Category: ព័ត៌មានជាតិ
-

ហាម៉ាស់ផ្តើមផ្លោងគ្រាប់សងសឹកនឹងអ៊ីស្រាអែល
បរទេស៖ ដោយសារតែទ្រាំលែងបាន ក្រុម Hamas បានផ្លោងគ្រាប់ តបតវិញ ជាលើកដំបូង ក្រោយអ៊ីស្រាអែលវាយសង្គ្រុប ទាំងបាញ់ពីលើអាកាស និងរថក្រោះចូលលុកលុយតាមជើងគោក ស្លាប់មនុស្ស ៥០០នាក់។ ក្រុមហាម៉ាស់ បាននិយាយថា ខ្លួនបានបាញ់គ្រាប់រ៉ុក្កែត ទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្មអ៊ីស្រាអែល ស្ថិតក្នុងទីក្រុង Tel Aviv កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការឆ្លើយតបផ្នែកយោធា លើកដំបូងរបស់ខ្លួន ចំពោះការកើនឡើងចំនួនស្លាប់ជនស៊ីវិល ដោយសារតែការបន្តប្រតិបត្តិការផ្លូវអាកាស និងជើងគោកឡើងវិញ របស់អ៊ីស្រាអែល នៅហ្គាហ្សា។ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ Gaza បាននិយាយថា មនុស្សចំនួន ៥០៤ នាក់ត្រូវបានសម្លាប់ រហូតមកដល់ពេលនេះ នៅក្នុងការវាយលុក របស់អ៊ីស្រាអែល រួមទាំង កុមារជាង ១៩០នាក់ផងដែរ។ កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ ដែលជាកងពលតូច Ezzedine al-Qassam បាននិយាយថា ខ្លួនបានបាញ់រ៉ុក្កែត ទៅកាន់ទីក្រុង Tel Aviv ដើម្បីឆ្លើយតបទៅនឹង “ការសម្លាប់រង្គាល” របស់អ៊ីស្រាអែល លើជនស៊ីវិល នៅតំបន់ Gaza ។…
-

ទីបំផុត! Trump ស៊ីញ៉េរំលាយក្រសួងអប់រំអាមេរិក
បរទេស ៖ តាមការគ្រោងទុក ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើបទបញ្ជាមួយ រំលាយក្រសួងអប់រំ បញ្ចប់គោលដៅរាប់ទសវត្សរ៍នៃសិទ្ធិរបស់អាមេរិក ដែលឱ្យរដ្ឋនីមួយៗដំណើរការសាលារៀនដោយឥតគិតថ្លៃ ផ្តល់ជូនពីរដ្ឋាភិបាលសហព័ន្ធ។ ហ៊ុព័ទ្ធដោយសិស្សសាលា កំពុងអង្គុយនៅតុ ដែលរៀបចំឡើង នៅក្នុងបន្ទប់ នៃសេតវិមាន លោក Trump បានញញឹម ខណៈពេលកំពុងកាន់ក្រដាសបទបញ្ជា បន្ទាប់ពីចុះហត្ថលេខា រួចរាល់ នៅក្នុងពិធី នាពេលនោះ។ លោក Trump បាននិយាយថា បទបញ្ជានេះនឹង «ចាប់ផ្តើមលុបបំបាត់នាយកដ្ឋានអប់រំ សហព័ន្ធ ម្តងហើយម្តងទៀត»។ លោក Trump បាននិយាយថា «យើងនឹងបិទវា ហើយបិទវាឱ្យលឿន តាមដែលអាចធ្វើទៅបាន…យើងនឹងប្រគល់ការអប់រំត្រឡប់ទៅរដ្ឋនីមួយៗ គ្រប់គ្រងជាកម្មសិទ្ធិ វិញ»។ យ៉ាងណាមិញ ក្រសួងអប់រំរដ្ឋាភិបាលសហព័ន្ធ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ មិនអាចបិទ ដោយគ្មានការយល់ព្រម ពីសភានោះទេ ប៉ុន្តែ បទបញ្ជារបស់លោក Trump ទំនងជាមានអំណាច តាមរយៈការបង្អត់ថវិកា និង ព្យួរការងារបុគ្គលិក។ អ្នកប្រជាធិបតេយ្យ…
-

ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Tan Sri Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន Capital A Group (AirAsia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ។ នៅក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិ បានសម្តែងសេចក្តីសោមនស្សរីករាយ និងមានមោទនភាព ដែលក្រុមហ៊ុន AirAsia បានវិនិយោគនៅកម្ពុជា ដោយបានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដ៏មានសក្តានុពលសម្រាប់ការវិនិយោគលើវិស័យអាកាសចរណ៍។ លោកនាយកប្រតិបត្តិជឿជាក់ថា តាមរយៈការសាងសង់អាកាសយានដ្ឋានចំនួនបី នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ចំនួនអ្នកធ្វើដំណើរ និង ភ្ញៀវទេសចរ មកកាន់កម្ពុជានឹងកើនឡើងជាលំដាប់ នាពេលខាងមុខ។ ទន្ទឹមនោះ, លោកនាយកប្រតិបត្តិ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការតភ្ជាប់អ្នកដំណើរ និងភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានអបអរសាទរចំពោះការរីកចម្រើន និងភាពជោគជ័យរបស់ក្រុមហ៊ុន AirAsia នៅកម្ពុជា និងបានបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុន AirAsia…
-

មហាសេដ្ឋី Elon Musk អះអាងថា មានការឃុបឃិត ដើម្បីសម្លាប់លោក
បរទេស៖ មហាសេដ្ឋី Elon Musk បានចោទថា សកម្មជនឆ្វេងនិយម កំពុងឃុបឃិតគ្នាសម្លាប់លោក និងធ្វើឱ្យក្រុមហ៊ុន Tesla ខូចខាត ដើម្បីបញ្ឈប់កិច្ចខិតខំប្រឹងប្រែង របស់លោកក្នុង ការកាត់បន្ថយការខ្ជះខ្ជាយ និងអំពើពុករលួយ របស់សហព័ន្ធអាមេរិក ។ ការវាយប្រហារដោយហឹង្សា ជាបន្តបន្ទាប់បានផ្តោត ទៅលើរថយន្ត Tesla និងអ្នកចែកចាយ នាពេលថ្មីៗនេះ ដោយប្រើប្រាស់ការបំផ្លិចបំផ្លាញ និងការដុតបំផ្លាញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ បច្ចុប្បន្នមានតួនាទីជាទីប្រឹក្សា របស់ប្រធានាធិបតីអាមេរិក Donald Trump ហើយបានត្រួតពិនិត្យលើការ កាត់បន្ថយថវិកាសំខាន់ៗ និងការកាត់បន្ថយ កម្លាំងពលកម្មរបស់សហព័ន្ធ រួមទាំងការងារដែលធ្វើឡើង តាមរយៈក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលទើបបង្កើតថ្មី ។ ក្រុមអ្នករិះគន់បានចោទលោក Elon Musk ពីការជំរុញឱ្យមានការដាក់ទណ្ឌកម្មយ៉ាងខ្លាំង ខណៈដែលអ្នកគាំទ្រ បានអះអាងថា ការផ្លាស់ប្តូរនេះគឺចាំបាច់ ដើម្បីទប់ស្កាត់ការខ្ជះខ្ជាយ របស់រដ្ឋាភិបាលអាមេរិក។ ផ្ទាំងពាណិជ្ជកម្ម ប្រតិកម្មប្រឆាំងនឹងសកម្មភាពរបស់លោក…
-

ប្រមុខរដ្ឋស្ដីទី អញ្ជើញបំពាក់ ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយជូន សម្ដេចពិជ័យសេនា ទៀបាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់ ឋានន្តរសក្តិថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទជូន សម្ដេចពិជ័យសេនា ទៀបាញ់ និង សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ។ ផ្ទាំងពាណិជ្ជកម្ម TAG:សម្តេចតេជោ
-

វិមានក្រមឡាំង ៖ លោក Putin និងលោក Trump មានជំនឿចិត្តលើគ្នា ទៅវិញទៅមកចំពោះអ្វីដែលបានពិភាក្សា
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាល ពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump គឺមានភាពជឿជាក់គ្នាទៅវិញទៅមក។ ក្នុងអំឡុងពេល នៃការហៅទូរស័ព្ទ ដែលមានរយៈពេលជាងពីរម៉ោង ប្រមុខរដ្ឋទាំងពីរបានពិភាក្សាគ្នា អំពីដំណោះ ស្រាយនៃជម្លោះអ៊ុយក្រែន ដោយលោក Putin បានឆ្លើយតបជាវិជ្ជមាន ចំពោះបទឈប់បាញ់ រយៈពេល៣០ថ្ងៃ ដែលបានស្នើឡើងដោយលោក Trump។ មិនត្រឹមតែប៉ុណ្ណោះលោក Putinនឹងយល់ព្រមបញ្ឈប់ការ វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល របស់ប្រទេស ជាជំហានដំបូង ក្នុងទិសដៅនោះហើយ លើសពីនោះ ប្រធានាធិបតីរុស្ស៊ី និងអាមេរិក តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នាអំពីស្ថាន ភាពនៅមជ្ឈិមបូព៌ាផងដែរ។ ផ្ទាំងពាណិជ្ជកម្ម ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី កាលពីថ្ងៃពុធ លោក Peskov បាននិយាយថា ៖ខ្ញុំអាចនិយាយដោយ មានទំនុកចិត្តខ្ពស់ថា ប្រធានាធិបតីPutin និងលោក…
-

លោក Zelensky នឹងធ្វើសេចក្តីថ្លែងការណ៍ អំពីការសន្យាថ្មី សម្រាប់ជ័យជំនះ របស់អ៊ុយក្រែន
បរទេស៖យោងតាមការចេញផ្សាយ របស់ RT លោក Vladimir Zelensky របស់អ៊ុយក្រែនកាលពីថ្ងៃពុធ បានរំលឹកឡើងវិញ នូវការសន្យារបស់លោកក្នុងការ សម្រេចបាននូវជ័យជម្នះលើប្រទេសរុស្ស៊ី ខណៈដែលលោកបាននិយាយទូរស័ព្ទ នាពេលខាងមុខជាមួយប្រធានាធិបតី អាមេរិក Donald Trump ។ លោកZelensky បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងសន្និសីទកាសែតមួយ ជាមួយប្រធានាធិបតីហ្វាំងឡង់ Alexander Stubb ក្នុងអំឡុងពេល ដែលគាត់បានសម្តែងក្តីសង្ឃឹមថា លោក Trump នឹងសង្ខេបប្រាប់គាត់នៅ ក្នុងកិច្ចពិភាក្សានាថ្ងៃអង្គារ ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។ លោក Zelensky បានថ្លែងបែបនេះថា៖ថ្ងៃនេះខ្ញុំនឹង ទាក់ទងជាមួយប្រធានាធិបតី Trump យើងនឹងពិភាក្សា លម្អិតជាមួយគាត់ ថ្ងៃនេះខ្ញុំកំពុងគិតអំពីព័ត៌មាន លម្អិតនៃជំហានបន្ទាប់ ហើយខ្ញុំគិតថាខ្ញុំនឹងឮពីគាត់ នូវព័ត៌មានលម្អិតនៃការសន្ទនារបស់គាត់ជាមួយPutin។ ផ្ទាំងពាណិជ្ជកម្ម ការសន្ទនារវាងលោកPutin និងលោក Trump មានរយៈពេល២ម៉ោងកន្លះ ក្នុងអំឡុងពេល ដែលប្រធានាធិបតី ផ្តោតលើវិបត្តិអ៊ុយក្រែន និងវិធីដើម្បីដោះស្រាយជាប្រធានបទ។ គួរឲ្យដឹងដែរថាបើយោងតាមក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា លោក…
-

ធនាគារអភិវឌ្ឍន៍អាស៊ី( ADB) នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ាសាតូ កាន់ដា (MASATO KANDA) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធាន ADB បានគូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដ៏មានសារៈសំខាន់ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាង ADB និងកម្ពុជា បានរីកចម្រើនជាលំដាប់។ ឯកឧត្តមប្រធាន ADB ក៏បានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាង ADB និងកម្ពុជា នឹងបន្តរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានោះ, ឯកឧត្តមប្រធាន ADB ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១ របស់ឯកឧត្តម មកកាន់កម្ពុជា នាឱកាសនេះ ឯកឧត្តម និង គណៈប្រតិភូ បានអញ្ជើញបំពេញទស្សនកិច្ចនៅខេត្តកែប ដើម្បីស្វែងយល់អំពីគម្រោងនៃ…
-

ព្រឹកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានឱ្យដឹងថា វិទ្យាល័យ ហ៊ុន សែន សេរីភាព ស្ថិតនៅក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅលើផ្ទៃដីសរុបប្រមាណ ១៩.១៤៤ម៉ែត្រការ៉េ។ សាលារៀនមានកំណើតតាំងពីឆ្នាំ១៩៨០ មានឈ្មោះថា “សាលាសិក្សាកម្រិត២ទីរួមខេត្ត” បង្កើតនៅក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយធ្លាប់បានប្រជាជនដាក់ឈ្មោះថា “សាលាលិចទឹក” ព្រោះស្ថិតនៅលើដីទំនាបដែលមានតែអគារទ្រុឌទ្រោម។ សាលារៀននេះបានប្តូរពីអនុវិទ្យាល័យទៅជាវិទ្យាល័យនៅឆ្នាំសិក្សា២០០៤-២០០៥ ដែលមាន ឈ្មោះថា វិទ្យាល័យ “ហ៊ុន សែន សេរីភាព” ក្រោមការដឹកនាំរបស់ លោក ហ៊ុយ សុខា…
-
