Category: ព័ត៌មានជាតិ
-

លោក Elon Musk ត្រូវទៅសើរើលុយ៨០០ពាន់លានដុល្លារក្នុងមន្ទីរបញ្ចកោណ
បទេស៖ លោកមហាសេដ្ឋី Elon Musk បានដៃចូលខ្លួនទៅសើរើ ខ្ទង់ចំណាយជាប្រចាំឆ្នាំ ចំនួន៨០០ពាន់លានដុល្លារអាមេរិក របស់មន្ទីរបញ្ចកោណ នៅថ្ងៃសៅរ៍ ស្អែកនេះ។ បើតាមទីភ្នាក់ងារព័ត៌មាន CNN បានចុះផ្សាយ នៅថ្ងៃសុក្រនេះថា ប្រធាននាយកដ្ឋានប្រសិទ្ធិភាពរដ្ឋាភិបាលអាមេរិក រូបនេះ ត្រូវបានរដ្ឋមន្ត្រីការពារជាតិអាមេរិក អញ្ជើញឲ្យទៅពិនិត្យឡើងវិញ នូវការចំណាយរបស់ក្រសួងការពារជាតិ ស្របពេលដែលមន្ទីរបញ្ចកោណកំពុងពិចារណា ដកតំណែងមេបញ្ជាការកំពូលៗរបស់យោធាអាមេរិក ផ្អែកតាមយុទ្ធនាការ កាត់បន្ថយចំណាយ របស់រដ្ឋាភិបាលសហព័ន្ធ នេះបើយោងតាមឯកសារសង្ខេប ដែលទទួលបានដោយ CNN។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth ធ្លាប់បាននិយាយថា មន្ទីរបញ្ចកោណនឹងពឹងផ្អែកលើនាយកដ្ឋាន DOGE របស់លោក Musk ដើម្បីជួយស្វែងរកឲ្យឃើញ នូវការក្លែងបន្លំ, ខ្ជះខ្ជាយ និងការរំលោភបំពានថវិកា ក្នុងក្រសួងការពារជាតិអាមេរិក នាពេលកន្លងមក។ ថវិកាប្រចាំឆ្នាំ របស់យោធាអាមេរិក បច្ចុប្បន្ន មានជាង៨០០ពាន់លានដុល្លារ នេះបើតាម CNN ដដែល។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយ តាមរយៈសេចក្តីថ្លែងការណ៍មួយថា ក្រសួងការពារជាតិប្រកាសថា រីករាយស្វាគមន៍ លោក…
-

បាក់ស្ពានមនុស្សម្នាធ្លាក់ចូលទន្លេអេក្វាឌ័រ
បរទេស ៖ រថយន្ត ម៉ូតូ ព្រមទាំង មនុស្សម្នាបានធ្លាក់ចូលទន្លេ នៅក្នុងប្រទេស អេក្វាឌ័រ នៃតំបន់អាមេរិខាងត្បូង ក្រោយពេលដែលស្ពានខ្សែកាប ប្រវែង២០០ម៉ែត្រមួយខ្សែ បានដាច់បាក់។ អាជ្ញាធរក្នុងតំបន់បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សយ៉ាងហោចណាស់ ម្នាក់បានស្លាប់, ៥នាក់រងរបួស និង២នាក់ផ្សេងទៀត បានបាត់ខ្លួន។ ក្រសួងគ្រប់គ្រងហានិភ័យបានអះអាងថា ឡានដឹកទំនិញ៤គ្រឿង, រថយន្ត១គ្រឿង និងម៉ូតូ២គ្រឿង បានធ្លាក់ចូលក្នុងទន្លេ Magro ចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ភាគខាងជើង នៃកំពង់ផែ Guayaquil។ អភិបាលខេត្ត Guayas លោកស្រី Marcela Aguinaga បាននិយាយថា នៅលើបណ្តាញសង្គម X ថា «យើងអាចសន្និដ្ឋានដំបូងថា ស្ពានផ្ទុកលើសទម្ងន់។ ជាការកត់សម្គាល់ នៅចុងស្ពាន សណ្តោងរ៉ឺម៉កដឹកពោត បានក្រឡាប់ផ្ងារជើង។ ការបាក់ស្ពាននេះកើតឡើង នៅពាក់កណ្តាល រដូវវស្សា។ យោងតាមក្រសួងគ្រប់គ្រងហានិភ័យ បានឱ្យដឹងថា មនុស្សយ៉ាងតិច ២០នាក់ ត្រូវបានសម្លាប់ អំឡុងទឹកជំនន់ និង…
-

វេណេស៊ុយអេឡា៣០០នាក់ទៅដល់ផ្ទះ ក្រោយអាមេរិកនិរទេស
បរទេស៖ ពលរដ្ឋវេណេស៊ុយអេឡា ជាង៣០០នាក់ កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើដំណើរទៅផ្ទះវិញ ចំពេលមានជម្លោះលើបញ្ហាចំណាកស្រុក ជាមួយសហរដ្ឋអាមេរិក។ រដ្ឋាភិបាល វ៉េណេស៊ុយអេឡា បាននិយាយថា ពលរដ្ឋខ្លួនចំនួន ៣១១នាក់ មានវត្តមាន នៅលើយន្តហោះ ដឹកពីប្រទេសម៉ិកស៊ិក ដែលភាគច្រើន ជាជនចំណាកស្រុក ជាប់ព្រំដែនអាមេរិក។ ជាការធ្វើដំណើរត្រលប់ទៅស្រុកកំណើតវិញ ខណៈដែលទីក្រុងវ៉ាស៊ីនតោន បង្ក្រាបជនបរទេសដែលគ្មានឯកសារ។ រដ្ឋបាល លោក Donald Trump ថ្មីៗនេះ ក៏បានផ្ទេរជនជាតិវេណេស៊ុយអេឡា ចំនួន២៣៨នាក់ ទៅកាន់ប្រទេស El Salvador បន្ទាប់ពីចោទប្រកាន់ពួកគេថា ជាក្រុមឧក្រិដ្ឋជន Tren de Aragua ដោយបានអំពាវនាវឱ្យប្រើច្បាប់ឆ្នាំ១៧៩៨ អនុញ្ញាតឱ្យមានការបណ្តេញចេញ ចាត់ទុកថាជា «សត្រូវបរទេស»។ ប្រធានាធិបតី វេណេស៊ុយអេឡា លោកNicolas Maduro បានប្រកាសថា យកយន្តហោះទៅដឹកទទួលជនចំណាកស្រុក ពីប្រទេសម៉ិកស៊ិក ចំពេលមានវិបត្តិ ដែលបណ្តាលមកពីការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនជនចំណាកស្រុកវេណេស៊ុយអេឡា និរទេសទៅកាន់ពន្ធនាគារ ក្នុងប្រទេស El Salvador៕…
-

រុស្ស៊ី និង អាមេរិក នឹងជជែកពីសង្គ្រាមអ៊ុយក្រែនជាថ្មីនៅអារ៉ាប៊ីសាអូឌីតសប្តាហ៍ក្រោយ
មូស្គូ ៖ លោក Yuri Ushakov ជំនួយការរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និយាយថា សប្តាហ៍ក្រោយ មន្ត្រីរុស្ស៊ី និង អាមេរិក គ្រោងជួបពិភាក្សាគ្នាសាជាថ្មីទៀត អំពីបញ្ហាសង្គ្រាមអ៊ុយក្រែន នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ លោក Ushakov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការការពិគ្រោះយោបល់រវាងមន្ត្រីរុស្ស៊ី និង អាមេរិក គ្រោងធ្វើឡើងនៅថ្ងៃទី ២៤ ខែមីនានេះ នៅទីក្រុងរីយ៉ាដ។ លោក Ushakov បន្តថា លោកបានបញ្ជាក់ពីរឿងនេះ បន្ទាប់ពីពិភាក្សាជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz ហើយថា លោកទាំង ពីរ បាន យល់ ព្រម បញ្ជូន “ក្រុម ជំនាញ” សមសម្រាប់ការចរចាស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ បើតាមការរំពឹងទុកនោះ គណៈប្រតិភូប្រទេសទាំងពីរនឹងជជែកគ្នាបន្ថែមទៀត អំពី “គំនិតផ្តួចផ្តើម” ដែលលោក Putin និងលោក Trump បាននិយាយទាក់ទងនឹងសមុទ្រខ្មៅ។ រីឯលោក…
-

កម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំលើកទី ១១ ទទួលបានអំណោយឈាមពីអ្នកស័្មគ្រចិត្តជាង ៤៥៦ ប្លោក
ភ្នំពេញ ៖ កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជន នៅមន្ទីរពេទ្យកាល់ម៉ែត បានប្រព្រឹត្តឡើងដោយមានអ្នកចូលរួមបរិច្ចាគឈាមពីអ្នកស្ម័គ្រចិត្ត និងសប្បុរសជន ប្រមាណ ៤៤៤ នាក់ ដោយទទួលបានអំណោយឈាមប្រមាណ ៤៤៤ ប្លោក ។ ពិធីនេះប្រារព្ធឡើងនៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។ កម្មវិធីនេះទទួលបានការចូលរួមក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត, លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (វីតាល់), លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម, និងវត្តមានថ្នាក់នាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជនស្ម័គ្រចិត្ត។ ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត…
-

សម្ភោធ អគារផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នឹងជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសសុខភាពមាតា ទារក កុមារ នៅកម្ពុជា
(ខេត្តក្រចេ)៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ ចំពោះមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដែលបានបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងសូមកោតសរសើរចំពោះការរីកចម្រើននៃវិស័យសុខាភិបាលនៅទូទាំងខេត្ត ដែលមន្ទីរសុខាភិបាលខេត្ត សម្រេចបានការងារជាច្រើន ដូចជា៖ ១) ការផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលអ្នកជំងឺទាំងការពិនិត្យជំងឺក្រៅ និងការសម្រាកពេទ្យ ២) លើកកម្ពស់កម្មវិធីសុខភាពបន្តពូជយុវវ័យ សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ ៣) កម្មវិធីប្រយុទ្ធនឹងជំងឺឆ្លង ៤) កម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណៈដទៃទៀត ៥) ការពង្រឹងប្រព័ន្ធសុខាភិបាល និង ៦) ការលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ នៃការផ្តល់សេវា ពិនិត្យព្យាបាលតាំងពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែកខេត្ត។…
-

លោក Trump ដាក់ទណ្ឌកម្មរោងចក្រប្រេងនៅចិន ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ូទី
វ៉ាស៊ីនតោន ៖ រដ្ឋបាលលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មលើរោងចក្រចម្រាញ់ប្រេងមួយ មានមូលដ្ឋាននៅប្រទេសចិន ដែលបានទិញប្រេងអ៊ីរ៉ង់មានតម្លៃប្រហែល ៥០០លានដុល្លារ ពីកប៉ាល់ដែលជាប់ទាក់ទងជាមួយក្រុមហ៊ូទី ខណៈសេតវិមានក៏កំពុងបង្កើនសម្ពាធប្រឆាំងអ៊ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងរតនាគារអាមេរិកបានប្រកាសថា ខ្លួនកំពុងដាក់ទណ្ឌកម្មលើរោងចក្រចម្រាញ់ប្រេងមួយ មានមូលដ្ឋាននៅក្នុងខេត្តសានទុង របស់ប្រទេសចិន ដែលបានទិញប្រេងពីអ៊ីរ៉ង់ មានតម្លៃប្រហែល ៥០០លានដុល្លារ។ ទន្ទឹមគ្នា ក្រសួងរតនាគារអាមេរិកក៏បានដាក់ទណ្ឌកម្មលើនាវា និងក្រុមហ៊ុនចំនួន ១៩ បន្ថែមទៀត ដែលទទួលខុសត្រូវក្នុងការផ្គត់ផ្គង់រោងចក្រចម្រាញ់ប្រេងផងដែរ។ បើតាមរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent ការទិញប្រេងពីរោងចក្រអ៊ីរ៉ង់ Teapot គឺប្រៀបដូចជាការជួយគាំទ្រដល់សេដ្ឋកិច្ចរបបដឹកនាំអ៊ីរ៉ង់ ដែលជាអ្នកឧបត្ថម្ភក្រុមភេវរករឈានមុខគេលើពិភពលោក។ រីឯអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទណ្ឌកម្មទាំងនេះកំពុងត្រូវបានដាក់ស្របតាមយុទ្ធនាការសម្ពាធអតិបរមារបស់លោកប្រធានាធិបតី Trump ប្រឆាំងនឹងការនាំចេញប្រេងរបស់អ៊ីរ៉ង់ រួមទាំងទៅកាន់ប្រទេសចិន។ លោកស្រីបន្ថែមថា ចិនគឺជាប្រទេសនាំចូលប្រេងដ៏ធំបំផុតពីអ៊ីរ៉ង់ ហើយថា ទីក្រុងតេអេរ៉ង់បានប្រើប្រាស់ប្រាក់ចំណូលពីការលក់ប្រេងទាំងនេះដើម្បីវាយប្រហារផ្នែកហិរញ្ញវត្ថុប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់អាមេរិក និងគាំទ្រដល់អំពើភេរវកម្មនៅជុំវិញពិភពលោក៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

លោក Trump ប្រកាសផ្តល់ប្រព័ន្ធមីស៊ីលការពារដែនអាកាសដល់អ៊ុយក្រែន
ព្រូចសែល ៖ អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas នៅថ្ងៃព្រហស្បតិ៍ បានសាទរការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលថា នឹងផ្តល់ប្រព័ន្ធមីស៊ីលការពារដែនអាកាសដល់អ៊ុយក្រែន រួមទាំងអឺរ៉ុប។ លោកប្រធានាធិបតី Trump បានប្តេជ្ញាចិត្តការពារដែនអាកាសអ៊ុយក្រែន ក្នុងកំលុងការសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតី Zelensky កាលពីថ្ងៃពុធ ក្នុងនោះមេដឹកនាំអ៊ុយក្រែនបានស្នើសុំជំនួយប្រព័ន្ធមីស៊ីល Patriot ជាពិសេស។ ជាការឆ្លើយតប លោកប្រធានាធិបតី Trump បានយល់ព្រមលើលទ្ធភាពផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលការពារដែនអាកាស ទាំងនៅអ៊ុយក្រែន និងអឺរ៉ុប។ បច្ចុប្បន្នអ៊ុយក្រែនមានប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ផលិតដោយអាមេរិកចំនួន ៧គ្រឿង ដែលផ្តល់ដោយសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងរ៉ូម៉ានី។ ក្រុមមន្ត្រីនិយាយថា ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot គឺជាមធ្យោបាយតែមួយគត់ដែលអ៊ុយក្រែនអាចទប់ទល់នឹងកាំជ្រួចផ្លោងរបស់រុស្ស៊ីបាន។ ចំណែកការស្ទាក់ចាប់មីស៊ីលរយៈកម្ពស់ខ្ពស់ អ៊ុយក្រែនមានប្រព័ន្ធ SAMP/T ដែលផលិតដោយអឺរ៉ុបចំនួន ២គ្រឿង មកពីប្រទេសអ៊ីតាលី និងបារាំង។ បន្ថែមលើនេះ អ៊ុយក្រែនក៏អាចពឹងផ្អែកលើយន្តហោះចម្បាំង ដើម្បីស្ទាក់ចាប់មីស៊ីលផងដែរ ដែលផ្តល់ដោយសម្ព័ន្ធមិត្តអឺរ៉ុប រួមមានយន្តហោះចម្បាំង F-16 និង Mirage…
-

រដ្ឋមន្ត្រីប្រៃសណីយ៍ និងរដ្ឋមន្ត្រីអប់រំ អញ្ជើញទស្សនកិច្ចគម្រោងសាកល្បងស្តីពីបរិវត្តកម្មឌីជីថលសាលារៀន និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព
(ខេត្តកណ្ដាល)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញទស្សនកិច្ចគម្រោងសាកល្បងស្តីពីបរិវត្តកម្មឌីជីថលសាលារៀន និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សានៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទាំងពីរ តំណាងទីស្ដីការគណៈរដ្ឋមន្ត្រី យូណេស្កូប្រចាំនៅកម្ពុជា ទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា ស្ថាប័នផ្សព្វផ្សាយអប់រំនៅកម្ពុជា (EBC) អង្គការខេប វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រុមហ៊ុនស្មាត (Smart Axiata) ក្រុមហ៊ុន Viettel Group (Metfone) ក្រុមហ៊ុន Cellcard ទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA) និងលោកគ្រូ អ្នកគ្រូ។ ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នផ្សព្វផ្សាយអប់រំនៅកម្ពុជា (EBC) កម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថលត្រូវបានដាក់ឱ្យដំណើរការសាកល្បង នៅវិទ្យាល័យ ហ៊ុន…
-

បទល្មើសនេសាទ៖បង្រ្កាបរាល់ថ្ងៃ ជួបរាល់ថ្ងៃ
កំពង់ឆ្នាំង៖កម្លាំងចម្រុះខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានបង្រ្កាបឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនធំនៅ៣១ទីតាំងនិងធ្វើកិច្ចសន្យាបញ្ឈប់ការនេសាទខុសច្បាប់ជាមួយប្រជានេសាទ៧នាក់ក្នុងភូមិសាស្រ្តខេត្ត។ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានដឹកនាំកម្លាំងសហការជាមួយ កម្លាំងយោធភូមិភាគទី៥ កងពលតូចលេខ៧០ និងបញ្ជាការដ្ឋានទ័ពពិសេស៩១១ មានកម្លាំងសរុប ៩៧ នាក់ ,កាណូត២០គ្រឿងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង ,ភូមិផ្លូវទូក ឃុំផ្លូវទូក ស្រុកកំពង់លែង ,ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានឱ្យដឹងថា ក្នុងសកម្មភាពល្បាត និងបង្រ្កាប កម្លាំងសមត្ថកិច្ចបានរកឃើញ និងបំផ្លាញចោល បទល្មើសនេសាទខុសច្បាប់ចំនួន៣១ទីតាំង ។ក្នុងនេះ កម្ទេចកំប្លោកលើសម្រាស់ចំនួន៥៨ ៨០០ម៉ែត្រការ៉េ,របាំងសាច់អួនចំនួន ១ ៧០០ម៉ែត្រ,អួនហ៊ុមសម្រាស់ ១៥០ ម៉ែត្រ,បំផ្លាញសាច់ឡុក ចំនួន១៩ឡុកប្រវែង៩២០ម៉ែត្រ,ខ្សែចងសម្រាស់ប្រវែង៣៣០ម៉ែត្រ,បង្គោលសម្រាស់១០០ ដើមនិងលែងកូនត្រីចម្រុះចូលដែននេសាទចំនួន៤០ គីឡូក្រាម,អប់រំប្រជាពលរដ្ឋ ១២នាក់,ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព៧ នាក់ ,ដកហូតទូកបាឡាស្មាច់៣ គ្រឿង,ដកហូតម៉ាស៊ីនទូក៣ គ្រឿង.ដកហូតសំណាញ់១ វង់,ដកហូតសាច់អួន ១៥០ ម៉ែត្រនិងដកហូតឧបករណ៍អូសជនមួយចំនួន៕ ដោយ៖សុខ គឹមសៀន