Category: ព័ត៌មានជាតិ​

  • ឯកឧត្តមបណ្ឌិត ថោង ខុន៖ NOCC បានដើរតួនាទីយ៉ាង​សំខាន់ក្នុងការចូលរួមកសាងអភិវឌ្ឍចលនាអូឡាំពិក និងវិស័យកីឡាជាតិ

    ឯកឧត្តមបណ្ឌិត ថោង ខុន៖ NOCC បានដើរតួនាទីយ៉ាង​សំខាន់ក្នុងការចូលរួមកសាងអភិវឌ្ឍចលនាអូឡាំពិក និងវិស័យកីឡាជាតិ

    (ភ្នំពេញ)៖ ថ្លែងបើកមហាសន្និបាតបូកសរុបលទ្ធផល​ការងារ​​​ឆ្នាំចាស់ និងលើកទិសដៅឆ្នាំ២០២៥ នារសៀល​ថ្ងៃទី២៧ ខែ មីនា ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋ​មន្ដ្រី និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរំលេចថា NOCC បានដើរ​តួនាទីយ៉ាង​សំខាន់ក្នុងការចូលរួមកសាងអភិវឌ្ឍចលនាអូឡាំពិក និងវិស័យកីឡាជាតិ ជាមួយសសរស្តម្ភសំខាន់ទាំងបីគឺ NOCC ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធ​កីឡាជាតិ។ ឯកឧត្តម ប្រធាន NOCC បានគូសបញ្ជាក់ទៀតថា ដើម្បី​ជំរុញ​យន្តការគ្រប់គ្រងដឹកនាំ និងអនុវត្តការងារកីឡាបាន​ជោគ​ជ័យត្រូវការ ស្មារតីរួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងធ្វើការជាមួយគ្នាក្នុងសុខដុមរមនាការងាររបស់សសរស្តម្ភទាំងបី ដែលជាមូលដ្ឋានគ្រឹះនៃជោគជ័យ​ក្នុងការ​អភិវឌ្ឍ​​សក្តា​នុពលភាពវិស័យកីឡាជាតិ ។ ឯកឧត្តម បានអះអាងទៀតថា មហាសន្និបាតនេះ ក្រៅពី​កា​រ​រំលេចឡើងនូវសមិទ្ធផលដ៏វិសេសវិសាលក្នុង​ឆ្នាំ​២០​២​៤ ក៏ត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយបន្តជ្រោង​ទង់កីឡា​ជាតិ​ឲ្យលេចត្រដែតលើឆាកអន្តរជាតិបន្ថែមទៀត។ ដោយ​ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ និង ការប្រកួត​កីឡា​យុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេស​បារ៉ែន ពិសេសការត្រៀមធ្វើជាម្ចាស់ផ្ទះ​ការប្រកួតកីឡា​យុវជនអាស៊ី លើកទី៤ និងការប្រកួតកីឡាយុវជន​អាស៊ី​ប៉ារ៉ា​ហ្គេម លើកទី៦ ឆ្នាំ២០២៩ ដែលនឹងក្លាយជាកាលា​នុវត្ត​ភាពថ្មីមួយទៀតក្នុងការផ្សព្វផ្សាយ​កម្ពុជាទៅ​កាន់​ចល​នាអូឡាំពិក និងចលនាប៉ារ៉ាឡាំពិកពិភពលោក។ ដូច្នេះ​តាម​រយៈ​ការកំណត់ចក្ខុវិស័យ…

  • ហ៊ូធីបាញ់មីស៊ីលទៅលើអ៊ីស្រាអែលនិងនាវាចម្បាំងអាមេរិក

    ហ៊ូធីបាញ់មីស៊ីលទៅលើអ៊ីស្រាអែលនិងនាវាចម្បាំងអាមេរិក

    បរទេស៖ ក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានវាយប្រហារអាកាសយានដ្ឋាន និង ទីតាំងកងទ័ពរបស់អ៊ីស្រាអែល ក៏ដូចជា នាវាចម្បាំងរបស់សហរដ្ឋអាមេរិក ភ្លាមៗ បន្ទាប់ពីអ៊ីស្រាអែល បានរាយការណ៍ពីការស្ទាក់ចាប់មីស៊ីល បាញ់ចេញពីប្រទេសយេម៉ែន។ អ្នកនាំពាក្យយោធា របស់ពួកហ៊ូធី លោក Yahya Saree បាននិយាយថា ក្រុមរបស់ខ្លួនបានកំណត់គោលដៅ លើអាកាសយានដ្ឋាន Ben Gurion… ជាមួយនឹងមីស៊ីលផ្លោង…និង គោលដៅយោធា ភាគខាងត្បូងរដ្ឋធានី Tel Aviv របស់អ៊ីស្រាអែល។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់កាំជ្រួច ពីរគ្រាប់ ដែលបានបាញ់ចេញពីប្រទេសយេម៉ែន មុនពេលឆ្លងកាត់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល បន្ទាប់ពីបានវាយប្រហារតាមអាកាស នៅទូទាំងតំបន់ជាច្រើន រួមទាំង ក្រុង យេរូសាឡឹម ផងដែរ។ លោក Saree បាននិយាយថា ក្រុមឧទ្ទាមក៏បានកំណត់គោលដៅលើនាវាចម្បាំងអរិភាព នៅក្នុងសមុទ្រក្រហម រួមទាំង នាវាផ្ទុកយន្តហោះអាមេរិក USS Harry S Truman ផងដែរ ដោយគេបាននិយាយថា «ជាការសងសឹកចំពោះការឈ្លានពានរបស់សហរដ្ឋអាមេរិក ដែលកំពុងបន្តប្រឆាំងនឹងប្រទេសរបស់យើង»។…

  • លោក Trump ថែមពន្ធ ២៥% លើឡាននាំចូលអាមេរិក ចំណេញ ១០០ពាន់លានដុល្លារ ក្នុង ១ឆ្នាំ

    លោក Trump ថែមពន្ធ ២៥% លើឡាននាំចូលអាមេរិក ចំណេញ ១០០ពាន់លានដុល្លារ ក្នុង ១ឆ្នាំ

    បរទេស៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រកាសថា លោកសម្រេចតំឡើងពន្ធ ២៥ភាគរយ លើរថយន្តនាំចូលសហរដ្ឋអាមេរិកទាំងអស់ ចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ដោយរំពឹងថា នឹងបង្កើនចំណូលពន្ធបាន ១០០ពាន់លានដុល្លារអាមេរិក ជាប្រចាំឆ្នាំ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Yahoo សេតវិមានបានអះអាង កាលពីថ្ងៃពុធថា ការតំឡើងពន្ធនេះ គឺនឹងបង្កើនការផលិតឡាន របស់បណ្តាក្រុមហ៊ុនក្នុងស្រុក។ ប៉ុន្តែ បណ្តាមេដឹកនាំបរទេស បានចេញមកប្រតិកម្មភ្លាមៗ រិះគន់ចំពោះវិធានការនេះ ដោយបារម្ភថា ជាសញ្ញាបញ្ឆេះសង្គ្រាមពាណិជ្ជកម្មកាន់តែខ្លាំង ដែលអាចនឹងធ្វើឲ្យខូចខាត ដល់កំណើនសកល។ នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក Mark Carney បាននិយាយថា «នេះគឺជាការវាយប្រហារដោយផ្ទាល់»។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានសម្តែងការសោកស្តាយចំពោះការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក។ ប្រភពបានបន្តថា ការតំឡើងពន្ធនេះ នឹងធ្វើឲ្យតម្លៃឡានបរទេស លក់ដូរ នៅសហរដ្ឋអាមេរិក នឹងកើនឡើង ដល់១,២៥០០ដុល្លារ ក្នុងមួយគ្រឿង ដែលនឹងរុញដោលអតិផរណា កាន់តែខ្លាំង…

  • បងប្រុសទី១ សម្ដេចតេជោ ហ៊ុន សែន ទទួលមរណភាព នៅព្រឹកថ្ងៃទី២៨មីនានេះ

    បងប្រុសទី១ សម្ដេចតេជោ ហ៊ុន សែន ទទួលមរណភាព នៅព្រឹកថ្ងៃទី២៨មីនានេះ

    ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យដឹងថា បងប្រុសទី១ របស់សម្ដេច ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួង​សាធារណការ និងដឹកញ្ជូន បានទទួលមរណភាពហើយ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ ។ មរណភាពរបស់បងប្រុសទី១ សម្ដេចតេជោ ហ៊ុន សែន បានពោលទាំងក្រៀមក្រំថា សង្ខារមិនទៀងតែការស្លាប់​គឺទៀង បងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយ បើ​(ទោះមិនចង់ទទួលក៏ត្រូវតែទទួលយកការពិតនេះដែរ។ សម្ដេចតេជោពោលទាំងក្ដុកក្ដួលទៀតថា បើទោះបីខ្ញុំ​ជាប្អូន​តែខ្ញុំជាមេគ្រួសារមួយនេះ ខ្ញុំនិងភរិយារួម​ជាមួយ​កូនៗ និងបងប្អូនបានខិតខំអស់លទ្ធភាពដើម្បី​ព្យាបាល​បងទីមួយ។ ពេលបងទី២ទទួលមរណភាព ពេលនោះ​យើងមិនហ៊ានផ្តល់ដំណឹងជូនបងទី១ទេព្រោះគាត់កំពុងទទួលការព្យាបាលដោយការវះកាត់នៅមន្ទីរពេទ្យនាទីក្រុងបាងកក។ សម្ដេចបន្តថា យើងព្យាយាមលាក់បាំងជាមួយគាត់​រហូត​គាត់​ដឹង​ដោយខ្លួនឯង ដែលគាត់យំផងនិយាយផងថា (ប្អូនអញស្លាប់ទាំងមូលមិនឲ្យអញដឹង)។ ១២ឆ្នាំមុន​(២០១៣) ភរិយារបស់គាត់បានទទួលមរណភាព​ក្នុង​ពេលដែលឪពុកបង្កើតរបស់ខ្ញុំក៏មិនបានដឹង រហូតដល់​គាត់​ទទួលមរណភាពព្រោះពេលនោះ​ឪពុករបស់ខ្ញុំក៏កំពុង​ឈឺធ្ងន់ផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បន្តឱ្យដឹងទាំងសោកសង្រេង​ទៀត​ថា លើកនេះពេលបងទី១ទទួលមរណភាព ភរិយា​របស់ខ្ញុំដែលជាប្អូនថ្លៃបានដឹងតែមិនអាចមកទាន់ដង្ហើមចុងក្រោយបងទី១បានដែរ។ សម្ដេចតេជោលើកឡើងថា បងប្រុសម្នាក់នេះបានលះបង់​ច្រើន​ណាស់សម្រាប់ប្អូនៗ គឺសុខចិត្តបោះបង់ចោលការ​សិក្សានៅអនុវិទ្យាល័យនាសម័យនោះ មកជួយពុកម៉ែធ្វើ​ស្រែចម្ការដើម្បីផ្តល់ឱកាស​ឲ្យប្អូនៗ…

  • កិច្ចប្រជុំកំពូលក្រុងប៉ារីស ច្រានចោលការបន្ធូរបន្ថយទណ្ឌកម្មលើរុស្ស៊ី និងពិចារណាជួយកងកម្លាំងអ៊ុយក្រែន

    កិច្ចប្រជុំកំពូលក្រុងប៉ារីស ច្រានចោលការបន្ធូរបន្ថយទណ្ឌកម្មលើរុស្ស៊ី និងពិចារណាជួយកងកម្លាំងអ៊ុយក្រែន

    កិច្ចប្រជុំកំពូលក្រុងប៉ារីស ច្រានចោលការបន្ធូរបន្ថយទណ្ឌកម្មលើរុស្ស៊ី និងពិចារណាជួយកងកម្លាំងអ៊ុយក្រែន បណ្តាប្រទេសអឺរ៉ុបបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍ ២៧ មីនា ដើម្បីបង្កើនបន្ថែមជាជាងដកទណ្ឌកម្មលើរុស្ស៊ីជុំវិញសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ខណៈអង់គ្លេស និងបារាំង បានចាប់ផ្តើមរៀបចំផែនការបញ្ជូនកម្លាំងធានាសន្តិសុខ បន្ទាប់ពីសន្តិភាពណាមួយ។ លោកប្រធានាធិបតី Emmanuel Macron បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែន និងមានវត្តមានរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីយល់ព្រមលើគោលនយោបាយសម្របសម្រួលមួយ បន្ទាប់ពីលោក Donald Trump ធ្វើឱ្យអឺរ៉ុបភ្ញាក់ផ្អើលដោយការបើកកិច្ចចរចាដោយផ្ទាល់ជាមួយវិមានក្រឹមឡាំង។ សហរដ្ឋអាមេរិកអះអាងពីវឌ្ឍនភាពបណ្តោះអាសន្នឆ្ពោះទៅរកបទឈប់បាញ់ ដើម្បីបញ្ចប់ជម្លោះរយៈពេលបីឆ្នាំ របស់រុស្ស៊ី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។ ប៉ុន្តែរហូតមកដល់ពេលនេះ កិច្ចព្រមព្រៀងសន្តិភាពមួយហាក់នៅឆ្ងាយ ហើយកិច្ចប្រជុំរបស់ប្រមុខរដ្ឋ និងរដ្ឋាភិបាលអឺរ៉ុបជាង២០ប្រទេសនេះ ក៏បានគូសបញ្ជាក់ពីការខ្វែងគំនិតគ្នាក្នុងឆន្ទៈរបស់សម្ព័ន្ធភាពនេះផងដែរ ដោយពុំមានរដ្ឋទាំងអស់ចុះហត្ថលេខាលើផែនការរបស់បារាំង-អង់គ្លេស ក្នុងការពង្រាយកងទ័ពក្រោយសង្គ្រាមនោះទេ។ លោក Zelenskyy បាននិយាយបន្ទាប់ពីកិច្ចប្រជុំកំពូលនោះថាលោកPutin ពិតជាចង់បំបែកអឺរ៉ុប និងអាមេរិក ដោយបន្ថែមថាទីក្រុង Kyiv ចង់ឱ្យទីក្រុងវ៉ាស៊ីនតោនមានជំហររឹងមាំចំពោះវិមានក្រឹមឡាំង។ លោកបានព្រមានថា អ្នករាល់គ្នាបានយល់និងដឹងថាសព្វថ្ងៃនេះរុស្ស៊ីមិនចង់បានសន្តិភាពឡើយទោះបែបណាក៏ដោយ៕

  • វៀតណាមបើកឲ្យក្រុមហ៊ុន SpaceX ផ្ដល់សេវាអ៊ីនធឺណិត ប្រើបានទាំងលើយន្តហោះ និងសមុទ្រ

    វៀតណាមបើកឲ្យក្រុមហ៊ុន SpaceX ផ្ដល់សេវាអ៊ីនធឺណិត ប្រើបានទាំងលើយន្តហោះ និងសមុទ្រ

    ហាណូយ ៖ រដ្ឋាភិបាលវៀតណាម ក្នុងថ្ងៃពុធ បានបើកភ្លើងខៀវឱ្យក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋី លោក Elon Musk បើកដំណើរការផ្តល់សេវាអ៊ីនធឺណិតតាមផ្កាយរណប Starlink ដោយផ្អែកលើមូលដ្ឋានសាកល្បង ជាមួយនឹងអតិថិជនមានចំនួនកំណត់ត្រឹម ៦០០,០០០ នាក់។ កាសែតបាងកកប៉ុស្តិ៍បានឱ្យដឹងថា ការសម្រេចចិត្តនេះ ត្រូវបានគេមើលឃើញថា នឹងជួយត្រួសត្រាយផ្លូវដល់ SpaceX វិនិយោគលើមូលដ្ឋានសាកល្បងក្នុងសេវាកម្មទូរគមនាគមន៍ ដោយប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបក្នុងគន្លងទាបនៅទីអវកាស រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ ២០៣១ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាម។ យ៉ាងណា នៅមិនទាន់ច្បាស់ទេ ថាតើ SpaceX បានដាក់ពាក្យសុំអាជ្ញាប័ណ្ណដើម្បីបើកដំណើរការសេវាកម្មរបស់ខ្លួននៅវៀតណាម ដែរឬអត់ទេ? ប៉ុន្តែបើគិតមកទល់ពេលនេះ Starlink មានប្រតិបត្តិការនៅក្នុងទីផ្សារប្រទេសជាង ១២០ នៅទូទាំងពិភពលោករួចហើយ។ សូមរម្លឹកថា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានជំរុញឱ្យមន្ត្រីអនុម័តលើការផ្តល់សេវាអ៊ីនធឺណិតតាមផ្កាយរណប ក្នុងអំឡុងកិច្ចប្រជុំជាមួយមេដឹកនាំធុរកិច្ចអាមេរិកនៅដើមខែនេះ ខណៈដែលប្រទេសអាស៊ីមួយនេះចង់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងបញ្ចៀសការដំឡើងពន្ធរបស់លោកប្រធានាធិបតី Trump។ រដ្ឋាភិបាលវៀតណាមបាននិយាយកាលពីខែកញ្ញាថា ក្រុមហ៊ុន SpaceX ក៏ធ្លាប់បានស្នើសុំការវិនិយោគក្នុងទំហំទឹកប្រាក់ ៥…

  • លោក Trump ថា នឹងបន្ធូរបន្ថយពន្ធលើចិន បើ Tiktok យល់ព្រមលក់

    លោក Trump ថា នឹងបន្ធូរបន្ថយពន្ធលើចិន បើ Tiktok យល់ព្រមលក់

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា រូបលោកអាចនឹងបន្ធូរបន្ថយការដំឡើងពន្ធលើប្រទេសចិន ប្រសិនបើអាចឈានដល់កិច្ចព្រមព្រៀងទិញ-លក់ប្រតិបត្តិការ Tiktok របស់ក្រុមហ៊ុន ByteDance នៅអាមេរិក។ លោក ត្រាំ បានអះអាងថា ក្រុមហ៊ុន ByteDance នៅសល់ពេលពិចារណាត្រឹមថ្ងៃទី៥ ខែមេសាខាងមុខ ដើម្បីលក់ប្រតិបត្តិការ TikTok ទៅឱ្យបុគ្គល ឬក្រុមហ៊ុននៅអាមេរិក ដែលមិនមែនជារបស់ចិន។ បើហួសពេលកំណត់នេះ TikTok ដែលមានអ្នកប្រើប្រាស់ជាង ១៧០ លាននាក់នៅអាមេរិក នឹងត្រូវបិទ ដោយសារហេតុផលបញ្ហាសន្ដិសុខជាតិ ស្ថិតក្រោមច្បាប់ឆ្នាំ ២០២៤។ មេដឹកនាំអាមេរិករូបនេះ បានប្រាប់អ្នកកាសែតកាលពីថ្ងៃពុធយ៉ាងដូច្នេះថា លោកអាចនឹងផ្តល់ឱ្យពួកគេនូវការបន្ធូរបន្ថយការដំឡើងពន្ធតិចតួច ឬអ្វីមួយដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងនោះសម្រេចបានរួចរាល់។ ពាក់ព័ន្ធការអត្ថាធិប្បាយរបស់លោក ត្រាំ នេះ BBC បានទាក់ទងសុំការអត្ថាធិប្បាយពីខាង Tiktok និងស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែពុំទាន់មានការឆ្លើយតបភ្លាមៗទេ។ ការធ្វើឱ្យប្រទេសចិនយល់ព្រមលើកិច្ចព្រមព្រៀងណាមួយ ដើម្បីបោះបង់ការគ្រប់គ្រងកម្មវិធីវីដេអូកំសាន្តខ្លីៗដ៏ល្បី TikTok ដែលមានតម្លៃខ្លួនរាប់សិបពាន់លានដុល្លារ តែងតែជាចំណុចជាប់គាំងដ៏ធំបំផុត មុនពេលឈានដល់កិច្ចព្រមព្រៀងចុងក្រោយ។ ដូច្នេះលោកប្រធានាធិបតី ត្រាំ បានប្រើប្រាស់គោលនយោបាយដំឡើងពន្ធ…

  • អភិបាលខេត្តកំពតជំរុញអាជ្ញាធរក្រុងស្រុកឲ្យបង្កលក្ខណៈសប្បាយរីករាយជូនពលរដ្ឋក្នុងឱកាសចូលឆ្នាំថ្មី

    អភិបាលខេត្តកំពតជំរុញអាជ្ញាធរក្រុងស្រុកឲ្យបង្កលក្ខណៈសប្បាយរីករាយជូនពលរដ្ឋក្នុងឱកាសចូលឆ្នាំថ្មី

    (កំពត)៖ អភិបាលខេត្តកំពត ណែនាំដល់អាជ្ញាធរក្រុង ស្រុក ទាំង ៩ឲ្យយកចិត្តទុកដាក់រៀបចំផែនការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពឲ្យល្អប្រសើរ ពិសេស​ត្រូវបង្កលក្ខណៈសប្បាយរីករាយ ដល់ពលរដ្ឋ និងទេសចរ ទៅកន្សាន្តនៅតាមទីវត្តអារាម និង​រមណីយដ្ឋាននានា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ខណៈដែលរដ្ឋបាលខេត្តបានគ្រោងរៀបចំព្រឹត្តិការណ៍កំពតសង្ក្រាន្តដ៏ធំមួយដើម្បីទាកទាញទេសចរ។ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ដើម្បីផ្តល់ជូន​នូវ​ភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋ និង​ទេសចរ​ជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដែលនឹងចូល មកដល់នៅ​ថ្ងៃទី១៤-១៦​ខែមេសាខាងមុខ រដ្ឋបាលខេត្តកំពត បានត្រៀមរៀបចំ​ធ្វើព្រឹត្តិការណ៍កំពតសង្ក្រាន្តដ៏ធំមួយ ដែលមាន ឯកឧត្តម មឿង គង្គា អភិបាលរងខេត្ត លោកនាយករដ្ឋបាល និងអភិបាលក្រុងកំពតសហការរៀបចំចាត់ចែកកម្មវិធីសប្បាយៗជាច្រើន មានដូចជា៖ ការប្រគំតន្ត្រី ការតែងលម្អ​ទីតាំង ការលេងល្បែង និងរបាំប្រជាប្រិយ ការប្រគំភ្លេងប្រ​ពៃណីបូរាណខ្មែរ ការប្រកួតកីឡាអុកចត្រង្គ និងការរៀបចំ​តំបន់ត្រជាក់ និងកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត ។ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់អាជ្ញាធរក្រុងស្រុក មន្ទីរជំនាញពាក់ព័ន្ធ ឲ្យសហការគ្នាខិតខំរៀបចំតុប​តែង​លម្អ និងបង្កបរិយាកាស និងភាពសប្បាយរីករាយជូន​ដល់​បងប្អូនប្រជាពលរដ្ឋ…

  • មកដឹងពី ឆ្អឹងសាកសពបុព្វបុរសបុរាណ នៅសារមន្ទីរ​ខេត្ត​ព្រំ​ដែន កម្ពុជា ថៃ

    មកដឹងពី ឆ្អឹងសាកសពបុព្វបុរសបុរាណ នៅសារមន្ទីរ​ខេត្ត​ព្រំ​ដែន កម្ពុជា ថៃ

    (ខេត្តបន្ទាយមានជ័យ)៖ ឆ្អឹងសាកសពបុព្វបុរសបុរាណនៅ​សារមន្ទីរ​ខេត្តបន្ទាយមានជ័យ ខេត្តព្រំដែន កម្ពុជា ថៃ ដែល​​មានអាយុកាលជាងពីរពាន់ឆ្នាំ ។ ក្នុងពិធីសូត្រមន្តដើម្បីសិរីសួស្ដីសង្ក្រានឆ្នាំថ្មី២០២៥ខាងមុខនេះ ដែលបានធ្វើឡើងនៅសារមន្ទីរ​ខេត្តបន្ទាយ​មាន​ជ័យ លោក យង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ​​បានលើកឡើងពីសម្ភារៈវត្ថុបរាណ ពិសេស​ឆ្អឹង​សពបុព្វបុរសខ្មែយើង ដែលបានពីកំណាយឃើញ ( ដាក់សម្លេងលោក តាំកួយ 0′ 52″ ) លោក គី បញ្ញារិទ្ធ អនុប្រធានសារមន្ទីរខេត្តបន្ទាយ​មាន​ជ័យ ជំនាញបុរាណវិទ្យាបានបញ្ជាក់អំពី សម្ភារៈ​វត្ថុបរាណ​ពិសេសឆ្អឹងសពបុព្វបុរសខ្មែយើង។ ហើយបានបញ្ជាក់ប​ន្ថែមថា កន្លងមក​ក៏ដូចជា​ពេលថ្មីៗនេះ អ្នកបុរាណវិទ្យា​អន្តរ​ជាតិ និងមន្ត្រីជំនាញ​បេតិកភណ្ឌ នៃមន្ទីរ ក៏ដូចជា​ក្រសួង វប្បធម៌ និងវិចិត្រ​សិល្ប: ខេត្តបន្ទាយមានជ័យ បានចូលរួមស្រាវជ្រាវ និង​ធ្វើកំណាយលើស្ថានីយ៍ និងផ្នូរ​សាកសពបុរាណ លើតំបន់​រមណីយដ្ឋានប្រវត្តិសាស្ត្រ ឬ​តំបន់​ប្រាសាទ ក្នុងភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ ដើម្បី​វាយតម្លៃរក​អាយុកាលនៃ​មនុស្សស​ម័យមុនឬបុព្វ​បុរស​ជាមួយការផលិត ក៏ដូចជា​ការប្រើប្រាស់វត្ថុទាំងអស់នោះ​នាយុគសម័យបុរាណ ។ លោក ម៉ៅ ស៊ី ប្រធានសហគមន៍ទេសចរណ៍បន្ទាយឆ្មារ បានលើកឡើងនូវគុតម្លៃប្រវត្តិសាស្ត្រ នៃសម្ភារៈវត្ថុ​បុរាណ​ពិសេសឆ្អឹងសពបុព្វបុរសខ្មែយើង ។ សារមន្ទីរខេត្តបន្ទាយមានជ័យ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត រំលឹកពេលដឹកនាំរៀបចំ មន្ទីរពេទ្យ​ហ្លួងម៉ែ ជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ កាលពី ៤ឆ្នាំមុន

    សម្ដេចធិបតី ហ៊ុន ម៉ាណែត រំលឹកពេលដឹកនាំរៀបចំ មន្ទីរពេទ្យ​ហ្លួងម៉ែ ជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ កាលពី ៤ឆ្នាំមុន

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញរូបថត ពេលកំពុងដឹកនាំរៀបចំ មន្ទីរពេទ្យហ្លួងម៉ែ ឱ្យក្លាយជាមន្ទីរពេទ្យ ព្យាបាលជំងឺកូវីដ១៩ កាលពី ៤ឆ្នាំមុន ។ សម្ដេចធិបតី បានរៀបរាប់លើបណ្ដាញសង្គមដូច្នេះថា មួយភ្លែតសោះ ៤ឆ្នាំកន្លងផុតទៅហើយ ។ សម្ដេចបន្តថា រូបថតនេះ គឺក្នុងពេលដែលខ្ញុំ កំពុងដឹកនាំរៀបចំមន្ទីរពេទ្យហ្លួងម៉ែ (អតីតមន្ទីរពេទ្យស្ត្រី នគរទេព) ដើម្បីប្រែក្លាយជា មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ បន្ទាប់ពីបញ្ចប់ការរៀបចំ មណ្ឌលព្យាបាលជំងឺ១៩ នៅសណ្ឋាគារ The Great Duke ។ សម្ដេចបន្ថែមថា ខ្ញុំនៅចាំច្បាស់ថា នៅពេលនោះ គឺយើងកំពុងស្ថិតនៅក្នុងដំណាក់កាលមិនច្បាស់លាស់អំពីអនាគតរបស់ប្រទេសជាតិនិងប្រជាជនយើងនៅឡើយ នៅក្នុងដំណាក់កាលដែលមានការឆ្លង និងស្លាប់មនុស្សជាច្រើន នៅតាមបណ្ដាប្រទេសនានាលើសាកល ដោយសារជំងឺកូវីដ១៩ ។ ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា ពេលនោះ គឺជាដំណាក់កាលដំបូងនៃការឆ្លងរីករាលដាលនៅក្នុងសហគមន៍ ដែលមានអ្នកឆ្លងកើនឡើងយ៉ាងលឿន។ ជាក់ស្ដែង នៅរាជធានីភ្នំពេញ មានអ្នកឆ្លងជំងឺកូវីដ១៩ រាប់រយនាក់ក្នុងមួយថ្ងៃ ដែលមន្ទីរពេទ្យរបស់យើង មិនអាចរ៉ាប់រងបាន ។ សម្ដេចបញ្ជាក់ថា ទោះស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់…