Category: ព័ត៌មានជាតិ​

  • ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” យើងខ្ញុំជាថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សូមចូលរួមអបអរសាទរពោរពេញដោយមនោសញ្ចេតនាសោមនស្សរីករាយដ៏កក់ក្តៅ និងជូនពរ លោកជំទាវបណ្ឌិត សូមមានកម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ និងអាយុយឺនយូរ។

    ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” យើងខ្ញុំជាថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សូមចូលរួមអបអរសាទរពោរពេញដោយមនោសញ្ចេតនាសោមនស្សរីករាយដ៏កក់ក្តៅ និងជូនពរ លោកជំទាវបណ្ឌិត សូមមានកម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ និងអាយុយឺនយូរ។

  • ក្រោយមេឃភ្លៀងឆ្លងចរន្តអគ្គិភ័យឆេះផ្ទះចំនួន ១៥ខ្នងក្នុងក្រុងកំពង់ចាម

    ក្រោយមេឃភ្លៀងឆ្លងចរន្តអគ្គិភ័យឆេះផ្ទះចំនួន ១៥ខ្នងក្នុងក្រុងកំពង់ចាម

    កំពង់ចាម៖ ហេតុការណ៍អគ្គិភ័យមួយបានកើតឡើងនាកណ្ដាលរាត្រីបណ្ដាលឱ្យឆេះផ្ទះអាជីវករលក់កង់ម៉ូតូអស់ទាំងស្រុងចំនួន១៥ ល្វែងនិងសង្គ្រោះទាន់បានចំនួន២ល្វែង។ ហេតុកាណ៍នេះកើតឡើងនៅវេលាម៉ោង ១១យប់ថ្ងៃទី៨ ខែមីនាឆ្នាំ២០២៥ ហើយបានរលត់ទាំងស្រុងនៅវេលាម៉ោង២យប់ថ្ងៃទី៨ ខែមីនាស្ថិតក្នុងភូមិទី៨សង្កាត់កំពង់ចាមក្រុងកំពង់ចាម។ ក្នុងហេតុការណ៍នេះសមត្ថកិច្ចបានជួយអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿងនិងកម្លាំងស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្តកំពង់ចាមជិត១០០នាក់ ដោយជួយរំដោះសម្ភារកង់ម៉ូតូបានមួយចំនួន និងមិនបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។ អ្នកធ្វើដំណើរឃើញហេតុការណ៍ដំបូងគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីនៅបង្គោលភ្លើងក្រោយពីមេឃភ្លៀងហើយក៏រាលចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យឆេះតៗគ្នាព្រោះជាប្រភេទផ្ទះឈើចាស់ៗ៕ ដោយ: លីពៅ

  • លោក Trump គំរាមដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតប្រឆាំងរុស្ស៊ី

    លោក Trump គំរាមដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតប្រឆាំងរុស្ស៊ី

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃសុក្រ បានគំរាមដាក់ទណ្ឌកម្ម និងពន្ធថ្មីប្រឆាំងរុស្ស៊ី ឆ្លើយតបការទម្លាក់គ្រាប់បែកលើអ៊ុយក្រែន បន្ទាប់ពីអាមេរិកបានផ្អាកជំនួយអ៊ុយក្រែន ក្នុងគោលបំណងលើកទឹកចិត្តផ្នែកការទូត។ លោកប្រធានាធិបតី Trump បានបង្ហោះសារនៅលើវេទិកា Truth Social ថា ផ្អែកលើការពិតដែលថា រុស្ស៊ីកំពុងវាយលុកអ៊ុយក្រែនយ៉ាងដាច់អហង្ការនៅលើសមរភូមិ នាពេលនេះខ្ញុំកំពុងពិចារណាដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតប្រឆាំងរុស្ស៊ី រហូតបញ្ឈប់ភ្លើងសង្គ្រាម និងឈានដល់កិច្ចព្រមព្រៀងសន្តិភាព។ មេដឹកនាំអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា ទាំង រុស្ស៊ី និង អ៊ុយក្រែន សូមសូមចូលតុចរចាឥឡូវ នេះ មុន នឹង យឺត ពេល។ សារគំរាមធ្ងន់ៗរបស់លោក Trump កើតឡើងបន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះដ្រូន និងបាញ់ស្រោចមីស៊ីលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនកាលពីថ្ងៃសុក្រ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • លោក Trump រិះគន់ជប៉ុនថា កេងចំណេញលើអាមេរិក ត្រូវតែតំឡើងពន្ធ គ្មានការលើកលែង

    លោក Trump រិះគន់ជប៉ុនថា កេងចំណេញលើអាមេរិក ត្រូវតែតំឡើងពន្ធ គ្មានការលើកលែង

    បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានរិះគន់ចំៗ លើប្រទេសជប៉ុនថា បានកេងចំណេញលើអាមេរិក ទាំងយោធា និង សេដ្ឋកិច្ច ជាហេតុនាំឲ្យវិធានការតំឡើងពន្ធ លើដែក និង អាលុយមីញ៉ូមជប៉ុន ត្រូវតែអនុវត្ត គ្មានការលើកលែង។ ការរិះគន់លើសម្ព័ន្ធមិត្តដ៏រឹងមាំ របស់អាមេរិកនេះ បានកើតមានឡើង នៅមុនប៉ុន្មានថ្ងៃ ដែលរដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន ត្រូវទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក ដើម្បីចរចាពីវិធានការតំឡើងពន្ធ នេះបើតាមទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃសុក្រនេះ។ លោក Trump បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា «យើងមានទំនាក់ទំនងដ៏អស្ចារ្យ ជាមួយប្រទេសជប៉ុន ប៉ុន្តែ យើងមានកិច្ចព្រមព្រៀងគួរឱ្យចាប់អារម្មណ៍ ជាមួយប្រទេសជប៉ុន ដែលយើងត្រូវការពារជប៉ុន ប៉ុន្តែ ជប៉ុន មិនចាំបាច់ការពារអាមេរិកទេ»។ គួរបញ្ជាក់ថា យោធាអាមេរិក ប្រមាណ ៥៤,០០០នាក់ កំពុងឈរជើង នៅក្នុងប្រទេសជប៉ុន ដែលភាគច្រើន នៅតំបន់ អូគីណាវ៉ា។ លោកបានបន្តថា ជប៉ុនក៏កំពុងកេងចំណេញសេដ្ឋកិច្ច ពីសហរដ្ឋអាមេរិក ទៀតផង ដូច្នេះ…

  • ចិនសាកល្បងដំណើរការរថភ្លើងល្បឿនលឿនបំផុតលើលោក រត់ ៤៥០ គីឡូម៉ែត្រក្នុងមួយម៉ោង

    ចិនសាកល្បងដំណើរការរថភ្លើងល្បឿនលឿនបំផុតលើលោក រត់ ៤៥០ គីឡូម៉ែត្រក្នុងមួយម៉ោង

    ប៉េកាំង​ ៖ គំរូរថភ្លើងល្បឿនលឿនបំផុតរបស់ពិភពលោក CR450 ដែលមានល្បឿនរហូតដល់ ៤៥០ គីឡូម៉ែត្រក្នុងមួយម៉ោង និងល្បឿនប្រតិបត្តិការ ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង ឥឡូវនេះកំពុងឆ្លងកាត់ការរត់សាកល្បងនៅលើផ្លូវរថភ្លើងក្រវ៉ាត់ក្រុងប៉េកាំង សម្រាប់សេវាកម្មពាណិជ្ជកម្មនាពេលអនាគត។ រថភ្លើងល្បឿនលឿនបំផុតដំបូង CR400 Fuxing របស់ប្រទេសចិន កំពុងដំណើរការនាពេលបច្ចុប្បន្ន មានល្បឿន ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។ អនុប្រធានក្រុមហ៊ុនផលិតរថភ្លើង CRRC Corporation Limited លោក Wang Feng និយាយថា រថភ្លើងល្បឿនលឿន CR450 តំណាងឱ្យការលោតផ្លោះគ្រប់ជ្រុងជ្រោយនៅក្នុងទ្រឹស្ដីរថភ្លើងល្បឿនលឿន បច្ចេកវិទ្យា ឧបករណ៍ ស្តង់ដារ និងការគ្រប់គ្រងប្រតិបត្តិការ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Science and Technology Daily ។ លោក Wang បានពន្យល់ថា ដើម្បីឈានដល់ល្បឿនប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមកគឺ ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង វិស្វករបានធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពអូសទាញ ដំណើរការថាមវន្ត និងប្រព័ន្ធ pantograph។ លោក Wang បន្តថា រថភ្លើងនេះប្រើប្រាស់ប្រព័ន្ធអូសទាញមេដែកអចិន្ត្រៃយ៍ប្រើទឹកធ្វើឲ្យម៉ាស៊ីនត្រជាក់,…

  • អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»
  • សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះទឹកចិត្ត លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលមានស្មារតីមនុស្សធម៌  ជួយក្មួយៗកុមារកំព្រានិងកុមារដែលមានទុក្ខលំបាករាប់រយនាក់

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះទឹកចិត្ត លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលមានស្មារតីមនុស្សធម៌ ជួយក្មួយៗកុមារកំព្រានិងកុមារដែលមានទុក្ខលំបាករាប់រយនាក់

    សម្តេចនហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងសេចក្ដីរំភើប ស្ងប់ស្ញែង និងកោតសរសើរចំពោះទឹកចិត្ត និងការតស៊ូក្នុងជីវិតរបស់លោក ផន ផល្លា រហូតបានក្លាយពីកុមារកំព្រាម្នាក់ដែលធ្លាប់ផ្ញើវាសនានៅក្នុង មណ្ឌលកុមារកំព្រានេះ ទៅជាមនុស្សម្នាក់ដែលផ្ដល់សេចក្តីសុខនិងភាពកក់ក្តៅដល់ក្មួយៗរាប់រយនាក់ ដែលកំពុងជួបការលំបាក។ យោងតាមរយៈបណ្ដាញសង្គមតេឡាក្រាម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ០៧ ខែមីនា ឆ្នាំ២០២៥ បានបង្ហាញខ្លឹមសារទាំងស្រុងថា៖ < កាលពីម្សិលមិញ ខ្ញុំបានឆ្លៀតពេលជួបជជែកលេងជាមួយប្អូនប្រុស ហើយខ្ញុំកាន់តែមានសេចក្ដីរំភើប ស្ងប់ស្ញែង និងកោតសរសើរចំពោះទឹកចិត្ត និងការតស៊ូក្នុងជីវិតរបស់ប្អូន រហូតបានក្លាយពីកុមារកំព្រាម្នាក់ដែលធ្លាប់ផ្ញើវាសនានៅក្នុង មណ្ឌលកុមារកំព្រានេះ ទៅជាមនុស្សម្នាក់ដែលផ្ដល់សេចក្តីសុខនិងភាពកក់ក្តៅដល់ក្មួយៗរាប់រយនាក់ ដែលកំពុងជួបការលំបាកដូចរូបប្អូនកាលពីអតីតកាល។ បងសូមជូនពរប្អូន សូមទទួលបានជោគជ័យបន្តទៀតក្នុងកិច្ចការងារមនុស្សធម៌នេះ ដែលនេះមិនត្រឹមតែជាសកម្មភាពគំរូសម្រាប់ក្មួយៗនៅក្នុងមណ្ឌលនោះទេ ប៉ុន្តែក៏ជាគំរូដ៏ល្អសម្រាប់យុវជនខ្មែរដទៃទៀត ដែលភាពជោគជ័យរបស់ប្អូន បញ្ជាក់ថា បើយើងមានឆន្ទៈ ស្មារតីតស៊ូ និងគំនិតវិជ្ជមាន ទោះជាលទ្ធភាពយើងមានកំណត់ ក៏យើងអាចសម្រេចបាននូវកិច្ចការជាច្រើនដែលមិនត្រឹមតែជួយខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែអាចជួយដល់អ្នកដទៃ និងបង្កើតស្នាដៃវិជ្ជមានក្នុងសង្គមផងដែរ>>។

  • ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា ថ្លែងថា «តួនាទីស្រ្តី ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងដំណើរជីវិតរបស់យើងទាំងអស់គ្នា»

    ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា ថ្លែងថា «តួនាទីស្រ្តី ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងដំណើរជីវិតរបស់យើងទាំងអស់គ្នា»

    នាថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ មីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ៖ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» របស់មន្ទីរពេទ្យកាល់ម៉ែត។ ក្នុងទិវាដ៏វិសេសវិសាលនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់ លោកជំទាវ ឯកឧត្តម លោក លោកស្រី ទាំងអស់ ដែលជានិច្ចកាលតែងតែសហការ និងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ស្ត្រី និងក្មេងស្រីនាពេលកន្លងមក។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់និងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក កម្មករ កម្មការិនី នៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងការ លើកស្ទួយវិស័យសុខាភិបាល ការផ្តល់សេវាប្រកបដោយ គុណភាព និងសមភាព ជូនដល់ប្រជាជន ព្រមទាំងខិតខំអភិវឌ្ឍចំណេះជំនាញរបស់ខ្លួនជាបន្តបន្ទាប់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំ មន្ទីរពេទ្យកាល់ម៉ែត សូមបន្តលើកស្ទួយដល់មន្រ្តីរាជការ និងបុគ្គលិកជាស្រ្តី លើកទឹកចិត្តដល់នារី…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានអារម្មណ៍ក្តុកក្តួល ខណៈរំលឹកដល់គុណតម្លៃស្រ្តីជាម្តាយ ជាមាតាពិភពលោក នៅក្នុងថ្ងៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានអារម្មណ៍ក្តុកក្តួល ខណៈរំលឹកដល់គុណតម្លៃស្រ្តីជាម្តាយ ជាមាតាពិភពលោក នៅក្នុងថ្ងៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

    ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង ខណៈរំលឹកដល់ការលំបាក និងបញ្ហាប្រឈមរបស់ស្រ្តីកម្ពុជារាប់លាននាក់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងជម្នះនូវរាល់ ឧបសគ្គ ដើម្បីការពារប្រជាពលរដ្ឋកម្ពុជា ការពារកូនៗ និងក្រុមគ្រួសារ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍជាតិមាតុភូមិ។ ការថ្លែងកោតសរសើរ និងដឹងគុណជូនចំពោះថ្នាក់ដឹកនាំស្រ្តី មន្រ្តីរាជការជាស្រ្តីនៃក្រសួងបរិស្ថាន និងស្រ្តីគ្រប់រូបដែលជាម្តាយ ជាបងស្រី និងជាប្អូនស្រី របស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» នាថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ នៅពីក្រោយមូលហេតុនៃភាពក្តុកក្តួលនេះ គឺការរំលឹកនឹកគុណទៅដល់អ្នកម្តាយរបស់ឯកឧត្តមរដ្ឋមន្រ្តី ដែលលោកបានលះបង់នូវកម្លាំងកាយ ពុះពារតស៊ូគ្រប់ឧបសគ្គ ដើម្បីចិញ្ចឹមបីបាច់កូនទាំង៥តែម្នាក់ឯង រហូតកូនប្រុសបន្ទាប់ពៅ គឺឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ទទួលបានតួនាទី ជារដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលនេះហើយ ជាសមិទ្ធផលកើតចេញពីកម្លាំងរបស់ស្រ្តី និងអ្នកម្តាយជាស្រ្តីម៉េម៉ាយ ដោយរបបអាវខ្មៅ ប៉ុលពត។ បទពិសោធន៍ជីវិតប្រៀបដូចជារឿងនិទាន ដែលវាគ្មិនស្រ្តីឆ្នើមទាំង…

  • ក្រុមហ៊ុន TUI BLUE Hotel & Resorts នឹងរៀបចំសេវាកម្សាន្ត ការធ្វើដំណើរ និងទេសចរណ៍ពហុជាតិសាសន៍មកកាន់កម្ពុជា

    ក្រុមហ៊ុន TUI BLUE Hotel & Resorts នឹងរៀបចំសេវាកម្សាន្ត ការធ្វើដំណើរ និងទេសចរណ៍ពហុជាតិសាសន៍មកកាន់កម្ពុជា

    ប៊ែរឡាំង៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Artur Gerber នាយកប្រតិបត្តិក្រុមហ៊ុន TUI BLUE Hotel & Resorts របស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍សម្រាប់ការរៀបចំសេវាកម្សាន្ត ការធ្វើដំណើរ និងទេសចរណ៍ពហុជាតិសាសន៍មកកាន់កម្ពុជា។