Category: ព័ត៌មានជាតិ
-

អង់គ្លេសកាត់ទោសក្រុមអ្នកលួចបង្គន់មាស១៨ការ៉ាត់ ក្រោយបំបែកលក់អស់រលីង
បរទេស៖ តុលាការអង់គ្លេស កាលពីថ្ងៃអង្គារ បានសម្រេចឲ្យបុរសពីរនាក់ ឲ្យមានទោស ពីបទលួចបង្គន់មាសទំហំ ១៨ការ៉ាត់ ដែលគេដាក់នាម បង្គន់ «America» យកទៅបំបែកលក់ យកលុយចាយអស់ កាលពី៥ឆ្នាំមុន នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ សិល្បៈបង្គន់នេះគឺជាកម្មសិទ្ធិរបស់ផ្ទះមួយនៅអង់គ្លេស ហើយ ត្រូវបានលួចពីទីតាំងដាក់តាំងបង្ហាញ នៅវិមាន Blenheim ដោយកាលណោះ ត្រូវបានគេផ្តល់តម្លៃ ៣.៥លានដុល្លារ។ តែក្នុងពេលនោះ ត្រូវបានចោរឆ្មក់ចូលលួច ត្រឹមរយៈពេល៥នាទី។ តុលាការអង់គ្លេស Oxford Crown បានសម្រេចឲ្យបុរសពីរនាក់មានទោស ម្នាក់ឈ្មោះ Michael Jones អាយុ ៣៩ឆ្នាំ ពីបទចលួច និងម្នាក់ទៀត ឈ្មោះ Frederick Doe អាយុ៣៦ ពីបទឃុបឃិត ក្នុងការផ្ទេរទ្រព្យសម្បត្តិទ្រព្យសម្បត្តិព្រហ្មទណ្ឌ។ ក្នុងសំណុំរឿងនេះ ក៏ធ្លាប់មានជនសង្ស័យម្នាក់ទៀត ឈ្មោះ James Sheen អាយុ៤០ឆ្នាំ ធ្លាប់បានសារភាពថា ចូលរួមសកម្មភាពលួចផងដែរ។ ក្នុងចំណោមពួកគេទាំងបីនាក់ ឈ្មោះ Michael Jones…
-

រុស្ស៊ី-អ៊ុយក្រែនបញ្ជាDroneវាយប្រហារគ្នា ក្រោយTrump និង Putin ដាក់ទូរស័ព្ទចុះ
បរទេស៖ រុស្ស៊ីនិងអ៊ុយក្រែនបានបញ្ជាយន្តហោះគ្មានមនុស្សបើក ឬ Drone បើកការវាយប្រហារតាមផ្លូវអាកាសដាក់គ្នា ទៅវិញទៅមក បន្ទាប់ពីការជួបសន្ទនាតាមទូរស័ព្ទ រវាងលោក Putin និង លោក Trump កាលពីយប់ថ្ងៃអង្គារ។ ផ្អែកតាមទីភ្នាក់ងារព័ត៌មាន BBC ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ក្រោយជំនួបចប់រួច ត្រឹមប៉ុន្មានម៉ោង រុស្ស៊ីបានបញ្ជា Drone ចំនួន៤០គ្រឿងទៅបំផ្លិចបំផ្លាញ មន្ទីរពេទ្យ និង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន។ ការវាយប្រហារនេះ បានកើតមានឡើង បន្ទាប់ពី លោក ពូទីន យល់ព្រមបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ក្នុងពេលជួបលោក ត្រាំ។ លោក Zelensky បាននិយាយថា «វាគឺជាប្រភេទនៃការវាយប្រហារ នៅពេលយប់ បង្កឡើងដោយរុស្ស៊ីដូចរាល់ដង ដែលធ្លាប់តែបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងសម្លាប់ជីវិតប្រជាជនអ៊ុយក្រែន។ លោកបានគូសបញ្ជាក់ថា លោក ពូទីន បានច្រានចោលសំណើសុំបទឈប់បាញ់ ពេញលេញ។ រីឯ មន្ត្រីនៅក្នុងតំបន់ Krasnodar ភាគខាងត្បូង នៃប្រទេសរុស្ស៊ីវិញ បាននិយាយថា…
-

-

ឆ្នាំ២០២៤ កម្មវិធីជាតិកំចាត់រោគរបេង រក្សាបានអត្រាព្យាបាលជោគជ័យ ៩៦%
(ភ្នំពេញ)៖ ឆ្នាំ២០២៤ កម្មវិធីជាតិកំចាត់រោគរបេង រក្សាបានអត្រាព្យាបាលជោគជ័យ ៩៦% ដែលលើសពីគោលដៅចំណុចប្រចាំឆ្នាំ ដែលកំណត់ ត្រឹមតែ ៩០% ដោយមានជំនួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល អង្គការជាដៃគូ ព្រមទាំងកិច្ចសហប្រតិបត្តិការរបស់មន្ត្រីសុខាភិបាល បំរើការងារនៅមន្ទីរពេទ្យ បង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ជាមួយរបស់សហគមន៍មូលដ្ឋាន ស្ថាប័នសុខាភិបាលពាក់ព័ន្ធ និងស្ថាប័នមិនមែនសុខាភិបាល ។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ក្នុងសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី ២៨ ប្រចាំឆ្នាំ២០២៤ ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារតារាអ៊ែរផត រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។ លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា បានបន្តថា កម្មវិធីជាតិកំចាត់រោគរបេង មាន មណ្ឌលព្យាបាលជំងឺរបេងស៊ាំថ្នាំច្រើនមុខចំនួន ១១ កន្លែងនៅឆ្នាំ២០២៤។ យើងមានសេវា…
-

ក្រុមហ៊ួទី របស់យេម៉ែន ប្តេជ្ញាពង្រីកគោលដៅលើអ៊ីស្រាអែល រហូតដល់សង្រ្គាមហ្កាហ្សា បញ្ចប់
ក្រុមប្រដាប់អាវុធហ៊ួទី របស់ប្រទេសយេម៉ែន បានប្ដេជ្ញាកាលពីថ្ងៃអង្គារ (១៨ មីនា) ថា ពួកគេនឹងពង្រីកគោលដៅវាយប្រហាររបស់ខ្លួនលើដីអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានម៉ោង និងប៉ុន្មានថ្ងៃបន្ទាប់ លុះត្រាតែ “ការឈ្លានពាន” លើតំបន់ហ្កាហ្សា ត្រូវបញ្ឈប់។ អ្នកនាំពាក្យយោធារបស់ក្រុមដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់នេះ ក៏បានបញ្ជាក់ដែរថា ពួកគេបានកំណត់គោលដៅលើមូលដ្ឋានអាកាសក្នុងអ៊ីស្រាអែល ដោយប្រើមីស៊ីលបាលីស្ទិកមួយគ្រាប់។ ក្រុមហ៊ួទី បានបាញ់យានដ្រូន និងមីស៊ីលម្ដងហើយម្តងទៀត ឆ្ពោះទៅកាន់អ៊ីស្រាអែល នៅក្នុងអ្វីដែលខ្លួនបានពិពណ៌នាថាជាសកម្មភាពនៃសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា។ ការបាញ់មីស៊ីលនេះបានធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែល បន្តការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅនានានៅក្នុងតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សជាង ៤០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន នៅក្នុងការវាយលុកដ៏បង្ហូរឈាមបំផុតមួយ ដែលបានបញ្ចប់ភាពស្ងប់ស្ងាត់ជាច្រើនសប្តាហ៍ បន្ទាប់ពីកិច្ចរចរចារដើម្បីធានាបាននូវបទឈប់បាញ់ជាអចិន្ត្រៃយ៍បានជាប់គាំង។ ការវាយប្រហារនេះក៏បានកើតឡើងស្របពេលដែលសហរដ្ឋអាមេរិក បង្កើនការវាយប្រហារលើយេម៉ែន ក្នុងបំណងបញ្ឈប់សកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធមួយនេះ ក្នុងការបៀតបៀន និងរំខានការដឹកជញ្ជូននៅសមុទ្រក្រហម៕
-

BYD បញ្ចេញប្រព័ន្ធសាកភ្លើងថ្មី សាកថ្ម៥នាទី ជិះបានជាង ៤០០គីឡូម៉ែត្រ
បរទេស៖ ក្រុមហ៊ុនឡានអគ្គិសនីចិន BYD គ្រោងនឹងដាក់លក់ឡាន EV សេរ៊ីថ្មី របស់ខ្លួន ជាមួយនឹងការសាកថ្មលឿនខ្លាំង ដូចទៅនឹងរយៈពេលនៃការចាក់សាំង របស់ឡាន ប្រើម៉ាស៊ីនធម្មតា។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្រុមហ៊ុន BYD បង្ហាញព័ត៌មានស្តីពីបច្ចេកវិទ្យាប្រព័ន្ធថ្មចុងក្រោយរបស់ BYD សាកត្រឹម៥នាទី អាចធ្វើដំណើរបានចម្ងាយ250mile ឬ 402km ខ្លាំងជាងបច្ចេកវិទ្យាល្បឿនលឿន (Superchargers) របស់ Tesla ដែលប្រើពេលសាក ១៥នាទី ដើម្បីជិះបាន ២០០mile ឬជាង៣២០km។ ក្រុមហ៊ុនរថយន្តអគ្គិសនីដែលមានប្រវត្តិលក់បានច្រើនជាងគេលើពិភពលោកនេះបញ្ជាក់ថាបច្ចេកវិទ្យាថ្មីនេះបានធ្វើតេស្ត លើរថយន្តសេរីថ្មី ម៉ូឌែល Han L Sedan ហើយក្រុមហ៊ុនគ្រោងនឹងលក់ឡានអគ្គិសនី ឬ EV ជាមួយនឹងបច្ចេកវិទ្យាថ្មីនេះ ជាផ្លូវការ នៅខែក្រោយ។ អំឡុងវេទិកាមួយ នៅក្នុងទីក្រុង Shenzhen កាលពីថ្ងៃចន្ទ ប្រធាន និងជាស្ថាបនិករបស់ BYD លោក Wang Chuanfu…
-
![[UPDATE] នាយករដ្ឋមន្ត្រីអ៊ីស្រាអែលព្រមានក្រុមហាម៉ាសថា ការវាយប្រហារលើហ្កាហ្សាសម្លាប់មនុស្សជាង៤០០នាក់ គ្រាន់តែជាការចាប់ផ្តើមទេ](http://165.232.167.198/wp-content/uploads/2025/03/photo_2025-03-19_08-41-07.jpg)
[UPDATE] នាយករដ្ឋមន្ត្រីអ៊ីស្រាអែលព្រមានក្រុមហាម៉ាសថា ការវាយប្រហារលើហ្កាហ្សាសម្លាប់មនុស្សជាង៤០០នាក់ គ្រាន់តែជាការចាប់ផ្តើមទេ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានកាលពីថ្ងៃអង្គារ១៨មីនា ថា ការវាយប្រហារទាំងយប់ដ៏ធំយ៉ាងសន្ធាប់នៅលើតំបន់ហ្កាហ្សាគឺ “គ្រាន់តែជាការចាប់ផ្តើមទេ” ហើយថាការចរចានាពេលអនាគតជាមួយក្រុមហាម៉ាស “នឹងប្រព្រឹត្តទៅក្រោមភ្នួកភ្លើងសង្គ្រាម” ។ យោងតាមក្រសួងសុខាភិបាលនៅក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាស បានឱ្យដឹងថា ការវាយប្រហារដ៏ធំបំផុតចាប់តាំងពីបទឈប់បាញ់បានចូលជាធរមានក្នុងខែមករាដើមឆ្នាំនេះ បានសម្លាប់មនុស្សជាង ៤០០ នាក់នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប។ លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូមួយកាលពីល្ងាចថ្ងៃអង្គារថា ក្រុមហាម៉ាសបានដឹងពីភាពរឹងមាំនៃអាវុធរបស់យើងរួចហើយក្នុងរយៈពេល២៤ ម៉ោងកន្លងមកនេះ។ ហើយលោកបញ្ជាក់ថា នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ” ។ ការចរចាបានជាប់គាំងអំពីរបៀបបន្តបទឈប់បាញ់ដែលដំណាក់កាលដំបូងបានផុតកំណត់ ដោយអ៊ីស្រាអែល និងក្រុមហាម៉ាស ពុំយល់ស្របលើថាតើត្រូវឆ្ពោះទៅដំណាក់កាលថ្មី ដែលមានបំណងនាំសង្រ្គាមទៅរកទីបញ្ចប់ដោយរបៀបណានោះទេ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយនៅក្នុងសុន្ទរកថារបស់លោកថា “ចាប់ពីពេលនេះតទៅ ការចរចានឹងប្រព្រឹត្តទៅក្រោមការបាញ់ប្រហារប៉ុណ្ណោះ” មុនពេលបន្ថែមថា “សម្ពាធយោធាគឺចាំបាច់សម្រាប់ការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត៕
-

ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ៖ ទប់ស្កាត់ភាពស៊ាំនៃឱសថប្រឆាំងនឹងមេរោគ ទាមទារនូវយន្តការរួមគ្នា ផ្តើមចេញពីយើងម្នាក់ៗ ទាំងអ្នកជំងឺ និងគ្រូពេទ្យ
(ភ្នំពេញ)៖ ការប្រើប្រាស់ Machine Learning បញ្ញាសិប្បនិម្មិត (AI) និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងភាពស៊ាំ នៃឱសថប្រឆាំងមេរោគ ដែលពិភពលោក ហៅថាជា Silent pandemic វាអាចបណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិតអ្នកជំងឺជាច្រើន និងធ្វើឱ្យមានការចំណាយ ក្នុងការព្យាបាលមានកម្រិតកាន់តែខ្ពស់នៅទូទាំងពិភពលោក។ ការទប់ស្កាត់ភាពស៊ាំនៃឱសថប្រឆាំងនឹងមេរោគនេះ ទាមទារនូវយន្តការរួមគ្នា ដែលត្រូវផ្តើមចេញពីយើងម្នាក់ៗ រួមមានទាំងអ្នកជំងឺ ទាំងគ្រូពេទ្យ ត្រូវមានការយល់ដឹង អំពីភាពស៊ាំនៃឱសថប្រឆាំងមេរោគ និងការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានសមស្រប និងត្រឹមត្រូវ។ នេះបើតាមឱ្យដឹងពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹក ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសបើកសិក្ខាសាលាស្តីពី «ការប្រើប្រាស់ និងផល ប្រយាជន៍ នៃ Machine Learning តាមរយៈបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យសុខាភិបាល» និងផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវនៃគម្រោង «ការចូលរួមកាត់បន្ថយភាពស៊ាំ នៃឱសថប្រឆាំងមេរោគដោយប្រើប្រាស់ Machine Learning តាមរយៈបញ្ញាសិប្បនិម្មិត (AI)» ។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម…
-

ស្ថានីយបូមទឹកលូ៥ សម្រេចការសាងសង់បាន ៧៥% ហើយ គ្រោងនឹងបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ
(ភ្នំពេញ)៖ ស្ថានីយបូមទឹកលូ៥ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញគម្រោងទាំងមូល គិតត្រឹមថ្ងៃទី១៧ ខែមិនា ២០២៥ សម្រេចការងារសាងសង់បាន ៧៥% នៃគម្រោង ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។ ការសាងសង់ស្ថានីយបូមទឹកលូ៥ មានបំពាក់បន្ថែមម៉ូទ័របូមទឹកខ្នាតធំ ទំហំមុខកាត់ ១.៥ម៉ែត្រចំនួន ២គ្រឿង និងទំហំមុខកាត់ ១ម៉ែត្រ ចំនួន១គ្រឿង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង ១វិនាទី នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ នេះបើយោងតាមការឱ្យដឹង ពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ១៨មិនា ឆ្នាំ២០២៥ ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ៖ ស្ថានីយ៍បូមទឹកនេះ នឹងកាត់បន្ថយការជន់លិចដោយទឹកភ្លៀងនៅតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ។ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា គម្រោងសាងសង់ស្ថានីយបូមទឹកលូ៥ បានចាប់ផ្តើមបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤…
-

រុស្ស៊ីគំរាមផ្ទុះសង្គ្រាម បើសិនណាតូរឹងទទឹងដាក់ពង្រាយកងកម្លាំងសន្តិភាពនៅអ៊ុយក្រែន
មូស្គូ ៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានគំរាមផ្ទុះសង្គ្រាមជាមួយអង្គការណាតូ ប្រសិនបើបណ្តាប្រទេសក្នុងប្លុកអឺរ៉ុប នៅតែរឹងទទឹងប្រកាន់ខ្ជាប់ផែនការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពទៅកាន់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន DPA។ លោក Medvedev ដែលបច្ចុប្បន្នកាន់តំណែងអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានបង្ហោះសារនៅលើវេទិកា X ដោយចំអកដាក់ប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ថា “កំពុងលេងសើចនឹងសង្គ្រាម”។ លោក Medvedev បានគូសបញ្ជាក់ថា ដូចដែលបានប្រាប់ពួកគេរួចមកហើយថា កងកម្លាំងរក្សាសន្តិភាពត្រូវតែមកពីរដ្ឋមិនមែនសមាជិកអង្គការណាតូ ហើយអ្នកដែលនៅតែចចេសចង់ផ្តល់ជំនួយយោធាដល់របបដឹកនាំទីក្រុងកៀវ គឺប្រៀបដូចជាកំពុងនាំសង្គ្រាមដល់ណាតូ និងជាការប្រមាថចំពោះផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។ ការព្រមានធ្ងន់ៗរបស់លោក Medvedev កើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីអង់គ្លេស Starmer បានស្នើឱ្យប្រទេសជាច្រើនស្ម័គ្រចិត្តចូលរួមផ្តល់កងកម្លាំងរក្សាសន្តិភាពនៅអ៊ុយក្រែន ក្នុងករណីដែលកិច្ចព្រមព្រៀងសន្តិភាព ត្រូវសម្រេចបានជាមួយរុស្ស៉ី។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតរ៉យទ័រ។ អ្នកនាំពាក្យរបស់លោក Starmer បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រទេសសរុបច្រើនជាង៣០ ត្រូវបានរំពឹងថា នឹងចូលរួមក្នុងផែនការនេះ ហើយថា សមត្ថភាពចូលរួមចំណែកពីប្រទេសនីមួយៗ នឹងខុសៗគ្នា ប៉ុន្តែវានឹងជាកងកម្លាំងធំមួយ…