Category: ព័ត៌មានជាតិ
-

ស៊ីរីស្លាប់ជនស៊ីវិលជិត១ពាន់នាក់ ប្រយុទ្ធគ្នាបួនថ្ងៃ
បរទេស៖ ក្រុមឃ្លាំមើលសង្រ្គាមនិងសិទ្ធិមនុស្ស ប្រទេសស៊ីរី បានអះអាងថា ចាប់តាំងពីការប្រយុទ្ធគ្នាប្រមាណ៤ថ្ងៃមកនេះ ស៊ីរីមានជនស៊ីវិលស្លាប់ ចំនួន ៩៧៣នាក់ ខណៈដែលមេដឹកនាំថ្មី ប្តេជ្ញាទទួលខុសត្រូវ និង បើកការស៊ើបអង្កេត។ ប្រធានាធិបតីបណ្តោះអាសន្ន របស់ប្រទេសស៊ីរី លោក Ahmed al-Sharaa បាននិយាយ កាលពីថ្ងៃអាទិត្យ ថា «យើងនឹងទទួលខុសត្រូវ យ៉ាងម៉ឺងម៉ាត់ និងគ្មានការបន្ធូរបន្ថយ អ្នកណាម្នាក់ដែលជាប់ពាក់ព័ន្ធ ក្នុងការបង្ហូរឈាមជនស៊ីវិល… ឬ អ្នកណាដែលរំលងអំណាចរដ្ឋ»។ លោកបន្តថា «គណៈកម្មាធិការឯករាជ្យ» ត្រូវបានបង្កើតឡើង ដើម្បីស៊ើបអង្កេត ការរំលោភលើជនស៊ីវិល និងកំណត់អ្នកទទួលខុសត្រូវ ដែលនឹងប្រឈមមុខ នឹងតុលាការ។ គួរបញ្ជាក់ថា ការប្រយុទ្ធគ្នា រវាងកងកម្លាំងសន្តិសុខថ្មី និង ក្រុមអ្នកស្មោះត្រង់របស់អតីតរដ្ឋាភិបាលលោក Assad បានផ្ទុះឡើង កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។ ប្រធានផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានទទូចបញ្ឈប់ការសម្លាប់នេះ ជាបន្ទាន់ ហើយអះអាងថា បើបូកសរុបទាំងកងកម្លាំងប្រដាប់អាវុធ អ្នកស្លាប់ មានប្រមាណ ១៣០០នាក់។ សម្ព័ន្ធអារ៉ាប់ អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក…
-

រដ្ឋបាលរាជធានីភ្នំពេញរៀបចំ កំប្លែងនាយក្រឹម របាំបុរាណ និងទស្សនីយភាពប្លែកៗ នៅផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ ក្នុងរាត្រីថ្ងៃទី៩ មិនា
(ភ្នំពេញ)៖ បើទោះបីនៅយប់ថ្ងៃទី៩មិនានេះមានភ្លៀង ខ្យល់យ៉ាងណាក្ដីក៏គេឃើញបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេសនៅតែទៅដើរកំសាន្តនៅលើផ្លូវថ្មើរជើងច្រើនដដែលមិនបានរំខានដំណើររបស់អ្នកដើទេ។ សំរាប់សប្តាហ៍ទី១ នៃខែមិនា ឆ្នាំ២០២៥ នារាត្រីថ្ងៃទី៩មិនានេះនាផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំបន្ថែមថ្មីឱ្យមានរបាំភួងនារី ( របាំបុរាណ) និង កំប្លែង (នាយក្រឹម) របាំនេសាទ (របាំប្រពៃណី), ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាប៉ីសហគមន៍, បណ្ណាល័យចល័ត។ល។ ដើម្បីបម្រើឱ្យការកំសាន្តសប្បាយរបស់ភ្ញៀវទេសចរជាតិ និងអន្តជាតិ ។ បើយោងតាមការឱ្យដឹងពី លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ នៅផ្លូវថ្មើជើង Walk Street មាត់ទន្លេត្រូវបានរៀបចំបន្ថែមជាបន្តបន្ទាប់ទាំងការតាំងលក់ វត្ថុអនុស្សាវរីយ៍ ការសម្តែងតន្ត្រីបុរាណ, របាំប្រពៃណី,រៀបចំជាបណ្ណាល័យចល័ត,សៀករហ័សកម្មជាដើម ដើម្បីបង្កើននូវភាពសប្បាយរីករាយឱ្យប្រជាពលរដ្ឋនាចុងសប្តាហ៍។ ដូច្នេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិមកដើរលេងកំសាន្តសប្បាយទាំងអស់គ្នា ក្រោមម្លប់ នៃសន្តិភាព ។ លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ដែរថា៖ ផ្លូវថ្មើរជើង (Walk Street) ជាកន្លែងដែលភ្ញៀវជាតិ អន្តរជាតិ…
-

ទីបំផុត ជប៉ុនពន្លត់ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតក្នុងពេល ៥០ឆ្នាំបានហើយ
តូក្យូ ៖ ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តប្រទេសជប៉ុន នារយៈពេលជាង ៥០ឆ្នាំ នៅទីបំផុត មន្ត្រីពន្លត់អគ្គីភ័យអាចទប់ស្កាត់បានទាំងស្រុងហើយ តែជាអកុសល មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត។ អភិបាលក្រុង Ofunato លោក Kiyoshi Fuchigami បានប្រាប់សន្និសីទកាសែតនៅអាទិត្យថា ផ្អែកតាមរបាយការណ៍ប្រមូលតាមផ្លូវអាកាស យើងអាចវាយតម្លៃបានថា ភ្លើងលែងបង្កហានិភ័យឆេះរាលដាលបន្ថែមទៀតហើយ។ មន្ត្រីក្នុងតំបន់និយាយថា ភ្លើងបានលេបត្របាក់ផ្ទៃដីប្រហែល ២.៩០០ ហិចតា បន្ទាប់ពីវាបានឆាបឆេះនៅលើភ្នំ ហើយរាលដាលដល់តំបន់ជនបទជិតគ្នា ចាប់តាំងពីថ្ងៃទី២៦ ខែកុម្ភៈ ខូចខាតអគារ ២១០កន្លែង និងបង្ខំឱ្យអ្នកស្រុកជាង ៤.២០០ នាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។ ភ្លើងឆេះព្រៃនៅជប៉ុន ជារឿយៗកើត ឡើងនៅចន្លោះខែកុម្ភៈដល់ខែឧសភា នៅពេលដែលខ្យល់ស្ងួតបក់បោកខ្លាំង។ ក្នុងមួយឆ្នាំ ជប៉ុនបានជួបប្រទះភ្លើងឆេះព្រៃប្រហែល ១.៣០០លើក ប៉ុន្តែទោះបីជាយ៉ាងណា ចំនួនបានធ្លាក់ចុះចាប់តាំងពីឈានដល់កម្រិត ខ្ពស់ ក្នុង ទសវត្សរ៍ ឆ្នាំ ១៩៧០៕
-

គណៈប្រតិភូឥណ្ឌា ទស្សនកិច្ចវឌ្ឍនភាពការងារ អភិរក្ស និងជួសជុលប្រាសាទព្រះវិហារ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា គណៈប្រតិភូក្រសួងការបរទេសឥណ្ឌាបានចុះមកទស្សនកិច្ចប្រាសាទព្រៈវិហារ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសឥណ្ឌា និងកម្ពុជា ដែលបានចុះអនុស្សារណៈ តាំងពីឆ្នាំ២០១៨។ គួរបញ្ជាក់ថា គម្រោងនេះសម្រេចបានការងារមួយចំនួនដូចជា បានរៀបចំការដ្ឋានរួចរាល់ តម្លើងជើងគ្រែន សាងសង់ផ្លូវវាង ការដ្ឋាន សិក្សាប្រព័ន្ធផ្លូវទឹក ភូគព្ភសាស្ត្រ បរិស្ថាន និងផែនការ ជួសជុលជណ្តើរខាងជើងថ្នាក់ទី១ ជាប់ក្បាលស្ពាននាគ។ ក្នុងដំណើរទស្សនកិច្ចដែលធ្វើឡើងកាលពីថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៥ គណៈប្រតិភូមួយនេះបានវាយតម្លៃខ្ពស់អំពី លទ្ធផលការងារដែលសម្រេចបានរួមគ្នា និងលើកទឹក អោយបន្តកិច្ចសហប្រតិបត្តិការបន្តទៀត៕
-

ប្រមុខក្រសួងការពារជាតិអញ្ជើញសាកសួរសុខទុក្ខកងកម្លាំងនៃទិសយោធភូមិភាគទី៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
បាត់ដំបង៖ ខណៈនៅសល់រយៈពេលតែជាង១ខែទៀតប៉ុណ្ណោះ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងចូលមកដល់ ឯកឧត្តមនាយឧត្តមសេនីយ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងអមដំណើរដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញសាកសួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធឈរជើងនៅតាមបន្ទាត់ព្រំដែនគោកកម្ពុជា-ថៃ ទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ។ ក្នុងជំនួបផ្ទាល់ដោយភាពស្និទ្ធស្នាល និងកក់ក្តៅក្នុងសប្ដាហ៍កន្លងទៅនៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២ នៃស្រុកសំឡូត ខេត្តបាត់ដំបង នាយទាហាន នាយទាហានរង និងពលទាហានទិសយោធភូមិភាគទី៥បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយចំពោះការយកចិត្តទុកដាក់ពីប្រមុខក្រសួងការពារជាតិ ពីរដ្ឋបាលខេត្តបាត់ដំបង ។ពិសេសបញ្ជាក់ពីការប្តេជ្ញាចិត្តការពាររាជរដ្ឋាភិបាល ការពារព្រះមហាក្សត្រ និងការពារបូរណភាពទឹកដី ។ ក្នុងពិធីសំណេះសំណាលឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ,សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងថ្នាក់ដឹកនាំកំពូល ផ្ញើជូនគ្រប់អគ្គបញ្ជាការ មេបញ្ជាការ នាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ និងគ្រប់កងកម្លាំងការពារព្រំដែនគោកទិសយោធភូមិភាគទី៥ ដែលឈរជើងការពារនៅបន្ទាត់ព្រំដែននាពេលនេះ។ នាយឧត្តមសេនីយ៍ ទៀ សីហា បានកោតសរសើរដល់កងកម្លាំងការពារព្រំដែន ដែលបានអនុវត្តតួនាទីភារកិច្ចបានល្អប្រសើរ…
-

គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់កូនមានអាយុ ២ឆ្នាំ គឺជានយោបាយដ៏ល្អ ដើម្បីជួយដល់ស្រ្តី
(ភ្នំពេញ)៖ ក្នុងឱកាសសំណេះសំណាលជាមួយកម្មករនិយោជិត និងសម្ពោធទារកដ្ឋាន នៅរោងចក្រម៉ាវ៉ល ហ្កាមិន នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានមានប្រសាសន៍ថា គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់កូនមានអាយុ ២ឆ្នាំ គឺជានយោបាយរបស់សម្តេចតេជោ ហើយបន្តរហូតដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺជានយោបាយដ៏ល្អដើម្បីជួយដល់ស្រ្តី ដោយក្នុងនោះ ស្ត្រីមានផ្ទៃពោះ នៅពេលពិនិត្យសុខភាព នឹងទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀលក្នុង១លើក ហើយត្រូវពិនិត្យផ្ទៃពោះចំនួន ៤លើក មុនពេលសម្រាល, ពេលឆ្លងទន្លេ កូន១ ទទួលបានថវិកាឧបត្ថម្ភចំនួន ៨០ម៉ឺន កូនភ្លោះ២ ទទួលបាន ១ លាន ២ សែន រៀល កូនភ្លោះ៣ ទទួលបាន ១ លាន ៦ សែន រៀល និងការឧបត្ថម្ភពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥លានរៀល ថែមទៀត ។ សម្ដេចបវរធិបតី បានគូសរំលេច…
-

ម៉ូតូបុកជាមួយរថភ្លើងបណ្ដាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់នៅស្រុកទឹកផុស
កំពង់ឆ្នាំង៖បុរសអ្នកបើកម៉ូតូម្នាក់បានបាត់បង់ជីវិត និងស្រ្តីជាអ្នករួមដំណើរម្នាក់របួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូបុកជាមួយរថភ្លើងកាលពីម៉ោងជាង៨ព្រឹកថ្ងៃទី១០ ខែមីនានៅផ្លូវលេខ៥៣ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ត្រង់ចំណុចផ្លូវរថភ្លើង ក្នុងភូមិស្រែតាជៃខាងលិច ឃុំអអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ប៉ូលិសសន្និដ្ឋានថាគ្រោះថ្នាក់នេះបណ្ដាលមកពីអ្នកបើកម៉ូតូមិនមានការប្រុងប្រយ័ត្ន។ ប៉ូលិសបញ្ជាក់ថា បុរសអ្នកបើកម៉ូតូឈ្មោះ ជា សុផាត អាយុ៦៥ឆ្នាំ រស់នៅភូមិចាន់ត្រក ឃុំក្រាំងស្គារ ស្រុកទឹកផុស ។អ្នករួមដំណើរឈ្មោះ អ៊ុន សុផានី ភេទស្រី អាយុ៥៣ឆ្នាំ ជាប្រពន្ធ។ម៉ូតូបើកពីទិសខាងលិច ឆ្ពោះទៅទិសខាងកើតបានបុករថភ្លើងលេខ១០៣៥ ពណ៌ខៀវលាយលឿង បើកបរដោយឈ្មោះ សយ សម្បត្តិ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅផ្ទះហាស ៦ ភូមិកន្ទោកជើង សង្កាត់កន្ទោក ស្រុកល្វាឯម ខេត្តកណ្តាល ។រថភ្លើងបើកពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង (ក្នុងដំណើរខ្វែងទិសគ្នា)។ស្ត្រីរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកទឹកផុសបានបញ្ជាក់ថា អ្នកបើកបរម៉ូតូមិនមានការប្រុងប្រយ័ត្នទើបបណ្ដាលឱ្យរថភ្លើងបុកតែម្ដង។រថភ្លើងបានបើករលើគន្លងផ្លូវនិងបានដាក់បារាស់លើផ្លូវរថភ្លើងទៀតផង៕
-

ព្យុះស៊ីក្លូនដ៏កំណាចវាយប្រហារអូស្រ្តាលី
កង់បេរ៉ា ៖ ព្យុះស៊ីក្លូនដ៏កំណាច Alfred បានពាំនាំខ្យល់បក់បោក និងភ្លៀងធ្លាក់ខ្លាំងវាយលុកឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសអូស្ត្រាលី បង្កជាទឹកជំនន់ជន់លិចទ្រព្យសម្បត្តិប្រជាជន និងសម្លាប់មនុស្សម្នាក់។ ព្យុះស៊ីក្លូនត្រូពិចប្រភេទទី ២ នេះ បានវាយប្រហារឆ្នេរសមុទ្រអូស្ត្រាលីមានប្រវែង ៤០០ គីឡូម៉ែត្រ ទើបចុះខ្សោយទៅជាព្យុះត្រូពិចធម្មតាវិញនៅល្ងាចថ្ងៃសៅរ៍។ ប៉ុន្តែចំហាយនៃព្យុះ Alfred បានធ្វើឲ្យមនុស្សរាប់ពាន់នាក់គ្មានអគ្គិសនីប្រើកាលពីថ្ងៃអាទិត្យ ហើយតំបន់រងគ្រោះធ្ងន់ធ្ងរបំផុត គឺនៅភាគអាគ្នេយ៍នៃរដ្ឋ Queensland និងភាគឦសាននៃរដ្ឋ New South Wales។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានព្រមានថា អាកាសធាតុអាក្រក់នៅតែមានគ្រោះថ្នាក់ ពីព្រោះស្ថានភាពនៅ Queensland និងភាគខាងជើង New South Wales នៅតែធ្ងន់ធ្ងរនៅឡើយ ដោយសារទឹកជំនន់ភ្លាមៗ និងខ្យល់បក់ខ្លាំង។ បើយោងតាមការព្យាករនោះ ភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ នឹងបន្តកើតមានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ ជាវិធានការត្រៀមខ្លួន ការិយាល័យឧតុនិយមអូស្ត្រាលីបានដាក់ចេញការព្រមានអំពីអាកាសធាតុធ្ងន់ធ្ងរ សម្រាប់តំបន់ទូទាំងភាគអាគ្នេយ៍នៃរដ្ឋ Queensland និងភាគឦសាននៃរដ្ឋ New South Wales៕
-

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមប្រកាសពិធីបើកវគ្គបណ្ដុះបណ្ដាល”គ្រូបង្គោលលើការងារមហាជនរាជធានី -ខេត្ត “
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលលើការងារមហាជន រាជធានី-ខេត្ត ។ ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ នៅវិមាន ៧ មករា ទីស្នាក់ការកណ្តាលគណបក្សដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសិក្ខាកាម ចំនួន៤៦នាក់។ បន្ទាប់ពីបានស្តាប់នូវរបាយការណ៍រៀបចំវគ្គ ដោយ ឯកឧត្តម ណេប សាមុត ប្រធានលេខាធិការដ្ឋានក្រុមការងាររៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលការងារមហាជន ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណដល់សិក្ខាកាមទាំងអសដែលបានទទួលការអញ្ជើញមកចូលរួមវគ្គបណ្តុះបណ្តាលនេះ។ ព្រមជាមួយគ្នានេះ ឯកឧត្តមក៏បាននាំយកការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈចលនានៃគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជន ។ ឯកឧត្តមបានបន្តថា គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលត្រូវបានបង្កើតឡើងក្នុងមហាសន្និបាតទូទាំងប្រទេសរបស់គណបក្សនាថ្ងៃទី៣០ -៣១ ខែមករា និងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីអនុវត្តការងាណែនាំ ដឹកនាំ តម្រង់ទិស និងសម្របសម្រួលការងារចលនាមហាជន ក្នុងស្រទាប់យុវជន ស្រ្តី កម្មករនិយោជិក…
-

សុខសន្តិភាព កើតមាននៅកម្ពុជានាពេលនេះ ពិតជាមានតម្លៃថ្លៃថ្លាណាស់
(កណ្ដាល)៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា សុខសន្តិភាព កើតមាននៅក្នុងប្រទេសកម្ពុជានាពេលនេះ ពិតជាមានតម្លៃថ្លៃថ្លាណាស់ ទោះបីជាស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវតែការពារថែរក្សាឲ្យបាន និងនៅគង់វង្សជារៀងរហូត ។ មានសុខសន្តិភាព ទើបមានអ្វីៗទាំងអស់ ។ ឯកឧត្តម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង បានថ្លែងដូច្នេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះបឋមសិលាសាងសង់សាលាធម្មសភា វត្តពោធិសត្វ ស្ថិតនៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សា បេសកជនពិសេស សម្តេចតេជោ ហ៊ុនសែន ផងដែរ ។ តាមរបាយការណ៍ សាលាធម្មសភា វត្តពោធិសត្វ ដោយមានកម្ពស់ ២ជាន់ មានទំហំទទឹង ២៧ម៉ែត្រ បណ្តោយ…