Category: ព័ត៌មានជាតិ​

  • អភិបាលខេត្តកំពង់ធំដឹកនាំគណៈប្រតិភូខេត្តជួបពិភាក្សាការងារជាមួយអភិបាលរដ្ឋធានីសេអ៊ូល

    អភិបាលខេត្តកំពង់ធំដឹកនាំគណៈប្រតិភូខេត្តជួបពិភាក្សាការងារជាមួយអភិបាលរដ្ឋធានីសេអ៊ូល

    ភ្នំពេញ៖ខណៈកំពុងបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋកូរ៉េ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹក​នាំគណៈប្រតិភូ​ខេត្ត​កំពង់ធំ ជួបពិភាក្សាការងារជាមួយឯកឧត្តម អូ សេហ៊ូន (OH Se-hoon) អភិបាលរដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េខាងត្បូង នៅសាលាក្រុងសេអ៊ូល កាលពីទី៦ ខែមីនា ឆ្នាំ២០២៥ ។ ក្នុងជំនួបនោះ ឯកឧត្តម នួន ផារ័ត្ន បាននាំប្រសាសន៍ផ្តាំផ្ញើសាកសួរ​សុខទុក្ខពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តមអភិបាលរដ្ឋធានី​សេអ៊ូល។ ឯកឧត្តមអភិបាលរដ្ឋធានីសេអ៊ូល និងឯកឧត្តមអភិបាលខេត្តកំពង់ធំ បានលើកឡើងអំពីស្ថានភាព​ដូចគ្នានៃភូមិសាស្ត្រ​រដ្ឋធានី និងខេត្ត​ទាំងពីរ ដែលមានទន្លេហាន និងស្ទឹងសែន ឆ្លងកាត់ និងដែលផ្តល់ផល​យ៉ាងល្អប្រសើរ​ដល់ការរស់នៅ​របស់ប្រជាពលរដ្ឋ ហើយក្នុងនោះ រដ្ឋធានីសេអ៊ូលបានរៀបចំកែលម្អដងទន្លេហាន បានយ៉ាងល្អប្រសើរ។ ក្នុងឱកាសនេះអភិបាលរដ្ឋធានីសេអ៊ូលបានឯកភាពជាគោលការណ៍លើគម្រោងជំនួយបច្ចេកទេស ដើម្បីនាំយកបទ​ពិសោធន៍​ដ៏ល្អរបស់​រដ្ឋធានីសេអ៊ូល មកអនុវត្តតាមបែបផែនកម្ពុជា ពិសេសនៅតាមដង​ស្ទឹងសែន របស់ខេត្តកំពង់ធំផ​ងដែរ។ ក្នុងឱកាសនោះដែរឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបាន​អញ្ជើញ ឯកឧត្តម អូ សេហ៊ូន អភិបាលរដ្ឋធានីសេអ៊ូល មក​បំពេញ​ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានស្នើសុំ​អាហារូបករណ៍​ជូនមន្ត្រីរាជការខេត្តកំពង់ធំ…

  • បាញ់ប្រហារស្លាប់មនុស្ស២២នាក់ នៅអេក្វាទ័រ

    បាញ់ប្រហារស្លាប់មនុស្ស២២នាក់ នៅអេក្វាទ័រ

    បរទេស ៖ ក្រុមមន្ត្រីបាននិយាយថា ក្រុមគូប្រជែង នៃក្រុមជួញដូរគ្រឿងញៀនអេក្វាទ័រ បានបើកការបាញ់ប្រហារដាក់គ្នា នៅក្នុងទីក្រុងកំពង់ផែ Guayaquil បណ្តាលឱ្យមនុស្សស្លាប់ យ៉ាងតិចណាស់ ២២នាក់ និងរបួស៣នាក់ ផ្សេងទៀត។ ប៉ូលីសបានប្រាប់ AFP ថា ការប្រយុទ្ធគ្នា ដោយកាំភ្លើង គឺពាក់ព័ន្ធនឹងក្រុមក្មេងទំនើង Los Tigerones ដែលជាក្រុមមានឥទ្ធិពលបំផុតមួយ។ អេក្វាទ័រគឺជាផ្ទះរបស់ក្រុមឧក្រិដ្ឋជន ដែលជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀន និងជំរិតទារប្រាក់ ដែលបង្កឱ្យមានការបំផ្លិចបំផ្លាញ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អេក្វាទ័រធ្លាក់ចូលទៅក្នុងអំពើហឹង្សា ចំពេលមានការរីករាលដាល យ៉ាងឆាប់រហ័ស នៃ ក្រុមឈ្មួញឆ្លងដែន ដែលប្រើប្រាស់កំពង់ផែ របស់ខ្លួន ដូចជា Guayaquil ជាដើម ដើម្បីដឹកជញ្ជូនកូកាអ៊ីន ទៅកាន់ សហរដ្ឋអាមេរិក និង អឺរ៉ុប។ កាលពីខែមុន ប្រធានាធិបតី Daniel Noboa បាននិយាយថា លោកនឹងស្នើឱ្យប្រទេសសម្ព័ន្ធមិត្ត បញ្ជូនកងកម្លាំងពិសេស ដើម្បីជួយ ក្នុងការបង្ក្រាប ក្រុមឧក្រិដ្ឋជន ទាំងនេះ៕ ប្រភពពី AFP…

  • សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចែកអំណោយ​មនុស្សធម៌ដល់ប្រជាពលរដ្ឋ ២ ០២៥គ្រួសារបន្ថែមទៀត នៅខេត្តឧត្តរមានជ័យ

    សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចែកអំណោយ​មនុស្សធម៌ដល់ប្រជាពលរដ្ឋ ២ ០២៥គ្រួសារបន្ថែមទៀត នៅខេត្តឧត្តរមានជ័យ

    ឧត្ដរមានជ័យ ៖វត្តមានលើទឹកដីខេត្តឧត្តរមានជ័យ ជាខេត្តភាគខាង​ជើងប្រទេស នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តអញ្ជើញ​សំណេះ​​សំណាល​សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌សម្រាល​ការលំបាករបស់ប្រជាជនងាយរងគ្រោះបំផុតចំនួន ២ ០២៥គ្រួសារ មកពី​ស្រុក​ចំនួន២ បន្ថែមទៀត គឺស្រុកអន្លង់វែង និងស្រុកត្រពាំង​ប្រាសាទ ។ ក្នុងឱកាសដ៏ស្និទ្ធស្នាល និងកក់ក្តៅ នៃជំនួបបន្តជាមួយប្រជាជនងាយ​រងគ្រោះ​បំផុតនៅខេត្តឧត្តរមានជ័យ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកនូវព្រះរាជសវនីយ៍របស់ ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយស​កាកបាទក្រហមកម្ពុជា និងបង្ហាញ​នូវអារម្មណ៍​នឹករលឹកដល់បបងប្អូន​ប្រជាពលរដ្ឋ ជាមួយការអំពាវនាវដល់លោកតា លោកយាយ ពូ មីង បង-ប្អូន រួមជាតិ​ទាំងអស់ សូមថែរក្សាសុខភាព បរិភោគទឹកឆ្អិន រក្សាអនាម័យខ្លួនប្រាណ សម្អាតបរិស្ថានជុំវិញផ្ទះ កុំឱ្យមានជម្រកមូស​ខ្លា​នាំកើតគ្រុនឈាមជាដើម ។ លើសពីនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវ​ដល់​អាជ្ញាធរគ្រប់លំដាប់ថ្នាក់មានវិធានការលុប​បំបាត់ បញ្ហាគ្រឿង​ញៀន, ល្បែងស៊ីសង,…

  • គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចជាវិធានការ ដើម្បីអនុវត្តការងារគ្រប់គ្រងធនធានទឹក ដោយបានកំណត់ការដោះស្រាយជា ៣ដំណាក់កាល

    គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចជាវិធានការ ដើម្បីអនុវត្តការងារគ្រប់គ្រងធនធានទឹក ដោយបានកំណត់ការដោះស្រាយជា ៣ដំណាក់កាល

    (ភ្នំពេញ)៖ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ សម្រេចជាវិធានការ ដើម្បីអនុវត្តការងារគ្រប់គ្រង​ធនធានទឹក ដោយបានកំណត់ការដោះស្រាយជា ៣ដំណាក់​កាល រួមមាន៖ វិធានការចំពោះមុខ, វិធានការរយៈពេលខ្លី និងវិធានការរយៈពេលមធ្យម និងវែង ។ នេះបើតាមលទ្ធផល​នៃកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពី ស្ថានភាពទឹកស្អាត និងទឹកប្រើប្រាស់​សម្រាប់វិស័យកសិកម្ម ដោយផ្តោតលើស្ថានភាព និងបញ្ហា​ប្រឈមនៃទឹកស្អាត និងទឹកសម្រាប់វិស័យកសិកម្ម នាថ្ងៃទី០៥ ខែ មីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ដោយមានការអញ្ជើញចូលរួម​ពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួង ស្ថាប័នពាក់ព័ន្ធ ។ ធនធានទឹក គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យ​អាទិភាពទាំង ៥ ក្នុងក្របខ័ណ្ឌយុទ្ធ-សាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ស្របតាមទិសដៅនេះ, ការធានាបាន​នូវសន្ដិសុខនៃធនធានទឹក…

  • លោក Zelensky បង្ហាញក្ដីសង្ឃឹមទុកជាមុនថានឹងពោពេញដោយអត្ថន័យក្នុងកិច្ចចរចាជាមួយអាមេរិកសប្តាហ៍ក្រោយ

    លោក Zelensky បង្ហាញក្ដីសង្ឃឹមទុកជាមុនថានឹងពោពេញដោយអត្ថន័យក្នុងកិច្ចចរចាជាមួយអាមេរិកសប្តាហ៍ក្រោយ

    លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន នឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងសប្តាហ៍ក្រោយ ដោយសម្តែងក្តីសង្ឃឹមទុកជាមុនថា ជំនួបនោះនឹងក្លាយជាកិច្ចប្រជុំពោពេញដោយអត្ថន័យ ស្របពេលមេដឹកនាំដែលកំពុងរងសម្ពាធពីអាមេរិក ផង និងរុស្ស៊ីផង រូបនេះ បានចូលរួមជាមួយជំនួបបន្ទាន់របស់ក្រុមមេដឹកនាំសហភាពអឺរ៉ុបពិភាក្សាការគាំទ្រអ៊ុយក្រែន និងក្ដីកង្វល់ការបង្កជំនួយរបស់អាមេរិក។ មេដឹកនាំអ៊ុយក្រែនរូបនេះ ដែលនឹងមានវត្តមាននៅក្នុងព្រះរាជាណាចក្រឈូងសមុទ្រដែរ ប៉ុន្តែមិនចូលរួមក្នុងកិច្ចពិភាក្សានោះ បាននិយាយថាទីក្រុង Kyiv កំពុងធ្វើការដើម្បីឈានដល់សន្តិភាពឆាប់រហ័ស និងយូរអង្វែង ។ បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump លោក Steve Witkoff បាននិយាយថា ក្រុមការងារសហរដ្ឋអាមេរិកចង់ពិភាក្សាអំពីក្របខ័ណ្ឌសម្រាប់សន្តិភាព ដើម្បីព្យាយាមបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ កាលពីថ្ងៃសុក្រសប្តាហ៍មុនលោក Zelensky និងលោក Trump បានប៉ះទង្គិចគ្នាជាសាធារណៈនៅឯសេតវិមាន អំឡុងលោក Trump បាននិយាយថា Zelensky ពុំទាន់ត្រៀមខ្លួនរួចរាល់ដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅឡើយទេ។នៅប្ដាហ៍នេះ សហរដ្ឋអាមេរិក បានបន្តផ្អាកជំនួយយោធាដល់អ៊ុយក្រែន និងបញ្ឈប់ការចែករំលែកព័ត៌មានចារកម្ម។ ប្រធានាធិបតីអ៊ុយក្រែន បានបង្ហាញការសោកស្ដាយចំពោះជម្លោះពាក្យសម្ដី ជាមួយអ្នកគាំទ្រសំខាន់របស់ខ្លួន និងបានព្យាយាមផ្សះផ្សាទំនាក់ទំនងជាមួយអាមេរិក ។ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះលោក Witkoff បានទទួលលិខតមួយច្បាប់ពីលោក Zelensky…

  • លោក Trump ពន្យារពេលពន្ធថ្មីលើទំនិញម៉ិកស៊ិក និងកាណាដា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម

    លោក Trump ពន្យារពេលពន្ធថ្មីលើទំនិញម៉ិកស៊ិក និងកាណាដា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម

    ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (០៦ មីនា) បានផ្អាកពន្ធដំឡើងថ្មី ២៥% ដែលលោកបានដាក់ក្នុងសប្តាហ៍នេះ លើទំនិញភាគច្រើនមកពីកាណាដា និងម៉ិកស៊ិក ដែលជាស្ថានការណ៍ប្រែប្រួលចុងក្រោយបំផុតនៅក្នុងគោលនយោបាយពាណិជ្ជកម្មមិនទៀតទាត់របស់លោក ដែលធ្វើឱ្យទីផ្សារហិរញ្ញវត្ថុរំជើបរំជួល និងជំរុញក្ដីបារម្ភអតិផរណា និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច។ ការលើកលែង ដែលគ្របដណ្តប់លើដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកទាំងពីរនេះ នឹងផុតកំណត់នៅថ្ងៃទី០២ ខែមេសា ជាពេលវេលាដែលលោក Trump បានគម្រាមបើកទំព័ររបបពន្ធបដិការលើដៃគូពាណិជ្ជកម្មទាំងអស់របស់អាមេរិក។ ជាការឆ្លើយតប កាណាដានឹងពន្យារការគ្រោងទុករលកទីពីរនៃពន្ធសងសឹកលើផលិតផលអាមេរិកចំនួន ១២៥ពាន់លានដុល្លារកាណាដា រហូតដល់ថ្ងៃទី០២ ខែមេសា ដូចគ្នានោះ។ គួរបញ្ជាក់ថា លោក Trump បានដំឡើងពន្ធ ២៥% លើការនាំចូលពីប្រទេសទាំងពីរនេះកាលពីថ្ងៃអង្គារ ហើយបានលើកលែងពន្ធលើក្រុមហ៊ុនផលិតរថយន្តមួយចំនួនសម្រាប់តែម៉ិកស៊ិកប៉ុណ្ណោះកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែវិសោធនកម្មដែលលោកចុះហត្ថលេខានៅរសៀលថ្ងៃព្រហស្បតិ៍ បានគ្របដណ្តប់ការលើកលែងដល់កាណាដាផងដែរ។ ប្រទេសជិតខាងទាំងបីនេះគឺជាដៃគូនៅក្នុងកតិកាសញ្ញាពាណិជ្ជកម្មអាមេរិកខាងជើង។ សម្រាប់កាណាដា កំណែថ្មីរបស់សេតវិមានដែលបានធ្វើវិសោធនកម្មនេះ មិនរាប់បញ្ចូលពន្ធលើសារធាតុប៉ូតាស្យូម ដែលជាជីដ៏សំខាន់សម្រាប់កសិករអាមេរិកនោះទេ ប៉ុន្តែក៏មិនគ្របដណ្តប់ទាំងស្រុងលើផលិតផលថាមពលដែរ ដែលលោក Trump បានដាក់ពន្ធ ១០% ដាច់ដោយឡែកពីគ្នា៕

  • ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាសម្រាប់ថ្ងៃទី៦ ខែមីនា គិតចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង៦ព្រឹកថ្ងៃទី៧ មីនា ឆ្នាំ២០២៥ គឺ”ល្អណាស់”

    ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាសម្រាប់ថ្ងៃទី៦ ខែមីនា គិតចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង៦ព្រឹកថ្ងៃទី៧ មីនា ឆ្នាំ២០២៥ គឺ”ល្អណាស់”

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានបានចេញសេចក្តី ជូនដំណឹងអំពី​ស្ថាន​ភាពគុណភាពខ្យល់នៅក្នុងប្រទេស កម្ពុជា សម្រាប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិត​និចល​គិត​ជាមធ្យមស្មើនឹង២២.៧២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ដោយឡែកសម្រាប់ស្ថានភាពគុណភាពខ្យល់តាមបណ្តា រាជធានី-ខេត្តនីមួយៗមានដូចជា ៖ *ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់មាន ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តកំពង់ធំ ខេត្តកោះកុង ខេត្តប៉ៃលិន ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តឧត្តរមានជ័យ។ *ពណ៌បៃតង ៖ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល…

  • បណ្តាមេដឹកនាំអឺរ៉ុបឯកភាពបង្កើនការចំណាយខ្ពស់លើវិស័យការពារជាតិ និងគាំទ្រអ៊ុយក្រែន បន្ទាប់ពីអាមេរិកផ្អាកជំនួយ

    បណ្តាមេដឹកនាំអឺរ៉ុបឯកភាពបង្កើនការចំណាយខ្ពស់លើវិស័យការពារជាតិ និងគាំទ្រអ៊ុយក្រែន បន្ទាប់ពីអាមេរិកផ្អាកជំនួយ

    ក្រុមមេដឹកនាំអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ទី៦មីនាសប្ដាហ៍នេះបានគាំទ្រផែនការចំណាយបន្ថែមទៀតលើវិស័យការពារជាតិ និងបន្តឈរក្បែរអ៊ុយក្រែននៅក្នុងពិភពលោក ដែលត្រូវបានប៉ះពាល់ដោយសារការកែប្រែគោលនយោបាយសហរដ្ឋអាមេរិក របស់លោក Donald Trump ។ កិច្ចប្រជុំកំពូលផ្នែកការពារជាតិរបស់សហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលបានធ្វើឡើងស្របពេលមានក្ដីបារម្ភថា រុស្ស៊ីដែលបង្កសង្គ្រាមនៅអ៊ុយក្រែន អាចវាយប្រហារប្រទេសសហភាពអឺរ៉ុបនពេលបន្ទាប់ ហើយថាអឺរ៉ុបមិនអាចពឹងផ្អែកលើសហរដ្ឋអាមេរិកក្នុងការផ្តល់ជំនួយទៀតទេ។ ស្នងការអឺរ៉ុបដែលជាប្រធាននៃកិច្ចប្រជុំកំពូលនោះ លោក Antonio Costa បានប្រាប់អ្នកសារព័ត៌មានថាថ្ងៃនេះយើងបានបង្ហាញថាសហភាពអឺរ៉ុបកំពុងកើនឡើងចំពោះបញ្ហាប្រឈម ដោយអឺរ៉ុបត្រូវពង្រឹងវិស័យការពារជាតិ និងឈរប្រកៀកស្មាជាមួយអ៊ុយក្រែន។ ក្រុមមេដឹកនាំសហភាពអឺរ៉ុបបានសាទរចំពោះសំណើរបស់គណៈកម្មការអឺរ៉ុបក្នុងសប្តាហ៍នេះ ដើម្បីផ្តល់ឱ្យពួកគេនូវភាពបត់បែនសារពើពន្ធលើការចំណាយវិស័យការពារជាតិ និងរួមគ្នាផ្ដល់ប្រាក់កម្ចីរហូតដល់១៥០ ពាន់លានអឺរ៉ូ ឬស្មើ១៦០ ពាន់លានដុល្លារ ដល់បណ្ដារដ្ឋាភិបាលសហភាពអឺរ៉ុបដើម្បីចំណាយលើផ្នែកយោធារបស់ពួកគេ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានឯកភាពដោយរដ្ឋជាសមាជិកទាំង ២៧ ក្រុមមេដឹកនាំបានអំពាវនាវឱ្យបណ្ដារដ្ឋមន្ត្រីរបស់ពួកគេពិនិត្យមើលសំណើទាំងនេះឱ្យបានលម្អិតជាបន្ទាន់។ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយនៅឯកិច្ចប្រជុំកំពូលពិសេសផ្នែកការពារជាតិនៅទីក្រុងប្រ៊ុចសែលថា អឺរ៉ុបត្រូវតែទទួលយកការប្រកួតប្រជែងនេះ ការរត់ប្រណាំងអាវុធនេះ។ ហើយប្លុកនេះត្រូវតែឈ្នះ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលកាលពីថ្ងៃពុធ បានប្រាប់អ្នកបោះឆ្នោតបារាំងថា រុស្ស៊ីគឺជាការគំរាមដល់ប្រទេសបារាំង និងអឺរ៉ុប បាននិយាយថា ទាំងអស់នេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ៕

  • ចិន និងអាមេរិកប្រកាសច្បាំងសង្គ្រាមគ្រប់ប្រភេទជាមួយគ្នា

    ចិន និងអាមេរិកប្រកាសច្បាំងសង្គ្រាមគ្រប់ប្រភេទជាមួយគ្នា

    ប៉េកាំង ៖ ចិនព្រមានធ្ងន់ៗទៅកាន់សហរដ្ឋអាមេរិកថា ទីក្រុងប៉េកាំងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រយុទ្ធប្រឆាំងគ្រប់ប្រភេទសង្គ្រាម ក្រោយចិនដាក់ពន្ធសងសឹកការដំឡើងពន្ធពាណិជ្ជកម្មរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ ផ្អែកតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកាលពីថ្ងៃអង្គារ ស្ថានទូតចិនបានបង្ហោះសារនៅលើវេទិការ X ថា ប្រសិនបើសង្រ្គាមគឺជាអ្វីដែលសហរដ្ឋអាមេរិកចង់បាន ដូច្នេះកុំថាឡើយសង្គ្រាមពន្ធ សង្គ្រាមពាណិជ្ជកម្ម ឬសង្គ្រាមប្រភេទណាក៏ដោយឲ្យតែអាមេរិកចង់ ចិនកំដបានជានិច្ច ហើយនឹងប្រយុទ្ធដល់ទីបញ្ចប់។ ឆ្លើយតបសារគំរាមរបស់ចិននេះ សហរដ្ឋអាមេរិកក៏បានប្រកាសត្រៀមខ្លួនរួចរាល់ហើយដែរ ដើម្បីកំដរចិនប្រលែងលេងភ្លើងសង្គ្រាម។ ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន RT រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានប្រាប់ទូរទស្សន៍ Fox News ថា យើងត្រៀមខ្លួនរួចរាល់អស់ហើយ។ អ្នកដែលចង់បានសន្តិភាព ត្រូវតែត្រៀមលក្ខណៈច្បាំងសង្គ្រាម។ ប្រមុខការពារជាតិអាមេរិករូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា យើងរស់នៅក្នុងពិភពលោកដ៏គ្រោះថ្នាក់ជាមួយនឹងប្រទេសអំណាច ដែលមានមនោគមវិជ្ជាខុសគ្នាទាំងស្រុង។ ពួកគេកំពុងបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងឆាប់រហ័ស និងធ្វើទំនើបកម្មវិស័យបច្ចេកវិទ្យា ពួកគេចង់កាត់មុខអាមេរិក។ ការរក្សាកម្លាំងយោធា គឺជាកូនសោដើម្បីបញ្ចៀសជម្លោះ។ ប្រសិនបើយើងចង់កំញើញសង្គ្រាមជាមួយចិន ឬប្រទេសដទៃ យើងត្រូវតែមានភាពរឹងមាំ។ គួរបញ្ជាក់ថា មហាអំណាចសេដ្ឋកិច្ចកំពូលទាំងពីររបស់ពិភពលោកបានខិតកាន់តែកៀកទៅនឹងសង្រ្គាមពាណិជ្ជកម្ម បន្ទាប់ពីលោកប្រធានាធិបតី ត្រាំ បានដាក់ពន្ធបន្ថែមលើទំនិញទាំងអស់របស់ចិន។ ចិនបានសងសឹកវិញភ្លាមៗ ដោយដាក់ពន្ធពី ១០% ទៅ…

  • សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កោតស្ញប់ស្ញែងចំពោះវីរភាពដ៏អង់អាចក្លាហាន កងកម្លាំងការពារព្រំដែន ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី

    សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កោតស្ញប់ស្ញែងចំពោះវីរភាពដ៏អង់អាចក្លាហាន កងកម្លាំងការពារព្រំដែន ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី

    (ឧត្តរមានជ័យ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានព្រឹទ្ធភាកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះវីរភាពដ៏អង់អាចក្លាហាន និងឆន្ទៈមនសិកាស្នេហាជាតិមាតុភូមិរបស់បង-ប្អូនរួមជាតិ ដែលជាកងកម្លាំងការពារព្រំដែនទាំងអស់ក្នុងការតស៊ូ និងលះបង់ក្រុមគ្រួសារជាទីស្រឡាញ់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ការពារឯកភាពជាតិ សុខសន្តិភាព ស្ថេរភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត្រ» ។ នេះជាការថ្លែងរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសអញ្ជើញសំណេះសំណាលសួរសុខទុក្ខ កម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ នៅទីបញ្ជាការ វរសេនាតូចលេខ ៤១១ នៃកងពលតូចថ្មើជើងលេខ៤១ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ។ ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញសម្ពោធស្លាកឧទ្យានកាកបាទក្រហមកម្ពុជា នៅក្នុងភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ សូមជម្រាបជូនថា ឧទ្យាននេះ គឺជាឧទ្យានទី៣ របស់កាកបាទក្រហមកម្ពុជា ដែលបានបង្កើតឡើង…