Category: ព័ត៌មានជាតិ​

  • សម្រស់ថ្ងៃអស្ដង្គតនៅចំកណ្តាលខ្លោងទ្វារតាកាវ
  • លោក Trump សម្ញែងយន្តហោះចម្បាំងជំនាន់ចុងក្រោយខ្លាំងបំផុតលើលោក

    លោក Trump សម្ញែងយន្តហោះចម្បាំងជំនាន់ចុងក្រោយខ្លាំងបំផុតលើលោក

    វ៉ាស៊ីនតោន ៖ យន្តហោះចម្បាំងជំនាន់ទី៦ មានឈ្មោះថា F-47 នឹងក្លាយជាយន្តហោះចម្បាំងខ្លាំងបំផុតដំបូងគេលើពិភពលោក និងគ្មានគូប្រៀបឡើយ នេះបើតាមការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ អមដោយប្រមុខការពារជាតិអាមេរិកនៅឯសេតវិមាន។ មេដឹកនាំអាមេរិករូបនេះនិយាយថា Boeing គឺជាក្រុមហ៊ុនទទួលបានកុងត្រាផលិតយន្តហោះចម្បាំងដ៏ទំនើបបំផុតនេះ ក្នុងទំហំទឹកប្រាក់ ២០ ពាន់លានដុល្លារ សម្រាប់កងទ័ពអាកាសអាមេរិក។ យន្តហោះនេះនឹងត្រូវផលិតក្រោមគម្រោងឧត្តមភាពដែនអាកាសជំនាន់ថ្មី (NGAD)។ ហើយគម្រោងនេះ ត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រែងផលិតយន្តហោះថ្មីៗ ជំនួសកងយន្តហោះ F-22 Raptor ចាស់ៗ ដែលអភិវឌ្ឍចាប់តាំងពីឆ្នាំ ១៩៨០មកម្ល៉េះ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានព្រមានទៅសត្រូវថា សហរដ្ឋអាមេរិកមានសមត្ថភាពគ្រប់គ្រងអំណាចនៅទូទាំងពិភពលោក គ្មានអ្វីអាចរារាំងបានឡើយ ហើយទីក្រុងវ៉ាស៊ីនតោនក៏មិនបោះបង់ចោលសម្ព័ន្ធមិត្តរបស់ខ្លួនដែរ។ ចំណែកលោកឧត្តមសេនីយ៍ David W. Allvin អគ្គសេនាធិការកងទ័ពអាកាសអាមេរិកនិយាយថា យន្តហោះចម្បាំងថ្មីនេះ នឹងក្លាយជាជម្រើសមានតម្លៃថោកជាង និងទំនើបជាងយន្តហោះចម្បាំងបច្ចុប្បន្ន។ លោក Allvin បន្តថា បើធៀបនឹងយន្តហោះ F-22, យន្តហោះ F-47 នឹងចំណាយតិចជាង…

  • អាមេរិក និង អ៊ីស្រាអែល ត្រៀមបើកកិច្ចចរចាកម្រិតខ្ពស់ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់សប្តាហ៍ ក្រោយ

    អាមេរិក និង អ៊ីស្រាអែល ត្រៀមបើកកិច្ចចរចាកម្រិតខ្ពស់ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់សប្តាហ៍ ក្រោយ

    វ៉ាស៊ីនតោន ៖ មន្ត្រីអាមេរិក និង អ៊ីស្រាអែល នឹងធ្វើកិច្ចចរចាកម្រិតខ្ពស់ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅសេតវិមាន នាដើមសប្តាហ៍ក្រោយ។ នេះបើយោងតាមប្រភពសុំមិនបញ្ចេញឈ្មោះកាលពីថ្ងៃព្រហស្បតិ៍។ កិច្ចប្រជុំដែលបានគ្រោងទុកនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី លោក ដូណាល់ ត្រាំ បានផ្ញើសំបុត្រទៅកាន់មេដឹកនាំអ៊ីរ៉ង់នៅដើមខែនេះ ដោយលោក ត្រាំ បានព្រមានថា អ៊ីរ៉ង់មានជម្រើសធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអាមេរិក ឬត្រូវប្រឈមមុខនឹងសកម្មភាពយោធា។ ប្រភពបានឲ្យដឹងទៀតថា គណៈប្រតិភូអ៊ីស្រាអែលដឹកនាំដោយរដ្ឋមន្ត្រីកិច្ចការយុទ្ធសាស្ត្រ លោក Ron Dermer និងទីប្រឹក្សាសន្តិសុខជាតិ លោក Tzachi Hanegbi នឹងជួបជាមួយទីប្រឹក្សាជាន់ខ្ពស់លោក ត្រាំ។ ក្រុមមន្ត្រីជាន់ខ្ពស់ទាំងពីរត្រូវបានរំពឹងថា នឹងពិភាក្សាអំពីសក្តានុពលសម្រាប់កិច្ចចរចានុយក្លេអ៊ែររវាងអាមេរិក និងអ៊ីរ៉ង់ រួមទាំងបញ្ហាក្នុងតំបន់ ដែលជាប់ពាក់ព័ន្ធនឹងទីក្រុងតេហេរ៉ង់។ បើតាមសារព័ត៌មាន Axios កិច្ចប្រជុំដែលបានគ្រោងទុកនេះ នឹងធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន។ ចាប់តាំងពីការវិលត្រឡប់មកកាន់តំណែងក្នុងខែមករា លោក ត្រាំ បានស្តារឡើងវិញនូវយុទ្ធនាការដាក់ “សម្ពាធអតិបរិមា” ប្រឆប្រឆាំងអ៊ីរ៉ង់ ក្នុងគោលបំណងធ្វើឱ្យអ៊ីរ៉ង់ឯកោពីសេដ្ឋកិច្ចពិភពលោក និងកាត់ផ្តាច់ការនាំចេញប្រេងរបស់ពួកគេ ដើម្បីទប់ស្កាត់ទីក្រុងតេហេរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម…

  • កាសែត FT ៖ អឺរ៉ុបចង់ដកអាមេរិកចេញពីអង្គការណាតូនៅឆ្នាំ ២០៣៥

    កាសែត FT ៖ អឺរ៉ុបចង់ដកអាមេរិកចេញពីអង្គការណាតូនៅឆ្នាំ ២០៣៥

    ព្រុចសែល ៖ សមាជិកណាតូរបស់ប្លុកអឺរ៉ុប មានផែនការជំនួសអាមេរិក ជាអ្នកធានាលើវិស័យការពារជាតិដ៏សំខាន់របស់ពួកគេនក្នុងរយៈពេល ៥ ទៅ ១០ឆ្នាំខាងមុខ។ មន្ត្រីមិនបញ្ចេញឈ្មោះបួននាក់បានប្រាប់កាសែត Financial Times ថា អង់គ្លេស បារាំង អាល្លឺម៉ង់ និង ប្រទេស Nordic កំពុងពិភាក្សា អំពីសំណើដ៏មានសក្តានុពលមួយ ដែលនឹងផ្លាស់ប្តូរបន្ទុកហិរញ្ញវត្ថុរបស់ប្លុកនេះត្រឡប់ទៅអឺរ៉ុបវិញ។ បើតាមរបាយការណ៍ អ្នកគាំទ្រផែនការនេះមានគោលបំណងបង្ហាញវាដល់សហរដ្ឋអាមេរិក មុនកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អង្គការណាតូនៅទីក្រុងឡាអេ ក្នុងខែមិថុនាខាងមុខ។ សមាជិកអង្គការណាតូអឺរ៉ុបបារម្ភថា សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ អាចនឹងដើរចេញពីប្លុកយោធាមួយនេះនាពេលអនាគត។ សេចក្តីរាយការណ៍នេះកើតឡើងចំពេលដែលលោក ត្រាំ បានទាមទារឱ្យសមាជិកណាតូបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ច្រើនជាងទ្វេដងនៃគោលដៅ ២% របស់សម្ព័ន្ធយោធានេះ។ បន្ថែមលើនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ក៏បាននិយាយដែរថា ប្រទេសរបា់លោកនឹងលែងអត់ធ្មត់ ចំពោះទំនាក់ទំនងអតុល្យភាពជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដោយសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់អាទិភាពដល់ការផ្តល់អំណាចដល់អឺរ៉ុបវិញ ក្នុងការទទួលខុសត្រូវចំពោះសន្តិសុខផ្ទាល់ខ្លួន៕ ប្រភព ៖ RT ប្រែសម្រួល ៖…

  • អាល្លឺម៉ង់នឹងបញ្ចេញជំនួយយោធាថ្មីជាង ៣ ពាន់លានដុល្លារឲ្យអ៊ុយក្រែន

    អាល្លឺម៉ង់នឹងបញ្ចេញជំនួយយោធាថ្មីជាង ៣ ពាន់លានដុល្លារឲ្យអ៊ុយក្រែន

    ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រ បានអនុម័តកញ្ចប់ថវិកាជាង ៣.២៥ ពាន់លានដុល្លារ សម្រាប់ជាជំនួយយោធាថ្មីឲ្យអ៊ុយក្រែន។ កញ្ចប់ថវិកានេះ នឹងត្រូវចំណាយលើការផ្គត់ផ្គង់សម្ភារៈការពារ ជាតិសម្រាប់ ប្រទេសអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងការលុកលុយនៃកងកម្លាំងរុស្ស៊ីរបស់លោកប្រធានាធិបតី ពូទីន ក្នុងនោះរួមមានគ្រាប់បែក យន្តហោះ គ្មានមនុស្សបើករថពាសដែក ននននិងប្រព័ន្ធមីស៊ីលការពារដែនអាកាស។ កញ្ចប់ជំនួយថ្មីនេះទៀតសោត គឺបន្ថែមពីលើជំនួយយោធាជាង ៤.៣ ពាន់លានដុល្លារ ជាជំនួយយោធាជួយដល់អ៊ុយក្រែន ដែលបានគ្រោងទុករួចហើយ នៅក្នុងកញ្ចប់ថវិការបស់ប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំ ២០២៥។ ចំណែកថវិកាជាង ៩ ពាន់លានដុល្លារបន្ថែមទៀតត្រូវបានគ្រោងទុកសម្រាប់ជួយអ៊ុយក្រែននៅឆ្នាំ ២០២៦ ដល់ឆ្នាំ ២០២៩។ គួរបញ្ជាក់ថា អាល្លឺម៉ង់គឺជាប្រទេសផ្គត់ផ្គង់ជំនួយយោធាដ៏ធំទីពីររបស់អ៊ុយក្រែន ដែលគិតមកទល់ពេលនេះ មានចំនួនសរុបប្រហែល ៣០ ពាន់លានដុល្លារ ចាប់តាំងពីមេដឹកនាំរុស្ស៊ី លោក ពូទីន បញ្ជាឲ្យចាប់ផ្តើមប្រតិបត្តិការយោធាពិសេសប្រឆាំងអ៊ុយក្រែនក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ ត្រូវបានបើកជាផ្លូវការ

    បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ ត្រូវបានបើកជាផ្លូវការ

    ផ្សាយបន្ដផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបើកជាផ្លូវការបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។ តាកែវ៖ បុណ្យទន្លេលើកទី៩ឆ្នាំ២០២៥ បានប្រារព្ធនៅមាត់បឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ ក្រោមប្រធានបទ “គុណតម្លៃ នៃទន្លេ៖ ផ្សារភ្ជាប់ វប្បធម៌ និងទេស ចរណ៍ធម្មជាតិ”។ពិធីប្រចាំឆ្នាំនេះបានប្រារព្ធរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៥ ។ការរៀបចំបុណ្យទន្លេ គឺដើម្បីលើកកម្ពស់តម្លៃ នៃផលិតផលក្នុងស្រុក ជំរុញសេវាកម្មទេសចរណ៍ និងផ្សព្វផ្សាយ តំបន់ សក្តានុពលទេសចរណ៍ នៅខេត្តជាប់ដងទន្លេក្នុងព្រះរាជាណាចក្រកម្ពុជា។

  • ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជនតាមគ្រឹះស្ថានឧត្តមសិក្សា

    ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជនតាមគ្រឹះស្ថានឧត្តមសិក្សា

    (ភ្នំពេញ)៖ ក្នុងនាមតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) បានណែនាំដល់ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាវិជ្ជាជីវៈទាំងរដ្ឋ និងឯកជនទាំងអស់ ឱ្យបំផុសស្មារតីជាតិនិយមដល់យុវជនទាំងអស់ឱ្យស្រលាញ់ និងស្នេហាជាតិតាមការណែនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដោយកុំឱ្យប្រកាន់យកស្មារតីសន្តិភាពនិយមពេក។ ក្នុងឱកាសអញ្ជើញពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃស.ស.យ.ក ឯកឧត្ដមអភិសន្តិបណ្ឌិត អនុប្រធាន ស.ស.យ.ក. និងជាប្រធាន ក.យ.គ. បានផ្តល់តម្លៃខ្ពស់ចំពោះស្មារតីស្រលាញ់ស្នេហាជាតិរបស់យុវជនជំនាន់មុន ដែលតម្រូវឱ្យយុវជនជំនាន់បន្តវេនត្រូវតែបន្តបំផុសស្មារតីជាតិនិយមនេះឱ្យខានតែបាន ។ ឯកឧត្ដមអភិសន្តិបណ្ឌិត បានចាត់ទុកសកម្មភាពចូលរួមរបស់ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាវិជ្ជាជីវៈទាំងរដ្ឋ និងឯកជនទាំងអស់ ពេលនេះ គឺជាសក្ខីភាពបង្ហាញអំពីសាមគ្គីភាពដ៏រឹងមាំ និងការចូលរួមយ៉ាងសកម្មក្នុងសកម្មភាព នៃមហាគ្រួសារ ស.ស.យ.ក. ព្រមទាំងបានបង្ហាញអំពីការផ្ដល់តម្លៃ ការលើកកម្ពស់កិត្យានុភាព ឧត្ដមភាព និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបំពេញបេសកកម្មរបស់ ស.ស.យ.ក. ឱ្យឈានទៅសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ស្របតាមគោលបំណង និងចក្ខុវិស័យដែលបានកំណត់ ។ ក្នុងស្មារតីនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត…

  • ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរ ក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព

    ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរ ក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូសមាគមយុវជនខ្មែរមហានគរ ដឹកនាំដោយ លោក ហេង សំណាង ប្រធានប្រតិបត្តិសមាគម ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់វិស័យបរិស្ថានកម្ពុជា ឱ្យស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺភាពស្អាត ភាពបៃតង និងចីរភាព ។ លោក ហេង សំណាង បានជម្រាបជូន អំពីវឌ្ឍនភាពការងាររបស់បណ្តុំអង្គការ និងសមាគមដែលបានរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ លោកក៏បានស្នើសុំការចង្អុលបង្ហាញពី ឯកឧត្តមរដ្ឋមន្រ្តី លើការងារអនុវត្តបន្ត ជាពិសេសការចូលរួមក្នុងយុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» និងស្នើឱ្យមានការរៀបចំគណៈកម្មការក្រសួងបរិស្ថាន ដើម្បីលើកទឹកចិត្តក្រុមយុវជនស្ម័គ្រចិត្តចូលរួមការងារបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់សមាគម និងគាំទ្រដល់គំនិតផ្តួចផ្តើមនានា។ ឯកឧត្តមបានលើកទឹកចិត្តឱ្យសមាគមជ្រើសរើសយកផ្លូវជាតិមួយ ដើម្បីចូលរួមក្នុងយុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» និងបានបញ្ជាក់ពីការគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍របស់សមាគមសម្រាប់ផែនការសកម្មភាពឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ឱ្យបណ្តុំអង្គការ និងសមាគម អនុវត្តការងារតាមភាពស្អាត ភាពបៃតង និងចីរភាព ដែលភាពស្អាតទី១ ផ្តោតលើភាពស្អាតក្នុងខ្យល់របស់កម្ពុជា និងភាពស្អាតទី២ គឺយុទ្ធនាការកាត់បន្ថយ និងសំអាតសំរាមប្លាស្ទិក…

  • Update: ភាពចលាចល នៃការហោះហើរ សកលកើតឡើង នៅពេលអាកាសយានដ្ឋាន មមាញឹក Heathrow នៅទីក្រុងឡុងដ៍ បានបិទដោយភ្លើង ឆាបឆេះដ៏ធំ

    Update: ភាពចលាចល នៃការហោះហើរ សកលកើតឡើង នៅពេលអាកាសយានដ្ឋាន មមាញឹក Heathrow នៅទីក្រុងឡុងដ៍ បានបិទដោយភ្លើង ឆាបឆេះដ៏ធំ

    បរទេស៖ អាកាសយានដ្ឋាន មមាញឹក Heathrow របស់ចក្រភពអង់គ្លេស ត្រូវបានបិទនៅថ្ងៃសុក្រ បន្ទាប់ពីភ្លើងឆេះយ៉ាង សន្ធោសន្ធៅនៅស្ថានីយ៍ក្បែរនោះ បានផ្តាច់ចរន្តអគ្គិសនី ធ្វើឱ្យអ្នកដំណើរ ជុំវិញពិភពលោក និងក្រុមហ៊ុនអាកាស ចរណ៍ខឹងសម្បារ ដែលបានចោទសួរថា តើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បែបនេះអាចដួលរលំ បានដោយរបៀបណា។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា អណ្តាតភ្លើងពណ៌ទឹកក្រូចដ៏ធំ និងផ្សែងខ្មៅបានបាញ់ ទៅលើមេឃនៅម៉ោងប្រហែល ១១ យប់។ (2300 GMT) នៅថ្ងៃព្រហស្បតិ៍ ខណៈដែលភ្លើងបាន ឆាបឆេះស្ថានីយ៍បញ្ជួនភ្លើង ដោយកាត់ផ្តាច់ការផ្គត់ ផ្គង់ថាមពល និងប្រព័ន្ធបម្រុងទុក សម្រាប់អាកាសយានដ្ឋាន ដែលមមាញឹកបំផុតនៅអឺរ៉ុប និងជាអាកាសយានដ្ឋានដែលមមាញឹក បំផុតទីប្រាំរបស់ពិភពលោក។ អ្នកជំនាញអាកាសចរណ៍ បាននិយាយថា ពេលវេលាចុងក្រោយ ដែលអាកាសយាន ដ្ឋានអ៊ឺរ៉ុបជួបប្រទះការរំខាន ក្នុងទ្រង់ទ្រាយ ធំបែបនេះគឺពពកផេះ របស់អ៊ីស្លង់ឆ្នាំ២០១០ ដែលបានបញ្ឈប់ជើងហោះហើរ ប្រហែល ១០០.០០០ កាលនោះ ។ ផ្ទាំងពាណិជ្ជកម្ម ឥឡូវនេះ…

  • អនុប្រធានាធិបតីរបស់លោកត្រាំលក់ផ្ទះ បាន ១.៨លានដុល្លារ

    អនុប្រធានាធិបតីរបស់លោកត្រាំលក់ផ្ទះ បាន ១.៨លានដុល្លារ

    បរទេស៖ លោក JD Vance អនុប្រធានាធិបតីអាមេរិក ដែលត្រូវបានតែងតាំងដោយ លោក Donald Trump ផ្ទាល់ ទើបបានលក់ផ្ទះមួយកន្លែង នៅជាយក្រុង Washington, DC យ៉ាងប្រញាប់ប្រញាល់ ក្នុងតម្លៃ ១.៨លានដុល្លារអាមេរិក នេះបើតាមរបាយការណ៍ របស់ទីភ្នាក់ងារអចលនទ្រព្យ Redfin ចុះផ្សាយ ដោយសារទីភ្នាក់ងារព័ត៌មាន Yahoo នៅថ្ងៃសុក្រនេះ។ ផ្ទះបែបកសិដ្ឋានមួយនេះ ត្រូវបានលក់ចំណេញ ជិត២៣ម៉ឺនដុល្លារ ខណៈដែលលោកអនុប្រធានាធិបតី និងភរិយា ឈ្មោះ Usha បានទិញរួមគ្នា ក្នុងតម្លៃ ១.៦៤ លានដុល្លារអាមេរិក កាលពីឆ្នាំ២០២៣។ ទីភ្នាក់ងារអចលនទ្រព្យ Redfin មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ ជុំវិញមូលហេតុនៃការលក់នេះ​ ប៉ុន្តែ បច្ចុប្បន្ន លោក JD Vance ចំណាយពេលភាគច្រើន នៅក្នុងផ្ទះផ្លូវការរបស់អនុប្រធានាធិបតី ដែលស្ថិតនៅលើមូលដ្ឋានយោធានៃក្រសួងការពារជាតិ។ ទោះជាយ៉ាងណាក៏ដោយ កំណត់ត្រាអចលនទ្រព្យ បង្ហាញថា លោក Vance ក្នុងវ័យ៤០ឆ្នាំ…