Category: ព័ត៌មានជាតិ
-

ចិនព្រមានថា របបយោធានិយមជប៉ុន នឹងធ្វើឱ្យប្រទេសក្នុងតំបន់ប្រឈមហានិភ័យ
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun ព្រមានថា និន្នាការដ៏គ្រោះថ្នាក់នៃការបង្កើតរបបយោធានិយមរបស់ជប៉ុនឡើងវិញ នឹងធ្វើឱ្យប្រទេស និងប្រជាជនក្នុងតំបន់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ឬប្រឈមមុខនូវហានិភ័យនៃជម្លោះ ។ នេះបើតាមស៊ីនហួរចុះផ្សាយថ្ងៃពុធ ។ ការអត្ថាធិប្បាយរបស់លោក Guo ធ្វើឡើងខណៈដែលប្រទេសជប៉ុនគ្រោងបញ្ចេញកញ្ចប់ថវិកាដ៏ធំមិនធ្លាប់មានដល់ទៅ ៥៨.១២ ពាន់លានដុល្លារ ដើម្បីពង្រឹងវិស័យការពារជាតិនៅឆ្នាំក្រោយ ខណៈដែលជម្លោះការទូតរវាងគូរសត្រូវចាស់ទាំងពីរកាន់តែឡើងកំដៅ ។ ឆ្លើយតបការលើកឡើងរបស់នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi ពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់ លោក Guo បានគូសបញ្ជាក់ថា គោលការណ៍ចិនតែមួយ គឺជាបទដ្ឋានមូលដ្ឋានដែលទទួលស្គាល់ជាសកល នៅក្នុងទំនាក់ទំនងអន្តរជាតិ និងជាការឯកភាពគ្នាជាសកលរបស់សហគមន៍អន្តរជាតិ រួមទាំងប្រទេសអាស៊ីអាគ្នេយ៍ផងដែរ ។ លោក Guo បានសង្កត់ធ្ងន់ថា ការកត់សម្គាល់ខុសឆ្គងលើបញ្ហាតៃវ៉ាន់របស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ។ បើតាមអ្នកនាំពាក្យរូបនេះ ភាគីជប៉ុនត្រូវយកចិត្តទុកដាក់ចំពោះការអំពាវនាវ និងកែតម្រូវកំហុសឆ្គងរបស់ខ្លួន ជំនួសឱ្យការបង្កើតភាពចលាចល និងបញ្ហា ។ លោកថា ការការពារសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម និងការថែរក្សាមនសិការ និងយុត្តិធម៌របស់មនុស្សជាតិ…
-

លោក ពូទីន ថា ប្រតិបត្តិការយោធាពិសេសប្រឆាំងអ៊ុយក្រែន នឹងជោគជ័យ
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសក្តែងៗថា គោលដៅ នៃប្រតិបត្តិការយោធាពិសេស ហៅកាត់ (SMO) របស់រុស្ស៊ី នឹងទទួលជោគជ័យ ខណៈកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននៅមិនទាន់ឈានដល់ ។ បើតាមសារព័ត៌មានស៊ីនហួរ, កំឡុងកិច្ចប្រជុំក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃពុធ លោកប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ថា ឆ្នាំមុន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់បំពេញប្រតិបត្តិការយោធាពិសេស ។ តួយ៉ាង គិតត្រឹមឆ្នាំនេះ ទីតាំងជាង ៣០០ ត្រូវបានរំដោះ រួមទាំងទីក្រុងធំៗដែលសត្រូវបានប្រែក្លាយទៅជាបន្ទាយ ដែលមានកំពែងរឹងមាំ បំពាក់ដោយរចនាសម្ព័ន្ធការពាររយៈពេលវែង ។ មេដឹកនាំរុស្ស៊ីរូបនេះ ក៏បានប្រកាសដែរថា នាវាមុជទឹក និងនាវាចម្បាំងជាច្រើនគ្រឿង ត្រូវបានដាក់បម្រើសេវាទៅក្នុងជួរកងទ័ពជើងទឹករុស្ស៊ីនៅឆ្នាំនេះ ខណៈដែលមីស៊ីលរយៈចម្ងាយឆ្ងាយ Oreshnik ក៏នឹងបញ្ជូនទៅបំពេញកាតព្វកិច្ចប្រយុទ្ធនៅចុងឆ្នាំ ២០២៥ ផងដែរ ។ បើតាមរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក អាន់ឌ្រី បេឡូសូវ ប្រាប់កិច្ចប្រជុំមន្ត្រីការពារជាតិ, នៅឆ្នាំ២០២៥នេះ រុស្ស៊ីវាយដណ្តើមយកទឹកដីអ៊ុយក្រែនបានច្រើនជាងឆ្នាំ២០២៤ ដល់ទៅមួយភាគបី ៕ ប្រភព…
-

អ៊ីរ៉ង់ប្រកាសពីក្រុងមូស្គូថា ខ្លួនសិទ្ធិស្របច្បាប់លើនុយក្លេអ៊ែរ
តេហេរ៉ង់ ៖ អំឡុងបំពេញទស្សនកិច្ចនៅរុស្ស៊ី, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ជាថ្មី នូវសិទ្ធិស្របច្បាប់របស់ខ្លួន ចំពោះកម្មវិធីនុយក្លេអ៊ែរ។ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន Tass, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ប្រទេសអ៊ីរ៉ង់នឹងមិនបោះបង់សិទ្ធិស្របច្បាប់របស់ខ្លួន ក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ ដោយគ្មានគោលដៅបម្រើដល់យោធា រួមទាំង ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ផងដែរ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីមានកិច្ចពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅទីក្រុងមូស្គូ កាលពីថ្ងៃពុធ, លោក Abbas Araghchi បានរៀបរាប់ថា «សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ជាសមាជិក នៃ សន្ធិសញ្ញា NPT ដែលប្តេជ្ញាចិត្តចំពោះ របបមិនរីកសាយភាយ នៃអាវុធនុយក្លេអ៊ែរ។ យើងបំពេញកាតព្វកិច្ចនេះ ប៉ុន្តែ យើងនឹងមិនបោះបង់សិទ្ធិ ក្រោមសន្ធិសញ្ញានេះ រួមទាំងសិទ្ធិប្រើប្រាស់ថាមពលនុយក្លេអ៊ែរ និងការពង្រឹង តាមរបៀបសន្តិភាព»។ យោងតាមលោក Araghchi, ការវាយប្រហារ របស់អាមេរិក និងអ៊ីស្រាអែល ទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងខែមិថុនា…
-

អ៊ីតាលី ព្រមានអឺរ៉ុប ជុំវិញផែនការរឹបអូសទ្រព្យរុស្ស៊ី
រ៉ូម ៖ អ៊ីតាលី ព្រមានថា ផែនការរបស់សហភាពអឺរ៉ុប លើទ្រព្យសកម្មរបស់រុស្ស៊ី មិនអាចធ្វើទាំងបង្ខំបានទេ។ លោកស្រី Giorgia Meloni នាយករដ្ឋមន្ត្រីអ៊ីតាលី កាលពីថ្ងៃពុធ បាននិយាយថា ផែនការរបស់សហភាពអឺរ៉ុបសម្រាប់ផ្តល់ហិរញ្ញប្បទាន ដល់អ៊ុយក្រែន ដោយប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កក គឺជាការសម្រេចចិត្តដ៏ស្មុគស្មាញ មិនអាចធ្វើទាំងបង្ខំបានទេ។ លោកស្រីបញ្ជាក់ថា «ប្រទេស អ៊ីតាលី ច្បាស់ណាស់ ពិចារណាលើគោលការណ៍ ដែលថា រុស្ស៊ីគួរតែជាប្រទេសដំបូង ដែលចំណាយសម្រាប់ការកសាងប្រទេសអ៊ុយក្រែន ឡើងវិញ ប៉ុន្តែ ត្រូវតែសម្រេចបាន នៅលើមូលដ្ឋានច្បាប់ដ៏រឹងមាំ»។ លោកស្រី Meloni បានអំពាវនាវឱ្យមាន “ភាពច្បាស់លាស់ ទាក់ទងនឹងហានិភ័យ ដែលអាចកើតឡើង ជុំវិញការប្រើប្រាស់សាច់ប្រាក់ ជាពិសេស ទាក់ទងនឹងកេរ្តិ៍ឈ្មោះ, ការសងសឹក ឬ បន្ទុកថ្មី និង ធ្ងន់លើថវិកាជាតិ ជាដើម។ មេដឹកនាំ អ៊ីតាលី រូបនេះ បានលើកឡើង ដូច្នេះ នៅមុនពេលកិច្ចប្រជុំកំពូល នៅក្នុងទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍ និង ថ្ងៃសុក្រនេះ…
-

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបន្តជួយវេចខ្ចប់ស្បៀង និងសម្ភារៈផ្សេងៗ សំរាប់បញ្ជូនទៅជួយប្រជាជនភៀសសឹក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវជាភរិយាថ្នាក់ដឹកនាំមួយចំនួនទៀត នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានបន្តអញ្ជើញចូលរួមសកម្មភាពវេចខ្ចប់ស្បៀង និងសម្ភារៈផ្សេងៗ សម្រាប់បញ្ជូន ទៅជួយដល់ប្រជាជនភៀសសឹក ដែលបាននិងកំពុងជម្លៀសខ្លួនមកកាន់ជំរុំសុវត្ថិភាពនានាតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថែ ។ វត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាការលើកទឹកចិត្តដ៍ធំធេង ចំពោះប្រជាពលរដ្ឋ ជាពិសេសយុវជន ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយ-ចិត្ត ក្នុងការបំពេញការងារដ៍មានតម្លៃបំផុត ក្នុងសកម្មភាពមនុស្សធម៌ជួយប្រជាជនភៀសសឹក។ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចំនួន ៥ពាន់កញ្ចប់ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានក្រុមការងារវេចខ្ចប់រួច និងបញ្ជូនទៅកាន់ជំរុំសុវត្ថិភាព ជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃទី១៤ធ្នូ ដើម្បីចែកជូនប្រជាពលរដ្ឋភៀសសឹក។ ដោយឡែក ថ្ងៃទី១៥ និងទី១៦ ខែធ្នូ ឆ្នាំ២០២៥ អំណោយ ៨ពាន់កញ្ចប់ទៀត…
-

ឆ្នាំក្រោយ ជប៉ុន គ្រោងចំណាយ ៥៨ ពាន់លានដុល្លារពង្រឹងវិស័យការពារជាតិ ទប់ទល់ ចិន
តូក្យូ ៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃពុធនេះគ្រោងស្នើសុំកញ្ចប់ថវិកាដ៏ធំមិនធ្លាប់មានដល់ទៅ ៥៨.១២ ពាន់លានដុល្លារ ដើម្បីពង្រឹងវិស័យការពារជាតិនៅឆ្នាំក្រោយ ខណៈជម្លោះការទូតជាមួយចិនកាន់តែឡើងកំដៅ ។ បើតាមទូរទស្សន៍ជាតិជប៉ុន NHK, ថវិកាប្រហែល ១,១៤0 លានដុល្លារ នឹងត្រូវចំណាយលើការធ្វើទំនើបកម្មមីស៊ីល Type-12 ដែលជាប្រភេទមីស៊ីលបាញ់ចេញពីដីគោកវាយប្រហារនាវាចម្បាំងគ្រប់ប្រភេទ ។ ចំណែកថវិកាប្រមាណ ១៩៣ លានដុល្លារ នឹងត្រូវចំណាយលើការបញ្ជាទិញអាវុធមានល្បឿនលឿនជាងសំឡេង ដែលប្រព័ន្ធខែលការពារមីស៊ីល ពិបាករកឃើញ និងស្ទាក់ចាប់ ។ រីឯថវិកាប្រហែល ១ ពាន់លានដុល្លារ នឹងត្រូវចំណាយទៅលើការអភិវឌ្ឍន៍យន្តហោះចម្បាំងជំនាន់ក្រោយ ។ ដោយឡែក ថវិកាប្រហែល ៦ លានដុល្លារទៀត នឹងត្រូវចំណាយលើការធ្វើតេស្តហោះហើរនៃកងយន្តហោះដ្រូន ដើម្បីផ្ទៀងផ្ទាត់ពីសមត្ថភាពរបស់ពួកគេក្នុងការឆ្លើយតបទៅនឹងការរំលោភលើដែនអាកាសរបស់ជប៉ុនពីសំណាក់សត្រូវ ។ បើតាមទីភ្នាក់ងារព័ត៌មាន AP, ជប៉ុន តែងតែបង្ហាញពីក្តីបារម្ភអំពីបញ្ហាសន្តិសុខរបស់ខ្លួន ជុំវិញជម្លោះ និងការទាមទារដែនកោះជាមួយចិន ស្របពេលដែលតាំងពីចប់សង្គ្រាមលោកទី ២ មក ជប៉ុនមានសិទ្ធិត្រឹមតែអាចពង្រឹងវិស័យការពារជាតិក្នុងលក្ខខណ្ឌសម្រាប់ការការពារខ្លួនប៉ុណ្ណោះ ។ ប៉ុន្តែក្នុងឆ្នាំ ២០២២ គោលនយោបាយថ្មីស្រឡាងមួយត្រូវបានផ្លាស់ប្តូរ ក្រោយពេលមានការប្រកាសថា ចិន គឺជាបញ្ហាប្រឈមធំបំផុតសម្រាប់សន្តិសុខជាតិ និងបានប្រកាសអំពីផែនការជាយុទ្ធសាស្ត្ររយៈពេល…
-

វត្ថុបុរាណខ្មែរចំនួន ១៣រូប វិលត្រឡប់មកប្រទេសកំណើតវិញ
ភ្នំពេញ៖ កម្ពុជាបានប្រកាសស្វាគមន៍ការប្រគល់មកវិញនៃវត្ថុបុរាណខ្មែរ ចំនួន១៣រូប ពីសារមន្ទីរសិល្បៈអាស៊ី សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក។ អាន៖ យោងតាមសេចក្តីប្រកាសជូនព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានកិត្តិយសបានឲ្យដឹងថា សារមន្ទីរសិល្បៈអាស៊ីសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក (Asian Art Museum of San Francisco)បានសម្រេចប្រគល់វត្ថុបុរាណខ្មែរចំនួន១៣រូបជូនមក កម្ពុជាវិញ។ ការសម្រេចជាផ្លូវការនេះធ្វើឡើងបន្ទាប់ពីគណៈកម្មការសិល្បៈអាស៊ី បានបោះឆ្នោតយល់ព្រមជាឯកច្ឆន្ទ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា វត្ថុបុរាណខ្មែរដ៏វិចិត្រទាំង៣៣រូប បាននាំចេញពីកម្ពុជាដោយខុសច្បាប់ ដែលជាការបំពានលើច្បាប់សហព័ន្ធ និងផ្អែកលើភស្តុតាងនានា ដែលរកឃើញដោយភ្នាក់ងារសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក រួមទាំងក្រុមស្រាវជ្រាវកម្ពុជានិងក្រុមការងារសារមន្ទីរសិល្បៈអាស៊ី។ ក្នុងចំណោមវត្ថុទាំង១៣រូបនេះ មានដូចជា៖ បដិមាជាទេវរូប ព្រះសិរទេពប្រុស ចម្លាក់តោ និងចម្លាក់គ្រឿងបង្គុំប្រាសាទនានា។តាមរយៈការសិក្សាវិភាគលើភស្តុតាង ដោយមន្ត្រីជំនាញសារមន្ទីរ និងក្រុមអ្នកស៊ើបអង្កេតបានបញ្ជាក់ថា វត្ថុទាំងនេះមានជាប់ពាក់ព័ន្ធនឹងបណ្តាញទំនាក់ទំនងជាមួយ លោក ឌូក្លាស ឡាតហ្វដ (Douglas Latchford) ដែលបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសង្គ្រាមស៊ីវិល និងអសន្តិសុខ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់សារមន្ទីរសិល្បៈអាស៊ីនេះ ដោយបានថ្លែងថា”វត្ថុដ៏វិចិត្រដែលប្រគល់មកវិញទាំងនេះគឺជាផ្នែកមួយនៃមរតកវប្បធម៌និងអត្តសញ្ញាណជាតិខ្មែរ ដែលមិនត្រឹមតែជាការស្ដារឡើងវិញនូវការចងចាំផ្នែកវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាការព្យាបាលស្លាកស្នាមរបួសផ្លូវចិត្ត ដែលបន្សល់មករាប់ទសវត្សរ៍ដោយសារសង្គ្រាម…
-

ឡានហោះដំបូងគេលើលោកផ្តើមផលិតលក់នៅ អាមេរិក, ១ គ្រឿង ៣០ ម៉ឺនដុល្លារ
វ៉ាស៊ីងតោន ៖ ក្រុមហ៊ុនអាមេរិក Alef Aeronautics បានចាប់ផ្តើមផលិតឡានហោះដំបូងគេ នៅលើពិភពលោក ហើយគ្រោងនឹងដាក់លក់ ចាប់ពីដើមឆ្នាំក្រោយ ជាមួយនឹងតម្លៃ ៣០ ម៉ឺនដុល្លារ ក្នុងមួយគ្រឿង ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Daily Mail កាលពីថ្ងៃអង្គារ ។ លោក Jim Dukhovny នាយកប្រតិបត្តិ ក្រុមហ៊ុន Alef Aeronautics និយាយថា ឡានហោះនេះមានឈ្មោះ Alef Model A Ultralight ជាប្រភេទឡានអគ្គិសនីមានកៅអីអង្គុយចំនួន ២ ។ វាមានទម្ងន់ ៣៨៥ គីឡូក្រាមនេះ អាចហោះហើរក្នុងល្បឿន ១៧៧គីឡូម៉ែត្រនៅក្នុងមួយម៉ោង និងចុះចតជាលក្ខណៈបញ្ឈរ ។ ក្រៅពីបើកលើអាកាស, ឡានហោះនេះក៏អាចបើកបរនៅលើដីបានផងដែរ ដោយសារតែវាបំពាក់ជាមួយនឹងម៉ាស៊ីនតូចៗ ចំនួន ៤ មានទីតាំងនៅក្នុងកង់នីមួយៗ ។ បច្ចុប្បន្នឡានហោះរបស់ក្រុមហ៊ុនអាមេរិក Alef Aeronautics ទទួលបានការបញ្ជាទិញជាមុន ចំនួន…
-

ម៉ាឡេស៊ី គ្រោងបង្កើនកម្លាំងការពារព្រំដែនជាង ១៣,៧០០ នាក់ទប់ទល់សត្រូវឈ្លានពាន
គូឡាឡាំពួ ៖ ម៉ាឡេស៊ីដែលជាប្រទេសជាប់ភូមិផងរបងជាមួយនឹងថៃ គ្រោងបង្កើនកម្លាំងការពារតាមព្រំដែនរហូតដល់ ៥០ ភាគរយបន្ថែមទៀតទៅតាមសំណើររបស់ទីភ្នាក់ងារត្រួតពិនិត្យ និងការពារព្រំដែន ។ បើតាម The Star ចុះផ្សាយនៅថ្ងៃពុធ ។ អគ្គនាយកទីភ្នាក់ងារត្រួតពិនិត្យ និងការពារព្រំដែនម៉ាឡេស៊ី លោក Datuk Seri Mohd Shuhaily Mohd Zain និយាយថា ទីភ្នាក់ងាររបស់លោកត្រូវការបង្កើនកងកម្លាំងសរុបដល់ទៅជាង ១៣,៧០០ នាក់ ខណៈបច្ចុប្បន្នទីភ្នាក់ងារមួយនេះមានមន្ត្រី និងបុគ្គលិកជាង ៦,២០០ នាក់ប៉ុណ្ណោះ ។ លោកថា គោលបំណងដែលទីភ្នាក់ងារត្រួតពិនិត្យ និងការពារព្រំដែនគ្រោងបង្កើនកម្លាំងបែបនេះ គឺដើម្បីការពារខ្សែបន្ទាត់ព្រំដែនប្រទេសខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីប្រឆាំងនឹងសត្រូវឈ្លានពាន ការរត់ពន្ធគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗទៀត ទាំងតាមព្រំដែនគោក សមុទ្រ និងអាកាស ។ លោក Mohd Shuhaily ក៏បានព្រមានដែរថា បើសិនគ្មានការបង្កើនកងកម្លាំងទេ នោះវានឹងបង្កផលពិបាកសម្រាប់ទីភ្នាក់ងារការពារព្រំដែន ដើម្បីសម្រេចបានយ៉ាងពេញលេញនូវគោលដៅរបស់រដ្ឋាភិបាល ក្នុងការធានាសន្តិសុខព្រំដែន និងរក្សាសុវត្ថិភាពរបស់ប្រជាជនម៉ាឡេស៊ី ។ ម៉ាឡេស៊ី និងថៃ មានព្រំដែនជាប់គ្នាចម្ងាយ…
-

រដ្ឋបាលរាជធានីភ្នំពេញ ហាមឃាត់ការប្រើប្រាស់ដ្រូនគ្រប់ប្រភេទ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំស្តីពីការហាមឃាត់ ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ការហាមឃាត់នេះក្រោមហេតុផលដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ខណៈកម្ពុជាកំពុងរងការឈ្លានពានពីប្រទេសថៃ។ អាន៖សេចក្តីណែនាំដែលមាន៤ចំណុច បានបញ្ជាក់ថា ក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែត្រូវបានឈ្លានពានដោយខ្មាំងសត្រូវនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖ ១- ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ២- ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាត ពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវទាំងស្រុងនៅចំពោះមុខច្បាប់ជាធរមាន។ ៣- ករណីបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញមានការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ឬសូមទំនាក់ទំនងមកកាន់លេខ Hotline ១២៩៩ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា។ ចំណុចទី ៤ដែលជាចំណុចចុងក្រោយ រដ្ឋបាលរាជធានី បានណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបង្កើនការយកចិត្តទុកដាក់ តាមដានចាត់ចែង និងគ្រប់គ្រងសភាពការណ៍ឱ្យបានល្អប្រសើរក្នុងករណីពិនិត្យឃើញមានជនណាបំពាន សេចក្តីណែនាំនេះ ត្រូវចាត់វិធានការជាបន្ទាន់ ៕