Category: ព័ត៌មានជាតិ
-

កាណាដាប្រញាប់បោះឆ្នោត បង្កើតក្បាលម៉ាស៊ីនដឹកនាំថ្មី ទប់ទល់នឹងលោក Trump
បរទេស៖ លោក Mark Carney នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសកាណាដា បានប្រកាសពីគម្រោងរៀបចំបោះឆ្នោតមុនកំណត់ ដើម្បីស្វែងរកអាណត្តិដ៏រឹងមាំ មួយ យកមកទប់ទល់នឹងគម្រោងការវាតទី របស់លោកប្រធានាធិបតីអាមេរិក Donald Trump។ ទីភ្នាក់ងារព័ត៌មាន CNA បានចុះផ្សាយ នៅថ្ងៃចន្ទនេះថា បន្ទាប់ពីបានស្បថចូលកាន់តំណែង បានប្រមាណ១០ថ្ងៃ លោក Mark Carney បានអំពាវនាវឲ្យមានការបោះឆ្នោត នៅថ្ងៃទី ២៨ ខែមេសា បើទោះបីជាដឹងថា តាមច្បាប់ ប្រទេសកាណាដា ត្រូវរៀបចំការបោះឆ្នោត នៅអំឡុងខែតុលា ក៏ដោយ។ លោក Carney បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអាទិត្យថា ប្រមុខរដ្ឋ កាណាដា បានយល់ព្រមលើសំណើ សុំការបោះឆ្នោតប្រញាប់នេះហើយ។ លោកបានអះអាងថា ប្រធានាធិបតី Trump មិនដែរចាត់ទុក កាណាដា ជាប្រទេសពិតប្រាកដទេ ព្រោះលោក Trump ចង់អោយអាមេរិក ក្លាយជាម្ចាស់ ប្រទេសនេះ។ លោកបញ្ជាក់ថា «យើងនឹងមិនអនុញ្ញាតឱ្យមានរឿងនោះ កើតឡើង ជាដាច់ខាត»។…
-

សម្តេចធិបតី៖ ការប្រេះស្រាំជាតិសាសន៍ ការរើសអើងជាតិសាសន៍ ជាកត្តាមួយផ្នែកដែលនាំឱ្យមានការបែកបាក់ក្នុងសង្គម
ភ្នំពេញ៖ ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន លើកទី៩ ជាមួយបងប្អូនខ្មែរឥស្លាម ប្រមាណ ៦០០០នាក់ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការប្រេះស្រាំជាតិសាសន៍ ការរើសអើងជាតិសាសន៍ ជាកត្តាមួយផ្នែកដែលនាំឱ្យមានការបែកបាក់ក្នុងសង្គម។ ហេតុនេះយើងត្រូវរួមសាមគ្គីគ្នា រក្សាសុខដុមភាពក្នុងសង្គម ដើម្បីកម្ពុជាមានសុខសន្តិភាពបានអង្វែងយូរ និងការអភិវឌ្ឍជានិរន្តរ៍។ ចំណែកឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាតំណាងសាសនាអ៊ិស្លាមនៅកម្ពុជា៖ កម្ពុជាជាប្រទេសដែលមានថ្នាក់ដឹកនាំកំពូលកាន់ព្រះពុទ្ធសាសនា តែបានយកចិត្តទុកដាក់ចំពោះសាសនិកអ៊ិស្លាមនៅកម្ពុជា ជាងប្រទេសដទៃទៅទៀត។ សហគមន៍អន្តរជាតិ បានកោតសរសើរចំពោះកម្ពុជា និងបានមកសិក្សាស្វែងយល់ដកយកបទពិសោធន៍ពីកម្ពុជា ចំពោះភាពសុខដុម(ការរួមរស់នៅជាមួយគ្នាដោយសេចក្ដីសុខ) នៃជាតិសាសន៍ និងសាសនា។ ឯកឧត្ដមបន្ថែមថា កម្ពុជា គឺជាប្រទេសគំរូមួយនៅក្នុងពិភពលោក និងគួរសហគមន៍អន្តរជាតិរៀនសូត្រតាម។ សាសនិកអ៊ិស្លាមនៅកម្ពុជា ដឹងគុណ និងតបស្នងសងគុណចំពោះសម្ដេចតេជោ និងសម្ដេចធិបតី តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានចំនួនដ៏ច្រើនលើសលប់ ដែលការតបស្នងសងគុណនេះ គឺស្របនឹងទស្សនៈរបស់សាសនាអ៊ិស្លាម ដែលតែងអប់រំឱ្យចេះដឹងគុណ និងតបគុណចំពោះអ្នកដែលបានជួយសង្គ្រោះ(ការរំដោះនៅថ្ងៃ ៧ មករា…
-

លោកជំទាវ ពុំ ចន្ទីនី ៖ ចុះចែកអំណោយដល់ខ្នងផ្ទះប្រជាពលរដ្ឋ បញ្ជាក់ថាពួកគាត់មិននៅឯកោ
(កំពត)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា ការចុះមកចែកអំណោយដោយផ្ទាល់ដៃនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត គឺជាការលើកទឹកចិត្តនិងបញ្ជាក់ថាពួកគាត់មិននៅឯកោ ដែលត្រូវបានទុកចោលដោយមិនមានការយកចិត្តទុកដាក់នោះទេ ។ នេះជាការលើកឡើងរបស់លោកជំទាវ ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតមានដូចជា ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនមានពិការភាពគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍នៅតាមខ្នងផ្ទះ សរុបចំនួន២០គ្រួសារ រស់នៅក្នុងឃុំបឹងនិមល ស្រុកឈូក និងឃុំអង្គរមាស ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ។ លោកជំទាវ ពុំ ចន្ទីនី ក្រៅពីបាននាំនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករឭកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវក៏បានបញ្ជាក់ថា «ការចុះមកដល់ខ្នងផ្ទះនេះគឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ថ្មីបន្ថែមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលណែនាំឱ្យសហការីធ្វើយ៉ាងណានាំយកអំណោយទៅចែកជូនដោយផ្ទាល់ដៃទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋងាយរងគ្រោះបំផុតតែម្ដង ។ ជាងនេះទៅទៀត គឺដើម្បីបានដឹងពីស្ថានភាពជីវភាពនិងការរស់នៅកាន់តែច្បាស់បន្ថែមទៀត ព្រមទាំងបញ្ជ្រាបការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីសុខភាព និងអនាម័យផ្ទាល់ខ្លួន តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ក៏ដូចជាទុកដាក់សំរាមបានត្រឹមត្រូវ និងមិនដុតសំរាមពាសវាលពាសកាលជាពិសេសប្លាស្ទិកជាដើមដែលអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពនិងបំពុលបរិស្ថានជាដើម។…
-

ស្លាប់មនុស្សនៅហ្គាហ្សាកើនលើស ៥ម៉ឺននាក់
បរទេស ៖ ចំនួនមនុស្សស្លាប់នៅតំបន់ហ្គាហ្សា បានកើនលើស៥ម៉ឺននាក់ ខណៈដែលយោធាអ៊ីស្រាអែលបានដាក់សម្ពាធ តាមរយៈប្រតិបត្តិការជើងគោក នៅទូទាំងតំបន់។ កងទ័ពបានឡោមព័ទ្ធផ្នែកនៃទីក្រុង Rafah ក្បែរប្រទេសអេហ្ស៊ីប ជិតមួយសប្តាហ៍ គិតត្រឹមថ្ងៃអាទិត្យ ដើម្បីជាការវាយប្រហារជាថ្មី លើទឹកដីប៉ាឡេស្ទីន។ ប្រភពមួយ នៅក្នុងចលនាអ៊ីស្លាម និយាយថា អគ្គីភ័យបានឆាបឆេះផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Yunis បន្ទាប់ពីការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល បានសម្លាប់សមាជិកការិយាល័យនយោបាយ របស់ក្រុមហាម៉ាស់ ខណៈកំពុងទទួលការព្យាបាល។ តែ អ៊ីស្រាអែលបញ្ជាក់ថា ខ្លួនបានកំណត់គោលដៅថាជា «ភេរវករ ត្រូវកំចាត់»។ ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា សង្រ្គាមដែលមានតាំងពីខែតុលា ឆ្នាំ២០២៣ ដោយផ្តើមចេញពីពួកហាម៉ាស់ វាយប្រហារអ៊ីស្រាអែល ស្លាប់មនុស្សជាង១ពាន់នាក់មក បានសម្លាប់មនុស្ស នៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប ចំនួន ៥ម៉ឺន២១នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-

ខ្លោងទ្វារអង្គរសង្ក្រាន្តឆ្នាំ២០២៥ បានចេញជារូបរាងហើយ!
(សៀមរាប)៖ ខ្លោងទ្វារព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ត្រូវបានរចនាឡើងតាមរចនាប័ទ្មបែបបុរាណ មានក្បូរក្បាច់លម្អដ៏ប្រណីត និងមានបង្កប់នូវអត្ថន័យបែបខ្មែរ ប្រៀបដូចជាដួងព្រលឹងខ្មែរ ដែលញញឹម សាទរ ស្វាគមន៍ រាក់ទាក់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលឆាប់ៗខាងមុខនេះ។ កុំភ្លេចចូលរួមថតរូបអនុស្សាវរីយ៍នៅឯខ្លោងទ្វារអង្គរសង្ក្រាន្តផងណា! ស៊ូ វណ្ណលុក ស៊ូ វណ្ណលុក
-

យុទ្ធនាការលុបបំបាត់សំបកធុងហ្គាសចាស់ ដើម្បីសុវត្តិភាពប្រជាជនកម្ពុជា
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៏ ទី២២ ខែមីនា នេះក្រុមហ៊ុន D Smart Gaz គឺជាក្រុមហ៊ុនកូនខ្មែរដំបូងគេបំផុតដែលបានបង្កើត App សម្រាប់កុម្ម៉ង់ហ្គាសមុនគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជាដែរមានឈ្មោះថា D Smart Gaz ។ នៅក្នុងថ្ងៃនេះដែលក្រុមហ៊ុនបានចាប់ផ្តើមនូវយុទ្ធនាការថ្មីមួយគឺការលុបបំបាត់សំបកធុងហ្គាសចាស់ៗ ដែលហួសកាលកំណត់ប្រើប្រាស់ និងគ្មានស្តង់ដារដែលជាកត្តាងាយបង្កហានិភ័យដល់យើងទាំងអស់គ្នាព្រមទាំងសហគមយើងរស់នៅផងដែរ ។ នៅក្នុងកម្មវិធីនេះ លោក ចែម ចាន់រ៉ា ហៅ នាយ ពាក់មី ដែលជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន D Smart Gaz បានលើកឡើងថា លោកមានការគាំទ្រយ៉ាងពេញទំហឹងលើយុទ្ធនាការមួយនេះ ព្រោះថាប្រជាពលរដ្ឋរបស់យើងស្ទើរទាំងអស់គ្នាទៅហើយដែលប្រើប្រាស់ហ្គាសប្រចាំថ្ងៃ ហើយយើងគ្រប់គ្នាតែងតែបារម្ភពីសុវត្ថិភាពរបស់យើង និងគ្រួសារ ព្រោះថាពេលខ្លះការទិញហ្គាសទូទៅមិនបានត្រួតពិនិត្យលើសំបកធុងហ្គាសនោះទេ ពេលខ្លះមានសភាពចាស់ ឬហួសការបរិច្ឆេទប្រើប្រាស់ ប៉ុន្តែយើងគ្មានជម្រើស។ ក្នុងឳកាសយុទ្ធនាការលុបបំបាត់ធុងហ្គាសចាស់នេះ ក្រុមហ៊ុន D Smart Gaz បានត្រៀមធុងហ្គាសថ្មីៗ ដែលមានការត្រួតពិនិត្យច្បាស់លាស់តាមស្តង់ដារ ដើម្បីផ្តល់ជូនធុងហ្គាសថ្មីសម្រាប់អតិថិជនប្រើប្រាស់រហូតដល់ ៥,០០០ធុង ដោយឥតគិតថ្លៃ ដើម្បីជួយពង្រឹង នៅសុខសុវត្ថិភាពសម្រាប់បងប្អូន។ ដើម្បីបានធុងហ្គាសដ៏ថ្មីស្រឡាងនេះបងប្អូនគ្រាន់តែ Download App…
-

ភ្លើងឆេះព្រៃលេបត្របាក់កូរ៉េខាងត្បូង ផ្តាច់ជីវិតអ្នកពន្លត់អគ្គិភ័យ ៣នាក់
សេអ៊ូល ៖ ភ្លើងឆេះព្រៃជាង ២០កន្លែងបានវាយប្រហារទូទាំងប្រទេសកូរ៉េខាងត្បូង ដោយវាបានឆក់យកអាយុជីវិតអ្នកពន្លត់អគ្គិភ័យចំនួន ៣នាក់ និងមន្រ្តីរាជការម្នាក់កាលពីថ្ងៃសៅរ៍។ ភ្លាមៗ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសតំបន់ភ្លើងឆេះព្រៃជាតំបន់គ្រោះមហន្តរាយ នៅល្ងាចថ្ងៃដដែល។ ជាមួយគ្នានេះ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok បានជំរុញឲ្យមានកិច្ចខិតខំគ្រប់មធ្យោបាយ ដើម្បីពន្លត់ភ្លើងឆេះព្រៃមុនពេលថ្ងៃរះ ស្របពេលដែលភ្លើងឆេះព្រៃរីករាលដាលកាន់តែឆាប់រហ័សដោយសារខ្យល់បក់ខ្លាំង។ ប្រភពបានរាយការណ៍ថា ភ្នាក់ងារពន្លត់អគ្គិភ័យដែលបានស្លាប់បាត់បង់ជីវិតទាំងនោះ គឺដោយសារពួកគេព្យាយាមពន្លត់ភ្លើងនៅតំបន់ភ្នំស្ថិតក្នុងស្រុក Sancheong ខេត្ត South Gyeongsang ដែលបានចាប់ផ្តើមឆាបឆេះឡើងកាលពីថ្ងៃសុក្រ និងបានបំផ្លិចបំផ្លាញដីព្រៃប្រហែល ២៧៥ហិចតា គិតត្រឹមរសៀលថ្ងៃសៅរ៍។ ពលរដ្ឋជាង ២០០នាក់ត្រូវបានជម្លៀសខ្លួន។ គួរបញ្ជាក់ថា ភ្លើងឆេះព្រៃដ៏កំណាចនៅកូរ៉េខាងត្បូងនេះ កើតឡើងស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាអាកាសធាតុដ៏អាក្រក់ៗមួយចំនួន មានការផ្សារភ្ជាប់ជាមួយនឹងការប្រែប្រួលអាកាសធាតុ ដូចជារលកកំដៅ ឬភ្លៀងធ្លាក់ខ្លាំងជាដើម។ ហើយបាតុភូតផ្សេងទៀត ដូចជាភ្លើងឆេះព្រៃ គ្រោះរាំងស្ងួត ព្យុះព្រិល និងព្យុះត្រូពិច ក៏អាចបណ្តាលមកពីការរួមផ្សំនៃកត្តាប្រែប្រួលអាកាសធាតុផងដែរ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

លោក Trump ទាត់ចោលការអះអាងថា រុស្ស៊ីបដិសេធបទឈប់បាញ់អ៊ុយក្រែន
វ៉ាស៊ីនតោន ៖ ប្រធានាធិបតី អាមេរិក លោក Donald Trump ច្រានចោល ការ អះអាង ថា រុស្ស៊ី បាន បដិសេធ សំណើ របស់ លោក សម្រាប់ បទ ឈប់ បាញ់នៅ អ៊ុយក្រែន ហើយលោក បាន បញ្ជាក់ ជា ថ្មី ថា លោកមានសុទិដ្ឋិនិយមក្នុងការបញ្ចប់សង្គ្រាមនេះ។ លោក Trump បានប្រាប់យ៉ាងខ្លីទៅកាន់អ្នកកាសែតនៅខាងក្រៅសេតវិមានថា លោកមានការសន្ទនាដ៏ល្អក្នុងពេលពីរបីថ្ងៃនេះ អំពីសង្គ្រាមអ៊ុយក្រែន ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតទេ។ បន្ទាប់ពីការនិយាយទូរស័ព្ទរវាងលោក Trump និង លោក Putin កាលពីថ្ងៃអង្គារ មេដឹកនាំរុស្ស៊ីរូបនេះ បានបញ្ជាឱ្យផ្អាកការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនរយៈពេល ៣០ថ្ងៃ។ តែទោះបីជាយ៉ាងណា ទាំងរុស្ស៊ី និងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមក ពីការរំលោភបំពានលើបទឈប់បាញ់ដែលស្នើឡើងដោយលោកប្រធានាធិបតី ត្រាំ នេះ៕ ប្រភព ៖ RT ប្រែសម្រួល…
-

អាមេរិកគំរាមប្តូររបបដឹកនាំអ៊ីរ៉ង់ បើសិនការចរចានុយក្លេអ៊ែរអ៊ីរ៉ង់បរាជ័យ
វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានព្រមានចំៗដល់អ៊ីរ៉ង់ថា លោកប្រធានាធិបតី Trump នឹងចាត់វិធានការដោយកម្លាំងយោធា បើសិនផ្នែកការទូតដោះស្រាយកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់បរាជ័យ។ ប្រមុខការទូតអាមេរិករូបនេះនិយាយថា លោកប្រធានាធិបតី Trump បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ហើយអាចនឹងឈានទៅដល់ការគំរាមកំហែងប្តូររបបដឹកនាំទីក្រុងតេហេរ៉ង់ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងការទូត ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់មិនបានសម្រេច។ ចាប់តាំងពីការវិលត្រឡប់មកកាន់សេតវិមានវិញក្នុងខែមករា លោក Trump បានជំរុញឱ្យអ៊ីរ៉ង់បើកការចរចាឡើងវិញ ហើយទុកពេលពីរខែសម្រាប់ទីក្រុងតេហេរ៉ង់ ដើម្បីធ្វើកិច្ចព្រមព្រៀងថ្មីជាមួយអាមេរិក។ ទោះបីជាយ៉ាងណា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានច្រានចោលគំនិតនៃការចរចាជាថ្មី ហើយបានចាត់ទុកសំណើរបស់អាមេរិកថា ជាការប៉ន់ប៉ង់ត្រួតត្រាលើប្រទេសដទៃ ជាពិសេសលោកក៏បានទាត់ចោលការគំរាមកំហែងរបស់លោក Trump ក្នុងការប្រើកម្លាំងបាយផងដែរ។ បើតាមករអះអាងរបស់លោក Khamenei អ៊ីរ៉ង់គ្មានមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរទេ ហើយថា កម្មវិធីរបស់ខ្លួន គឺដើម្បីសន្តិភាពទាំងស្រុង។ យ៉ាងណាមិញ នៅក្នុងខែធ្នូឆ្នាំ ២០២៤ ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ លោក Rafael Grossi បានអះអាងថា អ៊ីរ៉ង់កំពុងពន្លឿនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ហើយហៅការអភិវឌ្ឍន៍នេះថា ជា”សកម្មភាពគួរឱ្យព្រួយបារម្ភ”៕ ប្រភព…
-
លោក គីម ជុងអ៊ុន ប្តេជ្ញាគាំទ្រសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន
ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្តែងការគាំទ្រឥតងាករេ ចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ក្នុងកំលុងជំនួបជាមួយលោក សឺហ្គេ ស៊យហ្គូ លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីនៅទីក្រុងព្យុងយ៉ាង។ បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង និងរុស្ស៊ី លោក គីម និង លោក ស៊យហ្គូ បានពិភាក្សាគ្នាអំពីបញ្ហាជាច្រើន រួមទាំងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន, ការសន្ទនារវាងរុស្ស៊ីជាមួយរដ្ឋបាលលោក ត្រាំ និងស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េ។ នាឱកាសនោះ លោក គីម និង លោក ស៊យហ្គូ បានអះអាងសារជាថ្មី អំពីឆន្ទៈរបស់មេដឹកនាំប្រទេសទាំងពីរ ក្នុងការអនុវត្តឥតងាករេលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក ដែលបានឈានដល់ក្នុងកិច្ចប្រជុំកំពូលកាលពីឆ្នាំមុន ក្នុងទីក្រុងព្យុងយ៉ាង ជាមួយនឹងការសន្យាផ្តល់ជំនួយទៅវិញទៅមក ប្រសិនបើប្រទេសទាំងពីរប្រឈមមុខនឹងការឈ្លានពាន។ យោងតាមមន្ត្រីចារកម្មអាមេរិក កូរ៉េខាងត្បូង និងអ៊ុយក្រែន បានឱ្យដឹងថា កូរ៉េខាងជើងបានផ្គត់ផ្គង់សព្វាវុធសាមញ្ញជាច្រើនដល់រុស្ស៊ី ហើយកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន កូរ៉េខាងជើងបានបញ្ជូនទាហានប្រហែលពី ១០.០០០ ទៅ ១២.០០០ នាក់ទៅកាន់រុស្ស៊ីផងដែរ។ ហើយបើតាមប្រព័ន្ធ ផ្សព្វផ្សាយ កូរ៉េ ខាង ត្បូង នោះទាហាន កូរ៉េ…