Category: ព័ត៌មានជាតិ​

  • សម្តេចនាយករដ្ឋមន្ត្រី ៖ ការប្រកួតប្រជែងក្នុងវិស័យអប់រំ ជាការទទួលផលជាក់ស្តែង ក្នុងការផលិតធនធានមនុស្ស

    សម្តេចនាយករដ្ឋមន្ត្រី ៖ ការប្រកួតប្រជែងក្នុងវិស័យអប់រំ ជាការទទួលផលជាក់ស្តែង ក្នុងការផលិតធនធានមនុស្ស

    (ព្រះសីហនុ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារ​ទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងមូលដ្ឋាន​ខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​លើកឡើងថា ការប្រកួតប្រជែងក្នុងវិស័យអប់រំ មិនមែនដើ​ម្បី​បានតែពានរង្វាន់នោះទេ តែដើម្បីទទួលផលជាក់ស្តែង​ក្នុង​​ការ​ផលិត​ធនធានមនុស្ស ។ ក្នុងន័យនេះ សាលារៀន កាន់តែទទួលបានលទ្ធផលល្អ នោះធនធានមនុស្ស កាន់តែប្រកបដោយគុណភាព ទាំងគ្រូ និងសិស្ស ហើយធនធានមនុស្សនេះ នឹងចែកផលបន្ត។ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍៖ សម្ភារៈបរិក្ខាប្រើប្រាស់ ទំនើបកម្មទៅមុខ តែនឹងថយចុះតាមពេលវេលា និងអាយុកាល នៃការប្រើប្រាស់ ទាំងគុណភាព និងបច្ចេកទេស តែធនធានមនុស្ស កាន់តែប្រើប្រាស់ កាន់តែល្អ និងរីកចម្រើន ហើយរីកដុះដាលបន្ថែម ។ សម្ដេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្តល់អាទិភាព ក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលជា​ជំនាញបច្ចេកទេសសំខាន់សម្រាប់តម្រូវការក្នុងខេត្តផង និងសេដ្ឋកិច្ចជាតិផង ដោយផ្តោតលើកត្តាអាទិភាព ក្នុងការ​ផ្តល់ជូនប្រជាជន៖ ១/…

  • វិមានក្រឹមឡាំង ៖ លោក គីម ជុងអ៊ុន នឹងហោះមករុស្ស៊ីឆាប់ៗនេះ

    វិមានក្រឹមឡាំង ៖ លោក គីម ជុងអ៊ុន នឹងហោះមករុស្ស៊ីឆាប់ៗនេះ

    មូស្គូ ៖ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un មកកាន់ប្រទេសរុស្ស៊ីនាពេលឆាប់ៗខាងមុខនេះ។ ព័ត៌មាននេះលេចឡើងបន្ទាប់ពីអ្នកកាសែតបានសាកសួរមន្រ្តីរុស្ស៊ី កាលពីថ្ងៃចន្ទ អំពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីរបស់មេដឹកនាំកូរ៉េខាងជើង ត្រូវបានពិភាក្សានៅពេលដែលលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក សឺហ្គេ ស៊យហ្គូ បានជួបជាមួយលោក គីម ជុងអ៊ុន នៅទីក្រុងព្យុងយ៉ាង កាលពីសប្តាហ៍មុន។ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov និយាយថា លោក គីម មានការអញ្ជើញផ្លូវការសម្រាប់ការមកបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ហើយថា ពេលវេលានឹងត្រូវបានសម្របសម្រួលតាមរយៈបណ្តាញការទូត។ នៅខែមិថុនា ឆ្នាំ ២០២៤ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅជួបមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅទីក្រុងព្យុងយ៉ាង។ នៅពេលនោះ លោក ពូទីន បាននិយាយថា លោកសង្ឃឹមថា កិច្ចប្រជុំកំពូលបន្ទាប់របស់ពួកលោកនឹងធ្វើឡើងនៅទីក្រុងមូស្គូវិញម្តង។ ដោយឡែកកាលពីអំឡុងកិច្ចប្រជុំចុងក្រោយរបស់លោក ស៊យហ្គូ ជាមួយលោក គីម…

  • ដាណាម៉ាកចាត់ទុកផែនការទៅលេងកោះ Greenland របស់អាមេរិក ជាការដាក់សម្ពាធ

    ដាណាម៉ាកចាត់ទុកផែនការទៅលេងកោះ Greenland របស់អាមេរិក ជាការដាក់សម្ពាធ

    កូប៉ិនហាក ៖ មេដឹកនាំដាណឺម៉ាកបានចេញមុខរិះគន់ចំៗ និងចាត់ទុកដំណើរទស្សនកិច្ចរបស់មេដឹកនាំអាមេរិកមកកាន់កោះ Greenland ឆាប់ៗនេះ ជាការដាក់សម្ពាធដែលមិនអាចទទួលយកបាន។ សេតវិមានប្រកាសថា អនុប្រធានាធិបតីអាមេរិក លោក JD Vance នឹងដឹកដៃភរិយារបស់គាត់ រួមទាំងមន្រ្តីជាន់ខ្ពស់អាមេរិកដទៃទៀត ទៅទស្សនកិច្ចកោះ Greenland ជាលក្ខណៈឯកជន ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីចូលរួមការប្រណាំងឆ្កែថ្នាក់ជាតិរបស់ Greenland នៅ ទីក្រុងSisimiut។ ព្រឹត្តិការណ៍នេះឧបត្ថម្ភធំដោយស្ថានកុងស៊ុលសហរដ្ឋអាមេរិកប្រចាំទីក្រុងNuuk របស់កោះ Greenland។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen នៅថ្ងៃអង្គារ បានរិះគន់ដល់គណៈប្រតិភូអាមេរិក ដែលគ្រោងហោះទៅកាន់កោះ Greenland ជាទឹកដីដែលប្រធានាធិបតី Trump ចង់បានខ្លាំងថា ជាការដាក់សម្ពាធដែលមិនអាចទទួលយកបាន ទាំងទៅលើ Greenland និង ប្រទេសរបស់លោកស្រី។ រីឯនាយករដ្ឋមន្ត្រីកោះ Greenland លោក Mute B. Egede បានប្រាប់អ្នកយកព័ត៌មានថ្មីៗនេះថា ដំណើរទស្សនកិច្ចនេះ បានបង្កប់ន័យឈ្លានពានធ្ងន់ធ្ងរ។ ដំណដំណើរទស្សនកិច្ចនេះទៀតសោត ធ្វើធ្វើឡើងចំពេល មាន…

  • សម្តេចធិបតី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយក​ទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេស​នានា ឱ្យកាន់តែច្រើន

    សម្តេចធិបតី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយក​ទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេស​នានា ឱ្យកាន់តែច្រើន

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី កម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូកីឡាគុនខ្មែរ​សហរដ្ឋអាមេរិក ដឹកនាំដោយ ឯកឧត្តម វ៉ា សុធា ប្រធាន​ប្រតិភូនៃស្ថានីយទូរទស្សន៍ថោនចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តម វ៉ា សុធា ប្រធានប្រតិភូនៃស្ថានីយទូរទស្សន៍ថោន​បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាព ក្នុងការរៀបចំការប្រកួតប្រដាល់គុនខ្មែរ នៅស្ថានីយ​ទូរទស្សន៍​ថោន (TOWN) ដោយបានរៀបចំការប្រកួតពី ២ សង្វៀនក្នុងមួយសប្តាហ៍ កើនដល់ ៦ សង្វៀន ក្នុងមួយ​សប្តាហ៍ ដែលការរីកចម្រើននេះ គឺកើតចេញអំពីកិច្ចសហ​ប្រតិបត្តិការរបស់ស្ថានីយទូរទស្សន៍ថោន (TOWN) ជាមួយ​នឹងបណ្ដាស្ថាប័នប្រដាល់អន្តរជាតិនានា នៅតាម​បណ្តាប្រទេស មួយចំនួន។ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា តាមរយៈការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់​សម្ដេច​តេជោប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងការ​ដឹក​នាំ​ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់​សម្ដេចបវរ​ធិបតី ប្រដាល់គុនខ្មែរទទួលបានការគាំទ្រយ៉ាង​ច្រើន​ពី​សំណាក់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស និងបាន​ផ្សព្វ​ផ្សាយ​ប្រដាល់គុនខ្មែរយ៉ាងទូលំទូលាយ​ទៅកាន់​ពិភព​លោក។ ឯកឧត្តម វ៉ា សុធា ក៏បានគោរពរាយការណ៍ជូន សម្ដេច​បវរធិប​​តី អំពីការត្រៀមរៀបចំការប្រកួតដណ្ដើមខ្សែ​ក្រវាត់​តេជោសន្តិភាពលើកទី ៣ រវាងកីឡាករកម្ពុជា និងកីឡាករ​មកពីសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨…

  • ទេសចរណ៍អំណាន កំពុងពេញនិយម ដល់ពលរដ្ឋគ្រប់​មជ្ឈ​ដ្ឋាន ក្នុងក្រុងកំពង់ចាម

    ទេសចរណ៍អំណាន កំពុងពេញនិយម ដល់ពលរដ្ឋគ្រប់​មជ្ឈ​ដ្ឋាន ក្នុងក្រុងកំពង់ចាម

    (ខេត្តកំពង់ចាម)៖ លោកអ៊ុ ក វណ្ណដេ ម្ចាស់រថយន្តចល័ត​ទេសចរណ៍អំណាន បានឱ្យដឹងថា លោកធ្វើដំណើរចេញ​ពីភ្នំពេញ មកដល់ក្រុងកំពង់ចាមកាលពីថ្ងៃទី១៩ រហូត​ដល់​ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៥ លោកនឹងបន្តដំណើរ​ទៅ​ខេត្តកំពង់ធំ លោកមានសៀវភៅចំនួនជាងមួយពាន់​ក្បាលសម្រាប់ចែកជូនផ្ដល់ចំណេះដឹងដល់សិស្សានុសិស្ស និស្សិត និងគ្រប់មជ្ឈដ្ឋានដែលមានបំណងចង់​អានសៀវ​ភៅគ្រប់ប្រភេទក្រេបយកចំណេះដឹងដើម្បីអនាគតរុងរឿង និងជាទំពាំងស្នងឬស្សីបន្តវេនអភិវឌ្ឍន៍ប្រទេសជាតិលោកបានបន្តថា ការអានសៀវភៅផ្ដល់ប្រយោជន៍ជាច្រើន ។ លោកក៍បានផ្ដាំផ្ញើដល់ប្អូនៗសិស្សានុសិស្សនិសិត្យត្រូវខិតខំស្វែងរកសៀវភៅសិក្សាជៀសវាងការដើរលេងសេព្វគប់ជាមួយក្រុមពាលាបាតសង្គមដែលនាំខ្លួនទៅរកសេចក្ដីវិនាស ។ សៀវភៅ ដែលលោកយកមកដាក់ជូនដោយ​មិនគិត​ថ្លៃ និងមានទឹកសុទ្ធជូនដល់អ្នកអានបរិភោគដោយ​មិនគិតថ្លៃផងដែរ ៕ ដោយ ៖ លីពៅ

  • កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បន្តសកម្មភាព​ចុះ​បង្ក្រាប​បទល្មើសនេសាទនៅក្នុងបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

    កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បន្តសកម្មភាព​ចុះ​បង្ក្រាប​បទល្មើសនេសាទនៅក្នុងបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

    (កំពង់ឆ្នាំង)៖ ឯកឧត្តមឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជា​ការ តំបន់ប្រតិបត្តិការសឹករង​កំពង់ឆ្នាំងបានដឹកនាំនាយទា​ហាន​ពលទាហាន សហការជាមួយ យោធភូមិភាគ​ទី​៥, កងពលតូចលេខ៧០, បញ្ជាការដ្ឋានទ័ពពិសេស៩១១ និងកងពលតូចអន្តរាគមន៍លេខ១ សរុបចំនួន ១៥២នាក់ កាណូតបាឡាស្មាច់ ២៦គ្រឿង អូប័រ ០៣គ្រឿង ប្រើ​ប្រាស់​សាំង ៦៨០លីត្រ ប្រេងម៉ាស៊ូត ៨០លីត្រ ចេញ​បង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រភូមិចុង​កោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង, និងចំណុចបាយក្រៀម, ឃុំកំពង់ហាវ ស្រុកកំពង់លែង, ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌, ភូមិពាមឆ្កោក ឃុំពាមឆ្កោក, ឃុំជលសារ ស្រុកជលគីរី និង ឃុំគោលបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះ កម្លាំងសមត្ថកិច្ចយើងបាន បំផ្លាញចោលវត្តុតាង​ចំនួន ២១ទីតាំង.កម្ទេចកំប្លោកលើសម្រាស់​​ចំនួន ០៧ កន្លែងមាន ទំហំ ៥៦,៦០០ម៉ែត្រការ៉េ សាច់ស្បៃ​មុងចំនួន ២៥០ម៉ែត្រ.សាច់ឡុក ១៧ឡុក ស្មើរ៣,៣៥០ម៉ែត្រ របាំងប្រវែង២,៣០០ម៉ែត្រ.បង្គោល ៩០ដើមនិងចាក់​លែង​កូនត្រីចម្រុះចូលដែរនេសាទវិញចំនួន ៤០​គីឡូ​ក្រាម​.អប់រំប្រជាពលរដ្ឋ ០៤នាក់និង.ធ្វើកិច្ចសន្យា ចំនួន ០៣នាក់ផងដែរ៕…

  • អ្នកនាំពាក្យក្រសួងបរិស្ថាន៖ សាធារណជនសូមពិនិត្យ​និង​តាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វ​ផ្សា​យ​របស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈ​ឧបករ​ណ៍​​នៅទូទាំងប្រទេស

    អ្នកនាំពាក្យក្រសួងបរិស្ថាន៖ សាធារណជនសូមពិនិត្យ​និង​តាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វ​ផ្សា​យ​របស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈ​ឧបករ​ណ៍​​នៅទូទាំងប្រទេស

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថាស្ថានភាពគុណ​ភាព​ខ្យល់ នៅកម្ពុជាមានការប្រែប្រួលក្នុង​ក្នុងរយៈពេល ២៤​ម៉ោង ចាប់ពីម៉ោង០៧:០០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង០៧:០០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា តាម រយៈទិន្នន័យនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បង្ហាញ ថា កម្រិតភាគល្អិតនិចល PM2.5 បានឡើង លើស​ស្តង់ដាកំណត់ពោលគឺលើស ៥០មីក្រូក្រាមក្នុងមួយ​ម៉ែត្រ​គូប​ខ្យល់ ដែលមានន័យថា សន្ទស្សន៍គុណ ភាព ខ្យល់ស្ថិត​ក្នុងកម្រិត «មធ្យម» ស្ថិតក្នុងសន្ទស្សន៍គុណ ភាពខ្យល់​ពណ៌លឿង​។ ក្នុងស្ថានភាពគុណភាព​ខ្យល់​បែបនេះ មនុស្សទូទៅអាចធ្វើសកម្មភាពក្រៅផ្ទះធម្មតា។ អាស្រ័យដូចបានជម្រាបជូននេះ អ្នកនាំពាក្យក្រសួង​បរិស្ថាន សូមជម្រាបជូនព័ត៌មានទៅដល់សាធារណជន​ឲ្យបានជ្រាបថា ព័ត៌មានស្ដីពីគុណភាពខ្យល់ត្រូវបានផ្សព្វ​ផ្សាយ​ជាប្រចាំ នៅលើវេបសាយរបស់ក្រសួងបរិស្ថាន www.airquality.moe.gov.kh និងលើ​ប្រព័ន្ធ APPឈ្មោះ CGS SPA ហើយទំព័រផេក​ហ្វេសប៊ុក​របស់​ក្រសួងបរិស្ថាន ក៏បានផ្សព្វផ្សាយ បន្ថែមទៀត នូវលទ្ធផល​នៃគុណភាពខ្យល់ក្នុងរយៈពេល២៤ម៉ោងក្នុងប្រទេសកម្ពុជា ។…

  • លោក Zelensky ថា ការវាយប្រហាររុស្ស៊ីបង្ករបួសមនុស្ស ៩០នាក់ ក្នុងនោះមានកុមារ ១៧នាក់

    លោក Zelensky ថា ការវាយប្រហាររុស្ស៊ីបង្ករបួសមនុស្ស ៩០នាក់ ក្នុងនោះមានកុមារ ១៧នាក់

    វ៉ាស៊ីនតោន ៖ មេដឹកនាំអ៊ុយក្រែននិយាយថា ចំនួនអ្នករងរបួសនៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Sumy កាលពីថ្ងៃចន្ទ បានកើនឡើងដល់ ៩០ នាក់ក្នុងនោះមានកុមារ ១៧ នាក់។ ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយក្នុងវីដេអូបង្ហោះនៅលើបណ្តាញសង្គមថា មានអ្នករងរបួសជាច្រើន ហើយគិតមកទល់ពេលនេះ យើងដឹងថា មានប្រហែល ៩០ នាក់ហើយ រួមទាំងកុមារ ១៧ នាក់។ លោកប្រធានាធិបតី ហ្សេលេនស្គី បន្ថែមថា សាលារៀន និងអគារលំនៅឋានស្ថិតនៅចំណុចកណ្តាលនៃការវាយប្រហាររបស់រុស្ស៊ីចុងក្រោយនេះ លោកថា ជាសំណាងល្អ ដែលក្មេងៗមិនមាននរណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិត។ មេដឹកនាំសម័យសង្គ្រាមរូបនេះ បានបញ្ជាក់ទៀតថា ជារៀងរាល់ថ្ងៃ និង យប់ រុស្ស៊ីបានបាញ់មីស៊ីល និងវាយប្រហារដោយយន្តហោះដ្រូនប្រឆាំងប្រទេសរបស់យើង ហើយសង្គ្រាមកើតឡើងស្ទើររាល់ថ្ងៃនេះ បានបង្កការខាតបង់ ការឈឺចាប់ និងការបំផ្លិចបំផ្លាញ ដែលអ៊ុយក្រែនមិនចង់ជួបទាល់តែសោះ។ ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឱ្យបញ្ចប់ជម្លោះយ៉ាងឆាប់រហ័សក៏ដោយ ក៏ការវាយប្រហារនៅតែបន្តកើតមានក្នុងប្រទេសអ៊ុយក្រែន រួមទាំងនៅតំបន់ Sumy ដែលជាប់ព្រំដែនរុស្ស៊ី។…

  • តម្លៃជ្រូករស់មួយគីឡូក្រាម១ម៉ឺនរៀលគឺជាតម្លៃសមរម្យសម្រាប់ទីផ្សារ

    តម្លៃជ្រូករស់មួយគីឡូក្រាម១ម៉ឺនរៀលគឺជាតម្លៃសមរម្យសម្រាប់ទីផ្សារ

    (ភ្នំពេញ)៖ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថាសម្រាប់តម្លៃជ្រូករស់នៅកម្ពុជាដែលមានតម្លៃ១ម៉ឺនរៀលក្នុងមួយគីឡូក្រាមនោះជាតម្លៃសមរម្យ និងនាពេលនេះឃើញថាតម្លៃជ្រូករស់ក៏ល្អប្រសើរ​ជាងមុនផងដែរ។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន​តាមប្រព័ន្ធបណ្តាញ​សង្គមតេឡេក្រាមនៅថ្ងៃទី២៥ ខែ មីនា ឆ្នាំ ២០២៥នេះ ឯកឧត្តម ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាកន្លងមកនេះ​ក្រ​សួង​តែងតែតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះ​ស្ថាន​ភាពកសិផលសំខាន់ៗ រួមទាំងថ្លៃសត្វជ្រូករស់ និងទីផ្សារ​ផ្គត់ផ្គង់សាច់ជ្រូកនេះផងដែរ។ ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ថា បច្ចុប្បន្ននេះ ថ្លៃជ្រូករស់មានការកើនឡើងប្រសើរជាងមុនសម្រាប់កសិករអ្នកចិញ្ចឹម តែថ្លៃនេះមិនទាន់ប៉ះពាល់ដល់ប្រាក់​ចំ​ណេ​ញ​​របស់អ្នកផ្គត់ផ្គង់សាច់ជ្រូក ឬអ្នកបរិភោគនៅឡើយ​ទេ។ ថ្លៃងបញ្ជាក់ជុំវិញបញ្ហានេះ ឯកឧត្តម ឃឹម ហ្វីណង់បាន​ឱ្យ​ដឹង​ថា​៖ជ្រូករស់ក្នុងរង្វង់១ម៉ឺនរៀលគឺជាថ្លៃសមរម្យ ហើយអ្នកផ្គត់ផ្គង់សាច់ជ្រូកក៏ធ្លាប់បានទទួលប្រាក់ចំណេញច្រើន​ ក្នុងអំឡុងពេលដែលថ្លៃជ្រូករស់ថយចុះ​ដោយ​សារមានការចិញ្ចឹមច្រើន។ ក្នុងករណីថ្លៃជ្រូករស់កើន​ខ្ពស់លើសពីធម្មតា ក្រសួងនឹងចាត់វិធានការឆ្លើយ​តប​ជាក់លាក់ ដូចដែលធ្លាប់បានអនុវត្តលើករណីថ្លៃជ្រូក​រស់ធ្លាក់ចុះផងដែរ។ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានលើកឡើងដែរថានាកន្លងមក យើងបានធ្វើកិច្ចការជាច្រើនពាក់ព័ន្ធនឹង ការ ពង្រឹង ខ្សែច្រវាក់តម្លៃ និងជួយសម្របសម្រួលផែនការ​ផលិត​កម្មឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ។ ខណៈ​ដែលអ្នកផលិតចង់បានថ្លៃខ្ពស់ ហើយអ្នកបរិភោគចង់​បានថ្លៃទាប មានតែការរក្សាស្ថេរភាពថ្លៃកសិផលប៉ុណ្ណោះ ដែលអាចការពារផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងធានាបាននូវនិរន្តរភាពនៃប្រព័ន្ធស្បៀង​អាហាររបស់កម្ពុជា។ លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជាបាន ប្រា ប់ AMS ឱ្យដឹងថា សម្រាប់តម្លៃជ្រូករស់របស់ ក្រុមហ៊ុ នស៊ីភីមួយគីឡូក្រាមតម្លៃជាង១ម៉ឺនរៀលបន្តិចបន្តួច ហើ យ…

  • នាយករដ្ឋមន្ត្រីថៃ Paetongtarn ចូលរួមការជជែកដេញដោលក្នុងសភា

    នាយករដ្ឋមន្ត្រីថៃ Paetongtarn ចូលរួមការជជែកដេញដោលក្នុងសភា

    បាងកក៖ នៅថ្ងៃចន្ទនេះ លោកស្រី នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra បានចូលរួមការជជែកដេញ ក្នុងសភា ក្រោយមានការរិះគន់ថា លោកស្រីធ្វើការ ក្រោមឥទ្ធិពលរបស់ឪពុក។ នេះគឺជាថ្ងៃដំបូង នៃការចាប់ផ្តើមសវការបោះឆ្នោត លើសេចក្តីទុកចិត្តលើរូបលោកស្រី ហើយសភាគ្រោង បន្តដល់ថ្ងៃពុធ។ មេដឹកនាំបក្សប្រឆាំង លោក Natthaphong Ruengpanyawut បានប្រាប់សភាថា «ប្រទេសថៃ មានមេដឹកនាំក្រៅប្រព័ន្ធ… ដឹកនាំគោលនយោបាយរបស់រដ្ឋាភិបាល ដោយគ្មានការទទួលខុសត្រូវ»។ លោកបន្តថា «ប្រទេសថៃកំពុងខាតបង់ទ្វេដង ដោយសារតែធ្វើការដោយគ្មានការទទួលខុសត្រូវ និង កាន់អំណាចរដ្ឋ ខ្វះលក្ខណៈសម្បត្តិ»។ យ៉ាងណាមិញ លោកស្រី Paetongtarn ក្នុងវ័យ៣៨ឆ្នាំ មិនបានឆ្លើយតប ទៅនឹងការចោទប្រកាន់របស់មេបក្សប្រឆាំង រូបនេះទេ ប៉ុន្តែ លោកស្រីធ្លាប់បានទទូចថា រដ្ឋាភិបាលរបស់ខ្លួន មិនស្ថិតនៅក្រោមឥទ្ធិពល របស់នរណាម្នាក់ឡើយ។ លោកស្រី នាយករដ្ឋមន្ត្រី ក៏បានថ្លែងបដិសេធ ចំពោះការចោទប្រកាន់ ពីការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ ជាមួយនឹងការអនុគ្រោះ ផលប្រយោជន៍ ដល់គ្រួសារ ផងដែរ។ គួររម្លឹកថា លោកស្រី Paetongtarn…