Category: ព័ត៌មានជាតិ​

  • លោក Mark Carney ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដា ដែលត្រូវប្រឈមជាមួយលោក Trump

    លោក Mark Carney ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដា ដែលត្រូវប្រឈមជាមួយលោក Trump

    អតីតប្រធានធនាគារកណ្តាល លោក Mark Carney បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសកាណាដាជាផ្លូវការ កាលពីថ្ងៃសុក្រ ដោយដាក់ឱ្យលោកនៅក្នុងមុខតំណែងដើម្បីទប់ទល់ការដំឡើងពន្ធពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលអាចបំផ្លាញដល់សេដ្ឋកិច្ចប្រទេសកាណាដា ពឹងផ្អែកលើពាណិជ្ជកម្ម។ នៅក្នុងវត្តមានរបស់អគ្គទេសាភិបាល លោក Mary Simon អ្នកតំណាងផ្ទាល់របស់ព្រះអង្គម្ចាស់ឆាលស៍(Charles) ដែលជាប្រមុខរដ្ឋរបស់ប្រទេសកាណាដា លោក Carney នឹងស្បត់ចូលកាន់តំណែងនៅក្នុងពិធីមួយដែលគ្រោងនឹងចាប់ផ្តើមនៅម៉ោង១១ព្រឹកម៉ោងក្នុងស្រុក។ បុរសវ័យ៥៩ឆ្នាំរូបនេះ ក្លាយជានាយករដ្ឋមន្ត្រីដំបូងគេរបស់ប្រទេសកាណាដា ដោយគ្មានបទពិសោធន៍នយោបាយរឹងមាំ។ លោក Carney បានយកឈ្នះគូប្រជែងរបស់លោកនៅក្នុងការប្រកួតប្រជែងដើម្បីក្លាយជាមេដឹកនាំគណបក្សសេរីនិយមដែលកំពុងកាន់អំណាច។ លោកនឹងជំនួសលោក Justin Trudeau ដែលបានកាន់តំណែងរយៈពេលជាង៩ឆ្នាំ។ លោក Carney ជាអតីតប្រធានធនាគារកណ្តាលកាណាដា និងធនាគារ Bank of England បានអះអាងដោយជោគជ័យនូវជំហររបស់លោកក្នុងនាមជាអ្នកក្រៅមានប្រវត្តិក្នុងការដោះស្រាយវិបត្តិ មានន័យថាលោកគឺជាមនុស្សល្អបំផុតក្នុងការប្រឈមជាមួយលោក Trump ដែលបាននិយាយដដែលៗអំពីការដាក់បញ្ចូលឧបសម្ព័ន្ធប្រទេសកាណាដា។ លោក Carney បានប្រាប់អ្នកសារព័ត៌មានថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបលោក Trump នៅពេលដែល «មានការគោរពចំពោះអធិបតេយ្យភាពរបស់ប្រទេសកាណាដា»។ លោកក៏បាននិយាយផងដែរថា លោកនឹងដាក់ការដំឡើងពន្ធសងសឹកលើទំនិញរបស់សហរដ្ឋអាមេរិក រហូតដល់សហរដ្ឋអាមេរិកបង្ហាញការគោរពចំពោះកាណាដា»។

  • ក្រុមគ្រួសារជនរងគ្រោះក្នុងសង្គ្រាមគ្រឿងញៀន ទាមទារយុត្តិធម៌ខណៈតាមដានការកាត់ទោសលោក Duterte នៅ ICC

    ក្រុមគ្រួសារជនរងគ្រោះក្នុងសង្គ្រាមគ្រឿងញៀន ទាមទារយុត្តិធម៌ខណៈតាមដានការកាត់ទោសលោក Duterte នៅ ICC

    ក្រុមគ្រួសារជនរងគ្រោះនៃ «សង្គ្រាមប្រឆាំងគ្រឿងញៀន» របស់អតីតប្រធានាធិបតីហ្វីលីពីន លោកRodrigo Duterte នៅទីក្រុងម៉ានីល កាលពីថ្ងៃសុក្រ បានមើលការផ្សាយផ្ទាល់នៅមុនការកាត់ទោសមេដឹកនាំបង្កចលាចល នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)នៅទីក្រុងឡាអេ ប្រទេសហូឡង់ និងទាមទារយុត្តិធម៌សម្រាប់មនុស្សជាទីស្រលាញ់របស់ពួកគេ។ សមាជិកគ្រួសារ បានចែករំលែកពីរបៀបដែលមនុស្សជាទីស្រលាញ់របស់ពួកគេត្រូវបានសម្លាប់ក្នុងអំឡុងពេលយុទ្ធនាការប្រឆាំងគ្រឿងញៀនក្រោមការគ្រប់គ្រងរបស់លោក Duterte និងទាមទារឱ្យមានការទទួលខុសត្រូវចំពោះអ្នកស្លាប់ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន។ លោក Duterte ដែលបានដឹកនាំប្រទេសហ្វីលីពីន ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២២ ត្រូវបានកំណត់ថាជាអតីតប្រមុខរដ្ឋនៅអាស៊ីដំបូងគេ ដែលត្រូវនាំទៅកាត់ទោសនៅតុលាការ ICC ជាតុលាការចុងក្រោយត្រូវបានបង្កើតឡើងកាលពី២ទសវត្សរ៍កន្លងទៅនេះ ដើម្បីកាត់ទោសបុគ្គលសម្រាប់ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការបំពាន និងអំពើប្រល័យពូជសាសន៍។ នៅទីកន្លែងផ្សេងទៀតក្នុងទីក្រុងម៉ានីល សកម្មជននិស្សិតប្រហែលជាង២០នាក់ បានធ្វើការតវ៉ា និងអំពាវនាវឱ្យតុលាការ ICC ស្វែងរកយុត្តិធម៌ឲ្យបានឆាប់រហ័សសម្រាប់អ្នកដែលត្រូវបានសម្លាប់ដោយគោលការណ៍របស់លោក Duterte ។

  • ផ្លូវ៦០ម៉ែត្រ!! រថយន្តបុកគ្នាពីក្រោយពេញទំហឹង រុញផ្ទប់ទៅបុករបាំងដែកពុះចែកទ្រូងផ្លូវ បាក់៦ផ្ទាំង

    ផ្លូវ៦០ម៉ែត្រ!! រថយន្តបុកគ្នាពីក្រោយពេញទំហឹង រុញផ្ទប់ទៅបុករបាំងដែកពុះចែកទ្រូងផ្លូវ បាក់៦ផ្ទាំង

    ភ្នំពេញ៖ បុរសជាម្ចាស់រថយន្ត BMW បើកបុករថយន្ត Chevrolet ពីក្រោយពេញទំហឹង បណ្តាល​ឲ្យ​រុញ​ទៅបុករះរបាំងដែកពុះចែកទ្រូងផ្លូវ ខូចខាតចំនួន០៦ផ្ទាំង លើបណ្តោយផ្លូវ៦០ម៉ែត្រ ដែល​អាជ្ញាធរ​ទើបតែដាក់កាលពីថ្មីនេះៗ ។ ហេតុការណ៍នេះដែរ បានកើតឡើងកាល ពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មាន បុរសម្នាក់ បើករថយន្ដស៊េរីទំនើប ម៉ាក BMW ពណ៍ខ្មៅ ពាក់ស្លាកលេខ កម្ពុជា 1996.L.K បានបើករថយន្តក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ជិតដល់ស្តុបស័រដេសលើបណ្តោយផ្លូវ ៦០ម៉ែត្រ ក៏ស្រាប់តែរថយន្ត BMW ទៅបុកពីក្រោយរថយន្ដ Chevrolet ពណកណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2BZ-1508 ដែលកំពុងបើកទិសដៅស្របគ្នា បណ្ដាលរថយន្ត Chevrolet ទៅបុករបាំងដែក ពុះចែកទ្រូងផ្លូវ វិលមួយជុំ ទៅប៉ះរបាំងដែកបាក់ ចំនួន…

  • គោរមងារឧកញ៉ាផ្តល់ជូនអ្នកមានគុណសម្បត្តិ ដែលបានរួមចំណែកក្នុងការជួយសង្គមជាតិ និងប្រជាជន

    គោរមងារឧកញ៉ាផ្តល់ជូនអ្នកមានគុណសម្បត្តិ ដែលបានរួមចំណែកក្នុងការជួយសង្គមជាតិ និងប្រជាជន

    (ភ្នពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​បិទ​សន្និបាតប្រចាំឆ្នាំលើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ថា គោរមងារឧកញ៉ា​ផ្តល់ជូន​អ្នកមានគុណសម្បត្តិ និងដែលបានរួមចំណែកក្នុងការជួយសង្គមជាតិ និងប្រជាជន ព្រមទាំងបានខិតខំ និងទទួលផលពី​ការ​​តស៊ូរបស់ខ្លួនក្រោមសុខសន្តិភាពរបស់ប្រទេស ហើយការរីកចម្រើននេះ មិន​ត្រឹមតែសម្រាប់ផ្ទាល់​ខ្លួន​ទេ ប៉ុន្តែសម្រាប់ជួយដល់អ្នកពាក់ព័ន្ធ បុគ្គលិក និងការរួមចំណែកក្នុងការកសាង​សមិទ្ធផលសង្គម កិច្ច​ការ​មនុស្ស​ធម៌ និងជួយអ្នកដទៃ។ ដូច្នេះ សូមទាំងអស់គ្នាថែរក្សាកិត្តិនាម​ កិត្តិយស និងគុណ​សម្បត្តិដ៏ល្អផូរផង់នេះ សម្រាប់បន្តជួយដល់សង្គមជាតិ និងគោរម្ស៍ងារដ៏មានតម្លៃឱ្យបានយូរអង្វែង។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកកិច្ចការទូតសេដ្ឋកិច្ច ជាកិច្ចការអាទិភាព និងយកចិត្តទុកដាក់ ដោយមិនត្រឹមតែការធ្វើការទាក់ទាញក្នុងប្រទេសប៉ុណ្ណោះទេ តែក៏បានជំរុញការទាក់ទាញការវិនិយោគពីក្រៅប្រទេស​ ផងដែរ។ ជាមួយគ្នានេះ សម្តេចបវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលបានផ្តល់ការសហការ គាំទ្រ និងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការភ្ជាប់វិស័យឯកជន ជាមួយនឹង​វិស័យឯកជន ដែលបង្កើនភាពទាក់ទាញ និងជំរុញការវិនិយោគឱ្យមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់។ រាជរដ្ឋាភិបាល មិនអាចធ្វើតែម្នាក់ឯងបាននោះទេ ពោលគឺដើរតួជាស្ពានភ្ជាប់ ដាក់ចេញនូវគោលនយោ​បាយ និង​បើកច្រកព្រំដែន…

  • លោក Trump ចង់ប្រើជម្រើសយោធាគ្រប់គ្រងព្រែកជីកប៉ាណាម៉ា

    លោក Trump ចង់ប្រើជម្រើសយោធាគ្រប់គ្រងព្រែកជីកប៉ាណាម៉ា

    វ៉ាស៊ីនតោន ៖ រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ អំពាវនាវឱ្យមន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក ផ្តល់ជម្រើសយោធា ដើម្បីធានាថា ទីក្រុងវ៉ាស៊ីនតោនមានសិទ្ធិគ្រប់គ្រងពេញលេញលើព្រែកជីកប៉ាណាម៉ា នេះបើតាមមន្ត្រីអាមេរិកពីរនាក់បានប្រាប់កាសែតរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍។ មន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនិយាយថា ឯកសារមួយដែលត្រូវបានពិពណ៌នាថា ជាការណែនាំសន្តិសុខជាតិបណ្តោះអាសន្នដោយរដ្ឋបាលថ្មី បានស្នើឱ្យយោធាពិនិត្យមើលជម្រើស ដើម្បីធានាដល់ការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា។ មន្ត្រីអាមេរិកទីពីរបានឱ្យដឹងទៀតថា យោធាអាមេរិកមានជម្រើសដ៏មានសក្តានុពល ក្នុងនោះមានទាំងការធានាភាពជាដៃគូជិតស្និទ្ធជាមួយយោធាប៉ាណាម៉ា។ សារព័ត៌មាន NBC News នៅព្រឹកថ្ងៃព្រហស្បតិ៍ ក៏បានរាយការណ៍ផងដែរថា សេតវិមានបានបញ្ជាឱ្យមន្ទីរបញ្ចកោណបង្កើតជម្រើស ដើម្បីអាចគ្រប់គ្រងព្រែកជីកប៉ាណាម៉ា។ ទោះបីជាយ៉ាងណា មន្ទីរបញ្ចកោណមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ កន្លងមក លោកប្រធានាធិបតី ត្រាំ បានអះអាងថា អាមេរិកត្រូវការយកព្រែកជីកប៉ាណាម៉ាមកវិញ ដោយលោកបាននិយាយទាំងគ្មានភស្តុតាងថា ចិនកំពុងគ្រប់គ្រងវា ហើយអាចប្រើផ្លូវទឹកនេះដើម្បីធ្វើឱ្យខូចផលប្រយោជន៍អាមេរិក។ យ៉ាងណា លោកស្រី Ilya Espino de Marotta ដែលជាអ្នកគ្រប់គ្រងរងនៃព្រែកជីកប៉ាណាម៉ាបានប្រាប់ Guardian កាលពីខែមករាថា ព្រែកជីកនេះគ្រប់គ្រងដោយជនជាតិប៉ាណាម៉ា ១០០% … យើងជាអង្គភាពស្វយ័ត … គ្មានការគ្រប់គ្រងព្រែកជីករបស់ចិនទេ ហើយរាល់សកម្មភាពរបស់មហាអំណាចបរទេស ដែលប៉ន់ប៉ងយកព្រែកជីកនេះដោយកម្លាំង ប្រាកដជាបំពានច្បាប់អន្តរជាតិ។ សូមរម្លឹកថា សហរដ្ឋអាមេរិកបានទទួលសិទ្ធិសាងសង់…

  • អាមេរិកបន្តបញ្ជូនគ្រាប់បែករយៈចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែន

    អាមេរិកបន្តបញ្ជូនគ្រាប់បែករយៈចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែន

    វ៉ាស៊ីនតោន ៖ កាសែតរ៉យទ័របានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពដែលដឹងលឺពីអាវុធនេះថា សហរដ្ឋអាមេរិកកំពុងរៀបចំបន្តដឹកជញ្ជូនគ្រាប់បែកផ្លោងធុនតូចចម្ងាយឆ្ងាយ ហៅកាត់ GLSDB ទៅកាន់ប្រទេសអ៊ុយក្រែនឡើងវិញ។ គ្រាប់បែកមានអង្កត់ផ្ចិតតូចអាចបាញ់ចេញពីផ្ទាល់ដី GLSDB ផលិតរួមគ្នាដោយក្រុមហ៊ុនស៊ុយអែត SAAB AB និងក្រុមហ៊ុន Boeing របស់អាមេរិក ហើយគ្រាប់បែកប្រភេទនេះមានបំពាក់ប្រព័ន្ធ GPS សម្រាប់អ៊ុយក្រែនអាចបាញ់បានចម្ងាយ ១៦០គីឡូម៉ែត្រ។ ការប្រគល់គ្រាប់បែក GLSDB របស់អាមេរិកទៅឱ្យអ៊ុយក្រែន ត្រូវបានប្រកាសជាលើកដំបូងដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Biden ក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ហើយត្រូវបានចែកចាយជាលើកដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤។ សារព័ត៌មាន kyiv independent បានចេញផ្សាយថា គ្រាប់បែក GLSDBs ដែលទើបតែជំរុញកម្លាំងឱ្យកាន់តែខ្លាំងក្លាជាងមុន ដើម្បីទប់ទល់ជាមួយការគំរាមកំហែងរបស់រុស្ស៊ីនោះ អាចនឹងធ្លាក់ទៅដល់ដៃយោធាអ៊ុយក្រែនក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ ដោយសារតែពួកវាមានរួចហើយ នៅឃ្លាំងស្តុកសព្វាវុធនៅទ្វីបអឺរ៉ុប។ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា គ្រាប់បែក GLSDB នឹងពង្រីកសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយដល់កងកម្លាំងអ៊ុយក្រែន បូករួមជាមួយនឹងមីស៊ីល Storm Shadow, SCALP និង ATACMS។ ការបន្តផ្តល់ជំនួយគ្រាប់បែក GLSDB នាពេលនេះ…

  • មហាសេដ្ឋី Jack Ma បញ្ចេញ AI ថ្មី ប្រកាសថា ខ្លាំងជាង DeepSeek

    មហាសេដ្ឋី Jack Ma បញ្ចេញ AI ថ្មី ប្រកាសថា ខ្លាំងជាង DeepSeek

    បរទេស៖ ក្រុមហ៊ុន Alibaba របស់លោកមហាសេដ្ឋីចិន Jack Ma បានបង្កើតកម្មវិធីសិប្បនិម្មិត ឬ AI ចុងក្រោយបំផុតថ្មី QwQ-32B ហើយអួតថា មានសមត្ថភាពខ្លាំងជាង OpenAI របស់អាមេរិក ព្រមទាំង DeepSeek។ ទីភ្នាក់ងារព័ត៌មាន CNN បានចុះផ្សាយថា ក្រោយពីប្រកាសចេញនូវ កម្មវិធី AI ថ្មីនេះ បានធ្វើឲ្យភាគហ៊ុន របស់ក្រុមហ៊ុន Alibaba ដែលបានចុះបញ្ជីនៅហុងកុង កើនឡើង ៨ភាគរយ ហើយបានជួយជំរុញសន្ទស្សន៍សហគ្រាសចិន របស់ផ្សារហ៊ុន Hang Seng ។ ក្រុមហ៊ុន Alibaba បានលើកសរសើរម៉ូដែលថ្មី របស់ខ្លួននេះ ថា បានផ្តល់នូវការអនុវត្តដ៏ពិសេស លើសម៉ូដែល o1-mini របស់ OpenAI ដែលទើបដំណើរការ កាលពីឆ្នាំមុន ព្រមទាំង អាចប្រកួតប្រជែង បើកចំហខ្លាំងបំផុត តតាំងមិនចាញ់ R1 របស់ DeepSeek ដែលជាបច្ចេកវិទ្យាចិនថ្មី…

  • អ្នកលក់ដូរនៅកាណាដា យកដបស្រាអាមេរិកចេញពីធ្នើរ

    អ្នកលក់ដូរនៅកាណាដា យកដបស្រាអាមេរិកចេញពីធ្នើរ

    បរទេស៖ អ្នកលក់ដូរនៅក្នុងប្រទេសកាណាដាបានចាប់ផ្តើមយកស្រាផលិត នៅអាមេរិក ចេញពីហាង ដើម្បីអនុវត្តតាមរដ្ឋាភិបាល ដែលប្រកាសសងសឹកនឹងការតំឡើងពន្ធ របស់អាមេរិក។ រូបភាពដែលចេញផ្សាយដោយ ក្រុមប្រឹក្សាត្រួតពិនិត្យស្រានៃរដ្ឋ Ontario ហៅកាត់ LCBO បានបង្ហាញបុគ្គលិកហាងយកដបស្រាអាមេរិក ព្រមទាំង ស្រាបៀរ និងស្រា របស់អាមេរិក ផ្សេងទៀត ចេញពីធ្នើរហាង ចំពេលមានជម្លោះពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងកាណាដា។ កាលពីថ្ងៃអង្គារ ប្រទេសកាណាដា បានសងសឹក ​ប្រឆាំងនឹងពន្ធនាំចូលដ៏ច្រើនសន្ធឹកសន្ធាប់ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយលើកហេតុផលថា ការយកពន្ធបន្ថែមរបស់អាមេរិក បានបង្កការគំរាមកំហែង ដែលទាមទារ ឱ្យមានការឆ្លើយតប ជាបន្ទាន់។ ចំណាត់ការដំបូង របស់កាណាដា រួមមាន កញ្ចប់នៃការប្រឆាំងពន្ធ ​ត្រូវបានកំណត់ ជាពីរដំណាក់កាល ដែលផ្តោតលើផលិតផលអាមេរិកជាក់លាក់ ក៏ដូចជា វិធានការផ្សេងៗ ដែលប្រកាសដោយរដ្ឋាភិបាលតាមតំបន់ របស់ប្រទេសកាណាដា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • Trudeau មោទនភាពក្រោយលែងធ្វើនាយករដ្ឋមន្ត្រីកាណាដា

    Trudeau មោទនភាពក្រោយលែងធ្វើនាយករដ្ឋមន្ត្រីកាណាដា

    បរទេស ៖ នាយករដ្ឋមន្ត្រី ប្រទេសកាណាដា ដែលចាកចេញពីតំណែងបាននិយាយថា លោកមានមោទនភាព ដែលបានបម្រើប្រទេសកាណាដា នៅថ្ងៃចុងក្រោយរបស់លោក នៅក្នុងតំណែងនេះ។ លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា ផុតតំណែងរូបនេះ បាននិយាយថា លោកមានមោទនភាព ដែលបានបម្រើប្រទេសមួយ ដែលពោរពេញទៅដោយមនុស្ស ដែលក្រោកឈរឡើង សម្រាប់អ្វីដែលត្រឹមត្រូវ។ នៅក្នុងសារជាវីដេអូ កាលពីថ្ងៃព្រហស្បតិ៍ លោក Justin Trudeau បាននិយាយថា «នេះប្រហែលជាថ្ងៃចុងក្រោយរបស់ខ្ញុំ នៅទីនេះ នៅក្នុងការិយាល័យនេះ ប៉ុន្តែ ខ្ញុំនឹងតែងតែ ជាជនជាតិកាណាដា យ៉ាងក្លាហាន និងដោយគ្មានការអភ័យទោស»។ លោក Justin Trudeau គឺជាថ្នាក់ដឹកនាំ ដែលប្រឆាំងខ្លាំងក្លា លើការគំនាបពន្ធ របស់លោក Trump និងការចង់បានកាណាដា ធ្វើជារដ្ឋទី៥១របស់អាមេរិក។ លោកបានលើកឡើងថា «អ្វីដែលគាត់ចង់ឃើញ គឺការដួលរលំទាំងស្រុងនៃសេដ្ឋកិច្ចកាណាដា» ពោលគឺបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសពន្ធ ២៥ភាគរយ លើផលិតផលទាំងអស់ ពីប្រទេសកាណាដា។ នៅក្នុងសុន្ទរកថារបស់លោក កាលពីសប្តាហ៍មុន លោក…

  • ភ្លើងឆេះយន្តហោះអាមេរិកដឹកមនុស្ស១៧០នាក់

    ភ្លើងឆេះយន្តហោះអាមេរិកដឹកមនុស្ស១៧០នាក់

    បរទេស ៖ ផ្សែង និងអណ្តាតភ្លើង ត្រូវបានឃើញហុយចេញពីយន្តហោះដឹកមនុស្ស ជាង១៧០នាក់ មួយគ្រឿង នៅឯអាកាសយានដ្ឋាន ស្ថិតក្នុងទីក្រុង Denver នៃរដ្ឋ Colorado សហរដ្ឋអាមេរិក។ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines មួយនេះ បានឆាបឆេះ បន្ទាប់ពីចុះចត នៅអាកាសយានដ្ឋានអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែ អ្នកដំណើរត្រូវបានជម្លៀសខ្លួនចេញ ដោយសុវត្ថិភាព។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយ តាមរយៈសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីបុគ្គលិកបានរាយការណ៍ ពីការរំញ័រម៉ាស៊ីន ហើយបានរំកិលខ្លួន ទៅច្រកទ្វារចុះចត ស្រាប់តែ ម៉ាស៊ីននៅលើយន្តហោះ Boeing 737-800 មួយគ្រឿងនេះ បានឆាបឆេះតែម្តង។ មន្ត្រីអាកាសចរណ៍ បាននិយាយថា អ្នកដំណើរ១៧២នាក់ និងបុគ្គលិកបម្រើការ ៦នាក់ ត្រូវបាននាំ ទៅកាន់ស្ថានីយ ដោយគ្មានរងរបួស នោះទេ។ អ្នកនាំពាក្យអាកាសយានដ្ឋាន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អ្នកពន្លត់អគ្គិភ័យបានទៅអន្តរាគមន៍ ពន្លត់យន្តហោះវិញ ខណៈដែលរដ្ឋបាលអាកាសចរណ៍សហព័ន្ធ ហៅកាត់ FAA បាននិយាយថា ខ្លួននឹងស៊ើបអង្កេត រកមូលហេតុ៕…