Category: ព័ត៌មានជាតិ
-

អ៊ីស្រាអែលប្តេជ្ញាបង្កើនសម្ពាធប្រឆាំងក្រុមហាម៉ាស់
អ៊ីស្រាអែលប្តេជ្ញាបង្កើនសម្ពាធប្រឆាំងក្រុមហាម៉ាស់ហ៊្សេរុយសាឡិម ៖ មេដឹកនាំអ៊ីស្រាអែល នៅថ្ងៃអាទិត្យ សន្យាថា នឹងបង្កើនសម្ពាធខ្លាំងឡើងលើក្រុមហាម៉ាស់រហូតចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង។ ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថែមទាំងបានចេញមុខទាមទារសាជាថ្មីឱ្យក្រុមហាម៉ាស់ទម្លាក់អាវុធចុះ និងស្នើឱ្យមេដឹកនាំក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះចាកចេញពីតំបន់ហ្គាហ្សា។ យ៉ាងណាមិញ មេដឹកនាំអ៊ីស្រាអែលរូបនេះក៏បានអះអាងផងដែរថា ប្រទេសរបស់លោកនឹងអនុវត្តតាមផែនការអន្តោប្រវេសន៍ដោយស្ម័គ្រចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់តំបន់ហ្គាហ្សា។ ជាមួយគ្នានេះ គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលបានយល់ព្រមបន្តដាក់សម្ពាធលើក្រុមហាម៉ាស់ រហូតដល់ក្រុមនេះទទួលយកសំណើបទឈប់បាញ់ពីអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា។ ជាការឆ្លើយតប លោក Khalil al-Hayya មេដឹកនាំក្រុមហាម៉ាស់នៅហ្គាហ្សា បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមខ្លួនបានយល់ព្រមចំពោះសំណើ ដែលរួមមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ៥ នាក់ក្នុងមួយសប្តាហ៍។ ប៉ុន្តែ លោក បាន និយាយ ថា ការចង់ឲ្យហាម៉ាស់ទម្លាក់អាវុធ ដូច ដដូចដែលអ៊ីស្រាអែលបានទាមទារ នោះគឺ ជា «បន្ទាត់ ក្រហម» ដែលកដែលក្រុមខ្លួននឹងមិនឆ្លងកាត់ជាដាច់ខាត។ ចាប់តាំងពីអ៊ីស្រាអែលបន្តការវាយប្រហារនៅតំបន់ហ្គាហ្សានៅថ្ងៃទី១៨ ខែមីនា ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ត្រូវបានសម្លាប់ និងរាប់ម៉ឺននាក់បានបង្ខំចិត្តភៀសខ្លួនចេញពីតំបន់នៅភាគខាងជើងហ្គាហ្សា ជាកន្លែងដែលពួកគេបានត្រឡប់មកវិញ បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីខែមករា៕
-

ក្រុមប្រឆាំងរដ្ឋប្រហារមីយ៉ាន់ម៉ាឈប់បាញ់សង្គ្រោះមនុស្សសិន
បរទេស៖ នៅថ្ងៃអាទិត្យនេះ ក្រុមយុទ្ធជនប្រឆាំងរដ្ឋប្រហារ នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានប្រកាសពីបទឈប់បាញ់មួយផ្នែក រយៈពេលពីរសប្តាហ៍ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការជួយសង្គ្រោះ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំមួយ បានវាយប្រហារប្រទេស ដែលហែកហួរដោយសង្រ្គាមស៊ីវិល មួយនេះ។ រដ្ឋាភិបាលរួបរួមជាតិ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងការពារប្រជាជន ហៅកាត់ PDF នឹងអនុវត្តការផ្អាករយៈពេលពីរសប្តាហ៍ នូវប្រតិបត្តិការយោធាវាយលុក លើកលែងតែ សកម្មភាពការពារ នៅក្នុងតំបន់ ដែលរងផលប៉ះពាល់ ដោយសារការរញ្ជួយដី ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នេះ។ រដ្ឋាភិបាល ដែលកំពុងនិរទេសខ្លួនបាននិយាយថា ខ្លួននឹង សហការជាមួយអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីធានាសន្តិសុខ ការដឹកជញ្ជូន និងការបង្កើតជំរុំសង្គ្រោះបណ្តោះអាសន្ន និងជំរំពេទ្យ នៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕ ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត
-

រញ្ជួយដី៖ ស្ត្រីម្នាក់ជួបមុខប្តីវិញក្រោយជាប់ក្នុងគំនរ៣០ម៉ោង
បរទេស ៖ ក្រោយជាប់គាំង ៣០ម៉ោង ស្ត្រីម្នាក់ត្រូវបានគេជួយសង្គ្រោះឱ្យរួចជីវិត បានជួបមុខស្វាមីវិញ ដោយត្រូវបានគេទាញចេញពីគំនរអគារបាក់បែក នៃផ្ទះល្វែងមួយកន្លែង នៅក្នុងទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា។ ក្រុមអ្នកជួយសង្រ្គោះបានទាញស្រ្តីម្នាក់នេះ ទាំងនៅមានជីវិតរស់ ចេញពីអគារខ្ទេចខ្ទី ដែលបានដួលរលំ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីការរញ្ជួយដីកម្លាំង ៧.៧រិចទ័រ បានកើតឡើង កាលពីថ្ងៃសុក្រ។ បន្ទាប់ពីធ្វើការ អស់ជាច្រើនម៉ោង អ្នកស្រី Phyu Lay Khaing អាយុ៣០ឆ្នាំ ត្រូវបានអ្នកជួយសង្គ្រោះ នាំចេញពីខុនដូ Sky Villa ហើយបានទៅឱបប្តី ឈ្មោះYe Aung មុនពេលដឹក ទៅកាន់មន្ទីរពេទ្យ។ អ្នកស្រីនៅមានស្មារតីដឹងខ្លួន ហើយបានលើកដៃសំពះអរគុណ ដល់ក្រុមសង្គ្រោះ ដែលបានជួយ។ យោធាមីយ៉ាន់ម៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សយ៉ាងហោចណាស់ ១,៦៤៤នាក់បានស្លាប់ និងជាង៣,៤០០នាក់ បានរងរបួស ហើយ១៣៩នាក់ផ្សេងទៀត កំពុងបាត់ខ្លួន គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-

បក្សនយោបាយនៅGreenlandចងសម្ព័ន្ធក្រោយTrumpចង់វាតទី
បរទេស៖ បណ្តាមេដឹកនាំបក្សនយោបាយ នៅតំបន់ Greenland ដែលលោកត្រាំ ចង់ត្រួតត្រា បានសម្រេចយល់ព្រមបង្កើតរដ្ឋាភិបាលសម្ព័ន្ធមួយ មានបួនបក្ស ដើម្បីប្រឈមមុខនឹងសម្ពាធពីអាមេរិក នេះបើយោងតាម លោក Jens Frederik Nielsen ដែលជានាយករដ្ឋមន្ត្រីថ្មី របស់តំបន់សម្បូរដោយរ៉ែ មួយនេះ។ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យសេរីសង្គម របស់លោក Nielsen បានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតថ្ងៃទី១១ ខែមីនា នាយករដ្ឋមន្ត្រីផុតអាណត្តិ លោក Mute Egede នៃគណបក្ស Inuit Ataqatigiit ហៅកាត់ IA ឆ្វេងនិយម នឹងធ្វើជារដ្ឋមន្ត្រីហិរញ្ញវត្ថុវិញ។ សេចក្តីប្រកាសរួមបានចែងថា «យើងត្រូវការស្ថេរភាព និងឯកភាពជាតិ ក្នុងពេលដែលតួអង្គបរទេស កំពុងព្យាយាមជះឥទ្ធិពល ដល់ការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង»។ ការប្រកាសរួបរួមគ្នា របស់តំបន់ស្វយ័តនៃប្រទេសដាណឺម៉ាកមួយនេះ បានធ្វើឡើង ស្របពេលដែល អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បាន ទៅដល់តំបន់ស្វ័យត នៅប្រទេសដាណឺម៉ាក មួយនេះ កាលពីថ្ងៃសុក្រ។ ក្នុងដំណើរនេះ ក៏មានលោក…
-

ហ្វីលីពីនរាប់ពាន់នាក់ធ្វើBirthdayឲ្យលោកឌូតឺតេ ផ្ញើទៅICC
បរទេស ៖ ប្រជាជនហ្វីលីពីនរាប់ពាន់នាក់ កាលពីថ្ងៃសុក្រ បានជួបជុំគ្នា រៀបចំពិធីខួបកំណើតគម្រប់ ៨០ឆ្នាំ របស់អតីតប្រធានាធិបតី Duterte ដែលកំពុងប្រឈមមុខនឹងការកាត់ទោស នៅតុលាការព្រហ្មទណ្ឌអន្តជាតិ ហៅកាត់ ICC។ ការប្រារព្ធខួបកំណើតនេះ ក៏មានទាំងការតវ៉ាប្រឆាំងនឹងការឃុំខ្លួន ដោយ ICC ក្រោមការចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ផងដែរ។ លោក Duterte អាចជាប់គុក អស់មួយជីវិត ប្រសិនបើរកឃើញថា មានទោសនៅក្នុងសវនការតុលាការ ICC ពីបទចោទប្រកាន់ពាក់ព័ន្ធនឹង “សង្គ្រាមប្រឆាំងគ្រឿងញៀន” ដែលមនុស្សរាប់ពាន់នាក់ ត្រូវបានសម្លាប់។ អ្នកគាំទ្រ អាយុ៤៤ឆ្នាំ ឈ្មោះ Bula បាននិយាយថា «ប្រជាជនហ្វីលីពីន ស្ទើរតែទាំងអស់ ស្រឡាញ់គាត់ ហើយសោកសៅបំផុត សម្រាប់គាត់ ឥឡូវនេះ»។ អ្នកនាំពាក្យ វិមានប្រធានាធិបតី បាននិយាយថា ក្រុមអ្នកតវ៉ាមានសិទ្ធិប្រមូលផ្តុំ ប៉ុន្តែ បានព្រមានប្រឆាំងនឹងទង្វើ ដែលសាបព្រោះការភ័យខ្លាច ញុះញង់ឱ្យមានការបះបោរ។ យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា មន្ត្រីហ្វីលីពីនបានជូនពរលោក Duterte…
-

Trumpប្រកាសភ្លាម នាំជំនួយទៅមីយ៉ាន់ម៉ា
បរទេស ៖ លោក Donald Trump បានប្តេជ្ញាថា អាមេរិកនឹងផ្តល់ជំនួយជួយ ដល់ប្រទេសមីយ៉ាន់ម៉ា ក្រោយជួបគ្រោះរញ្ជួយដីធ្ងន់ធ្ងរ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាន អំពីការជួយដល់ប្រទេស ដែលកំពុងគ្រប់គ្រង ដោយរបបយោធាមួយនេះ នៅក្នុងការិយាល័យរាងពងក្រពើ កាលពីថ្ងៃសុក្រ។ ជុំវិញការសួរ អំពីការអំពាវនាវ របស់មេដឹកនាំយោធាមីយ៉ាន់ម៉ា ស្វែងរកជំនួយអន្តរជាតិ ក្រោយការរញ្ជួយដី លោក Donald Trump បានឆ្លើយតបថា «វាជារឿងដ៏រន្ធត់ចិត្តមួយ ហើយយើងនឹងជួយ…យើងបាននិយាយ ជាមួយប្រទេសនេះ រួចហើយ»។ គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បានវាយប្រហារ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ដោយបានសម្លាប់មនុស្ស ជាង១៥០នាក់ និង រាប់រយនាក់ រងរបួស គិតត្រឹមយប់ថ្ងៃសុក្រ។ ជាការកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ សហរដ្ឋអាមេរិកបាននឹងកំពុងដាក់សម្ពាធ លើមេដឹកនាំ នៃប្រទេស មីយ៉ាន់ម៉ា ឱ្យដោះលែងអ្នកទោសនយោបាយ និង ការកាត់បន្ថយអំពើហិង្សា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-

សិង្ហបុរីផ្តល់បឋម១១ម៉ឺនដុល្លារដល់មីយ៉ាន់ម៉ានិងថៃ
បរទេស ៖ កាកបាទក្រហមសិង្ហបុរី ហៅកាត់ SRC នៅថ្ងៃសៅរ៍នេះ បានសន្យាថា នឹងផ្តល់ជំនួយបឋម ១១ម៉ឺន១៨៥០ដុល្លារអាមេរិក ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ទាន់ ចំពោះគ្រោះរញ្ជួយដី នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ។ SRC បាននិយាយថា «ការរួមចំណែកនេះប្រើសម្រាប់តម្រូវការបន្ទាន់ រួមបញ្ចូលទាំង ការចែកចាយសម្ភារៈចាំបាច់ ដូចជា អាហារ ទឹក ភួយ សម្ភារៈអនាម័យ តាមរយៈសមាគមកាកបាទក្រហមមីយ៉ាន់ម៉ា និងសមាគមកាកបាទក្រហមថៃ»។ ប្រភពថា ការអំពាវនាវអំពីការរៃអង្គាសថវិកាជាសាធារណៈ ក៏នឹងត្រូវបានដាក់ឱ្យដំណើរការ ក្នុងពេលឆាប់ៗនេះ ផងដែរ។ មូលនិធិនេះនឹងគាំទ្រដោយផ្ទាល់ ដល់ប្រតិបត្តិការសង្គ្រោះ និងការស្តារឡើងវិញ សម្រាប់សហគមន៍ ដែលរងផលប៉ះពាល់។ នាយកប្រតិបត្តិ SRC បាននិយាយថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង មនុស្សជាច្រើនរងរបួស ផ្លាស់ទីលំនៅ និងត្រូវការជំនួយ ជាបន្ទាន់។ ការខូចខាតយ៉ាងទូលំទូលាយ នៃហេដ្ឋារចនាសម្ព័ន្ធ កំពុងរារាំងដល់ប្រតិបត្តិការជួយសង្គ្រោះ។ ទំហំនៃគ្រោះមហន្តរាយបែបនេះ ទាមទារឱ្យមានការឆ្លើយតប យ៉ាងរហ័ស»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-

Putin បបួល Trump និង Musk រកស៊ីចូលគ្នា តំបន់Greenland ក្រោយចប់សង្គ្រាម
បរទេស៖ មេដឹកនាំរុស្ស៊ី លោក Putin មានបំណងចង់បបួលមេដឹកនាំអាមេរិក លោក Trump និងលោកមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk វិនិយោគរកស៊ីចូលគ្នា នៅតំបន់ស្វ័យត Greenland នៃប្រទេស ដាណឺម៉ាក នៅក្រោយពេលដែលសង្គ្រាម នៅអ៊ុយក្រែន ត្រូវបានចរចាបញ្ចប់ រួចរាល់។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃសុក្រ បានចុះផ្សាយថា បំណងរបស់មេដឹកនាំរុស្ស៊ីបែបនេះ ត្រូវបានបង្ហាញ ក្រោយពេលដែលប្រទេសទាំងពីរ បានព្យាយាមស្តារទំនាក់ទំនងឡើងវិញ ខណៈដែលមន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរ ជួបគ្នាបន្តបន្ទាប់ ក្រោមហេតុផលថា ស្វែងសន្តិភាពនៅអ៊ុយក្រែន។ ថ្លែងនៅក្នុងវេទិកាមួយ ស្តីពីតំបន់ទឹកកកសមុទ្រ អាក់ទិក ថ្មីៗនេះ លោក Putin បានថ្លែងថា ការចង់ច្បាមយករបស់អាមេរិក លើតំបន់ Greenland ដែលស្ថិតនៅចន្លោះមហាសមុទ្រអាក់ទិក និងមហាសមុទ្រអាត្លង់ទិក គឺមិនពាក់ព័ន្ធនឹងរុស្ស៊ីទេ ហើយថែមទាំងអះអាងថា ផែនការរបស់ Trump នេះ គឺជារឿងពិតប្រាកដ ជាផែនការមានឫសគល់ជាប្រវត្តិសាស្ត្រយ៉ាងស៊ីជម្រៅ។ ក្រោយមក លោក Kirill Dmitriev…
-

អ្នកស្លាប់កើនឡើងដល់ជាង១៥០នាក់ក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា នៅមីយ៉ាន់ម៉ា និងប្រទេសថៃ
អាជ្ញាធរបាននិយាយថា មនុស្សយ៉ាងហោចណាស់១៤៤នាក់ បានស្លាប់នៅក្នុងសហភាពមីយ៉ាន់ម៉ាតែមួយ និងជាង៧៣០នាក់បានរងរបួស។ ការរញ្ជួយដីដ៏ខ្លាំងក្លាបានបណ្តាលឲ្យមនុស្សជាង១៤០នាក់នៅក្នុងសហភាពមីយ៉ាន់ម៉ាស្លាប់កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា និងបានធ្វើឲ្យអគារបាក់រលំ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់ដ៏ធំទូលាយ និងបានធ្វើឲ្យអគារខ្ពស់ដែលកំពុងសាងសង់នៅក្នុងប្រទេសថៃដែលនៅជិតខាង បានបាក់រលំ។ ការបំផ្លិចបំផ្លាញភាគច្រើនគឺនៅទីក្រុង Mandalay ជាទីក្រុងធំទីពីររបស់សហភាពមីយ៉ាន់ម៉ា ស្ថិតនៅជិតចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត៧,៧រិចទ័រ ដែលបានវាយប្រហារនៅពេលទទួលទានអាហារថ្ងៃត្រង់ ហើយក្រោយមកបានបន្តរញ្ជួយក្នុងកម្រិខ្លាំង និងកម្រិតមធ្យមជាច្រើនផ្សេងទៀត។ អ្នកជួយសង្គ្រោះម្នាក់មកពីទីក្រុង Amarapura ជាទីក្រុងបុរាណ ដែលបច្ចុប្បន្នជាសង្កាត់មួយរបស់ទីក្រុងMandalay បាននិយាយថា សាកសពមនុស្សចំនួន៣០នាក់ត្រូវបានគេរកឃើញនៅប្លុកអគារលំនៅឋានច្រើនជាន់មួយដែលបានបាក់រលំ។ អ្នកជួយសង្គ្រោះនិយាយថា «យើងបានទទួលការហៅទូរស័ព្ទរកជំនួយពីមនុស្សនៅខាងក្នុង ប៉ុន្តែយើងពុំអាចជួយបានទេ ព្រោះយើងពុំមានកម្លាំងមនុស្ស និងម៉ាស៊ីនគ្រប់គ្រាន់ដើម្បីទាញយកកម្ទេចកម្ទីចេញ ប៉ុន្តែយើងនៅតែដំណើរជួយសង្គ្រោះ»។ ឧត្តមសេនីយ៍ លោក Min Aung Hlaing មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បាននិយាយថា នឹងមានអ្នកស្លាប់ និងរបួសកាន់តែច្រើនថែមទៀត ហើយលោកបានអញ្ជើញ «ប្រទេសណាក៏ដោយ» ឱ្យផ្តល់ជំនួយ និងការបរិច្ខាគផ្សេងៗ។ ថ្លែងនៅសេតវិមាននៅល្ងាចថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកបាននិយាយទៅកាន់មន្ត្រីនៅមីយ៉ាន់ម៉ា ហើយរដ្ឋបាលរបស់លោកនឹងផ្តល់ជំនួយមួយចំនួន ដោយនិយាយថា «យើងនឹងជួយ»។ រីឯនៅក្នុងរាជធានីបាងកក មន្ត្រីម្នាក់បាននិយាយថា…
-

មីយ៉ាន់ម៉ា អំពាវនាវរកជំនួយបន្ទាប់ពីរញ្ជួយដី ខណៈនៅប្រទេសថៃមនុស្សជាង៨០នាក់នៅតែជាប់ខ្លួនក្នុងអគារបាក់រលំ
គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារសហភាពមីយ៉ាន់ម៉ាភាគកណ្កាល កាលពីថ្ងៃសុក្រ បង្កឱ្យមានការភ័យស្លន់ស្លោ និងការបំផ្លិចបំផ្លាញយ៉ាងច្រើន។ ប្រជាជន បានភៀសខ្លួនចេញពីអគារនានា ខណៈដីបានញ័រ ដោយមានការរញ្ជួយមិនត្រឹមតែនៅក្នុងសហភាពមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ប៉ុន្តែក៏មានរញ្ជួយនៅក្នុងប្រទេសថៃ និងផ្នែកមួយចំនួនៀតនៅប្រទេសចិន។ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាសរដ្ឋក្នុងគ្រាអាសន្ននៅក្នុងតំបន់ និងរដ្ឋ ដែលរងផលប៉ះពាល់ រួមទាំងទីក្រុង Naypyidaw និង Mandalay ហើយបានធ្វើសំណើដ៏កម្រដើម្បីសុំជំនួយមនុស្សធម៌អន្តរជាតិ។ នៅរាជធានីបាងកករបស់ប្រទេសថៃ ត្រូវបានប្រកាសថាជាតំបន់គ្រោះមហន្តរាយ ដែលក្រុមអ្នកជួយសង្គ្រោះកំពុងជួយនាំយកកម្មករដែលជាប់ខ្លួនជាង៨០នាក់ចេញ បន្ទាប់ពីអគារខ្ពស់កប់ពពកកំពុងសាងសង់ បានបាក់រលំ។