Category: ព័ត៌មានជាតិ
-

មេធំអ៊ីស្រាអែល ប្តេជ្ញាបន្តលុបបំបាត់របបភេរវកម្មអ៊ីរ៉ង់ ឱ្យខានតែបាន
ហ៊្សេរុយសាឡិម ៖ ទោះបីអាមេរិកនិយាយថា កំពុងចរចាជាមួយអ៊ីរ៉ង់ ដើម្បីបញ្ឈប់សង្គ្រាមក៏ដោយ មេដឹកនាំអ៊ីស្រាអែលបានប្រកាសក្តែងៗកាលពីថ្ងៃ អង្គារ ថា ទីក្រុងហ៊្សេរុយសាឡិម ប្តេជ្ញាបន្តយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងទីក្រុងតេហេរ៉ង់ រហូតដល់របបភេរវកម្មអ៊ីរ៉ង់ត្រូវបានកម្ទេចចោលទាំងស្រុង ។ សម្តីគំរាមរបស់មេធំអ៊ីស្រាអែល ធ្វើឡើងភ្លាមៗក្រោយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និយាយថា ប្រទេសរបស់លោកមានឆន្ទៈចាំបាច់ ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ប៉ុន្តែកំពុងស្វែងរកការធានាថា ជម្លោះនេះនឹងមិនកើតឡើងម្តងទៀតឡើយ ។ បើតាម Straits Times, នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃ អង្គារ យ៉ាងដូច្នេះថា យើងត្រូវតែមានចំណាត់ការ ហើយយើងនឹងធ្វើសកម្មភាព ។ លោកថា យើងនៅតែរឹងមាំក្នុងបេសកកម្មរបស់យើង ហើយយើងបានផ្លាស់ប្តូរមុខមាត់នៅមជ្ឈិមបូព៌ា… ទោះបីជាសង្គ្រាមកំពុងបន្តក៏ដោយ អ៊ីស្រាអែលបានលេចចេញជា “មហាអំណាចក្នុងតំបន់” ។ គួរកត់សម្គាល់ លោកនាយករដ្ឋមន្រ្តី Netanyahu និងលោកប្រធានាធិបតី Donald Trump បានចាប់ដៃគ្នាដុតបញ្ឆេះភ្លើងសង្គ្រាមថ្មីប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក…
-

វិមានក្រឹមឡាំង គំរាមឆ្លើយតប បើសិន អឺរ៉ុប ឱ្យ អ៊ុយក្រែន ប្រើដែនអាកាសខ្លួនវាយប្រហារដ្រូនលើ រុស្ស៊ី
មូស្គូ ៖ វិមានក្រឹមឡាំង នៅថ្ងៃ អង្គារ បានគំរាមសងសឹក ប្រសិនបើខ្លួនដឹងថា រដ្ឋសមាជិកអឺរ៉ុបកំពុងបើកដៃឱ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសរបស់ពួកគេ ដើម្បីបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងគោលដៅរបស់រុស្ស៊ី ។ ការព្រមានធ្ងន់ៗនេះ កើតឡើងក្រោយមានរបាយការណ៍ថា ប្រទេសបាល់ទិកដែលជារដ្ឋសមាជិកសហភាពអឺរ៉ុប បានបើកដៃឱ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសរបស់ពួកគេ ដើម្បីវាយប្រហារដោយយន្តហោះដ្រូន ដែលកំណត់គោលដៅចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ជាពិសេសតំបន់ Leningrad ។ ពាក់ព័ន្ធនឹងរបាយការណ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី បេសកូវ បានបោះសម្តីព្រមានទុកមុនថា ប្រសិនបើរឿងនេះកំពុងកើតឡើងមែន នោះវានឹងបង្ខំឱ្យរុស្ស៊ីចាត់វិធានការឆ្លើយតបសមស្របវិញ ។ យោងតាមក្រសួងការពារជាតិរុស្ស៊ី, ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះដ្រូនអ៊ុយក្រែនចំនួន ៩២ គ្រឿង កាលពីថ្ងៃ អង្គារ ខណៈដែលអភិបាលរដ្ឋ Leningrad លោក Alexander Drozdenko និយាយថា មនុស្សចំនួន ៣ នាក់ រួមទាំងកុមារ ២ នាក់បានរងរបួស ។ បើតាមស៊ីនហួរ, កាលពីសប្តាហ៍កន្លងមក យន្តហោះដ្រូនអ៊ុយក្រែនបានកំណត់គោលដៅម្តងហើយម្តងទៀតលើទីតាំងនានាក្នុងតំបន់ Leningrad របស់រុស្ស៊ី រួមទាំងការវាយប្រហារជាច្រើនលើកលើកំពង់ផែ Ust-Luga…
-

អ៊ីរ៉ង់ គំរាមកម្ទេចក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple Google និង Facebook
អ៊ីរ៉ង់ គំរាមកម្ទេចក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple Google និង Facebook
-

មេធំមន្ទីរបញ្ចកោណ ថា ប៉ុន្មានថ្ងៃទៀត គឺជាការសម្រេចចិត្តដ៏សំខាន់ក្នុងសង្គ្រាមអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ មេធំមន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក បានអះអាងច្បាស់ៗថា ប៉ុន្មានថ្ងៃខាងមុខទៀត សង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ នឹងក្លាយជាការសម្រេចចិត្តដ៏សំខាន់មួយ ។ ការអះអាងបែបនេះ កើតឡើងបន្ទាប់ពីមានរបាយការណ៍ថា សហរដ្ឋអាមេរិកមានផែនការបញ្ជូនកងទ័ពជើងគោកជាង ១០.០០០ នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈដែលអ៊ីរ៉ង់ក៏បានកែនទ័ពដល់ទៅ ១ លាននាក់ផងដែរ ដើម្បីទប់ទល់ជាមួយយោធាអាមេរិក ។ នៅពេលត្រូវបានសាកសួរថាតើលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងបញ្ជូនកងទ័ពជើងគោកទៅកាន់អ៊ីរ៉ង់ដែរឬទេ ? រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth បានឆ្លើយថា យើងនឹងមិនបោះបង់ចោលជម្រើសណាមួយឡើយ ។ លោកថា គោលបំណងរបស់មន្ទីរបញ្ចកោណ គឺ “មិនអាចទាយទុកជាមុនបាន” ឡើយ នៅពេលនិយាយអំពីការដាក់ពង្រាយកងទ័ពអាមេរិកជើងគោកចូលទៅកាន់អ៊ីរ៉ង់ ។ ការអត្ថាធិប្បាយរបស់លោក Hegseth ធ្វើឡើងក្រោយលោកប្រធានាធិបតី ត្រាំ បានប្រើសម្តីគំរាមធ្ងន់ៗថា អាមេរិកនឹងបំផ្ទុះកម្ទេចអណ្តូងប្រេង រួមទាំងរោងចក្រថាមពល ប្រសិនបើអ៊ីរ៉ង់នៅតែរឹងទទឹងមិនព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញជាបន្ទាន់ និងធ្វើកិច្ចព្រមព្រៀងសន្តិភាព ។ គួរបញ្ជាក់ថា ភ្លើងសង្គ្រាមមជ្ឈិមបូព៌ា ដុតបញ្ឆេះដោយសារតែសហរដ្ឋអាមេរិក និងអ៊ីស្រាអែលរួមដៃគ្នាវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់…
-

រុស្ស៊ី ថា អាមេរិកជំរុញក្រុងកៀវ ឱ្យសម្របសម្រួល ជាមួយក្រុងមូស្គូ
មូស្គូ ៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ី បានអះអាងថា អាមេរិកបានជំរុញឲ្យ ទីក្រុងកៀវ សម្របសម្រួលជាមួយទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Tass នៅថ្ងៃពុធនេះ។ លោក Mikhail Galuzin អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មាន TASS នៅខាងក្រៅសន្និសីទរុស្ស៊ី-អ៊ូសបេគីស្ថាន ដែលរៀបចំដោយក្លឹបពិភាក្សាអន្តរជាតិ Valdai និង វិទ្យាស្ថានសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរតំបន់។ លោកបាននិយាយថា «យើងជឿថា វាចាំបាច់ ដើម្បីធ្វើកិច្ចសន្ទនា ក្នុងក្របខណ្ឌនៃទម្រង់ត្រីភាគីនេះ ដោយផ្អែកលើការយល់ដឹងគ្នា ទៅវិញទៅមក ដែលសម្រេចបាន ដោយប្រធានាធិបតីរុស្ស៊ី Vladimir Putin និង ប្រធានាធិបតីអាមេរិក Donald Trump ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល នៅរដ្ឋ Alaska កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំមុន» ។ លោកបន្តថា «អាមេរិក បានស្នើគំនិតសម្របសម្រួលមួយចំនួន…យើងបានទទួលយក និងយល់ស្របជាមួយនឹងគំនិតទាំងនេះ។ សារៈសំខាន់នៃគំនិតទាំងនេះ គឺ ថា…
-

ជប៉ុន និង ឥណ្ឌូណេស៊ី បារម្ភរួមគ្នា លើសន្តិសុខថាមពល
តូក្យូ ៖ មេដឹកនាំជប៉ុន និង ឥណ្ឌូណេស៊ី ជួបពិភាក្សា អំពីសន្តិសុខថាមពល អំឡុងកិច្ចប្រជុំ កាលពីថ្ងៃអង្គារ នៅក្នុងទីក្រុងតូក្យូ ដោយបានបង្ហាញពីការព្រួយបារម្ភរួមគ្នា។ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានជួបពិភាក្សា ជាមួយប្រធានាធិបតី ឥណ្ឌូនេស៊ី លោក Prabowo Subianto ជាមួយនឹងរបៀបវារៈកំពូលផ្តោត លើថាមពល ចំពេលមានសង្រ្គាម មជ្ឈិមបូព៌ា និង ផលប៉ះពាល់របស់សង្គ្រាម ទៅលើការផ្គត់ផ្គង់ប្រេង និង ឧស្ម័ន ជាសកល។ បើតាម Japantimes, មេដឹកនាំទាំងពីរបានសន្យា សម្របសម្រួលយ៉ាងជិតស្និទ្ធ លើសន្តិសុខថាមពល ដោយលោកស្រី Sanae Takaichi និង ប្រធានាធិបតីឥណ្ឌូនេស៊ី បានគូសបញ្ជាក់ពីការព្រួយបារម្ភរួមគ្នា ជុំវិញការរំខាន ការផ្គត់ផ្គង់។ លោកស្រី Sanae Takaichi លើកឡើងថា «ចំពោះស្ថានភាពនៅអ៊ីរ៉ង់ ពិភពលោកបានទទួលស្គាល់សារៈសំខាន់នៃសន្តិសុខធនធាន និង ថាមពលជាថ្មី ម្តងទៀត»។ លោក Prabowo…
-

ស្ងាត់ៗ នាវាចម្បាំងរុស្ស៊ី ទៅដល់ឥណ្ឌូនេស៊ី
ហ្សាកាតា ៖ ស្ងាត់ៗ នាវាចម្បាំង ជាមួយនឹងកប៉ាល់មុជទឹករបស់រុស្ស៊ី ធ្វើដំណើរទៅកាន់កំពង់ផែTanjung Priok ស្ថិតក្នុងទីក្រុង Jakarta របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ។ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំឥណ្ឌូនេស៊ី លោក Sergei Tolchenov ចាត់ទុកវត្តមាន នៃនាវាទាំងនេះថា ជាសារនៃភាពជាដៃគូ និង ការត្រៀមខ្លួន សម្រាប់កិច្ចសហប្រតិបត្តិការ ។ ថ្លែងទៅកាន់សារព័ត៌មាន នៅឯកំពង់ផែ, លោក Tolchenov បានបន្ថែមថា «សូមបង្ហាញ ដល់កងទ័ពជើងទឹក ឥណ្ឌូណេស៊ី ដល់ពលរដ្ឋ នៃ ប្រទេសឥណ្ឌូនេស៊ី ថា នេះ ពិតជាគំរូទំនើប នៃសម្ភារៈយោធា និងនាវាចម្បាំង»។ យោងតាមស្ថានទូតរុស្ស៊ី នៅទីក្រុងហ្សាកាតា បានចេញផ្សាយបន្ថែមថា នាវាទាំងនោះ រួមមាន Gromkiy, នាវាមុជទឹក Petropavlovsk-Kamchatsky និង នាវាមុជទឹក Andrey Stepanov។ សេចក្តីថ្លែងការណ៍ សង្កត់ធ្ងន់ លើទំនាក់ទំនងសហប្រតិបត្តិការ ដ៏ជិតស្និទ្ធ…
-

លោក ត្រាំ ថា នឹងបញ្ចប់សង្គ្រាមអ៊ីរ៉ង់ ឆាប់ៗនេះ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស កាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោន នឹងបញ្ចប់ប្រតិបត្តិការយោធា នៅប្រទេសអ៊ីរ៉ង់ ក្នុងពេលឆាប់ៗខាងមុខនេះ។ មេដឹកនាំអាមេរិក វ័យ៧៩ឆ្នាំ បានអះអាងបែបនេះ ក្នុងពេលត្រូវបានសួរនាំ នៅឯសេតវិមាន អំពីផលប៉ះពាល់ នៃតម្លៃប្រេងឥន្ធនៈខ្ពស់ ចាប់តាំងពីការចាប់ផ្តើម នៃ សង្គ្រាម។ លោកបានរៀបរាប់ថា កងកម្លាំងសហរដ្ឋអាមេរិកនឹងបញ្ចប់ប្រតិបត្តិការ នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះ ដោយជំរុញឱ្យមានពេលវេលាកំណត់ពី ២ ទៅ ៣ សប្តាហ៍។ លោក ត្រាំ និយាយថា «អ្វីដែលខ្ញុំត្រូវធ្វើ គឺចាកចេញពីប្រទេសអ៊ីរ៉ង់ ហើយយើងនឹងធ្វើវាឆាប់ៗនេះ …សកម្មភាពនឹងធ្លាក់ចុះ» ។ ជុំវិញការចរចាបញ្ចប់សង្គ្រាម រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់សារព័ត៌មាន Al Jazeera កាលពីថ្ងៃអង្គារដែរថា «មានការពិភាក្សាដោយផ្ទាល់មួយចំនួន កំពុងដំណើរការ រវាងផ្នែកខាងក្នុង នៃប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ជាចម្បង តាមរយៈអន្តរការី»…
-

អាមេរិក បញ្ចេញទូកល្បឿនលឿនគ្មានមនុស្សបើកប្រឆាំងដ្រូនអត្តឃាតក្នុងសង្គ្រាម អ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានដាក់ពង្រាយទូកល្បឿនលឿនគ្មានមនុស្សបើក ដែលមានសមត្ថភាពស៊ើបការណ៍សម្ងាត់ និងវាយប្រហារយោធា ដើម្បីចូលរួមគាំទ្រដល់បេសកកម្មល្បាតដែនសមុទ្រនៅតំបន់មជ្ឈិមបូព៌ា ។ បើតាម BlackSea Technologies, ទូកល្បឿនលឿនគ្មានមនុស្សបើករបស់អាមេរិកនេះមានឈ្មោះថា ទូកស៊ើបការណ៍ស្វ័យប្រវត្តិ GARC ផលិតដោយក្រុមហ៊ុន BlackSea Technologies ។ វាមានដងខ្លួនជិត ៥ ម៉ែត្រ និងកម្ពស់ ១ ម៉ែត្រ ៧៥ សង់ទីម៉ែត្រ បំពាក់ដោយម៉ាស៊ីនល្បឿនលឿនដែលអាចរត់ដល់ទៅ ៧៤ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចផ្ទុកអាវុធក្នុងទម្ងន់ប្រហែល ៤៥៤ គីឡូក្រាម ។ ទូក GARC មានសមត្ថភាពល្បាតដែនសមុទ្រជាង ៤៥០ ម៉ោង និងរត់លើផ្ទៃទឹកក្នុងចម្ងាយដល់ទៅ ៣ ពាន់ ៥៤០ គីឡូម៉ែត្រ ។ បើតាម Times of india, ការដាក់ពង្រាយទូកល្បឿនលឿននេះ មានគោលបំណងបង្កើនការឃ្លាំមើល ឬការវាយប្រហារប្រឆាំងយន្តហោះដ្រូនពិឃាត Kamikaze របស់អ៊ីរ៉ង់ ។ បន្ថែមពីលើបេសកកម្មស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល…
-

ជប៉ុន ពង្រាយមីស៊ីល និងគ្រាប់ផ្លោងល្បឿនលឿនផលិតក្នុងស្រុកជាលើកដំបូង
តូក្យូ ៖ ប្រទេសជប៉ុនបានដាក់ពង្រាយមីស៊ីល និងគ្រាប់ផ្លោងមានល្បឿនលឿនប្រភេទថ្មីដែលផលិតក្នុងស្រុកជាលើកដំបូង ទៅកាន់មូលដ្ឋានយោធាចំនួន ២ កន្លែង ដើម្បីបង្កើនសមត្ថភាពវាយបកប្រឆាំងសត្រូវ ក្នុងករណីសង្គ្រាមផ្ទុះឡើង ។ បើតាមក្រសួងការពារជាតិជប៉ុន, មីស៊ីលផលិតក្នុងស្រុកនេះជាប្រភេទថ្មី Type 12 ត្រូវបានបំពាក់ទៅដល់ជំរំកងកម្លាំងស្វ័យការពារ Kengun កាលពីថ្ងៃចន្ទ ។ មីស៊ីល Type 12 អាចហោះហើរក្នុងចម្ងាយប្រហែល ១ ពាន់គីឡូម៉ែត្រ និងជាមីស៊ីលអាចបាញ់ចេញពីដីគោកទៅនាវាក្នុងដែនសមុទ្រ ។ ចំណែកគ្រប់ផ្លោងល្បឿនលឿនប្រភេទថ្មីរបស់ជប៉ុនមានឈ្មោះ HVGP ។ វាត្រូវបានបំពាក់ទៅដល់ជំរំទ័ព Fuji កាលពីថ្ងៃចន្ទដូចគ្នា ។ គ្រាប់ផ្លោងនេះអាចបាញ់ចេញពីដីគោក ហើយធ្វើដំណើររាប់រយគីឡូម៉ែត្រក្នុងល្បឿនលឿនជាងសំឡេង ជាពិសេសវាអាចហោះហើរក្នុងគន្លងមិនទៀងទាត់ ដែលធ្វើឱ្យប្រព័ន្ធខែលការពារដែនអាកាសរបស់សត្រូវ ពិបាកស្ទាក់ចាប់ ។ បើតាម Japan Times, ការដាក់ពង្រាយមីស៊ីលនៅជំរំទាំងពីរនេះរបស់ជប៉ុន ធ្វើឡើងស្របពេលដែលប្រទេសចិន ត្រូវបានគេជឿថា មានមីស៊ីលបាញ់ចេញពីដីគោកជិត ២ ពាន់គ្រាប់ ដែលអាចបាញ់បានចម្ងាយពី ១ ពាន់ទៅ ៥ ពាន់ ៥០០ គីឡូម៉ែត្រ…