Category: ព័ត៌មានជាតិ
-

លោក Trump គំរាមយកពន្ធ ២០០% លើស្រានាំចូលពីអឺរ៉ុប
វ៉ាស៊ីនតោន ៖ សង្គ្រាមពន្ធកាន់តែពុះកញ្ជ្រោល នៅពេលប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ បានគំរាមដាក់ពន្ធ ២០០% លើស្រា ស្រាសំប៉ាញ និងផលិតផលគ្រឿងស្រវឹងផ្សេងទៀតនាំចូលពីបារាំង និងបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត។ ចំណាត់ការរបស់មេដឹកនាំអាមេរិករូបនេះ ធ្វើឡើងសហភាព អឺរ៉ុប កាលពីថ្ងៃពុធ បានប្រកាសយកពន្ធសងសឹកអាមេរិកវិញ ទៅលើដែកថែប និង អាលុយមីញ៉ូម មានតម្លៃប្រមាណ ២៨ ពាន់លានដុល្លារ គិតគិតចាប់ពីខែមេសាតទៅ។ ភ្លាមៗ លោកប្រធានាធិបតី Trump បានបន្តការរិះគន់ចំពោះបណ្តាប្រទេសប្លុកអឺរ៉ុប ដោយបានហៅការយកពន្ធ ៥០% លើស្រាវីស្គីរបស់អាមេរិកថា ជារឿង “អាក្រក់”។ មិនតែប៉ុណ្ណោះ លោក Trump ថែមទាំងហៅអឺរ៉ុបថា ជា “អាជ្ញាធរពន្ធ និងរំលោភបំពានបំផុតមួយនៅក្នុងពិភពលោក” ហើយថា អឺរ៉ុបបង្កើតឡើងក្នុងគោលបំណងតែមួយគត់ គឺទាញយកផលប្រយោជន៍ពីអាមេរិក៕
-

Putin ៖ គួរតែសន្តិភាពយូរអង្វែង ជាងគ្រាន់តែបទឈប់បាញ់
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា លោកគាំទ្រគំនិត នៃបទឈប់បាញ់ ជាមួយអ៊ុយក្រែន ប៉ុន្តែ លោកអះអាងថា គួរតែជាកិច្ចព្រមព្រៀងសន្តិភាព យូរអង្វែង ជាងគ្រាន់តែជាបទឈប់បាញ់។ ជុំវិញបទឈប់បាញ់ ៣០ថ្ងៃ ដែលស្នើឡើងដោយអ៊ុយក្រែន និងអាមេរិក លោកពូទីន បាននិយាយថា លោកមានសំណួរច្រើន អំពីរបៀបដែលនឹងត្រូវបានអនុវត្ត ហើយថា លោកចង់ពិភាក្សាជាមួយលោក ដូណាល់ ត្រាំ។ លោកបាននិយាយបែបនេះ ពេលកំពុងឆ្លើយតបទៅនឹងផែនការរួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន សម្រាប់បទឈប់បាញ់នេះ។ លោក ពូទីន បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងមូស្គូថា «យើងយល់ស្របនឹងសំណើ ដើម្បីបញ្ឈប់អរិភាព ប៉ុន្តែ ផ្អែកលើមូលដ្ឋានថា ការបញ្ឈប់នោះ នឹងនាំទៅរកសន្តិភាព យូរអង្វែង និង ដោះស្រាយបញ្ហាឫសគល់នៃវិបត្តិ»។ លោកបាននិយាយថា ទាហានរុស្ស៊ី បច្ចុប្បន្ន កំពុងស្ថិតក្នុងការវាយលុកមួយ ដែលមានគោលបំណង បណ្តេញទ័ពក្រុង Kyiv ចេញពីតំបន់ Kursk។ លោកបាននិយាយថា…
-

សម្ដេចតេជោ ហ៊ុន សែន បង្ហាញពីជោគជ័យនៃការអប់រំបណ្តុះ បណ្តាលកូនៗដែលប្រើពេលជាង ៤០ឆ្នាំ ទើបទទួលផលដូចថ្ងៃនេះ
(ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បង្ហាញពីជោគជ័យនៃការអប់រំបណ្តុះបណ្តាលកូនៗដែលប្រើពេលជាង៤០ឆ្នាំ ទើបទទួលផលដូចថ្ងៃនេះ ។ សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យកូនៗរបស់សម្តេច បន្តបណ្តុះបណ្តាលកូនចៅ តាមរបៀបដែលសម្តេច និងភរិយា បានអនុវត្តកន្លងមក។ សម្តេច បញ្ជាក់ថា សម្ដេចនៅតែរង់ចាំធ្វើជាថ្មសំលៀងសម្រាប់កូនៗ ទោះពួកគាត់ មានឋានៈខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបជាច្រើនសន្លឹកនារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ទាក់ទងនឹងកម្រងអនុស្សាវរីយ៍កូនៗរបស់សម្តេច ដោយចាត់ទុកថា ជាពេជ្រកំពុងច្នៃ កែច្នៃរួច និងកំពុងរក្សាទុក ឬនិយាយមួយបែបទៀតថា ដាវកំពុងផលិត ដាវកំពុងប្រើ និងកំពុងសំលៀងបន្ត ។ តាមរយៈរូបថតដែលបានបង្ហាញ សម្ដេចតេជោ អះអាងថា ជាភាពជោគជ័យនៃការបណ្តុះបណ្តាលកូនៗជាង៤០ឆ្នាំ។ ជាកូននាយករដ្ឋមន្ត្រី ប៉ុន្តែពួកគាត់មិនមានម៉ូតូ ឬឡានជិះឡើយ ដោយសារសម្តេចចង់ឱ្យពួកគាត់ស្គាល់ជីវភាពប្រជាជនធម្មតា ដូចសម្តេចកាលពីក្មេង។ កូនណាមួយមានកំហុស ត្រូវជាប់វិន័យអង្គុយអានសៀវភៅទាំងអស់គ្នា ជួយដាស់តឿនគ្នាជៀសវាងការជាប់វិន័យ។ នេះជាការរំលឹករបស់សម្តេច ហ៊ុន សែន នូវអ្វីដែលសម្តេចបានអប់រំកូនៗ។ ពេលទៅរៀននៅក្រៅប្រទេស សម្តេចលើកឡើងថា…
-

ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ៖ មូលនិធិសមធម៌សុខាភិបាល គឺជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការពង្រីកប្រព័ន្ធគាំពារសុខភាពសង្គមនៅកម្ពុជា
(ភ្នំពេញ)៖ មូលនិធិសមធម៌សុខាភិបាល គឺជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ស្តីពីការពង្រីកប្រព័ន្ធគាំពារសុខភាពសង្គមនៅកម្ពុជា ដែលមានចែងក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាល សំដៅផ្តល់ការគាំពារដល់ពលរដ្ឋមកពីគ្រួសារក្រីក្រឱ្យទទួលបានសេវាសុខភាព ប្រកបដោយសមធម៌ គុណភាព ស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពដោយមិនមានហានិភ័យផ្នែកហិរញ្ញវត្ថុ ។ ដើម្បីធានាឆ្ពោះទៅសម្រេចបាននូវគោលដៅ នៃផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា ជាពិសេសការបង្ការហានិភ័យផ្នែកហិរញ្ញវត្ថុដល់គ្រួសារគោលដៅ ចាំបាច់ត្រូវមានការតាមដាន និងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដែលរារាំងដល់ការប្រើប្រាស់សេវាសុខភាព របស់ក្រុមគោលដៅគ្របដណ្តប់ដោយមូលនិធិសមធម៌សុខាភិបាល ។ នេះជាការបញ្ជាក់របស់ ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៥ ក្នុងពិធី«ប្រកាសជាផ្លូវការ យុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល» ដើម្បីស្វែងយល់អំពីយុទ្ធសាស្រ្ត នៃការលើកកម្ពស់ការប្រើប្រាស់ មូលនិធិសមធម៌សុខាភិបាល និងជំរុញកិច្ចសហការគាំទ្រ តាមគ្រប់រូបភាព ក្នុងការអនុវត្តយុទ្ធនាការនេះ ឱ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីជាប្រយោជន៍ដល់គ្រប់ក្រុមគោលដៅទាំងអស់ ព្រមទាំងធ្វើការផ្លាស់ប្តូរឥរិយាបថអ្នកផ្តល់សេវា ប្រកបដោយគុណភាព សមភាព និងសមធម៌ មិនមានការរើសអើងដល់ប្រជាពលរដ្ឋ ។ ឯកឧត្តម រដ្ឋមន្រ្តី អំពាវនាវដល់រដ្ឋបាលរាជធានី-ខេត្ត មន្ទីរសុខាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សូមចូលរួមអនុវត្តយុទ្ធនាការនេះ ឱ្យបានទទួលជោគជ័យ ។…
-

Hamas ផ្តើមគាំទ្រលោក Trump ជុំវិញការច្បាមយក Gaza
បរទេស៖ ជារឿងដ៏កម្រ ដែលក្រុមសកម្មប្រយុទ្ធ ហាម៉ាស់ បានចាប់ផ្តើមប្រកាសគាំទ្រជំហរ របស់លោកប្រធាធិបតី សហរដ្ឋអាមេរិក Donald Trump ជុំវិញការចង់វាតទី យកតំបន់ ហ្គាហ្សា របស់ប៉ាឡេស្ទីន មកគ្រប់គ្រង ដោយសហរដ្ឋអាមេរិកផ្ទាល់។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Al Jazeera កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ហាម៉ាស់គាំទ្រចំពោះការលើកឡើងរបស់លោក Trump ដែលថា នឹងពុំមានការបណ្តេញជនជាតិប៉ាឡេស្ទីនជាង២លាននាក់ ចេញពីតំបន់ហ្គាហ្សា ដែលកំពុងហែកហួរដោយសង្គ្រាម រវាងអ៊ីស្រាអែល និងពួកហាម៉ាស់ នោះទេ។ ការណ៍នេះ គឺខុសប្លែកពីគ្រាមុន ដែលលោក Trump ធ្លាប់អះអាងថា នឹងបណ្តេញចេញ ដើម្បីងាយស្រួលគ្រប់គ្រង អភិវឌ្ឍន៍ឡើងវិញ ជាមួយនឹងផែនការបង្កើតការងារ រាប់ពាន់កន្លែង។ អ្នកនាំពាក្យ ក្រុមហាម៉ាស់ លោក Hazem Qassem បាននិយាយថា សម្តីរបស់លោក Trump បែបនេះ បង្ហាញពីការបន្ធូរបន្ថយភាពតានតឹង ហើយ ហាម៉ាសសូមគាំទ្រជំហរនេះ។ ក្រៅពីនេះ លោកបានបន្ថែមទៀតថា ហាម៉ាស់…
-

លោក Zelensky រំពឹងថា លោក Trump នឹងប្រើធម៌ក្តៅ បើសិនលោក Putin បដិសេធបទឈប់បាញ់
កៀវ ៖ មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធនិយាយថា រដ្ឋបាលលោកប្រធានាធិបតី ត្រាំ នឹងប្រើធម៌ក្តៅលើរុស្ស៊ី ប្រសិនបើវិមានក្រឹមឡាំងរបស់លោក ពូទីន ទាត់ចោលបទឈប់បាញ់រយៈពេល ៣០ថ្ងៃ។ លោក ហ្សេលេនស្គី បានប្រាប់អ្នកកាសែតនៅទីក្រុងកៀវថា អាមេរិកនឹងដាក់សម្ពាធធ្ងន់ធ្ងរប្រឆាំងរុស្ស៊ី ប្រសិនបើពួកគេមិនព្រមទទួលយកបទឈប់បាញ់ ដើម្បីបញ្ឈប់ការប្រយុទ្ធ ដែលបានសម្លាប់ជីវិតមនុស្សអស់រាប់ម៉ឺននាក់នោះទេ។ បើតាមលោកប្រធានាធិបតី ហ្សេលេនស្គី អ្វីគ្រប់យ៉ាងអាស្រ័យលើថាតើរុស្ស៊ីចង់បានបទឈប់បាញ់ និងភាពស្ងៀមស្ងាត់ ឬពួកគេចង់បន្តការសម្លាប់មនុស្សទៀតតែប៉ុណ្ណោះ។ ជាការឆ្លើយតប វិមានក្រឹមឡាំងបាននិយាយថា ខ្លួនកំពុងរង់ចាំព័ត៌មានលម្អិតពីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទឈប់បាញ់។ យ៉ាងណាមិញ កាលពីដើមខែនេះ ក្រសួងការបរទេសរុស្ស៊ី បានអះអាងថា បទឈប់បាញ់បណ្ដោះអាសន្ន គឺជារឿង «មិនអាចទទួលយកបាន»៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

លោក Trump បញ្ជូនបេសកជនទៅរុស្ស៊ី ចរចាបទឈប់បាញ់អ៊ុយក្រែន ៣០ថ្ងៃ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump មានសុទិដ្ឋិនិយមថា អ្នកចរចាអាមេរិកដែលធ្វើដំណើរទៅកាន់រុស្ស៊ី នឹងអាចទទួលបានបទឈប់បាញ់ក្នុងសង្គ្រាមអ៊ុយក្រែន។ លោកប្រធានាធិបតី Trump បានប្រាប់អ្នកកាសែតអំឡុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអៀរឡង់ លោក Micheal Martin ថា បេសកជនអាមេរិក លោក Steve Witkoff នឹងទៅរុស្ស៊ីនាពេលនេះ ដូចដែលយើងបាននិយាយ ហើយសង្ឃឹមថា យើងនឹងអាចទទួលបានបទឈប់បាញ់ពីលោក ពូទីន។ កាលពីថ្ងៃពុធ លោក Trump និយាយថា គាត់នឹងជជែកជាមួយលោកប្រធានាធិបតី ពូទីន ក្នុងសប្តាហ៍នេះ ប៉ុន្តែការប្រកាសនោះនៅមិនទាន់កើតឡើងទេ។ ទោះបីជាយ៉ាងណា មេដឹកនាំអាមេរិករូបនេះ បានអះអាងថា មាន “សារវិជ្ជមាន” ពីខាងរុស្ស៊ី ហើយសង្ឃឹមថា គាត់នឹងទទួលបានបទឈប់បាញ់នៅអ៊ុយក្រែន។ បើតាមលោក Trump ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាននឹងកើតឡើង ប្រសិនបើរុស្ស៊ីបដិសេធបទឈប់បាញ់អ៊ុយក្រែន ប៉ុន្តែលោកសង្ឃឹមថា វានឹងមិនចាំបាច់ធ្វើបែបនេះទេ។ យ៉ាងណាមិញ វិមានក្រឹមឡាំងនិយាយថា ខ្លួនកំពុងរង់ចាំព័ត៌មានលម្អិតនៃសំណើរបស់អាមេរិក និងអ៊ុយក្រែន ដែលបានព្រមព្រៀងគ្នាក្នុងសប្តាហ៍នេះ តែមិនបានបង្ហាញពីការត្រៀមខ្លួន បញ្ឈប់ការប្រយុទ្ធដែលបានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់បាត់បង់ជីវិតក្នុងពេល បីឆ្នាំមកនេះទេ៕…
-

ក្រុមហ៊ុនចិន Xpeng គ្រោងបោះទុនជិត ១៤ ពាន់លានដុល្លារ ផលិតមនុស្សយន្តប្រជែង Tesla
ប៉េកាំង ៖ ក្រុមហ៊ុនផលិតឡានអគ្គិសនីចិន Xpeng កំពុងសម្លឹងឃើញគម្រោងផលិតមនុស្សយន្តក្នុងរយៈពេលវែងមួយ ហើយក៏កំពុងពិចារណាបោះវិនិយោគដ៏ធំបំផុតដល់ ១៣.៨ ពាន់លានដុល្លារ ដើម្បីប្រកួតជែងនឹងមនុស្សយន្តឆ្លាតវៃ Optimus របស់លោកមហាសេដ្ឋី Elon Musk ។ នាយកប្រតិបត្តិក្រុមហ៊ុន Xpeng លោក He Xiaopeng បាននិយាយនៅក្រៅសម័យប្រជុំសភាប្រចាំឆ្នាំថា Xpeng បានធ្វើការនៅក្នុងឧស្សាហកម្មមនុស្សយន្តអស់រយៈពេល ៥ឆ្នាំមកហើយ ហើយគ្រោងនឹងបន្តរយៈពេល ២០ឆ្នាំទៀត។ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Securities Times ក្រុមហ៊ុន Xpeng មានបំណងបោះទុនវិនិយោគប្រមាណ ៨ ពាន់លានដុល្លារថែមទៀត ដែលនាំឱ្យចំនួនសរុបកើនដល់ ១៣.៨ ពាន់លានដុល្លារនាពេលអនាគត។ ជាក្រុមហ៊ុនផលិតឡានអគ្គិសនីមូលដ្ឋាននៅទីក្រុងក្វាងចូវ Xpeng បានឈានជើងប្រឡូកឧស្សាហកម្មមនុស្សយន្តជាលើកដំបូងក្នុងឆ្នាំ ២០២០ ដោយបានបញ្ចេញមនុស្សយន្តដំបូងរបស់ខ្លួន មានឈ្មោះថា Iron Humanoid នៅក្នុងខែវិច្ឆិកា ដើម្បីរត់ប្រណាំងនឹងមនុស្សយន្តឆ្លាតវៃ Tesla Bot។ Xpeng ស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតឡានជាច្រើន ដែលកំពុងចាយទុនយ៉ាងសន្ធឹកសន្ធាប់ទៅក្នុងឧស្សាហកម្មមនុស្សយន្ត ដើម្បីស្វែងររបកគំឃើញថ្មីៗផ្នែកបច្ចេកវិទ្យា។ តួយ៉ាង ក្រុមហ៊ុនផលិតឡានអាចបោះទុនវិនិយោគពី…
-

ណាសាបញ្ជូនចានតេលេស្កុប SPHEREx ទៅស្រាវជ្រាវចក្រវាឡ និងស្វែងរកប្រភពទឹកនៅទីអវកាស
វ៉ាស៊ីនតោន ៖ ចានតេលេស្កុប ឬកែវយឺតអវកាស SPHEREx របស់អង្គការណាសា ត្រូវបានបញ្ជូនទៅកាន់ទីអវកាស តាមរយៈគ្រាប់រ៉ុក្តែត Falcon 9 ចេញពីមូលដ្ឋាន Vandenberg Space Force Base ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃអង្គារ សម្រាប់បេសកកម្មស្រាវជ្រាវទីអវកាស និងប្រភពដើមនៃចក្រវាឡ រួមទាំងការរុករកប្រភពទឹកនៃភពកាឡាក់ស៊ី Milky Way ដែលជាធាតុសំខាន់សម្រាប់ជីវិត។ ក្នុងអំឡុងពេលបំពេញបេសកកម្មរយៈពេល ២ឆ្នាំនៅទីអវកាស កែវយឺតអវកាស SPHEREx ដែលមានរាងដូចមេក្រូហ្វូនរបស់ណាសានេះ នឹងប្រមូលទិន្នន័យអំពីចក្រវាឡច្រើនជាង ៤៥០លានចក្រវាឡ ព្រមទាំងផ្កាយច្រើនជាង ១០០លានដួងក្នុងភព Milky Way និងស្វែងយល់ពីប្រភពដើមនៃសកលលោក និងចក្រវាឡនៅក្នុងនោះ។ វាក៏នឹងបង្កើតផែនដីត្រីមាត្រនៃសកលលោក ១០២ពណ៌ ជាប្រវែងរលកពន្លឺ។ បញ្ជូនទៅកាន់ទីអវកាសរួមជាមួយ SPHEREx គឺជាក្រុមផ្កាយរណបនៃបេសកកម្ម PUNCH របស់អង្គការណាសា ដែលមានគោលដៅសង្កេតមកុដព្រះអាទិត្យ ដែលជាស្រទាប់ខាងក្រៅបំផុតនៃបរិយាកាសព្រះអាទិត្យ។ គោលបំណងរួម គឺដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីខ្យល់ព្រះអាទិត្យ ដែលជាលំហូរជាប់លាប់នៃភាគល្អិតមានបន្ទុកពីព្រះអាទិត្យ។ បេសកកម្មនេះ មានគោលបំណងស្វែងយល់អំពីបាតុភូតនៅទីអវកាស ដែលជាការពង្រីកខ្លួនយ៉ាងឆាប់រហ័ស និងខ្លាំងក្លានៃសកលលោក ពីចំណុចតែមួយក្នុងរយៈពេលតិចតួច បន្ទាប់ពីការផ្ទុះដ៏ធំដែលបានកើតឡើងប្រមាណ…
-

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ៖ ពង្រឹងវិន័យការងារ និងវិជ្ជាជីវៈរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជីត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ ហើយតឹងរឹង
(ភ្នំពេញ)៖ ពង្រឹងវិន័យការងារ និងវិជ្ជាជីវៈរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីរាជការទាំងអស់នៅក្នុងវិស័យយុត្តិធម៌គឺជាការងារអាទិភាពមួយដែលត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ ឱ្យបានតឹងរឹង និងគ្មានការយោគយល់ចំពោះអ្នកដែលល្មើសវិន័យឡើយ។នេះជាការបញ្ជាក់ពីសំណាក់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យដឹងថា តាមរយៈឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនាកន្លងមកថ្មីៗនេះ បានសម្រេចដាក់ពិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញាសរុបចំនួន ២៣ករណីក្នុងនោះចៅក្រមចំនួន ១៤ករណីនិងព្រះរាជអាជ្ញាចំនួន ១៤ករណី ។ ការដាក់ពិន័យនាពេលនេះមានលក្ខណៈតឹងរឹង និងរហូតដល់មានការផ្លាស់ប្តូរដោយបង្ខំមួយករណី និងតម្រូវឱ្យបណ្តុះបណ្តាលបន្ថែមចំនួន ២ករណី ការផ្លាស់ប្តូរបង្ខំ និងទម្លាក់ឋានៈមួយករណី ព្យួរការងារ មិនឱ្យមានប្រាក់បៀវត្យចំនួន ៦ខែជាដើម ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានបង្ហាញការគាំទ្រដល់ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រមដែលបានសម្រេចចិត្ត ដាក់វិធានការវិន័យដោយភាពម៉ឺងម៉ាត់ និងមិនលើកលែងចំពោះចៅក្រម ព្រះរាជអាជ្ញា ដែលបានប្រព្រឹត្តិខុសច្បាប់ និងថែមទាំងបានប្រព្រឹត្តិខុសក្រមសីលធម៌…