Category: ព័ត៌មានជាតិ
-

ការឡើងថ្លៃប្រាក់រៀលធៀបនឹងប្រាក់ដុល្លារនាពេលនេះមិនបង្កឱ្យប៉ះពាល់អ្វីច្រើនដល់ពលរដ្ឋទេ
(ភ្នំពេញ)៖ប្រាក់រៀលរបស់ខ្មែរបានហក់ឡើងថ្លៃជាបន្តបន្ទាប់មួយរយៈពេលមកនេះ បើធៀបទៅនឹងប្រាក់ដុល្លាររបស់ប្រទេសសហរដ្ឋអាមេរិក។ ជាមួយការហក់ឡើងនេះត្រូវបានមន្រ្តីពាក់ព័ន្ធមួយចំនួនលើកឡើង ដោយសារតែបញ្ហានយោបាយរបស់ប្រធានាធិបតីថ្មីរបស់ប្រទេសមហាអំណាចសហរដ្ឋអាមេរិកដឹកនាំដោយ លោក ដុលណា ត្រាំ ត្រូវបានគេបន្ទោសថា មិនមានគោលនយោបាយច្បាសលាស់ ។ ដោយឡែកមន្រ្តីមួយចំនួនរបស់កម្ពុជា ក៏បានពន្យល់ថាការឡើងថ្លៃប្រាក់រៀលនាពេលនេះ ដោយសារតែតម្រូវការប្រាក់រៀលខ្មែរច្រើនឡើង ពិសេស ដល់ពេលពលរដ្ឋបង់ពន្ធ ជិតពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បុណ្យភ្ជុំបិណ្ឌជាដើម ដែលត្រូវបានពលរដ្ឋត្រូវការប្រាក់រៀលសម្រាប់ចាយវាយច្រើន ជាដើម។ គួរបញ្ជាក់ថាអត្រាប្តូរប្រាក់របស់ធានាគារជាតិកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ តម្លៃប្រាក់ដុល្លារអាមេរិក ១ដុល្លារដូរបាន ៤,០០២រៀល ។ អត្រាប្តូរប្រាក់នេះឃើញថា ធ្លាក់ថ្លៃជាងមុន ដោយអំឡុងពេលមុន ការប្តូរប្រាក់មានអត្រាខ្ពស់ជាងនេះដោយ១ដុល្លារអាចដូរបានរហូតដល់៤០៥០ឬ៤១០០ជាងក៏មានផងដែរ។ ទាក់ទិនទៅនឹងការឡើងថ្លៃប្រាក់រៀលនេះដែរ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជាបានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងពិធី បើកកិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុស្តីពី”ការចូលរួមផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ”នាសណ្ឋានគារ NOVOTELក្នុងរាជធានីភ្នំពេញនៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២៥ឱ្យដឹងថា ៖ មានសូចនាករចំនួន២ ដែលល្អ គឺទី១អតិផរណាក្រោម១ភាគរយ និង អត្រាប្តូរប្រាក់ដុល្លារ និង លុយខ្មែរមានលំនឹងល្អ ដែលនេះគឺជាប្រការមួយល្អពោលគឺមិនបង្កឱ្យមានការប៉ះពាល់ដល់តម្លៃទំនិញឡើងថ្លៃ ការប្តូរប្រាក់មិនមានការប្រែប្រួលច្រើន។ យើងឃើញថាការប្តូរប្រាក់ដុល្លារជាមួយលុយខ្មែរយើងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះគឺមានលំនឹងល្អដោយស្ថិតនៅក្នុងរង្វង់១ដុល្លារប្តូរបានជាង ៤០០០រៀលជានិច្ច។…
-

លោក Rubio៖ អាមេរិក នឹងវាយតម្លៃការទាមទាររបស់រុស្ស៊ី ចំពោះបទឈប់បាញ់នៅសមុទ្រខ្មៅ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃពុធ (២៦ មីនា) ថា សហរដ្ឋអាមេរិក នឹងវាយតម្លៃការទាមទារដែលធ្វើឡើងដោយប្រទេសរុស្ស៊ី បន្ទាប់ពីទីក្រុងមូស្គូ បានយល់ព្រម “ជាគោលការណ៍” ចំពោះបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ជាមួយអ៊ុយក្រែន នៅក្នុងសមុទ្រខ្មៅ ដើម្បីអនុញ្ញាតឱ្យមានការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាព។ គួរបញ្ជាក់ថា អាមេរិក បានប្រកាសកិច្ចព្រមព្រៀងសមុទ្រខ្មៅដាច់ដោយឡែកជាមួយអ៊ុយក្រែន និងរុស្ស៊ីកាលពីថ្ងៃអង្គារសប្ដាហហ៍នេះ បន្ទាប់ពីកិច្ចចរចានៅអារ៉ាប៊ីសាអ៊ូឌីត ដើម្បីធានាសុវត្ថិភាពនាវាចរណ៍ បញ្ឈប់ការវាយប្រហារ និងទប់ស្កាត់ការប្រើប្រាស់នាវាពាណិជ្ជកម្មសម្រាប់គោលបំណងយោធា។ លោក Rubio បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅប្រទេសហ្សាម៉ាអ៊ីកថា “បន្ទាប់ពីកិច្ចប្រជុំអារ៉ាប៊ីសាអ៊ូឌីត ភាគីរុស្ស៊ី បានរៀបរាប់លម្អិតពីលក្ខខណ្ឌមួយចំនួនដែលពួកគេចង់ឱ្យសម្រេចបាន ដើម្បីអនុវត្តបទឈប់បាញ់ ហើយអាមេរិកនឹងវាយតម្លៃលើការចង់បានទាំងនោះ”។ ការទាមទាររបស់រុស្ស៊ី ត្រូវបានគេដឹងយ៉ាងច្បាស់។ លក្ខខណ្ឌដែលបានរាយក្នុងសេចក្តីថ្លែងការណ៍ដោយវិមានក្រឹមឡាំង កាលពីថ្ងៃអង្គារ – រួមទាំងការដកការរឹតបន្តឹង និងការដាក់ទណ្ឌកម្មលើធនាគារកសិកម្មធំមួយ ក្រុមហ៊ុននាំចេញអាហារ និងជី និងលើនាវារុស្ស៊ី – ភាគច្រើនឆ្លុះបញ្ចាំងពីការទាមទារដែលធ្វើឡើងដោយទីក្រុងមូស្គូ កាលពី ២ឆ្នាំមុន ក្នុងអំឡុងកិច្ចចរចាដើម្បីបន្តកិច្ចព្រមព្រៀងសមុទ្រខ្មៅ ដែលបានព្រមព្រៀងគ្នាជាលើកដំបូងនៅក្នុងខែកក្កដា ឆ្នាំ២០២២៕
-

ក្រសួងប្រៃសណីយ៍ ៖ ប្រតិបត្តិករដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងវិស័យ ICT ដោយពុំមានការអនុញ្ញាត ត្រូវមកដាក់ពាក្យស្នើសុំការអនុញ្ញាតស្របតាមបទប្បញ្ញត្តិជាធរមាន
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូន លោក លោកស្រី ជាម្ចាស់ ឬតំណាងក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេស ដែលកំពុងធ្វើប្រតិបត្តិការ ឬមានបំណងធ្វើប្រតិបត្តិការនៅក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communication Technology – ICT) នៅព្រះរាជាណាចក្រកម្ពុជា ជ្រាបថា មាត្រា ៥ នៃអនុក្រឹត្យលេខ១១០ អនក្រ.បក ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការផ្តល់ការអនុញ្ញាតប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានកំណត់ថា “គ្មានបុគ្គលណាអាចបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ លើកលែងតែបុគ្គលនោះបានទទួលលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ ពី ក.ប.ទ.”។ កន្លងមក ក.ប.ទ. តែងតែអនុគ្រោះ និងធ្វើការផ្សព្វផ្សាយជាប្រចាំដល់ប្រតិបត្តិករដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងវិស័យ ICT ដោយពុំមានការអនុញ្ញាត ឱ្យមកដាក់ពាក្យស្នើសុំការអនុញ្ញាតបំពេញប្រតិបត្តិការពី ក.ប.ទ. ស្របតាមបទប្បញ្ញត្តិជាធរមាន។ ទោះបីជាយ៉ាងនេះក្តី ក៏ប្រតិបត្តិករមួយចំនួន ពុំទាន់បានមកបំពេញកាតព្វកិច្ចស្នើសុំការអនុញ្ញាតនៅឡើយទេ ហើយនៅតែបន្តធ្វើប្រតិបត្តិការដោយពុំមានការអនុញ្ញាតដដែល។ ក្នុងន័យនេះ ក.ប.ទ. សូមអំពាវនាវសារជាថ្មីដល់ លោក លោកស្រី ជាម្ចាស់ ឬតំណាងក្រុមហ៊ុន…
-

សហភាពអឺរ៉ុបជំរុញឱ្យពលរដ្ឋស្តុកទុកការផ្គត់ផ្គង់រយៈពេល៧២ ម៉ោង ក្នុងករណីផ្ទុះសង្រ្គាម ឬជម្លោះ
គណៈកម្មការសហភាពអឺរ៉ុបនិយាយថា ពលរដ្ឋសហភាពអឺរ៉ុបគួរតែស្តុកទុកអាហារគ្រប់គ្រាន់ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត ដើម្បីត្រៀមយ៉ាងហោចណាស់៧២ម៉ោងក្នុងករណីមានវិបត្តិ។ក្នុងការណែនាំថ្មីដែលបានចេញផ្សាយកាលពីថ្ងៃពុធសប្ដាហ៍នេះ គណៈកម្មាការនេះបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់អឺរ៉ុបក្នុងការផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួន ដើម្បីជំរុញវប្បធម៌នៃការត្រៀមខ្លួននិងភាពធន់។ ឯកសារដែលមានកម្រាស់១៨ ទំព័របានព្រមានថា អឺរ៉ុបកំពុងប្រឈមការពិតថ្មីពោរពេញទៅដោយហានិភ័យ និងភាពមិនច្បាស់លាស់ ដោយលើកឡើងពីសង្គ្រាមពេញបន្ទុករបស់រុស្ស៊ីនៅអ៊ុយក្រែន ការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយ ការបំផ្លិចបំផ្លាញនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងសង្គ្រាមអេឡិចត្រូនិកជាកត្តាចម្បង។ រដ្ឋាភិបាលនានាក៏ត្រូវបានជំរុញឱ្យបញ្ជាក់ពីវិបត្តិចំពោះសេវាជាតិរបស់ខ្លួនផងដែរ ដូចជាសេវាថែទាំសុខភាព ការផ្គត់ផ្គង់ទឹក និងទូរគមនាគមន៍ ក្នុងករណីមានជម្លោះ ឬគ្រោះមហន្តរាយណាមួយ។ គំនិតផ្តួចផ្តើមនៅទីក្រុងប្រ៊ុចសែល ហាក់ដូចជាការដាស់តឿនសម្រាប់រដ្ឋជាសមាជិកចំពោះភាពធ្ងន់ធ្ងរនៃស្ថានភាពសន្តិសុខរបស់ប្លុកនេះ។ ការគំរាមកំហែងមិនធ្លាប់មានពីប្រទេសរុស្ស៊ីបានជំរុញឱ្យក្រុមមេដឹកនាំអឺរ៉ុបសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការត្រៀមខ្លួនចំពោះសង្គ្រាម ស្របពេលប្លុកនេះត្រៀមទប់ទល់គោលនយោបាយទាំងការដំឡើងពន្ធ និងយោធា ក៏ក្ដៅគគុករបស់រដ្ឋបាលលោកTrump លើអឺរ៉ុប ជាពិសេសលើការរួមចំណែកដល់អង្គការណាតូ និងលើសង្រ្គាមនៅអ៊ុយក្រែន ដែលបានជំរុញឱ្យមានការប្រកួតប្រជែងនៅលើទ្វីបនេះ ដើម្បីឈានទៅដល់ការត្រៀមខ្លួនខាងយោធារបស់ខ្លួន។ យុទ្ធសាស្ត្រត្រៀមលក្ខណៈក្នុងសហភាពអឺរ៉ុបរបស់គណៈកម្មាការខាងលើ និយាយថា ពលរដ្ឋនៅទូទាំងទ្វីបគួរតែជ្រើសរើសយកវិធានការជាក់ស្តែង ដើម្បីធានាថាពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងករណីមានអាសន្ន។ ឯកសារនេះបាននិយាយថា នេះរួមបញ្ចូលទាំងការផ្គត់ផ្គង់ចាំបាច់គ្រប់គ្រាន់ដើម្បីបម្រុងទុកឱ្យបានយ៉ាងតិចបីថ្ងៃ ក្នុងករណីមានការរំខានខ្លាំង ហើយរយៈពេលដំបូងគឺធ្ងន់ធ្ងរបំផុត៕
-

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ «បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង»
(កណ្តាល)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការ «បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង» នៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះធ្វើឡើង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ិន ខេមរា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោយមានការចូលរួមពីមន្ត្រីអធិការការងារ, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ មន្ត្រីថ្នាក់ក្រុង/ស្រុក និងឃុំ/សង្កាត់ រាជធានីភំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកោះកុង, ខេត្តព្រះសីហនុ សរុបជិត ១៥០នាក់។ ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងបង្កើនសមត្ថភាព និងអភិវឌ្ឍចំណេះដឹងជូនដល់មន្ត្រីអធិការកិច្ចការងារ និងជាពិសេសមន្ត្រីមូលដ្ឋានរាជធានី/ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ដែលមានសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងដើម្បីចូលរួមក្នុងការផ្សព្វផ្សាយពាក់ព័ន្ធនឹងការហាមឃាត់ការប្រើប្រាស់ពលកម្មកុមារ និងទប់ស្កាត់ ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង។ ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី…
-

សហគមន៍កសិកម្មទំនើបចំនួន៣ ចុះហត្ថលេខាជាមួយក្រុមហ៊ុនឯកជន សម្រាប់ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ៤០០តោន
(ភ្នំពេញ)៖សហគមន៍កសិកម្មទំនើបចំនួន ៣បានចុះហត្ថលេខារួមគ្នាមួយលើការផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ៤០០តោន នៅក្នុងខេត្តកំពង់ធំជាមួយនឹងទំហំទឹកប្រាក់សរុបប្រមាណ ៦៥ម៉ឺនដុល្លារ។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងឱ្យដឹងក្នុងពិធីដែលបានរៀបចំឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ថា សហគមន៍កសិកម្មទំនើបទាំងបីនេះរួមមានដូចជា ៖ សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង សហគមន៍កសិកម្មទំនើបសាលាវិស័យកំពង់ធំ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ ជាមួយនឹងក្រុមហ៊ុនMIRARTH នៅក្នុងខេត្តកំពង់ធំ។សមាគមន៍ទាំង៣នេះបានទទួលប្រាក់កក់ចំនួន ៣០ភាគរយនៃកិច្ចសន្យានេះ។ ឯកឧត្តម ឃឹម ហ្វីណង់ បានថ្លែងថាការរួមសហការគ្នារវាងសហគមកសិកម្ម ជាមួយក្រុមហ៊ុនទទួលទិញគ្រាប់ចន្ទីនេះពិតជាបានផ្តល់សារៈសំខាន់នៃការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាសម្រាប់សហគមន៍ ដើម្បីការពារសមាជិកទាំងអស់ពីហានិភ័យទីផ្សារនៃការប្រែប្រួលថ្លៃលើសពីការរំពឹងទុក។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំឱ្យនាយកដ្ឋានកសិឧស្សាហកម្ម និងសហគមន៍ផ្ទាល់ បន្តចុះកិច្ចសន្យាលក់គ្រាប់ស្វាយចន្ទីបន្ថែមទៀត រហូតដល់ចប់រដូវប្រមូលផល ព្រមទាំងពិចារណាស្តុកទុកក្នុងកម្រិតណាមួយ សម្រាប់ការលក់ជាគ្រាប់ស្ងួតផងដែរ។ បន្ថែមពីនោះសម្រាប់រដូវកាលបន្ទាប់ សហគមន៍គួរត្រៀមធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនទទួលទិញពីដើមរដូវទុកឱ្យហើយទើបជាការប្រសើរ។ សូមបញ្ជាក់ថា កិច្ចសន្យានេះមានទំហំគិតជាទឹកប្រាក់ចំនួនប្រមាណ ៦៥ម៉ឺនដុល្លារ សម្រាប់ការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ៤០០តោន ហើយនេះគឺជាលើកទីមួយហើយ ដែលសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្វាយចន្ទីទាំង៣ បានសហការគ្នាលក់គ្រាប់ស្វាយចន្ទី តាមរយៈការចុះកិច្ចសន្យាទុកជាមុនច្បាស់លាស់ក្នុងតម្លៃថេរមួយ សម្រាប់រដូវកាលប្រមូលផលដំបូងរបស់ខ្លួន។ តាមការព្យាករណ៍ បរិមាណគ្រាប់ស្វាយចន្ទីដែលបានចុះកិច្ចសន្យានេះ មានចំនួនប្រហាក់ប្រហែលនឹង ២០ភាគរយ នៃបរិមាណផលសរុបដែលសហគមន៍ទាំង៣គ្រោងនឹងផលិតបានក្នុងឆ្នាំ២០២៥នេះ៕ ដោយ ៖ ម៉ាដេប៉ូ
-

NEA រៀបចំវេទិកាការងារ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៨៨៩កន្លែង សម្រាប់យុវជន
(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥នេះ ដោយនាំយកក្រុមហ៊ុនធំៗចំនួន៩ ដើម្បីផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៨៨៩ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ក្រុមហ៊ុនធំៗទាំង៩ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះមានដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក, ត្រាំ ហ្វីតនេស ឯ.ក, ហ្គោលហ្វាយនេនសល់គ្លូប៊លអ៊ិនវេសម៉ិន,គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ក្រុមហ៊ុន Goodhill, ក្រុមហ៊ុន ស៊ីថេប សូសល អេនធើប្រាយ ឯ.ក, ក្រុមហ៊ុន ទន្សាយ Tunsai Cleaning, ក្រុមហ៊ុន ចម&លី ខបភើរេសិន (ប្រ៊េដថកកម្ពុជា), ក្រុមហ៊ុន លី ហួរ អេស…
-

មេដឹកនាំកូរ៉េខាងជើង ត្រួតពិនិត្យការសាកល្បងយានដ្រូនអត្តឃាតបំពាក់បច្ចេកវិទ្យា AI ដ៏ទំនើប
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (២៧ មីនា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានត្រួតពិនិត្យការសាកល្បងយានដ្រូនអត្តឃាតបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ហើយបាននិយាយថា យានដ្រូនប្រើប្រព័ន្ធបញ្ជា និងសមត្ថភាព AI ត្រូវតែជាអាទិភាពចម្បងនៅក្នុងការអភិវឌ្ឍអាវុធទំនើប។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថា លោក Kim បានត្រួតពិនិត្យយានដ្រូនឈ្លបយកការណ៍ដ៏ទំនើប ដែលមានសមត្ថភាពអាចរកឃើញគោលដៅយុទ្ធសាស្ត្រផ្សេងៗ និងសកម្មភាពរបស់សត្រូវនៅលើដីគោក និងនៅសមុទ្រ។ លើសពីនេះ កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ ក៏បានបង្ហាញជាផ្លូវការនូវយន្តហោះឯកទេសពិសេសបំពាក់ដោយរ៉ាដាចាប់សញ្ញាជាលើកដំបូង ដែលជាសមត្ថភាពមួយអាចកែលម្អប្រព័ន្ធការពារដែនអាកាសដ៏ចំណាស់របស់ខ្លួន។ ដោយប្រើរូបភាពផ្កាយរណបពាណិជ្ជកម្ម ក្រុមអ្នកវិភាគធ្លាប់រាយការណ៍ថា កូរ៉េខាងជើងកំពុងបម្លែងយន្តហោះដឹកទំនិញ Il-76 ផលិតដោយរុស្ស៊ី ឱ្យទៅជាយានមានតួនាទីចាប់សញ្ញាព្រមានពិសេស។ វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្ររបស់ទីក្រុងឡុងដ្រ៍ បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីខែកញ្ញាថា យន្តហោះបែបនេះនឹងជួយបង្កើនប្រព័ន្ធរ៉ាដានៅលើដីគោកដែលមានស្រាប់របស់កូរ៉េខាងជើង ដែលជួនកាលជួបឧបសគ្គដោយសារតែសណ្ឋានដីតំបន់ភ្នំនៃឧបទ្វីបនេះ៕
-

លោកTrump អាចបន្ធូរបន្ថយការដំឡើងពន្ធលើប្រទេសចិន ដើម្បីសម្រេចបានកិច្ចព្រមព្រៀង TikTok
ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃពុធ២៦ មីនា ថា លោកនឹងព្រមបន្ធូរបន្ថយការដំឡើងពន្ធដើម្បីសម្រេចបានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance របស់ចិនក្នុងការលក់ app វីដេអូកម្សាន្តខ្លីៗ ដែលប្រើដោយជនជាតិអាមេរិកចំនួន១៧០ លាននាក់។ ក្រុមហ៊ុន ByteDance មានថ្ងៃផុតកំណត់នៅថ្ងៃទី ៥ ខែមេសា ដើម្បីស្វែងរកអ្នកទិញយកដែលមិនមែនជាជនជាតិចិនសម្រាប់បណ្ដាញសង្គម TikTok ពុំនោះប្រឈមការហាមប្រាមមិនឲ្យមានវត្តមាននៅក្នុងទឹកដីសហរដ្ឋអាមេរិកផ្អែកលើសន្តិសុខជាតិ ដែលត្រូវបានចូលជាធរមានកាលពីខែមករា ក្រោមច្បាប់ឆ្នាំ២០២៤ ។ លោក Trump បាននិយាយថា លោកសុខចិត្តពន្យាពេលកំណត់ ប្រសិនបើកិច្ចព្រមព្រៀងលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ ពុំទាន់ត្រូវបានសម្រេច។
-
![[UPDATE] ចំនួនអ្នកស្លាប់ពីចំហេះព្រៃដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាននៅកូរ៉េខាងត្បូងបានកើនឡើងដល់២៤នាក់](http://165.232.167.198/wp-content/uploads/2025/03/photo_2025-03-27_09-03-31.jpg)
[UPDATE] ចំនួនអ្នកស្លាប់ពីចំហេះព្រៃដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាននៅកូរ៉េខាងត្បូងបានកើនឡើងដល់២៤នាក់
ចំនួនអ្នកស្លាប់ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃជាច្រើនកន្លែង បានកើនឡើងដល់២៤នាក់ ខណៈដែលភ្លើងឆេះព្រៃនៅតែរាលដាលក្នុងតំបន់ភាគអាគ្នេយ៍របស់ប្រទេសកូរ៉េខាងត្បូង។ ក្រុមអាជ្ញាធរបាននិយាយថា ជនរងគ្រោះភាគច្រើនមានអាយុ ៦០ឆ្នាំ និង ៧០ឆ្នាំ ។ មនុស្ស ២៦នាក់បានរងរបួស ក្នុងនោះ ១២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មនុស្សជាង ២៣,០០០នាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។ ប្រធានាធិបតីស្តីទីលោក Han Duck-soo បាននិយាយថា វិបត្តិមិនធ្លាប់មានកំពុងត្រូវបានកត់ត្រាឡើងវិញសម្រាប់ភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្រ្តប្រទេសរបស់យើង។ អណ្ដាតភ្លើងបានឆាបឆេះប្រាសាទមានអាយុកាល១.៣០០ឆ្នាំ នៅក្នុងទីក្រុង Uiseong ជាកន្លែងដែលវត្ថុបុរាណវប្បធម៌ជាច្រើនត្រូវបានដកចេញ និងដឹកជញ្ជូនទៅកាន់ទីទួលសុវត្ថិភាព។ ភ្លើងបានចាប់ផ្តើមឆាបឆេះនៅក្នុងស្រុក Sancheong កាលពីថ្ងៃសុក្រ ហើយក្រោយមកបានរាលដាលដល់ស្រុក Uiseong ។ ដោយមានការរុញបន្ថែមពីកម្លាំងខ្យល់បក់ខ្លាំង និងស្ងួត ចំហេះព្រៃបានរាលដាលដល់ស្រុកជិតខាងដូចជាស្រុក Gyeongbuk, Uiseong, Andong, Cheongsong, Yeongyang និងស្រុក Sancheong។ កាលពីថ្ងៃអង្គារ ទីភ្នាក់ងារពន្លត់អគ្គិភ័យជាតិ បានបង្កើនវិបត្តិនេះដល់កម្រិតឆ្លើយតបអគ្គិភ័យខ្ពស់បំផុត។កាលពីថ្ងៃពុធសប្ដាហ៍នេះ ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យមួយគ្រឿងបានធ្លាក់នៅភ្នំ Uiseong ដោយបានសម្លាប់អ្នកបើកយន្តហោះម្នាក់។ មន្ត្រីជំនាញកំពុងស៊ើបអង្កេតរកមូលហេតុ។ កងកម្លាំងអ្នកពន្លត់អគ្គិភ័យរាប់ពាន់នាក់ និងបុគ្គលិកយោធាប្រហែល៥.០០០នាក់ត្រូវបានដាក់ពង្រាយដើម្បីទប់ស្កាត់អណ្តាតភ្លើង ក៏ដូចជាឧទ្ធម្ភាគចក្រជាច្រើនគ្រឿងពីយោធាអាមេរិកដែលឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង៕