Category: ព័ត៌មានជាតិ​

  • Trump ចង់បានរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន​

    Trump ចង់បានរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន​

    បរទេស ៖ ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Zelensky និយាយថា លោកទើបបានពិភាក្សាជាមួយ លោក Trump ជុំវិញគំនិតរបស់សហរដ្ឋអាមេរិក ក្នុងការកាន់កាប់ រោងចក្រថាមពលនុយក្លេអ៊ែរ។ លោក Zelensky កាលពីថ្ងៃពុធ បាននិយាយថា រូបលោក និងសមភាគីអាមេរិក គឺ លោក Donald Trump បានពិភាក្សាគ្នាអំពីភាពជាម្ចាស់ លើរោងចក្រ Zaporizhzhia នៅភាគខាងត្បូងអ៊ុយក្រែន។ ការអត្ថាធិប្បាយ របស់លោក Zelensky ទៅកាន់អ្នកសារព័ត៌មានបែបនេះ បានកើតឡើង បន្ទាប់ពីលោក Trump បានប្រាប់លោក Zelensky ថា សហរដ្ឋអាមេរិកអាចជាម្ចាស់ និង គ្រប់គ្រងដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរ របស់អ៊ុយក្រែន ដែលជាផ្នែកមួយ នៃការដេញថ្លៃចុងក្រោយបំផុត ដើម្បីទទួលបានបទឈប់បាញ់។ លោក Zelensky ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការ ទៅប្រទេសហ្វាំងឡង់ បាននិយាយ ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន តាមអ៊ីនធឺណិត បញ្ជាក់បន្ថែមថា លោកចង់សំដៅទៅលើរោងចក្រមួយនេះទេ។ លោក Zelensky បាននិយាយថា…

  • សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖គោលការណ៍សំខាន់ ៣ ដែល​គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការ​គន្លឹះ

    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖គោលការណ៍សំខាន់ ៣ ដែល​គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការ​គន្លឹះ

    ភ្នំពេញ៖មានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល​ការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់​ក្រសួង​មុខងារសាធារណៈកាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រ​កម្ពុជា បានគូសបញ្ជាក់ថា​ គោលការណ៍សំខាន់ចំនួន៣ ដែល​គណៈកម្មាធិការជាតិជំរុញការ​អនុវត្តវិធានការ​គន្លឹះ ទទួលបន្ទុក​អនុវត្ត​វិធានការ​គន្លឹះរបស់​រាជរដ្ឋាភិបាល គឺ ១. ការផ្តល់ជាទម្ងន់ និងសារ​នយោបាយ​ក្នុងការគាំទ្រ ដោយផ្តោតលើការពង្រឹង​​ជាជាង​ការពង្រីក, ២. ការផ្តល់លទ្ធផលលឿន និង៣.ការទទួលខុសត្រូវ។ ការកែទម្រង់មុខងារសាធារណៈ ពិសេស​ករណី​ស្រពិចស្រពិលនៃ​ការវិភាគ​មុខងារនិងក្របខ័ណ្ឌនៃការជំរុញការ​អនុវត្ត​វិធាន​ការគន្លឹះ​ក្នុងការ​កែ​ទម្រង់រដ្ឋបាលសាធារណៈ​ នោះ សម្តេចបវរធិបតីបានលើក​ឡើងថា រាជរដ្ឋាភិបាលបានដាក់​ចេញនូវ​វិធាន​ការគន្លឹះចំនួន ៣ គឺ ១.ការ​ដាក់​​ឱ្យ​អនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព, ២. ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន​ដើម្បីលើក​កម្ពស់​គុណ​ភាព​ការងារ ប្រកប​ដោយវិន័យ សីលធម៌ និងវិជ្ជាជីវៈ, ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព និង ៣. ការដាក់​ឱ្យអនុវត្តប្រព័ន្ធលើកទឹក​ចិត្តសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។ សម្ដេចបវរធិបតីបានពន្យល់ថា ចំពោះវិធានគន្លឹះទី១ ស្តីពីការ​ដាក់​​ឱ្យ​អនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រី ចូលបម្រើការងារ​ប្រកប​ដោយគុណាធិប​តេយ្យ តម្លាភាព យុត្តិធម៌…

  • រុស្ស៊ី និង អ៊ុយក្រែន បន្តដោះដូរឈ្លើយសឹកជាង ៣០០ នាក់ទៀត

    រុស្ស៊ី និង អ៊ុយក្រែន បន្តដោះដូរឈ្លើយសឹកជាង ៣០០ នាក់ទៀត

    កៀវ ៖ រុស្ស៊ី និង អ៊ុយក្រែន បន្តផ្លាស់ប្ដូរទាហានឈ្លើយសឹកចំនួន ៣៧២ នាក់ថែមទៀត នៅក្នុងការដោះដូរអ្នកទោសសង្គ្រាម ដែលមានការសម្របសម្រួលដោយប្រទេសអារ៉ាប់រួម។ ការដោះដូរអ្នកទោស និងអដ្ឋិធាតុទាហានដែលបានស្លាប់ចុងក្រោយនេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសដែលមានសង្រ្គាម ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមលើកទ័ពលុកលុយអ៊ុយក្រែននៅដើមឆ្នាំ ២០២២។ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ខ្លួនបានប្រគល់ឈ្លើយសឹកអ៊ុយក្រែនចំនួន ១៧៥ នាក់ និង ២២ នាក់រងរបួសធ្ងន់ធ្ងរ ខណៈដែលទីក្រុងកៀវបានប្រគល់អ្នកទោសសង្គ្រាមរុស្ស៊ីចំនួន ១៧៥ នាក់។ ទន្ទឹមគ្នា លោកប្រធានាធិបតី ហ្សេលេនស្គី បានសាទរចំពោះការដោះដូរនេះថា ជាការផ្លាស់ប្តូរឈ្លើយសឹកសង្រ្គាមដ៏ធំបំផុតមួយ ហើយថា ក្នុងចំណោមជនជាតិអ៊ុយក្រែនមួយចំនួនដែលត្រូវបានដោះលែង ត្រូវបានធ្វើទុក្ខបុកម្នេញដោយរុស្ស៊ី។ ភាគីជម្លោះទាំងពីរបានដោះដូរឈ្លើយសឹករាប់រយនាក់រួចមកហើយ ចាប់តាំងពីលោកប្រធានាធិបតី ពូទីន ចេញបញ្ជាបើកប្រតិបត្តិការយោធាពិសេស ប្រឆាំងអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២៕

  • អ៊ីស្រាអែលទទូចឲ្យអ្នកស្រុកប៉ាឡេស្ទីនភៀសខ្លួនឲ្យលឿន

    អ៊ីស្រាអែលទទូចឲ្យអ្នកស្រុកប៉ាឡេស្ទីនភៀសខ្លួនឲ្យលឿន

    បរទេស៖ ប្រជាជនប៉ាឡេស្ទីន បានសម្រុកចាកចេញពីតំបន់ហ្គាហ្សា នាភាគខាងជើង បន្ទាប់ពីអ៊ីស្រាអែលអំពាវនាវឱ្យជម្លៀស ចេញពីតំបន់ប្រយុទ្ធ ជាបន្ទាន់។ ប្រជាជនប៉ាឡេស្ទីនបានចាកចេញពីតំបន់ Beit Hanun នៅភាគខាងជើង Gaza ខណៈដែលកងទ័ពអ៊ីស្រាអែល បានជំរុញឱ្យប្រជាជនហ្គាហ្សា ជម្លៀសខ្លួន ចេញពីអ្វីដែលខ្លួនហៅថា “តំបន់ប្រយុទ្ធ” នៅភាគខាងជើង និង ភាគខាងត្បូង នៃទឹកដីប៉ាឡេស្ទីន។ ជាការទទូចឲ្យប្រញាប់ចាកចេញ បន្ទាប់ពីអ៊ីស្រាអែលបានបន្តការវាយប្រហារតាមផ្លូវអាកាស បន្ទាប់ពីការបែកបាក់ បទឈប់បាញ់។ អ្នកស្រី Nour Bakir ក្នុងពេលភៀសខ្លួន ដោយការជិះនៅលើរទេះ ដែលអូសដោយ សត្វលា បានប្រាប់ថា «តើស្ថានភាពនេះ នឹងបន្តដល់ពេលណាទៀត? យើងឈឺ ហើយនឿយហត់ណាស់»។ អ្នកនាំពាក្យយោធាអ៊ីស្រាអែលបានប្រាប់ថា ប្រជាជនត្រូវជម្លៀសបន្ទាន់ មានបីតំបន់ ដែលគេចាត់ទុកថា ជាប្លុកប្រយុទ្ធដ៏គ្រោះថ្នាក់ ហើយបានណែនាំឲ្យពួកគេ គួរតែផ្លាស់ទីទៅជម្រក ទៅភាគខាងលិច ដើម្បីសុវត្ថិភាព។ ការណែនាំនេះបានកើតឡើង ក្រោយប៉ុន្មានថ្ងៃ ដែលអ៊ីស្រាអែលវាយលុកយ៉ាងចាស់ដៃ ឡើងវិញ នៅតំបន់ហ្គាហ្សា កំចាត់ពួកហាម៉ាស់ តែ អ្នកស្លាប់ភាគច្រើន ជាជនស៊ីវិល៕…

  • បារាំងនឹងបញ្ជូនយន្តហោះចម្បាំងបំពាក់មីស៊ីលនុយក្លេអ៊ែរ ទៅកាន់ព្រំដែនអាល្លឺម៉ង់

    បារាំងនឹងបញ្ជូនយន្តហោះចម្បាំងបំពាក់មីស៊ីលនុយក្លេអ៊ែរ ទៅកាន់ព្រំដែនអាល្លឺម៉ង់

    ប៉ារីស ៖ ប្រទេសបារាំងមានផែនការធ្វើទំនើបកម្មមូលដ្ឋានទ័ពអាកាសដ៏សំខាន់មួយនៅជាប់ព្រំដែនជាមួយប្រទេសអាល្លឺម៉ង់ ក្នុងគោលបំណងធ្វើជាម្ចាស់ផ្ទះយន្តហោះចម្បាំង Rafale ដែលបំពាក់មីស៊ីលនុយក្លេអ៊ែរ។ មូលដ្ឋានទ័ពអាកាស Luxeuil-Saint-Sauveur នៅភាគខាងកើតប្រទេសបារាំង បានក្លាយជាឃ្លាំងស្តុកទុកអាវុធនុយក្លេអ៊ែរចាប់តាំងឆ្នាំ ២០១១មក ពោលគឺនៅពេលដែលយន្តហោះចម្បាំងនៅទីនោះ បានដកចេញទៅកាន់ទីតាំងផ្សេងទៀត។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយនៅថ្ងៃអង្គារថា មូលដ្ឋានទ័ពអាកាស Luxeuil នឹងទទួលបាននូវការធ្វើទំនើបកម្មតាមរបៀបដែលមិនធ្លាប់មានពីមុនមក ដើម្បីដើរតួនាទីពេញលេញរបស់វាឡើងវិញ នៅក្នុងការរារាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសបារាំង។ លោកប្រធានាធិបតី Macron បានប្រកាសថា នៅឆ្នាំ ២០៣៥ មូលដ្ឋាន Luxeuil នឹងក្លាយជាមូលដ្ឋានដំបូងគេ ដែលធ្វើជាម្ចាស់ផ្ទះយន្តហោះចម្បាំង Rafale ជំនាន់ចុងក្រោយ និងមីស៊ីលនុយក្លេអ៊ែរលឿនជាងសំឡេងរបស់វា។ មិនត្រឹមតែប៉ុណ្ណោះ មូលដ្ឋាននេះក៏នឹងបង្កើនចំនួនបុគ្គលិកយោធា និងស៊ីវិលទ្វេដងដល់ជិត ២.០០០នាក់។ បើតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន RT រដ្ឋាភិបាលបារាំងគ្រោងនឹងចំណាយប្រាក់ ១.៦៤ ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មមូលដ្ឋាន និងបង្កើនល្បឿនការបញ្ជាទិញយន្តហោះចម្បាំង Rafale។ លោកប្រធានាធិបតី Macron បានគូសបញ្ជាក់ថា ប្រទេសបារាំងបានរកឃើញខ្លួនឯងនៅក្នុង “ពិភពលោកដ៏គ្រោះថ្នាក់ និង មិនប្រាកដប្រជា” ចាប់តាំងពីអរិភាពបានផ្ទុះឡើងរវាងរុស្ស៊ី…

  • ប្រទេសចំនួន ៨ ប្រឈមកង្វះថ្នាំប្រឆាំងជំងឺអេដស៍ ក្រោយអាមេរិកផ្អាកជំនួយបរទេស

    ប្រទេសចំនួន ៨ ប្រឈមកង្វះថ្នាំប្រឆាំងជំងឺអេដស៍ ក្រោយអាមេរិកផ្អាកជំនួយបរទេស

    វ៉ាស៊ីនតោន ៖ អង្គការសុខភាពពិភពលោក (WHO) ប្រកាសថា ក្នុងពេលឆាប់ៗនេះ ប្រទេសចំនួន ៨ លើពិភពលោក អាចនឹងប្រឈមមុខនូវកង្វះការផ្គត់ផ្គង់ថ្នាំព្យាបាលជំងឺអេដស៍ (HIV) បន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានសម្រេចចិត្តផ្អាកជំនួយបរទេសរបស់សហរដ្ឋអាមេរិក។ ទីភ្នាក់ងារសុខភាពពិភពលោកមួយនេះនិយាយថា ប្រទេសហៃទី កេនយ៉ា ឡេសូថូ ស៊ូដង់ខាងត្បូង ប៊ួគីណាហ្វាសូ ម៉ាលី នីហ្សេរីយ៉ា និងអ៊ុយក្រែន អាចនឹងអស់ថ្នាំប្រឆាំងមេរោគអេដស៍ ហៅកាត់ (ARV) ដើម្បីព្យាបាលអ្នកផ្ទុកជំងឺអេដស៍ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ការបង្អាក់ដល់កម្មវិធីបង្ការជំងឺអេដស៍ មិនអាចធ្វើឲ្យមានវឌ្ឍនភាពក្នុងរយៈពេល ២០ឆ្នាំនោះទេ។ មេធំ WHO រូបនេះបានសង្កត់ធ្ងន់ថា បញ្ហានេះអាចនាំឱ្យមានករណីផ្ទុកមេរោគអេដស៍កើនឡើងបន្ថែមជាង ១០លាននាក់ ហើយអ្នកស្លាប់ទាក់ទងនឹងមេរោគអេដស៍ ៣លាននាក់ ខណៈតួលេខនេះកើនឡើងជាងបីដងបើធៀបចំនួនអ្នកស្លាប់កាលពីឆ្នាំមុន។ កិច្ចខិតខំប្រឹងប្រែងដោះស្រាយមេរោគអេដស៍ ជំងឺអេដស៍ ជំងឺគ្រុនស្វិតដៃជើង ជំងឺគ្រុនចាញ់ និងជំងឺរបេងបានរងផលប៉ះពាល់ខ្លាំង ចាប់តាំងពីលោក Donald Trump បង្កកជំនួយបរទេសរបស់សហរដ្ឋអាមេរិក នៅថ្ងៃដំបូងបន្ទាប់ពីលោកចូលកាន់តំណែងក្នុងខែមករា។…

  • អឺរ៉ុបប្តេជ្ញាបំពាក់សព្វាវុធឡើងវិញនៅត្រឹមឆ្នាំ ២០៣០

    អឺរ៉ុបប្តេជ្ញាបំពាក់សព្វាវុធឡើងវិញនៅត្រឹមឆ្នាំ ២០៣០

    ព្រុចសែល ៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និយាយថា អឺរ៉ុបត្រូវតែពង្រឹងសមត្ថភាពទប់ស្កាត់ដ៏គួរឱ្យទុកចិត្តក្នុងពេល ៥ឆ្នាំទៀត ខណៈដែលប្រទេសក្នុងប្លុកអឺរ៉ុបប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី និង បាត់បង់ការការពារសន្តិសុខដ៏រឹងមាំពីសហរដ្ឋអាមេរិក។ រដ្ឋាភិបាលក្នុងប្លុកអឺរ៉ុបកំពុងរងសម្ពាធបង្កើនការចំណាយលើវិស័យការពារជាតិ ស្របពេលមានមន្ទិលសង្ស័យពីការដឹកនាំរបស់សហរដ្ឋអាមេរិកនៅក្នុងអង្គការណាតូចាប់តាំងពីសង្គ្រាមលោកលើកទី២ ខណៈបច្ចុប្បន្នរដ្ឋបាលលោក Donald Trump ហាក់ទោរទន់ទៅរករុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ លោកស្រី von der Leyen បានថ្លែងក្នុងសាលាបណ្ឌិត្យសភាយោធានៅទីក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក កាលពីថ្ងៃអង្គារថា នៅឆ្នាំ ២០៣០ អឺរ៉ុបត្រូវតែមានជំហរការពារអឺរ៉ុបខ្លួនឯងដ៏រឹងមាំ។ លោកស្រីបានព្រមានថា ប្រសិនបើអឺរ៉ុបចង់បញ្ចៀសសង្គ្រាម អឺរ៉ុបត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាម ហើយទ្វីបនេះត្រូវតែដាក់គោលដៅបំពាក់អាវុធឡើងវិញ និងអភិវឌ្ឍសមត្ថភាពយោធា ដើម្បីជំរុញការទប់ស្កាត់ដ៏គួរឱ្យទុកចិត្ត។ ការអត្ថាប្បាយបែបនេះរបស់លោកស្រី Von der Leyen កើតឡើងមួយថ្ងៃមុនពេលគណៈកម្មការអឺរ៉ុបបង្ហាញក្រដាសស ដើម្បីបញ្ចេញនូវសំណើដែលមានគោលបំណងជួយពង្រឹងសមត្ថភាព និងឃ្លាំងសព្វាវុធអឺរ៉ុបឡើងវិញ ជាផ្នែកមួយនៃផែនទីបង្ហាញផ្លូវដ៏ទូលំទូលាយ ដែលលោកស្រីដាក់ឈ្មោះថា “Readiness 2030″។ ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Euronews សហភាពអឺរ៉ុបបានអនុម័តផែនការមួយរបស់គណកម្មការ ដែលមានគោលបំណងគៀងគរថវិកាដល់ទៅ ៨៧៥ ពាន់លានដុល្លារ នៅក្នុងវិស័យការពារជាតិ។…

  • ក្រសួងបរិស្ថាន ចុះអនុវត្តច្បាប់លើក្រុមហ៊ុន Cangxinlong Food នៅខេត្តប៉ៃលិន ដែលបង្ហូរសំណល់រាវបំពុលទឹកសាធារណៈ

    ក្រសួងបរិស្ថាន ចុះអនុវត្តច្បាប់លើក្រុមហ៊ុន Cangxinlong Food នៅខេត្តប៉ៃលិន ដែលបង្ហូរសំណល់រាវបំពុលទឹកសាធារណៈ

    (ភ្នំពេញ)៖ ក្រោយការរកឃើញបំពុលទឹកសាធារណៈធ្ងន់ធ្ងរ រួចមក នាពេលនេះក្រសួង បរិស្ថាន បានចុះអនុវត្តផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន Cangxinlong Food (Cambodia) Co., Ltd. ដែលមានទីតាំងនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា ចំណាត់ការក្តៅ ជាមួយការអនុវត្តផ្លូវច្បាប់នេះ ធ្វើឡើងក្រោយក្រុមការងារបានពិនិត្យឃើញថា អូររអិល ត្រូវបានទទួលរងការបំពុលទាំងស្រុង ពីចំណុចក្បាលឡាន រហូតដល់ស្ទឹងកុយ ដោយការពិនិត្យជាក់ស្តែងឃើញថា ទឹកមានការប្រែប្រួលលក្ខណៈរូប មានក្លិនស្អុយ និងកម្រិតរលាយអុកស៊ីសែនក្នុងទឹក (Dissolved Oxygen ឬ DO) ថយចុះខ្លាំង (តូចជាង 3mg/L) មិនអនុលោមកម្រិតកំណត់ស្តង់ដារ (ធំជាង 4mg/L)។ ករណីបំពុលនេះ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិ ជីវៈចម្រុះក្នុងទឹក និងការប្រើប្រស់ទឹករបស់ប្រជាពលរដ្ឋមូលដ្ឋាន ដោយផ្ទាល់និងដោយប្រយោល។ លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន បានបញ្ជាក់ថា ការបំពុលនេះបានបង្កផលប៉ះពាល់ដល់ទីតាំងអភិរក្សពូជត្រីរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទផងដែរ ។ ក្រសួងបរិស្ថានបានលើកឡើងថា ក្រុមហ៊ុននេះធ្លាប់បានបង្កការបំពុលរួចមកហើយកាលពីឆ្នាំ២០២៤ ដោយពេលនោះក្រសួងបរិស្ថានបានចាត់វិធានការច្បាប់…

  • ប្រាសាទប្រែរូប 🙏🇰🇭 ត្រូវបានកសាងឡើង នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បច្ឆាមរណៈ ព្រះនាម “សិវលោក” ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា ។ ប្រាសាទប្រែរូបត្រូវបានប្រារព្ធឧទ្ទិសឆ្លងសិវលិង្គសម្រាប់រាជ្យឈ្មោះ រាជេន្ទ្រវរ្ម័ន នៅឆ្នាំ៩៦១ នៃគ.ស ដោយព្រះបាទកម្រងតេងអញស្រីរាជេន្ទ្រវរ្ម័នទេវ។ ប្រាសាទប្រែរូប ជាប្រាសាទភ្នំដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។  📸: ករុណា-Karona
  • ត្រីបបែលយក្សទឹកសាបនៅកម្ពុជាកំពុងស្ថិតក្នុងការពិចារណាដើម្បីដាក់បញ្ចូលក្នុងបញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់របស់កម្ពុជា

    ត្រីបបែលយក្សទឹកសាបនៅកម្ពុជាកំពុងស្ថិតក្នុងការពិចារណាដើម្បីដាក់បញ្ចូលក្នុងបញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់របស់កម្ពុជា

    (ភ្នំពេញ)៖ ត្រីបបែលយក្សទឹកសាបដែលមានឈ្មោះជាភាសាអង់គ្លេស Giant Freshwater Whipray (Stingray) និងឈ្មោះវិទ្យាសាស្ត្រ Urogymnus polylepis ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ក្នុងឆ្នាំ២០២១ ជាប្រភេទជិតផុតពូជជាសាកលនោះ នាពេលនេះកំពុងស្ថិតក្នុងការពិចារណាដើម្បីដាក់បញ្ចូលក្នុងបញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់របស់កម្ពុជា ។ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ថាត្រីបបែលយក្សទឹកសាបនៅមានវត្តមានក្នុងប្រទេសកម្ពុជានៅឡើយទេ ហើយក្នុងនោះត្រីបបែលយក្សទឹកសាបមួយក្បាលដែលមានឈ្មោះថា “បូរមី” ត្រូវបានចុះក្នុងកំណត់ត្រាពិភពលោកក្នុងសៀវភៅហ្គីនណែស (Guinness World Records) ក្នុងឆ្នាំ២០២២ ជាត្រីទឹកសាបដែលធំជាងគេបំផុត ដោយមានទម្ងន់រហូតដល់ ៣០០គីឡូក្រាម ។ នេះជាមោទនភាពរបស់ប្រទេសកម្ពុជាយើងទាំងអស់គ្នា។ ប្រភពខាងលើនេះបានឱ្យដឹងដែរថា” ត្រីបបែលយក្សទឹកសាបនេះមិនទាន់ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់របស់ប្រទេសកម្ពុជាតាមរយៈអនុក្រឹត្យលេខ១២៣ ចុះនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ នៅឡើយទេ។ រដ្ឋបាលជលផលកំពុងរៀបចំឯកសារដើម្បីស្នើសុំរាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់បញ្ចូលត្រីប្រភេទនេះក្នុងបញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ ដែលវាគឺជាឯកសារផ្លូវច្បាប់ដ៏សំខាន់ខ្លាំងមួយក្នុងការការពារ គ្រប់គ្រង និងអភិរក្សត្រីបបែលយក្សទឹកសាបឱ្យមាននិរន្តរភាព” ។ ដើម្បីចូលរួមចំណែកក្នុងការអភិរក្សត្រីបបែលយក្សទឹកសាប អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា បានសហការជាមួយរដ្ឋបាលជលក្នុងការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ខេត្តស្តីពី “ការប្រមូលព័ត៌មានដើម្បីគាំទ្រការដាក់បញ្ចូលត្រីបបែលយក្សទឹកសាបក្នុងបញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់” ក្នុងខេត្តស្ទឹងត្រែងនិងខេត្តក្រចេះ កាលពីថ្ងៃទី១៣ និង១៤ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ។…