Category: ព័ត៌មានជាតិ​

  • សង្គ្រាមពន្ធរបស់លោក Trump ធ្វើឲ្យផ្សារហ៊ុនអាមេរិកខាតអស់ ៤ ពាន់ពាន់លានដុល្លារ

    សង្គ្រាមពន្ធរបស់លោក Trump ធ្វើឲ្យផ្សារហ៊ុនអាមេរិកខាតអស់ ៤ ពាន់ពាន់លានដុល្លារ

    វ៉ាស៊ីនតោន ៖ ទីផ្សារភាគហ៊ុនអាមេរិកបានជួបប្រទះនូវការខាតបង់ដ៏ធំមួយដល់ទៅ ៤ ពាន់ពាន់លានដុល្លារ ដោយសារតែសង្រ្គាមពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងធ្វើឱ្យអ្នកវិនិយោគភិតភ័យ និងសម្រុកលក់ចេញភាគហ៊ុនយ៉ាងគំហុក នាំឱ្យរង្គោះរង្គើដល់ទីផ្សារភាគហ៊ុននៅអាស៊ី ជាមួយនឹងភាពភ័យខ្លាចសេដ្ឋកិច្ចដាំក្បាលចុះ។ គោលនយោបាយថ្មីៗរបស់លោកប្រធានាធិបតី Trump បានបង្កើនភាពមិនច្បាស់លាស់ សម្រាប់អាជីវកម្ម អ្នកប្រើប្រាស់ និងវិនិយោគិន ជាពិសេសសង្គ្រាមពន្ធសងសឹកទៅវិញទៅមក ប្រឆាំងនឹងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន មានដូចជាកាណាដា ម៉ិកស៊ិក និងចិន។ កាលពីថ្ងៃចន្ទ ការលក់ភាគហ៊ុនក្នុងទីផ្សារហ៊ុនពិភពលោកបានធ្លាក់ចុះយ៉ាងគំហុក ដោយសន្ទស្សន៍ S&P 500 របស់អាមេរិក បានថយ ២,៧% ដែលនេះជាការធ្លាក់ចុះប្រចាំថ្ងៃដ៏ធំបំផុតនៅក្នុងឆ្នាំនេះ។ ទន្ទឹមគ្នា ភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Nasdaq ក៏បានធ្លាក់ចុះដល់ទៅ ៤% ផងដែរ ដែលនេះជាការធ្លាក់ចុះដ៏ធំបំផុតក្នុងពេលត្រឹមមួយថ្ងៃ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២មក។ សន្ទស្សន៍ S&P 500 កាលពីថ្ងៃចន្ទ បានបិទក្នុងតួលេខធ្លាក់ចុះ ៨,៦% ពីកម្រិតខ្ពស់បំផុតកាលពីថ្ងៃទី១៩ ខែកុម្ភៈ ដែលនេះជាការខាតបង់ជាង ៤ ពាន់ពាន់លានដុល្លារ នៅក្នុងតម្លៃទីផ្សារចាប់តាំងពីរយៈពេលនោះមក។ ចំណែកក្រុមហ៊ុនបច្ចេកវិទ្យា…

  • ឯកឧត្តម ប៉ុន សុខ ដឹកនាំមន្រ្តីក្រោមឱវាទចុះសួរសុខទុក្ខ លោក​​គ្រូ អម ផាត ដែលកំពុងសម្រាក់​ព្យាបាលជម្ងឺ​នៅមន្ទីរពេទ្យព្រះកុសមៈ

    ឯកឧត្តម ប៉ុន សុខ ដឹកនាំមន្រ្តីក្រោមឱវាទចុះសួរសុខទុក្ខ លោក​​គ្រូ អម ផាត ដែលកំពុងសម្រាក់​ព្យាបាលជម្ងឺ​នៅមន្ទីរពេទ្យព្រះកុសមៈ

    (ភ្នំពេញ)៖ ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋាន​កីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខ​ងារ​សាធារណៈ និងជាអនុប្រធានទទួលបន្ទុកផ្នែកកីឡាយុវជន​ថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា បានដឹកនាំក្រុម​ការងារ​ក្រោមឱវាទអគ្គនាយកដ្ឋានកីឡាបានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូ អម ផាត ដែលកំពុងសម្រាក់ព្យាបាលជម្ងឺ​នៅមន្ទីរ​ពេទ្យ​ព្រះកុសមៈ និងបានពាំនាំយកថវិកាមួយចំនួន ១លាន​រៀល របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រ​សួង​មុខងារសាធារណៈ និងជាអនុប្រធានទទួលបន្ទុកផ្នែកកីឡា​យុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ថវិកាចំនួន ១លានរៀល ទៅជូនលោកគ្រូដល់មន្ទីរពេទ្យ សរុបចំនួន ២លានរៀល នេះសរបញ្ជាក់ឃើញយ៉ាងច្បាស់ពី​ការយក​ចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខរបស់មន្ត្រីគ្រប់រូប។ ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានជូន​ពរ​ឱ្យ​ លោកគ្រូ ឆាប់ជាសះស្បើយ និងមានសុខភាពល្អ​បរិបូរ​ណ៍​ឡើងវិញ ដើម្បីបន្តភារកិច្ចការងារក្នុងវិស័យកីឡា​ឱ្យកាន់​តែ​រីកចម្រើនក្រោមម្លប់នៃសុខសន្តិភាព ការអភិវឌ្ឍ ៕ ដោយ ៖ ជាវ…

  • លោក Zelensky ជំរុញលោក Trump បញ្ចុះបញ្ចូលលោក Putin ទទួលយកបទឈប់បាញ់

    លោក Zelensky ជំរុញលោក Trump បញ្ចុះបញ្ចូលលោក Putin ទទួលយកបទឈប់បាញ់

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអង្គារ បានគាំទ្រសំណើរបស់អាមេរិក សម្រាប់បទឈប់បាញ់រយៈពេល ៣០ថ្ងៃនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែនិយាយថា ទីក្រុងវ៉ាស៊ីនតោនចាំបាច់ត្រូវបញ្ចុះបញ្ចូលរុស្ស៊ីឱ្យទទួលយកវា។ លោក ហ្សេលេនស្គី បាននិយាយអំពីបទឈប់បាញ់នៅក្នុងសុន្ទរកថាតាមវីដេអូថា អ៊ុយក្រែនស្វាគមន៍ចំពោះសំណើនេះ យើងចាត់ទុកវាជាចំនុចវិជ្ជមាន… យើងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើរឿងបែបនេះ។ ដូច្នេះយើងយល់ព្រម ហើយប្រសិនបើរុស្ស៊ីយល់ព្រមដែរ នោះបទឈប់បាញ់នឹងដំណើរការចំនួន ៣០ថ្ងៃ ឬ១ខែ។ មេដឹកនាំអ៊ុយក្រែនរូបនេះបន្ថែមថា ឥឡូវនេះភាគីអាមេរិកបានយល់ច្បាស់អំពីរបស់យើង… យល់ច្បាស់ពីសំណើរបស់យើង… ហើយខ្ញុំចង់អរគុណដល់លោកប្រធានាធិបតី ត្រាំ សម្រាប់ការសន្ទនាក្នុងន័យស្ថាបនារវាងមន្ត្រីរបស់យើង។ ការអត្ថាធិប្បាយរបស់លោក ហ្សេលេនស្គី ធ្វើឡើងបន្ទាប់ពីមន្ត្រីអាមេរិក និងអ៊ុយក្រែនបានបញ្ចប់កិច្ចចរចាដ៏វែងឆ្ងាយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលក្នុងនោះក្រុងវ៉ាស៊ីនតោនបានយល់ព្រមបន្តការចែករំលែកព័ត៌មានសម្ងាត់ជាមួយទីក្រុងកៀវ និងចរចាបទឈប់បាញ់រយៈពេល ៣០ថ្ងៃជាមួយរុស្ស៊ី៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • លោក Trump ថា នឹងជជែកជាមួយលោក Putin ហើយជួបលោក Zelensky ឆាប់ៗនេះ

    លោក Trump ថា នឹងជជែកជាមួយលោក Putin ហើយជួបលោក Zelensky ឆាប់ៗនេះ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ និយាយថា លោកនឹងពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងសប្តាហ៍នេះ បន្ទាប់ពីអ៊ុយក្រែនបានយល់ព្រមលើសំណើរបស់អាមេរិកសម្រាប់បទឈប់បាញ់ និងការចរចាជាមួយរុស្ស៊ី ដើម្បីបញ្ចប់ការឈ្លានពានជាង ៣ឆ្នាំមកនេះ។ ក្រៅពីជជែកជាមួយលោក ពូទីន លោក ត្រាំ និយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏នឹងត្រូវបានអញ្ជើញមកកាន់សេតវិមានសាជាថ្មីទៀត ក្រោយមេដឹកនាំទាំងពីរបានប៉ះពាក្យសម្តីគ្នាខ្លាំងនៅថ្ងៃទី២៨ ខែកុម្ភៈ។ ការអត្ថាធិប្បាយរបស់លោក ត្រាំ កើតឡើងបន្ទាប់ពីមន្ត្រីអាមេរិក និងអ៊ុយក្រែនបានបញ្ចប់កិច្ចចរចានៅអារ៉ាប៊ីសាអូឌីត ដែលក្នុងនោះទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមបន្តការចែករំលែកព័ត៌មានសម្ងាត់ជាមួយទីក្រុងកៀវ និងចរចាបទឈប់បាញ់រយៈពេល ៣០ថ្ងៃជាមួយរុស្ស៊ី។ នាយករដ្ឋមន្រ្តីអង់គ្លេស លោក កេ ស្តាមឺ បានហៅវាថា ជា “របកគំហើញដ៏គួរឱ្យកត់សម្គាល់” ខណៈដែលប្រមុខអង្គការណាតូ លោក ម៉ាក រូត បានថ្លែងអរគុណដល់លោកប្រធានាធិបតី ត្រាំ ដែលអាចរកឃើញ “របកគំហើញ” ទាក់ទងនឹងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕ ប្រភព ៖ AFP…

  • អស្ចារ្យ! សត្វប្រមោញ និងខ្ទីន តែងមកបង្ហាញខ្លួនឱ្យអ្នក​ទេសចរ​​បានឃើញនៅលើខ្នងភ្នំព្រះ

    អស្ចារ្យ! សត្វប្រមោញ និងខ្ទីន តែងមកបង្ហាញខ្លួនឱ្យអ្នក​ទេសចរ​​បានឃើញនៅលើខ្នងភ្នំព្រះ

    (ពោធិ៍សាត់)៖ សត្វចំនួន២ប្រភេទគឺសត្វប្រមោញ និងសត្វខ្ទីន គឺជាសត្វដ៏កម្រ​មួយនាពេលបច្ចុប្បន្ន ប៉ុន្តែសត្វទាំង ២ប្រភេទ​នេះ​តែងបង្ហាញខ្លួនឱ្យអ្នកទេសចរបានឃើញស្ទើររៀង​រាល់​ថ្ងៃ​នៅពេលគេបានទៅសម្រាកលំហែកាយពេលយប់នៅលើខ្នងភ្នំព្រះនៃទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់។ វាជារឿងដែលកម្រដែលសត្វ២ប្រភេទនេះបានស៊ាំជាមួយនឹងមនុស្ស ហើយតែងចេញមកពីក្នុងព្រៃដើម្បីបង្ហាញវត្ត​មានក្បែ​រ​ទីស្នាក់​ការរបស់ប្រជាសហគមន៍ភ្នំព្រះដែលស្ថិតនៅឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់។ពួកវាតែងមកទទួលចំណី​ដែល​ប្រជាសហគមន៍ទុកឱ្យវា ហើយអ្នកទេសចរអាចទស្សនា ឬ ថត​សកម្មភាពដោយពេញភ្នែកដោយពួកវាមិនខ្លាចមនុស្សនោះឡើយ។ លោក សាវ ធីម ប្រធានក្រុមអ្នកនាំផ្លូវ សហគមន៍ភ្នំព្រះដែល ស្ថិតនៅឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់ បានប្រាប់ឱ្យដឹង​ថាលោកតែងដាក់ចំណីឱ្យសត្វ២ប្រភេទនេះជាប់ជាប្រចាំពោលគឺចាប់តាំងតែឆ្នាំ២០២២មក។រៀងរាល់ពេលគាត់នាំភ្ញៀវមក​កាន់​លើភ្នំនេះតែងដាក់ចំណីឱ្យពួកវា ក្នុងនេះសត្វប្រមោយ​ចំនួន​៣ ទៅ ៤ក្បាលតែងតែ​មករកចំណីគាត់បោះទុកឱ្យវាស៊ី​ដោយពុំសូវខានទេ។ចំណេកសត្វខ្ទីនវិញចំនួន ២ក្បាល​ញី​ឈ្មោល​ នៅពេលយប់ជ្រៅម៉ោង៩ទៅ១១យប់​តែងចូលមកស៊ី​ចំណីមិនសូវខានដូចគ្នា។ ប្រធានក្រុមអ្នកនាំផ្លូវរូបនេះបានឱ្យដឹងបន្ថែមថា៖”ក្រៅពីសត្វ២ប្រភេទនេះក៏មានសត្វជាច្រើនទៀតតែងបង្ហាញខ្លួននៅតាមតំបន់ព្រៃភ្នំខ្នងព្រះឱ្យឃើញដែរគឺសត្វ កែះ និងសត្វដទៃជាច្រើនទៀត នេះមិនរាប់ទាំងសត្វស្លាបផងទេ។ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែង​ឱ្យដឹងថាការថែរក្សាបាននូវធនធានធម្មជាតិ មិនត្រឹមតែរក្សា​បាន​លំនឹងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ប៉ុណ្ណទេ ប៉ុន្តែយើងអាចថែ​រក្សាគង់វង្សនូវសម្បត្តិធនធានធម្មជាតិ សម្រាប់ប្រយោជន៍ដល់​កូនចៅជំនាន់ក្រោយ ដែលវាក៏ជាផ្នែកមួយសម្រាប់ជំរុញ​ដល់​សេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។ លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានលើក​ឡើងថាការធ្វើដំណើរដោយថ្មើជើង មានរយៈពេលពី៥ទៅ៨​ម៉ោង ចម្ងាយប្រហែល ៨គ.ម ដើម្បីទៅដល់លើកំពូលភ្នំខ្នងព្រះ​។ ប្រសិនបើអ្នកទេសចរ ធ្វើដំណើរឡើងភ្នំខ្នងព្រះ ត្រូវឆ្លងកាត់​ចំណោតចុះឡើង ប៉ុន្តែហាក់ដូចជាមិនហត់…

  • សហជីព៖ គោលនយោបាយរាជរដ្ឋាភិបាលលើការ​សាងសង់​ទារកដ្ឋាន នៅតាមរោងចក្រ សហគ្រាស គឺជាឧត្តមប្រយោជន៍​សម្រាប់កម្មករនិយោជិត

    សហជីព៖ គោលនយោបាយរាជរដ្ឋាភិបាលលើការ​សាងសង់​ទារកដ្ឋាន នៅតាមរោងចក្រ សហគ្រាស គឺជាឧត្តមប្រយោជន៍​សម្រាប់កម្មករនិយោជិត

    (ភ្នំពេញ)៖ គិតរហូតមកទល់ពេលនេះមានក្រុមហ៊ុនចំនួន ៧ហើយ ដែលក្រសួងបានរកឃើញថា គាត់លួចបង្ហូរទឹក​កខ្វក់មានសារជាតិពុល ចូលទៅក្នុងទឹកស្អាតរបស់យើង។ ក្រុមហ៊ុនទាំង៧នេះ ក្រសួងបានចាត់វិធានការតាមផ្លូវ​ច្បាប់​ហើយ និងក្នុងនេះក៏មានក្រុមហ៊ុន ១នៅក្រុងព្រះសីហនុ ក៏ត្រូវបានបញ្ជូនទៅតុលាការដែរ ដែលបច្ចុប្បន្ននេះ​កំពុង​ដំណើរការក្នុងតុលាការក្រមបរិស្ថានរបស់យើង។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ​ប្រាប់​បណ្តាញ​សារព័ត៌មាន​នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្រោយបញ្ចប់ កិច្ចប្រជុំ​លើកទី២គណៈកម្មការអន្តរក្រសួងក្នុងការសម្របសម្រួលអនុវត្តគម្រោងស្តីពីការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក នាសណ្ឋានគារកាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា៖​”នៅក្នុង​ប្រទេ​សកម្ពុជា មានរោងចក្រជាង ១០០រោងចក្រ​ដែលសុទ្ធសឹង​រោងចក្រដែលមានលទ្ធភាពបង្ហូរសារធាតុពុលឬក៏មិនធ្វើអាងប្រព្រឹត្តកម្មទេ ទឹកដែលបង្ហូរចេញនាំមកក្នុងការ​បំពុលបរិស្ថាន​ជាពិ​សេសប្រភពទឹកស្អាតរបស់យើង ប៉ុន្តែរហូតមកទល់ពេលនេះ​មិន​មែនក្រុមហ៊ុនទាំងអស់នេះមិនល្អទេ គឺមាន​ក្រុមហ៊ុនល្អ​ច្រើន​វិនិយោគប្រកបទៅដោយការយកចិត្តទុកដាក់ និង ការគោរព​វិស័យបរិស្ថាន”។ ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងដែរថា៖” មានក្រុមហ៊ុនចំនួន ៣ទៀត​បានដឹងខ្លួនមកសុំទោស ។ ក្រុមហ៊ុនទាំង ៣នោះ​បាន​ធ្វើការសុំទោស ហើយគាត់ក៏បានធ្វើការកែតម្រូវ សុំធ្វើការបង់​ផាកពិន័យទៅវិញដែរ។ ឥឡូវមានក្រុមហ៊ុនចំនួន៤ ក្នុងដៃ​របស់យើងដែលកំពុងតែអនុវត្តផ្លូវច្បាប់ ដែលគាត់មិនទាន់​អនុវត្ត​បានត្រឹមត្រូវ ។ ក្រៅពីនេះក៏មានក្រុមហ៊ុនមួយទៀត​គាត់បានតវ៉ាគឺក្នុងព្រែកមួយនោះគាត់បំពុលទឹក គឺយប់​ឡើង​មានក្លិនស្អុយធ្វើឱ្យប្រជាជនមិនអាចរស់នៅបានរយ:៣ឆ្នាំ​កន្លងមកហើយ។ ក្រសួងបានរកឃើញ ពេលដែលមន្ត្រី​បរិស្ថាន​ចាប់គាត់ឡើងមកជួប គាត់តវ៉ាបដិសេធថា…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ មានក្រុមហ៊ុនចំនួន ៧លួចបង្ហូរទឹក​កខ្វក់​ចូលក្នុងប្រភពទឹកស្អាត និង មានក្រុមហ៊ុនមួយកំពុង​ទទួល​រងបណ្តឹងនៅតុលាការ

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ មានក្រុមហ៊ុនចំនួន ៧លួចបង្ហូរទឹក​កខ្វក់​ចូលក្នុងប្រភពទឹកស្អាត និង មានក្រុមហ៊ុនមួយកំពុង​ទទួល​រងបណ្តឹងនៅតុលាការ

    (ភ្នំពេញ)៖ គិតរហូតមកទល់ពេលនេះមានក្រុមហ៊ុនចំនួន ៧ហើយ ដែលក្រសួងបានរកឃើញថា គាត់លួចបង្ហូរទឹក​កខ្វក់មានសារជាតិពុល ចូលទៅក្នុងទឹកស្អាតរបស់យើង។ ក្រុមហ៊ុនទាំង៧នេះ ក្រសួងបានចាត់វិធានការតាមផ្លូវ​ច្បាប់​ហើយ និងក្នុងនេះក៏មានក្រុមហ៊ុន ១នៅក្រុងព្រះសីហនុ ក៏ត្រូវបានបញ្ជូនទៅតុលាការដែរ ដែលបច្ចុប្បន្ននេះ​កំពុង​ដំណើរការក្នុងតុលាការក្រមបរិស្ថានរបស់យើង។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ​ប្រាប់​បណ្តាញ​សារព័ត៌មាន​នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្រោយបញ្ចប់ កិច្ចប្រជុំ​លើកទី២គណៈកម្មការអន្តរក្រសួងក្នុងការសម្របសម្រួលអនុវត្តគម្រោងស្តីពីការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក នាសណ្ឋានគារកាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា៖​”នៅក្នុង​ប្រទេ​សកម្ពុជា មានរោងចក្រជាង ១០០រោងចក្រ​ដែលសុទ្ធសឹង​រោងចក្រដែលមានលទ្ធភាពបង្ហូរសារធាតុពុលឬក៏មិនធ្វើអាងប្រព្រឹត្តកម្មទេ ទឹកដែលបង្ហូរចេញនាំមកក្នុងការ​បំពុលបរិស្ថាន​ជាពិ​សេសប្រភពទឹកស្អាតរបស់យើង ប៉ុន្តែរហូតមកទល់ពេលនេះ​មិន​មែនក្រុមហ៊ុនទាំងអស់នេះមិនល្អទេ គឺមាន​ក្រុមហ៊ុនល្អ​ច្រើន​វិនិយោគប្រកបទៅដោយការយកចិត្តទុកដាក់ និង ការគោរព​វិស័យបរិស្ថាន”។ ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងដែរថា៖” មានក្រុមហ៊ុនចំនួន ៣ទៀត​បានដឹងខ្លួនមកសុំទោស ។ ក្រុមហ៊ុនទាំង ៣នោះ​បាន​ធ្វើការសុំទោស ហើយគាត់ក៏បានធ្វើការកែតម្រូវ សុំធ្វើការបង់​ផាកពិន័យទៅវិញដែរ។ ឥឡូវមានក្រុមហ៊ុនចំនួន៤ ក្នុងដៃ​របស់យើងដែលកំពុងតែអនុវត្តផ្លូវច្បាប់ ដែលគាត់មិនទាន់​អនុវត្ត​បានត្រឹមត្រូវ ។ ក្រៅពីនេះក៏មានក្រុមហ៊ុនមួយទៀត​គាត់បានតវ៉ាគឺក្នុងព្រែកមួយនោះគាត់បំពុលទឹក គឺយប់​ឡើង​មានក្លិនស្អុយធ្វើឱ្យប្រជាជនមិនអាចរស់នៅបានរយ:៣ឆ្នាំ​កន្លងមកហើយ។ ក្រសួងបានរកឃើញ ពេលដែលមន្ត្រី​បរិស្ថាន​ចាប់គាត់ឡើងមកជួប គាត់តវ៉ាបដិសេធថា…

  • កូរ៉េខាងជើងបាញ់មីស៊ីលផ្គើនសមយុទ្ធ កូរ៉េខាងត្បូង និង អាមេរិក

    កូរ៉េខាងជើងបាញ់មីស៊ីលផ្គើនសមយុទ្ធ កូរ៉េខាងត្បូង និង អាមេរិក

    ព្យុងយ៉ាង ៖ ដើម្បីបង្ហាញពីការខឹងសម្បររបស់ខ្លួន កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនស្គាល់អត្តសញ្ញាណជាច្រើនគ្រាប់ កាលពីថ្ងៃចន្ទ ចំពេលកូរ៉េខាងត្បូង និងអាមេរិក ចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំ មានឈ្មោះថា Freedom Shield។ បើតាមការអះអាងពីយោធាកូរ៉េខាងត្បូង កងកម្លាំងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបាញ់សាកល្បងមីស៊ីលនៅម៉ោងប្រហែល ១និង៥០នាទី (ម៉ោងក្នុងតំបន់) ចេញពីខេត្ត Hwanghae ចូលទៅក្នុងសមុទ្រខាងលិច ដែលគេស្គាល់ថា ជាសមុទ្រលឿង។ ក្រៅពីការបាញ់មីស៊ីលផ្គើនសត្រូវ កូរ៉េខាងជើងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរក្នុងដៃ ថែមទាំងបានថ្កោលទោសសមយុទ្ធនេះថា ជា “ទង្វើបង្កហេតុ” ដោយព្រមានពីការផ្ទុះសង្រ្គាម។ យោងតាមសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក បានឱ្យដឹងថា សមយុទ្ធរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង “Freedom Shield 2025” បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ហើយនឹងមានការហ្វឹកហាត់ផ្ទាល់ អនឡាញ និងតាមទីវាល។ សមយុទ្ធនេះនឹងដំណើរការរហូតដល់ថ្ងៃទី ២០ ខែមីនា ហើយវាកើតឡើងបន្ទាប់ពីយន្តហោះចម្បាំងរបស់កងទ័ពអាកាសកូរ៉េខាងត្បូងចំនួនពីរគ្រឿងបានទម្លាក់គ្រាប់បែកចំនួន ៨គ្រាប់ដោយចៃដន្យទៅលើភូមិមួយ ក្នុងអំឡុងសមយុទ្ធហ្វឹកហ្វឺនរួមគ្នាជាមួយកងកម្លាំងអាមេរិកកាលពីថ្ងៃទី៦ ខែមីនា។ យោធាកូរ៉េខាងត្បូងនិយាយថា មនុស្ស ៣១នាក់ រួមទាំងជនស៊ីវិល និងបុគ្គលិកយោធាបានរងរបួសនៅក្នុងឧបទ្ទវហេតុនោះ៕

  • មេដឹកនាំកាណាដាថ្មីប្តេជ្ញាយកឈ្នះសង្គ្រាមពាណិជ្ជកម្មជាមួយលោក Trump

    មេដឹកនាំកាណាដាថ្មីប្តេជ្ញាយកឈ្នះសង្គ្រាមពាណិជ្ជកម្មជាមួយលោក Trump

    អូតាវ៉ា ៖ នាយករដ្ឋមន្ត្រីថ្មីរបស់កាណាដា លោក Mark Carney ប្តេជ្ញាថា នឹងយកជ័យជំនះលើសង្រ្គាមពាណិជ្ជកម្មរបស់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ និងថា កាណាដាគ្មានថ្ងៃក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិកឡើយ។ លោក Carney ដែលនឹងចូលកាន់តំណែងបន្តពីលោកនាយករដ្ឋមន្ត្រី Trudeau បានប្រាប់អ្នកគាំទ្រនៅទីក្រុងអូតាវ៉ាថា អាមេរិកក្រោមការដឹកនាំរបស់លោក Trump កំពុងស្វែងរកការលេបយកប្រទេសកាណាដា។ មេដឹកនាំកាណាដាវ័យ ៥៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា ជនជាតិអាមេរិកចង់បានធនធានរបស់យើង ទឹករបស់យើង ដីរបស់យើង ប្រទេសរបស់យើង ដូច្នេះដល់ពេលហើយ ដែលយើងត្រូវនាំគ្នាក្រោកឈរឡើង រៀនពីរបៀបរស់នៅតាមបែបប្រជាជនកាណាដា។ លោកប្រធានាធិបតី Trump បាននិយាយម្តងហើយម្តងទៀត អំពីគោលបំណងលេបយកប្រទេសកាណាដា និងបានបោះបង់ចោលពាណិជ្ជកម្មទ្វេភាគី ដែលជាសរសៃឈាមជីវិតនៃសេដ្ឋកិច្ចកាណាដា ចូលទៅក្នុងភាពច្របូកច្របល់ជាមួយនឹងការដំឡើងពន្ធ ចាប់តាំងពីលោក Trump ឡើងកាន់តំណែង៕

  • មេដឹកនាំ Greenland ហៅលោក Trump ជាមនុស្សមិនអាចទាយទុកបាន

    មេដឹកនាំ Greenland ហៅលោក Trump ជាមនុស្សមិនអាចទាយទុកបាន

    ហ្គ្រីនលែន ៖ ទោះបីមានទឹកដីតូចទាបធៀបមិនបាននឹងមហាយក្សអាមេរិកក៏ដោយ តែនាយករដ្ឋមន្ត្រីកោះ Greenland លោក Mutte Egede ហ៊ានចេញមុខរិះគន់ចំៗ និងហៅមេដឹកនាំអាមេរិក លោក Donald Trump ថា ជាមនុស្សមិនអាចទាយទុកមុនបាន។ មុនការបោះឆ្នោតនៅកោះ Greenland មកដល់ លោក Trump បានបង្ហោះសារលើ Truth Social កាលពីល្ងាចថ្ងៃអាទិត្យថា អាមេរិកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការវិនិយោគលុយរាប់ពាន់លានដុល្លារ ដើម្បីបង្កើតការងារថ្មី និងធ្វើឱ្យពលរដ្ឋ Greenland មានទ្រព្យសម្បត្តិ។ បើតាមការអះអាងរបស់លោក Trump បើប្រជាជន Greenland ជ្រើស រើស… យើង ស្វាគមន៍ អ្នក ឱ្យ ក្លាយ ជា ផ្នែក មួយ នៃ ប្រទេស ដ៏ អស្ចារ្យ បំផុត នៅ គ្រប់ ទី កន្លែង ក្នុង ពិភពលោក…