និងស្នើឱ្យមេដឹកនាំក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះចាកចេញពីតំបន់ហ្គាហ្សា។ យ៉ាងណាមិញ មេដឹកនាំអ៊ីស្រាអែលរូបនេះក៏បានអះអាងផងដែរថា ប្រទេសរបស់លោកនឹងអនុវត្តតាមផែនការអន្តោប្រវេសន៍ដោយស្ម័គ្រចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់តំបន់ហ្គាហ្សា។ ជាមួយគ្នានេះ គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលបានយល់ព្រមបន្តដាក់សម្ពាធលើក្រុមហាម៉ាស់ រហូតដល់ក្រុមនេះទទួលយកសំណើបទឈប់បាញ់ពីអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា។ ជាការឆ្លើយតប លោក Khalil al-Hayya មេដឹកនាំក្រុមហាម៉ាស់នៅហ្គាហ្សា បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមខ្លួនបានយល់ព្រមចំពោះសំណើ ដែលរួមមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ៥ នាក់ក្នុងមួយសប្តាហ៍។ ប៉ុន្តែ លោក បាន និយាយ ថា ការចង់ឲ្យហាម៉ាស់ទម្លាក់អាវុធ ដូច ដដូចដែលអ៊ីស្រាអែលបានទាមទារ នោះគឺ ជា «បន្ទាត់ ក្រហម» ដែលកដែលក្រុមខ្លួននឹងមិនឆ្លងកាត់ជាដាច់ខាត។ ចាប់តាំងពីអ៊ីស្រាអែលបន្តការវាយប្រហារនៅតំបន់ហ្គាហ្សានៅថ្ងៃទី១៨ ខែមីនា ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ត្រូវបានសម្លាប់ និងរាប់ម៉ឺននាក់បានបង្ខំចិត្តភៀសខ្លួនចេញពីតំបន់នៅភាគខាងជើងហ្គាហ្សា ជាកន្លែងដែលពួកគេបានត្រឡប់មកវិញ បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីខែមករា៕