Category: ព័ត៌មានជាតិ​

  • លោក Trump ដាក់ទណ្ឌកម្មរោងចក្រប្រេងនៅចិន ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ូទី

    លោក Trump ដាក់ទណ្ឌកម្មរោងចក្រប្រេងនៅចិន ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ូទី

    វ៉ាស៊ីនតោន ៖ រដ្ឋបាលលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មលើរោងចក្រចម្រាញ់ប្រេងមួយ មានមូលដ្ឋាននៅប្រទេសចិន ដែលបានទិញប្រេងអ៊ីរ៉ង់មានតម្លៃប្រហែល ៥០០លានដុល្លារ ពីកប៉ាល់ដែលជាប់ទាក់ទងជាមួយក្រុមហ៊ូទី ខណៈសេតវិមានក៏កំពុងបង្កើនសម្ពាធប្រឆាំងអ៊ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងរតនាគារអាមេរិកបានប្រកាសថា ខ្លួនកំពុងដាក់ទណ្ឌកម្មលើរោងចក្រចម្រាញ់ប្រេងមួយ មានមូលដ្ឋាននៅក្នុងខេត្តសានទុង របស់ប្រទេសចិន ដែលបានទិញប្រេងពីអ៊ីរ៉ង់ មានតម្លៃប្រហែល ៥០០លានដុល្លារ។ ទន្ទឹមគ្នា ក្រសួងរតនាគារអាមេរិកក៏បានដាក់ទណ្ឌកម្មលើនាវា និងក្រុមហ៊ុនចំនួន ១៩ បន្ថែមទៀត ដែលទទួលខុសត្រូវក្នុងការផ្គត់ផ្គង់រោងចក្រចម្រាញ់ប្រេងផងដែរ។ បើតាមរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent ការទិញប្រេងពីរោងចក្រអ៊ីរ៉ង់ Teapot គឺប្រៀបដូចជាការជួយគាំទ្រដល់សេដ្ឋកិច្ចរបបដឹកនាំអ៊ីរ៉ង់ ដែលជាអ្នកឧបត្ថម្ភក្រុមភេវរករឈានមុខគេលើពិភពលោក។ រីឯអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទណ្ឌកម្មទាំងនេះកំពុងត្រូវបានដាក់ស្របតាមយុទ្ធនាការសម្ពាធអតិបរមារបស់លោកប្រធានាធិបតី Trump ប្រឆាំងនឹងការនាំចេញប្រេងរបស់អ៊ីរ៉ង់ រួមទាំងទៅកាន់ប្រទេសចិន។ លោកស្រីបន្ថែមថា ចិនគឺជាប្រទេសនាំចូលប្រេងដ៏ធំបំផុតពីអ៊ីរ៉ង់ ហើយថា ទីក្រុងតេអេរ៉ង់បានប្រើប្រាស់ប្រាក់ចំណូលពីការលក់ប្រេងទាំងនេះដើម្បីវាយប្រហារផ្នែកហិរញ្ញវត្ថុប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់អាមេរិក និងគាំទ្រដល់អំពើភេរវកម្មនៅជុំវិញពិភពលោក៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • លោក Trump ប្រកាសផ្តល់ប្រព័ន្ធមីស៊ីលការពារដែនអាកាសដល់អ៊ុយក្រែន

    លោក Trump ប្រកាសផ្តល់ប្រព័ន្ធមីស៊ីលការពារដែនអាកាសដល់អ៊ុយក្រែន

    ព្រូចសែល ៖ អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas នៅថ្ងៃព្រហស្បតិ៍ បានសាទរការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលថា នឹងផ្តល់ប្រព័ន្ធមីស៊ីលការពារដែនអាកាសដល់អ៊ុយក្រែន រួមទាំងអឺរ៉ុប។ លោកប្រធានាធិបតី Trump បានប្តេជ្ញាចិត្តការពារដែនអាកាសអ៊ុយក្រែន ក្នុងកំលុងការសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតី Zelensky កាលពីថ្ងៃពុធ ក្នុងនោះមេដឹកនាំអ៊ុយក្រែនបានស្នើសុំជំនួយប្រព័ន្ធមីស៊ីល Patriot ជាពិសេស។ ជាការឆ្លើយតប លោកប្រធានាធិបតី Trump បានយល់ព្រមលើលទ្ធភាពផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលការពារដែនអាកាស ទាំងនៅអ៊ុយក្រែន និងអឺរ៉ុប។ បច្ចុប្បន្នអ៊ុយក្រែនមានប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ផលិតដោយអាមេរិកចំនួន ៧គ្រឿង ដែលផ្តល់ដោយសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងរ៉ូម៉ានី។ ក្រុមមន្ត្រីនិយាយថា ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot គឺជាមធ្យោបាយតែមួយគត់ដែលអ៊ុយក្រែនអាចទប់ទល់នឹងកាំជ្រួចផ្លោងរបស់រុស្ស៊ីបាន។ ចំណែកការស្ទាក់ចាប់មីស៊ីលរយៈកម្ពស់ខ្ពស់ អ៊ុយក្រែនមានប្រព័ន្ធ SAMP/T ដែលផលិតដោយអឺរ៉ុបចំនួន ២គ្រឿង មកពីប្រទេសអ៊ីតាលី និងបារាំង។ បន្ថែមលើនេះ អ៊ុយក្រែនក៏អាចពឹងផ្អែកលើយន្តហោះចម្បាំង ដើម្បីស្ទាក់ចាប់មីស៊ីលផងដែរ ដែលផ្តល់ដោយសម្ព័ន្ធមិត្តអឺរ៉ុប រួមមានយន្តហោះចម្បាំង F-16 និង Mirage…

  • រដ្ឋមន្ត្រីប្រៃសណីយ៍ និងរដ្ឋមន្ត្រីអប់រំ អញ្ជើញទស្សនកិច្ច​គម្រោង​សាកល្បងស្តីពីបរិវត្តកម្មឌីជីថលសាលារៀន និងការ​ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព

    រដ្ឋមន្ត្រីប្រៃសណីយ៍ និងរដ្ឋមន្ត្រីអប់រំ អញ្ជើញទស្សនកិច្ច​គម្រោង​សាកល្បងស្តីពីបរិវត្តកម្មឌីជីថលសាលារៀន និងការ​ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព

    (ខេត្តកណ្ដាល)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង​ទូរគមនា​គមន៍ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បាន​អញ្ជើញ​ទស្សនកិច្ចគម្រោងសាកល្បងស្តីពីបរិវត្តកម្មឌីជីថលសាលារៀន និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សានៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូល​រួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទាំងពីរ តំណាង​ទីស្ដីការគណៈរដ្ឋមន្ត្រី យូណេស្កូប្រចាំនៅកម្ពុជា ទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា ស្ថាប័នផ្សព្វផ្សាយអប់រំនៅកម្ពុជា (EBC) អង្គការខេប វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រុមហ៊ុន​ស្មាត (Smart Axiata) ក្រុមហ៊ុន Viettel Group (Metfone) ក្រុមហ៊ុន Cellcard ទីភ្នាក់ងារសង្គមព័ត៌មាន​ជាតិកូរ៉េ (NIA) និងលោកគ្រូ អ្នកគ្រូ។ ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នផ្សព្វផ្សាយអប់រំនៅកម្ពុជា (EBC) កម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថលត្រូវបាន​ដាក់ឱ្យ​ដំ​ណើរការសាកល្បង នៅវិទ្យាល័យ ហ៊ុន…

  • បទល្មើសនេសាទ៖បង្រ្កាបរាល់ថ្ងៃ ជួបរាល់ថ្ងៃ

    បទល្មើសនេសាទ៖បង្រ្កាបរាល់ថ្ងៃ ជួបរាល់ថ្ងៃ

    កំពង់ឆ្នាំង៖កម្លាំងចម្រុះខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២៥ បានបង្រ្កាបឧបករណ៍នេសាទល្មើសច្បាប់មួយចំនួន​ធំ​នៅ៣១ទីតាំងនិងធ្វើកិច្ចសន្យាបញ្ឈប់ការនេសាទខុសច្បាប់ជាមួយប្រជានេសាទ៧នាក់ក្នុងភូមិសាស្រ្តខេត្ត។ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង​កំពង់​ឆ្នាំង​បានដឹកនាំកម្លាំងសហការជាមួយ កម្លាំង​យោធភូមិ​ភាគ​ទី៥ កងពលតូចលេខ៧០ និងបញ្ជាការដ្ឋានទ័ពពិសេស៩១១ មាន​កម្លាំងសរុប ៩៧ នាក់ ,កាណូត២០គ្រឿង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នេសាទ ក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង ,ភូមិផ្លូវទូក ឃុំផ្លូវទូក ស្រុកកំពង់លែង ,ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានឱ្យដឹងថា ក្នុងសកម្មភាពល្បាត និងបង្រ្កាប​ កម្លាំងសមត្ថកិច្ច​បានរកឃើញ និងបំផ្លាញ​ចោល បទ​ល្មើសនេសាទខុសច្បាប់ចំនួន៣១ទីតាំង ។ក្នុងនេះ កម្ទេចកំប្លោក​លើសម្រាស់ចំនួន៥៨ ៨០០ម៉ែត្រការ៉េ,របាំង​សាច់​អួនចំនួន ១ ៧០០ម៉ែត្រ,អួនហ៊ុមសម្រាស់ ១៥០ ម៉ែត្រ,បំផ្លាញសាច់ឡុក ចំនួន១៩ឡុកប្រវែង​៩២០ម៉ែត្រ,ខ្សែចង​សម្រាស់​​ប្រវែង៣៣០​ម៉ែត្រ,បង្គោលសម្រាស់១០០ ដើមនិងលែងកូនត្រីចម្រុះចូលដែន​នេសាទចំនួន៤០ គីឡូក្រាម,​អប់រំប្រជាពលរដ្ឋ ១២នាក់,ធ្វើកិច្ច​សន្យាបញ្ឈប់សកម្មភាព៧ នាក់ ,ដកហូតទូកបាឡាស្មាច់៣ គ្រឿង,ដកហូតម៉ាស៊ីន​ទូក៣ គ្រឿង.ដកហូតសំណាញ់១ វង់,ដកហូតសាច់អួន ១៥០ ម៉ែត្រ​និងដកហូតឧបករណ៍​អូសជនមួយចំនួន៕ ដោយ៖សុខ គឹមសៀន

  • រថយន្តក្រុងចំនួន ៥៩៧គ្រឿង ត្រៀមជូនដំណើរ ប្រជាពលរដ្ឋ ទៅលេងស្រុកកំណើតដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

    រថយន្តក្រុងចំនួន ៥៩៧គ្រឿង ត្រៀមជូនដំណើរ ប្រជាពលរដ្ឋ ទៅលេងស្រុកកំណើតដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

    (ភ្នំពេញ)៖ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ នឹង រៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដោយក្នុងនោះរួមមាន ៖ ១-សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់បម្រើដល់ប្រតិបត្តិការតម្រាយ៍ខ្សែរត់ជាប្រក្រតីក្នុងរាជធានីភ្នំពេញ។ ២-សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រឡប់មករាជធានីភ្នំពេញវិញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៤៩៧គ្រឿង…

  • ឯកឧត្តម ស សុខា បើកសន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃ ស.ស.យ.ក. និងគូសបញ្ជាក់អំពីលទ្ធផលលេចធ្លោក្នុងឆ្នាំ២០២៤

    ឯកឧត្តម ស សុខា បើកសន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃ ស.ស.យ.ក. និងគូសបញ្ជាក់អំពីលទ្ធផលលេចធ្លោក្នុងឆ្នាំ២០២៤

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ហៅកាត់ថា ក.យ .គ. នៃសហភាពសហព័ន្ធយុវជនកម្ពុជា បាន បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន ក.យ.គ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. នៅសណ្ឋាគារហ្គាដិនស៊ីធីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ។ មានប្រសាសន៍បើកសន្និបាតនាឱកាសនោះ ឯកឧត្តម ស សុខា បានថ្លែងអំណរគុណ ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ដែលបានណែនាំតម្រង់ទិស និងដាក់ចេញនូវផែនការជាបន្តបន្ទាប់ សម្រាប់ជាមូលដ្ឋានឱ្យ ក.យ.គ. យកមកអនុវត្តដើម្បីសម្រេចបានតាមចក្ខុវិស័យ និងគោលបំណងរបស់ ស.ស.យ.ក. ព្រមទាំងបានកោតសរសើរ និងវាយតម្លៃប្រកបដោយការលើកទឹកចិត្តខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ និងសមាជិក ក.យ.គ. គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត គណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សា និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អ…

  • សម្ដេចតេជោ ហ៊ុន សែន បំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន

    សម្ដេចតេជោ ហ៊ុន សែន បំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអញ្ជើញជាអធិបតី បំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ។ ពិធីនេះ បានធ្វើឡើងក្រោយពីសម្ដេចទាំង ២រូប បានទទួលនូវការសព្វព្រះទ័យប្រោសប្រទាន ពីព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ» កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥កន្លងទៅ ។ សូមជម្រាបថា សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បច្ចុប្បន្ន គឺជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដូចគ្នា ។ សម្ដេចទាំង…

  • អ្នកទេសចរប្រមាណជាង ២ម៉ឺននាក់ទស្សនា ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

    អ្នកទេសចរប្រមាណជាង ២ម៉ឺននាក់ទស្សនា ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

    អ្នកទេសចរយ៉ាងច្រើនកុះករមកពីគ្រប់ទិសទី នាំគ្នាមក ដើម្បីរង់ចាំទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី២១ ខែ មីនា ឆ្នាំ ២០២៥នេះថាក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃ ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នេះគេឃើញបណ្តាភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានស្កាត់មកពីទីជិតឆ្ងាយ ដោយ រូតរះក្រោកតាំងពីព្រលឹមស្រាងៗ ដើម្បីរង់ចាំទស្សនាទិដ្ឋភាពដ៏កម្រ នៃថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរ និងឆ្លៀតចូលទស្សនាសម្រស់ប្រាសាទអង្គរវត្ត នាពេលព្រឹកផងដែរ។ ប្រភពខាងលើនេះបានឱ្យដឹងដែរថាសម្រាប់នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ចាប់តាំងពីម៉ោង៥ព្រឹកមកម្ល៉េះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណជាង២០,០០០នាក់ បានមករង់ចាំទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនេះ នៅខាងមុខប្រាសាទអង្គរវត្ត៕

  • ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសរណ៍ អញ្ជើញដាំ​កូនឈើ​ក្នុ​ងពិធី​បុណ្យទន្លេលើកទី៩ នៅខេត្ត តាកែវ

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសរណ៍ អញ្ជើញដាំ​កូនឈើ​ក្នុ​ងពិធី​បុណ្យទន្លេលើកទី៩ នៅខេត្ត តាកែវ

    (តាកែវ)៖ នាឱកាសបុណ្យទន្លេ លើកទី៩ ក្រោមប្រធានបទ គុណតម្លៃទន្លេ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ ដែលខេត្ត តាកែវ ទទួលធ្វើជាម្ចាស់ផ្ទះ ដំណើរការថ្ងៃទី១ ត្រូវនិងថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម វ៉ី សំណាង អភិបាលគណៈអភិបាលខេត្ត តាកែវ បានអញ្ជើញចូលរួមដាំដើមឈើ ជានិមិត្តរូប នៅមាត់បឹងតាកែវ ទុកជាអនុស្សាវរីយ៍អបអរសាទរពិធីបុណ្យទន្លេ។ ឯកឧត្តម វ៉ី អភិបាលនៃគណៈអភិបាលខេត្ត តាកែវ មានប្រសាសន៍លើកឡើងថា ពិធីដាំកូនឈើដែលយើងបានរៀបចំឡើងក្នុងពិធីបុណ្យទន្លេលើកទី៩ ដែលខេត្ត តាកែវ ទទួលធ្វើជាម្ចាស់ផ្ទះលើកទី១នេះ គឺយើងដាំដើម្បីបន្យល់ទុកជាអនុស្សារីយ៍សម្រាប់កូនក្មួយជំនាន់ក្រោយបានដឹងនិងទុកជាប្រវត្តិសាស្រ្ត។ ឯកឧត្តម អភិបាលខេត្ត បានរំលេចទៀតថា ដើមឈើមិនត្រឹមផ្តល់ជាម្លប់សម្រាប់ជ្រក និងលម្អនោះទេ វាក៏បានផ្តល់ជាប្រយោជន៍ជួយដល់បរិស្ថាន និងឧកស៊ីស៊ែនសម្រាប់មនុស្សសត្វដកដង្ហើមផងដែរ។ដូច្នោះសូមជួយថែរក្សាទាំងអស់គ្នា ដើម្បីភាពគង់វង្សយូអង្វែង ផ្តល់ជាប្រយោជន៍រួមទាំងអស់គ្នា។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសរណ៍ មានប្រសាសន៍ថា ព្រឹត្តិការណ៍ដាំដើមឈើនេះ ជាព្រឹត្តិការណ៍រៀបចំដើម្បីអមពិធីបុណ្យទន្លេលើកទី៩ ដែលអនុវត្តតាមនិយាមកម្រិតជាតិនិងអន្តរជាតិ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ

    (កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារ​សិក្សា ខ្លោងទ្វារ និងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា សមិទ្ធផលដែលត្រូវសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ក្នុងឱកាសនេះ រួមមាន៖ អគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់ ខ្លោងទ្វារ និងសមិទ្ធផលមួយចំនួនទៀត។ សមិទ្ធផលទាំងនេះ គឺជាចំណងដៃថ្មីបន្ថែមទៀតសម្រាប់វិស័យអប់រំនៅក្នុងខេត្តកណ្តាល និងជាពិសេសសម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋទាំងអស់ជាអាណាព្យបាលសិស្សនៅក្នុងក្រុងតាខ្មៅផ្ទាល់ ។ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា វិទ្យាល័យ ហ៊ុន សែន សេរីភាព ស្ថិតនៅក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅលើផ្ទៃដីសរុបប្រមាណ ១៩.១៤៤ម៉ែត្រការ៉េ។ សាលារៀននេះមានកំណើតតាំងពីឆ្នាំ១៩៨០ មានឈ្មោះថា «សាលាសិក្សាកំរិត២ទីរួមខេត្ត»…