Category: ព័ត៌មានជាតិ
-

លោក Trump និងលោក Putin គ្រោងជជែកពីសង្គ្រាមអ៊ុយក្រែនសប្តាហ៍នេះ
វ៉ាស៊ីនតោន ៖ ប្រេសិតពិសេសអាមេរិក លោក Steve Witkoff បានប្រាប់ CNN កាលពីថ្ងៃអាទិត្យ ក្រោយមកពីរុស្ស៊ីថា រូបលោកមានជំនួប “វិជ្ជមាន” ជាមួយលោកប្រធានាធិបតី Putin នៅទីក្រុងមូស្គូ ហើយថា បុរសខ្លាំងរុស្ស៊ីរូបនេះ នឹងជជែកជាមួយលោកប្រធានាធិបតី Trump ស្តីពីសង្គ្រាមអ៊ុយក្រែនក្នុងសប្តាហ៍នេះ។ លោក Witkoff បាននិយាយដូច្នេះថា ខ្ញុំរំពឹងថា នឹងមានការសន្ទនាទូរស័ព្ទរវាងលោកប្រធានាធិបតីទាំងពីរក្នុងសប្តាហ៍នេះ ហើយយើងក៏កំពុងបន្តទំនាក់ទំនង និងជជែកជាមួយអ៊ុយក្រែនផងដែរហើយលោកគិតថា ការពិភាក្សារវាងលោក Trump-លោក Putin “ពិតជាល្អ និងវិជ្ជមាន”។ លោក Trump កំពុងព្យាយាមឈ្នះការគាំទ្ររបស់លោក ពូទីន សម្រាប់សំណើបទឈប់បាញ់រយៈពេល 30 ថ្ងៃ ដែលអ៊ុយក្រែនបានទទួលយកកាលពីសប្តាហ៍មុន ខណៈដែលភាគីជម្លោះបានបន្តការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លា។ យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនរូបបានសង្កត់ធ្ងន់ថា នៅតែមានបញ្ហាប្រឈមដែលត្រូវដោះស្រាយ មុនពេលរុស្ស៊ីយល់ព្រមលើបទឈប់បាញ់ និងឈានដល់ដំណោះស្រាយសន្តិភាពចុងក្រោយ ដើម្បីសង្គ្រាមអ៊ុយក្រែន៕
-

យុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ ១២០គីឡូម៉ែត្រ ដើម្បីជួយសង្គ្រោះសត្វផ្សោត របស់កម្ពុជា
(ភ្នំពេញ)៖ ក្រុមការងារអភិរក្សរបស់ប្រទេសកម្ពុជា និងអន្តរជាតិ បានចាប់ផ្តើមយុទ្ធនាការហែលទឹកទន្លេមេគង្គ ដែលមានចម្ងាយ ១២០ គីឡូម៉ែត្រ ចាប់ពីថ្ងៃទី ១៧ ដល់ ២០ ខែមីនា ឆ្នាំ ២០២៥ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសត្វផ្សោត ដែលជាប្រភេទជិតផុតពូជនៅ កម្ពុជា និងចូលរួមកៀរគរមូលនិធិសម្រាប់ការអភិរក្ស ។ យុទ្ធនាការហែលទឹកទន្លេមេគង្គ ចូលរួមដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) គាំទ្រដោយ រដ្ឋបាលជលផល អង្គការ WWF-កម្ពុជា អង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា គណៈកម្មការថនិកសត្វសមុទ្រ សហរដ្ឋអាមេរិក កម្មវិធីស្រាវជ្រាវសត្វ ផ្សោត Sarasota នៅសួនសត្វ Brookfield ក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក, IUCN Cetacean Specialist Group និង Ocean Conservation Namibia។ សម្រាប់ បេសកកម្មនេះ គឺជាការគាំទ្រកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វផ្សោតដែលរងការគំរាមកំហែងបំផុតមួយរបស់ពិភពលោក ។ សត្វផ្សោត ប្រឈមនឹងហានិភ័យ នៃការផុតពូជ ដែលបច្ចុប្បន្នវត្តមានរបស់សត្វផ្សោតមាននៅក្នុងចម្ងាយ…
-
![[UPDATE] មន្ត្រីរដ្ឋាភិបាលក្នុងចំណោម ២០ នាក់ត្រូវបានចាប់ខ្លួនក្រោយអគ្គិភ័យក្លឹបរាត្រីក្នុងប្រទេស ម៉ាសេដូនីខាងជើង សម្លាប់មនុស្ស៥៩ នាក់](http://165.232.167.198/wp-content/uploads/2025/03/photo_2025-03-17_09-05-11.jpg)
[UPDATE] មន្ត្រីរដ្ឋាភិបាលក្នុងចំណោម ២០ នាក់ត្រូវបានចាប់ខ្លួនក្រោយអគ្គិភ័យក្លឹបរាត្រីក្នុងប្រទេស ម៉ាសេដូនីខាងជើង សម្លាប់មនុស្ស៥៩ នាក់
ក្រុមមន្ត្រីរដ្ឋាភិបាលស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីមនុស្សយ៉ាងហោចណាស់៥៩នាក់បានស្លាប់ និងជាង១០០នាក់ផ្សេងទៀតបានរងរបួសក្នុងអគ្គិភ័យនៅក្លឹបរាត្រីមួយកន្លែងក្នុងប្រទេសម៉ាសេដូនីខាងជើង កាលពីព្រឹកថ្ងៃអាទិត្យ។ អគ្គិភ័យបានឆាបឆេះឡើងនៅក្លឹបរាត្រី Pulse ក្នុងទីក្រុង Kočani នៅម៉ោងប្រហែល២និង៣៥នាទី ព្រឹក អំឡុងពេលការប្រគុំតន្ត្រីដោយក្រុម DNK ដែលជាក្រុមចម្រៀងហ៊ីបហបដ៏ពេញនិយមនៅក្នុងប្រទេសនេះ។ យោងតាមរដ្ឋមន្ត្រីមហាផ្ទៃ លោក ផានឆេ តូសកូវស្គី (Panche Toshkovski) បានឱ្យដឹងថា អគ្គិភ័យនេះត្រូវបានគេជឿថា បានចាប់ផ្តើមនៅពេលមានផ្កាភ្លើងចេញពីឧបករណ៍បាញ់កាំជ្រួចភ្ញី ទៅប៉ះពិដាន ដែលធ្វើពីវត្ថុធាតុងាយឆេះ ហើយបានឆាបឆេះយ៉ាងលឿន។ លោកបានបន្តថា អ្នករងរបួសជាង ២០នាក់ និងអ្នកស្លាប់បីនាក់ មានអាយុក្រោម ១៨ឆ្នាំ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកខាងលើ បានប្រាប់សន្និសីទសារព័ត៌មានថា ក្រុមអាជ្ញាធរបានចាប់ខ្លួនមនុស្សប្រហែល ២០ នាក់ពាក់ព័ន្ធនឹងអគ្គិភ័យនេះ រួមទាំងមន្ត្រីរដ្ឋាភិបាល និងអ្នកគ្រប់គ្រងក្លឹបរាត្រី “Pulse” ដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ។ ក្រុមសាច់ញ្ញាតិបានរង់ចាំពោពេញដោយកំហឹងនៅខាងក្រៅមន្ទីរពេទ្យសម្រាប់ដំណឹងជនរងគ្រោះក្រោយកើតហេតុ ស្របពេលនគរបាលបន្តការស៊ើបអង្កេតពីមូលហេតុពិតប្រាកដនាំឲ្យមានអគ្គិភ័យនោះ៕
-

អ្នកស្លាប់ឡើងដល់ជាង៥០នាក់ខណៈអាមេរិកប្តេជ្ញាបន្តវាយប្រហារក្រុមហ៊ួទី លុះត្រាឈប់វាយប្រហារលើការដឹកជញ្ជូន
រដ្ឋមន្ត្រីការពារជាតិអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យ ១៦ មីនា ថា សហរដ្ឋអាមេរិកនឹងបន្តវាយប្រហារលើក្រុមហ៊ួទី(Houthi)របស់ប្រទេសយេម៉ែន លុះត្រាពួកគេបញ្ឈប់ការវាយប្រហារលើការដឹកជញ្ជូន ខណៈក្រុមមានសម្ព័ន្ធភាពគាំទ្រដោយអ៊ីរ៉ង់មួយនេះលើកឡើងថា ខ្លួនអាចបង្កើនការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវរបស់អាមេរិកកាលពីមួយថ្ងៃមុន។ ការវាយប្រហារតាមអាកាស ដែលក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហ៊ួទី បាននិយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់៥៣ នាក់ គឺជាប្រតិបត្តិការយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ចាប់តាំងពីប្រធានាធិបតីលោក Donald Trump ចូលកាន់តំណែងក្នុងខែមករា។ មន្ត្រីអាមេរិកម្នាក់បានប្រាប់សារព័ត៌មាន Reuters ថាយុទ្ធនាការនេះអាចបន្តច្រើនសប្តាហ៍។ មេដឹកនាំក្រុមហ៊ួទី លោក Abdul Malik al-Houthi បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមសកម្មប្រយុទ្ធរបស់លោកនឹងដាក់គោលដៅលើនាវាអាមេរិកនៅក្នុងសមុទ្រក្រហម ដរាបណាសហរដ្ឋអាមេរិកនៅតែបន្តការវាយប្រហារលើប្រទេសយេម៉ែន។ លោកបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ប្រសិនបើពួកគេបន្តការឈ្លានពាន យើងនឹងបន្តបង្កើនការវាយប្រហារ ។ ការិយាល័យនយោបាយរបស់ក្រុមចលនាហ៊ួទី បានហៅការវាយប្រហារថាជា “ឧក្រិដ្ឋកម្មសង្គ្រាម” ខណៈទីក្រុងមូស្គូបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការវាយប្រហារ។ អ្នកនាំពាក្យយោធារបស់ក្រុមនេះ កាលពីថ្ងៃអាទិត្យ បាននិយាយដោយពុំបង្ហាញភស្តុតាងថា ក្រុមនេះបានកំណត់គោលដៅលើនាវាផ្ទុកយន្តហោះអាមេរិក USS Harry S Truman និងនាវាចម្បាំងរបស់ខ្លួននៅក្នុងសមុទ្រក្រហម ដោយប្រើមីស៊ីលបាលីស្ទីក និងយានដ្រូន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក៕
-

លោក Trump និងលោក Putin រំពឹងថានឹងជួបគ្នាតាមទូរស័ព្ទនៅសប្តាហ៍នេះខណៈអាមេរិកជំរុញឱ្យមានបទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែន
ប្រេសិតអាមេរិកលោក Steve Witkoff បានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យ ១៦ មីនា បន្ទាប់ពីត្រឡប់ពីអ្វីដែលលោកបានហៅថាជាជំនួប “វិជ្ជមាន” ជាមួយលោក Putin នៅទីក្រុងមូស្គូ ថា លោកប្រធានាធិបតីអាមេរិក Donald Trump ត្រូវគេរំពឹងថានឹងមានជំនួបតាមទូរស័ព្ទមួយសមភាគីរុស្ស៊ីលោក Vladimir Putin នៅសប្តាហ៍នេះ។ លោក Witkoff ដែលបានជួបជាមួយលោក Putin កាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបាននិយាយថា លោករំពឹងថានឹងមានការហៅទូរស័ព្ទជាមួយប្រធានាធិបតីទាំងពីរនៅសប្តាហ៍នេះ ហើយយើងក៏កំពុងបន្តទំនាក់ទំនង និងពិភាក្សាជាមួយអ៊ុយក្រែនផងដែរ ដោយបន្ថែមថាលោកគិតថាការពិភាក្សារវាងលោក Trump និងលោក Putin នឹង “ពិតជាប្រព្រឹត្តទៅដោយរលូន និងវិជ្ជមាន”។ លោក Trump កំពុងព្យាយាមឈ្នះការគាំទ្ររបស់លោក Putin សម្រាប់សំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃ ដែលអ៊ុយក្រែនបានទទួលយកកាលពីសប្តាហ៍មុន ខណៈភាគីទាំងពីរបានបន្តការវាយប្រហារតាមអាកាសដាក់គ្នាទៅវិញទៅមកយ៉ាងធ្ងន់ធ្ងររហូតដល់ចុងសប្តាហ៍នេះ។ រុស្ស៊ី បានខិតទៅជិតការបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីទីតាំងឈរជើងដែលមានអាយុកាលរាប់ខែនៅតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី។ លោក Trump បាននិយាយក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រថា “ពិតជាមានឱកាសដែលសង្រ្គាមបង្ហូរឈាមដ៏មហន្តរាយនេះអាចឈានដល់ទីបញ្ចប់” ។ លោកក៏បាននិយាយផងដែរថាលោកបាន “ស្នើសុំយ៉ាងទទូច” កុំឲ្យលោក…
-

ព្យុះដ៏ធំផ្តាច់ជីវិតអាមេរិកជិត២០នាក់ភ្លាមៗ
បរទេស ៖ ព្យុះដ៏ធំមួយ នៅភាគកណ្តាល សហរដ្ឋអាមេរិក ត្រឹមប៉ុន្មានម៉ោង កាលពីថ្ងៃសៅរ៍ បានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់ ១៨នាក់បានស្លាប់ និង រងរបួស រាប់សិបនាក់ទៀត។ ក្រុមមន្ត្រីបាននិយាយថា ព្យុះកំបុតត្បូង បានធ្វើឲ្យដំបូលផ្ទះរបើកចេញ, រថយន្តដឹកទំនិញធំៗ បានក្រឡាប់ ខណៈដែលអ្នកព្យាករណ៍បានព្រមានថា នឹងមានខ្យល់ព្យុះកំបុតត្បូង បន្ថែមទៀត នៅថ្ងៃអាទិត្យនេះ។ អាជ្ញាធរក្នុងតំបន់ កំពុងប្រឹងប្រែងញាប់ដៃ ញាប់ជើង ជួយអ្នកដែលត្រូវការជំនួយ និង វាយតម្លៃការខូចខាត។ ប៉ូលីសបានរាយការណ៍ថា មានការដួលរលំដើមឈើ និង ដាច់ខ្សែបណ្តាញអគ្គិសនី ក៏ដូចជា ការខូចខាត ដល់អគារលំនៅដ្ឋាន ពាណិជ្ជកម្ម ដោយតំបន់ខ្លះ រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាមួយនឹងផ្គរលាន់ និងភ្លៀងធ្លាក់ខ្លាំង។ ប៉ូលីសបាននិយាយថា គ្រាន់តែតំបន់ Wayne នៃរដ្ឋ Missouri មានអ្នកស្លាប់៦នាក់, ភាគខាងត្បូងនៃរដ្ឋតិចសាស់វិញ អាជ្ញាធរថា មានស្លាប់មនុស្ស ៤នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលទាក់ទងនឹងព្យុះ ធូលី ដែលកាត់បន្ថយការមើលឃើញ នៅតាមផ្លូវ។ ក្រៅពីនេះ…
-

អង់គ្លេសថា ពូទីន នឹងចូលតុចរចា ឆាប់ៗនេះ
បរទេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីថ្ងៃសៅរ៍ បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Putin នឹងមកចូលតុចរចា ក្នុងពេលឆាប់ៗនេះ។ ជាការលើកឡើង ក្នុងពេលដែលលោកបានបើកការជួបជុំ និម្មិតមួយ ដើម្បីបង្ហាញពីការគាំទ្រ សម្រាប់អ៊ុយក្រែន។ លោក Keir Starmer និយាយថា «អារម្មណ៍របស់ខ្ញុំ គឺថា មិនយូរមិនឆាប់ គាត់នឹងត្រូវមកតុចរចា ហើយចូលរួមក្នុងការពិភាក្សា ដ៏ជាក់លាក់»។ លោក Starmer បានប្រាប់សម្ព័ន្ធមិត្ត២៥ប្រទេសថា ត្រូវរក្សាសម្ពាធលើរុស្ស៊ី ក្នុងពេលដ៏សំខាន់នេះ។ លោកអំពាវនាវមេដឹកនាំទាំងនោះ ចុះហត្ថលេខាលើក្រុមចម្រុះដែលមានឆន្ទៈការពារបទឈប់បាញ់ ជាយថាហេតុណាមួយ នៅអ៊ុយក្រែន។ លោក Starmer អះអាងថា អ៊ុយក្រែនបង្ហាញពីឆន្ទៈសន្តិភាព ព្រោះបានយល់ព្រម លើបទឈប់បាញ់ ដោយគ្មានលក្ខខណ្ឌ។ តែ លោក ពូទីន គឺជាអ្នកដែលព្យាយាមពន្យារពេល។ «ប្រសិនបើលោក ពូទីន យកចិត្តទុកដាក់ចំពោះសន្តិភាព ខ្ញុំគិតថា វាសាមញ្ញណាស់ គាត់ត្រូវតែបញ្ឈប់ការវាយប្រហារដ៏ព្រៃផ្សៃ របស់គាត់…
-

-

រុស្ស៊ីយកបានតំបន់Kursk ខណៈ Zelensky ថាពូទីនកហុក
បរទេស ៖ រុស្ស៊ីអះអាងថា ខ្លួនបានវាយដណ្តើមយកភូមិ ចំនួនពីរ នៃតំបន់ Kursk ស្របពេលដែលលោក Zelensky អះអាងថា លោក ពូទីន និយាយកុហក រឿងទាហានអ៊ុយក្រែន ត្រូវបានឡោមព័ទ្ធ នៅតំបន់នោះ។ រូបភាពដែលចេញផ្សាយ ដោយក្រសួងការពារជាតិរបស់រុស្ស៊ី បានបង្ហាញពីការបំផ្លិចបំផ្លាញ ដោយសារតែការប្រយុទ្ធគ្នា នាពេលថ្មីៗនេះ នៅក្នុងភូមិ Konopelka និង Agronom ដែលកងទ័ពអះអាងថា បានដណ្តើមមកវិញ ពីក្រុមយុទ្ធជនឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃសុក្រ។ ទន្ទឹមនឹងនេះ រូបភាព ពីសេវាសង្គ្រោះបន្ទាន់របស់រុស្ស៊ី បង្ហាញពីការជម្លៀស មនុស្សចាស់ៗ ចំនួន៣០១នាក់ ពីតំបន់ Kursk ផងដែរ។ ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានអះអាងថា ជា «ការភូតកុហករបស់ពូទីន» ដែលថា កងទ័ពអ៊ុយក្រែន ត្រូវបានឡោមព័ទ្ធ នៅក្នុងតំបន់ Kursk ជាកន្លែងដែលទីក្រុងម៉ូស្គូ បានកាន់កាប់ទឹកដីជាច្រើន ក្នុងសប្តាហ៍នេះ។ លោកថា «មិនមានការឡោមព័ទ្ធយោធាអ៊ុយក្រែន…
-

ស៊ីរីសម្រេចឲ្យក្រុមអ៊ីស្លាមនិយមគ្រប់គ្រង៥ឆ្នាំ
បរទេស៖ ប្រធានាធិបតីបណ្តោះអាសន្ន របស់ប្រទេសស៊ីរី បានចុះហត្ថលេខា លើរដ្ឋធម្មនុញ្ញបណ្តោះអាសន្ន តម្រូវឲ្យប្រទេសនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមអ៊ីស្លាមនិយម រយៈពេល៥ឆ្នាំ។ បើតាមទីភ្នាក់ងារព័ត៌មាន AP បានចេញផ្សាយថា អ្នកគ្រប់គ្រងបណ្តោះអាសន្ន ដែលជាអតីតមេដឹកនាំក្រុមបះបោរ ទម្លាក់លោក Assad គឺ លោក Ahmad al-Sharaa បានដឹកនាំកិច្ចប្រជុំ សម្រេចលុបចោលរដ្ឋធម្មនុញ្ញចាស់ ហើយ ច្បាប់ថ្មី នឹងត្រូវព្រាងឡើង។ ប្រជាជនស៊ីរីល បើទោះបីជាសប្បាយចិត្តនឹងឃើញការបញ្ចប់របបគ្រប់គ្រង របស់គ្រួសារ Assad ជាង៥០ឆ្នាំ ក៏ដោយ ក៏ពួកគេនៅមានការសង្ស័យ ចំពោះមេដឹកនាំអ៊ីស្លាមនិយមថ្មី ហើយស្ទាក់ស្ទើរ ក្នុងការអនុញ្ញាតឱ្យប្រទេសស៊ីរី នៅក្រោមអាជ្ញាធរថ្មី។ ប៉ុន្តែក្រុមរបស់លោក al-Sharaa បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងរក្សាទុក នូវបទប្បញ្ញត្តិមួយចំនួនដដែល រួមទាំង ការចែងថា ប្រមុខរដ្ឋត្រូវតែជាមូស្លីម ហើយច្បាប់អ៊ីស្លាម គឺជាប្រភពសំខាន់។ ការសម្រេចនេះ ត្រូវបានធ្វើឡើង ក្រោយពេលជាង១សប្តាហ៍ ដែលមានការប៉ះទង្គិចគ្នា រវាងកងកម្លាំងរដ្ឋាភិបាល ជាមួយក្រុមស្មោះត្រង់នឹងលោក Assad អតីតប្រធានាធីបតីស៊ីរី…