Category: ព័ត៌មានជាតិ
-

គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ វាយប្រហារភាគកណ្តាលមីយ៉ាន់ម៉ា
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ USGS បាននិយាយថា នៅថ្ងៃសុក្រនេះ គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារ រដ្ឋធានី Naypyidaw តំបន់កណ្តាល ប្រទេសមីយ៉ាន់ម៉ា និងមានការរញ្ជួយខ្លាំង នៅក្នុងប្រទេសចិន និងប្រទេសថៃ។ USGS បាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយនេះ ស្ថិតនៅចម្ងាយ ១៦ គីឡូម៉ែត្រ ភាគពាយព្យ នៃទីក្រុង Sagaing ក្នុងជម្រៅ១០គីឡូម៉ែត្រ។ អ្នកកាសែត AFP នៅទីក្រុង Naypyidaw បាននិយាយថា ផ្លូវនានាត្រូវបានរារាំង ដោយកម្លាំងនៃការរញ្ជួយ ហើយកំណាត់ពិដាន បានធ្លាក់ ពីលើអគារ។ ការរញ្ជួយដី ក៏បានរាលដាលទៅដល់ភាគខាងជើង ប្រទេសថៃ និងរង្គើរទៅដល់រដ្ឋធានីបាងកក ជាទីដែលប្រជាជន បានរត់ចេញ ពីអគារនានា ដែលញ័រ។ សេវារថភ្លើងក្រោមដី និងរថភ្លើងធុនស្រាលមួយចំនួន ត្រូវបានផ្អាក នៅទីក្រុងបាងកក។ លោក Duangjai អ្នកស្រុក នៃទីក្រុងទេសចរណ៍ភាគខាងជើងដ៏ពេញនិយម Chiang Mai បានប្រាប់ AFP…
-

-

-

សង្គ្រាមពន្ធលោក Trump ទាញទម្លាក់ផលិតកម្មឡានជប៉ុនជាង ៤%
តូក្យូ ៖ វិទ្យាស្ថានស្រាវជ្រាវជប៉ុនព្យាករណ៍ថា សង្គ្រាមពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើឲ្យផលិតកម្មឡានរបស់ប្រទេសជប៉ុនដាំក្បាលចុះ ៤.៣ ភាគរយជារៀងរាល់ឆ្នាំ ដោយសារការលក់ធ្លាក់ចុះនៅសហរដ្ឋអាមេរិក ហើយផលិតកម្មឧស្សាហកម្មនេះទាំងមូលក៏នឹងអាចធ្លាក់ចុះ ០.៦ ភាគរយផងដែរ។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់រដ្ឋបាលលោក ត្រាំ ក្នុងការដាក់ពន្ធបន្ថែម ២៥ ភាគរយលើរថយន្ត ហើយលោកបានណែនាំមន្ត្រីពាក់ព័ន្ធឱ្យចរចាជាមួយអាមេរិក ដើម្បីស្វែងរកការលើកលែងពន្ធ។ លោក Ishiba និយាយថា ជប៉ុននឹងពិចារណាលើការឆ្លើយតបដ៏សមស្របមួយ ប្រឆាំងនឹងការយកពន្ធរបស់អាមេរិកលើរថយន្ត ដោយប្តេជ្ញាថាជម្រើសទាំងអស់គឺនៅលើតុ។ នៅឆ្នាំ ២០២៤ ការនាំចេញរថយន្តរបស់ជប៉ុនទៅកាន់ទីផ្សារអាមេរិកមានចំនួនសរុបប្រហែល ៤០ ពាន់លានដុល្លារ ដែលស្មើនឹង ២៨.៣ ភាគរយនៃការនាំចេញសរុបរបស់ជប៉ុនទៅកាន់អាមេរិក។ យោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន បានឲ្យដឹងថា រថយន្តប្រមាណ ១.៣៧ លានគ្រឿងត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៤៕
-

លិចនាវាមុជទឹកទេសចរណ៍នៅអេហ្ស៊ីប មនុស្សស្លាប់ និងរបួស ១៥នាក់
គែរ ៖ យ៉ាងហោចណាស់មនុស្ស ៦ នាក់បានស្លាប់ និង ៩ នាក់ទៀតរងរបួស កាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលនាវាមុជទឹកទេសចរណ៍មួយគ្រឿងបានលិចនៅសមុទ្រក្រហមរបស់ប្រទេសអេហ្ស៊ីប ក្នុងអំឡុងពេលធ្វើដំណើរក្នុងទីក្រុងរមណីយដ្ឋាន Hurghada។ យោងតាមប្រភពសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ក្នុងនោះអ្នករងរបួសចំនួន ៥ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែលអ្នកដំណើរ ២៩ នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ និងបញ្ជូនត្រឡប់ទៅសណ្ឋាគាររបស់ ពួកគេស្នាក់នៅវិញដោយសុវត្ថិភាព។ ពាក់ព័ន្ធនឹងមូលហេតុ នៃ ឧបទ្ទវហេតុ នេះ អាអាជ្ញាធរអេហ្ស៊ីបកំពុងដំណើរការ ស៊ើបអង្កេត នៅឡើយ។ ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីបបានឲ្យដឹងថា នាវាមុជទឹកទេសចរណ៍មានឈ្មោះថា Sindbad បានដឹកអ្នកដំណើរសរុបចំនួន ៤៤ នាក់ នៅក្នុងការធ្វើដំណើរក្រោមទឹកដើម្បីរុករកផ្កាថ្ម។ សារព័ត៌មាន RIA Novosti បានដកស្រង់សេចក្តីថ្លែងការណ៍របស់អគ្គកុងស៊ុលរុស្ស៊ីនៅទីក្រុង Hurghada បានឲ្យដឹងថា អ្នកទេសចរទាំងអស់នៅលើនាវាមុជទឹកនោះ គឺជាជនជាតិរុស្ស៊ី។ បើតាមសេចក្តីថ្លែងការណ៍របស់ស្ថានកុងស៊ុល មានអ្នកទេសចរ ៤៥ នាក់នៅលើនាវាមុជទឹកនោះ រួមទាំងអនីតិជន ក៏ដូចជាសមាជិកនាវិក។ ពួកគេទាំងអស់គឺជាពលរដ្ឋរុស្ស៊ី និងភ្ញៀវទេសចររបស់ក្រុមហ៊ុន Biblio Globus ននេះបើយោងតាមសារព័ត៌មាន RIA Novosti៕…
-

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរាជទូតអូស្ត្រាលី កត់សម្គាល់វិជ្ជមានអំពីកិច្ចសហការអនុវត្តច្បាប់
(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃកម្ពុជា និងនគរបាលសហព័ន្ធអូស្ត្រាលី លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសលើបញ្ហាបទល្មើសបច្ចេកវិទ្យា អំពើឆបោកតាមប្រព័ន្ធអ៉ីនធឺណិត-Online Scamming អំពើជួញដូរមនុស្ស រត់ពន្ធមនុស្ស និងគ្រឿងញៀន ការងារគ្រប់គ្រងព្រំដែន ការងារអត្តសញ្ញាណកម្ម និងបទល្មើសផ្សេងទៀតដែលភាគីកម្ពុជា និងអូស្ត្រាលីបានបន្តអនុវត្ត និងពង្រឹងកិច្ចសហ ប្រតិបត្តិការបានល្អប្រសើរ។ នេះបើតាមលទ្ធផលនៃជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកជំនួបជាមួយ ឯកឧត្តមឯកអគ្គរាជទូតនាពេលនេះ ជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញការបន្តបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល អូស្ត្រាលី និងក្រសួងមហាផ្ទៃកម្ពុជា នាពេលបច្ចុប្បន្ន និងនាពេលអនាគត ។ ឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលី បានថ្លែងអំណរគុណ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម…
-

ក្រសួងបរិស្ថានដាក់ចេញ ផែនសកម្មភាពជំរុញឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក
(ភ្នំពេញ)៖ ពិធីផ្សព្វផ្សាយស្តីពីផែនការសកម្មភាពនៃយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» បានរៀបចំឡើង នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោម ភ្ញៀវជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថានបើកយុទ្ធនាការយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» នេះឡើង ដើម្បីបំពេញឱ្យយុទ្ធនាការ«កម្ពុជាស្អាតខ្មែរធ្វើបាន» ដែលជំរុញឱ្យទៅជា សកម្មភាព រួមគ្នា ក្នុងពេលតែមួយ សម្អាតបរិស្ថាន បរិវេណជុំវិញភូមិដ្ឋាន សាលារៀន វត្តអារាម និងនៅតាមទីសាធារណៈ។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា ក្រសួងបរិស្ថានក៏បានកំណត់ យុទ្ធនាការសម្អាតផ្លូវជាតិ នេះ ដោយជំរុញឱ្យមានសកម្មភាពសម្អាត រើសសំរាម នៅតាមដងផ្លូវនានា ជាពិសេសនៅតាមផ្លូវជាតិ ដែលអ្នកពាក់ព័ន្ធទាំងអស់ សហការគ្នា ដើម្បីធ្វើឱ្យផ្លូវជាតិស្អាត គ្មានសំរាមរ និងសំណល់ប្លាស្ទិករាយប៉ាយ នៅចុងឆ្នាំ២០២៥ ។…
-

ពន្ធលើរថយន្តរបស់អាមេរិកបានអង្រួនឧស្សាហកម្មពិភពលោក ខណៈតម្លៃកាន់តែខ្ពស់ ការបាត់បង់ការងារកំពុងកើតឡើង
ពន្ធលើរថយន្តរបស់អាមេរិកបានអង្រួនឧស្សាហកម្មពិភពលោក ខណៈតម្លៃកាន់តែខ្ពស់ ការបាត់បង់ការងារកំពុងកើតឡើង ការប្រកាសរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump អំពីការដំឡើងពន្ធ២៥ ភាគរយលើការនាំចូលរថយន្តបានបង្កភាពរំជើបរំជួលនៅទូទាំងពិភពលោកកាលពីថ្ងៃព្រហស្បតិ៍២៧ មីនា ខណៈក្រុមហ៊ុនផលិតរថយន្តពិភពលោកបានព្រមានអំពីការដំឡើងតម្លៃភ្លាមៗ ហើយឈ្មួញកណ្ដាលបានបង្កើនក្ដីបារម្ភនៃការបាត់បង់ការងារនៅក្នុងប្រទេសនាំចេញរថយន្តធំៗ ដែលភាគច្រើនជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ ការបង្កើនពន្ធថ្មីគឺជាបុព្វហេតុមួយសម្រាប់ជុំដែលរំពឹងទុកមួយទៀតនៃការដំឡើងពន្ធដ៏កាន់តែខ្ពស់របស់សហរដ្ឋអាមេរិក នឹងត្រូវចូលជាធរមាននៅសប្តាហ៍ក្រោយ។ ប៉ុន្តែពន្ធលើរថយន្តតែមួយអាចបន្ថែមទំហំទឹកប្រាក់រាប់ពាន់ដុល្លារទៅនឹងតម្លៃជាមធ្យមនៃរថយន្តនៅសហរដ្ឋអាមេរិក និងកាត់បន្ថយតម្រូវការបន្ថែមទៀតនៅពេលដែលវិស័យនេះកំពុងតស៊ូគ្រប់គ្រងការផ្លាស់ប្តូរទៅកាន់រថយន្តអគ្គិសនី។ ភាគហ៊ុនរថយន្តភាគច្រើនបានធ្លាក់ចុះកាលពីថ្ងៃព្រហស្បតិ៍ លើកលែងតែក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់អាមេរិក តែប៉ុណ្ណោះ។ ក្រុមហ៊ុន Volkswagen របស់ប្រទេសអាល្លឺម៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧស្សាហកម្មរថយន្តទាំងមូល ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងក្រុមហ៊ុន ក៏ដូចជាអតិថិជននឹងត្រូវទទួលនូវផលវិបាកអវិជ្ជមាន។ សហរដ្ឋអាមេរិកគឺជាប្រទេសនាំចូលរថយន្តធំជាងគេលើពិភពលោក ដែលភាគច្រើនមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងអាល្លឺម៉ង់ រួមជាមួយរថយន្តមកពីប្រទេសជិតខាងកាណាដា និងម៉ិកស៊ិក។ យោងតាមក្រុមហ៊ុនស្រាវជ្រាវ GlobalData បានឱ្យដឹងថាស្ទើរតែពាក់កណ្តាលនៃរថយន្តទាំងអស់ដែលបានលក់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ត្រូវបាននាំចូល៕
-

ប្រធាន NOCC ផ្តល់អនុសាសន៍ ១០ចំណុចជាវិធាន ការ គន្លឹះជាអាទិភាពក្នុងចក្ខុវិស័យអភិវឌ្ឍន៍កីឡា
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជំរុញអភិវឌ្ឍចលនាកីឡា និងជាប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានផ្តល់អនុសាសន៍ ១០ចំណុច ដល់សហព័ន្ធកីឡាជាតិ ជាគន្លឹះអាទិភាពក្នុងចក្ខុវិស័យអភិវឌ្ឍន៍កីឡា ។ អនុសាសន៍ទាំង១០ចំណុចនេះ ត្រូវបានឯកឧត្តម បណ្ឌិត ថោង ខុន ផ្តល់ជូននាពេលថ្លែងបិទមហាសន្និបាតបូកសរុបការងារ ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃ ២៧ ខែ មីនា ឆ្នាំ២០២៥ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ អនុសាសន៍ទាំង១០រួមមាន ៖ ១.សូមទទួលយកនូវភាពអស្ចារ្យ និងមរតក SEA Games-ASEAN Para Games ឆ្នាំ២០២៣ ធ្វើជាគុណតម្លៃនៃនិមិត្តរូបដ៏មានប្រសិទ្ធភាព ជាមេរៀនបទពិសោធន៍ដ៏ត្រឹមត្រូវក្នុងការជំរុញទឹកចិត្តប្រតិបត្តិករកីឡាគ្រប់ៗរូប និងជាឧបករណ៍ចាំបាច់ត្រូវបន្តការផ្សព្វផ្សាយស្នាដៃដ៏អស្ចារ្យនេះទៅលើឆាកជាតិ និងអន្តរជាតិ។ ២.ពង្រឹងគុណភាព សមត្ថភាព គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ តាមយន្តការគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសក្តិសិទ្ធិភាព ដែលជាវិធានការអាទិភាពត្រូវធ្វើកំណែទម្រង់ឱ្យចេញជាលទ្ធផលជាក់ស្តែងក្នុងឆ្នាំ២០២៥ ដោយគោរពតាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល…
-

ក្រសួងមុខងារ និងក្រសួងអប់រំ ពិភាក្សាគ្នាអំពីការផ្ទេរមន្ត្រី ដោយត្រូវថ្លឹងថ្លែងជាមូលដ្ឋានលើស្ថានភាពរបស់គ្រូ អត្ថប្រយោជន៍របស់សិស្ស និងបរិបទនៃការកែទម្រង់រដ្ឋបាលសាធារណៈ
(ភ្នំពេញ)៖ ដោយគោរពយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តយ៉ាងហ្មត់ចត់ តាមអនុសាសន៍ និងការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានជួបគ្នាពិភាក្សា និងគិតគូរទៅលើបច្ចេកទេស និងយន្តការ ព្រមទាំងវិធីសាស្ត្រនានា សំដៅដល់ការដោះស្រាយករណីស្នើសុំផ្ទេរទីកន្លែងបំពេញការងាររបស់មន្ត្រីរាជការស៊ីវិលដែលជាគ្រូបង្រៀន។ កិច្ចប្រជុំកាលពីរសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥នេះ ត្រូវបានដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្ត្រីស្តីទីក្រសួងមុខងារសាធារណៈ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម លោកជំទាវ លោក លោកស្រីប្រតិភូក្រសួងអប់រំ យុវជន និងកីឡាជាច្រើនរូបទៀត។ កិច្ចប្រជុំបច្ចេកទេសនារសៀលនេះ បានគិតគូរ ថ្លឹងថ្លែង គ្រប់ជ្រុងជ្រោយទាំងអស់ រួមបញ្ចូលទាំងការគិតគូរពីស្ថានភាពរបស់លោកគ្រូ អ្នកគ្រូ ដែលមានបំណងផ្ទេរ កន្លែងបំពេញការងារ ក៏ដូចជាការគិតគូរថ្លឹងថ្លែងទៅដល់ប្រយោជន៍របស់សិស្សានុសិស្ស ដែលកំពុងសិក្សានៅតាមតំបន់នានាទូទាំងប្រទេស ដែលមានតម្រូវការចាំបាច់នូវក្នុងការទទួលបានការអប់រំ។ នៅក្នុងកិច្ចប្រជុំបច្ចេកទេសនេះ ថ្នាក់ដឹកនាំ…