Category: ព័ត៌មានជាតិ​

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ អ្នកដឹកនាំជំនាន់មុន យកជីវិតជាដើមទុនស្វែងរកសុខសន្តិភាព អ្នកជំនាន់ក្រោយមានកាតព្វកិច្ចការពារថែរក្សាសុខសន្តិភាព និងបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ អ្នកដឹកនាំជំនាន់មុន យកជីវិតជាដើមទុនស្វែងរកសុខសន្តិភាព អ្នកជំនាន់ក្រោយមានកាតព្វកិច្ចការពារថែរក្សាសុខសន្តិភាព និងបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន

    (កំពង់ស្ពឺ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី មានប្រសាសន៍រំលេចពីការលះបង់របស់អ្នកដឹកនាំជំនាន់មុន ដោយលោកបានលះបង់អាយុជីវិតជាដើមទុន ដើម្បីស្វែងរកសុខសន្តិភាពជូនជាតិ ដូចនេះក្នុងនាមជាអ្នកជំនាន់ក្រោយយើងមានកាតព្វកិច្ចជាអ្នកបន្តវេនការពារថែរក្សាសុខសន្តិភាព និងបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា រាជរដ្ឋាភិបាលបានអនុវត្តយ៉ាងស្វាហាប់នូវយុទ្ធសាស្ត្របញ្ចកោណ ។ នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តត្រពាំងស្នោរ ដែលស្ថិតនៅ ស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បាននាំយកការសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគេន និងជូន ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ព្រមទាំងលោកយាយលោកតា អ៊ុំពូមីង…

  • អ៊ុយក្រែនប្តេជ្ញាធ្វើគ្រប់យ៉ាងប្រឆាំងរុស្ស៊ីក្រោយអាមេរិកផ្តាច់ជំនួយយោធា

    អ៊ុយក្រែនប្តេជ្ញាធ្វើគ្រប់យ៉ាងប្រឆាំងរុស្ស៊ីក្រោយអាមេរិកផ្តាច់ជំនួយយោធា

    កៀវ ៖ អ៊ុយក្រែនប្តេជ្ញានឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី បន្ទាប់ពីមេដឹកនាំអាមេរិក លោក Donald Trump សម្រេចចិត្តកាត់ផ្តាច់ជំនួយយោធាដល់អ៊ុយក្រែន។ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmygal ប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងកៀវថា អាមេរិកគឺជាអ្នកគាំទ្រផ្នែកយោធាដ៏សំខាន់បំផុតរបស់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ លោក Shmygal បន្តថា ជំនួយរបស់អាមេរិកក្នុងទម្រង់ជាការការពារដែនអាកាស និងការផ្លាស់ប្តូរចារកម្ម បានជួយសង្គ្រោះអាយុជីវិតប្រជាជនអ៊ុយក្រែនប្រហែលជារាប់ម៉ឺននាក់។ ប៉ុន្តែពេលនេះ យើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីទប់ទល់នឹងរុស្ស៊ី។ បើតាមលោក Shmygal អ៊ុយក្រែន កំពុង ពិភាក្សា អំពីជម្រើសជាមួយដៃគូអឺរ៉ុប ហើយចង់ចរចាជាមួយលោកប្រធានាធិបតី Trump ជុំវិញការកាត់ផ្តាច់ជំនួយយោធា និងការចុះកិច្ចព្រមព្រៀងរ៉ែកម្រ និងធនធានធម្មជាតិរបស់អ៊ុយក្រែនប្រគល់ឲ្យអាមេរិក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាត់ផ្តាច់ជំនួយយោធាទាំងអស់ដល់ អ៊ុយក្រែន ប៉ុន្ប៉ុន្មានថ្ងៃបន្ទាប់ពីមានការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃករជា សាធារណៈ ជាមួយ មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី រហូតត្រូវបានបណ្តេញចេញពីសេតវិមាន៕

  • ក្រុមប្រឆាំងស៊ែប៊ីបាញ់ឧស្ម័នបង្ហូរទឹកភ្នែកក្នុងសភា

    ក្រុមប្រឆាំងស៊ែប៊ីបាញ់ឧស្ម័នបង្ហូរទឹកភ្នែកក្នុងសភា

    បរទេស ៖ សមាជិកសភាគណបក្សប្រឆាំង ប្រទេសស៊ែប៊ី បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក នៅក្នុងសភា កាលពីថ្ងៃអង្គារ បង្ហាញការគាំទ្រដល់សកម្មភាពបាតុកម្មតវ៉ា ប្រឆាំងអំពើពុករលួយ ដែលកំពុងបន្ត ដោយមានសមាជិកសភា ជាច្រើននាក់ រងរបួស អំឡុងពេលនោះ។ វីដេអូដែលបានចែករំលែក តាមអ៊ីនធឺណិត បានបង្ហាញសមាជិកបក្សប្រឆាំង គប់កំប៉ុងផ្សែង ដោយមានអ្នកខ្លះ ហាក់ដូចជា មានការប៉ះទង្គិចគ្នា។ លោកស្រី Ana Brnabic ប្រធានសភាចាត់ទុកជា បដិវត្តន៍ពណ៌ ហើយចាត់ទុក សកម្មភាពនេះ គាំទ្រដោយលោកខាងលិច តែ អះអាងថា នឹងបរាជ័យ។ ប្រទេសស៊ែប៊ី បានរង្គោះរង្គើ អស់រយៈពេលជាច្រើនខែ ដោយការតវ៉ាប្រឆាំងអំពើពុករលួយដឹកនាំដោយនិស្សិត បន្ទាប់ពីការដួលរលំ នៃដំបូលស្ថានីយរថភ្លើង កាលពីឆ្នាំមុន ដែលបានសម្លាប់មនុស្ស ១៥នាក់។ ចលនានេះបានដាក់សម្ពាធកាន់តែខ្លាំងឡើង លើរដ្ឋាភិបាលស៊ែប៊ី និងប្រធានាធិបតី Aleksandar Vucic ដោយជំរុញឱ្យ នាយករដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ ជាច្រើនទៀត លាលែងតំណែង ដើម្បីទទួលខុសត្រូវ។ កន្លងមក សកម្មជនចោទថា គម្រោងសាងសង់នានា…

  • ហ្សកដានីផ្តើមជម្លៀសកុមារហ្គាហ្សា២ពាន់នាក់

    ហ្សកដានីផ្តើមជម្លៀសកុមារហ្គាហ្សា២ពាន់នាក់

    បរទេស៖ ក្រុមកងទ័ព នៃប្រទេស ហ្សកដានី បានចាប់ផ្តើមសកម្មភាព ជម្លៀសកុមារ នៅតំបន់ហ្គាហ្សា ប្រមាណ២ពាន់នាក់ ដែលរងរបួស ទៅកាន់រដ្ឋធានី Amman ដើម្បីទទួលការព្យាបាល។ កាលពីថ្ងៃអង្គារ ឧទ្ធម្ភាគចក្រយោធា ប្រទេស ហ្សកដានី បានដឹកកុមារពិការ ពីរនាក់ ពីហ្គាហ្សា និងអមដំណើរ ដោយសមាជិកគ្រួសារ ហើយ បានចុះចត នៅអាកាសយានដ្ឋានយោធា Marka។ សកម្មភាពនេះបានកើតឡើង ខណៈដែលប្រទេស ហ្ស៊កដានី បានចាប់ផ្តើមប្រតិបត្តិការ ដើម្បីជម្លៀសកុមារចំនួន ២,០០០នាក់ ចេញពីតំបន់ហ្គាហ្សា ដែលកំពុងមានជម្លោះប្រដាប់អាវុធ រវាងអ៊ីស្រាអែល និងហាម៉ាស់ បញ្ជូនទៅទទួលការព្យាបាល នៅក្នុងប្រទេស របស់ខ្លួន។ អង្គការសុខភាពពិភពលោកបានឱ្យដឹងថា កុមារនៅតំបន់ហ្គាហ្សា ប្រមាណ៤,៥០០នាក់ ត្រូវតែនាំយក ទៅទទួលការព្យាបាល៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • រុស្ស៊ីនឹងជួយមីយ៉ាន់ម៉ា សង់រោងចក្រនុយក្លេអ៊ែរ

    រុស្ស៊ីនឹងជួយមីយ៉ាន់ម៉ា សង់រោងចក្រនុយក្លេអ៊ែរ

    បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសជាផ្លូវការ នូវគម្រោងជួយសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ថ្មី នៅក្នុងប្រទេស មីយ៉ាន់ម៉ា។ ការប្រកាសនេះ ស្របពេលដែលលោកបានទទួលជួបមេដឹកនាំយោធា មីយ៉ាន់ម៉ា លោក Min Aung Hlaing នៅទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ ពោលគឺស្របពេលដែលលោក Min កំពុងបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី។ ក្នុងជំនួបនោះ លោក Vladimir Putin បានសាទរចំពោះទំនាក់ទំនង មីយ៉ាន់ម៉ា និងរុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ីរូបនេះបានប្រកាស ជាផ្លូវការ នូវកិច្ចព្រមព្រៀងមួយ ដើម្បីជួយសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ថ្មី នៅក្នុងប្រទេសមីយ៉ាន់ម៉ា និង សរសើរការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសនេះ។ លោក ពូទីន និយាយថា រោងចក្រ នឹងផ្គត់ផ្គង់ប្រទេសនេះ ជាមួយនឹង ថាមពល ដែលមានតំលៃថោក និងសុវត្ថិភាពបែបអេកូឡូស៊ី ដែលនឹងជំរុញសេដ្ឋកិច្ចរបស់ខ្លួន និងបង្កើតការងារ រាប់ពាន់នាក់។ រុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់អាវុធ និងថាមពលដ៏សំខាន់ដល់ រដ្ឋដែលត្រូវបានគិតថា…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត របស់ក្រសួងការបរទេស

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត របស់ក្រសួងការបរទេស

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ។ សូមជម្រាបថា សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ រយៈពេលពីរថ្ងៃ ដោយបានចាប់ផ្ដើមដំណើរការនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា សមិទ្ធផលធំៗជាច្រើន ក្នុងវិស័យការទូត ដែលសម្រេចបានមកទល់ពេលនេះ គឺពិតជាមិនអាចកាត់ផ្តាច់បានពីការចង្អុលបង្ហាញ និងពីការគាំទ្រយ៉ាងពេញទំហឹងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងកិច្ចសហប្រតិបត្តិ ការយ៉ាងជិតស្និទ្ធ ពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធឡើយ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែង…

  • គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ល្បាតក្នុងមូលដ្ឋាន ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបរាល់បទល្មើសផ្សេងៗ

    គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ល្បាតក្នុងមូលដ្ឋាន ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបរាល់បទល្មើសផ្សេងៗ

    (ភ្នំពេញ)៖ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានចូលរួមល្បាតជាមួយគណៈបញ្ជាការឯកភាព ខណ្ឌឫស្សីកែវ ដឹកនាំផ្ទាល់ដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី លោក សាំង សុភៈវិចិត្រ នាយករងរដ្ឋបាលរាជធានីភ្នំពេញ, លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបរាល់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន និងបានចុះពិនិត្យតាមអាគារខុនដូរ បុរី និងតំបន់ស្មុគស្មាញ ។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានបញ្ជាក់ថា ទីតាំងដែលគណៈបញ្ជាការឯកភាពខណ្ឌ បានចុះ ពិនិត្យរួមមាន៖ ១-condo sky tree សង្កាត់ទួលសង្កែទី១, ២-condo the parkway សង្កាត់ទួលសង្កែទី១, ៣-ទីតាំងផ្ទះជួល ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២, ៤-camko city សង្កាត់ទួលសង្កែទី២, ៥-បុរីភ្នំពេញថ្មី សង្កាត់ទួលសង្កែទី២, ៦-បុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី១, ៧-បុរីប៉េងហួត…

  • បណ្ដារដ្ឋអារ៉ាប់ អនុម័តផែនការថ្មីជំនួសឱ្យគម្រោង “ឆ្នេរលំហែហ្កាហ្សា” របស់លោក Trump

    បណ្ដារដ្ឋអារ៉ាប់ អនុម័តផែនការថ្មីជំនួសឱ្យគម្រោង “ឆ្នេរលំហែហ្កាហ្សា” របស់លោក Trump

    បណ្ដារដ្ឋអារ៉ាប់ អនុម័តផែនការថ្មីជំនួសឱ្យគម្រោង “ឆ្នេរលំហែហ្កាហ្សា” របស់លោក Trump ក្រុមមេដឹកនាំអារ៉ាប់ បានអនុម័តផែនការកសាងឡើងវិញថ្មីរបស់អេហ្ស៊ីប សម្រាប់តំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារ (០៤ មីនា) ដែលនឹងត្រូវចំណាយអស់ ៥៣ពាន់លានដុល្លារ និងបញ្ចៀសការផ្លាស់ប្ដូរទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ៊ុមព័ទ្ធនេះ ដែលផ្ទុយទៅនឹងចក្ខុវិស័យ “តំបន់ឆ្នេរលំហែមជ្ឈិមបូព៌ា” របស់លោកប្រធានាធិបតីអាមេរិក Donald Trump។ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បាននិយាយថា សំណើដែលត្រូវបានស្វាគមន៍នៅក្នុងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ដោយក្រុមហាម៉ាស ប៉ុន្តែត្រូវបានរិះគន់ដោយអ៊ីស្រាអែលនេះ ត្រូវបានមេដឹកនាំអារ៉ាប់ទទួលយកនៅឯកិច្ចប្រជុំកំពូលមួយនៅទីក្រុងគែរ។ លោក Sisi បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលនេះថា លោកប្រាកដណាស់ថា លោក Trump នឹងអាចទទួលបានសន្តិភាពនៅក្នុងជម្លោះដ៏បំផ្លិចបំផ្លាញនៅតំបន់ហ្កាហ្សាស្ទ្រីប។ សំណួរសំខាន់ៗដែលត្រូវឆ្លើយពីអនាគតរបស់ហ្កាហ្សាគឺថា តើអ្នកណានឹងគ្រប់គ្រងតំបន់នេះ ហើយប្រទេសណាខ្លះនឹងផ្តល់ប្រាក់រាប់ពាន់លានដុល្លារដែលត្រូវការសម្រាប់ការកសាងឡើងវិញ។ លោក Sisi និយាយថា អេហ្ស៊ីបបានធ្វើការក្នុងកិច្ចសហប្រតិបត្តិការនេះជាមួយប៉ាឡេស្ទីន លើការបង្កើតគណៈកម្មាធិការរដ្ឋបាលនៃអ្នកបច្ចេកទេសប៉ាឡេស្ទីនឯករាជ្យ និងវិជ្ជាជីវៈ ដែលទទួលអភិបាលកិច្ចនៃតំបន់ហ្កាហ្សា បន្ទាប់ពីបញ្ចប់សង្រ្គាម។ លោកបន្ថែមថា គណៈកម្មាធិការនោះនឹងទទួលខុសត្រូវចំពោះការត្រួតពិនិត្យជំនួយមនុស្សធម៌ និងគ្រប់គ្រងកិច្ចការរបស់ហ្កាហ្សាក្នុងពេលបណ្តោះអាសន្ន ដើម្បីរៀបចំសម្រាប់ការវិលត្រឡប់របស់អាជ្ញាធរប៉ាឡេស្ទីន (PA)៕

  • ក្នុងឆ្នាំ២០២៥​ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ចំនួន៣១ ដែលកំពុងហោះហើរចេញ-ចូលកម្ពុជា គិតជាមធ្យមចំនួន ១ ៣២៤ជើងក្នុងមួយសប្តាហ៍

    ក្នុងឆ្នាំ២០២៥​ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ចំនួន៣១ ដែលកំពុងហោះហើរចេញ-ចូលកម្ពុជា គិតជាមធ្យមចំនួន ១ ៣២៤ជើងក្នុងមួយសប្តាហ៍

    ភ្នំពេញ៖រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រកាសឱ្យដឹងនៅ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះថា ជើងហោះហើរ​ តួកគីអ៊ែរឡាញ​ នឹងបើក ការហោះហើរពីទីក្រុងអ៊ីស្តង់ប៊ូលមកកាន់រាជធានីភ្នំពេញ​នៅចុងឆ្នាំ២០២៥នេះ ខណៈ ជើង​ហោះហើរ​ អ៊ែរមឺរ៉េតអ៊ែរ ឡាញ​ ក៏បានជំរុញ​ និងពង្រីកការហោះហើរមកកម្ពុជា​ ពីទីក្រុងឌូបៃទៅ ខេត្តសៀមរាប​ នាពាក់កណ្តាលឆ្នាំ២០២៥នេះដែរ។ ប្រភពដដែលបន្តថា ក្រោមកិច្ចសហការ​ និងការជំរុញបើកចំហជើង មេឃកម្ពុជា​ ក្នុងការទទួលយកភ្ញៀវជាតិ​ អន្តរជាតិ​ និងអ្នកធុរកិច្ច មកកាន់កម្ពុជាកាន់តែសកម្ម​ និងប្រទាក់ក្រឡាជាមួយចក្ខុវិស័យ វែងឆ្ងាយរបស់ជាតិ​ រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍ស៉ីវិល​ បានបន្តពង្រីក​ និងលើកកម្ពស់បន្ថែមជើងហោះហើរត្រង់មកកម្ពុជា​ ដែលជាលទ្ធផលថ្មីសម្រេចបាន គឺ៖១.​ ជើងហោះហើរ​ តួកគីអ៊ែរឡាញ​ នឹងបើកការហោះហើរពីទីក្រុងអ៊ីស្តង់ប៊ូលមកកាន់រាជធានីភ្នំពេញ​ នៅចុងឆ្នាំ​២០២៥នេះ។ ២.​ ជើងហោះហើរ​ អ៊ែរមឺរ៉េតអ៊ែរឡាញ​ ក៏បានជំរុញ​ និងពង្រីកការហោះហើរមកកម្ពុជា​ ពីទីក្រុងឌូបៃ​ទៅខេត្តសៀមរាប​ នាពាក់កណ្តាលឆ្នាំ២០២៥នេះ។ ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិត កម្ម យុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍​សេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈ​ពេលខ្លីនិងសុវត្ថិភាពខ្ពស់ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេស ចរណ៍…

  • រដ្ឋបាល Trump ពិចារណាដកទណ្ឌកម្មខ្លះៗ លើរុស្ស៊ី

    រដ្ឋបាល Trump ពិចារណាដកទណ្ឌកម្មខ្លះៗ លើរុស្ស៊ី

    បរទេស៖ សេតវិមានរបស់លោក Donald Trump បានបញ្ជាឱ្យក្រសួងពាក់ព័ន្ធ រួមទាំងក្រសួងរតនាគារ រៀបចំសំណើសម្រាប់ការបន្ធូរបន្ថយទណ្ឌកម្មមួយចំនួន លើប្រទេសរុស្ស៊ី នេះបើតាមការរាយការណ៍របស់ រយធឺ កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភព ដែលដឹងអំពីបញ្ហានេះ ហើយចុះផ្សាយដោយកាសែត RT នៅថ្ងៃអង្គារនេះ។ ប្រភពថា ផែនការនេះ នឹងស្របទៅនឹងកិច្ចខិតខំប្រឹងប្រែង របស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការទូត និងសេដ្ឋកិច្ច ជាមួយទីក្រុងម៉ូស្គូ និងជួយសម្រួលដល់ការបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ ការបន្ធូរបន្ថយទណ្ឌកម្មដែលបានស្នើឡើង អាចរួមបញ្ចូល ទាំងអង្គភាព និងបុគ្គលរុស្ស៊ីជាក់លាក់ រួមទាំងអ្នកដឹកនាំអាជីវកម្មមួយចំនួនផងដែរ។ ប្រភពបានប្រាប់ រយធឺ ថា បញ្ជីនេះ នឹងត្រូវបានពិភាក្សាជាមួយអ្នកតំណាងរុស្ស៊ី នៅប៉ុន្មានថ្ងៃខាងមុខ ដែលជាផ្នែកនៃកិច្ចពិភាក្សាទូលំទូលាយរបស់រដ្ឋបាលជាមួយទីក្រុងម៉ូស្គូ ស្តីពីការជួសជុលទំនាក់ទំនង។ ទោះបីជាយ៉ាងណាក៏ដោយ គេនៅតែមិនច្បាស់ថា តើសម្បទាន ឬ សកម្មភាពអ្វី ដែលវ៉ាស៊ីនតោនអាចស្វែងរកជាថ្នូរនឹងរឿងនេះទេ។ សេតវិមាន ក្រសួងការបរទេស ក្រសួងរតនាគារ និងស្ថានទូតរុស្ស៊ីក្នុងទីក្រុងវ៉ាស៊ីនតោន មិនទាន់បានធ្វើអត្ថាធិប្បាយទេ រហូតមកដល់ពេលនេះ។ ការសម្រេចចិត្តដែលបានរាយការណ៍នេះធ្វើឡើងបន្ទាប់ពីមានការចូលរួមការទូត ជាបន្តបន្ទាប់ រវាងអាមេរិកនិងរុស្ស៊ី។ កាលពីថ្ងៃទី…