Category: ព័ត៌មានជាតិ​

  • យន្តហោះចម្បាំងអ៊ីស្រាអែល២០គ្រឿងវាយសង្គ្រុបទៅលើ Gaza

    យន្តហោះចម្បាំងអ៊ីស្រាអែល២០គ្រឿងវាយសង្គ្រុបទៅលើ Gaza

    បរទេស៖ ក្រោយទទួលបានភ្លើងខៀវពីសហរដ្ឋអាមេរិក យន្តហោះចម្បាំងជាង២០គ្រឿងរបស់ប្រទេសអ៊ីស្រាអែលបានហោះទៅវាយសង្គ្រុប លើតំបន់ ហ្គាហ្សា ស្លាប់មនុស្សអស់ ជាង៣០០នាក់ កាលពីយប់ថ្ងៃចន្ទ។ យោងតាមទីភ្នាក់ងារព័ត៌មាន BBC បានចុះផ្សាយថា សាក្ស៊ីបានឃើញយន្តហោះចម្បាំងរបស់អ៊ីស្រាអែលទាំងនោះ ហោះពីលើអាកាស មុនពេលចាប់ផ្តើមវាយលុកយ៉ាងចាស់ដៃទៅលើទីក្រុងចំនួនបី របស់តំបន់ហ្គាហ្សា ស្ទ្រីប គឺ ទីក្រុង Gaza City , Rafah និង ទីក្រុង Khan Younis។ មន្ត្រីនាំពាក្យសេតវិមានម្នាក់ បានប្រាប់ Fox News ថា មុនពេលបើកការវាយប្រហារនេះ អ៊ីស្រាអែលបានរាយការណ៍ជាមុន ដល់រដ្ឋបាល របស់លោកប្រធានាធិបតី Donald Trump។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញសេចក្តីថ្លែងការណ៍ថា ការវាយប្រហារនេះបានកើតឡើង ក្រោយពេលដែលហាម៉ាស់ បដិសេធសំណើដោះលែងចំណាប់ខ្លាំង តាមបំណង របស់ប្រេសិតពិសេស របស់ប្រធានាធិបតី Trump គឺលោក Steve Witkoff ។ យ៉ាងណាមិញ ហាម៉ាស់…

  • អាមេរិកឲ្យអ៊ីរ៉ង់ទទួលខុសត្រូវរាល់ការវាយប្រហាររបស់ហ៊ូធី

    អាមេរិកឲ្យអ៊ីរ៉ង់ទទួលខុសត្រូវរាល់ការវាយប្រហាររបស់ហ៊ូធី

    បរទេស ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយថា ប្រទេសអ៊ីរ៉ង់ “នឹងទទួលខុសត្រូវ” ចំពោះការវាយប្រហារទាំងឡាយណា បង្កឡើងដោយក្រុមឧទ្ទាម ហ៊ូធី។ ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងឲ្យអ៊ីរ៉ង់ ទទួលខុសត្រូវដោយផ្ទាល់ចំពោះការវាយប្រហារណាមួយ នាពេលអនាគត របស់ពួកឧទ្ទាមហ៊ូធី។ ការលើកឡើងនេះ បានកើតឡើង ខណៈដែលគេជឿថា ក្រុមប្រដាប់អាវុធ នៅប្រទេសយ៉េមែននេះ គាំទ្រដោយអ៊ីរ៉ង់ ហើយបានកំណត់គោលដៅ វាយប្រហារ លើនាវាអាមេរិក និងនាវាបរទេស ជាច្រើន នៅក្នុងសមុទ្រក្រហម។ លោក Trump បានបង្ហោះ នៅលើវេទិកាសង្គម Truth Social របស់លោកថា « រាល់ការបាញ់ប្រហារដោយក្រុម Houthis គឺជាការដឹកនាំរបស់អ៊ីរ៉ង់ ហើយ អ៊ីរ៉ង់ នឹងត្រូវទទួលខុសត្រូវ ហើយក៏ចាំទទួលរងនូវផលវិបាក វិញដែរ»។ ការរុញឲ្យអ៊ីរីង់ទទួលខុសត្រូវនេះ បានកើតឡើង ក្រោយអាមេរិកបើកការវាយប្រហារយ៉ាងចាស់ដៃ លើពួកហ៊ូធី នៅយ៉េម៉ែន កាលពីចុងសប្តាហ៍ តែក្រុមនេះបានអះអាងថា បានបាញ់នាវាអាមេរិកវិញ…

  • ចិនជំរុញអាមេរិក និង ក្រុមហ៊ូទី ចរចាបន្ថយភាពតានតឹងនៅសមុទ្រក្រហម

    ចិនជំរុញអាមេរិក និង ក្រុមហ៊ូទី ចរចាបន្ថយភាពតានតឹងនៅសមុទ្រក្រហម

    ប៉េកាំង ៖ ប្រទេសចិន នៅថ្ងៃចន្ទ បានអំពាវនាវឱ្យមានការចរចា និងកាត់បន្ថយភាពតានតឹងនៅសមុទ្រក្រហម បន្ទាប់ពីក្រុមឧទ្ទាមហ៊ូទីបានវាយប្រហារពីរលើកសងសឹកនាវាផ្ទុកយន្តហោះអាមេរិកក្នុងរយៈពេល ២៤ម៉ោង។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់សន្និសីទកាសែតថា ចិនប្រឆាំងរាល់សកម្មភាពទាំងឡាយណា ដែលធ្វើឱ្យស្ថានការណ៍នៅសមុទ្រក្រហមកើនឡើងកម្តៅ។ លោកស្រី Mao បាននិយាយយ៉ាងដូច្នេះថា ហេតុផលនៅពីក្រោយស្ថានការណ៍តានតឹងនៅសមុទ្រក្រហម និងបញ្ហានៅយេម៉ែន គឺស្មុគស្មាញ ហើយគួរតែត្រូវបានដោះស្រាយយ៉ាងត្រឹមត្រូវតាមរយៈការសន្ទនា និងការចរចាដោយសន្តិវិធី។ បើតាមការអះអាងរបស់ក្រុមឧទ្ទាមហ៊ូទី ការវាយប្រហាររបស់ពួកគេ គឺជាការសងសឹកចំពោះការវាយប្រហារដ៏សាហាវរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។ ចំណែកសហរដ្ឋអាមេរិកបានប្តេជ្ញាបន្តវាយប្រហារប្រឆាំងយេម៉ែន រហូតទាល់តែពួកឧទ្ទាមហ៊ូទីឈប់វាយប្រហារលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម ដោយលោកប្រធានាធិបតី ត្រាំ បានព្រមានថា គាត់នឹងប្រើកម្លាំងដ៏សាហាវលើសលប់៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • រុស្ស៊ីទាមទារការធានាធំៗចំនួនពីរ ក្នុងសន្ធិសញ្ញាសន្តិភាពជាមួយអ៊ុយក្រែន

    រុស្ស៊ីទាមទារការធានាធំៗចំនួនពីរ ក្នុងសន្ធិសញ្ញាសន្តិភាពជាមួយអ៊ុយក្រែន

    មូស្គូ ៖ រុស្ស៊ីបានទាមទារការធានាដ៏រឹងមាំធំៗចំនួនពីរ មុនពេលឈានដល់បទឈប់បាញ់ ឬសន្ធិសញ្ញាសន្តិភាព ក្នុងនោះ ទី១. អ៊ុយក្រែនត្រូវរក្សាអព្យាក្រឹតភាព ឬការមិនចូលបក្សសម្ព័ន្ធជាមួយប្រទេសដទៃ និងទី២. អង្គការ NATO មិនត្រូវទទួលយកអ៊ុយក្រែនជាសមាជិកដាច់ខាត។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Izvestia កាលពីថ្ងៃចន្ទថា សន្ធិសញ្ញាសន្តិភាពយូរអង្វែងណាមួយ ស្តីពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ត្រូវតែបំពេញតាមការទាមទាររបស់រុស្ស៊ី។ លោក Grushko បន្ថែមថា រុស្ស៊ីក៏ទាមទារមិនឲ្យមានការមិនដាក់ពង្រាយអ្នកសង្កេតការណ៍ណាតូទៅកាន់អ៊ុយក្រែនផងដែរ ប៉ុន្តែលោកថា ការដាក់ពង្រាយអ្នកសង្កេតការណ៍ដែលគ្មានអាវុធក្រោយជម្លោះ នឹងអាចពិភាក្សាបាន លុះត្រាតែកិច្ចព្រមព្រៀងសន្តិភាពត្រូវបានសម្រេចជាមុនសិន។ ការអះអាងបែបនេះរបស់លោក Grushko កើតឡើងបន្ទាប់ពីអង់គ្លេស និងបារាំង និយាយថា ពួកគេមានឆន្ទៈក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ដើម្បីត្រួតពិនិត្យបទឈប់បាញ់ណាមួយនៅក្នុងអ៊ុយក្រែន។ ហើយអូស្ត្រាលីក៏បើកចំហចំពោះសំណើផងដែរ៕ ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

  • លោក Trump ថា ជំហានដំបូងជាច្រើនត្រូវបានយល់ព្រម មុនការសន្ទនាទូរស័ព្ទជាមួយលោក Putin

    លោក Trump ថា ជំហានដំបូងជាច្រើនត្រូវបានយល់ព្រម មុនការសន្ទនាទូរស័ព្ទជាមួយលោក Putin

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា លោក និង មេដឹកនាំរុស្ស៊ី លោក Vladimir Putin បានយល់ស្របលើជំហានដំបូងជាច្រើន នៃកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន នៅមុនការសន្ទនាតាមទូរស័ព្ទដែលគ្រប់គ្នាបានរំពឹងទុក។ ផ្អែកតាមសេចក្តីរាយការណ៍របស់កាសែតរ៉យទ័រ វិមានក្រឹមឡាំងក៏បានទទួលស្គាល់អំពីការសន្ទនាតាមទូរស័ព្ទរវាងលោក Putin និង លោក Trump នៅថ្ងៃអង្គារនេះ ដែលនឹងផ្តោតសំខាន់លើរោងចក្រថាមពល និងរឿងទឹកដីអ៊ុយក្រែន។ លោក Trump បានបង្ហោះសារនៅលើវេទិកា Truth Social ថា លោកនឹងនិយាយជាមួយលោក Putin នៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ដោយលោកបានបន្ថែមថា នៅមានកិច្ចព្រមព្រៀងសេសសល់ជាច្រើនទៀតដែលត្រូវធ្វើ។ មេដឹកនាំអាមេរិករូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា រៀងរាល់សប្តាហ៍ ទាហានទាំងសងខាងប្រហែល ២.៥០០ នាក់ត្រូវបានសម្លាប់ ដូច្នេះហើយវាត្រូវតែបញ្ចប់នៅពេលនេះ។ ខ្ញុំទន្ទឹងរង់ចាំយ៉ាងអន្ទះសារចំពោះការនិយាយទូរស័ព្ទជាមួយលោកប្រធានាធិបតី Putin។ លោកប្រធានាធិបតី Trump បានប្រាប់អ្នកកាសែតនាពេលថ្មីៗនេះថា យើងកំពុងរង់ចាំមើល ថាតើយើងអាចបង្កើតកិច្ចព្រមព្រៀងសន្តិភាព ឬក៏បទឈប់បាញ់ និងសន្តិភាពបានទេ ហើយខ្ញុំគិតថា យើងនឹងអាចធ្វើវាបាន។ ដោយឡែក…

  • មន្ត្រីលោក Trump ប្តេជ្ញាបន្តប្រយុទ្ធ ទាល់តែក្រុមហ៊ូទីឈប់បាញ់កប៉ាល់ទំនិញ

    មន្ត្រីលោក Trump ប្តេជ្ញាបន្តប្រយុទ្ធ ទាល់តែក្រុមហ៊ូទីឈប់បាញ់កប៉ាល់ទំនិញ

    វ៉ាស៊ីនតោន ៖ មន្ត្រីនៃរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យបានប្តេជ្ញាបន្តប្រយុទ្ធនៅយេម៉ែន រហូតដល់ក្រុមហ៊ូទីប្តូរចិត្តឈប់វាយប្រហារកប៉ាល់ដឹកទំនិញឆ្លងកាត់សមុទ្រក្រហម។ បើតាមសេតវិមាន កងកម្លាំងអាមេរិក កាលពីថ្ងៃសៅរ៍ បានបើកការវាយប្រហារលើកដំបូងប្រឆាំងនឹងក្រុមឧទ្ទាម ហើយជាលទ្ធផលនោះ មេដឹកនាំក្រុមហ៊ូទីជាច្រើននាក់ត្រូវបានសម្លាប់។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Michael Waltz បានប្រាប់ ABC News ថា សហរដ្ឋអាមេរិកនឹងមិនត្រឹមតែទទួលខុសត្រូវលើក្រុមហ៊ូទីប៉ុណ្ណោះ ទេ ប៉ុន្តែយើងក៏នឹងធ្វើឲ្យអ៊ីរ៉ង់ ដែលជាខ្នងបង្អែករបស់ពួកគេទទួលខុសត្រូវផងដែរ។ ក្រសួងសុខាភិបាលរបស់ក្រុមឧទ្ទាមយេម៉ែន បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់អាមេរិក បាន សម្លាប់មនុស្សយ៉ាងតិច ៣១នាក់ និង របួស ១០១នាក់។ ក្រុមហ៊ូទីបានវាយប្រហារដោយដ្រូន និងមីស៊ីលលើកប៉ាល់ដឹកទំនិញនានា ដែលឆ្លងកាត់សមុទ្រក្រហម និងឈូងសមុទ្រ Aden ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ បើតាមមន្ទីរបញ្ចកោណ នាវាចម្បាំងអាមេរិកបានរងការវាយប្រហាររបស់ក្រុមហ៊ូទីចំនួន ១៧៤លើក និងកប៉ាល់ពាណិជ្ជកម្មចំនួន ១៤៥លើក ចាប់តាំងពីឆ្នាំ ២០២៣មក នាំឲ្យរំខានដល់ផ្លូវសមុទ្រដ៏សំខាន់ដែលជាធម្មតារ៉ាប់រងប្រហែល ១២%នៃចរាចរដឹកជញ្ជូនពិភពលោក៕ ប្រភព ៖…

  • តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ខេត្តក្រចេះ ត្រូវបាន ចុះបញ្ជីដីរដ្ឋ

    តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ខេត្តក្រចេះ ត្រូវបាន ចុះបញ្ជីដីរដ្ឋ

    (ភ្នំពេញ)៖ តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ស្ថិតក្នុង ខេត្តក្រចេះ មានទំហំ ២១ ៩៦៦.៥១ ហិកតា ត្រូវ​បាន​ចុះបញ្ជីជាដីរដ្ឋ។ នេះបើយោងតាមប្រភពព័ត៌មានពី​បណ្តាញ​សង្គមតេលេក្រាមផ្លូវការក្រសួងរៀបចំដែនដី នា​ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់​កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមា​នការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់​ជាធរមាន៕ ដោយ ៖ ម៉ាដេប៉ូ ជិន ម៉ាដេប៉ូ ជិន ម៉ាដេប៉ូ

  • សម្ដេចធិបតី កោតសរសើរដល់សាលារាជធានីភ្នំពេញ ក៏ដូចជា​គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដែលសហការគ្នាល្អ រៀបចំផ្លូវថ្មើរ​ជើង (Walk Street) បានល្អប្រសើរ

    សម្ដេចធិបតី កោតសរសើរដល់សាលារាជធានីភ្នំពេញ ក៏ដូចជា​គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដែលសហការគ្នាល្អ រៀបចំផ្លូវថ្មើរ​ជើង (Walk Street) បានល្អប្រសើរ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដល់សាលារាជធានីភ្នំពេញ ក៏ដូចជា គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដែលសហការគ្នាល្អ រៀបចំផ្លូវថ្មើរជើង (Walk Street) បានល្អប្រសើរ ។ តាមរយៈបណ្ដាញមសង្គមតេលេក្រាម នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ សម្ដេចធិបតី បានលើកឡើងថា ផ្លូវថ្មើរជើង (Walk Street) នាចុងសប្តាហ៍ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ នៅរាជធានីភ្នំពេញ ។ សម្ដេចធិបតី សូមកោតសរសើរដល់សាលារាជធានីភ្នំពេញ ក៏ដូចជាគ្រប់ស្ថាប័ននិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាល្អក្នុងការរៀបចំផ្លូវថ្មើរជើង (Walk Street) បានល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវ​ទេសចរណ៍ ដើរកំសាន្តនៅចុងសប្តាហ៍ប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ ។ សូមជម្រាបថា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាន និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅ ក្នុងរាជធានីភ្នំពេញ ។ ពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ រដ្ឋបាលរាជធានីភ្នំពេញ តែងរៀបចំមានការសម្ដែងសិល្បៈបុរាណ…

  • ហ៊ូធីវាយប្រហារនាវា អាមេរិកសងសឹកនឹងត្រាំ

    ហ៊ូធីវាយប្រហារនាវា អាមេរិកសងសឹកនឹងត្រាំ

    បរទេស ៖ ក្រុមឧទ្ទាម Huthis នៅប្រទេសយេម៉ែន បាននិយាយថា ក្រុមរបស់ខ្លួនទើបបានវាយប្រហារនាវាផ្ទុកយន្តហោះអាមេរិក នៅក្នុងសមុទ្រក្រហម។ អ្នកនាំពាក្យយោធា នៃក្រុមឧទ្ទាមហ៊ូធី លោក Yahya Saree បាននិយាយថា ក្រុមនេះបានអនុវត្តប្រតិបត្តិការយោធាពិសេសមួយ សំដៅលើនាវាផ្ទុកយន្តហោះអាមេរិក USS Harry Truman និងនាវាចម្បាំង នៅភាគខាងជើង សមុទ្រក្រហម ជាមួយនឹងមីស៊ីលផ្លោង និង មីស៊ីល Cruise ចំនួន ១៨ ឆុត និង យន្តហោះគ្មានមនុស្សបើក។ ការប្រកាសនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាស ទៅលើទីក្រុងជាច្រើន របស់ប្រទេសយេម៉ែន តាមបទបញ្ជា របស់លោកប្រធានាធិបតីអាមេរិក Donald Trump។ ការវាយប្រហារយ៉ាងចាស់ដៃ នាពេលនោះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១នាក់ និងរបួស ១០១នាក់ នេះបើយោងតាមក្រសួងសុខាភិបាលនៃក្រុមហ៊ូធី។ ពួក Houthi ដែលមានអ៊ីរ៉ង់ នៅពីក្រោយ បានវាយប្រហារលើនាវាដឹកជញ្ជូនតាមសមុទ្រ ដើម្បីគាំទ្រប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ជាង១ឆ្នាំមកនេះ។ ពួកគេបានផ្អាកមួយរយៈពេល…

  • រដ្ឋបាលលោក Trmup បញ្ជូនក្មេងទំនើងជាង ២០០នាក់ទៅដាក់គុកដ៏ធំនៅអែលសាវ៉ាឌ័រ

    រដ្ឋបាលលោក Trmup បញ្ជូនក្មេងទំនើងជាង ២០០នាក់ទៅដាក់គុកដ៏ធំនៅអែលសាវ៉ាឌ័រ

    វ៉ាស៊ីនតោន ៖ ក្រុមក្មេងទំនើងជនជាតិវេណេស៊ុយអេឡាច្រើនជាង ២០០នាក់ ត្រូវបានមន្រ្តីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជូនតាមជើងហោះហើរចាកចេញពីសហរដ្ឋអាមេរិក ឆ្ពោះទៅកាន់ពន្ធធនាគារដ៏ធំមួយនៅប្រទេសអែលសាវ៉ាឌ័រ បើទោះជាមានការជំទាស់ពីចៅក្រមសហព័ន្ធម្នាក់ក៏ដោយ។ សមាជិក ២៣៨ នាក់នៃក្រុមក្មេងទំនើងវេណេស៊ុយអេឡា Tren de Aragua ដែលលោកប្រធានាធិបតី ត្រាំ បានកំណត់ថា ជាអង្គការភេរវករបរទេសនោះ បានទៅដល់ប្រទេសអែលសាវ៉ាឌ័រកាលពីថ្ងៃអាទិត្យ។ ខ្សែអាតិ៍វីដេអូមួយបង្ហាញពីរូបភាពក្រុមក្មេងទំនើងទាំងនោះ ដៃជាប់ខ្នោះនៅពេលផ្ទេរពីយន្តហោះទៅកាន់ក្បួនឡាន ដែលមានការយាមកាមយ៉ាងតឹងរ៉ឹង ឆ្ពោះទៅកាន់ពន្ធធនាគារដ៏ធំរបស់អែលសាវ៉ាឌ័រ។ ពេលទៅដល់ទីនោះ ភ្លាមៗពួកគេត្រូវបានចាប់កោសក់ក្បាល និងប្តូរខោអាវអ្នកទោស រួចបញ្ជូនទៅបន្ទប់ឃុំឃាំងរៀងៗខ្លួន។ ប្រភពបានបង្ហើបឱ្យដឹងថា ការផ្ទេរអ្នកទោសនេះ គឺសហរដ្ឋអាមេរិកបង់ថ្លៃទាបបំផុតដល់អែលសាវ៉ាឌ័រ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនលុយនោះទេ។ កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានបង្ហោះសារនៅលើវេទិកា Truth Social ដោយសំដៅដល់អ្នកទោសទាំងនោះថា ជា “សត្វចម្លែកដែលត្រូវបានបញ្ជូនទៅប្រទេសអាមេរិក ដោយរដ្ឋបាលលោក បៃដិន និងក្រុមអ្នកប្រជាធិបតេយ្យឆ្វេងនិយមជ្រុល ហើយលោកបានអរគុណដល់អែលសាវ៉ាឌ័រដែលបានទទួលយកពួកគេ។ ភ្លាមៗ រដ្ឋាភិបាលវ៉េណេស៊ុយអេឡាបានចោទប្រកាន់មេដឹកនាំអាមេរិករូបនេះថា បាន “ប្រព្រឹត្តិឧក្រិដ្ឋកម្ម” លើជនចំណាកស្រុកប្រទេសខ្លួន។ បច្ចុប្បន្នរដ្ឋបាលលោកប្រធានាធិបតី ត្រាំ កំពុងពន្លឿនបណ្ដាញមនុស្សដែលត្រូវបានចោទប្រកាន់ថា ជាសមាជិកក្រុម…