Category: ព័ត៌មានជាតិ
-

Tesla ត្រៀមវាយលុកទីផ្សារឡានអគ្គិសនីប្រទេសស្តេចប្រេង
ប៊ែរឡាំង ៖ ក្រុមហ៊ុន Tesla នឹងចាប់ផ្តើមលក់ឡានអគ្គិសនីនៅក្នុងទីផ្សារប្រទេសអារ៉ាប៊ីសាអូឌីត ដែលនេះជាការឈានជើងចូលប្រទេសស្តេចប្រេង និងមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់តំបន់ឈូងសមុទ្រ ខណៈការលក់ទូទាំងពិភពលោករបស់ Tesla ដាំក្បាលចុះយ៉ាងគំហុក។ ក្រុមហ៊ុន Tesla របស់លោក Elon Musk ដែលជាមហាសេដ្ឋីភពលោក និងមនុស្សជំនិតរបស់លោកប្រធានាធិបតី ត្រាំ បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១០ ខែមេសា ដើម្បីតាំងបង្ហាញឡានអគ្គិសនីរបស់ខ្លួន។ បើតាមការអះអាងរបស់ក្រុមហ៊ុន Tesla អ្នកចូលរួមនឹងមានឱកាសទទួលបានបទពិសោធន៍ពីការបើកបរដោយស្វ័យភាពជាមួយឡាន Cybercab និងជួបជាមួយមនុស្សយន្ត Optimus ដែលបំពាក់បច្ចេកវិទ្យា AI។ យ៉ាងណាមិញ Tesla ត្រូវបានរំពឹងថា នឹងជួបការលំបាកខ្លាំង ពីព្រោះប្រជាជនប្រទេសស្តេចប្រេងមួយនេះ និយមជិះតែឡានចាក់សាំង ហើយមាន ១% ប៉ុណ្ណោះដែលជិះឡានអគ្គិសនី នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារប្រឹក្សា PwC កាលពីខែកញ្ញា។ បច្ចុប្បន្នការលក់ឡាន Tesla នៅចិន ជាទីផ្សារឡានធំបំផុតរបស់ពិភពលោកកំពុងដាំក្បាលចុះខ្លាំង ក្រោមថ្វីដៃគូប្រជែង BYD។ តួយ៉ាង BYD បានរាយការណ៍ថា ការលក់ប្រចាំឆ្នាំរបស់ខ្លួនកើបលុយបាន ១០៧ ពាន់លានដុល្លារក្នុងឆ្នាំ…
-

លោក Musk ចាត់មន្ត្រីស៊ើបករណីបែកធ្លាយផែនការសង្គ្រាមអាមេរិក
បរទេស ៖ លោក Elon Musk ប្រធាននាយកដ្ឋានប្រសិទ្ធិភាពរដ្ឋាភិបាលអាមេរិក បានផ្តល់ជូនអ្នកជំនាញ ចូលរួមស៊ើបអង្កេត ការរំលោភលើការជជែក ពីការផែនការសង្គ្រាម វាយប្រហារពួកឧទ្ទាមហ៊ូធី នៅប្រទេសយេម៉ែន នេះបើតាមមន្ត្រីសេតវិមាន។ លេខាធិការសារព័ត៌មានសេតវិមាន អ្នកស្រី Karoline Leavitt បាននិយាយ កាលពីថ្ងៃពុធថា «Elon Musk ដែលជាទីប្រឹក្សាមហាសេដ្ឋី របស់ប្រធានាធិបតី Donald Trump បានផ្តល់អោយអ្នកជំនាញបច្ចេកទេសរបស់គាត់ ដើម្បីស៊ើបអង្កេតពីរបៀបដែលអ្នកកាសែតត្រូវបាន add ចូលក្រុបឆាត ជាផ្លូវការ ស្តីពីការវាយប្រហារ តាមអាកាស នៅយេម៉ែន»។ អ្នកស្រី Karoline Leavitt បានប្រាប់បន្ថែមថា « អ្នកជំនាញនឹងស្វែងយល់ពីរបៀប ដែលអ្នកសារព័ត៌មានរូបនេះ ត្រូវបាន add ដោយអចេតនា ក្នុងការជជែក»។ គួរបញ្ជាក់ថា ថ្មីៗនេះ មានការច្រលំ add លោក Jeffrey Goldberg និពន្ធនាយក របស់ទស្សវដ្តី The Atlantic…
-

ឯកឧត្តម ឈាង រ៉ា ៖ រយៈពេល ៣ថ្ងៃ នៃដំណើរទស្សនកិច្ច បានស្វែងយល់ពីប្រព័ន្ធសុខាភិបាលក្រុងហុងកុង ដើម្បីយកមកធ្វើការឆ្លុះបញ្ចាំង និងអភិវឌ្ឍន៍វិស័យសុខាភិបា នៅកម្ពុជា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូអញ្ជើញធ្វើមាតុភូមិនិវត្តន៍វិញប្រកបដោយជោគជ័យបន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ។ ដោយមានការរអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងតាមការអញ្ជើញរបស់គណៈកម្មាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ទៅធ្វើទស្សនកិច្ចផ្លូវការនៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៣-២៧ ខែមីនា ឆ្នាំ២០២៥ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សំដៅសម្រេចឱ្យបាននូវចំណុចអាទិភាពសុខាភិបាល និងផែនការយុទ្ធសាស្ត្រសុខាភិបាល ក្នុងការឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាម យុទ្ធសាស្ត្របញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា។ ថ្លែងប្រាប់ទៅអ្នកសារព័ត៍មាននាឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា រយៈពេល ៣ថ្ងៃពេញ នៃដំណើរទស្សនកិច្ចនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅស្វែងយល់បន្ថែមពីប្រព័ន្ធសុខាភិបាល នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយកមកធ្វើការឆ្លុះបញ្ចាំង និងអភិវឌ្ឍន៍វិស័យសុខាភិបាលកាន់តែរីកចម្រើនថែមទៀត ឱ្យស្របតាមបរិបទនៅកម្ពុជា៕ ដោយ ៖ ហេង…
-

ជនចំណាកស្រុកជិះទូកតូចផ្សងព្រេងទៅអង់គ្លេស
បរទេស ៖ ជនអន្តោរប្រវេសន៍មួយក្រុមបានជិះទូកតូចមួយគ្រឿង ព្យាយាមផ្សងព្រេង ឆ្ពោះដំណើរទៅកាន់ចក្រភពអង់គ្លេស ដោយបានចាកចេញពីប្រទេសបារាំង។ ជនចំណាកស្រុក ប្រហែល៥០នាក់ នាពេលថ្មីៗនេះ បានចាកចេញពីតំបន់ឆ្នេរមួយ ក្នុងតំបន់ Gravelines ភាគខាងជើង នៃប្រទេសបារាំង ដើម្បីព្យាយាម ឲ្យបានទៅដល់ចក្រភពអង់គ្លេស។ យ៉ាងណាមិញ ប៉ូលិសបានធ្វើអន្តរាគមន៍ ដោយរារាំងជនចំណាកស្រុកមួយចំនួន មិនឱ្យឡើងលើទូកតូច នោះទេ។ កាសែត The Guardian បានចុះផ្សាយ ដោយយោងតាមអាជ្ញាធរបារាំង បានឲ្យដឹងថា នៅក្នុងឧបទ្ទវហេតុ កាលពីចុងសប្តាហ៍ មនុស្ស១៥នាក់ ត្រូវបានជួយសង្គ្រោះ ចេញពីទូកមួយគ្រឿង ផ្ទុកមនុស្ស៤០នាក់ នៅឆ្នេរសមុទ្ររបស់បារាំងនេះ ដូចគ្នា។ ឆ្មាំសមុទ្របារាំង បាននិយាយថា មនុស្ស ៣ នាក់ត្រូវបានជួយសង្គ្រោះ ចេញពីទឹក និង១២នាក់ផ្សេងទៀត សង្គ្រោះពីលើទូក ដែលបានសុំជំនួយ។ ក្រោយមក ជនចំណាកស្រុកម្នាក់ បានស្លាប់ នៅមន្ទីរពេទ្យ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-

យន្តហោះចម្បាំងបារាំងបុកគ្នាពេលបង្វឹកអ៊ុយក្រែន
បរទេស ៖ អាជ្ញាធរបារាំងបាននិយាយថា អំឡុងពេលបង្វឹកអ្នកបើកបរអ៊ុយក្រែន យន្តហោះចម្បាំង Alpha Jet ២គ្រឿង បានបុកគ្នា នៅលើអាកាស ក្បែរនឹងមូលដ្ឋានយោធាមួយកន្លែង នាភាគឦសាន ប្រទេសបារាំង។ អាជ្ញាធរបាននិយាយថា មនុស្សបីនាក់បានរួចផុតពីការស្លាប់ គ្រាន់តែរបួស ហើយមិនបង្កឲ្យមានជនស៊ីវិលរងគ្រោះទេ ក្នុងហេតុការណ៍ ដែលបានកើតឡើង កាលពីថ្ងៃអង្គារ លើកនេះ។ រដ្ឋមន្ត្រីការពារជាតិ លោក Sebastien Lecornu បាននិយាយថា ហេតុការណ៍នេះ បានកើតឡើង ខណៈដែលបារាំងបាននឹងកំពុងប្រើយន្តហោះម៉ាស៊ីនភ្លោះ ធុនស្រាល ទាំងនេះ ដើម្បីបង្ហាត់អ្នកបើកយន្តហោះ របស់អ៊ុយក្រែន ក្រោយការឈ្លានពានរបស់រុស្ស៊ី នៅប្រទេសអ៊ុយក្រែន។ គួររម្លឹកថា កាលពីខែសីហា ឆ្នាំ២០២៤ អ្នកបើកយន្តហោះបារាំងពីរនាក់បានស្លាប់ បន្ទាប់ពីយន្តហោះ ប្រភេទ Rafale របស់ពួកគេ បានបុកគ្នា នៅកណ្តាលអាកាស នាភាគខាងកើត ប្រទេសបារាំង អំឡុងឧបទ្ទវហេតុ ដ៏កម្រមួយ ពាក់ព័ន្ធនឹងយន្តហោះយោធាទំនើប៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-

ព័រទុយហ្គាល់រឹបអូសកូកាអ៊ីន៦.៥តោនពីក្នុងទឹក
បរទេស៖ ប៉ូលិសយុត្តិធម៌ របស់ប្រទេសព័រទុយហ្គាល់ បាននិយាយថា កងទ័ពជើងទឹកព័រទុយហ្គាល់ ដោយមានជំនួយពីចារកម្មអេស្ប៉ាញ អាមេរិក និងអង់គ្លេស បានរឹបអូសបានកូកាអ៊ីន ជិត៦,៥តោន ពីទូកពាក់កណ្តាលមុជទឹក នៅកណ្តាលមហាសមុទ្រអាត្លង់ទិក ភាគខាងត្បូង នៃប្រជុំកោះ Azores ។ ទូកនេះចេញដំណើរ មកពីអាមេរិកខាងត្បូង ហើយច្បាស់ជា ត្រូវធ្វើដំណើរឆ្ពោះទៅអឺរ៉ុប ដើម្បីជួញដូរ គ្រឿងញៀន នេះបើតាមលោក Luis Neves មេប៉ូលីសយុត្តិធម៌ បាននិយាយ។ គួរបញ្ជាក់ថា កូកាអ៊ីន ភាគច្រើនដែលរត់ពន្ធចូលប្រទេសព័រទុយហ្គាល់ តែងតែ ឆ្លងកាត់សមុទ្រ ចេញពីតំបន់អាមេរិកឡាទីន។ កាលពីឆ្នាំ២០២៤ ព័រទុយហ្គាល់ រឹបអូសកូកាអ៊ីន ចំនួន២៣តោន។ សេចក្តីថ្លែងការណ៍ បានបន្ថែមទៀតថា សមាជិកនាវិក ចំនួន៥នាក់ ត្រូវបានចាប់ខ្លួន។ ប្រភពថា នាវាចុងក្រោយនេះ ត្រូវបានស្ទាក់ចាប់ នៅចំណុចកណ្តាល មហាសមុទ្រអាត្លង់ទិក មានចម្ងាយប្រហែល ៩០០គីឡូម៉ែត្រ ភាគខាងត្បូង នៃប្រជុំកោះ Azores របស់ប្រទេសព័រទុយហ្គាល់៕ ប្រភពពី AFP…
-

មេណាតូថាអាមេរិកឬអឺរ៉ុបគួរកុំខ្លាំងតែម្នាក់ឯង
បរទេស ៖ លោក Mark Rutte អគ្គលេខាធិការ អង្គការសម្ព័ន្ធយោធាអន្តរជាតិ NATO បាននិយាយថា ទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប គួរតែរួបរួមគ្នា លើកិច្ចការសន្តិសុខ ដោយលោកបញ្ជាក់ថា «មិនគួរខ្លាំង តែម្នាក់ឯង» ទេ។ កាលពីថ្ងៃពុធ ប្រធានអង្គការណាតូ រូបនេះ បានសង្កត់ធ្ងន់ អំពីសារៈសំខាន់ នៃចំណងយោធាឆ្លងតំបន់អាត្លង់ទិក មួយនេះ ដោយនិយាយថា បញ្ហាប្រឈមសន្តិសុខពិភពលោក គឺ លើសលុបពេក សម្រាប់អឺរ៉ុប តែឯង ឬ អាមេរិកខាងជើង ម្នាក់ឯង។ លោក Rutte បាននិយាយ នៅក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុង Warsaw ថា «ខ្ញុំដឹងថា មានសំណួរអំពីភាពរឹងមាំនៃចំណងសម្ព័ន្ធភាពណាតូ និង ការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះសន្តិសុខអឺរ៉ុប…ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ នេះមិនមែនជាពេលដែលត្រូវទៅតែម្នាក់ឯង នោះទេ។ មិនមែនសម្រាប់ តែអឺរ៉ុប ឬ តែ អាមេរិកខាងជើង នោះទេ…បញ្ហាប្រឈមផ្នែកសន្តិសុខសកលគឺធំធេងពេក សម្រាប់យើងទាំងអស់គ្នា…
-

គម្រោងថែទាំខួបកំណត់ផ្លូវជាតិលេខ ៥ ប្រើប្រាស់ថវិកា រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កំពុងដំណើរសាងសង់
(កំពង់ឆ្នាំង)៖ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា ៖ គម្រោងថែទាំខួបកំណត់ផ្លូវជាតិលេខ៥ ថវិការាជរដ្ឋាភិបាលកម្ពុជា តាមរយះក្រសួងសាធារណការ និងដឹកជញ្ជូនអនុវត្តដោយមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកំពង់ឆ្នាំងកំពុងដំណើរសាងសង់ ហើយ គម្រោងថែទាំខួបកំណត់ផ្លូវជាតិលេខ៥ដោយក្រាលកៅស៊ូ AC ប្រវែង១ ១២០ មទទឹង ១៣ ម៉ែត្រ ចាក់បេតុងចិញ្ចើមសងខាង(ម្ខាង ០,៥ ម៉ែត្រ), រៀបឃឿនបេតុង,រៀបការ៉ូឡា, គូសគំនូសសញ្ញាចរាចរណ៍, ដាំផ្លាកសញ្ញាចរាចរណ៍ និងដាំដុំចំណាំងផ្លាត នៅចន្លោះគ.ម៨៧+៦៦០ ដល់គ.ម៨៨+៧៨០ ស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ លោកបានបញ្ជាក់អោយដឹងបែបនេះនៅរសៀលថ្ងៃពុធទី២៧ ខែមីនា ឆ្នាំ២០២៥ នៅពេលដែលលោកនិងសហការីចុះពិនិត្យការកសាងផ្លូវនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង។ លោក ឆាយ លាភា បានបញ្ជាក់ឱ្យដឹងទៀតថា ៖ ក្រោមការដឹកនាំរបស់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន និង ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ…
-

និពន្ធនាយក Goldberg ថា ខ្លួនត្រូវបានអញ្ជើញឲ្យចូលក្រុបឆាតអាមេរិក ចុងក្រោយ ត្រូវបានវាយប្រហារវិញ
បរទេស៖ លោក Jeffrey Goldberg និពន្ធនាយក របស់ទស្សវដ្តី The Atlantic ដែលត្រូវបានគេ add ចូលក្រុបឆាត របស់មន្ត្រីជាន់ខ្ពស់អាមេរិក បានសារភាព ប្រាប់ទីភ្នាក់ងារព័ត៌មាន BBC ថា លោកត្រូវបានមន្ត្រី ក្រោមរដ្ឋបាលលោក Trump អញ្ជើញឲ្យចូលទៅស្តាប់ក្នុងក្រុប ប៉ុន្តែ ចុងក្រោយ បែរជាត្រូវបានវាយប្រហារ ទៅវិញ។ បើតាមបទសម្ភាសន៍ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃពុធ លោក Goldberg បានរៀបរាប់ថា ដំបូងឡើយ លោកទទួលបានសារ នៅលើទូរស័ព្ទ តាមរយៈកម្មវិធី Signal messaging app ខណៈដែលបណ្តាញទំនាក់ទំនងនេះ ពេញនិយម ក្នុងចំណោមអ្នកសារព័ត៌មាន និងមន្ត្រីរដ្ឋាភិបាល។ លោកបន្តថា មានគណនីមួយ ឈ្មោះ Waltz ដែលគេស្គាល់ថា ជាមន្ត្រីសន្តិសុខកំពូលរបស់លោក Trump បានផ្ញើសារទៅលោក ដែលក្រោយមក លោកសន្មត់ថា «ជាការបោកបញ្ឆោត» ព្រោះចូលក្រុបរួច ទើបដឹងថា លោកកំពុងស្ថិតក្នុងក្រុមជជែក…
-

លោក Trump ទាត់ចោលការទទូចឲ្យដកតំណែងរដ្ឋមន្ត្រីការពារជាតិ ជុំរិញការបែកធ្លាយផែនការសង្គ្រាម
បរទេស៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានច្រានចោលគំនិត របស់សមាជិកសភា ដែលទទូចឲ្យដកតំណែង រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ក្រោយពេលលេចមុខអ្នកសារព័ត៌មាន នៅក្នុងក្រុបឆាត ជជែកគ្នាអំពីផែនការសង្គ្រាម ថ្មីៗនេះ។ យោងតាមទីភ្នាក់ងារ Skynews កាលពីថ្ងៃពុធ បន្ទាប់ពីការបែកធ្លាយផែនការធ្វើសង្គ្រាមដល់ដៃអ្នកសារព័ត៌មាន សមាជិកសភា គណបក្សប្រជាធិបតេយ្យ លោក Hakeem Jeffries បានថ្លែងជំរុញឲ្យ Trump បណ្តេញរដ្ឋមន្ត្រីការពារជាតិ លោក Hegseth ជាបន្ទាន់ ដោយអះអាងថា ភាពជាអ្នកដឹកនាំនៅមន្ទីរបញ្ចកោណ បែបនេះ គំរាមកំហែងដល់សន្តិសុខជាតិធ្ងន់ធ្ងរ។ លោកថ្លែងចាត់ទុក លោក Hegseth ថា ជារដ្ឋមន្ត្រីការពារជាតិ ដែលអន់បំផុត ពុំធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយបានអំពាវនាវឱ្យបណ្តេញចេញពីតំណែង ជាបន្ទាន់។ លោកបានអះអាងថា ការបន្តវត្តមានរបស់លោកនៅក្នុងតំណែងកំពូល នឹង គំរាមកំហែងដល់សន្តិសុខរបស់ប្រទេស ហើយធ្វើឲ្យទាហានអាមេរិក នៅទូទាំងពិភពលោក ស្ថិតក្នុងគ្រោះថ្នាក់។ យ៉ាងណាមិញ លោក Trump បានថ្លែងពីសេតវិមានថា…