Category: ព័ត៌មានជាតិ​

  • ស្ពានអាកាស «មរតកតេជោ» សម្រេចបាន ៩៩% ហើយ

    ស្ពានអាកាស «មរតកតេជោ» សម្រេចបាន ៩៩% ហើយ

    (ភ្នំពេញ)៖ ស្ពានអាកាស «មរតកតេជោ» ប្រសព្វ​រវាងមហា​វិថី​ព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថី​យោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌ​ចំការមន គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបាន ៩៩% ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៥ខាងមុខនេះ ។ លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យ​រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ មិនានេះ​ថា ៖ ស្ពានអាកាស «មរតកតេជោ» នេះ រដ្ឋបាលរាជធានី​ភ្នំពេញ​គ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅមុន​ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៥ខាងមុខនេះ ដើម្បី​ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទៅ​លេងស្រុកកំណើយនិងដើម្បីដោះស្រាយការកកស្ទះចរាចរនៅទីតាំងនោះផងដែរ «មុននឹងសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវការ»។ មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ៖ គិតត្រឹមថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៥ ការដ្ឋានសាង​សង់​ស្ពានអាកាស មរតកតេជោ សម្រេចបាន ៩៩% ដែលនឹង​បញ្ចប់​ការសាងសង់ទាំងស្រុងនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ។ស្ពានអាកាសកំពស់ ២ជាន់នេះ នឹងជួយលំហូរចរាចរ​បាន​ល្អប្រសើរ និងកាត់បន្ថយការកកស្ទះចរាចរនៅចំណុច​ប្រ​សព្វ​រវាងមហាវិថី ព្រះមុនីវង្ស មហាវិថីកងយោធពល​ខេម​រភូមិន្ទ និងមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

  • ទូតថ្មីរបស់ថៃប្រចាំនៅកម្ពុជា ប្តេជ្ញាកៀរគរ ការវិនិយោគថៃ​មក​កម្ពុជា ឱ្យកាន់តែច្រើនថែមទៀត

    ទូតថ្មីរបស់ថៃប្រចាំនៅកម្ពុជា ប្តេជ្ញាកៀរគរ ការវិនិយោគថៃ​មក​កម្ពុជា ឱ្យកាន់តែច្រើនថែមទៀត

    (ភ្នំពេញ)៖ ឯកអគ្គរាជទូតថ្មីរបស់ថៃប្រចាំនៅកម្ពុជា បានប្តេជ្ញា​បំពេញបេសកកម្មនៅកម្ពុជា ដោយយកចិត្តទុកដាក់ ធ្វើយ៉ាង​ណាពង្រឹងពង្រីក ទំនាក់ទំនងរវាងប្រទេសទាំងពីរ​ឱ្យកាន់​តែល្អប្រសើរ ជាពិសេស ការគៀងគរការវិនិយោគរបស់ថៃ មកកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត ។ ឯកឧត្តម ធុល ត្រៃសូរ៉ាត់ (Tull Traisorat) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាដូច្នេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការស្វាគមន៍ ចំពោះដំណើរបំពេញបេសកកម្មការទូត របស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។ សម្ដេចតេជោសង្ឃឹមថា តាមរយៈឯកអគ្គរាជទូត នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា និងថៃ កាន់តែល្អប្រសើរបន្ថែមទៀត ដែលមកដល់ពេលនេះ ទំនាក់ទំនងរវាងកម្ពុជា និងថៃ…

  • ទូតសឹង្ហបុរី ប្រកាសធ្វើជាសាក្សីលើការរីកចម្រើន របស់ កម្ពុជា

    ទូតសឹង្ហបុរី ប្រកាសធ្វើជាសាក្សីលើការរីកចម្រើន របស់ កម្ពុជា

    (ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសឹង្ហបុរី បានប្រកាសធ្វើជាសាក្សី លើការរីកសម្រើនរបស់កម្ពុជា និងចង់ឃើញ នូវសមិទ្ធផលថ្មីៗបន្ថែមទៀតដូចជា៖ ការសម្ពោធព្រលានយន្តហោះថ្មី និងសមិទ្ធផលសំខាន់ៗជាច្រើនទៀតរបស់កម្ពុជា ។ លោកជំទាវ ទេវ ឡេឈេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយជំនួបថា នៅក្នុងកិច្ចពិភាក្សានេះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយ និងស្វាគមន៍ចំពោះលោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរី ជាថ្មីម្ដងទៀត ដែលជួបលើកទី១ គឺកាលពីឆ្នាំ២០២១ ក្នុងឋានៈសម្ដេច ជានាយករដ្ឋមន្ត្រី ។ សម្ដេចតេជោ បានរំលេចអំពីបញ្ហាមួយចំនួន ដែលកើតឡើង នៅក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូលផងដែរ ជាពិសេស បញ្ហាសង្គ្រាមពាណិជ្ជកម្ម ដែលកើតឡើង ក្នុងពេលបច្ចុប្បន្ននេះ…

  • Drone អ៊ុយក្រែនវាយប្រហារទីក្រុងមូស្គូ

    Drone អ៊ុយក្រែនវាយប្រហារទីក្រុងមូស្គូ

    បរទេស ៖ អគារលំនៅដ្ឋាននានា ស្ថិតនៅក្នុងទីក្រុងមូស្គូ របស់ប្រទេសរុស្ស៊ី បានរងការខូចខាត បន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ឬ Drone របស់ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារនេះ នេះបើតាមមន្ត្រីរុស្ស៊ី។ រូបភាពនៃអគារផ្ទះល្វែង ដែលរងការខូចខាត នៅក្នុងភូមិ Sapronovo របស់រុស្សី ត្រូវបានបង្ហាញបន្ទាប់ពីរងការវាយប្រហារ ដោយស្តីបន្ទោស ទៅលើអ៊ុយក្រែន។ អភិបាលក្រុងមូស្គូបាននិយាយថា ទីក្រុង Kyiv បានកំណត់គោលដៅ វាយប្រហាររដ្ឋធានី ជាមួយនឹងយន្តហោះគ្មានមនុស្សបើក រាប់សិបគ្រឿង ក្នុងការវាយលុក «ដ៏ធំ» ពេញមួយយប់។ យោងតាមអាជ្ញាធរ បានឱ្យដឹងថា មនុស្ស យ៉ាងហោចណាស់ ម្នាក់បានស្លាប់ និង បីនាក់ទៀតរងរបួស នៅតំបន់ជាយក្រុង ភាគខាងត្បូង នៃទីក្រុងមូស្គូ មួយនេះ។ យ៉ាងណាមិញ ក្រសួងការពារជាតិរុស្ស៊ីអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះ ដ្រូន UAV ចំនួន៣៣៧គ្រឿង នៅទូទាំងប្រទេស ក្នុងនោះ រួមទាំង ៩១គ្រឿង នៅជុំវិញរដ្ឋធានីមូស្គូ និង ១២៦គ្រឿង…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកសញ្ញាបត្រ និង​សំណេះ​សំណាលជាមួយនិស្សិតបញ្ចប់ការសិក្សា​នៃវិទ្យា​ស្ថានវ៉ាន់ដា

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកសញ្ញាបត្រ និង​សំណេះ​សំណាលជាមួយនិស្សិតបញ្ចប់ការសិក្សា​នៃវិទ្យា​ស្ថានវ៉ាន់ដា

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីចែកសញ្ញា​បត្រ និងសំណេះសំណាលជាមួយនិស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ បញ្ចប់ការសិក្សានៅវិទ្យា​ស្ថាន​វ៉ាន់ដា ប្រមាណជាង ៤ ៤២៦នាក់ មកពីរាជធានីភ្នំពេញ សាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង ក្នុងនោះក៏មាន​និស្សិ​ត​បរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០​នាក់ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានីភ្នំពេញ ។ របាយការណ៍របស់លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន​វ៉ាន់ដា បានឱ្យដឹងថា វិទ្យាស្ថានវ៉ាន់ដា គឺជាគ្រឹះស្ថាន​ឧត្តមសិក្សា​ឯកជនមួយ ដែលបច្ចុប្បន្ន មានទីតាំងចំនួន ៣កន្លែង កំពុង​ដំ​ណើរ​ការ។ ក្នុងនោះ ១កន្លែងនៅរាជធានីភ្នំពេញ និង២កន្លែង​ទៀត​នៅខេត្តសៀមរាប និងខេត្តបាត់ដំបង ។ ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថានវ៉ាន់ដា មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក…

  • អ៊ុយក្រែនស្នើបទឈប់បាញ់ផ្លូវទឹក និងអាកាស ពេលជួបអាមេរិកនៅអារ៉ាប៊ីសាអូឌីត

    អ៊ុយក្រែនស្នើបទឈប់បាញ់ផ្លូវទឹក និងអាកាស ពេលជួបអាមេរិកនៅអារ៉ាប៊ីសាអូឌីត

    កៀវ ៖ ទីក្រុងកៀវនឹងស្នើឲ្យមានបទឈប់បាញ់ផ្លូវទឹក និងអាកាសជាមួយកងកម្លាំងរុស្ស៊ីរបស់លោក ពូទីន អំឡុងកិច្ចពិភាក្សា ជាមួយ មន្ត្រី អាមេរិក ក្នុង ប្រទេស អារ៉ាប៊ីសាអូឌីត នៅ ថ្ងៃ អង្គារ នេះបើតាមមន្ត្រីអ៊ុយក្រែនម្នាក់ប្រាប់សារព័ត៌មាន AFP។ មន្ត្រីដដែលបានគូសបញ្ជាក់ថា យើងមានសំណើសម្រាប់បទឈប់បាញ់ផ្លូវទឹក និងអាកាស ពីព្រោះទាំងនេះគឺជាជម្រើសបទឈប់បាញ់ ដែលងាយស្រួលបង្កើត និងត្រួតពិនិត្យ ហើយវាអាចចាប់ផ្តើមជាមួយរុស្ស៊ីបាន។ សំណើនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហើបពីសំណើបទឈប់បាញ់នេះ ដើម្បីជាមធ្យោបាយមួយ ផ្តួចផ្តើមកិច្ចពិភាក្សាឆ្ពោះទៅបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ីក្នុងពេលជាង បីឆ្នាំមកនេះ៕

  • ចិនសម្រុកទិញមាសទុក ៤ខែជាប់ៗគ្នា កើនឡើងជាង ២.៥០០ តោន

    ចិនសម្រុកទិញមាសទុក ៤ខែជាប់ៗគ្នា កើនឡើងជាង ២.៥០០ តោន

    ប៉េកាំង ៖ ទុនបម្រុងមាសរបស់ប្រទេសចិន បានហក់ឡើងដល់ ២,៥២៣ តោន គិតត្រឹមចុងខែកុម្ភៈ ពោលគឺកើនឡើងពី ២,៥១៩ តោន នៅចុងខែមករា ស្របពេលដែលធនាគារកណ្តាលចិន បានបន្តទិញលោហៈធាតុដ៏មានតម្លៃនេះស្តុកទុក ក្នុងរយៈពេល ៤ខែជាប់ៗគ្នា។ ទិន្នន័យពីធនាគារកណ្តាលចិននាពេលថ្មីៗនេះ បានឱ្យដឹងថា ទុនបម្រុងមាសរបស់ចិនមានតម្លៃរហូតដល់ ២០៨.៦៤ ពាន់លានដុល្លារ គិតត្រឹមចុងខែកុម្ភៈ ខណៈដែលតួលេខនេះ កើនឡើងពីតម្លៃ ២០៦.៥៣ ពាន់លានដុល្លារ កាលពីចុងខែមករា។ លោក Frank Watson អ្នកវិភាគទីផ្សារនៅ Kinesis Money បានមើលឃើញថា ការទិញមាសស្តុកទុកដោយធនាគារកណ្តាលចិន និងធនាគារកណ្តាលផ្សេងទៀត គឺជាកត្តាសំខាន់សម្រាប់ការជំរុញតម្លៃមាសក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។ ហើយកត្តាផ្សេងទៀត ដូចជាអតិផរណា អត្រាការប្រាក់ ព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយ និងការចាប់អារម្មណ៍របស់វិនិយោគិន នឹងបន្តបង្កើនតម្លៃមាសផងដែរ។ តួយ៉ាង ការព្រួយបារម្ភទាក់ទិននឹងការដាក់ពន្ធនាំចូលរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើកំណើនសេដ្ឋកិច្ចពិភពលោក និងអតិផរណា បូករួមជាមួយនឹងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ បានជំរុញឱ្យតម្លៃមាសឡើងដល់កម្រិតខ្ពស់បំផុត កាលពីខែកុម្ភៈ ឆ្នាំ២០២៥។ បើផ្អែកតាមរបាយការណ៍របស់ក្រុមប្រឹក្សាមាសពិភពលោក (World…

  • រាជទាយាទអារ៉ាប់ស្វាគមន៍ Zelensky យ៉ាងកក់ក្តៅ

    រាជទាយាទអារ៉ាប់ស្វាគមន៍ Zelensky យ៉ាងកក់ក្តៅ

    បរទេស ៖ រាជទាយាទ ប្រទេស អារ៉ាប៊ី សាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រធានាធិបតី ប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky នៅឯទីក្រុងកំពង់ផែ Jeddah។ ជាជំនួប នៅមុនពេលមានកិច្ចពិភាក្សា ដែលបានគ្រោងទុក រវាងមន្ត្រីសហរដ្ឋអាមេរិក និងគណៈប្រតិភូអ៊ុយក្រែន នៅប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីត។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ អារ៉ាប៊ី សាអូឌីត SPA បានរាយការណ៍ នៅថ្ងៃអង្គារនេះថា ព្រះអង្គម្ចាស់ អារ៉ាប៊ី សាអូឌីត បានទទួលប្រធានាធិបតីអ៊ុយក្រែន នៅឯវិមាន Al-Salam ជាទីដែលមានរៀបចំពិធី ទទួលបដិសណ្ឋារកិច្ច ជាផ្លូវការ ហើយមេដឹកនាំទាំងពីរ ក៏បានជួបពិភាក្សាគ្នា ជាផ្លូវការផងដែរ ។ លោក Zelensky បានទៅដល់ទីក្រុងឆ្នេរសមុទ្រ អារ៉ាប៊ី សាអូឌីត នាពេលនោះ មុនពេលមានការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន។ កាលពីថ្ងៃចន្ទ…

  • លោក Trump ថា អ៊ុយក្រែននៅតែចាញ់សង្រ្គាមរុស្ស៊ី ទោះអាមេរិកគាំទ្រពេញទំហឹងក៏ដោយ

    លោក Trump ថា អ៊ុយក្រែននៅតែចាញ់សង្រ្គាមរុស្ស៊ី ទោះអាមេរិកគាំទ្រពេញទំហឹងក៏ដោយ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យថា អ៊ុយក្រែនមិនអាចឈ្នះក្នុងសង្រ្គាមទ្រង់ទ្រាយធំជាមួយរុស្ស៊ីឡើយ បើទោះមាន ឬគ្មានការគាំទ្ររបស់អាមេរិក និងថា ជម្លោះនេះនឹងមិនអាចកើតឡើងឡើយ បើលោកឈ្នះការបោះឆ្នោតឆ្នាំ២០២០។ ការអះអាងបែបនេះរបស់លោកប្រធានាធិបតី ត្រាំ ធ្វើឡើងនៅមុនជំនួបរវាងមន្រ្តីអាមេរិក និងអ៊ុយក្រែន នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ស្អែកនេះ ហើយបន្ទាប់ពីអាមរិកផ្តាច់ជំនួយយោធា និងឈប់ចែករំលែកការស៊ើបការណ៍សម្ងាត់ពីរុស្ស៊ីដល់អ៊ុយក្រែន។ ជំនួបរវាងមន្រ្តីអាមេរិក និងអ៊ុយក្រែន នៅទីក្រុង Jeddah នៃទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងថ្ងៃទី១១ ខែមីនាស្អែកនេះ ត្រូវបានរំពឹងថា នឹងជជែកពីកិច្ចចរចាសន្តិភាព កិច្ចព្រមព្រៀងរ៉ែ និងប្រធានបទផ្សេងទៀត ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Kyiv independent នៅក្នុងកិច្ចសម្ភាសនេះ លោក ត្រាំ បានចោទប្រកាន់លោកប្រធានាធិបតី ហ្សេលេនស្គី ពីការមិនដឹងគុណចំពោះជំនួយរបស់អាមេរិក និងថា គ្មាននរណាតឹងរ៉ឹងលើរុស្ស៊ីជាងរូបលោកឡើយ។ លោក Trump មិនបាននិយាយដោយផ្ទាល់អំពីការសម្រេចចិត្តរបស់គាត់ក្នុងការបង្កកជំនួយយោធានោះទេ ហើយក៏មិនបាននិយាយថានៅពេលណា ឬស្ថិតក្រោមលក្ខខណ្ឌអ្វីដែលសហរដ្ឋអាមេរិកអាចបន្តការដឹកជញ្ជូនអាវុធឡើងវិញ។ ជាមួយគ្នានេះ…

  • ហ្វីលីពីនចាប់ឃាត់ខ្លួនលោក Duterte

    ហ្វីលីពីនចាប់ឃាត់ខ្លួនលោក Duterte

    បរទេស ៖ អតីតប្រធានាធិបតី ប្រទេសហ្វីលីពីន លោក Duterte ត្រូវបានចាប់ខ្លួន តាមដីកាអន្តរជាតិ នេះបើតាមវិមានប្រធានាធិបតីហ្វីលីពីន។ វិមានប្រធានាធិបតីហ្វីលីពីន បាននិយាយថា «អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានចាប់ខ្លួន នៅថ្ងៃអង្គារនេះ បន្ទាប់ពីយន្តហោះរបស់លោក បានចុះចត នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីល ដោយប៉ូលីសបានអនុវត្តដីកា របស់តុលាការព្រហ្មទណ្ឌកម្មអន្តរជាតិ ជុំវិញសង្គ្រាមដ៏ប្រល័យ របស់លោក លើការបង្ក្រាបគ្រឿងញៀន ដ៏កក្រើក កាលពីពេលលោកកាន់អំណាច»។ វិមានប្រធានាធិបតី បានបញ្ជាក់ តាមរយៈសេចក្តីថ្លែងការណ៍មួយថា «នៅពេលព្រឹកព្រលឹម ប៉ូលីស Interpol Manila បានទទួលច្បាប់ចម្លង ជាផ្លូវការ នៃដីកាចាប់ខ្លួន ពីតុលាការព្រហ្មទណ្ឌកម្មអន្តរជាតិ ឬ ICC»។ ប្រភពបានបន្តថា «មកដល់ពេលនេះ គាត់ស្ថិតនៅក្រោមការឃុំខ្លួន របស់អាជ្ញាធរ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត