Category: ព័ត៌មានជាតិ
-

សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ ការដាក់ឱ្យប្រើប្រាស់ទារកដ្ឋាននៅតាមរោងចក្រសហគ្រាស ជាកិច្ចការងារដែលសម្រេចបានប្រកបដោយមោទកភាពបំផុតសម្រាប់រាជរដ្ឋាភិបាល ដើម្បីប្រយោជន៍កម្មករនិយោជិត
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យថា អ៊ុយក្រែនមិនអាចឈ្នះក្នុងសង្រ្គាមទ្រង់ទ្រាយធំជាមួយរុស្ស៊ីឡើយ បើទោះមាន ឬគ្មានការគាំទ្ររបស់អាមេរិក និងថា ជម្លោះនេះនឹងមិនអាចកើតឡើងឡើយ បើលោកឈ្នះការបោះឆ្នោតឆ្នាំ២០២០។ ការអះអាងបែបនេះរបស់លោកប្រធានាធិបតី ត្រាំ ធ្វើឡើងនៅមុនជំនួបរវាងមន្រ្តីអាមេរិក និងអ៊ុយក្រែន នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ស្អែកនេះ ហើយបន្ទាប់ពីអាមរិកផ្តាច់ជំនួយយោធា និងឈប់ចែករំលែកការស៊ើបការណ៍សម្ងាត់ពីរុស្ស៊ីដល់អ៊ុយក្រែន។ ជំនួបរវាងមន្រ្តីអាមេរិក និងអ៊ុយក្រែន នៅទីក្រុង Jeddah នៃទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងថ្ងៃទី១១ ខែមីនាស្អែកនេះ ត្រូវបានរំពឹងថា នឹងជជែកពីកិច្ចចរចាសន្តិភាព កិច្ចព្រមព្រៀងរ៉ែ និងប្រធានបទផ្សេងទៀត ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Kyiv independent នៅក្នុងកិច្ចសម្ភាសនេះ លោក ត្រាំ បានចោទប្រកាន់លោកប្រធានាធិបតី ហ្សេលេនស្គី ពីការមិនដឹងគុណចំពោះជំនួយរបស់អាមេរិក និងថា គ្មាននរណាតឹងរ៉ឹងលើរុស្ស៊ីជាងរូបលោកឡើយ។ លោក Trump មិនបាននិយាយដោយផ្ទាល់អំពីការសម្រេចចិត្តរបស់គាត់ក្នុងការបង្កកជំនួយយោធានោះទេ ហើយក៏មិនបាននិយាយថានៅពេលណា ឬស្ថិតក្រោមលក្ខខណ្ឌអ្វីដែលសហរដ្ឋអាមេរិកអាចបន្តការដឹកជញ្ជូនអាវុធឡើងវិញ។ ជាមួយគ្នានេះ…
-

លោក Trump ថា អ៊ុយក្រែននៅតែចាញ់សង្រ្គាមរុស្ស៊ី ទោះអាមេរិកគាំទ្រពេញទំហឹងក៏ដោយ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យថា អ៊ុយក្រែនមិនអាចឈ្នះក្នុងសង្រ្គាមទ្រង់ទ្រាយធំជាមួយរុស្ស៊ីឡើយ បើទោះមាន ឬគ្មានការគាំទ្ររបស់អាមេរិក និងថា ជម្លោះនេះនឹងមិនអាចកើតឡើងឡើយ បើលោកឈ្នះការបោះឆ្នោតឆ្នាំ២០២០។ ការអះអាងបែបនេះរបស់លោកប្រធានាធិបតី ត្រាំ ធ្វើឡើងនៅមុនជំនួបរវាងមន្រ្តីអាមេរិក និងអ៊ុយក្រែន នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ស្អែកនេះ ហើយបន្ទាប់ពីអាមរិកផ្តាច់ជំនួយយោធា និងឈប់ចែករំលែកការស៊ើបការណ៍សម្ងាត់ពីរុស្ស៊ីដល់អ៊ុយក្រែន។ ជំនួបរវាងមន្រ្តីអាមេរិក និងអ៊ុយក្រែន នៅទីក្រុង Jeddah នៃទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងថ្ងៃទី១១ ខែមីនាស្អែកនេះ ត្រូវបានរំពឹងថា នឹងជជែកពីកិច្ចចរចាសន្តិភាព កិច្ចព្រមព្រៀងរ៉ែ និងប្រធានបទផ្សេងទៀត ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Kyiv independent នៅក្នុងកិច្ចសម្ភាសនេះ លោក ត្រាំ បានចោទប្រកាន់លោកប្រធានាធិបតី ហ្សេលេនស្គី ពីការមិនដឹងគុណចំពោះជំនួយរបស់អាមេរិក និងថា គ្មាននរណាតឹងរ៉ឹងលើរុស្ស៊ីជាងរូបលោកឡើយ។ លោក Trump មិនបាននិយាយដោយផ្ទាល់អំពីការសម្រេចចិត្តរបស់គាត់ក្នុងការបង្កកជំនួយយោធានោះទេ ហើយក៏មិនបាននិយាយថានៅពេលណា ឬស្ថិតក្រោមលក្ខខណ្ឌអ្វីដែលសហរដ្ឋអាមេរិកអាចបន្តការដឹកជញ្ជូនអាវុធឡើងវិញ។ ជាមួយគ្នានេះ…
-

រាជទាយាទអារ៉ាប់ស្វាគមន៍ Zelensky យ៉ាងកក់ក្តៅ
បរទេស ៖ រាជទាយាទ ប្រទេស អារ៉ាប៊ី សាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រធានាធិបតី ប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky នៅឯទីក្រុងកំពង់ផែ Jeddah។ ជាជំនួប នៅមុនពេលមានកិច្ចពិភាក្សា ដែលបានគ្រោងទុក រវាងមន្ត្រីសហរដ្ឋអាមេរិក និងគណៈប្រតិភូអ៊ុយក្រែន នៅប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីត។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ អារ៉ាប៊ី សាអូឌីត SPA បានរាយការណ៍ នៅថ្ងៃអង្គារនេះថា ព្រះអង្គម្ចាស់ អារ៉ាប៊ី សាអូឌីត បានទទួលប្រធានាធិបតីអ៊ុយក្រែន នៅឯវិមាន Al-Salam ជាទីដែលមានរៀបចំពិធី ទទួលបដិសណ្ឋារកិច្ច ជាផ្លូវការ ហើយមេដឹកនាំទាំងពីរ ក៏បានជួបពិភាក្សាគ្នា ជាផ្លូវការផងដែរ ។ លោក Zelensky បានទៅដល់ទីក្រុងឆ្នេរសមុទ្រ អារ៉ាប៊ី សាអូឌីត នាពេលនោះ មុនពេលមានការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន។ កាលពីថ្ងៃចន្ទ…
-

បណ្តាញសង្គម X រងការវាយប្រហារធ្ងន់ធ្ងរ
បរទេស ៖ លោក មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បានប្រកាសពីការ វាយប្រហារតាមអ៊ីនធឺណិតធ្ងន់ធ្ងរ លើបណ្តាញទំនាក់ទំនងសង្គម X។ ដៃស្តាំរបស់ប្រធានាធិបតីអាមេរិករូបនេះ បានអះអាង កាលពីយប់ថ្ងៃចន្ទថា «ការវាយប្រហារតាមអ៊ីនធឺណិតដ៏ធំ កំពុងផ្តោតលើ X ដែលពីមុន ត្រូវបានគេស្គាល់ថា Twitter»។ នៅក្នុងសារបង្ហោះ នៅលើគណនីផ្លូវការ លោក Musk បានបន្ថែមថា «យើងទទួលរងការវាយប្រហារ ជារៀងរាល់ថ្ងៃ ប៉ុន្តែ លើកនេះ ត្រូវបានវាយប្រហារ ក្នុងទ្រង់ទ្រាយដ៏ធ្ងន់ធ្ងរ វាយប្រហារទាំងក្រុមធំ, ទាំងក្រុមសម្របសម្រួល ឬ អាចនិយាយថា សឹងតែមួយប្រទេស ប៉ះពាល់»។ របាយការណ៍ នៃបញ្ហាវាយប្រហារ តាមអ៊ីនធឺណិត ឬ cyberattack លើបណ្តាញសង្គម X បានចាប់ផ្តើម ជាមួយនឹងការណ៍ដែលអ្នកប្រើប្រាស់នៅតំបន់អាស៊ី អឺរ៉ុប និងអាមេរិកខាងជើង កាលពីថ្ងៃចន្ទ ដោយពួកគេអះអាងថា មិនអាចចូលប្រើ X បានទេ នេះបើយោងតាមគេហទំព័រតាមដាន Down Detector។…
-

អ្នកនាំពាក្យ៖ ការតែងតាំងមុខតំណែងដល់ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក ដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្រ្តី ជាការអនុលោមតាមច្បាប់សុទ្ធសាធ មិនមានអ្វីខុសនោះឡើយ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានឱ្យដឹងថា នាថ្មីៗនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួន ដែលបានបង្កឱ្យមានការភាន់ច្រឡំពាក់ព័ន្ធនឹងការតែងតាំងមុខតំណែងដល់ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់ថា ការតែងតាំងមុខតំណែងដល់ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក ជាការអនុវត្តទៅច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលក្នុងនោះមាត្រា២៣ បានកំណត់ថា៖ «នាយករដ្ឋមន្ត្រីលើកសំណើថ្វាយព្រះមហាក្សត្រ តែងតាំង ផ្លាស់ប្តូរ និងបញ្ចប់ភារកិច្ចដោយព្រះរាជក្រឹត្យ នូវមុខតំណែងមន្ត្រីជាន់ខ្ពស់ស៊ីវិល យោធិន នៃកងយោធពលខេមរភូមិន្ទ និងមន្ត្រីនគរបាលជាតិដូចខាងក្រោម៖ ទេសាភិបាល ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា អគ្គលេខាធិការក្រសួង អគ្គនាយកក្រសួង ឬមុខតំណែងប្រហាក់ប្រហែល អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត អគ្គរាជទូត ឬមុខតំណែងប្រហាក់ប្រហែល ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព អគ្គមេបញ្ជាការ…
-

ទ័ពព្រៃកូឡុំប៊ីព្រមានពីការផ្ទុះសង្គ្រាមធំ
បរទេស ៖ ទ័ពព្រៃ នៅប្រទេស កូឡុំប៊ី នៃតំបន់អាមេរិកខាងត្បូង បានព្រមាន ពីការផ្ទុះសង្រ្គាមធំ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខ ជាមួយទីភ្នាក់ងារព័ត៌មានបារាំង AFP។ មេបញ្ជាការនៃក្រុមទ័ពព្រៃ របស់កងទ័ពរំដោះជាតិកូឡុំប៊ី ហៅកាត់ ELN បានប្តេជ្ញា វាយលុក សងសឹកនឹងការវាយលុក របស់រដ្ឋាភិបាល នៅភាគឦសាន របស់ប្រទេស ដោយព្រមានថា ឆ្នាំនៃ «សន្តិភាពទាំងស្រុង» មានហានិភ័យ ប្រែទៅជា «សង្រ្គាមពេញទំហឹង»។ នៅក្នុងបទសម្ភាសន៍ ដ៏កម្រមួយ នៅទីតាំងភ្នំសម្ងាត់មួយកន្លែង នៅជិតព្រំដែន ជាប់នឹងប្រទេសវេណេស៊ុយអេឡា ថ្មីៗនេះ មេបញ្ជាការទ័ពព្រៃជាន់ខ្ពស់ ពីររូប បានប្រាប់ កាសែត AFP ថា ពួកគេនឹងមិនស្ទាក់ស្ទើរ ក្នុងការប្រយុទ្ធ ជាមួយទាហានរដ្ឋាភិបាល ចំនួន១ម៉ឺននាក់ ដែលប្រមូលផ្តុំ នៅក្បែរនោះ។ អង្គុយជាមួយកាំភ្លើង នៅក្នុងដៃ ពួកមេបញ្ជាការ ក្រុមទ័ពព្រៃ ELN មានឈ្មោះ Ricardo និង ឈ្មោះ Silvana…
-

Trump ប្រកាសបង្កើនគំនាបពន្ធដល់ប្រទេសជិតខាង ទោះបីជាអាមេរិកប្រឈមជួបវិបត្តិសេដ្ឋកិច្ច
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសថា នឹងបន្តតំឡើងពន្ធ លើទំនិញនាំចូល ពីប្រទេសកាណាដា និង ម៉ិកស៊ិក ដែលសុទ្ធតែជាប្រទេសក្បែរខាង រហូតដល់ទីបំផុត បើទោះបីជា មានការព្រមានថា សេដ្ឋកិច្ចអាមេរិកប្រឈមជួបនឹងវិបត្តិ បើនៅតែបន្តធ្វើរឿងនេះ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN នៅថ្ងៃចន្ទនេះ លោក Trump បាននិយាយថា ពន្ធលើទំនិញមួយចំនួន ពីប្រទេសកាណាដា និងម៉ិកស៊ិក ដែលបានគ្រោងទុក នៅថ្ងៃទី ២ ខែមេសា អាចនឹងកើនឡើងថែមទៀត ហើយបានច្រានចោលការព្យាករណ៍ដែលថា សហរដ្ឋអាមេរិកនឹងមានវិបត្តិសេដ្ឋកិច្ច នៅឆ្នាំ២០២៥នេះ ព្រោះវិធានការតំឡើងពន្ធ។ លោកបានប្រាប់និយាយបែបនេះ តាមរយៈបទសម្ភាសន៍ ដែលចាក់ផ្សាយ លើទូរទស្សន៍ Fox News ។ កាលពីខែកុម្ភៈ លោក Trump បានប្រកាសដំឡើងពន្ធ ២៥% លើប្រទេសជិតខាង របស់សហរដ្ឋអាមេរិក ទាំងពីរនេះ។ ប៉ុន្តែ ក្រោយមក ប្រកាសថា ពន្យារពេលមួយខែ…
-

សម្តេចធិបតី៖ គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់កូនមានអាយុ២ឆ្នាំ គឺជានយោបាយរបស់សម្តេចតេជោ ហើយបន្តរហូតដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺជានយោបាយដ៏ល្អដើម្បីជួយដល់ស្រ្តី
ក្នុងឱកាសសំណេះសំណាលជាមួយកម្មករនយោជិត និងសម្ពោធទារកដ្ឋាន នៅរោងចក្រម៉ាវ៉ល ហ្កាមិន នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់កូនមានអាយុ២ឆ្នាំ គឺជានយោបាយរបស់សម្តេចតេជោ ហើយបន្តរហូតដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺជានយោបាយដ៏ល្អដើម្បីជួយដល់ស្រ្តី ដោយក្នុងនោះ ស្ត្រីមានផ្ទៃពោះ នៅពេលពិនិត្យសុខភាព នឹងទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀលក្នុង១លើក ហើយត្រូវពិនិត្យផ្ទៃពោះចំនួន៤លើក មុនពេលសម្រាល, ពេលឆ្លងទន្លេ កូន១ ទទួលបានថវិកាឧបត្ថម្ភចំនួន ៨០ម៉ឺន កូនភ្លោះ២ ទទួលបាន ១ លាន ២ សែន រៀល កូនភ្លោះ៣ ទទួលបាន១លាន៦សែនរៀល និងការឧបត្ថម្ភពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥លានរៀល ថែមទៀត។ ក្នុងឱកាសនោះដែរ សម្ដេចធិបតី បានគូសរំលេចអំពីគោលបំណងដែលសម្ដេចអញ្ជើញមកពិនិត្យដោយផ្ទាល់នៅទារកដ្ឋាននេះ គឺដើម្បីចង់មកមើលឃើញជាក់ស្ដែងនូវការអនុវត្តការងារបង្កើតទារកដ្ឋាននៅតាមរោងចក្រ សហគ្រាស ដែលសម្ដេចបានដាក់ចេញគោលការណ៍នេះ កាលពីពេលដែលសម្ដេចអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣…
-

កំណាយដំណាក់កាលទី២ នៅប្រាសាទតាព្រហ្ម រកឃើញដងខ្លួន ពុទ្ធបដិមា១ ដែលមានព្រះសិររក្សាទុកនៅអភិរក្សដ្ឋានអង្គរ តាំងពីសម័យបារាំង
(ភ្នំពេញ)៖អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា តាមរយៈការសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)ក្នុងការ ធ្វើកំណាយស្រាវជ្រាវក្នុងដំណាក់កាលទី២ នៅចំណុចខាងក្រៅកំពែងថ្មបាយក្រៀមនាទិសឦសាននៃរោងទងទី៣របស់ប្រាសាទតាព្រហ្ម បានរកឃើញដងខ្លួនពុទ្ធបដិមាចំនួន១ ដែលព្រះសិរ ត្រូវបានរកឃើញនៅប្រាសាទតាព្រហ្ម ក្នុងឆ្នាំ១៩២៧ និងរក្សាទុកនៅអភិរក្សដ្ឋានអង្គរ រហូតមកបច្ចុប្បន្ន។ ទាក់ទិនក្នុងរឿងនេះ លោកស្រី នេត ស៊ីមន បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការណ៍ធ្វើកំណាយនៅដំណាក់កាលទី២ នៅខែកុម្ភៈ ឆ្នាំ២០២៥ បានរកឃើញដងខ្លួននៃពុទ្ធបដិមាក្នុងចំណោមបំណែកបដិមាចំនួន២៩ មានដងខ្លួនពុទ្ធបដិមាចំនួន ១ សិល្បៈរចនាប័ទ្មបាយ័ន មានស្ថានភាពបាត់បង់ព្រះសិរ ប្រអប់ជើង និងព្រះហស្តស្តាំ មានកម្ពស់ប្រវែង ១.១៦សង់ទីម៉ែត្រ និងទំហំស្មា ៥៦សង់ទីម៉ែត្រ។ ដងខ្លួនលម្អដោយគ្រឿងអលង្ការ ស្លៀកសំពត់ ពានាស្បៃ ព្រះហស្ថឆ្វេងដាក់លើដើមទ្រូង មានទម្រង់កាយវិការកម្រនៅក្នុងសិល្បៈខ្មែរ។ អ្នកជំនាញរូបនេះបន្តថា ក្រោយពីរកឃើញហើយក្រុមការងារបានចុះបញ្ជីតាមបច្ចេកទេស ដែលដងខ្លួនពុទ្ធបដិមានេះ មានលេខបញ្ជី N°294។ បន្ទាប់មកក្រុមការងារបានស្កេនប្រៀបធៀបស្វែងរកបំណែកផ្សេងៗដែលបាត់បង់ ដើម្បីផ្គុំឡើងវិញ ហើយបានដឹងថា ដងខ្លួននៃពុទ្ធបដិមានេះ ត្រូវគ្នាជាមួយនឹងបំណែកដៃចុះបញ្ជីលេខN°292 និងប្រអប់ជើងចុះបញ្ជីលេខ N°168 ដែលកំណាយរកឃើញនៅដំណាក់កាលទី១ កាលពីខែកក្កដា ឆ្នាំ២០២៤ កន្លងមក។ ចំណែកព្រះសិរដែលមានចុះបញ្ជីលេខ DCA.6883-N139…
-

អ៊ីរ៉ង់ រុស្ស៊ី និងចិន ត្រៀមធ្វើសមយុទ្ធយោធាដែនទឹករួមគ្នាកម្លាអាមេរិក
តេហេរ៉ង់ ៖ កងទ័ពជើងទឹកមកពីអ៊ីរ៉ង់ រុស្ស៊ី និងចិន គ្រោងធ្វើសមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំនៅឆ្នេរសមុទ្រអ៊ីរ៉ង់ក្នុងសប្តាហ៍នេះ ដើម្បីបញ្ចេញសាច់ដុំដាក់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។ សមយុទ្ធនេះ នឹងប្រព្រឹត្តទៅនៅភាគខាងជើងមហាសមុទ្រឥណ្ឌា ហើយមានគោលបំណង ពង្រឹងសន្តិសុខក្នុងតំបន់ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសចូលរួម។ បើតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim សមយុទ្ធនេះ នឹងចាប់ផ្តើមនៅថ្ងៃអង្គារ នៅកំពង់ផែ Chabahar មានទីតាំងនៅភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ ពោលគឺនៅលើឈូងសមុទ្រអូម៉ង់។ ទន្ទឹមគ្នា នាវាចម្បាំង និងប្រយុទ្ធ រួមទាំងនាវាគាំទ្រនៃកងកម្លាំងជើងទឹកចិន និងរុស្ស៊ី ក៏ដូចជានាវាចម្បាំងនៃកងនាវាចររបស់កងទ័ពជើងទឹក និងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងចូលរួមសមយុទ្ធនេះខ្នាតធំនេះ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា