Category: ព័ត៌មានជាតិ
-

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីបរិស្ថាន រដ្ឋមន្ត្រីទេសចរណ៍ និងអភិបាលខេត្ត សហការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ ឱ្យបានល្អ
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា មុននឹងចាកចេញពីតំបន់ទេសចរណ៍ខ្នងផ្សារ កាលពីថ្ងៃសៅរ៍ទី៨ មីនា កន្លងទៅនេះ ខ្ញុំបានជួបជជែកលេងជាមួយប្អូនប្រុស ដែលជាប្រធានសហគមន៍ទេសចរណ៍ធម្មជាតិតាំងបំពង់ និងអនុប្រធានរបស់គាត់ ដើម្បីស្តាប់ពីស្ថានភាពជីវភាព របស់ប្រជាជននៅក្នុងសហគមន៍ ក៏ដូចជាសំណូមពរជាក់ស្តែង ដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ក្រោយពីពិនិត្យនូវទិដ្ឋភាពជាក់ស្តែង និងស្តាប់តំណាងសហគមន៍ ខ្ញុំបានសម្រេច ៖ ១. ប្រគល់ភារកិច្ចជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម អភិបាលខេត្តកំពង់ស្ពឺ ៖ សហការអភិរក្សនិងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវាញឱ្យបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈនិងសហគមន៍នៅតំបន់នេះ សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រនិងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់។ល។ ទៅតាមស្តង់ដារ និងទុកជាប្រយោជន៍ជូនសហគមន៍ ដើម្បីធ្វើអោយប្រសើរឡើងនូវការផ្តល់សេវាជូនទេសចរណ៍ដែលមកកំសាន្តនៅទីនេះ ។ សិក្សាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំផងដែរ។ ២. ប្រគល់ភារកិច្ចជូនឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សហការណ៍ សម្របសម្រួល ជាមួយក្រសួងបរិស្ថាន គណៈអភិបាលខេត្ត ប្រតិបត្តិករទេសចរណ៍និងសហគមន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង…
-

រមណីយដ្ឋានកម្សាន្តឆ្នេរកោះប៉ែន និងស្ពានប្រដឺសប្ញស្សី ប្រារព្ធខួប១៥ឆ្នាំ
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥បានប្រារព្ធពិធីអបអរខួប ១៥ឆ្នាំ (២០១១-២០២៥)នៃការបង្កើតកន្លែងកម្សាន្តឆ្នេរកោះប៉ែន ,ស្ពានឫស្សី(ប្រដឹស)ដ៏ទាក់ទាញរបស់ខេត្តកំពង់ចាម ហើយក៏ត្រូវចំថ្ងៃ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០៥ ខួបលើកទី១១៤ ។ក្នុងព្រឹត្តិការណ៍នេះក៏មានការរៀបចំពិធីកម្សាន្តនានាជាច្រើន អមដោយការបាញ់កាំជ្រួចផង។ លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាមបានឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែមីនាថា ពិធីបុណ្យ «ឆ្នេរកោះប៉ែន» ត្រូវបានម្ចាស់រមណីយដ្ឋានរៀបចំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា នៅបរិវេណរមណីយដ្ឋានធម្មជាតិឆ្នេរខ្សាច់កោះប៉ែន ។ ការរៀបចំពិធីបុណ្យនេះ មានបំណង ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ បង្កលក្ខណៈកម្សាន្តជូនដល់ប្រជាពលរដ្ឋ នៅក្នុងខេត្ត និងក្រៅខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តឱ្យបានកាន់តែច្រើន។ ព្រឹត្តិការណ៍នេះ ក៏មានរៀបចំកម្មវិធីកម្សាន្តជាច្រើន ដូចជា ការប្រកួតបាល់ទាត់លើវាលខ្សាច់ ការតាំងពិព័រណ៍ ការប្រគំតន្ត្រី ប្រដាល់គុនខ្មែរ និងការបាញ់កាំជ្រួច ជាដើម។ លោកប្រធានមន្ទីរបន្តថា គិតត្រឹមថ្ងៃទី៩ ខែមីនា ខេត្តទទួលបានភ្ញៀវទេសចរសរុប ៥៤.៧០៧នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន ៥៤.៦០៥នាក់ និងភ្ញៀវទេសចរបរទេសចំនួន ១០២នាក់។…
-
![[BREAKING NEWS] លោក Mark Carney ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីជាប់ឆ្នោតរបស់កាណាដា ខណៈមានសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក](http://165.232.167.198/wp-content/uploads/2025/03/photo_2025-03-10_08-37-20.jpg)
[BREAKING NEWS] លោក Mark Carney ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីជាប់ឆ្នោតរបស់កាណាដា ខណៈមានសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក
លោក Mark Carney ត្រូវបានបោះឆ្នោតជ្រើសរើសជាមេដឹកនាំមកពីគណបក្សសេរីនិយមរបស់ប្រទេសកាណាដា ក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញរយៈពេលមួយខែ ដើម្បីជំនួសលោកនាយករដ្ឋមន្ត្រី Justin Trudeau។ ឥឡូវនេះរូបលោកនឹងត្រូវគេរំពឹងថានឹងដឹកនាំគណបក្សនេះចូលទៅក្នុងការបោះឆ្នោតសហព័ន្ធបន្ទាប់ ដែលត្រូវតែធ្វើឡើងមុនខែតុលា ប៉ុន្តែអាចត្រូវបានគេអំពាវនាវឲ្យរៀបចំឡើងមុននោះ ដែលរូបលោកទំនងជាប្រឈមនឹងការប្រកួតប្រជែងដ៏តឹងរ៉ឹងពីគណបក្សអភិរក្ស ដែលបច្ចុប្បន្នកំពុងនាំមុខក្នុងការស្ទង់មតិមុនការបោះឆ្នោត។ ខណៈលោក Carney នឹងចូលកាន់តំណែងភ្លាមៗជាមេដឹកនាំគណបក្សសេរីនិយម លោក Trudeau នឹងនៅតែជានាយករដ្ឋមន្ត្រីរបស់ប្រទេសកាណាដាសម្រាប់រយៈពេលអន្តរកាល ដែលមិនទាន់បង្ហាញនៅឡើយ ខណៈអ្នកបន្តវេនរូបនេះ ចាប់ផ្ដើមឃោសនា។ មួយក្នុងចំណោមបញ្ហាដ៏ធំបំផុតជាច្រើនសម្រាប់លោក Carney គឺទំនាក់ទំនងដ៏ជូរចត់របស់ប្រទេសជាមួយសហរដ្ឋអាមេរិក។ ក្នុងការអត្ថាធិប្បាយដំបូងរបស់លោក ក្រោយចេញលទ្ធផលឆ្នោត លោក Carney បានសំដៅដល់ភាតានតឹងជាមួយសហរដ្ឋអាមេរិក ដោយនិយាយថា រដ្ឋាភិបាលរបស់លោក នឹងបង្កើតទំនាក់ទំនងពាណិជ្ជកម្មថ្មីជាមួយដៃគូដែលអាចទុកចិត្តបាន។ លោកក៏បានប្ដេជ្ញារក្សាការដំឡើងពន្ធសងសឹកលើសហរដ្ឋអាមេរិកផងដែរ លុះត្រាតែអាមេរិក បង្ហាញការគោរពចំពោះកាណាដា៕
-

-

Zelensky អះអាងថា Putin មិនកែនោះទេ
បរទេស ៖ ក្រោយការវាយប្រហាររបស់ទីក្រុងមូស្គូ លើប្រទេសអ៊ុយក្រែន ស្លាប់និងរបួសមនុស្សមួយចំនួន លោក Zelensky បាននិយាយថា លោក ពូទីន នៅតែដដែល គ្មានការកែប្រែ នោះទេ។ លោក Zelensky បានលើកឡើងថា «គ្មានអ្វីផ្លាស់ប្តូរ សម្រាប់ភាគី នៅទីក្រុងមូស្គូ»។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់អ្នក ដែលបានបាត់បង់ជីវិត និងរងរបួស ក្នុងការវាយប្រហារ កាលពីយប់ថ្ងៃសុក្រ ទូទាំងប្រទេស។ ការវាយប្រហារ បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៤ នាក់ និងរាប់សិបនាក់ផ្សេងទៀត រងរបួស។ លោក Zelensky នឹងត្រូវទៅដល់ប្រទេសអារ៉ាប៊ី សាអូឌីត នៅថ្ងៃចន្ទ ដើម្បីពិភាក្សា ជាមួយព្រះអង្គម្ចាស់ ប្រទេសនេះ នៅមួយថ្ងៃមុនពេលដែលមន្ត្រីអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងធ្វើការចរចាជាថ្មី ជាមួយសមភាគីអាមេរិក ក្នុងគោលបំណង ធានាឱ្យមានបទឈប់បាញ់។ ត្រង់ចំណុចនេះ លោក Zelensky បានបន្ថែមថា «ខ្ញុំមានទំនុកចិត្តថា កិច្ចប្រជុំ នឹងមានផលិតភាព …យើងនៅអ៊ុយក្រែនត្រូវបានកំណត់…
-

Trump ផ្ញើលិខិតទៅមេដឹកនាំកំពូលអ៊ីរ៉ង់សុំជួបគ្នា
បរទេស៖ លោក Trump ប្រធានាធិបតីសហរដ្ឋអាមេរិក តាមរយៈលិខិតមួយច្បាប់ បានអញ្ជើញមេដឹកនាំកំពូលអ៊ីរ៉ង់ ឱ្យចូលរួមកិច្ចចរចានុយក្លេអ៊ែរ ឬ កិច្ចការងារផ្សេងៗទៀត។ លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃសុក្រថា លោកបានសរសេរលិខិត ទៅកាន់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ដែលជំរុញឱ្យមានកិច្ចចរចាថ្មី ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយព្រមានអំពីសកម្មភាពយោធា ដែលអាចកើតមាន ប្រសិនបើ មិនមានការជួបចរចា។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានប្រាប់ AFP កាលពីថ្ងៃសុក្រថា ប្រទេសរបស់លោកនឹងមិនចរចា ដរាបណា សហរដ្ឋអាមេរិកនៅតែអនុវត្ត «សម្ពាធអតិបរមា» ប៉ុន្តែ ខ្លួនមិនបានឆ្លើយតបដោយផ្ទាល់ ទៅនឹងលិខិតរបស់លោក Trump ទៅកាន់ មេដឹកនាំកំពូល Ayatollah Ali Khamenei នោះទេ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានថា «សង្ឃឹមថា យើងអាចមានកិច្ចព្រមព្រៀងសន្តិភាព» ដោយបន្តថា «យើងដល់ពេលចុងក្រោយ» លើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។ លោកបាននិយាយ អំពីសកម្មភាពយោធាថា «ខ្ញុំចង់ឃើញកិច្ចព្រមព្រៀងសន្តិភាព ជាជាងកិច្ចព្រមព្រៀងផ្សេងៗទៀត»។ មុននេះ លោក…
-

ប្រធានាធិបតីកូរ៉េខាងត្បូងត្រូវបានដោះលែងវិញ
បរទេស ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានដោះលែង ពីការឃុំឃាំងវិញ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីតុលាការបានលុបចោល ដីការចាប់ខ្លួន ដោយផ្អែកលើមូលដ្ឋាននីតិវិធី។ យ៉ាងណាមិញ លោក Yoon Suk Yeol នៅតែស្ថិតក្រោមការស៊ើបអង្កេត ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក។ ប្រធានាធិបតី ដែលត្រូវបានព្យួរតំណែងរូបនេះ ត្រូវបានឃុំខ្លួន អំឡុងការវាយឆ្មក់ កាលពីខែមករា ក្រោមការចោទប្រកាន់ ពីបទបះបោរ ជុំវិញការប៉ុនប៉ង បង្វែរការគ្រប់គ្រងបែបស៊ីវិល ទៅជា របបសឹក កាលពីថ្ងៃទី ៣ ខែធ្នូ។ ក្រោយពេលមានសេរីភាពវិញ លោក Yoon Suk Yeol បានដើរចេញ ពីមណ្ឌលឃុំឃាំង ដោយទឹកមុខញញឹម ហើយបានអោនមុខគោរពចំពោះហ្វូងអ្នកគាំទ្រ ដែលអបអរសាទរ នឹងសេរីភាពរបស់លោក។ លោក Yoon បាននិយាយ តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ តាមរយៈមេធាវីថា «ខ្ញុំឱនក្បាលរបស់ខ្ញុំ ដោយដឹងគុណ ចំពោះប្រជាជន នៃប្រទេសនេះ»។…
-

៥០គណបក្សនឹងចូលរួមបោះឆ្នោតនៅមីយ៉ាន់ម៉ា
បរទេស៖ មានគណបក្សជាង៥០ គ្រោងនឹងចូលរួមប្រកួតប្រជែង ការបោះឆ្នោត នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅចុងឆ្នាំនេះ ឬ ដើមឆ្នាំ២០២៦ នេះបើតាម មេដឹកនាំយោធា និយាយប្រាប់ប្រធានាធិបតី បេឡារុស្ស។ រូបភាពដែលចេញផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា MRTV បានបង្ហាញ មេដឹកនាំរបបយោធា លោក Min Aung Hlaing ជួបជាមួយប្រធានាធិបតី ប្រទេសបេឡារុស្ស លោក Aleksandr Lukashenko ក្នុងអំឡុងពេលទស្សនកិច្ច ផ្លូវរដ្ឋ នៅទីនោះ កាលពីថ្ងៃសុក្រ។ ក្នុងអំឡុងកិច្ចប្រជុំ ជាមួយលោក Lukashenko ក្នុងទីក្រុង Minsk ឧត្តមសេនីយ៍ Min Aung Hlaing បាននិយាយថា ប្រទេសនេះនឹងរៀបចំការបោះឆ្នោត នៅខែធ្នូ ឆ្នាំ២០២៥នេះ ឬ ខែមករា ឆ្នាំ២០២៦ ដែលជាការត្រៀមរៀបចំលើកដំបូង ចាប់តាំងពីប្រទេសមួយនេះ ត្រូវបានហែកហួរ ដោយសង្រ្គាម តាំងពីយោធាបានធ្វើរដ្ឋប្រហារ នៅឆ្នាំ២០២១។ លោកបានថ្លែងថា ការបោះឆ្នោតនឹង «សេរី…
-

ប៉ូឡូញគ្រោងបង្វឹកបុរសគ្រប់រូបពេលមានសង្គ្រាម
បរទេស៖ ប្រទេស ប៉ូឡូញ គ្រោងនឹងបណ្តុះបណ្តាល «បុរសពេញវ័យគ្រប់រូប» ក្នុងករណី ដែលប្រទេសជួបសង្រ្គាម។ នៅក្នុងសុន្ទរកថា ទៅកាន់សភាជាតិ កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រី នៃប្រទេសប៉ូឡូញ លោក Donald Tusk បានមានប្រសាសន៍ថា ប្រទេសនេះមានគោលបំណង ចង់ឲ្យពង្រាងផែនការនេះ រួចរាល់ នៅត្រឹមចុងឆ្នាំ២០២៥។ លោក Tusk បន្ថែមទៀតថា «យើងកំពុងពិភាក្សា យ៉ាងយកចិត្តទុកដាក់ ជាមួយបារាំង អំពីគំនិត នៃឆ័ត្រនុយក្លេអ៊ែរ នៅអឺរ៉ុប» ផងដែរ។ នាយករដ្ឋមន្ត្រីប៉ូឡូញ ក៏បានថ្លែងគាំទ្រ ការដកប្រទេស ចេញពីសន្ធិសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់មីន ប្រឆាំងមនុស្ស ទៀតផង ដោយគេដឹងថា ប៉ូឡូញ គឺជាសមាជិករបស់សម្ព័ន្ធយោធាអន្តរជាតិ ណាតូ និងជាសម្ព័ន្ធមិត្តដ៏រឹងមាំ របស់អ៊ុយក្រែន។ ប្រទេសដែលប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី មួយនេះ កំពុងជួយអាវុធយ៉ាងច្រើន ដល់ទីក្រុងគៀវ។ ការប្រកាសរបស់លោក Donald Tusk ចំពេលដែលមានការអំពាវនាវ ពីប្រធានាធិបតីអាមេរិក ឱ្យបណ្តាប្រទេសនៅអឺរ៉ុប ទទួលខុសត្រូវបន្ថែមទៀត សម្រាប់កិច្ចការការពារជាតិ របស់ខ្លួន៕…
-

លីបង់ត្រូវការលុយ ១១ ពាន់លានដុល្លារកសាងប្រទេស ក្រោយសង្គ្រាម
បេរូត ៖ ធនាគារពិភពលោក (World Bank) នៅថ្ងៃសុក្រ បានប៉ាន់ស្មានថា លីបង់ត្រូវការលុយដល់ទៅ ១១ ពាន់លានដុល្លារ ទើបអាចកសាងប្រទេសឡើងវិញ ក្រោយបញ្ចប់ភ្លើងសង្រ្គាមអ៊ីស្រាអែល និងក្រុមហេសបូឡា។ ធនាគារពិភពលោកបាននិយាយនៅក្នុងរបាយការណ៍វាយតំលៃការខូចខាត និងការខាតបង់ចាប់ពីថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ថា ការខាតបង់សរុបនៃសង្គ្រាមអាចនឹងកើនឡើងដល់ ១៤ ពាពាន់លានដុល្លារ។ ក្នុងនោះ ៦.៨ ពាន់លានដុល្លារខាតបង់លើរចនាសម្ព័ន្ធរូបវន្ត និង ៧.២ ពាន់លានដុល្លារខាតបង់ដោយសារការ កាត់ បន្ថយផលិតភាព ប្រាក់ចំណូល និង ចំណាយប្រតិបត្តិការ។ រីឯវិស័យលំនៅឋានរងគ្រោះធ្ងន់ធ្ងរជាងគេ ខាតបង់ប្រមាណ ៤.៦ ពាន់លានដុល្លារ ខណៈវិស័យទេសចរណ៍ខាតបង់ចំនួន ៣.៦ ពាន់លានដុល្លារ។ បើតាមធនាគារពិភពលោក ផលប៉ះពាល់នៃជម្លោះបង្កឱ្យផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសលីបង់ ដាំក្បាលចុះ ៧.១ភាគរយក្នុងឆ្នាំ ២០២៤ ជាការធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើធៀបនឹងកំណើនពេលគ្មានសង្គ្រាមមានត្រឹម ០.៩ ភាគរយ៕ ប្រភព ៖ AFP ប្រែសម្រួល…