Category: ព័ត៌មានជាតិ
-

វីដេអូសាក្សី បានបង្ហាញពីការបាក់រលំអគារ និងទីអារ៉ាម នៅមីយ៉ាន់ម៉ាភាគកណ្តាល បន្ទាប់ពីរញ្ជួយដី
អាជ្ញាធរមីយ៉ាន់ម៉ា និយាយថា ការរញ្ជួយដីនេះបានបណ្តាលឲ្យមនុស្សជាង១៤០នាក់ស្លាប់នៅមីយ៉ាន់ម៉ា ដោយបានធ្វើឲ្យអគារបាក់រលំ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់ដ៏ធំទូលាយ។ នៅក្នុងឃ្លីបវីដេអូមួយ សារព័តត៌មានរ៉យទ័រអាចផ្ទៀងផ្ទាត់ពីទីតាំងដោយឯករាជ្យតាមរយៈទីតាំងអគារដែលត្រូវគ្នាទៅនឹងឯកសារ និងរូបភាពផ្កាយរណបនៃតំបន់វាយប្រហារដោយគ្រោះរញ្ជួយដី។ នៅក្នុងឃ្លីបវីដេអូ ទី២ សារព័ត៌មានរ៉យទ័រអាចផ្ទៀងផ្ទាត់ទីតាំងដោយឯករាជ្យនៃទីអារ៉ាមមួយកន្លែង និងអគារនៅជុំវិញនោះបាក់រលំ ដែលឃើញក្នុងវីដេអូផ្គូផ្គងជាមួយឯកសារ និងរូបភាពផ្កាយរណបនៅតំបន់នោះ។ អគ្គលេខាធិកាអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា មីយ៉ាន់ម៉ា បានស្នើសុំជំនួយអន្តរជាតិ ហើយអង្គការសហប្រជាជាតិកំពុងគៀងគរធនធាននានារបស់ខ្លួននៅក្នុងតំបន់។ ទីភ្នាក់ងារស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក បាននិយាយថា ការរញ្ជួយដីដែលបានវាយប្រហារនៅពេលទទួលទានអាហារថ្ងៃត្រង់មានកម្រិត៧,៧ រ៉ិចទ័រ និងមានជម្រៅ១០គីឡូម៉ែត្រ។ ចំណុចកណ្តាលនៃការរញ្ជួយដីនេះមានចម្ងាយប្រហែល១៧គីឡូម៉ែត្រពីទីក្រុង Mandalay របស់មីយ៉ាន់ម៉ា ដែលមានប្រជាជនប្រហែល១,៥លាននាក់។
-

បងប្អូនពលករដែលមានព័ត៌មាន ឬមានបញ្ហាប្រឈមដែលបណ្តាលមកពីគ្រោះរញ្ជួយដីនៅថៃអាចទាក់ទងផ្តល់ព័ត៌មាន និងសាកសួរព័ត៌មានបន្ថែមពីគាត់ទាំង ២នាក់
(ភ្នំពេញ)៖ លោក ឈឹម វិបុល (ទូរសព្ទលេខ ០៨៣ ៥៤៥ ៧៧៨៨) និងកញ្ញា ឡាយ ចន្ថា (ទូរសព្ទលេខ ០៩២ ២៩៩ ០១៣៣) អនុព័ន្ធការងារ អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្ថិតនៅទីតាំងអាគារ ដែលកំពុងសាងសង់ហើយត្រូវបានរលំដោយសារគ្រោះរញ្ជួយដី ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងរងចាំព័ត៌មានផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ចថៃ។ បងប្អូនពលករដែលមានព័ត៌មាន ឬមានបញ្ហាប្រឈមបណ្តាលមកពីគ្រោះរញ្ជួយដីអាចទាក់ទងផ្តល់ព័ត៌មាន និងសាកសួរព័ត៌មានបន្ថែមពីគាត់ទាំង ២នាក់ ដើម្បីគាត់រាយការណ៍ និងដាក់ចេញនូវសកម្មភាពជួយអន្តរាគមន៍ និងគាំទ្រដល់បងប្អូនក្នុងគ្រាលំបាកនេះ។ សូមលើកដៃបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយនៅក្នុងប្រទេសថៃ និងប្រទេសកម្ពុជា សូមជួយបីបាច់ថែរក្សា បងប្អូនខ្មែរដែលកំពុងស្នាក់នៅក្នុងប្រទេសថៃទាំងអស់សូមមានសុខ សុវត្ថិភាពគ្រប់គ្នា និងរួចចាកផុតពីទុក្ខភ័យទាំងឡាយ ដែលបណ្តាលមកពីគ្រោះរញ្ជួយដីនារសៀលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៥នេះ៕
-

ប្រទេសចំនួន ៦ ចូលរួមប្រជែងការប្រកួតបាល់បោះជនពិការអាស៊ីលើកទី១ ឆ្នាំ២០២៥
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន ឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតជើងឯកកីឡា បាល់ បោះជនពិការអាស៊ីលើកទី១។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់រហូតទទួលបានលទ្ធផលជាមោទនភាពសម្រាប់ជាតិ ជាពិសេស សហព័ន្ធកីឡាបាល់បោះពិភពលោកដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ក្នុងការរៀបចំការប្រកួតជើងឯកកីឡាបាល់បោះជនពិការអាស៊ីលើកទី១ ដែលមានសមាសភាពចូលរួមពីកីឡាករ កីឡាការិនី ជនពិការ និងមន្ត្រីបច្ចេកទេសសរុបទាំងអស់ចំនួន ១២២នាក់ មកពីបណ្តាប្រទេសចំនួន៦ ក្នុងតំបន់ រួមមាន៖ ឥណ្ឌា នេប៉ាល់ ស្រីលង្កា ម៉ាឡេស៊ី ថៃ និងកម្ពុជា។ ឯកឧត្តម បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីដែលបានចូលរួមក្នុងការប្រកួតនេះឱ្យបន្តខិតខំប្រឹងប្រែង ដើម្បីបង្ហាញអំពីសមត្ថភាពរបស់ខ្លួន និងជាពិសេសដើម្បីលើកកម្ពស់នូវសិទ្ធិសេរីភាពក្នុងការរស់នៅ ដោយទោះបីជាបងប្អូនមានពិការភាពក្តី ក៏ប៉ុន្តែស្មារតីកីឡានៅតែបង្ហាញឆន្ទៈដ៏មោះមុត និងភាពជាគំរូដ៏ល្អសម្រាប់ជនពិការដទៃទៀតនៅទូទាំងប្រទេសកម្ពុជាក៏ដូចជានៅក្នុងតំបន់អាស៊ីផងដែរ និងសូមលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ឱ្យចូលរួមទស្សនាកម្សាន្ត…
-

-

លោក Putin បញ្ចេញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរបំពាក់មីស៊ីលលឿនជាងសំលេង Zircon
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃព្រហស្បតិ៍ បានអនុញ្ញាតឱ្យដាក់ដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង Zircon ដែលសត្រូវពិបាកទប់ទល់ខ្លាំង។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា លោកប្រធានាធិបតី Putin បានចេញក្រឹត្យអនុញ្ញាតឱ្យដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ មានឈ្មោះថា Perm ដែលដាក់តាមទីក្រុងមួយនៅតំបន់ Ural។ សារព័ត៌មានរុស្ស៊ីបានដកស្រង់ឯកសារពាក់ព័ន្ធចុះផ្សាយឱ្យដឹងថា នាវា Perm គឺជានាវាមុជទឹកដើរដោយថាមពលនុយក្លេអែរដំបូងគេ ដែលត្រូវបានបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំលេង Zircon ជាលក្ខណៈស្តង់ដារ។ មីស៊ីល Zircon នេះអាចមានសមត្ថភាពហោះបានចម្ងាយ ៩០០ គីឡូម៉ែត្រ ហើយល្បឿនមីស៊ីលនេះគឺលឿនខ្លាំង ដែលធ្វើឱ្យគោលដៅសត្រូវពិបាកការពារខ្លួន។ នាវា Perm គឺជានាវាមុជទឹកទី ៦ ដែលត្រូវបានចាត់ទុកជានាវាមុជទំនើបបំផុតកម្រិត Yasen និង Yasen-M របស់រុស្ស៊ី ដែលត្រូវបានសាងសង់ដោយមូលដ្ឋានផលិតនាវា Sevmash នៅជិតក្រុង Murmansk៕ ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា
-

នាយករដ្ឋមន្រ្តីថៃប្រកាសអាសន្នទូទាំងប្រទេស ក្រោយគ្រោះរញ្ជួយដីដ៏កក្រើកវាយលុកអាស៊ីអាគ្នេយ៍
បាងកក ៖ នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានចេញសេចក្តីប្រកាសអាសន្នទូទាំងប្រទេស ដោយព្រមានសាធារណជនឱ្យមានការប្រុងប្រយ័ត្ន ចំពោះគ្រោះរញ្ជួយដីដែលអាចកើតមាន បន្ទាប់ពីគ្រោះរញ្ជួយដីក្នុងកម្រិត ៧.៧រ៉ិចទ័រនៅថ្ងៃសុក្រនេះ ជាមួយនឹងលទ្ធភាពកើតមានសាជាថ្មីទៀត ក្នុងរយៈពេល ២៤ម៉ោង។ ប្រព័ន្ធផ្សព្វផ្សាយថៃបានឱ្យដឹងថា អគារមួយកន្លែងមានកម្ពស់ ៣០ ជាន់បានបាក់ដួលរលំរាបដល់ដី និងអគារផ្សេងៗទៀតនៅក្បែរ ក៏កំពុងរងផលប៉ះពាល់ដែរ ខណៈប្រជាពលរដ្ឋថៃ ទាំងនៅក្នុងទីក្រុងបាងកក និងបណ្តាខេត្តសម្រុកចេញពីអគារខ្ពស់ៗ មកជ្រកកោននៅតាមទីវាល។ ហើយថៃក៏មានការព្រួយបារម្ភពីការកើតមានរលកយក្សស៊ូណាមិនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រផងដែរ។ ថ្លែងពីកោះភូកេត លោកស្រីនាយករដ្ឋមន្រ្តី ផែថងថាន បានបញ្ជាឱ្យមានការឆ្លើយតប និង ការសម្របសម្រួលនៅគ្រប់ថ្នាក់ក្រសួង-ស្ថាប័នរដ្ឋាភិបាលទាំងអស់ ដើម្បីដោះស្រាយស្ថានភាពដែលកំពុងអភិវឌ្ឍន៍ថ្មីៗ។ វិធានការភ្លាមៗ គឺការជូនដំណឹង និងការពារអាយុជីវិតសាធារណជនទូទៅ។ លោកស្រី ផែថងថាន ដែលផ្អាកដំណើរទស្សនកិច្ចនៅកោះភូកេត ដើម្បីវិលត្រឡប់ទៅទីក្រុងបាងកកវិញនោះ បានណែនាំដល់អ្នករស់នៅ និងធ្វើក្នុងអគារខ្ពស់ៗ គួរជៀសវាងការប្រើជណ្តើរយន្ត និងស្វែងរកទីវាលជ្រកកោន។ លោកស្រី ផែថងថាន បាននិយាយយ៉ាងដូច្នេះថា យើងជំរុញឱ្យសាធារណជនរក្សាភាពស្ងប់ស្ងាត់ ប៉ុន្តែមានការប្រុងប្រយ័ត្ន។ សាលារៀនបានបិទមុនកាលកំណត់ ដើម្បីសុវត្ថិភាពសិស្ស។ ការធ្វើបច្ចុប្បន្នភាពបន្ថែមទៀត នឹងត្រូវបានផ្តល់ជូននៅពេលក្រោយ។ កងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយ ដើម្បីធានាសុវត្ថិភាពសាធារណៈ ខណៈដែលក្រសួងធនធានធម្មជាតិ…
-

យោធាមីយ៉ាន់ម៉ាអង្វរសុំជំនួយពីអន្តរជាតិ និង ដាក់តំបន់រងគ្រោះចំនួន ៦ ក្នុងគ្រាអាសន្ន ក្រោយគ្រោះរញ្ជួយដី
ណៃពិដោ ៖ របបយោធាដែលកំពុងកាន់អំណាចនៅមីយ៉ាន់ម៉ា បានធ្វើសំណើដ៏កម្រមួយ ដើម្បីអង្វរកសុំជំនួយមនុស្សធម៌អន្តរជាតិ ហើយបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននៅទូទាំងតំបន់ចំនួន ៦ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារប្រទេសខ្លួន នៅថ្ងៃសុក្រនេះ។ អ្នកយកព័ត៌មាន AFP បានឃើញប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ចុះទស្សនកិច្ចមន្ទីរពេទ្យក្នុងទីក្រុង ណៃពិដោ ជាទីកន្លែងសម្រាប់ព្យាបាលអ្នករងរបួស ក្រោយគ្រោះរញ្ជួយដីកម្រិត ៧.៧ រិចទ័រវាយប្រហារភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា។ អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun បានប្រាប់ AFP នៅមន្ទីរពេទ្យថា យើងចង់ឱ្យសហគមន៍អន្តរជាតិផ្តល់ជំនួយមនុស្សធម៌ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ចំនួនជនរងគ្រោះមិនទាន់លេចចេញនៅឡើយទេ ប៉ុន្តែការពិតដែលថា រដ្ឋាភិបាលយោធាកំពុងអង្វរកររកជំនួយបន្ទាន់ដ៏កម្រលើកដំបូង។ លោក Zaw Min Tun បន្ថែមថា ការបរិច្ចាកឈាម ឥឡូវនេះគឺជារឿងចាំបាច់សម្រាប់ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺនៅទីក្រុង Mandalay, Naypyidaw និង Sagaing។ យោធាមីយ៉ាន់ម៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រការអាសន្នបានចូលជាធរមាននៅក្នុងតំបន់ចំនួន ៦ នៃតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺ Sagaing, Mandalay, Magway, ភាគឦសានរដ្ឋ Shan,…
-

រុស្ស៊ីព្រមានផ្ទុះសង្គ្រាមជាមួយណាតូ បើសិនលោកខាងលិចដាក់ពង្រាយកម្លាំងនៅអ៊ុយក្រែន
មូស្គូ ៖ រុស្ស៊ីមានការខឹងសម្បារជាខ្លាំង រហូតបោះសម្តីព្រមានធ្ងន់ៗថា រុស្ស៊ី-អង្គការណាតូ អាចប្រឈមមុខនឹងការផ្ទុះសង្គ្រាម បើសិនប្រទេសលោកខាងលិចដាក់ពង្រាយកងកម្លាំងនៅអ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូនឹងប្រឆាំងដាច់ខាត ចំពោះការដាក់ពង្រាយកងរក្សាសន្តិភាពលោកខាងលិចដែលអាចកើតមាននៅអ៊ុយក្រែន ហើយបានព្រមានថា ទង្វើបែបនេះអាចបណ្តាលឱ្យមានការប៉ះទង្គិចដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ។ លោកស្រី Zakharova ក៏បានចោទប្រកាន់បារាំង និងអង់គ្លេសថា បានរៀបចំផែនការអន្តរាគមន៍យោធានៅអ៊ុយក្រែន ក្នុងរូបភាពក្លែងបន្លំជាប្រតិបត្តិការរក្សាសន្តិភាព។ ការគំរាមធ្ងន់ៗរបស់រុស្ស៊ី កើតឡើងចំពេលដែលប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស ជាមួយមេដឹកនាំមកពីប្រទេសជិត ៣០ ក៏ដូចជាមន្ត្រីអង្គការណាតូ និងសហភាពអឺរ៉ុប ដើម្បីពិភាក្សាអំពីការជំរុញការគាំទ្រដល់អ៊ុយក្រែន។ ប្រធានបទសំខាន់ៗនៅក្នុងកិច្ចប្រជុំកំពូលនោះ រួមមាន សំណើដាក់ពង្រាយទាហានអឺរ៉ុបទៅកាន់អ៊ុយក្រែន រួមជាមួយនឹងកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលមួយ ដើម្បីបង្កើតនូវអ្វីដែលគេហៅថា “សម្ព័ន្ធនៃឆន្ទៈ”៕
-

ពូទីនចង់ឲ្យមានរដ្ឋបាលអន្តរកាលនៅអ៊ុយក្រែន
បរទេស ៖ ប្រធានាធិបតី នៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា លោកចង់ឲ្យមានរដ្ឋបាលអន្តរកាល នៅប្រទេសអ៊ុយក្រែន ខណៈដែលកងទ័ពរុស្ស៊ីមាន «គំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ» តាមជួរមុខទាំងមូល នៅអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានមានប្រសាសន៍ថា «វាអាចទៅរួច…ដើម្បីពិភាក្សាពីលទ្ធភាពនៃការណែនាំរដ្ឋបាលអន្តរកាល នៅអ៊ុយក្រែន» ជាមួយបណ្តាប្រទេសលោកខាងលិច និង ដៃគូរបស់រុស្ស៊ី។ លោក ពូទីន បានធ្វើការអត្ថាធិប្បាយបែបនេះ នៅក្នុងពេលជួបជាមួយនាវិក នៃនាវាមុជទឹកនុយក្លេអ៊ែរ នៅតំបន់ Murmansk កាលពីថ្ងៃព្រហស្បតិ៍។ ការផ្តល់យោបល់ របស់លោកពូទីន អំពីរដ្ឋបាលបណ្តោះអាសន្ន បានលេចឡើងដើម្បីដោះស្រាយសង្គ្រាមអូសបន្លាយជាង៣ឆ្នាំមកនេះ បានកើតមាន ខណៈដែលលោក ពូទីន នៅចាត់ទុក អាជ្ញាធរអ៊ុយក្រែន មិនមែនជាដៃគូចរចាស្របច្បាប់ តាំងពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបន្តកាន់អំណាច លើសពីខែឧសភា ឆ្នាំ២០២៤ នៃអាណត្តិរបស់លោក។ លោក វ្ល៉ាឌីមៀ ពូទីន មានប្រសាសន៍ដែរថា កងទ័ពរបស់ទីក្រុងមូស្គូ…
-

ប៉ាណាម៉ាថានឹងឲ្យមានមូលដ្ឋានទ័ពអាមេរិកទៀតទេ
បរទេស៖ ប្រធានាធិបតី នៃ ប្រទេសប៉ាណាម៉ា លោក Mulino បាននិយាយថា ប៉ាណាម៉ានឹងលែងឲ្យមានមូលដ្ឋានទ័ពអាមេរិក ទៀតហើយ។ ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino និយាយថា ប្រទេសរបស់លោក នឹងមិនវិលត្រឡប់ទៅរកការមានមូលដ្ឋានទ័ពអាមេរិកឡើងវិញឡើយ ជាការឆ្លើយតប ទៅនឹងរបាយការណ៍ ដែលជំរុញដោយការគំរាមកំហែង របស់លោក Donald Trump ក្នុងការដណ្តើមការគ្រប់គ្រងព្រែកជីក អន្តរមហាសមុទ្រ មួយនេះ ឡើងវិញ។ លោក Mulino បាននិយាយ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ថា «ជឿឬមិនជឿ វានឹងមិនមានមូលដ្ឋានយោធា នៃមហាអំណាចណាមួយឡើយ មិនថា សហរដ្ឋអាមេរិក ឬ ប្រទេសណាមួយ នៅក្នុងពិភពលោក» ។ លោក Mulino បានទទូចថា អធិបតេយ្យភាព របស់ប៉ាណាម៉ានៅតែមិនអាចចរចារបាន ដែលចាក់ឫសក្នុងប្រវត្តិសាស្ត្រ នៃការទប់ទល់នឹងការគ្រប់គ្រងរបស់បរទេស។ ព្រែកជីក ប៉ាណាម៉ា ដែលសាងសង់ដោយសហរដ្ឋអាមេរិក ពីឆ្នាំ១៩០៤ ដល់ ឆ្នាំ១៩១៤…