Category: ព័ត៌មានជាតិ
-

ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោកជំទាវ គ្រីស្ទីណា គូវ៉ាចា សាន់តូពូឡូស ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ។ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងចំណាប់អារម្មណ៍ជាខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងអំឡុងពេលពីរទសវត្សរ៍ចុងក្រោយនេះ ។ លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងហ្វាំងឡង់ និងកម្ពុជា ព្រមទាំងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាអាទិ៍៖ ការបោសសម្អាតមីន កសិកម្ម និងការចុះបញ្ជីបណ្ណកម្មសិទ្ធិដីធ្លី ។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរលោកជំទាវ ឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនហ្វាំងឡង់ដែលបានចូលរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។ សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលបច្ចុប្បន្ន មានរយៈពេល ៥៥ឆ្នាំមកហើយ ដោយជឿជាក់ថា តួនាទីរបស់លោកជំទាវអគ្គរដ្ឋទូត…
-

ឯកឧត្តម ប៉ែន បូណា ៖ សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ
(ភ្នំពេញ)៖ មួយជីវិតនយោបាយរបស់លោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ជាអ្នកនយោបាយដែលគ្មានគោលការណ៍ គ្មានគំនិតអ្វីថ្មី គ្មានទស្សនៈវិស័យ និងគ្មានទាល់តែសោះភាពជាអ្នកដឹកនាំ។ កុំថាឡើយដល់ទៅដឹកនាំប្រទេស សូម្បីតែដឹកនាំបក្សនយោបាយមួយក៏ធ្វើមិនកើតផង។ គាត់ជាមនុស្សចេះតែបើកមាត់និយាយ តែពាក្យសម្តីប្រហោងក្នុងដូចស្គរ។ ក្រៅពីពាក្យញុះញង់ ភូតកុហក គាត់ក៏មានជំនាញជាអ្នកនយោបាយឱកាសនិយមដោយរង់ចាំតែព្រឹត្តិការណ៍អ្វីមួយកើតឡើងនៅក្នុងតំបន់ ឬក្នុងពិភពលោកដើម្បីភ្ជាប់ខ្លួនជាមួយ មិនខុសអ្វីពីមនុស្សដែលចាំតែ «តោងកន្ទុយក្បិនគេ» នោះឡើយ។ ជាក់ស្តែង កាលពីលោកស្រី អោងសាន ស៊ូជី ឈ្នះការបោះឆ្នោតនៅភូមា បុគ្គលឱកាសនិយមនេះក៏ទៅភ្ជាប់ខ្លួនជាមួយលោកស្រី ស៊ូជី ហើយប្រកាសថា កម្ពុជានឹងមានស្ថានភាពនេះដែរ។ ប៉ុន្តែ ពេលលោកស្រី អោងសាន ស៊ូជី ក្លាយជាអ្នកដឹកនាំរដ្ឋាភិបាល លោកស្រីមិនអាចធ្វើអ្វីដូចកាលពីនៅជាមេដឹកនាំបក្សប្រឆាំងទេ។ សម រង្ស៊ី ក៏ខកចិត្តហើយបិទមាត់ឈប់និយាយរឿងនេះ។ ក្រោយមកទៀត ពេលលោក អានវ៉ា អ៊ីប្រាហ៊ីម ឈ្នះឆ្នោតនៅម៉ាឡេស៊ី សម រង្ស៊ី ក៏ប្រញាប់ភ្ជាប់ខ្លួនជាមួយលោក អានវ៉ា ហើយប្រកាសថា កម្ពុជានឹងមានថ្ងៃនោះដែរ។ ប៉ុន្តែ ទីបំផុត លោក សម រង្ស៊ី និងគូកនត្រូវគេហាមប្រាមមិនឱ្យជាន់ទឹកដីម៉ាឡេស៊ីដើម្បីធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាឡើយ។…
-

កម្ពុជា-ចិន រួមគ្នាឈ្វេងយល់កាន់តែស៊ីជម្រៅពីប្រជាធិបតេយ្យតាមបែបផែនចិន
(ភ្នំពេញ)៖ នៅមជ្ឈមណ្ឌលកម្ពុជាដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ការិយាល័យរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរួមគ្នារៀបចំបាឋកថាស្តីពី «កម្ពុជា-ចិន៖ ការភ្ជាប់បេះដូងតាមបណ្តោយផ្លូវសូត្រ» ឈ្វេងយល់ពីប្រជាធិបតេយ្យតាមបែបផែនចិន។ ជម្រាបជូនដល់អង្គពិធីដែលអញ្ជើញមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអប់រំ យុវជននិងកីឡា សមាគមមិត្តភាពកម្ពុជា-ចិន សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសិស្ស-និសិ្សតអាហារូបករណ៍ អ.ម.ត សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន និស្សិត ស្ថានទូតចិនប្រចាំកម្ពុជា វិទ្យុមិត្តភាពកម្ពុជា-ចិន ផ្ទះយុវជនកម្ពុជា-ចិន និងអង្គពិធីទាំងមូល សរុបចំនួន ១០០នាក់ ។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរំលេចថា ការរៀបចំកម្មវិធីបាឋកថានេះក្នុងគោលបំណងរួមចំណែកសំខាន់៤គឺ ១-បង្កើនការយល់ដឹងកាន់តែស៊ីជម្រៅពីមហាសន្និបាតសភាទាំង២នៃប្រទេសចិន ២-ពន្លាតការឈ្វេងយល់ពីទម្រង់ប្រជាធិបតេយ្យតាមបែបផែនចិន ៣-ពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និង៤-ពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងអង្គពាក់ព័ន្ធនានាស្តីពីអភិបាលកិច្ចប្រទេសចិន។ លោក Liu Zhanguo ប្រធានការិយាល័យរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានគូសបញ្ជាក់ថា មហាសន្និបាតសភាទាំងពីរនៃប្រទសចិន ដែលតែងបានរៀបចំជាទៀងទាត់នៅដើមខែមីនា ជារៀងរាល់ឆ្នាំ គឺជាវេទិកាចូលរួមនិងពិភាក្សាកិច្ចការនយោបាយដ៏សំខាន់បំផុតរបស់ប្រទេសចិន ដើម្បីផ្តល់ជាមតិយោបល់សម្រាប់ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ប្រទេសជាតិ។ លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានពោលថា នៅពេលដែលយើងពិភាក្សាអំពីស្ថានភាពប្រជាធិបតេយ្យរបស់ប្រទេសមួយ យើងត្រូវចាប់ផ្តើមពីស្ថានភាពជាក់ស្តែងរបស់ប្រទេស។…
-

រដ្ឋ G7 ស្កាត់ជួបគ្នារកគន្លឹះបញ្ចប់សង្គ្រាមឲ្យបានឆាប់
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ ឬ ប្រទេស G7 បានណាត់ជួបប្រជុំគ្នា បីថ្ងៃ នៅប្រទេសកាណា ដោយចាប់ផ្តើមពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីវិធានការគន្លឹះ ក្នុងគោលបំណងបញ្ឈប់សង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន។ រដ្ឋាភិបាលក្រុង Quebec រៀបចំកិច្ចប្រជុំG7នេះ នៅក្នុងតំបន់ Charlevoix លើច្រាំងទន្លេ St. Lawrence។ ជាកិច្ចប្រជុំ ក្រោយពេលដែលមន្ត្រីអាមេរិកនិងអ៊ុយក្រែនទើបបានព្រមព្រៀងគ្នាលើបទឈប់បាញ់ ១០០ថ្ងៃ តែ ត្រូវរង់ចាំការឆ្លើយតប ពីរុស្ស៊ី បន្ថែមទៀត។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ក៏បានទៅចូលរួម ផងដែរ។ វត្តមានប្រមុខកាទូតអាមេរិករូបនេះ នៅទីនោះ ស្របពេលដែលលោក Trump បន្តចង់ស្រូបយកប្រទេសកាណាដា ចូលទៅក្នុងសហរដ្ឋអាមេរិក ខណៈពេលដែលការកើនឡើង នៃសង្រ្គាមពាណិជ្ជកម្ម។ ក៏ប៉ុន្តែ លោក Rubio បាននិយាយថា «យើងនឹងផ្តោតលើ G7..មិនមែនជាកិច្ចប្រជុំ អំពីរបៀបដែលយើងនឹងកាន់កាប់ប្រទេសកាណាដានោះទេ»។ កិច្ចប្រជុំកំពូលអ្នកការទូត មកពីសហរដ្ឋអាមេរិក អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន…
-

លោក Elon Musk ហៅសមាជិកព្រឹទ្ធសភាអាមេរិកថាជា “ជនក្បត់ជាតិ” ក្រោយស្កាត់ទៅអ៊ុយក្រែន
បរទេស ៖ លោក មហាសេដ្ឋី Elon Musk បានហៅចំៗ ឈ្មោះលោក Mark Kelly សមាជិកព្រឹទ្ធសភាអាមេរិកថា ជាជនក្បត់ជាតិ ក្រោយពេលដែលអតីតអ្នកបើកយន្តហោះ របស់កងទ័ពជើងទឹក រូបនេះ បានធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអ៊ុយក្រែន នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Skynews កាលពីថ្ងៃអង្គារ។ ដៃស្តាំរបស់លោក Trump បានចោទប្រកាន់ព្រឹទ្ធសមាជិក រូបនេះថា ការស្កាត់ទៅជួបមន្ត្រីអ៊ុយក្រែនបែបនេះ គឺខុសពីគោលការណ៍ របស់ប្រធានាធិបតី Trump ដែលកំពុងប្រឹងប្រែង ស្វែងរកសន្តិភាពបញ្ចប់សង្គ្រាម រវាងអ៊ុយក្រែន និងរុស្ស៊ី។ លោក Musk អះអាងថា ទស្សនកិច្ចនេះ គឺជាការបំបែកចេញ ពីជំហររបស់ប្រធានាធិបតី Donald Trump លើការចរចា នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព។ ជុំវិញការដៀលចំៗ ពីសំណាក់លោក Musk ថា ជាជនក្បត់ជាតិ សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យរូបនេះ បាននិយាយថា ទីប្រឹក្សាមហាសេដ្ឋីរូបនេះ «គ្មានអ្វីអស្ចារ្យទេ»។ លោក Mark…
-

ប្រធានសភាស៊ីលីដឹកនាំសម័យប្រជុំទាំងដៃកាន់ទារក
បរទេស ៖ លោកស្រី Karol Cariola ប្រធានសភាតំណាង ប្រទេសស៊ីលី ស្ថិតនៅក្នុងតំបន់អាមេរិកខាងត្បូង បានដឹកនាំសម័យប្រជុំ ទាំងមានកូនខ្ចី ដោយដៃរបស់លោកស្រីបានកាន់អោបទារកទើបសម្រាលរបស់ខ្លួន ផងដែរ នាពេលនោះ។ លោកស្រី Karol Cariola បានដឹកនាំសម័យប្រជុំ កាលពីថ្ងៃអង្គារ បន្ទាប់ពីសម្រាកកូនដំបូង បានរយៈពេលជាងមួយសប្តាហ៍។ ជាការប្រឹងប្រែង ក្នុងស្ថានភាពមិនទាន់រឹងមាំ ស្របពេលដែលសមាជិកសភាបានប្រជុំ ប៉ុនប៉ងបោះឆ្នោត លើសំណើរមួយ ចង់ដកលោកស្រី ចេញពីតំណែង។ យ៉ាងណាមិញ សំណើចង់ផ្តួលលោកស្រី មិនបានសម្រេចទេ ដោយលោកស្រី Karol Cariola បានយកឈ្នះ លើបញ្ហាប្រឈមនេះ ជាមួយសំឡេងប្រឆាំងចំនួន ៧២, សំឡេងគាំទ្រ ៥២ និង អនុប្បវាទ ចំនួន១។ គួររម្លឹកថា កាលពីខែមេសា ឆ្នាំ២០២៤ លោកស្រី Karol Cariola ត្រូវបានចោទប្រកាន់ថា មានទំនោរទៅរកកុម្មុយនិស្ត ក្រោយក្លាយជាប្រធានសភា តំណាងប្រទេសស៊ីលី ដោយគេដឹងថា ស្ត្រីវ័យ ៣៧ឆ្នាំរូបនេះ…
-

Huthisគំរាមវាយប្រហារនាវាឆ្លងកាត់សមុទ្រក្រហមជាថ្មី
បរទេស៖ ក្រុមឧទ្ទាម Huthis បានប្រកាសបន្តការហាមប្រាម លើនាវាអ៊ីស្រាអែល កុំឲ្យឆ្លងកាត់សមុទ្រក្រហម និងអារ៉ាប់ ជាការប្រកាសក្រោយពេលប៉ុន្មានថ្ងៃ ដែលក្រុមប្រដាប់អាវុធទាំងនេះ បាននិយាយថា នឹងបន្តការវាយប្រហារឡើងវិញ ប្រសិនបើគ្មានជំនួយដល់ហ្គាហ្សា ក្នុងរយៈពេលឆាប់ៗនេះ។ ពួក Huthis ដែលគ្រប់គ្រងភាគច្រើន នៃប្រទេសក្រីក្របំផុត នៅឧបទ្វីបអារ៉ាប់ បានបាញ់យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចជាច្រើនគ្រាប់ ទៅលើការដឹកជញ្ជូនលើសមុទ្រ ដែលភ្ជាប់ជាមួយអ៊ីស្រាអែល និងការដឹកជញ្ជូនផ្សេងៗទៀត នៅក្នុងសមុទ្រក្រហម ក្នុងកំឡុងសង្គ្រាម Gaza រហូតដល់មានការអំពាវនាវឱ្យបញ្ឈប់ ក្រោយពេលដែលបទឈប់បាញ់ បានចាប់ផ្តើមចូលជាធរមាន នៅក្នុងខែមករា។ កាលពីថ្ងៃអាទិត្យ ប្រទេសអ៊ីស្រាអែល បានប្រកាសថា ខ្លួនកំពុងរារាំងការដឹកជញ្ជូន ទៅកាន់តំបន់ហ្គាហ្សា រហូតដល់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ទទួលយកលក្ខខណ្ឌរបស់ខ្លួន សម្រាប់ការបន្តបទឈប់បាញ់។ សហរដ្ឋអាមេរិក ថ្មីៗនេះ បានកំណត់ក្រុមឧទ្ទាម Huthis នៅប្រទេសយ៉ែមែន ជាអង្គការភេរវករបរទេស ឡើងវិញ និង ដាក់ទណ្ឌកម្ម លើឥស្សរជនជាន់ខ្ពស់ ចំនួន ៧នាក់ របស់Huthis ៕ ប្រភពពី AFP…
-

ប្រធានាធិបតីថា ការចាប់ខ្លួន Duterte ជារឿងត្រឹមត្រូវ
បរទេស ៖ ប្រធានាធិបតីនៃប្រទេសហ្វីលីពីន លោក Marcos បានបញ្ជាក់ថា ការចាប់ខ្លួនអតីតមេដឹកនាំហ្វីលីពីន លោក Duterte គឺជារឿងត្រឹមត្រូវ និង គោរពតាមការសន្យាអន្តរជាតិ។ លោក Ferdinand Marcos Jr. បាននិយាយថា «អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានចាប់ខ្លួន ដោយអនុលោមតាមការសន្យារបស់យើង ចំពោះ Interpol»។ ជាការលើកឡើង បន្ទាប់ពីយន្តហោះបានដឹកលោក Duterte ចេញដំណើរ ឆ្ពោះទៅកាន់ទីក្រុងឡាអេ ដែលជាទីតាំង របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ឬ ICC។ លោក Ferdinand Marcos Jr បានទទូចថា «យើងបានអនុវត្ត តាមគ្រប់នីតិវិធី ដែលចាំបាច់» ក្នុងការអនុវត្ត តាមតុលាការព្រហ្មទណ្ឌអន្តរជាតិ និងដីកា របស់ប៉ូលីស Interpol ហើយលោកហៅវិធានការនេះ គឺត្រឹមត្រូវ ហើយអ្នកគ្រប់គ្នានឹងដឹងថា គឺជារឿងស្របច្បាប់។ លោក Duterte អាយុ៧៩ឆ្នាំ ប្រឈមមុខនឹងការចោទប្រកាន់…
-

បារាំងថារុស្ស៊ីបង្ករឿងជាមួយអតីតសហភាពសូវៀត១ទៀត
បរទេស ៖ ប្រធានាធិបតីបារាំង បានប្រកាសថ្កោលទោស នូវអ្វីដែលលោកហៅថា «ការប៉ុនប៉ង របស់រុស្ស៊ី ក្នុងការធ្វើឱ្យមានអស្ថិរភាព» នៅក្នុងប្រទេសម៉ុលដាវី ដែលជាអតីតសហភាពសូវៀត ដោយគេដឹងថា បច្ចុប្បន្ន រុស្ស៊ីកំពុងមានសង្គ្រាម ជាមួយអ៊ុយក្រែន ដែលក៏ជាប្រទេស អតីតសហភាពសូវៀត ផងដែរ។ លោក Emmanuel Macron បានបរិហារ ការប៉ុនប៉ងរបស់រុស្ស៊ី ក្នុងការធ្វើឱ្យមានអស្ថិរភាព ដល់លទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសមួយនេះ ស្របពេលដែលលោកបានជួប ប្រធានាធិបតីប្រទេសម៉ុលដាវី លោកស្រី Maia Sandu នៅទីក្រុងប៉ារីស។ ក្នុងពេលនោះដែរ លោក Macron បានបញ្ជាក់សារជាថ្មី អំពីការគាំទ្រឥតងាករេ របស់លោក ចំពោះឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី របស់ម៉ុលដាវី។ មេដឹកនាំទាំងពីរ ក៏បានអញ្ជើញជាសាក្ស៊ី ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ផងដែរ។ លោក Macron បានសន្យាបន្តគាំទ្រ យ៉ាងខ្ជាប់ខ្ជួនចំពោះ «សេចក្តីប្រាថ្នាអឺរ៉ុប» របស់ប្រទេសម៉ុលដាវី៕ ប្រភពពី AFP…
-

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នាំឲ្យការលក់អាវុធរបស់អាមេរិកទៅអឺរ៉ុបស្ទុះឡើង ៣ ដង
វ៉ាស៊ីនតោន ៖ ការនាំចេញសព្វាវុធសង្គ្រាមរបស់អាមេរិកទៅកាន់សហភាពអឺរ៉ុប បានកើនឡើងដល់ទៅបីដងឯណោះ ជំរុញខ្លាំងដោយសារការផ្គត់ផ្គង់ជំនួយយោធាក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី និងតម្រូវការបង្កើនឃ្លាំងស្តុកសព្វាវុធរបស់ប្រទេសក្នុងប្លុកអឺរ៉ុប ឆ្លើយតបការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ផ្អែកតាមរបាយការណ៍ស្តីពីការទិញ និងលក់អាវុធទូទាំងពិភពលោករបស់វិទ្យាស្ថានសិក្សាសន្តិភាពអន្តរជាតិស្តុកខុល ហៅកាត់ (SIPRI) បានបង្ហាញថា ក្នុងរយៈពេលពីឆ្នាំ ២០២០ដល់២០២៤ អ៊ុយក្រែនបានក្លាយជាប្រទេសដែលនាំអាវុធចូលច្រើនជាងគេ។ ចំណែកសហរដ្ឋអាមេរិកវិញ គឺជាប្រទេសនាំចេញអាវុធធំជាងគេបង្អស់ ពោលគឺប្រមាណ ៤៣% នៃទំហំអាវុធលក់នៅទូទាំងពិភពលោក។ ក្នុងនោះ ការនាំចេញអាវុធរបស់សហរដ្ឋអាមេរិកទៅកាន់ទ្វីបអឺរ៉ុបបានកើនឡើង ២៣៣% ក្នុងរយៈពេលពីឆ្នាំ ២០២០-២០២៤ បើធៀបនឹងរយៈពេល ៥ឆ្នាំមុន។ បើតាមវិទ្យាស្ថាន SIPRI នេះជាលើកដំបូងក្នុងរយៈពេលពីរទសវត្សរ៍ ដែលអឺរ៉ុបមានចំណែកធំបំផុតនៃការនាំចេញអាវុធរបស់សហរដ្ឋអាមេរិក។ អឺរ៉ុបទាំងមូលមាន ២៨ភារយនៃការនាំចូលអាវុធរបស់ពិភពលោក ពីឆ្នាំ ២០២០ដល់២០២៤ ដោយកើនឡើងពីតួលេខ ១១ភាគរយចន្លោះឆ្នាំ ២០១៥ និង ២០១៩។ គ្រាន់តែអ៊ុយក្រែនមួយ មានចំណែកនាំចូល ៨.៨ភាគរយក្នុងឆ្នាំ ២០២០ដល់២០២៤ ហើយពាក់កណ្តាលនៃការនាំចូលនោះ គឺមានប្រភពមកពីសហរដ្ឋអាមេរិក។ ផ្ទុយទៅវិញ ការនាំចេញគ្រឿងសព្វាវុធរបស់រុស្ស៊ី ដែលធ្លាប់តែស្ថិតនៅលេខរៀងទី ៣ លើពិភពលោកនោះ បានធ្លាក់យ៉ាងគំហុកដល់ទៅ ៦៤% បន្ទាប់ពីរុស្ស៊ីធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន។ ក្រៅតែពីត្រូវការទុកអាវុធប្រើប្រាស់ខ្លួនឯង…