Category: ព័ត៌មានជាតិ
-

លោក ត្រាំ ចង់បញ្ចប់សង្គ្រាម ទោះបី អ៊ីរ៉ង់ មិនព្រមបើកច្រក ហ័រមូស ក៏ដោយ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ចង់បញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ បើទោះបីជាអ៊ីរ៉ង់មិនព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញក៏ដោយ ។ នេះបើតាមការចេញផ្សាយរបស់កាសែត The Wall Street Journal កាលពីថ្ងៃចន្ទ ។ ប្រភពដដែលបញ្ជាក់ថា លោក ត្រាំ មិនចង់អូសបន្លាយសង្គ្រាមជាមួយអ៊ីរ៉ង់តទៅទៀតនោះទេ ពោលប្រធានាធិបតីអាមេរិករូបនេះ ចង់បញ្ចប់ប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ត្រឹម ៦ សប្តាហ៍ប៉ុណ្ណោះ បើទោះបីជាច្រកសមុទ្រ Hormuz នៅតែបិទចំពោះការដឹកជញ្ជូនជាទូទៅក៏ដោយ ។ លោក ត្រាំ អះអាងថា ការសម្រេចចិត្តចប់បញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ គឺដោយសារតែទីក្រុងវ៉ាស៊ីនតោន ហាក់សម្រេចបាននូវគោលដៅចម្បងៗរបស់ខ្លួនរួចទៅហើយ រួមទាំងការកម្ទេចកងទ័ពជើងទឹក និងការបំផ្លាញស្តុកមីស៊ីលរបស់អ៊ីរ៉ង់ជាដើម ។ ជុំវិញច្រក ហ័រមូស វិញ, លោក Trump ចង់ស្វែងរកការបន្តនាវាចរណ៍ តាមរយៈមធ្យោបាយការទូត ។ ប្រសិនបើជា ការចរចា បរាជ័យ សហរដ្ឋអាមេរិកនឹងដាក់សម្ពាធលើអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រពែក្ស ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកច្រកសមុទ្រមួយនេះ។ បើតាម Tass,…
-

ក្រុមហ៊ូធី គំរាមបិទច្រកសមុទ្រមួយទៀត បន្ទាប់ពីច្រក ហ័រមូស
តេហេរ៉ង់ ៖ ស្របពេលដែលអ៊ីរ៉ង់កំពុងធ្វើព្យុះភ្លៀងនៅច្រកសមុទ្រហ័រមូស, ក្រុមឧទ្ទាម Houthi ដែលមានមូលដ្ឋាន នៅប្រទេសយេម៉ែន ក៏បានគំរាមបិទច្រកសមុទ្រ Bab el-Mandeb មួយទៀត ប្រសិនបើអាមេរិក និងអ៊ីស្រាអែលបន្តវាយប្រហារមកលើអ៊ីរ៉ង់ ។ ច្រកសមុទ្រ Bab el-Mandeb គឺជាច្រកដែលតភ្ជាប់រវាងឧបទ្វីបអារ៉ាប់ និងទ្វីបអាហ្រ្វិក ។ លោក Mohammed Mansour អនុរដ្ឋមន្ត្រីក្រសួងព័ត៌មានក្រុម Houthi និយាយថា យើងអាចបិទច្រកសមុទ្រ Bab el-Mandeb ដោយគ្មានការព្រមានជាមុន ។ លោកថា ក្នុងករណីកប៉ាល់អាស៊ី និងអឺរ៉ុបចង់ធ្វើដំណើរឆ្លងកាត់ច្រកនេះ ត្រូវតែមានការអនុញ្ញាតពីយើង ។ លោក Mansour បន្តថា ប្រសិនបើ អឺរ៉ុប ចូលរួមបង្កអរិភាព ចំពោះបណ្តាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ យើងនឹងធ្វើឱ្យប្រាកដថា តម្លៃប្រេង ឡើងដល់ ២០០ ដុល្លារ ក្នុងមួយបារ៉ែល ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចអឺរ៉ុបអស់ខ្យល់ដង្ហើម ។ បើតាម Tass, ការគំរាមនេះ ធ្វើឡើង…
-

នាយករដ្ឋមន្ត្រីបញ្ជាឱ្យវែកមុខអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅបាត់ដំបង
នាយករដ្ឋមន្ត្រីបញ្ជាឱ្យវែកមុខអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅបាត់ដំបង បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់មហាជនលើបណ្ដាញសង្គម ពាក់ព័ន្ធនឹងសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅខេត្តបាត់ដំបង សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធស្វែងរកជនបង្កមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ។ នៅក្នុងសារមួយ ដែលបង្ហោះលើបណ្តាញសង្គមផ្លូវការកាលពីព្រឹកថ្ងៃទី៣១ ខែមីនានេះ សម្ដេចបវរធិបតី បានបញ្ជាក់ថា សម្តេចបានបញ្ជាដោយផ្ទាល់ទៅកាន់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុត ដើម្បីវែកមុខអ្នកបើកបររថយន្តពិតប្រាកដ ដែលបានបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៦នាក់ រួមទាំងទារកក្នុងផ្ទៃ កាលពីយប់ថ្ងៃទី២៧ ខែមីនា នៅស្រុកមោងឫស្សី ហើយបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។ ពាក់ព័ន្ធនឹងមតិសាធារណជនដែលបារម្ភថា ជនបង្កអាចនឹងរួចខ្លួនដោយសារមានខ្នងបង្អែកជាមន្ត្រី សម្ដេចធិបតីបានធានាអះអាងថា ច្បាប់នឹងត្រូវអនុវត្តយ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែងឡើយ ចំពោះអ្នកដែលបើកបរមិនគោរពច្បាប់ ឬបើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃ។ ជាមួយគ្នានេះ សម្ដេចធិបតីបានសម្ដែងការសោកស្ដាយ និងចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសពនៃជនរងគ្រោះទាំង ៦នាក់ ចំពោះការបាត់បង់ដ៏ធំធេងដែលបង្កឡើងដោយភាពខ្ជីខ្ជារបស់អ្នកបើកបររូបនោះ។ ម្ចាស់រថយន្តបង្កត្រូវបានគេសង្ស័យថាជាកូនប្រុសរបស់លោកស្នងការរងម្នាក់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ចំណែករថយន្តបង្កស៊េរីទំនើបម៉ាក Mercedes-Benz ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរក្នុងទិសដៅពីភ្នំពេញទៅបាត់ដំបង។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានចុះទៅដល់លំនៅឋានរបស់ម្ចាស់រថយន្ត ប៉ុន្តែយុវជនរូបនេះមិននៅផ្ទះឡើយ។…
-

កម្ពុជានៅតែអាចបន្តនាំចូលឧស្ម័ន LPG ដើម្បីផ្គត់ផ្គង់ទីផ្សារ ទោះបីលំបាកស្វែងរកទិញ
ក្រុមហ៊ុន តេលា ទើបនាំចូលឧស្ម័នហ្កាស LPG ចំនួនប្រមាណ ៣,៤ពាន់តោន តាមរយៈកប៉ាល់ដឹកជញ្ជូន ចូលចតនៅខេត្តព្រះសីហនុ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ ដែលកំពុងខ្វះខាតនៅប្រទេសកម្ពុជា។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់កាលពីថ្ងៃចន្ទថា ការនាំចូលឧស្ម័នក្នុងបរិមាណដ៏ច្រើននេះ គឺជាវិធានការចាំបាច់ ដើម្បីដោះស្រាយបញ្ហាខ្វះខាតហ្កាសសម្រាប់ប្រើប្រាស់ក្នុងស្រុក ទាំងសម្រាប់គ្រួសារ និងវិស័យឧស្សាហកម្ម ក៏ដូចជា ជួយរក្សាតុល្យភាពទីផ្សារ និងស្ថិរភាពតម្លៃហ្កាស LPG កុំឱ្យមានការប្រែប្រួលខ្លាំង ដែលប៉ះពាល់ដល់ជីវភាពពលរដ្ឋ។ ទោះបីមានការលំបាកក្នុងការកប្រភពផ្គត់ផ្គង់ក្តី ក៏ក្រុមហ៊ុន តេលា នៅតែអាចនាំចូលហ្កាសចំនួន៥ជើងក្នុង១ខែ ប៉ុន្តែឯកឧត្តម កែវ រនៈ បានអះអាងថា បរិមាណនាំចូលនេះគឺមិនទាន់អាចឆ្លើយតបនឹងតម្រូវការទីផ្សារកម្ពុជាបានទេ ព្រោះជាធម្មតា ត្រូវនាំចូលពី ៧ទៅ៨ជើង ក្នុងមួយខែ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនសូគីមិចបានប្រកាសថា នឹងផ្អាកការផ្គត់ផ្គង់ហ្កាសចាប់ពីថ្ងៃទី ១ មេសា តទៅ។ ឯកឧត្តមរដ្ឋមន្រ្តីពន្យល់ថា ស្ថានភាពទីផ្សារថាមពលសកលកំពុងមានភាពតានតឹង ដោយសារសង្រ្គាមនៅមជ្ឈឹមបូព៌ា។ កត្តានេះនាំឲ្យបណ្តាប្រទេសនានាជុំវិញពិភពលោក សម្រុកដណ្តើមគ្នាទិញថាមពល ដើម្បីយកទៅផ្គត់ផ្គង់ និងរក្សាសន្តិសុខថាមពលក្នុងប្រទេសរៀងៗខ្លួន ជាហេតុធ្វើឲ្យតម្រូវការហក់ឡើងខ្ពស់ខុសពីធម្មតា ទាំងប្រេងឥន្ធនៈ…
-

អ៊ីរ៉ង់ រិះគន់ អឺរ៉ុប ឈរអោបដៃនៅស្ងៀមមិនខ្វល់ការស្លាប់រស់របស់ប្រជាជនអ៊ីរ៉ង់
តេហេរ៉ង់ ៖ ប្រមុខការទូតអ៊ីរ៉ង់បានរិះគន់ចំៗលើប្រទេសអឺរ៉ុបមួយចំនួនថា បានឈរអោបដៃនៅស្ងៀមមិនខ្វល់ពីការស្លាបរស់របស់ប្រជាជនអ៊ីរ៉ង់ ពិសេសការវាយប្រហារដ៏ឃោរឃៅប្រឆាំងនឹងពួកគេ ហើយចាប់អារម្មណ៍តែទៅលើផលប៉ះពាល់សេដ្ឋកិច្ចបង្កពីសង្គ្រាមប៉ុណ្ណោះ ។ ការរិះគន់ធ្ងន់ៗនេះ ធ្វើឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi ជជែកទូរស័ព្ទជាមួយសមភាគីបារាំង លោក Jean-Noel Barrot កាលពីថ្ងៃ ចន្ទ ដើម្បីពិភាក្សាជុំវិញផលវិបាកពីការវាយប្រហារថ្មីៗនេះ រវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងការកើនឡើងភាពតានតឹងក្នុងតំបន់ ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់ ។ នៅក្នុងការសន្ទនានោះ លោក Araghchi បានគំរាមថា អ៊ីរ៉ង់នឹងបន្តប្រតិបត្តិការការពារខ្លួន រួមទាំងការវាយប្រហារលើមូលដ្ឋានយោធាអាមេរិក និងអ៊ីស្រាអែលនៅតាមបណ្តារដ្ឋក្នុងតំបន់ ហើយព្រមានថា ចលនាបង្កហេតុណាមួយនៅច្រកសមុទ្រ Hormuz រួមទាំងនៅអង្គការសហប្រជាជាតិ អាចធ្វើឱ្យសង្គ្រាមនេះកាន់តែធ្ងន់ធ្ងរឡើង ។ ជាការឆ្លើយតប លោក Barrot បានបញ្ជាក់ជាថ្មីនូវការប្រឆាំងរបស់បារាំងចំពោះការវាយប្រហារលើគោលដៅស៊ីវិល និងបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតកាន់តែខ្លាំងឡើង ដើម្បីបញ្ចប់សង្គ្រាម និងស្តារស្ថិរភាពក្នុងតំបន់ឡើងវិញ ៕ ប្រភព ៖ ស៊ីនហួរ
-

អ៊ីរ៉ង់ ផ្តើមដំណើរការអនុម័តគ្រប់គ្រងច្រកសមុទ្រ Hormuz
តេហេរ៉ង់ ៖ សភារបស់ប្រទេសអ៊ីរ៉ង់ ចាប់ផ្តើមដំណើរការអនុម័តលើផែនការថ្មីមួយ ដើម្បីគ្រប់គ្រងលើច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមបេះដូង នៃថាមពលពិភពលោក ស្របពេលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកាន់តែពុះកញ្ជ្រោល នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Tasnim ចេញផ្សាយកាលពីថ្ងៃ ចន្ទ ។ អ្នកនាំពាក្យក្រុមប្រឹក្សាភិបាលសភាអ៊ីរ៉ង់ លោក Abbas Goudarzi និយាយថា ផែនការគ្រប់គ្រងឆ្លាតវៃលើច្រកសមុទ្រ Hormuz ត្រូវបានដាក់បន្ថែមទៅក្នុងរបៀបវារៈរបស់សភា បន្ទាប់ពីបានប្រមូលហត្ថលេខាជាង ២៥០ ពីសមាជិកសភា ដែលមានសមាជិកសរុបចំនួន ២៩០ ។ លោកថា ផែនការថ្មីនេះ មានគោលបំណងលើកកម្ពស់សន្តិសុខផ្លូវទឹក និងប្រមូលថ្លៃឈ្នួលពីនាវាដឹកប្រេង ឬកប៉ាល់ដឹកទំនិញនានា ជារូបិយប័ណ្ណក្នុងស្រុក គឺលុយ Rial ។ ផែនការនេះកើតឡើងចំពេលដែលអ៊ីរ៉ង់បានគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើច្រកសមុទ្រ Hormuz ចាប់តាំងពីចុងខែកុម្ភៈ ដោយបានរារាំងការធ្វើនាវាចរណ៍របស់កប៉ាល់ដឹកទំនិញទាំងអស់ ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ ។ បើតាមស៊ីនហួរ, អ៊ីស្រាអែល និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានបើកការវាយប្រហាររួមគ្នាលើទីក្រុងជាច្រើនរបស់ប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី…
-

អេហ្ស៊ីប ថា មានតែលោក ត្រាំ ម្នាក់គត់ អាចបញ្ចប់សង្គ្រាមអ៊ីរ៉ង់បាន
គែរ ៖ មេដឹកនាំអេហ្ស៊ីបបានអះអាងថា មានតែលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ម្នាក់គត់ ទើបអាចបញ្ចប់សង្គ្រាមអ៊ីរ៉ង់បាន ហើយថែមទាំងបានព្រមានថា តម្លៃប្រេងនឹងឡើងលើសពី ២០០ ដុល្លារក្នុងមួយបារ៉ែល ។ ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាដតា អាល់ស៊ីស៊ី បានថ្លែងក្នុងសន្និសីទ Egypt Energy Show 2026 នៅទីក្រុងគែរ កាលពីថ្ងៃ ចន្ទ ថា ខ្ញុំសូមប្រាប់លោកប្រធានាធិបតី ត្រាំ ថា គ្មាននរណាម្នាក់អាចបញ្ឈប់សង្គ្រាមនៅក្នុងតំបន់របស់យើង គឺនៅឈូងសមុទ្របានទេ ក្រៅពីលោកតែម្នាក់គត់ ។ ដូច្នេះសូមលោកប្រធានាធិបតី… ជួយយើងបញ្ឈប់សង្គ្រាមនេះ ព្រោះលោកមានសមត្ថភាពធ្វើដូច្នេះបាន ។ ទន្ទឹមគ្នា លោកប្រធានាធិបតី ស៊ីស៊ី បានសង្កត់ធ្ងន់ថា សង្គ្រាមនេះនឹងបង្កផលប៉ះពាល់ធំៗចំនួនពីរយ៉ាង គឺកង្វះខាតការផ្គត់ផ្គង់ និងការកើនឡើងតម្លៃប្រេងសកល ព្រោះការកំណត់គោលដៅលើរោងចក្រថាមពល មិនថា រោងចក្រផលិត ឬរោងចក្រចម្រាញ់ប្រេងនោះទេ នឹងមានផលវិបាកធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក និងតម្លៃប្រេងឥន្ធនៈ ។ បើតាមមេដឹកនាំអេហ្ស៊ីបមានវ័យ ៧២ ឆ្នាំរូបនេះ…
-

សមត្ថកិច្ចឃាត់ខ្លួនជនបរទេសជិត ៥០នាក់នៅខណ្ឌសែនសុខ ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែមីនា ជនបរទេសចំនួន៤៩នាក់ ក្នុងនេះជនជាតិឥណ្ឌូនេស៊ី៣០នាក់និងជនជាតិម៉ាឡេស៊ី ១៩ នាក់ (ស្រ្តី៨នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញឃាត់ខ្លួន ក្នុងពេលចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams )ស្ថិតនៅអគារ ជួល ផ្លូវ បេតុង ភូមិ ចុងថ្នល់ខាងកើត សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប្រភពលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឱ្យដឹងនៅថ្ងៃអង្គារនេះ ថា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផង ជាមួយការឃាត់ខ្លួនជនបរទេសចំនួន៤៩នាក់ខាងលើ សមត្ថកិច្ចក៏បានដកហូតនូវសម្ភារៈបច្ចេកទេសជាច្រើន ដែលបម្រើឱ្យសកម្មភាពខុសច្បាប់ រួមមាន៖ កុំព្យូទ័រ All-in-one ១១គ្រឿង, អេក្រង់ Monitor ៣៨គ្រឿង, ម៉ាស៊ីន CPU ១៧គ្រឿង, Laptop ០៧គ្រឿង, ទូរសព្ទដៃចំនួន ១៨៥គ្រឿង, Tablet ០២គ្រឿង និងស៊ីមកាតអន្តរជាតិមួយចំនួនធំផង។ ប្រភពដដែលបន្តថាផ្អែកតាមលទ្ធផលកោសល្យវិច័យបឋម សមត្ថកិច្ចបានរកឃើញថា ជនសង្ស័យប្រើទីតាំងក្នុងប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើសល្បែងស៊ីសងកាស៊ីណូអនឡាញខុសច្បាប់ ដែលមានគោលដៅទៅប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ។ បច្ចុប្បន្ន…
-

សម្តេចធិបតី បញ្ជាឱ្យធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដបុកមនុស្សស្លាប់ទាំង៦នាក់ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គម នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះថា ខ្ញុំបានឃើញមានការបញ្ចេញមតិជាច្រើនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលកើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន ៦នាក់ត្រូវបានស្លាប់ រួមទាំងទារកនៅក្នុងផ្ទៃមាតាផងដែរ ដែលបង្កឡើងដោយរថយន្តមួយគ្រឿងបុកពួកគាត់ហើយរត់គេចខ្លួនបាត់។ ជាមួយនឹងការសម្តែងការសោកស្តាយដល់ជនរងគ្រោះ មានបងប្អូនមួយចំនួនក៏បានសម្តែងការព្រួយបារម្ភ អំពីការដែលអ្នកប្រព្រឹត្តិអាចមិនត្រូវបានទទួលទោស ដោយសារមានគ្រួសារជាមន្ត្រី។ សម្តេចធិបតីសូមចូលរួមមរណ:ទុក្ខជាមួយនឹងក្រុមគ្រួសារសពនៃជនរងគ្រោះទាំង៦នាក់ និងសូមវិញាណក្ខន្ធអ្នកទាំងអស់គ្នាបានទៅកាន់សុខគតិភពកុំបីឃ្លាតឡើយ។ ចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់ក្នុងករណីនេះ ខ្ញុំបានចេញបទបញ្ជាឱ្យឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វេីការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដ ដែលបុក មនុស្សស្លាប់ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។ ក្នុងពេលជាមួយគ្នានេះដែរ សម្តេចក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋយើង ធ្វើការបើកបរដោយប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខ។ សម្តេចធិបតីរំលឹកឡើងវិញផងដែរ ចំពោះការបើកបរដោយមិនគោរពច្បាប់ ជាពិសេសការបើកបរដោយស្ថិតក្រោមស្ថានភាពស្រវឹង ដែលបានបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង ដូចបានអនុវត្តនៅពេលកន្លងមក។ គណ:បញ្ជាការឯកភាពរាជធានី-ខេត្ត ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសដែលបងប្អូនប្រជាជនខ្មែរនឹងត្រូវធ្វើដំណើរទៅស្រុកកំណើត…
-

សារព័ត៌មាន WSJ៖ លោក Trump ប្រាប់ជំនួយការថា លោកមានឆន្ទៈបញ្ចប់សង្គ្រាមអ៊ីរ៉ង់ដោយមិនបើកច្រកសមុទ្រ Hormuz ឡើងវិញ
សារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីថ្ងៃចន្ទ៣០មីនា ដើមសប្ដាហ៍នេះ ដោយដកស្រង់សម្តីមន្ត្រីរដ្ឋបាលថា លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រាប់ជំនួយការថា លោកមានឆន្ទៈបញ្ចប់យុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ទោះបីជាច្រកសមុទ្រ Hormuz នៅតែបិទភាគច្រើន ហើយទុកប្រតិបត្តិការស្មុគស្មាញមួយដើម្បីបើកឡើងវិញសម្រាប់ថ្ងៃក្រោយក៏ដោយ ។ ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះភ្លាមៗបានទេ។ ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើងនៅថ្ងៃតែមួយដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានលើកឡើងថាដំណោះស្រាយរយៈពេលវែងចំពោះវិបត្តិច្រកសមុទ្រ Hormuz អាចសម្រេចបានដោយគ្មានប្រតិបត្តិការយោធា ប៉ុន្តែផ្ទុយទៅវិញ ដោយការផ្លាស់ប្តូរផ្លូវបំពង់បង្ហូរប្រេងរបស់រដ្ឋឈូងសមុទ្រ។ លោក Netanyahu បានពន្យល់នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអភិរក្សនិយមរបស់សហរដ្ឋអាមេរិក Newsmax ថា ដំណោះស្រាយរយៈពេលវែងរួមមានការផ្លាស់ប្តូរផ្លូវបំពង់បង្ហូរថាមពលទៅទិសខាងលិច ឆ្លងកាត់អារ៉ាប៊ីសាអ៊ូឌីតទៅកាន់សមុទ្រក្រហម និងមេឌីទែរ៉ាណេ ដោយរំលងចំណុចកកស្ទះភូមិសាស្ត្ររបស់អ៊ីរ៉ង់។ បច្ចុប្បន្ននេះ ច្រកសមុទ្រនេះគឺជាចំណុចឆ្លងកាត់ដ៏សំខាន់មួយនៅក្នុងទីផ្សារថាមពល ដោយមាន ២០% នៃការនាំចេញប្រេងសកលឆ្លងកាត់ច្រកសមុទ្រនេះ៕